ពលរដ្ឋនិងសកម្មជនសិទ្ធិមនុស្សមានប្រសាសន៍ថា ការចូលរួមធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅថ្ងៃ៩ មិថុនា នេះ គឺជាការរៀបចំឡើងដោយរដ្ឋាភិបាល។
ដោយ វិជ័យ អានន្ទ
2013-06-09
RFA
យុវជនមួយចំនួនដែលមកពីបណ្ដាខេត្តនានា ស្នាក់តាមវត្តអារាម នារាជធានីភ្នំពេញ សម្ដែងការខកចិត្តចំពោះសកម្មភាពនៃការធ្វើបាតុកម្មនៅថ្ងៃនេះ ថាជាការរៀបចំឡើងដោយរដ្ឋាភិបាល។
យុវជនសុំមិនឲ្យបញ្ចេញឈ្មោះមានប្រសាសន៍ថា មានបញ្ហាអសកម្មជាច្រើនកើតឡើងក្នុងសង្គម ដែលគេគួរតែយកចិត្តទុកដាក់និងដោះស្រាយ។ យុវជនស្នាក់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា រឿងរ៉ាវទុក្ខទារុណកើតឡើងនៅក្នុងសង្គមគេគួរធ្វើសកម្មភាពជំរុញរដ្ឋាភិបាលឲ្យដឹកនាំប្រទេសដើរលើផ្លូវត្រូវ និងជំរុញនាវានេះឆ្ពោះទៅរកភាពរីកចម្រើន។ ប៉ុន្តែពលរដ្ឋបែរជាចូលរួមក្នុងសកម្មភាពរំលឹកឡើងនូវរឿងដែលកន្លងផុតទៅប្រមាណជា ៣០ឆ្នាំទៅវិញ។
យុវជនដដែលមានប្រសាសន៍ទៀតថា យុវជនស្នាក់នៅតាមវត្តអារាម ភាគច្រើនពួកគាត់ចូលរួមក្នុងសកម្មភាពបាតុកម្មនេះទាំងទើសទាល់ ព្រោះពួកគាត់ខ្លាចត្រូវបណ្ដេញពួកគាត់ចេញពីវត្តអារាម ប៉ះពាល់ការសិក្សារបស់គាត់ដែលមិនទាន់បញ្ចប់។
ស្របពេលនេះដែរ គេសង្កេតឃើញមានបណ្ដាញវិទ្យុ និងទូរទស្សន៍ដែលមាននិន្នាការលំអៀងទៅខាងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្សាយផ្ទាល់នូវសកម្មភាពបាតុកម្មនេះ នៅគ្រប់ខេត្ត រួមទាំងទូរទស្សន៍ជាតិផង។
ស្របពេលដែលមន្ត្រីបក្សប្រឆាំងចោទថា បាតុកម្មនេះរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
អ្នកសម្របសម្រួលនៃសមាគមអាដហុក ខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ការចូលរួមក្នុងទិវាកូដកម្មនៅថ្ងៃ៩ ខែមិថុនា នេះ លោកសង្កេតឃើញថា ពលរដ្ឋដែលចូលរួមភាគច្រើនដោយសារអាជ្ញាធរមូលដ្ឋានបានកៀរគរពួកគាត់ឲ្យចូលរួមក្នុងសកម្មភាពនេះ។
ទោះយ៉ាងណា លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អ្នកនយោបាយមិនគួរយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយដើម្បីប្រយោជន៍ខ្លួននោះឡើយ ព្រោះការប្រើពលរដ្ឋជាឈ្នាន់នយោបាយ ពលរដ្ឋបានឆ្លងកាត់ម្ដងរួចហើយ ដែលធ្វើឲ្យប្រទេសធ្លាក់ចូលវិនាសកម្មដល់ចំណុចសូន្យ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការចោទប្រកាន់នោះមិនពិតទេ។ លោកសង្កត់ធ្ងន់ថា ធម្មតាការធ្វើបាតុកម្មជាសិទ្ធិរបស់ពលរដ្ឋទាំងអស់។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ពលរដ្ឋទាំងអស់មានសិទ្ធិធ្វើកូដកម្ម មិនថាពលរដ្ឋនោះមាននិន្នាការទៅរកបក្ស ឬរដ្ឋាភិបាលនោះទេ។
ការធ្វើកូដកម្មនៅទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ កើតឡើងនៅបន្ទាប់ពីអនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានមេដឹកនាំរដ្ឋាភិបាលចោទថា លោក កឹម សុខា ថ្លែងថា គុកទូលស្លែង គឺគុកសិប្បនិមិត្ត មិនមែនកើតឡើងដោយសារស្នាដៃខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត នោះទេ។ តែលោក កឹម សុខា បដិសេធថា លោកមិនបាននិយាយដូច្នេះទេ។
ទាក់ទងនឹងការថ្លែងរបស់លោក កឹម សុខា នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្នើរដ្ឋសភាសុំបង្កើតច្បាប់ដាក់ទោសចំពោះអ្នកណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នឹងត្រូវផ្ដន្ទាទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
If the CPP or comrade Hun Sen or Chom Mei really hate the Pol Pot regime, please help support to extend the International Court for further investigation. Why Hun Sen always declared not allow extending the investigation of this court against Khmer Rouge???
My fellows Cambodian please thinks wider and be serious. Please do not allow yourself falling down in the Communist Tactic using for cracking its own Khmer people!!!
Be in love yourself, your family!!! Be in love your kids. Reflecting yourself if you are having better life? Are you having better health care? Are you having better educations for yourself, your kids? Are you having better jobs and better pay? If the administration is providing sufficient services to people and your community without asking for money, discriminate the political believe? Can you find a real justice from the current court and current judicial system under Hun Sen regime?
គ្រាន់តែប៉ិកពីដំបូងមកយើងអាចទាយមុនថារដ្ឋាភិបាលជាអ្នករៀបចំគំរោងកៀគរពលរដ្ឋឲ្យចូលរួម
ដោយបង្ខំ១០០% មានចំនួនតិចបំផុតដែលពួកគេបានចូលរួមដោយសុឆន្ទះខ្លួនឯង កុំជឿការដោះសាររបស់អាសត្វសេកផៃស៊ីផានឲ្យសោះ ពួកនេះពូកែណាស់អាខាងបំភ្លៃការពិតនិង
មួលបង្កាច់អ្នកដ៍ទៃ ពូកនេះមិនដែលទទួលស្គាល់នូវការពិតម្ដងណាឡើយ យួនចូលពេញស្រុកក៍
ពួកនេះថាគ្មានយួន,ព្រៃឈើកាប់បំផ្លាញសឹងវិនានសាបសូន្យគេថាមិនពិត,អាឈូកបណ្ឌិតដកកាំភ្លើង
ពីចង្កេះបាញ់បំណងសម្លាប់មនុស្សរហូត៣នាក់គេថារាលកៃ,និយាយជាមួយពួកនេះដូចនិយាយជា
មួយមនុស្សអត់វិញ្ញាន,ពលរដ្ឋគេដឹងក្រយ៉ៅពួកលោកឯងកាន់តែច្បាស់ឡើងៗហើយ។
យើងនៅចាំបានហើយនៅឆ្នាំ២០០៣ដោយសារតែការញុះញងអុចអាលពីហ៊ុនសែននេះហើយ
បានជាពលរដ្ឋខ្មែរនាំគ្នាទៅដុតហាងនិងស្ថានទូតថៃ តែទីបំផុតត្រូវយកលុយជាតិទៅចំណាយ
សងគេវិញអស់ជាង៦០លានដុល្លា។
ការធ្វើកូដកម្មនៅទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ កើតឡើងនៅបន្ទាប់ពីអនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានមេដឹកនាំរដ្ឋាភិបាលចោទថា លោក កឹម សុខា ថ្លែងថា គុកទូលស្លែង គឺគុកសិប្បនិមិត្ត មិនមែនកើតឡើងដោយសារស្នាដៃខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត នោះទេ។
គិតទៅគណៈបក្សប្រជាជនពិតជាការពារយួនមែន។ ច្បាប់ថ្មីបង្ខំមនុស្សឲ្យទទួលស្គាល់ឧក្រិដ្ឋកម្ម ក្នុងរបបខ្មែរក្រហមដែលមានប៉ុលពតជាមេក្លោង តែមិនឲ្យស្គាល់និងចាប់អារម្មណ៍ដល់ឧក្រិដ្ឋជន ព្រោះពួកឧក្រិដ្ឋជនទាំងនោះបាននឹងកំពុងបន្តកាន់អំណាចនៅកម្ពុជាសព្វថ្ងៃដោយការរៀបចំបន្តុប របស់យួន។ ច្បាប់ថ្មីមួយនេះគិតយូរៗទៅបានដឹងថាយូរ…………..
ឪលោក ផៃ ស៊ីផាន អើយប្រជាពលរដ្ឋទូទាំងប្រទេសកំពុងមើលឃើញទង្វើដ៏ឥតកេរិ៍ខ្មាស់របស់បក្ស
ពួកលោកហើយ ដែលបានយកអំណាច និងប្រាក់កាសដែលបានមកពីអំពើពុករលួយជញ្ជួកឈាម
ប្រជាជន និងជាតិ ដើម្បីយកមកពង្រឹងអំណាច ។ តើលោកអាចយកក្រដាសខ្ចប់ភ្លើងបានដែរឬទេ!
យើងពិតជាអស់ជំនឿលើលោក និងបក្សពួកលោកទៀតហើយ ក្នុងនាមជាអ្នកដឹកនាំប្រទេស ហ៊ាន
ប្រើប្រាស់អំពើថោកទាប យកប្រជាជនជាឈ្នាន់ដើម្បីទទួលបានអំណាច ប្រើប្រាស់គ្រប់កល់ល្បិច
ឲ្យប្រជាជនខ្មែរបែកបាក់គ្នា ។ តើក្រុមបាតុកម្មរបស់លោកពិតជាមានឆន្ទៈពិតប្រាកដទេ តាមការ
ពិតជ្រើសរើសយកសមាជិតរបស់គណបក្សប្រជាជន ដោយការបង្ខិតបង្ខំ និងទិញទឹកចិត្ត ។ ជាក់
ស្តែងនៅក្នុងភូមិស្វាយតាមេឃ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល មានការទិញទឹកចិត្ត ដោយ
ផ្តល់ប្រាក់ចំនួន ៥០,០០០រៀល ជាផ្នូរនិងការចូលរួមធ្វើបាតុកម្ម ។ សូមចុះមកសាកសួរចុះ!
There is nothing wrong if the government set up this demonstration. The wrong thing is Kim Sokha hurt the Khmer faaling and against the world who reconize the killing field.
It is good that Yuon who enter Cambodia to create a lot of job.
If CPP lose the election:
– China and Vietnam will take their business out from Cambodia. China provide the strongest busyness in the world. The world (include US and Europe) needs 90% product from China.
– Kim Sokha will increase the salery to the workers.
– Then the government has no business, no income, Cambodia turn to big desaster.
Fuck you, Ah Cheat, your illogical analysis is out dated and unacceptable by the intellectuals in the free world. Shame on You !!!!!!
Your elusive actions prove to be useless to the smart one. Shame on you !!!!!!
Learn how to write your correct English before teaching the other how to spell Their English language.
Ah Cheat, You are no body, but a piece of trash, a Yuon infiltrator, a master mind of ah Kwang. Am I right ?
But it is normal for a mentally retarded individual like you who sacrifice what ever for the sake of survival under the dictatorship.
This is Kum Sokha, if Hun Sen Chumy will be hit and bring to prision.
You can use my psuedonym as your own, but you can not duplicate my conscience and idealism to falsify the truth from the bottom of my heart. Is that clear ?
មិនបាច់ប្រាប់ក៏ដឺងច្បាប់ពីការលូកដែពីសំណាក់អ្នកគ្រប់គ្រងអំណាចដែរគ្រប់បុស្ទឬ?
Good comments…..useless strike!stop cheating KHMER!
ដើម្បីកំដរបរិយាកាសអ្នករៀបចំឆាកបង្កើតព្រឹតិ្តការណ៍ធំៗ រឿងបឹងកក់ រឿងគណកម្មការបោះឆ្នោត
ឥឡូេះរឿងថ្មីក្នុងថ្ងៃទី៩ទៀត មានអ្នកចំណេញមានអ្នកខាត តែរឿងរ៉ាវនេះធ្វើអោយប្រជាពលរដ្ឋ
ប្រឹងតាមដានដោយជក់ចិត្ត ហើយមិនដឹងខាងណាខុសខាងណាត្រូវទេ? ។ពេលវេលាជាមាសប្រាក់
អ្នកដឹកនាំរវល់ទំនាស់គ្នា សកម្មភាពកាត់បន្ថយភាពក្រីក្រទោះជាមិណជោគជ័យ ប្រជាជនតែងតែលើកលែង មិនរំលឹកទុកអោយអ្នកដឹកនាំភ្ញាក់ដោយឋខ្លួនឯង។
១. សកម្មភាពនិងរូបភាពនៃបាតុកម្មនេះបង្ហាញអោយឃើញថា ការចូលរួមសកម្មភាពនានាជាមួយគណៈបក្សប្រជាជន គឺគ្រាន់តែនាមៗប៉ុណ្ណោះ!! ទោះបីបាតុកម្មនេះមានការចូលរួមពីខេត្តក្រុង ដោយមានប្រជាជនចូលរួមប្រមាណរយនាក់ ប៉ុន្តែមានភាពមោះមុតមិនស្មើនឹងស្រ្តីបឹងកក់៤ទៅ៥នាក់ធ្វើបាតុកម្មផង!!
២. គណៈបក្សសង្គ្រោះជាតិត្រូវដឹងថា ខ្លួនបានក្លាយជាដៃគូរប្រដាល់ទម្ងន់ធ្ងន់ជាមួយគណៈបក្សប្រជាជនហើយ!! ដូច្នេះ បើគណៈបក្សប្រជាជនដាល់ថ្ពាល់ខាងឆ្វេង ខ្លួនត្រូវប្រញាប់ប្រញាល់ដាល់ថ្ពាល់គណៈបក្សប្រជាជនខាងស្តាប់ភ្លាម មិនត្រូវគេច រកកន្លែងសន្លប់ នោះទេ!!
៣. គណៈបក្សសង្គ្រោះជាតិត្រូវចាំថា ប្រជារាស្រ្តរងចាំមើលភាពប៉ិនប្រសប់របស់អ្នក បើអ្នកដាល់ត្រូវគណៈបក្សប្រជាជនវិញ ច្រើនដៃផ្ទួនៗ នោះអ្នកនឹងទទួលបានការគាំទ្រ!!
៤. គណៈបក្សសង្គ្រោះជាតិត្រូវបង្កើនការរិះគន់ ជាជាងបកស្រាយអ្វីដែលលោកហ៊ុនសែនលើកឡើង នាំអោយលោកហ៊ុន សែនបង្វែររឿងបាន!!
Vietnam has saved Khmer life from Khmer Rouge. Vietnam helps Hun Sen to build up Cambodia. Now Vietnam come to open a lot business in Cambodia to prvide thousand and of jobs for Cabodia. Because of our good fiend Vietnam, Thai does not attack Cambodia. Thank Vietnam a million times!!!
Vietnam-Hun Sen destroy Khmer Rouge.
Kim Sokha destroy Khmer heart, Khmer feeling.
អ្នកណាក៏ដឹង អ្នកណាក៏ស្អប់ ល្មមដល់ពេលហើយលោកបង
ស្ត្រីម្នាក់បង្ហាញខ្លួនថាជាប្រពន្ធចុងលោកកឹម សុខា
Share Text Size
NormalLargeExtra Largeបញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៦:៣០
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៩មិថុនា ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់នៅទូទាំងប្រទេស បានធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ដើម្បីឱ្យសុំទោសចំពោះព្រលឹងអ្នកដែលបានស្លាប់កាលពីជំនាន់ ប៉ុល ពត ក្នុងគុកទួលស្លែង ចំពោះពាក្យសម្តីដែលថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត ។
អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺនៅក្នុងហ្វូងបាតុកររាប់ពាន់នាក់ នៅរាជធានីភ្នំពេញ ដែលបានដង្ហែយកញត្តិទៅកាន់ស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្ត្រីម្នាក់ឈ្មោះ កែវ សុវណ្ណារី ដែលអះអាងថាជាប្រពន្ធចុងរបស់លោក កឹម សុខា ព្រមទាំងម្តាយក៏បានជូនកូនស្រីមកចូលរួមបាតុកម្មដែរ និងបានចាត់ទុកលោក កឹម សុខា ជាមនុស្សបោកប្រាស់ និយាយគ្មានការពិត ហើយបោះបង់ប្រពន្ធ និងកូនចោល ដោយមិនទទួលខុសត្រូវ ព្រមទាំងបានកាន់បដាមួយដែលសរសេរថា «លោកកឹម សុខា ចេញមុខការពាររបបប្រល័យពូជសាសន៍»។
វត្តមានប្រពន្ធចុងលោក កឹម សុខា នេះត្រូវគេដឹងថា បន្ទាប់ពីគាត់បានប្តឹងលោក កឹម សុខា ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ សុំទាមទារប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីចិញ្ចឹមជីវិត ព្យាបាលជំងឺ និងចិញ្ចឹមកូន ប៉ុន្តែលោក កឹម សុខា គេចមុខរហូតមិនបានបង្ហាញខ្លួនដោះស្រាយបញ្ហាទេ ។ បន្ទាប់ពីមានការលេចមុខស្ត្រីដែលអះអាងថា ជាប្រពន្ធចុងរបស់លោក កឹម សុខា មក សមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក ក៏បានដឹកតាមរ៉ឺម៉កម៉ូតូនាំទៅសាកសួរនៅអធិការដ្ឋាន ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលអះអាងថា ជាប្រពន្ធចុង រួមទាំងម្តាយផង បានលាតត្រដាងពីប្រវត្តិស្នេហ៍បោកប្រាស់នេះពីសំណាក់លោក កឹម សុខា និងបានយករូបថតអនុស្សាវរីយ៍មកបង្ហាញជាភ័ស្តុតាងផងដែរ គឺរូបថតរួមគ្នាតែ២នាក់នៅមុខប្រាសាទអង្គរវត្ត ដែលពេលនោះតាមមើលទៅគឺស្នេហាប្រហែលជានៅផ្អែមល្ហែមនៅឡើយ ។ លោកស្រី កែវ សុវណ្ណារី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បាននិយាយទាំងទឹកភ្នែកប្រាប់កោះសន្តិភាពដោយឥតលាក់លៀមថា លោកស្រីជាប្រពន្ធចុងរបស់លោក កឹម សុខា តែត្រូវលោក កឹម សុខា បោះបង់គាត់ និងកូន២នាក់ឱ្យនៅមេម៉ាយ និងកំព្រាឪពុក អត់មានអាល័យបន្តិចសោះ ។
លោកស្រី កែវ សុណ្ណារី រៀបរាប់ទៀតថា គាត់មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា តាំងពីឆ្នាំ១៩៩៩ ដោយពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ គឺស្នេហាចិត្តនិងចិត្ត ។ ការរស់នៅជាមួយគ្នាបានកូនចំនួន២នាក់ គឺស្រីម្នាក់និងប្រុសម្នាក់ ។ តាមពាក្យបណ្តឹងឱ្យដឹងថា ក្នុងអំឡុងពេលរស់នៅជាមួយគ្នានោះ គាត់មានផ្ទៃពោះ៣ខែ តែជាអកុសលមានជំងឺបេះដូង ក៏វះកាត់ ហើយកូននោះក៏រលូតបាត់ទៅ ។ លុះក្រោយមក គាត់និងលោក កឹម សុខា បានឯកភាពគ្នាសុំកូនគេចំនួន២នាក់យកមកចិញ្ចឹម ក្នុងនោះស្រីម្នាក់ និងប្រុសម្នាក់ដែលពេលនេះកូនស្រីអាយុ១០ឆ្នាំ និងកូនប្រុសអាយុ៨ឆ្នាំ ។ ការរស់នៅជាមួយគ្នាកំពុងផ្អែមល្ហែម ក្រោយមកត្រូវប្រពន្ធដើមដឹងក៏បានរករឿងគំរាមសម្លាប់ ហើយលោក កឹម សុខា បានចុះចោលគាត់បែកផ្លូវគ្នាទៅ អត់មានលាមួយម៉ាត់ ។ ការរស់នៅជាមួយគ្នានោះ ត្រូវនាងនិយាយថា លោក ចៅ ផល្លី និងលោក ញឹក ប៊ុនឆៃ បានដឹងឮផងដែរ ។
ស្ត្រីដែលអះអាងថា ជាប្រពន្ធចុង និងម្តាយឈ្មោះ សម ផល្លា ឱ្យដឹងទៀតថា ពេលរស់នៅជាមួយគ្នានោះ លោកកឹម សុខា បានបោកប្រាស់លួងលោមឱ្យលក់ដី និងផ្ទះគាត់១កន្លែងនៅភូមិស្វាយតាអុក ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ យកប្រាក់ស៊ីចាយអស់។ លោកស្រី កែវ សុវណ្ណារី និយាយថា គាត់មានការឈឺចាប់ណាស់ក្នុងនាមជាប្រពន្ធចុងព្រោះលោក កឹម សុខា ជាមនុស្សបោកប្រាស់ ជាមនុស្សនិយាយគ្មានការពិត ហើយបោះបង់គាត់ និងកូនចោលទុកឱ្យគាត់ដែលមានជំងឺប្រចាំកាយរស់នៅចិញ្ចឹមកូនយា៉ងវេទនាបំផុត ។ ស្ត្រីជាប្រពន្ធចុងរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែភាពមិនទទួលខុសត្រូវនេះ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៣ គាត់អស់ចិត្តក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទាមទារប្រាក់ឧបត្ថម្ភដើម្បីចិញ្ចឹមជីវិត ព្យាបាលជំងឺ និងទាមទារជំងឺចិត្តចំនួន១ម៉ឺនដុល្លារ តែលោក កឹម សុខា ពុំចូលខ្លួនដោះស្រាយគ្នាទេ គឺគេចមុខរហូត ។
លោកស្រី កែវ សុវណ្ណារី រៀបរាប់ទៀតថា លោក កឹម សុខា ដែលបាននិយាយថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិតគឺផ្ទុយពីការពិត ។ ក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងនាមគាត់ជាប្រពន្ធទី២ ដែលលោក កឹម សុខា បោះបង់ចោល និងមិនទទួលខុសត្រូវ គាត់មានការឈឺចិត្តក៏បានធ្វើដំណើរមកចូលរួមធ្វើបាតុកម្មប្រឆាំងលោក កឹមសុខា តែម្តង គោលបំណង គឺចង់ឱ្យលោក កឹម សុខា ទទួលស្គាល់ការពិត សុំទោសព្រលឹងប្រជាពលរដ្ឋស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងឱ្យចេះទទួលខុសត្រូវចំពោះប្រពន្ធកូនផង ។
នៅក្នុងពាក្យបណ្តឹង ត្រូវបានលោកស្រី កែវ សុវណ្ណារី ឱ្យដឹងថា នៅពេលដែលគាត់មានបញ្ហាសុខភាពមិនអាចតម្រូវការបំពេញផ្លូវភេទបាន លោក កឹម សុខា បានទៅរកសេវាផ្លូវភេទនៅខាងក្រៅ ធ្វើឱ្យគាត់មានការឈឺចាប់ ស្ទើរក្អួតឈាម ដែលពេលខ្លះលោកប្តីនាំស្រីមកដេកក្នុងផ្ទះជាច្រើនលើក ធ្វើបាបផ្លូវចិត្តនាងរហូតទៅបួសជាដូនជីរយៈពេល១ខែនៅក្នុងវត្តក្តោង ភ្នំសំពៅ ខេត្តបាត់ដំបង ។ គាត់រៀបរាប់ទៀតថា លុះក្រោយមក លោក កឹម សុខា បានទៅយកគាត់មករស់នៅឯភ្នំពេញវិញ ដោយសន្យាថា ឈប់ធ្វើបាបចិត្តទៀតហើយ និងផ្តល់ប្រាក់ដើម្បីព្យាបាល និងចិញ្ចឹមកូន ប៉ុន្តែឱ្យប្រាក់បានតែ៣០០ដុល្លារ ក៏ដេញឱ្យត្រឡប់ទៅខេត្តវិញ ហើយបានបោះបង់គាត់ និងកូនចោលរហូតមក ទុកឱ្យរស់នៅទាំងក្តីឈឺចាប់។ កោះសន្តិភាពមិនអាចរកការបំភ្លឺពីលោក កឹម សុខា បាននៅឡើយទេ ជុំវិញការលាតត្រដាងទាំងនេះ ៕
CPP អ្នកកំពុងតែ ទំនើងជ្រុលជ្រួសដោយខ្លួនឯង។ បើសិនជាជំនួយសហគមន៏
អន្តរជាតិ ស្នើសុំឲសើរើរឿងពាក់ព័ន្ធបទឧក្រិដ្ឋពួកខ្មែរក្រហម ពីអតីតកាលយ៉ាង
យ៉ាងរន្ទឺ ឡើងវិញ តើនយោបាយបែបនេះរបស់អ្នក នឹងប្រែប្រួលដូចម្តេចដែរ ?
ស្លាកគណបក្សសង្រ្គោះជាតិនៅមុខភូមិគ្រឹះលោក សាម សុនឌឿន ត្រូវបានដកចេញ
ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៨:៤២
រាជធានីភ្នំពេញ៖ ស្លាកគណបក្សសង្រ្គោះជាតិមួយកន្លែងត្រូវបានគេឃើញដកចេញពីមុខភូមិគ្រឹះ លោក សាម សុនឌឿន អតីតតំណាងរាស្រ្ដគណបក្សសម រង្សី កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩មិថុនា២០១៣ អគារលេខ៣០ ផ្លូវលេខ១៩៧២ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលការដកស្លាកគណបក្សសង្គ្រោះជាតិចេញនេះ ត្រូវបានអ្នក ខ្លះនិយាយថា គ្មានបញ្ហាអ្វីទេ គឺគេគ្រាន់តែប្ដូរទីតាំងប៉ុណ្ណោះ… ចំណែកអ្នកខ្លះទៀតថា លោកសាម សុនឌឿន ឱ្យដកចេញឱ្យហើយ កុំទុកចាំដល់ធ្លាក់ឆ្នោត ខ្មាសគេ…៕
មានតែCPP និង សម្តេចតេជោ ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ ដែលជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋយើងនូវទូទាំងប្រទេស ។
មនុស្សគ្មានគោលជំហរច្បាស់លាស់! ទុកក៏មិនចំនេញដកចេញក៏មិនខាត! The one has no real
position no benefit if being kept but let him / her leaves is better.
Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
Then the political party should have strong position! Don’t be afraid of their propaganda.
We are Cambodian people strongly support you both, Kim Sokha and Samraingsy.
This time even you have got mistake a little bit in public speech but we still support you both.
Because we want to change the recent leader as soon as possible. Because this leader has
caused a lot of problems such as destroying of forest, fisheries, wild animals, mines,
and brings our people poor and poorer, not reducing the poverty, caused a lot of violence!
very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
snippers, traffic accidents, law on his mouth, education field all students and pupils are not
known the country history, then he does’t love own nation. The recent leader dares not face
to the real factors, afraid of questions! Now his party group and relatives are the bosses of
companies in Cambodia, managing them to be leaders of country, agencies and provinces.
The we are Cambodian people all should understand well how to change by going to vote
for only one party first. I think the next party will be easy to change the person to be the
prime minister in case his leading is not good for the country, because he will not have any
bodyguard units / platoons like this one. Then we altogether should vote for the new one,
the new leader.
ចរឹកអ្នកតាក់តែងច្បាប់ល្ងង់ខ្លៅ
មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ
មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេសកម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី???
មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ
ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើស
ឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាមដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ)
(កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា
ឲ្យអ្នកល្ងង់ទាំងនោះបូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើស
រើសយកអ្នកដឹកនាំថ្មីឲ្យខាងតែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយ
ប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជបរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ
ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យល់សិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
ឆ្លាតហើយខ្លាំងនោះ??? គ្រួសារក្រីក្រចាំបាច់ត្រូវតែបញ្ឈប់ការសឹក្សារបស់កូនចៅទៅជួយរកស៊ីដើម្បីរស់ ធ្វើខ្ញុំគេ ឬលក់ខ្លួនឲ្យគេ ។
ទោះជាសិស្សខំរៀនយ៉ាងណាបើមិនមករៀនគួរជាមួយគ្រូ សិស្សនេះត្រូវតែប្រឡងមិនជាប់។ ថ្នាក់គ្រប់គ្រងសាលា បើមិនចូលបក្ស
ប្រជាជនទេ សាលារៀនរដ្ឋនោះពិតជាក្រីក្របាក់បែក ហើយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរទាំងអស់។
(នេះបរិបទអប់រំក្នុងសម័យសម្ដេចតេជោ)
វិស័យសាសនា គ្រប់វត្តអារាម គឺត្រូវតែមានបក្សពួក ព្រសង្ឈប្រកាន់បក្សពួក វត្តណាដែលមិនចូលបក្សប្រជាជន វត្តនោះ
គឺគ្មានបានការរីកចំរើនអីទេ គឺថ្នាក់ដឹកនាំមិនរវីរវល់អើពើសោះឡើយ ព្រោះអាជ្ញាធររបស់បក្ស។ តើឯណាទៅពាក្យថា
សាសនារបស់រដ្ឋនោះ???
វិស័យសុខាភិបាល គ្រប់មន្ទីពេទ្យនិងមណ្ឌលសុខភាព អ្នកជំងឺចាំបាច់ត្រូវតែបង់លុយ បើអត់លុយគឺងាប់ គ្រូពេទ្យនិយាយថា
ពួកគេខំរៀនអស់លុយច្រើនមកហើយ អីចឹងគេត្រូវប្រមូលលុយនិងវិញ គេមិនខ្វល់អ្នកជម្ងឺណាក្រឬអត់អីទេ។ ក្នុងមន្ទីពេទ្យ
បើអ្នកជម្ងឺណាមានលុយគឺគេយកចិត្តទុកដាក់ព្យាបាលថែទាំ បើអ្នកជម្ងឺអត់លុយគឺគេទុកចោលឲ្យទៅតាមយក្សថាកម្ម។ មិន
បាច់ថាតាមជនបទឡើយ មើលចុះតែក្នុងទីក្រុងហ្នឹងឃើញស្រាប់ហើយ៕ មើល ន អ្នកជម្ងឺយំស្រែកថ្ងូរឲ្យរហ៊ឹសក្នុងពេទ្យធំ
ពេទ្យកាលម៉ែត។ បើអ្នកជម្ងឺសង្រ្គោះបន្ទាន់ដឹកមកដល់ភ្លាមចាំបាច់ត្រូវចរចាររឿងលុយសិន ។ បើអត់លុយទេ ដាក់សេរូមឲ្យ
មួយប្លោកហើយរុញទៅបន្ទប់ដែលគ្មានការព្យាបាលដិតដល់និងខ្វះថ្នាំព្យាបាល។
វិស័យគមនាគមន៍ ខ្ចីលុយគេមកសាងសង់ផ្លូវតែដដែលៗ ផ្លូវគ្មានគុណភាពអីត្រង់ណាបន្តិចទេ។ មន្ត្រីក្រសួងគមនាគមន៍
បាននិយាយថា បើចាក់ផ្លូវស្ដើងបានស៊ីក្រាស់ តែបើចាក់ក្រាស់បានស៊ីស្ដើង។ អ្នកកំប្លែងជើងចាស់គាត់ថាមិនខុសទេ ផ្លូវដែលធ្វើ
ជាប់ជាងគេគឺកម្ពុជានេះហើយ គឺធ្វើដដែលៗជាប់រាល់ថ្ងៃ។
វិស័យចរាចរ សន្តិសុខនិងសណ្តាប់ធ្នាប់ មើលចុះតាមទីប្រជុំជន ក្នុងទីក្រុង អ្នកមានលុយមានខ្នងបង្អែកដាក់លក់អីវែអីវ៉ាន់
នៅលើផ្លូវថ្មើរជើងគ្រប់ទីកន្លែង រាំងស្ទះបិទផ្លូវចរាចរធ្វើដំណើរ។ ប៉ូលិសដេញចាប់ និងពួនស្ទាក់ចាប់សិស្សសាលា ឬអ្នក
ដែលជនបទអត់ពាក់មួកនិងមានកញ្ចក់ដោយមិនខ្វល់ពីរឿងបង្ករឲ្យមានការប៉ះពារដល់អ្នកធ្វើដំណើរដ៏ទៃទៀតឡើយ។
ថ្នាំញៀន ចោរឆក់ ចោរលួច ចោរប្លន់ ចោរចាប់ជំរឹត ប្រជាជននិយាថា ប៉ូលិសនិងចោរគឺចេញមកពីប្រភពតែមួយ ប៉ូលិសចិញ្ចឹមចោរ
ចោរចិញ្ចឹមប៉ូលិស។
វិស័យសង្គមកិច្ចនិងការងារៈ
តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
សិទ្ធិក្នុងការនិយាយស្តីជាដើម។
ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!
មានតែ CPP និង សម្តេចតេជោ ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាជនយួន
ដែលរស់នៅស្ទើរពាសពេញប្រទេសខ្មែរសព្វថ្ងៃនេះ។
នៅលើគោកបែបនេះសូម្បីតែក្មេងអាយុ៥ឆ្នាំក៍វាដឹងថាអ្នករៀបចំបាតុកម្មនេះគឺរៀបចំដោយបក្ស ប្រជាជនដែរ។
No more VN in cambodia. I want to see CPP solve this problem. Don’t fuck them ( Ta Sen )
ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
Mr. Khmer you are very right, people will listen to you.
Spread you words please