Monday, 10 June 2013
វង្ស សុខេង និង Shane Worrell
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មនុស្សប្រហែល១ម៉ឺននាក់ បានមកផ្តុំគ្នាធ្វើបាតុកម្មនៅសួនប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយបានអំពាវនាវឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្វើការសុំទោសជនរងគ្រោះនៅគុកទួលស្លែងនៃរបបខ្មែរក្រហម។
មុនពេលធ្វើបាតុកម្មនេះរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការធ្វើបាតុកម្មជាសាធារណៈណាមួយនឹងធ្វើឡើងដោយឯករាជ្យ។ ប៉ុន្តែ គេបានឃើញមន្រ្តីសន្តិសុខប្រាប់អ្នកចូលរួមពីរបៀបកាន់បដារបៀបណាគេឃើញអ្នកកាន់អាយកូមហៅប្រជាជនឲ្យឡើងជិះរថយន្តតាមភូមិ ហើយអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា អាជ្ញាធរបានផ្តល់មធ្យោបាយដឹកជញ្ជូន ម្ហូបអាហារនិងទឹកជូនបាតុករដែលទាំងអស់នេះបានបង្ហាញជាប្រយោល អំពីការជាប់ពាក់ព័ន្ធជាច្រើនរបស់អាជ្ញាធរ។
មហាបាតុកម្មដឹកនាំដោយលោក ជុំ ម៉ី អាយុ៨៣ឆ្នាំជាអ្នករស់រានមានជីវិតពីគុកទួលស្លែងម្នាក់ បាតុករខ្លះកាន់បដាដែលរៀបរាប់ថា.. លោក កឹម សុខា ជាមនុស្សកំសាកស្នើតំណាងរាស្រ្តរូបនេះឲ្យសុំអភ័យទោសចំពោះការនិយាយថា គុកទួលស្លែងជាគុកសិប្បនិម្មិតដែលរៀបចំដោយវៀតណាម។
លោក ជុំ ម៉ី បានថ្លែងថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឲ្យជនណាម្នាក់សរសេរប្រវតិ្តសាស្រ្តថ្មីជាដាច់ខាត ពេលខ្ញុំនៅរស់។ សម្តីលោក កឹម សុខា គ្មានជាការពិតទេ»។លោក កឹម សុខា បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីទេ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា អាជ្ញាធរមូលដ្ឋានបានផ្តល់ការផ្គត់ផ្គង់ និងសេវាកម្ម ជូនបាតុករ ប៉ុន្តែពុំបានលើកទឹកចិត្តឲ្យជនណាម្នាក់ឲ្យចូលរួមធ្វើបាតុកម្មនេះឡើយ។
លោកបានថ្លែងថា៖ «ខ្ញុំមិនច្បាស់អំពីតួលេខរថយន្តដឹកទេប៉ុន្តែយ៉ាងហោចណាស់រថយន្ត ១០០ គ្រឿង ព្រមទាំងម្ហូបអាហារ ទឹក និងបង្គន់ត្រូវបានផ្តល់ជូនដោយអាជ្ញាធរពាក់ព័ន្ធ»។
សេចក្តីថ្លែងមួយពីបាតុករ ចាប់ផ្តើមជាមួយនឹងការប្រកាសបដិសេធថា ការធ្វើបាតុកម្មធំនេះពុំមែនជាការធ្វើបាតុកម្មនយោបាយឬខិតខំដើម្បីទទួលផលប្រយោជន៍ពីរដ្ឋាភិបាលឡើយ។
សេចក្តីថ្លែងនោះបានបន្តថា៖ « គោលដៅរបស់យើងគឺដើម្បីតវ៉ាប្រឆាំងនឹងបុគ្គលលោក កឹម សុខា ដែលមានចេតនាច្បាស់គឺបន្ធូរបន្ថយការផ្តន្ទាទោសមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយដើម្បីបំភ្លៃការពិតនៃប្រវតិ្តសាស្រ្តកម្ពុជាជាថ្មីទៀត។ យើងគ្រាន់តែចង់ឲ្យ[លោក កឹម សុខា] ទៅដុតធូបនិងសុំអភ័យទោសជនរងគ្រោះនៅគុកទួលស្លែង។ តើវាពិបាកណាស់ទៅឬ? ហេតុអ្វីលោក កឹម សុខា បដិសេធមិនព្រមសុំទោស?»។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោក កឹម សុខា មិនសុំទោសទេ ព្រោះលោកមិនបានធ្វើការអត្ថាធិប្បាយបែបនេះឡើយ។
លោកស្រីបន្តថា៖ «[លោក] រក្សាគោលជំហរ។ លោកបដិសេធការចោទប្រកាន់នេះ»។
លោកស្រី មូរ សុខហួរ បានបន្ថែមថា លោកស្រីនៅជាមួយនឹងលោក កឹម សុខា ក្នុងខេត្តកំពង់ចាម ពេលលោកថ្លែងសុន្ទរកថា កាលពីខែមុន។ លោកស្រីថា៖ «អ្នកមិនអាចរំពឹងឲ្យជនណាទទួលយកនូវកំហុសចំពោះបទល្មើសដែលគាត់មិនបានប្រព្រឹត្តនោះឡើយ»។
ក្រោយបាតុកម្មអ្នកតំណាងបានទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌទួលគោក ដែលលោក ជុំ ម៉ី បានប្រគល់ញត្តិមួយជូនលោកស្រី មូរ សុខហួរ និងអ្នកតំណាងដទៃទៀតនៃគណបក្សសង្គ្រោះជាតិ។
តំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ បានថ្លែងថា លោកស្រីគោរពសិទិ្ធធ្វើបាតុកម្មរបស់ក្រុមនេះ ប៉ុន្តែលោកស្រីបានឮការអះអាងថា អ្នកខ្លះបានទទួលប្រាក់ដើម្បីចូលរួមក្នុងបាតុកម្មនេះ។
លោកស្រីបន្តថា លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានជួយនាំលោក ជុំ ម៉ី មកកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
លោកស្រីបានឲ្យដឹងទៀតថា៖ « យើងចង់ឲ្យមានការប្រណិប័តន៍បែបនេះចំពោះអ្នកគ្រប់គ្នា។ មេប៉ូលិសមិនគួរត្រូវមកបង្ហាញខ្លួនសម្របសម្រួលចំពោះក្រុមមួយ តែមិនបានធ្វើចំពោះក្រុមមួយទៀតនោះទេ»។
លោក ចាន់ សុវេត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងថា បាតុកម្មមានលក្ខណៈខុសធម្មតាគឺប្រជាជនត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់សិទិ្ធសេរីភាពរបស់ខ្លួន ដោយពុំមាន«សម្ពាធ»អ្វីឡើយ។
លោកបានបន្តថា៖ «វាជាប្រភេទបាតុកម្មដែលពុំធ្លាប់មានពីមុនមកទេ»។ លោកបានឲ្យដឹងថាបាតុករជាច្រើននាក់ហាក់ដូចជាបានទទួលម្ហូបអាហារ ទឹក និងមធ្យោបាយដឹកជញ្ជូន។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលពុំបានឧបត្ថម្ភ អ្វីដល់បាតុកម្មនេះទេ។ លោកបន្តថា៖ «ធ្វើបែបនោះ យើងត្រូវចំណាយថវិកាជាតិ។ យើងមិនបានធ្វើបែបនោះទេ»។
លោក ផៃ ស៊ីផាន បានបន្ថែមថា ប៉ុន្តែ អាជ្ញាធរបានចាត់វិធានការ ដើម្បីធានាថា ប្រជាជនមានសុវត្ថិភាពនៅក្នុងអំឡុងពេលធ្វើបាតុកម្មនោះ។
នៅក្នុងសួនប្រជាធិបតេយ្យ លោកស្រី ជឹម សាមួន អាយុ ៥០ ឆ្នាំជាបាតុករមកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានថ្លែងថា មេភូមិបានស្នើលោកស្រីឲ្យចូលរួមក្នុងបាតុកម្ម។
លោកស្រីបន្តថា៖ «ប៉ុន្តែគ្មានអ្នកណាបង្ខំខ្ញុំទេ។ យើងបានប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីស្នើសុំឲ្យលោក កឹម សុខា សុំអភ័យទោសដល់ជនរងគ្រោះនៃគុកទួលស្លែង ព្រោះសម្តីរបស់គាត់បាននាំមកវិញនូវការឈឺចាប់ចំពោះប្រជាជនកម្ពុជាទូទៅ»។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់សមាគមជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលលោក ជុំ ម៉ី ជា ប្រធាន បានថ្លែងថា សមាគមពុំជាប់ពាក់ព័ន្ធនឹងបាតុកម្មនេះទេ។
សេចក្តីថ្លែងនោះថា ៖ «សកម្មភាពរបស់លោក ជុំ ម៉ី គឺផ្ទុយនឹងស្មារតីរបស់សមាគមដែលមានគោលបំណងស្វែងរកយុតិ្តធម៌ជូន ជនរងគ្រោះតាមរយៈតុលាការ…ហើយជំទាស់រាល់ការប៉ុនប៉ងបំបែកបំបាក់ប្រទេសជាតិ»។
លោក ចាន់ សុវេត បានបន្តថា មនុស្សប្រហែល ៣ ម៉ឺននាក់បានធ្វើបាតុកម្មទូទាំងប្រទេស ខណៈព័ត៌មានបញ្ចូលគ្នារបស់អង្គការលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានឲ្យដឹងថា មនុស្សប្រហែល ១២ ៥០០ នាក់បានធ្វើបាតុកម្ម នៅតាមខេត្ត។
លោកស្រី មូរ សុខហួរ បានថ្លែងថា ក្នុងខេត្តកំពង់ចាម ដែលជាមណ្ឌលរបស់លោក កឹម សុខា មានមនុស្សប្រហែល ៣ពាន់នាក់បានធ្វើបាតុកម្ម ប៉ុន្តែលោកកំពុងធ្វើយុទ្ធនាការក្នុងខេត្តកំពត។
បន្ទាប់ពីគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាបានសម្រេចចិត្តដកតួនាទីនិងប្រាក់ខែរបស់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីថ្ងៃពុធសប្តាហ៍មុន ច្បាប់ប្រឆាំងការមិនទទួលស្គាល់របបខ្មែរក្រហម ដែលបានព្រាងឡើងចាប់តាំងពីកើតមានការចោទប្រកាន់លើលោក កឹម សុខា ថ្ងៃទី២០ ខែឧសភានោះ ត្រូវបានអនុម័តយ៉ាងលឿនបំផុត កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនបានមានប្រសាសន៍ថា៖ «ការប្រព្រឹត្តមកលើតំណាងរាស្រ្តគណបក្សប្រឆាំងគឺស្មើនឹងការធ្វើរដ្ឋប្រហារមកលើស្ថាប័នមួយ»។ ក្នុងសេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ក្នុងរយៈពេលតិចជាង២ ខែមុនពេលបោះឆ្នោត…លោក ហ៊ុន សែន បានសម្រេចចិត្តកម្ចាត់តំណាងរាស្រ្តគណបក្សប្រឆាំង ហើយធ្វើឲ្យលោករួចផុតពីបន្ទុកនៃការធ្វើពុត ជាលទិ្ធប្រជាធិបតេយ្យ»៕ TK




លោក ជុំ ម៉ី គឺជាសសរទ្រូងនៃCPPយ៉ាងសំខាន់ ជាពិសេស លោកបានក្លាយជា អ្នកនយោបាយជំនាន់ថ្មី ដែលត្រូវតែចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ នយោបាយ ការកសាងអភិវឌ្ឍប្រទេសជាតិ ក្នុងមាគ៌ាដ៏ ត្រឹមត្រូវមួយ ។
ជុំ ម៉ី! មនុស្សធុននេះជិតងាប់ស្អែក ខានស្អែកទៅហើយ ចង់ក្លាយទៅជាអ្នកនយោបាយអី ?
ធ្វើបាតុកម្មនេះដើម្បី កក្តាន់ ឲ្ស យួននោះទេ…. ហាស! ហា!!!
តើអ្នកយល់ថា ប្រជារាស្ត្រខ្មែរទាំងអស់ផ្ទុះកំហឹងនឹង លោក កឹម សុខា ទាំងអស់គ្នាឫ ?
សម័យសព្វថ្ងៃនេះ ទូរស័ព្ទដៃដ៏ទំនើបៗ ធ្វើឲប្រជារាស្ត្រខ្មែរ ដំណាលគ្នាពីមាត់មួយទៅ
មាត់មួយ គេយល់ដោយខ្លួនគេ ច្បាស់អស់ហើយ។ គំរោងការ របស់អ្នក បង្កើតច្បាប់ថ្មី
ដើម្បីចាប់ខ្លួន កាត់ទោសលោក កឹម សុខា មើលទៅ ពិបាក ទៅមិនរួចឡើយ។ បើអ្នក
មិនជឿទេ វានឹងមានស្ថានការ ដ៏អាក្រក់ជះត្រឡប់ទៅលើអ្នកវិញ ជាមិនខានឡើយ។
សូម្បីតែលោកCPP ក៏និយាយថា លោកជុំ ម៉ី ជាសរសរទ្រូងរបស់CPP ដូចនេះយើងអាចយល់យ៉ាង
ច្បាស់ថាការធ្វើបាតុកម្មនេះជារឿងនយោបាយ ឬ ក៏ជាឆន្ទះពិតប្រាកដរបស់ប្រជាជន?ប៉ុន្តែបើយោង
តាមសម្តីរបស់លោកCPP និយាយគឺយើងអាចមិនពិបាកយល់ទេថាបាតុកម្មនេះវាជារឿងនយោបាយ
របស់គណបក្សកាន់អំណាចពិតៗៗៗៗៗៗៗៗៗ។
ខ្ញុគិតថាប្រសិនបើលោកអ្នកឈឺចាប់ពីរបបខ្មែរក្រហមពិតប្រាកដមែននោះអស់លោកទាំងនោះគួរតែ ទៅបាតុកម្មនៅឯតុលាការដែលកំពុងតែកាត់ទោសខ្មែរក្រហមនោះឲ្យកែប្រែច្បាប់ដើម្បីប្រហាជីវិត ពួកមេខ្មែរក្រហមដែលជាឃាតករពិតប្រាកដសំលាប់សាច់ញាតិបងប្អូននោះ មិនត្រូវមកធ្វើបាតុកម្ម លោកគឹមសុខា ដែលគ្រាន់តែមានទស្សនៈនិងជាការវិភាគផ្ទាល់ខ្លួននោះទេ ព្រោះមនុស្សម្នាក់ៗមាន សិទ្ធធ្វើការវិភាគនិងបញ្ចេញទស្សនៈដោយសេរី ហើយគាត់មិនមែនជាខ្មែរក្រហមនោះទេ សូមមេត្តា គិតគូរឲ្យបានគ្រប់ជ្រុងជ្រោយផងមុននិងផ្អើលតាមគ្នានោះ។
បើគិតតែពីលោកពូជំ ម៉ី ហ្អេះ… គ្មានទៅប្រមូលបានមនុស្សយ៉ាងច្រើនបែបនេះទេ? មានលុយឯណាទៅជួលឡានដឹកនោះ (នេះមិនទាន់រាប់ពីការអោយលុយផង បើពិត)!!
ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
Hello Mr. Chom Meay unhappy because his action is not from his heart
– យើងគួរតែដឹងថាការគាំទ្រពីរដ្ឋាភិបាលថាបាតុកម្មនេះបានទេព្រោះធ្វើឱ្យសម្រាប់ខ្មែរនៅក្នុងប្រទេសទាំងមូល។ រដ្ឋាភិបាលបានផ្តល់សុវត្ថិភាពដល់បាតុករនិងក្រុមរបស់លោកគឹមសុខាផងដែរ។
– លោកជុំម៉ីបានថ្លែងថា៖«ខ្ញុំនឹងមិនអនុញ្ញាតឲ្យជនណាម្នាក់សរសេរប្រវតិ្តសាស្រ្តថ្មីជាដាច់ខាត ពេលខ្ញុំនៅរស់។ សម្តីលោកកឹមសុខាគ្មានជាការពិតទេ»។ លោកកឹមសុខាមិនធ្វើការអត្ថាធិប្បាយអ្វីទេ។
– លោកស្រីជឹមសាមួនអាយុ៥០ឆ្នាំបានថ្លែងថា «ព្រោះសម្តីរបស់គាត់បាននាំមកវិញនូវការឈឺចាប់ចំពោះប្រជាជនកម្ពុជាទូទៅ»។
– បើតាម អ្នកជំនាញ និងអ្នកឯកទេស ខាងផ្នែក បច្ចេកវិទ្យា ជាច្រើន នាក់ បានបញ្ជាក់ ហើយថា ខ្សែអាត់នោះ ជាសំឡេងដើមពិត ហើយគ្មាន បច្ចេកទេស ណាមួយ កាត់តសំឡេង បែបនេះ បានឡើយ៕
បើនិយាយប៉ះពាល់ដល់រដ្ឋាភិបាល ត្រូវចោទថាបក្សប្រឆាំង។បើនិយាយប៉ះ
ពាល់បក្សប្រឆាំងគេថា លក់ក្បាលឬអាយ៉ង។ថារដ្ឋាភិបាលទៅវាផ្ដាច់ការ ប៉ះពាល់មិនបាន។ចុះម្ខាងទៀតដែលអួតខ្លួនថាសុទ្ធតែអ្នកប្រជាធិបតេយ្យ
ម៉េចក៏ដូចរដ្ឋាភិបាលដែរ?ឬមួយក៏ជាប្រជាធិបតេយ្យសិប្បនិម្មិត?
អូយ!ឈឺក្បាលណាស់។ប្រហែលដូចតែគ្នាទេ។
ផឹកស្រាវិញល្អជាងអញ!!!
លោកតាជុំមីគួរតែស្រាវជ្រាវឲ្យបានជាក់ច្បាស់ពីប្រវ័ត្តអ្នកដឹកនាំម្នាក់ៗពីអតិតកាលនិងបច្ចុប្បន្នសិន សួរថាតើគិមសុខាដែលធ្លាប់ជាអតីតខ្មែរក្រហមនិងមានបាតដៃប្រឡាក់ឈាមដែរទេ?
តើមានសមាជិកក្រុមគ្រួរសារគិមសុខាបានបាតបង់ជីវិតក្នុងរបបខ្មែរក្រហមឫទេ?
តើគិមសុខាធ្លាប់ឃុបឃិតជាមួយឈ្មួញទុច្ចរឹតឲ្យកាប់បំផ្លាញព្រៃឈើឲ្យវិនាសហិនហោចទេ?
តើគិមសុខាធ្លាប់ប្រព្រឹត្តអំពើពុករលួយទេ?ហើយមានធ្លាប់លួចលុយជាតិទេ?
តើគិមសុខាមានលុយរាប់រយរាប់ពាន់លានដុល្លាទេ?
តើគិមសុខាដែលបានធ្វើឲ្យបាត់បង់ទឹកដីនិងកោះទៅឲ្យយួនទេ?
តើកិមសុខាដែលបានបង្ហូរយួនឲ្យចូលរាប់លាននាក់ក្នុងស្រុកទេ?
តើគិមសុខាធ្លាប់ប្លន់ឈូសឆាយដីប្រជាពលរដ្ឋទេ?
តើគិមសុខាធ្លាប់ជេរត្មេះតិសដៀលពលរដ្ឋខ្មែរទេ?
តើគិមសុខាធ្លាប់គំរាមជិះជាន់ធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋខ្មែរទេ?
យើងសួរជាសំណួរដូចគ្នាទៅលើអ្នកកាន់អំណាចសព្វថ្ងៃទៅមើល!
សំណួរនៅមានជាច្រើនទៀតដែលមិនអាចរាប់អស់ តែប៉ុន្មានសំណួរខាងលើនេះបើអ្នកមានខួរចេះវែកញែកពីចារណាឲ្យបានច្បាស់ គេអាចវាយតម្លៃ
ថាតើគួរចងកំហឹងនិងមានការឈឺចាប់ទៅលើអ្នកដឹកនាំមួយណាច្រើនជាង សូមតាជុំមីជួយឆ្លើយ
ផង តែយើងអាចទាយមុនថាគាត់ច្បាស់ជាឆ្លើយថាគិមសុខាខុសដដែលនិងនៅចងកំហឹងជាមួយ
គាត់ដដែលហ្នឹង។
A តាជុំមីគួរតែស្រាវជ្រាវឲ្យបានជាក់ច្បាស់ពីប្រវ័ត្តអ្នកដឹកនាំម្នាក់ៗពីអតិតកាលនិងបច្ចុប្បន្នសិន សួរថាតើគិមសុខាដែលធ្លាប់ជាអតីតខ្មែរក្រហមនិងមានបាតដៃប្រឡាក់ឈាមដែរទេ?
តើមានសមាជិកក្រុមគ្រួរសារគិមសុខាបានបាតបង់ជីវិតក្នុងរបបខ្មែរក្រហមឫទេ?
តើគិមសុខាធ្លាប់ឃុបឃិតជាមួយឈ្មួញទុច្ចរឹតឲ្យកាប់បំផ្លាញព្រៃឈើឲ្យវិនាសហិនហោចទេ?
តើគិមសុខាធ្លាប់ប្រព្រឹត្តអំពើពុករលួយទេ?ហើយមានធ្លាប់លួចលុយជាតិទេ?
តើគិមសុខាមានលុយរាប់រយរាប់ពាន់លានដុល្លាទេ?
តើគិមសុខាដែលបានធ្វើឲ្យបាត់បង់ទឹកដីនិងកោះទៅឲ្យយួនទេ?
តើកិមសុខាដែលបានបង្ហូរយួនឲ្យចូលរាប់លាននាក់ក្នុងស្រុកទេ?
តើគិមសុខាធ្លាប់ប្លន់ឈូសឆាយដីប្រជាពលរដ្ឋទេ?
តើគិមសុខាធ្លាប់ជេរត្មេះតិសដៀលពលរដ្ឋខ្មែរទេ?
តើគិមសុខាធ្លាប់គំរាមជិះជាន់ធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋខ្មែរទេ?
យើងសួរជាសំណួរដូចគ្នាទៅលើអ្នកកាន់អំណាចសព្វថ្ងៃទៅមើល!
សំណួរនៅមានជាច្រើនទៀតដែលមិនអាចរាប់អស់ តែប៉ុន្មានសំណួរខាងលើនេះបើអ្នកមានខួរចេះវែកញែកពីចារណាឲ្យបានច្បាស់ គេអាចវាយតម្លៃ
ថាតើគួរចងកំហឹងនិងមានការឈឺចាប់ទៅលើអ្នកដឹកនាំមួយណាច្រើនជាង សូមតាជុំមីជួយឆ្លើយ
ផង តែយើងអាចទាយមុនថាគាត់ច្បាស់ជាឆ្លើយថាគិមសុខាខុសដដែលនិងនៅចងកំហឹងជាមួយ
គាត់ដដែលហ្នឹង។
.Leave a Reply
Please ,don’t blame old man Chum Mey because he is only a puppet ,he need some food and money’s to continue to the rest of his life .
សួរថាតើលោកជុំ ម៉ីត្រូវការអ្វីពីលោកសុខា?ត្រឹមតែពាក្យសូមទោសមួយមាត់
ទេ។បើថាឲ្យលោកសុខា កាត់ទឹកដីឲ្យយួន កាប់ព្រៃឈើ ដេញប្រជាពលរដ្ឋចេញ ពុករលួយជាប្រព័ន្ធ………ទៅថាវាលំបាកដែលមនុស្សមហាសែនល្អដូចលោកសុខាធ្វើមិនកើត។ចុះត្រឹមអាធូបបីសសៃ និងពាក្យសុំទោសមួយមាត់នឹង មិនពិបាកដូចសុំភ្លើងយក្សឯណា??ហេតុអ្វីសុភាពបុរសដូចលោកសុខាធ្វើមិនកើត?អួតសុទ្ធតែសង្គ្រោះជាតិ តើសង្គ្រោះធុនអីទៅអាហ្នឹង?ឬមួយវាគ្រាន់តែសង្គ្រោះសិប្បនិម្មិត????
ពាក្យសិប្បនិមិត្ត គឺ មានន័យថា ការរៀបចំ ឬ ការកសាង ឡើងដោយ ចំលង យកលំនាំពី របស់ដើម។
ដូច្នេះ គុគ ទួលស្លែងគឺនៅ ជាគុគហ្នឺង គ្រាន់តែមានការរៀបចំឡើងឬ ចំលងពីនរណាតែ ប៉ុណ្ណោះ
។ បើសិនជាសំដី លោក កឹមសុខា គាត់បាននិយាយពឹតមែននោះ ថា គុគទួលស្លែង
គឺគុគសិប្បនិមិត្តដែលរៀបចំឡើង ដោយ វៀតណាមនោះ តើ មានអ្វីដែលថាគាត់ខុសទៅ?
ហេតុអ្វីក៏គាត់និយាយមិនបាន? វា ប៉ះពាល់យួនមែនទេ?។ អស់លោកដែលតែង អួត ខ្លួនថា
ជាអ្នកបណ្ឌិតចែកអំណោយ រាប់ផ្លុន ទាំង អស់នោះ តើ ពួកអស់លោក បាន ងារបណ្ឌិតដោយរបៀបណា ?
.
មនុស្សយើងម្មាក់ៗ បើសិនជាមិនបានធ្វើខុសទេ ប្រាកដជាមិនអាចនិយាយសុំទោសបានឡើយ ទោះបីពាក្យថាសុំទោសនោះវាងាយស្រួយនិយាយក៏ដោយ ក៏មិនអាចនិយាយបានដែរ សំរាប់ដែលមានឆន្ទះ។
ស្តាប់យូរទៅនិងសង្កេតយូរទៅទើបដឹង តា ជុំ ខ្លុយ ស៊ីឈ្នួលធ្វើបាតុកម្មអោយគេមែន តាចាស់នេះចោលម្សៀតំមែន
ok,បើលោកសុខាពិតជាមិនបាននិយាយមែន មិនសូមទោសជារឿងត្រឹមត្រូវ។ប៉ុន្តែបើយើងស្ដាប់សម្លេងនោះវាគឺជាសម្លេង
លោកសុខាមែន។ខ្ញុំស្ដាប់ដដែលជាច្រើនដងនៅតែគិតថាជាសម្លេងលោកសុខា។
ហេតុអ្វី ត្រូវ សូមទោស ចំពោះពាក្យនេះ? ។ សូមអ្នកដែលបានរៀនចេះសរសេរនិង ចេះអានអក្សរខ្មែរ ចាប់ ពីអក្សរ( ក )ឡើងទៅ បកស្រាយ ពាក្យនេះ អោយ បាន ច្បាស់លាស់ទៅមើល?
សិប្បនិមិត្ត ឬ Artificial = ប្រកបដោយ ឧបាយកល, ការក្លែង ឬ ក្លែងក្លាយ ។
នេះ មិនមានន័យ ថា វា មិនមែនការមិនពឹតនោះទេ វាគ្រាន់តែជារបស់មួយ ដែល គេ ចំលង ពី
របស់ដើមប៉ុណ្ណោះ។ ដូច្នេះពាក្យថាសិប្បនិមិត្តគឺមានន័យ សំដៅ ថា យើង ទទួលស្គាល់ ថាវា
ជាឧបាយកល ឬ របស់ក្លែងក្លាយ តែមិនមានន័យថា ការបដិសេធមិនទទួលស្គាល់ថាវារបស់ចំលង
ឬធ្វើតាមនោះឡើយ ។សូម បែងចែកអោយដាច់និងច្បាស់នូវពាក្យថា មិនមែន ឬ ការបដិសេដ្ធ រវាង
ពាក្យ ឧបាយកល ឬ ក្លែង ឬ ក្លែងក្លាយ សំរាប់អស់លោកបណ្ឌិតទាំងឡាយអើយ ។ បើបាន ធ្វើជាអ្នកចេះ ហើយ សូមប្រើប្រាស់ចំណេះខ្លួនអែង អោយ មាន ប្រយោជន៏ផងចុះ។
សិប្បនិមិត្ត ឬ Artificial = ប្រកបដោយ ឧបាយកល, ការក្លែង ឬ ក្លែងក្លាយ ។
នេះ មិនមានន័យ ថា វា មិនមែនការមិនពឹតនោះទេ វាគ្រាន់តែជារបស់មួយ ដែល គេ ចំលង ពី
របស់ដើមប៉ុណ្ណោះ។ ដូច្នេះពាក្យថាសិប្បនិមិត្តគឺមានន័យ សំដៅ ថា យើង ទទួលស្គាល់ ថាវា
ជាឧបាយកល ឬ របស់ក្លែងក្លាយ តែមិនមានន័យថា ការបដិសេធមិនទទួលស្គាល់ថាវារបស់មិនចំលង
ឬធ្វើតាមនោះឡើយ ។សូម បែងចែកអោយដាច់និងច្បាស់នូវពាក្យថា មិនមែន ឬ ការបដិសេដ្ធ រវាង
ពាក្យ ឧបាយកល ឬ ក្លែង ឬ ក្លែងក្លាយ សំរាប់អស់លោកបណ្ឌិតទាំងឡាយអើយ ។ បើបាន ធ្វើជាអ្នកចេះ ហើយ សូមប្រើប្រាស់ចំណេះខ្លួនអែង អោយ មាន ប្រយោជន៏ផងចុះ។
តើពាក្យសប្បនិម្មិតនៃគុកទួលស្លែងសំដៅទៅលើអ្វី? ខ្មែរគួរតែយល់ គួរតែភ្លឺភ្នែក ។ បងប្អូនញាតិសន្តានមួយចំនួនធំស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ តែបែរជានាំគ្នាគោរពពួកឧក្រិដ្ឋ និងបរិវារជាអ្នកមានគុណ។
ពាក្យប្រល័យពូជសាសន៍ ពាក្យនេះក៏ជាចម្ងល់មួយដែរម៉េចបានជាគេប្រើពាក្យប្រល័យពូជសាសន៍?
ហ៊ីត្លែរហ្វស៊ីសសម្លាប់ជាតិដទៃ ខ្មែរក្រហមព្រៃផ្សៃសម្លាប់តែខ្មែរ
១ កំសាក ៣
២ នរណាជាជនកំសាក?
៣ តើគណបក្សណាកំសាក?
៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន
…………………………………………………………………………………………………………………………..
១ .កំសាក ៣ គឺ ៖
១. លោក សម រង្ស៊ី ៖ ហ៊ានប្រព្រឹត្តិ ហ៊ានធ្វើ ហ៊ានធ្វើសកម្មភាព ហ៊ានដើរបោកប្រាស់ ភូតភរ កុហក មតិជាតិ អន្តរជាតិ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ និងសកម្មភាពរបស់ខ្លួន ដល់ពេលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមនឹងការពិត មិនហ៊ានដើរចូលគុក ទីបំផុតសំរេចចិត្តបិទសាប៊ូគូថ រត់ចោលស្រុកទៅសម្ងំសុខតែឯងនៅឯបរទេស ទុកចោលកូនចៅ អោយរស់នៅគ្មានមេ គ្មានបា ប្រសេចប្រសាច នេះគេហៅថា កំសាកទី ១។
២. លោក កឹម សុខា ៖ មាត់ត្រីកំភ្លាញ មាត់អត់គំរប អាងតែអណ្តាតអត់ឆ្អឹង ប្រឹងរលាស់ គ្មានគិតមុខគិតក្រោយ ដោយបានប្រកាសថា ពុំមានរបបខ្មែរក្រហម ហើយថា គុកទួលស្លែង ជាកន្លែងឆាក ឬ សិប្បនិម្មិត ដែលបង្កើតឡើងដោយវៀតណាម ដល់មានបញ្ហាដោយសារសំដី បែរជារលាស់ខ្លួនមិនទទួលខុសត្រូវសំដីខ្លួនឯង មិនហ៊ានសុំទោស ហើយចោទគេចោទឯងថា គេកាត់តសំដីសំលេងរបស់ខ្លួន នៅពេលដែលមតិជាតិ និងអន្តរជាតិគិតឃើញថា វាមិនអាចទៅរួចនោះទេ ទោះបីក្រុមហ៊ុន ហូលីវូតក៏ដោយ ហើយនៅតែ ចចេស រឹងរូស នេះគេហៅថា កំសាកទី ២ ។
៣. លោក គង់ គាំ ៖ នៅក្នុងការប្រកាសផ្សព្វផ្សាយជាសាធារណ៖ លោក គង់ គាំ បានប្រកាសថា ពុំមានរដ្ឋប្រហារទំលាក់ សម្តេចឳ នរោត្តម្ត ស៊ី ហនុ ១៨ មិនា ១៩៧០ ទេ លោកបានប្រកាសទៀតថា ការដែលលោក លន់ នុល ធ្វើរដ្ឋប្រហារ គឺជាការរៀបចំ និងចាត់ចែងឡើងរបស់សម្តេច នរោត្តម ស៊ី ហនុតែប៉ុណ្ណោះ សួរថា ការដែល ព្រះអង្គសម្តេចឳ នៅមានព្រះជន្ម គង់នៅ នៅឡើយ ម្តេចក៏លោក គង់ គាំ មិននិយាយ? ហេតុអ្វីចាំដល់ពេលព្រះអង្គ សោយទីវង្គត ទើបតែនិយាយ ហើយហេតុអ្វីទើបតែនិយាយនៅពេលនេះ? តើមានគោលបំណងអ្វី? នេះគេហៅថា កំសាកទី ៣ ។
……………………………………………………………………………………………………………………………
២ .អ្នកកំសាក៖
១ សម រង្ស៊ី
២ កឹម សុខា
៣ គង់ គាំ
………………………………………………………………………………………………………………………….
៣ .គណបក្ស កំសាក៖ គឺ គណបក្ស សង្រ្គោះជាតិ
…………………………………………………………………………………………………………………………….
៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន ៖ តំណាងរាស្រ្តបក្សប្រឆាំង ទោះបីអស់សុពលភាពជាអ្នកតំណាងរាស្រ្តហើយក្តី ត្រូវគេដកតួនាទីចេញ ឬ បណ្តេញចេញ ហើយទោះបីជាបានដឹងខ្លួនឯងថា លែងជា អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងទំណាងរាស្រ្ត គណបក្សសិទ្ធិមនុស្ស ដោយបាន លាលែង និងទៅចូលរួមជាមួយគណបក្ស សង្រ្គោះជាតិ ដោយមានការចុះបញ្ជីរ និងទទួលស្គាល់ ពី គជប រួចហើយក៏ដោយ ក៏អ្នកតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ នៅតែមុខក្រាស់ ចង់ចូលទៅប្រជុំនៅសភា និងទាមទារប្រាក់ខែទៀត ដឹងហើយថា កន្លែងសភា គឺសំរាប់តែ សមាជិកសភា របស់គណបក្សណា ដែលមានអសន៖នៅក្នុងសភាតែប៉ុណ្ណោះ សំរាប់សភាអាណត្តិទី៤នេះ គឺមានតែ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុន ស៊ីនប៉ិច គណបក្ស សិទ្ធិមនុស្ស គណបក្សនរោត្តម នរាណរិទ្ធ. គឺពុំមានអសន៖គណបក្សសង្រ្គោះជាតិស្អីគេនោះនៅក្នុងសភាឡើយ ហេតុនេះហើយបានជាត្រូវគេបណ្តេញចេញពីបរិវេណរដ្ឋសភា ដូច ឆ្កែ ដូចឆ្មា សំណាងហើយដែលលោក ឈាង វុនទុកមុខទុកមាត់អោយ ដេញចេញធម្មតា ប្រសិនជាហៅសមត្ថកិច្ច អោយមកចាប់វាយខ្នោះបោះដាក់លើឡាន មិនដឹងធ្វើពងក្តអីផង ព្រោះមិនដឹងមនុស្សមកពីណា ? ចោរ ឬភេវរករ? ពីព្រោះកន្លែងរដ្ឋសភា មិនមែនចេះតែចេញចូលស្រេចតែចិត្តឯណា!!!!!!!!! នេះគេហៅថា គណបក្សសង្រ្គោះជាតិ មុខក្រាស់ គ្មានកេរ្តិខ្មាស់ ក្មានការខ្មាស់អៀន!!!!!!!!
សម្លេងទាំងអស់ជាសម្លេងរបស់កឹម សុខុន ជាប្អូនប្រុសរបស់កឹម សុខា ព្រមទាំងមានកែឆ្នៃបន្តិចបន្តួចក្នុងប្រពន្ធ័ស្ទូឌីយោរ ទើបអាចទាញសម្លេងនោះឱ្យដូចគ្នានឹងសម្លេងរបស់កឹមសុខា ។ នេះជាល្បិចកលរបស់ជនទុច្ចរិត ។ កុំភ្លេចថា កឹមសុខុន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនេះ បានយកកឹម សុខុនដើរឃោសនា បរិហាកេរ និងនិយាយដើមបងប្រុសរបស់ខ្លួន ។ សកម្មភាពកឹមសុខុន ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលជារបស់គណបក្សប្រជាជន យកទៅផ្សព្វផ្សាយ និងចាក់ផ្សាយ ព្រមទាំងមានវាឃ្មិនបកស្រាយបញ្ចេញបញ្ចូលបន្ថែមលើនេះទៅទៀតផង ។ ដូចនេះសូមបងប្អូនជនរួមជាតិ ជ្រាប និងត្រូវដឹងពីកលល្បិចអាក្រក់របស់មនុស្សអាក្រក់មួយចំនួន ដែលកំពុងកាន់អំណាចសព្វថ្ងៃ ។
អតីតស្រីស្នេហ៍ លោក កឹម សុខា ប្តឹងទាមទារប្រាក់ សំណង ១ម៉ឺនដុល្លារ សម្រាប់ចិញ្ចឹមជីវិត
.
លោក កឹម សុខា និងអ្នកស្រី កែវ សុវណ្ណារី ថតរូបនៅអង្គរវត្ត ខេត្តសៀមរាប
ភ្នំពេញ៖ អតីតស្រីស្នេហ៍របស់លោក កឹម សុខា បានដាក់ ពាក្យបណ្តឹងទៅកាន់ក្រសួងកិច្ចការនារី និងសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទាល់ក្រ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរពីលោក កឹម សុខា។
យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី ភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អ្នកស្រី និងលោក កឹម សុខា បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្នុងអំឡុង ពេលរស់នៅជាមួយគ្នា អ្នកស្រីបានមានផ្ទៃពោះជាមួយគ្នា ប៉ុន្តែបានរយៈពេលបីខែ ដោយសារតែមានជំងឺបេះដូង ត្រូវវះកាត់ ទើបកូននោះត្រូវបានរលូត។
ក្នុងពាក្យបណ្តឹងអ្នកស្រី បានបន្តថា នៅពេលដែលអ្នកស្រីដឹងថា មិនអាចមានកូនបានទៀតពួកគាត់ទាំងពីរ ក៏ឯក ភាពគ្នាសុំកូនគេមកចិញ្ចឹមចំនួន២នាក់។ «ក្រោយពីបានយកកូនគេមកចិញ្ចឹម លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភមកឲ្យនាងខ្ញុំ និងកូនទាំងពីរ ហើយនៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាពមិនអាចបំពេញតម្រូវការ ផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទនៅក្នុងផ្ទះជាច្រើនលើកច្រើនសារទៀតផង»។
លោកស្រីបញ្ជាក់ថា ដោយសារតែលោក កឹម សុខា ធ្វើបាបផ្លូវចិត្តមកលើរូបអ្នកស្រី, អ្នកស្រី ក៏សម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ នៅវត្តក្តោង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែជំងឺអ្នកស្រីមិនទាន់ជាសះស្បើយ លោក កឹម សុខា បាននាំអ្នកស្រីត្រឡប់មករស់នៅភ្នំពេញវិញ ដោយបានសន្យាថា ឈប់ធ្វើបាប និងផ្តល់ប្រាក់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រាក់នោះ បានតិចតួចប៉ុណ្ណោះ មិនអាចយកមកព្យាបាលជំងឺបានឡើយ។
ក្នុងពាក្យបណ្តឹងអ្នកស្រីបានរៀបរាប់ទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ លោក កឹម សុខា បានមកជួបអ្នក ស្រីនៅផ្ទះសំណាក់ ហើយប្រាប់មិនឲ្យអ្នកស្រីទាក់ទងផ្ទាល់ជាមួយគាត់ ព្រោះជិតបោះឆ្នោត បើចង់ទាក់ទងសូម ទាក់ទងតាមរយៈអង្គរក្សរបស់គាត់។ ប៉ុន្តែពេលទាក់ទងទៅអង្គរក្សរបស់គាត់ អង្គរក្សនោះបានជេរប្រមាថប្រើពាក្យ ដំដីមិនសមរម្យ ព្រមទាំងបាននិយាយថា «ឯកឧត្តមគ្មានលុយទេ ហើយចង់ធ្វើអីធ្វើទៅ ចង់ចុះកាសែតក៏បានដែរ» ហើយសួររកផ្ទះរបស់អ្នកស្រីនៅកន្លែងណា។
អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា «ខ្ញុំ មិនបានដឹងរឿងនេះទេ ហើយពេលនេះសំបូររឿងមូលបង្កាច់លោក កឹម សុ ខា ថា នៅខេត្តព្រៃវែងនិយាយរឿងគុកទួលស្លែង ហើយនៅពេលដែលរឿងនេះមិនច្បាស់លាស់ ក៏ចេញរឿងមួយ ទៀត ហើយក៏ត្រូវបានគេបណ្តេញចេញពីសមាជិករដ្ឋសភា នៃគណបក្សប្រឆាំង និងបានទាមទារយកស្លាកលេខ រថយន្តរដ្ឋសភាវិញជាដើម វាមានរឿងចម្លែកៗច្រើនដែរស្រុកយើង»។
សូមបញ្ជាក់ថា លោក កឹម សុខា គឺជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕
កូនចិញ្ចឹមទាំងពីរ របស់អ្នកស្រី កែវ សុវណ្ណារី
អ្នកស្រី កែវ សុវណ្ណារី (រូបខាងស្តាំ) និងម្តាយ ព្រមទាំងកូនចិញ្ចឹម
……………………………………………………………………………………………………………………………….មិនអីទេ លោក កឹម សុខាអ៊ើយ! ព្រោះអីទើបតែប្រមូលលុយបានពី បុណ្យផ្កាព្រះអាទិត្យលិច (អូច្រឡំ បុណ្យផ្កាព្រះអាទិត្យរះ) នៅឯនាយសមុទ្រថ្មីៗស៊ឺៗផង កុំថាឡើយស្រីស្នហ៏មួយនិងកូន២ នៅមានស្រីស្នហ៏ និងកូនៗជាច្រើនទៀត! កុំព្រួយ! បង់ហើយ លែងចោល យកថែមទៀត!
សប្បាយខ្មោចយស្អី សុខសប្បាយបានត្រឹមតែបក្សពួកនិងក្រុមគ្រួសារវាមួយក្តាប់ប៉ុណ្ណោះ
សូម្បីតែក្នុងបក្សវាក៏មិនទុកចិត្តគ្នាវាផង សួរថារាល់ថ្ងៃតើវាត្រូវធ្វើការសើបអង្កេតគ្នាវា
ប៉ុន្មានដងក្នុងមួយថ្ងៃ ព្រោះខ្លាចមានអ្នកក្បត់!!!!!
ហ៊ឹសកោតនិយាយថា ស្រុកខ្មែររាល់ថ្ងៃសុខសប្បាយកើត!!! មើលតែលោកបារ៉ាក់អូបាម៉ា គាត់
រសើបជើងស្ទើនៅមិនបានយូរទៅហើយ ពេលឡើងយន្តហោះ គាត់មិនហ៊ានទាំងងាកក្រោយ
ផង។ កោតថាកើត ម្នាក់ៗរស់សែនពិបាក ខ្លះដាច់បាយ ខ្លះអស់លំនៅឋាន ហើយ ថាស្រួលទៀត
ពិតជាឡប់និងអំណាច ឡប់និងពុករលួយ ឡប់និងហុតឈាមប្រជាជន!
នេះជាចរឹកអ្នកល្មោភអំណាច ក្រឡៃពាក្យមានចេតនាធ្វើសង្គ្រាម ក្រឡៃសម្តិ ក្រឡៃរឿងដែល
មិនមានឲ្យទៅជាមាន ព្រោះទេចង់ធ្វើសង្គ្រាម ចង់ឲ្យប្រទេសខ្មែរខ្លាយជានគរចំប៉ាទីពី។
អ្នកវិភាគនយោបាយ និងអ្នកដែលគេបានរៀនសូត្រគេស្ឡាល់ដល់គំនិតនិងចេតនាអាក្រក់
របស់អ្នកដឹកនាំប្រទេសនេះ។ បោកបញ្ឆោតបានតែអ្នកល្ងង់ និងអ្នកមិនចេះអក្សរប៉ុន្នោះ!
និយាយឡប់ដូចលោកតំណាងរាស្ត្រម្នាក់នេះ ប្រជាជនប្រាកដជាស្អប់ដល់បាតជើងគ្រប់គ្នា!
zzzzzz zzzz zzzz zzz zero zero zero!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!This season!
សូមចូលរួមមតិ សូមបងប្អូនឈប់បោះឆ្នោតឲ្យគណៈបក្សប្រជាជនទៀតទៅ
សូមជួយបន្តសារនេះទៅដល់បងប្អូនជនរួមជាតិទាំងអស់ ពេលទៅបោះឆ្នោត
ត្រូវតាំងចិត្តថាឈប់គាំទ្រគណៈបក្សប្រជាជនហើយ ព្រោះស្ថានភាពរស់នៅរបស់យើង
ពីមួយថ្ងៃទៅមួយថ្ងៃមានការពិបាកទៅ ពិបាកទៅគ្មានពេលណាបានធូរស្បោយសោះ។
ទោះជាបងប្អូនបានទទួលអំណោយប៊ីចេញមួយកញ្ចប់ សារុងមួយ និងលុយមួយម៉ឺនរៀល
ក៏ដោយ សូមបងប្អូនគិតនិងពិចារណាថាតើតំលៃលុយ តម្លៃសារុង តំលៃលុយនេះវាអាច
ធ្វើឲ្យជីវភាពបងប្អូនបានធូរធាបានប៉ុន្មានថ្ងៃ??? ហើយអាការដែលបងប្អនលំបាកនោះបាន
ប៉ុន្មានខែ ប៉ុន្មានឆ្នាំ??? បើបងប្អូននៅតែធ្វើការបោះឲ្យគណៈបក្សប្រជាជនទៀត នោះបានន័យ
ថាបងប្អូននៅតែស៊ូទ្រាំនិងការលំបាកនិងតទៅទៀត!
លំបាកក្នុងការរកស៊ី លំបាកក្នុងការរៀនសូត្រ លំបាកក្នុងការសាងសង់លំនៅឋាន លំបាកក្នុងការ
បំពេញសំណុំបែបបទ លំបាកជាមួយនិងការិយាល័យធិបតេយ្យគឺគេប្រើពាក្យថាគោះស៊ី
សូកប៉ាន៉ លំបាកពេលទៅកាន់មន្ទីពេទ្យ និងមណ្ឌលសុខភាពដើម្បីព្យាបាលព្រោះគេត្រូវការ
តែលុយ និងដុល្លា សេវាពេទ្យមិនពិរោះពិសារ ពិបាកនិងសិទ្ធិនៃការនិយាយស្តី សិទ្ធិក្នុងការ
បញ្ចេញមតិ សិទ្ធិភ័យខ្លាចការរកស៊ី ការប្រើច្បាប់នៅតែលើមាត់អ្នកមានអំណាច និងមានលុយ
បើបងប្ងូនស្រឡាញ់យុត្តិធ៌ ស្អប់អំពើពុរលួយ ស្រឡាញ់ជាតិ ស្រឡាញសាច់ញាតិខ្លួនឯង និង
ខ្លួនឯង គឺត្រូវតែសម្រេចចិត្តបោះឆ្នោតរើសយកអ្នកថ្មី អ្នកដឹកនាំថ្មី អ្នកដឹកនាំមិនមានអង្គរក្ស
ច្រើនរញេរញៃ យកលុយជាតិឲ្យប្រាក់ខែអង្គរក្សបំរើផលប្រយោជន៏សូនតួ បំរើផលប្រយោជន៍
បុគ្គលខ្លួនឯង ហើយជិះជាន់និងធ្វើបាបប្រជារាស្រ្តស្លូតត្រង់ ។
— = ======= —– —- ==== xxx ==== —– —— —
កាលមុនខ្ញុំគឹតថាតំណាងរាស្ត្រទាំងអស់គឺធ្វើការបំរើឲ្យប្រជាពលរដ្ឋខ្មែរ
ប៉ុន្តែដល់មកឥឡូវខ្ញុំយល់និងដឹងបានយ៉ាងច្បាស់់ ពួកគាត់ពុករលួយ
ភ្ជួរស្រែលើខ្នងប្រជាជន យកលុយប្រទេសជាតិ ធ្វើច្បាប់ គៀបសង្កត់ប្រជារាស្ត្រ
ធ្វើច្បាប់បំផ្លាញធនធានធម្មជាតិ ជាងនេះទៅទៀត ធ្វើច្បាប់
បំរើតែបក្សពួករបស់ខ្លួន បំរើតែផលប្រយោជន៍គ្រួសាររបស់ខ្លួននិងបក្សពួករបស់ខ្លួន
ប្រឆាំងបក្សប្រឆាំងពួកដើម្បីអំណាច និងត្រួតត្រាប្រជារាស្ត្រ ចែកគ្រួសារនិងបក្សពូករបស់ខ្លួន
ដោយមិនគិតពីផលប្រយោជន៍ប្រទេសជាតិបន្តិច
ណាសោះ។ សូមឲ្យលោកទេវតារក្សាព្រះបរមរាជវាំង និងទេវតាដ៏ពូកែស័ក្តសិទ្ធិនៅព្រះអង្គដង្កើរ
នៅវត្តភ្នំ នៅគ្រប់ទីវត្តអារាម និងវត្ថុស័ក្តិសិទ្ធគ្រប់
ទីកន្លែងជួយធ្វើជាសាក្សីនិងធ្វើឲ្យបរាជ័យរាល់អ្នកដែលបានផឹកទឹកសម្បត់នៅក្នុងប្រាសាទទេវាវិ
ន្និច្ឆ័យមុនពេលចូលកាន់តំណែងថាមិនមានឧត្ដ
គតិក្បត់ប្រជាជន មិនពុករលួយ មិនព្រងើយកន្តើយនូវសំណូមពរជនក្រីក្រ មិនបក្សពួកនិយម
មិនធ្វើឲ្យប្រជារាស្រ្តមានការឈឺចាប់ មិនផ្សំគំនិត
បំផ្លិចបំផ្លាញធនធានធម្មជាតិដែលមានក្នុងទឹកដីខ្មែរទឹកដីសុវណ្ណភូមិ មិនស៊ីសំណូក
មិនគំរាមប្រជាជន ដូចនេះបើពួកទាំងនេះធ្វើក្បត់និងពាក្យសម្បត់ទាំងអស់នេះ
សូមទេវតាដ៏មានមហិទ្ធិរិទ្ធពូកែស័ក្តិសិទ្ធគ្រប់ទីកន្លែងត្រូវធ្វើឲ្យអ្នកទាំងនោះទទួលបរាជ័យនិងវិនា
សសាបសូន្យចេញពីលើភពផែនដីនេះកុំបីអាក់ខានហោង!៕
ខ្ញុំសុំគាំទ្រនូវមតិខាងក្រោម ដែលខ្ញុំបានធ្វើការសង្កេតនិងតាមដានស្ថានភាពនៅស្រុកខ្មែរ
=================== ===== === ===== ========== ====\\
គួរឲ្យអស់សំណើចណាស់ ក្រុមអ្នករដ្ឋសភាឆ្គួតលីលា នាំគ្នាតាក់តែងច្បាប់ឆ្គួត បង្ខំសិទ្ធិយល់
ដឹងរបស់គេឲ្យមានជំនឿតាមខ្លួន តាមប្រទេសដែលប្រជាជនខ្លួនកាន់តែដុនដាបទៅៗ។
It’s very funny for the group of stupid and crazy national representatives make the crazy law
to punish someone not believe the Khmer Rouge Crime!
Everybody in the world has rights to live, has rights to speak, to talk, to think, to believe what
he / she wants to believe, has rights to eat, has rights to sleep, has rights to love, has rights
to hate if he / she wants etc. But this crazy law is making the world laughs and laughs
because it’s strange and seemed to close the rights of the people in the world for their
believing. They use the national budget to make the crazy law!!! It’s very corruption!!!
ចាំបាច់ទៅរកឯណាទៀត របបដឹកនាំសព្វថ្ងៃនេះហើយជារបបប៉ុលពតនោះ
ផ្តាចការ សម្លាប់ប្រជារាស្ត្រស្លូតត្រង់ តូចទាប បក្សពួកនិយម បង្ហិនបង្ហោចធនធានធម្មជាតិ ។ល។
Very good Z idea, We support you and skyline idea. It’s time we have to save our people
and our country!
Look at the group of national assembly, they use the national budget to make the crazy law
that aims to close the rights of every people.
Then the political party should have strong position! Don’t be afraid of their propaganda.
We are Cambodian people strongly support you both, Kim Sokha and Samraingsy.
This time even you have got mistake a little bit in public speech but we still support you both.
Because we want to change the recent leader as soon as possible. Because this leader has
caused a lot of problems such as destroying of forest, fisheries, wild animals, mines,
and brings our people poor and poorer, not reducing the poverty, caused a lot of violence!
very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
snippers, traffic accidents, law on his mouth, education field all students and pupils are not
known the country history, then he does’t love own nation. The recent leader dares not face
to the real factors, afraid of questions! Now his party group and relatives are the bosses of
companies in Cambodia, managing them to be leaders of country, agencies and provinces.
The we are Cambodian people all should understand well how to change by going to vote
for only one party first. I think the next party will be easy to change the person to be the
prime minister in case his leading is not good for the country, because he will not have any
bodyguard units / platoons like this one. Then we altogether should vote for the new one,
the new leader.
ចរឹកអ្នកតាក់តែងច្បាប់ល្ងង់ខ្លៅ
មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់
គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង!
ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ
មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ
មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេសកម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី???
មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ
ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើស
ឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាមដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ)
(កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា
ឲ្យអ្នកល្ងង់ទាំងនោះបូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅ
បោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាងតែបានសិន
ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយ
ប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ
ដូចជបរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ
ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់
ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស
គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យល់សិស្ស
គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យា
ល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេសឆ្លាតហើយខ្លាំងនោះ???
គ្រួសារក្រីក្រចាំបាច់ត្រូវតែបញ្ឈប់ការសឹក្សារបស់កូនចៅទៅជួយរកស៊ីដើម្បីរស់ ធ្វើខ្ញុំគេ
ឬលក់ខ្លួនឲ្យគេ ។
ទោះជាសិស្សខំរៀនយ៉ាងណាបើមិនមករៀនគួរជាមួយគ្រូ សិស្សនេះត្រូវតែប្រឡងមិនជាប់។
ថ្នាក់គ្រប់គ្រងសាលា បើមិនចូលបក្សប្រជាជនទេ សាលារៀនរដ្ឋនោះពិតជាក្រីក្របាក់បែក
ហើយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរទាំងអស់។(នេះបរិបទអប់រំក្នុងសម័យសម្ដេចតេជោ)
វិស័យសាសនា គ្រប់វត្តអារាម គឺត្រូវតែមានបក្សពួក ព្រសង្ឈប្រកាន់បក្សពួក
វត្តណាដែលមិនចូលបក្សប្រជាជន វត្តនោះ
គឺគ្មានបានការរីកចំរើនអីទេ គឺថ្នាក់ដឹកនាំមិនរវីរវល់អើពើសោះឡើយ ព្រោះអាជ្ញាធររបស់បក្ស។
តើឯណាទៅពាក្យថាសាសនារបស់រដ្ឋនោះ???
វិស័យសុខាភិបាល គ្រប់មន្ទីពេទ្យនិងមណ្ឌលសុខភាព អ្នកជំងឺចាំបាច់ត្រូវតែបង់លុយ
បើអត់លុយគឺងាប់ គ្រូពេទ្យនិយាយថា
ពួកគេខំរៀនអស់លុយច្រើនមកហើយ អីចឹងគេត្រូវប្រមូលលុយនិងវិញ
គេមិនខ្វល់អ្នកជម្ងឺណាក្រឬអត់អីទេ។ ក្នុងមន្ទីពេទ្យ
បើអ្នកជម្ងឺណាមានលុយគឺគេយកចិត្តទុកដាក់ព្យាបាលថែទាំ
បើអ្នកជម្ងឺអត់លុយគឺគេទុកចោលឲ្យទៅតាមយក្សថាកម្ម។ មិន
បាច់ថាតាមជនបទឡើយ មើលចុះតែក្នុងទីក្រុងហ្នឹងឃើញស្រាប់ហើយ៕ មើល ន
អ្នកជម្ងឺយំស្រែកថ្ងូរឲ្យរហ៊ឹសក្នុងពេទ្យធំ
ពេទ្យកាលម៉ែត។ បើអ្នកជម្ងឺសង្រ្គោះបន្ទាន់ដឹកមកដល់ភ្លាមចាំបាច់ត្រូវចរចាររឿងលុយសិន ។
បើអត់លុយទេ ដាក់សេរូមឲ្យ
មួយប្លោកហើយរុញទៅបន្ទប់ដែលគ្មានការព្យាបាលដិតដល់និងខ្វះថ្នាំព្យាបាល។
វិស័យគមនាគមន៍ ខ្ចីលុយគេមកសាងសង់ផ្លូវតែដដែលៗ ផ្លូវគ្មានគុណភាពអីត្រង់ណាបន្តិចទេ។
មន្ត្រីក្រសួងគមនាគមន៍
បាននិយាយថា បើចាក់ផ្លូវស្ដើងបានស៊ីក្រាស់ តែបើចាក់ក្រាស់បានស៊ីស្ដើង។
អ្នកកំប្លែងជើងចាស់គាត់ថាមិនខុសទេ ផ្លូវដែលធ្វើ
ជាប់ជាងគេគឺកម្ពុជានេះហើយ គឺធ្វើដដែលៗជាប់រាល់ថ្ងៃ។
វិស័យចរាចរ សន្តិសុខនិងសណ្តាប់ធ្នាប់ មើលចុះតាមទីប្រជុំជន ក្នុងទីក្រុង
អ្នកមានលុយមានខ្នងបង្អែកដាក់លក់អីវែអីវ៉ាន់
នៅលើផ្លូវថ្មើរជើងគ្រប់ទីកន្លែង រាំងស្ទះបិទផ្លូវចរាចរធ្វើដំណើរ។ ប៉ូលិសដេញចាប់
និងពួនស្ទាក់ចាប់សិស្សសាលា ឬអ្នក
ដែលជនបទអត់ពាក់មួកនិងមានកញ្ចក់ដោយមិនខ្វល់ពីរឿងបង្ករឲ្យមានការប៉ះពារដល់អ្នកធ្វើដំ
ណើរដ៏ទៃទៀតឡើយ។
ថ្នាំញៀន ចោរឆក់ ចោរលួច ចោរប្លន់ ចោរចាប់ជំរឹត ប្រជាជននិយាថា
ប៉ូលិសនិងចោរគឺចេញមកពីប្រភពតែមួយ ប៉ូលិសចិញ្ចឹមចោរចោរចិញ្ចឹមប៉ូលិស។
វិស័យសង្គមកិច្ចនិងការងារៈ តើក្រសួងផែនការធ្វើការអី?
រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ
និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ
ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ
អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ
ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។
ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម
ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទសិទ្ធិក្នុងការនិយាយស្តីជាដើម។
ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!