គ្រួសារ៖ ជន​ជាប់​ចោទ ខៀវ សំផន ជា​អ្នក​ស្អាតស្អំ

ប្រពន្ធ​និង​កូនប្រសា​លោក ខៀវ សំផន ផ្ដល់​សក្ខីកម្ម​ពី​ភាព​ស្អាត​ស្អំ​របស់ ខៀវ សំផន ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំ​​​មួយ​រូប​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាន់​អំណាច​ពី​​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ក៏​ប៉ុន្តែ​អ្នក​តាមដាន​ដំណើរការ​ក្ដី​ខ្មែរ​ក្រហម​ថ្លែង​ថា ការ​ផ្ដល់​សក្ខីកម្ម​ដោយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​ជាប់​ចោទ​ដូច្នេះ មិន​អាច​យក​ជា​ការ​បាន​ទេ​តាម​ផ្លូវ​ច្បាប់។

 

ដោយ វោហារ ជាតិ
2013-06-10
RFA


ស្តាប់សំឡេង ថតសំឡេង

ប្រពន្ធ​លោក ខៀវ សំផន គឺ​លោកស្រី សូ សុជាតិ បាន​អះអាង​ប្រាប់​មន្ត្រី​តុលាការ​សាលាក្ដី​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​ទី​១០ ​មិថុនា ថា លោក ខៀវ សំផន ដែល​ត្រូវ​ជា​ប្ដី មិន​បាន​​ប្រព្រឹត្ត​អំពើ​អាក្រក់​កាប់​សម្លាប់​ប្រជាពលរដ្ឋ​​នៅ​ពេល​លោក ខៀវ សំផន ចូល​រួម​​​​ដឹក​នាំ​ប្រទេស​រយៈ​ពេល​ជាង​បី​ឆ្នាំ ដូច​ការ​ចោទ​ប្រកាន់​ទេ។

លោកស្រី សូ សុជាតិ ​អាយុ ៦២​ឆ្នាំ សម្បុរ​ជ្រះ រាង​​ស្ដើង ​​បាន​ថ្លែង​ថា លោកស្រី​បាន​រំលឹក​ប្រវត្តិ​អនុស្សាវរីយ៍​តស៊ូ​កម្សត់​​ធ្វើ​នយោបាយ​ក្នុង​ព្រៃ​ជាមួយ​ប្ដី ជួនកាល​អួល​ដើមក រលីងរលោង​ទឹក​ភ្នែក បាន​​ធានា​ចំពោះ​សវការ​ថា លោក ខៀវ សំផន ប្ដី​លោកស្រី ជា​កំពូល​​​ស្វាមី​ដ៏​ល្អ​លើស​ប្ដី​ដទៃ និង​​ជា​កំពូល​​អ្នក​ដឹក​នាំ​ស្អាត​ស្អំ ស្មោះ​​ត្រង់​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ មិន​ពុក​រលួយ មិន​លោភលន់​អំណាច ទ្រព្យ​សម្បត្តិ មិន​បំផ្លាញ​ប្រទេស​ជាតិ។

កូនប្រសា​លោក ខៀវ សំផន គឺ​លោក ទន់ សឿន ​ក៏​បាន​ចូល​ធ្វើ​ជា​សាក្សី​ក្នុង​​សវនាការ​នោះ​ដែរ ​នៅ​ថ្ងៃ​ទី​១០ មិថុនា ហើយ​​ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា។

ទាក់ទង​ការ​ធ្វើ​សក្ខីកម្ម​របស់​លោក ខៀវ សំផន​ នេះ ​អ្នក​សម្របសម្រួល​សាលាក្ដី​ខ្មែរ​ក្រហម​នៃ​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក​ ឡាត់​ គី បាន​ថ្លែង​ថា ជា​រឿង​មិន​ពិត និង​មិន​បាន​ការ។ លោក​ថា ​​ធម្មតា​​សង្គម​ខ្មែរ ប្ដី​ប្រពន្ធ​តែង​តែ​ការពារ​គ្នា​ដូច្នេះ​ហើយ ទោះ​បី​ជា​​​មាន​ទំនាស់​ធ្ងន់ធ្ងរ​ក្នុង​គ្រួសារ​​យ៉ាងណា​ក៏ដោយ។

សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​សំណុំ​រឿង​ក្ដី​លេខ ០០២ ដែល​មាន​លោក ខៀវ សំផន និង នួន ​ជា ​ជា​ជន​ជាប់​ចោទ​ក្នុង​ការ​ទទួល​​ខុស​ត្រូវ​លើ​​​​ជីវិត​មនុស្ស​​ជិត​ពីរ​លាន​នាក់​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​​១៩៧៩។

លោក ខៀវ សំផន (ហៅ​ក្រៅ ហែម) ប្រមុខ​រដ្ឋ (ប្រធាន​គណៈ​ប្រធាន​រដ្ឋ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆកា ឆ្នាំ​២០០៧។

លោក​​​ជាប់​បទ​ចោទ​ប្រកាន់​បី៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ ឬ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​ និង​វៀតណាម។

ចំណែក​លោក នួន ជា (ឈ្មោះ​កំណើត ឡុង ប៊ុនរួត) អតីត​ជា​ប្រធាន​រដ្ឋសភា និង​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា របប​ខ្មែរ​ក្រហម ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​១៩ កញ្ញា ឆ្នាំ​២០០៧ ជាប់​បទ​ចោទ​ប្រកាន់​បី​ដូច​គ្នា។

សាលាក្ដី​ខ្មែរក្រហម​ដែល​គេ​ហៅ​ជា​ផ្លូវការ​ថា​ អង្គជំនុំ​ជំរះ​វិសាមញ​ក្នុង​តុលាការ​កម្ពុជា នឹង​ដំណើរ​ការ​សក្ខីកម្ម​​ប្រពន្ធ​លោក ខៀវ សំផន នៅ​ថ្ងៃ​ទី​១១ មិថុនា ជា​បន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

4 Responses to "គ្រួសារ៖ ជន​ជាប់​ចោទ ខៀវ សំផន ជា​អ្នក​ស្អាតស្អំ"

  1. love Cambodia says:

    Don’t for get Hun Sen, Chea Sim, Heng Sum Rin and Cheag Vun, they are also Pol Pot leader.

  2. Khmer Family says:

    ១ កំសាក ៣
    ២ នរណាជាជនកំសាក?
    ៣ តើគណបក្សណាកំសាក?
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន
    …………………………………………………………………………………………………………………………..
    ១ .កំសាក ៣ គឺ ​៖
    ១. លោក សម រង្ស៊ី ៖​ ហ៊ានប្រព្រឹត្តិ ហ៊ានធ្វើ ហ៊ានធ្វើសកម្មភាព ហ៊ានដើរបោកប្រាស់ ភូតភរ កុហក មតិជាតិ អន្តរជាតិ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ និងសកម្មភាពរបស់ខ្លួន ដល់ពេលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមនឹងការពិត មិនហ៊ានដើរចូលគុក ទីបំផុតសំរេចចិត្តបិទសាប៊ូគូថ រត់ចោលស្រុកទៅសម្ងំសុខតែឯងនៅឯបរទេស ទុកចោលកូនចៅ អោយរស់នៅគ្មានមេ គ្មានបា ប្រសេចប្រសាច នេះគេហៅថា កំសាកទី ១។
    ២. លោក កឹម សុខា ៖ មាត់ត្រីកំភ្លាញ មាត់អត់គំរប អាងតែអណ្តាតអត់ឆ្អឹង ប្រឹងរលាស់ គ្មានគិតមុខគិតក្រោយ ដោយបានប្រកាសថា ពុំមានរបបខ្មែរក្រហម ហើយថា​ គុកទួលស្លែង ជាកន្លែងឆាក ឬ សិប្បនិម្មិត ដែលបង្កើតឡើងដោយ​វៀតណាម ដល់មានបញ្ហាដោយសារសំដី បែរជារលាស់ខ្លួនមិនទទួលខុសត្រូវសំដីខ្លួនឯង មិនហ៊ានសុំទោស ហើយចោទគេចោទឯងថា គេកាត់តសំដីសំលេងរបស់ខ្លួន នៅពេលដែលមតិជាតិ និងអន្តរជាតិគិតឃើញថា វាមិនអាចទៅរួចនោះទេ ទោះបីក្រុមហ៊ុន ហូលីវូតក៏ដោយ ហើយនៅតែ ចចេស រឹងរូស នេះគេហៅថា កំសាកទី ២ ។
    ៣. លោក គង់ គាំ ៖ នៅក្នុងការប្រកាសផ្សព្វផ្សាយជាសាធារណ៖ លោក គង់ គាំ បានប្រកាសថា ពុំមានរដ្ឋប្រហារទំលាក់ សម្តេចឳ នរោត្តម្ត ស៊ី ហនុ ១៨ មិនា ១៩៧០ ទេ លោកបានប្រកាសទៀតថា ការដែលលោក លន់ នុល ធ្វើរដ្ឋប្រហារ គឺជាការរៀបចំ និងចាត់ចែងឡើងរបស់សម្តេច នរោត្តម ស៊ី ហនុតែប៉ុណ្ណោះ សួរថា ការដែល ព្រះអង្គសម្តេចឳ នៅមានព្រះជន្ម គង់នៅ នៅឡើយ ម្តេចក៏លោក គង់ គាំ មិននិយាយ? ហេតុអ្វីចាំដល់ពេលព្រះអង្គ សោយទីវង្គត ទើបតែនិយាយ ហើយហេតុអ្វីទើបតែនិយាយនៅពេលនេះ? តើមានគោលបំណងអ្វី? នេះគេហៅថា កំសាកទី ៣ ។
    ……………………………………………………………………………………………………………………………
    ២ .អ្នកកំសាក៖
    ១ សម រង្ស៊ី
    ២ កឹម សុខា
    ៣ គង់ គាំ
    ………………………………………………………………………………………………………………………….
    ៣ .គណបក្ស កំសាក៖ គឺ គណបក្ស សង្រ្គោះជាតិ
    …………………………………………………………………………………………………………………………….
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន ៖ តំណាងរាស្រ្តបក្សប្រឆាំង ទោះបីអស់សុពលភាពជាអ្នកតំណាងរាស្រ្តហើយក្តី ត្រូវគេដកតួនាទីចេញ ឬ បណ្តេញចេញ ហើយទោះបីជាបានដឹងខ្លួនឯងថា លែងជា អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងទំណាងរាស្រ្ត គណបក្ស​សិទ្ធិមនុស្ស ដោយបាន លាលែង និងទៅចូលរួមជាមួយគណបក្ស សង្រ្គោះជាតិ ដោយមានការចុះបញ្ជីរ និងទទួលស្គាល់ ពី គជប រួចហើយក៏ដោយ ក៏អ្នកតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ នៅតែមុខក្រាស់ ចង់ចូលទៅប្រជុំនៅសភា និងទាមទារប្រាក់ខែទៀត ដឹងហើយថា កន្លែងសភា គឺសំរាប់តែ សមាជិកសភា របស់គណបក្សណា ដែលមានអសន៖នៅក្នុងសភាតែប៉ុណ្ណោះ សំរាប់សភាអាណត្តិទី៤នេះ គឺមានតែ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុន ស៊ីនប៉ិច គណបក្ស សិទ្ធិមនុស្ស គណបក្សនរោត្តម នរាណរិទ្ធ. គឺពុំមានអសន៖គណបក្សសង្រ្គោះជាតិស្អីគេនោះនៅក្នុងសភាឡើយ ហេតុនេះហើយបានជាត្រូវគេបណ្តេញចេញពីបរិវេណរដ្ឋសភា ដូច ឆ្កែ ដូចឆ្មា សំណាងហើយដែលលោក ឈាង វុនទុកមុខទុកមាត់អោយ ដេញចេញ​ធម្មតា ប្រសិន​ជាហៅសមត្ថកិច្ច អោយមកចាប់វាយខ្នោះបោះដាក់លើឡាន មិនដឹងធ្វើពងក្តអីផង ព្រោះមិនដឹងមនុស្សមកពីណា ? ចោរ ឬភេវរករ? ពីព្រោះកន្លែងរដ្ឋសភា មិនមែនចេះតែចេញចូលស្រេចតែចិត្តឯណា!!!!!!!!! នេះគេហៅថា គណបក្សសង្រ្គោះជាតិ មុខក្រាស់ គ្មានកេរ្តិខ្មាស់ ក្មានការខ្មាស់អៀន‌‌‌‌!!!!!!!!

  3. Khmer Family says:

    អតីតស្រីស្នេហ៍ លោក កឹម សុខា ប្តឹងទាមទារប្រាក់ សំណង ១ម៉ឺនដុល្លារ សម្រាប់ចិញ្ចឹមជីវិត
    .

    លោក កឹម សុខា និងអ្នកស្រី កែវ សុវណ្ណារី ថតរូបនៅអង្គរវត្ត ខេត្តសៀមរាប

    ភ្នំពេញ៖ អតីតស្រីស្នេហ៍របស់លោក កឹម សុខា បានដាក់ ពាក្យបណ្តឹងទៅកាន់ក្រសួងកិច្ចការនារី និងសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទាល់ក្រ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរពីលោក កឹម សុខា។

    យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី ភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អ្នកស្រី និងលោក កឹម សុខា បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្នុងអំឡុង ពេលរស់នៅជាមួយគ្នា អ្នកស្រីបានមានផ្ទៃពោះជាមួយគ្នា ប៉ុន្តែបានរយៈពេលបីខែ ដោយសារតែមានជំងឺបេះដូង ត្រូវវះកាត់ ទើបកូននោះត្រូវបានរលូត។

    ក្នុងពាក្យបណ្តឹងអ្នកស្រី បានបន្តថា នៅពេលដែលអ្នកស្រីដឹងថា មិនអាចមានកូនបានទៀតពួកគាត់ទាំងពីរ ក៏ឯក ភាពគ្នាសុំកូនគេមកចិញ្ចឹមចំនួន២នាក់។ «ក្រោយពីបានយកកូនគេមកចិញ្ចឹម លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភមកឲ្យនាងខ្ញុំ និងកូនទាំងពីរ ហើយនៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាពមិនអាចបំពេញតម្រូវការ ផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទនៅក្នុងផ្ទះជាច្រើនលើកច្រើនសារទៀតផង»។

    លោកស្រីបញ្ជាក់ថា ដោយសារតែលោក កឹម សុខា ធ្វើបាបផ្លូវចិត្តមកលើរូបអ្នកស្រី, អ្នកស្រី ក៏សម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ នៅវត្តក្តោង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែជំងឺអ្នកស្រីមិនទាន់ជាសះស្បើយ លោក កឹម សុខា បាននាំអ្នកស្រីត្រឡប់មករស់នៅភ្នំពេញវិញ ដោយបានសន្យាថា ឈប់ធ្វើបាប និងផ្តល់ប្រាក់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រាក់នោះ បានតិចតួចប៉ុណ្ណោះ មិនអាចយកមកព្យាបាលជំងឺបានឡើយ។

    ក្នុងពាក្យបណ្តឹងអ្នកស្រីបានរៀបរាប់ទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ លោក កឹម សុខា បានមកជួបអ្នក ស្រីនៅផ្ទះសំណាក់ ហើយប្រាប់មិនឲ្យអ្នកស្រីទាក់ទងផ្ទាល់ជាមួយគាត់ ព្រោះជិតបោះឆ្នោត បើចង់ទាក់ទងសូម ទាក់ទងតាមរយៈអង្គរក្សរបស់គាត់។ ប៉ុន្តែពេលទាក់ទងទៅអង្គរក្សរបស់គាត់ អង្គរក្សនោះបានជេរប្រមាថប្រើពាក្យ ដំដីមិនសមរម្យ ព្រមទាំងបាននិយាយថា «ឯកឧត្តមគ្មានលុយទេ ហើយចង់ធ្វើអីធ្វើទៅ ចង់ចុះកាសែតក៏បានដែរ» ហើយសួររកផ្ទះរបស់អ្នកស្រីនៅកន្លែងណា។

    អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា «ខ្ញុំ មិនបានដឹងរឿងនេះទេ ហើយពេលនេះសំបូររឿងមូលបង្កាច់លោក កឹម សុ ខា ថា នៅខេត្តព្រៃវែងនិយាយរឿងគុកទួលស្លែង ហើយនៅពេលដែលរឿងនេះមិនច្បាស់លាស់ ក៏ចេញរឿងមួយ ទៀត ហើយក៏ត្រូវបានគេបណ្តេញចេញពីសមាជិករដ្ឋសភា នៃគណបក្សប្រឆាំង និងបានទាមទារយកស្លាកលេខ រថយន្តរដ្ឋសភាវិញជាដើម វាមានរឿងចម្លែកៗច្រើនដែរស្រុកយើង»។

    សូមបញ្ជាក់ថា លោក កឹម សុខា គឺជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕

    កូនចិញ្ចឹមទាំងពីរ របស់អ្នកស្រី កែវ សុវណ្ណារី

    អ្នកស្រី កែវ សុវណ្ណារី (រូបខាងស្តាំ) និងម្តាយ ព្រមទាំងកូនចិញ្ចឹម
    ……………………………………………………………………………………………………………………………….មិនអីទេ លោក កឹម សុខាអ៊ើយ! ព្រោះអីទើបតែប្រមូលលុយបានពី បុណ្យផ្កាព្រះអាទិត្យលិច (អូច្រឡំ បុណ្យផ្កាព្រះអាទិត្យរះ) នៅឯនាយសមុទ្រថ្មីៗស៊ឺៗផង កុំថាឡើយ​ស្រីស្នហ៏មួយនិងកូន២ នៅមានស្រីស្នហ៏ និងកូនៗជាច្រើនទៀត! កុំព្រួយ! បង់ហើយ លែងចោល យកថែមទៀត!

  4. ប្រជាជន says:

    វាមិនដែលមាននរណាថាប្ដីនិងឪពុកជាមនុស្សអាក្រក់នោះទេ។