លោក ឈាង វុន បណ្ដេញ​លោក សុន ឆ័យ ចេញ​ពី​សភា

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋ​សភា​កម្ពុជា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បណ្ដេញ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​និយាយ​ជាមួយ​អ្នក​កាសែត​នៅ​ក្នុង​បរិវេណ​មន្ទីរ​រដ្ឋ​សភា។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​ចាត់​ទុក​សកម្មភាព និង​ការ​ប្រើ​ពាក្យ​ប្រមាថ​របស់​មន្ត្រី​រដ្ឋ​សភា​បក្ស​កាន់​អំណាច ថា​ស្ដែង​ឲ្យ​ឃើញ​ពី​ចរិត​កោងកាច និង​មាន​ចរិត​ផ្ដាច់ការ។

 

ដោយ ដែន អយុធ្យា
2013-06-10
RFA


ស្តាប់សំឡេង ថតសំឡេង

ឈាង វុន សុន ឆ័យ ៣០៥

១០-មិថុនា-២០១៣៖ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន (ឆ្វេង) បណ្ដេញ​លោក សុន ឆ័យ ចេញ​ពី​បរិវេណ​រដ្ឋ​សភា មិន​ឲ្យ​ឆ្លើយ​សំណួរ​អ្នក​កាសែត។ RFA/Mom Sophon

 

p>ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន បាន​បណ្ដេញ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចេញ​ពី​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៣។

ការ​បណ្តេញ​នេះ​កើត​ឡើង​បន្ទាប់​ពី​​លោក ឈាង វុន បាន​បញ្ចប់​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ការ​សម្រេច​បង្កក​ប្រាក់​ខែ និង​បញ្ឈប់​តួនាទី​តំណាង​រាស្ត្រ ២៩​រូប មក​ពី​គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ។

លោក ឈាង វុន បាន​ប្រកាស​ថា លោក សុន ឆ័យ មិន​មែន​ជា​សមាជិក​រដ្ឋ​សភា​ទៀត​​ទេ ដូច្នេះ​លោក សុន ឆ័យ គ្មាន​សិទ្ធិ​ធ្វើ​សន្និសីទ​កាសែត​ក្នុង​រដ្ឋ​សភា​ទេ។

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ចាត់​ទុក​កាយវិការ និង​ពាក្យ​សម្ដី​ប្រមាថ​មក​លើ​រូប​លោក​ផ្តើម​ដោយ​លោក ឈាង វុន ថា​បង្ហាញ​ឲ្យ​ឃើញ​ចរិត​ផ្តាច់ការ​របស់​មន្ត្រី​បក្ស​កាន់​អំណាច។ លោក​បញ្ជាក់​ថា មូល​ហេតុ​ដែល​​លោក ឈាង វុន ដេញ​លោក​ចេញ​ពី​រដ្ឋ​សភា ដោយ​​សារ​រូប​លោក​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ដែល​បាន​សួរ​នាំ​ជុំវិញ​បញ្ហា​រដ្ឋ​សភា​បង្កក​ប្រាក់ខែ និង​បញ្ឈប់​តួនាទី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ២៩​រូប​ តាម​រយៈ​កិច្ច​ប្រជុំ​​គណៈអចិន្ត្រៃយ៍​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​សោកស្ដាយ​ដែល​មាន​អ្នក​នយោបាយ​មួយ​ចំនួន​គ្មាន​​​ក្រមសីលធម៌​ក្នុង​ការ​និយាយ​ស្តី ដើម្បី​ធ្វើ​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ។ លោក​បាន​រិះគន់​សកម្មភាព​ និង​ទង្វើ​របស់​មន្ត្រី​ស្ថាប័ន​​កំពូល​នៃ​រដ្ឋ​កម្ពុជា ថា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ។

ដូចគ្នា​នេះ​ដែរ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​រិះគន់ និង​សោកស្ដាយ​ទង្វើ​របស់​មន្ត្រី​រដ្ឋ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា បម្រើ​ការ​ក្នុង​ស្ថាប័ន​ច្បាប់ តែ​បែរ​ជា​ប្រើ​ពាក្យ​សម្ដី ឬ​ប្រកាន់​យក​ចរិត​ដូច​មនុស្ស​មិន​ទទួល​បាន​ការ​អប់រំ។ លោក​ថ្លែង​ថា មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ទង្វើ​របស់​លោក ឈាង វុន ដែល​បាន​ប្រើ​សម្ដី ឬ​ធ្វើ​ទង្វើ​អសីលធម៌​ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ​នោះ។

កន្លង​មក លោក ឈាង វុន ​ធ្លាប់​បាន​ចំអក និង​ប្រើ​ពាក្យ​ប្រមាថ​ដោយ​ប្រដូច​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៅ​នឹង​ជនជាតិ​ព្នង​ដែល​ចង់​សំដៅ​​គ្មាន​ការ​អប់រំ ឬ​មិន​មាន​ការ​យល់​ដឹង​ខ្ពង់ខ្ពស់ ឬ​មាន​លក្ខណៈ​កាច​សាហាវ​ជាដើម។ ការ​ប្រដូច​នេះ ត្រូវ​បាន​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ប្រតិកម្ម និង​ទាមទារ​ឲ្យ​លោក ឈាង វុន សុំ​ទោស​ជា​សាធារណៈ ព្រោះ​បាន​ប្រមាថ​ដល់​ជន​ជាតិ​ព្នង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

What Next?

Recent Articles

32 Responses to "លោក ឈាង វុន បណ្ដេញ​លោក សុន ឆ័យ ចេញ​ពី​សភា"

  1. Chourn says:

    អ្នកទាំងពីរខាងលើមេត្តាកុំបង្ករអំពើហឹង្សារដាក់គ្នាចូលនិយាយគ្នាដោយសម្រួលព្រោះលោកទាំងពី ជាអ្នកតំណាងឲ្យរាស្ត្រ បើសិនជាអ្នកទាំងពីមិនកំពុងតំណាងឲ្យរាស្ត្រទេនោះអ្នកទាំងពីរអាប្រើ កណ្តាប់ដៃដាល់គ្នាបាននៅពេលណាក៍បានដែរព្រោះតែនិយាយមិនត្រូវគ្នា៕

  2. Khmerpith says:

    មិនគួរកើតមានសោះ ។ កាន់តែគាប់សង្គត់គេ គេកាន់តែឃើញសារជាតិអាក្រក់ ។ មិនគួរគណបក្ស ប្រជាជនយកគាត់មកធ្វើតំណាងរាស្រ្តសោះ ខូចតំណាងរាស្រ្តគេអស់ហើយ ។ ហេតុអ្វីបានជាខ្មែរយើង មិនចេះធ្វើការជាមួយគ្នាបាន?

  3. *** says:

    Like cat & dog and all these are not parliament for serving people.
    Bad bad bad !!! create the law and sit on the law.

    Please, stop argument to each other both parties ( cpp & cnrp ) .
    Please respect the law that you create for using and serving the people.

  4. ក្មេងវត្ត says:

    ខ្មែរយើងមិនអាចនិយាយស្ដាប់គ្នាបានឫធ្វើការជាមួយគ្នាបាន ព្រោះតែម្ខាងធ្វើការបំរើជាតិខ្មែរនិង
    ផលប្រយោជន៍ខ្មែរ,រីឯម្ខាងទៀតសុទ្ធតែជាអ្នកជំនាញការយួនក្រោមរូបភាពតំណាងរាស្ដ្របក្សប្រជា
    ជនដែលធ្វើការបំរើយួនហាណូយ នៅស្រុកខ្មែរទីណាមានយួនទីនោះខ្មែរមិនអាចនិយាយស្ដាប់គ្នា
    បានឡើយ ទីណាមានយួនទីនោះខ្មែររងទុក្ខ។

  5. Anonymous says:

    as a law maker must leave an example to next generation- he uses harsh words in assembly hall/ premise to not only the MPs but also to foreign countries and international comminities- this is a shame as a Khmer- CPP too!

  6. Anonymous says:

    Mr. Chh!

  7. ដល់ពេលហើយ says:

    ឧ្យគូរឲ្យអនិច្ចាប្រទេសខ្មែរណាស់អ្នកណាៗក៌ធ្វើការដើម្បីប្រទេសជាតិ រាល់ការជជែកគ្នាគឺដើម្បីជាតិ
    ដើម្បីប្រជាពលរដ្ឋ។អស់លោកបើនិយាយពីការសិក្សា អស់លោករៀនរហូតដល់បរទេសលោកទាំងពីរ
    គួរយកសតិអារម្មណ៌មកពិចារណាម្តងទៀត បើគោលដៅទាំងពីរសុទ្ឋតែដើម្បីជាតិ ចុះម៉េចមិនព្រមអង្គុយពិភាក្សាគ្នារិះរកច្រកចេញ ។

  8. sun says:

    Chheang vun it’s not khmer this not first time

  9. PMBU says:

    ទង្វើ​របស់​មន្ត្រី​រដ្ឋ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា បម្រើ​ការ​ក្នុង​ស្ថាប័ន​ច្បាប់ តែ​បែរ​ជា​ប្រើ​ពាក្យ​សម្ដី ឬ​ប្រកាន់​យក​ចរិត​ដូច​មនុស្ស​មិន​ទទួល​បាន​ការ​អប់រំ។ តើក្រុមគ្រួសារ និង​ញាត្តិសណ្តានរបស់លោក ឈាង វ៉ុន មានអារម្មណ៍បែបណាដែរ? ហាហា

  10. ស្លឹកគ្រៃ says:

    នេះជាការសម្រេចចិត្តដែលខុសរបស់មន្រ្តីរដ្ឋសភា និង រដ្ឋាភិបាលក្រុងភ្នំពេញ
    ធ្វើអញ្ចឹងវាពិតជាធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកកាន់អំណាចធ្លាក់ចុះជាក់មិនខាន
    ព្រោះតួឯកចុងក្រោយនៃសាច់រឿងនយោបាយគឺពិតជាធ្លាក់ទៅលើតួឯកកម្សត់ដូចបក្សប្រឆាំងអញ្ចឹង!

  11. កូនkhmer says:

    ឈាង​ វុន​ ឈ្លើយរបៀបមនុស្សអវិជ្ជា បាតផ្សារ។

  12. ពិបាកចិត្ត says:

    បើមានប្តីឬឪពុកធ្វើសកម្មភាពដូច្នេះមិនដឹងយកមុខទៅទុកឯណាទេខ្ញុំ?

  13. តេជះ says:

    Chet + CPP + JML + Chheng Vun = Big Brother in CCP (ជើងកាងស្រុកខ្មែរ)

  14. .. says:

    ពួកឣាបក្សប្រឆាំងស្គាល់សីលធម៌ស្ឣីវាដាក់វាម៉ារ៉យៗឣញ្ចឹងទៅ!ពួកឣាឣស់ឯងមានសីលធម៌ក្តឣី
    ដៀលគេសុទ្ធតែឣាយ៉ងសុទ្ធតែក្បាលយួនខ្លួនខ្មែរឥឡូវដល់ពេលវេលាហើយចង់ឲ្យគេប្រើសីលធម៌
    ក្បាលពួកឣ្ហែងបានតែធម៌ក្តៅៗទើបហឹងត្រចៀកហាសៗៗៗៗ!ឥឡូវនេះឣាណាមេឣាណាពង​វ៉ើយ​!

  15. បើគេធ្វើតាម ច្បាប់ ថាគេ ប្រមាថ ។ លោក បក្ស ប្រឆាំង អីយ បើខ្ញុំធ្វើ ដូចលោក វិញ ខ្ញុំដាច់ចិត្ត តែចាក ចេញ ពី អ្នកតំណាងរស្ត្រ បក្ស ចាស់ ហើយ គឺ ខ្ញុំ មិន ចង់ បាន អ្វី ពី ចាស់ទេ ដូចជាកន្លែង ប្រាក់ខែជាដើម ត្រូវតែ រក ថ្មី ខ្វះ អី កន្លែង ជួប អ្នកសារពរមាន យើង បំណាច់ តែចាកចេញពី បក្ស ចាស់ យើង ត្រូវ តែ ខឹត ខំ ធ្វើ អោយ ប្រជាជន គាំទ្រ ដើម្បី​បានជាប់ ជាសមាជិករដ្ឋភាវិញ ។ រឿងនេះ ត្រឹម ត្រូវ ហើយ យើង អត់ ឈ្មោះ គេ អត់ អោយ ចូល កន្លែង គេទេ ដូច្នេះ យើង រក កន្លែង ថ្មី ។ ប្រាក់ខែ ជាង ២០០ដុល្លា កុំស្តាយ ។

  16. មើលមុខ អានេះ ដូច ខ្មោច បង ប៉ុល​បិះបិទ តិច លោ ខ្មោច បង ប៉ុល ចូល សន្ធិត​ក្នុង ខ្លួន វា ទៅ ។

    អៃ យូយ ! វីវរ ហើយ ពេលនេះ ។

  17. នេះបាន សមជា​កសិករ គំរូមែន។ បក្ស សូម សរសើរ នៅ មតិ ដ៏ភ្លឺស្វាង​នឹង​ទឹកចិត្ត​ដាច់ខាត​ចំពោះ

    មិត្ត ហើយ ! បក្ស នឹង យកមតិ​ដ៏ភ្លឺស្វាង របស់ មិត្ត ដើម្បី ផ្សព្វ ផ្សាយ អោយ វណ្ណះ កសិករ ដ៏ទៃទៀត

    យក គំរូតាម មិត្ត ។ ឥឡូវ នេះ បក្ស សំរេចចិត្ត បញ្ចូលមិត្ត ជា បក្ខជនឆ្នើម សំរាប់

    បក្សកុំមុយនីស្តយើងហើយ ដូច្នេះ សូម មិត្ត ប្រឺងប្រែង​ធ្វើ កិច្ចការ​ងារ នេះ អោយ បាន សំរេច តាម

    ផែនការ ដ៏មហិមា របស់ បក្ស យើង ជា បន្តទៀត ចុះ ។

  18. ..
    says:
    June 11, 2013 at 9:48 am ពួកឣាបក្សប្រឆាំងស្គាល់សីលធម៌ស្ឣីវាដាក់វាម៉ារ៉យៗឣញ្ចឹងទៅ!ពួកឣាឣស់ឯងមានសីលធម៌ក្តឣី
    ដៀលគេសុទ្ធតែឣាយ៉ងសុទ្ធតែក្បាលយួនខ្លួនខ្មែរឥឡូវដល់ពេលវេលាហើយចង់ឲ្យគេប្រើសីលធម៌
    ក្បាលពួកឣ្ហែងបានតែធម៌ក្តៅៗទើបហឹងត្រចៀកហាសៗៗៗៗ!ឥឡូវនេះឣាណាមេឣាណាពង​វ៉ើយ​!

    ……………………………………………………………………………………………………………………………….

    ចំបាច់គំរាម ធ្វើស្អីអាសំរាម ម៉េចមិនធ្វើតែម្តងទៅ អាអូន! អញរង់ចាំស្វាគមន៏អាហ្អែងនេះហើយតើ!
    ​មេនិង ពង គឺអាសំរាមអែង ហ្នឺងហើយ ។ ដូច្នេះ អញ មិនចាំបាច់ចាប់មេ អាហ្អែងហ្នឺងទេ គ្រាន់តែ យក ម្រាមដៃអញមួយ ផ្ទាត់ពង ហ្អែង ទៅ វា ងាប់ដល់ មេអាហ្អែងទៀត ។

  19. 18 Mars says:

    សកម្មភាពបង្កកប្រាក់ខែរបស់សមាជិកសភាគណៈបក្សប្រឆាំង ពិតជាមិនបានចំណេញអ្វីឡើយ សំរាប់ការបោះឆ្នោតខាងមុខ តែវាបានបង្ហាញពីល្បិចអាក្រក់ជួរជាតិរបស់គណៈប្រជាជនដែលនៅ តែប្រកាន់យកចរិតកុំមុយនីស។ វាក៏បានបង្ហាញនូវចរិតស្រេកឃ្លានអំណាចដោយគ្មានមនសិការ​ជាតិដ៏តិចតួចឡើយ បងប្អូនខ្មែរទាំងឡាយខ្ញុំមិនមានកាន់បក្សនយោបាយណាមួយទេតែដោយសារ តែមានដើមកំណើតខ្មែរ បានជាខ្ញុំចេះតែសោកស្តាយ ស្តាយមិនគួរប្រទេរបស់យើងធ្លាក់ក្រោម​កណ្តាប់ដៃយួនយ៉ាងនេះសោះ ។ សារជាតិរបៀបនេះគេស្រឡាញ់បងប្អូនតែពេលគេចង់បានសន្លឹក ឆ្នោតពីបងប្អូន ពេលគេឈ្នះហើយបងប្អូនពិតជាលំបាកទៀតហើយ។

  20. អាចម៍ ឧត្តម says:

    ក្នុងជួររដ្ឋាភិបាលបើមានយួនច្រើន…..​កាន់ចង្កូតយ៉ាប់ហើយ…..​។​ យ៉ាងយូរ ២០​ឆ្នាំទៀត…​
    ដូ​​ចប្រទេសឡាវហើយ..ស្ងាត់ស្រួលណាស់…គ្មានបាតុកម្ម…​គ្មានអីទេ…​ស្ងាត់ឈឹងហ្មងឡាវ…លឺគេ និយាយថា ក្នុងសភាឡាវ មានសមាជិកជាជនជាតិយួនប្រមាណជា ៧០ភាគរយហើយ…ចុះកម្ពុជា វិញម៉េចដែរ?????

  21. សមាជិកគណបក្សប្រជាជនកម្ពជា says:

    លោក ឈាង វុន គាត់មិនមែនអ្នកតំណាងរាស្រ្តទេ គឺគាត់ តំណាងបក្សប្រជាជនកម្ពុជា បានជាគាត់ប្រើចរឹតផ្តាច់ការ ដូចដែលមេគាត់ធ្លាប់ធ្វើកន្លងមក ។ សូមប្រជាជនខ្មែរទាំងអស់់ កុំងឺងឆ្ងល់រឿងនេះ ។ គាត់ធ្វើតាមតែមេបក្សគាត់ ដែលធ្លាប់ប្រើពាក្សសំដីបែបនេះគ្រប់តែវាទិការ សម្ភោធសម្ធិផលនានា។ តើពលរដ្ឋខ្មែរ បោះឆ្នោតអោយបក្សប្រជាជនកម្ពុជាទៀតទេ??៊??

  22. People city says:

    គឺជាការពិតទាំងអស់ដែល សមាជិកcpp លោកបានដឹងកន្លងមក ពិតជា sis មែនទែន បុគ្គល ឈាង វុន េនះ !

  23. beloved khmer says:

    fuck you chheng vun………………..100000000000000000000..00

    and fuck you chheang veit…

  24. Strey Khmer says:

    Do any body know about Chheang Von’s background?
    Where was he born, and who were his parents, were they the Viets or not?
    In order to allow him to led in the Congressional, we have to know his background very well.

  25. ដល់ពេលហើយ says:

    បង ឈ្មោះអ្នកលេង ពិតជាឡូយអស់ទាស់ មែន ប្រហែលបងធ្លាប់គេវាយឡើងហឹងត្រចៀកហើយ
    មើលទៅ ឬ ប្រហែលជាបងធ្លាប់បាន លោក​ឈាង វុន ដាក់ប៉ុន្មានកំផ្លៀងហើយមើលទៅ​ហាស ហាស

  26. Khmer Family says:

    ១ កំសាក ៣
    ២ នរណាជាជនកំសាក?
    ៣ តើគណបក្សណាកំសាក?
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន
    …………………………………………………………………………………………………………………………..
    ១ .កំសាក ៣ គឺ ​៖
    ១. លោក សម រង្ស៊ី ៖​ ហ៊ានប្រព្រឹត្តិ ហ៊ានធ្វើ ហ៊ានធ្វើសកម្មភាព ហ៊ានដើរបោកប្រាស់ ភូតភរ កុហក មតិជាតិ អន្តរជាតិ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ និងសកម្មភាពរបស់ខ្លួន ដល់ពេលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមនឹងការពិត មិនហ៊ានដើរចូលគុក ទីបំផុតសំរេចចិត្តបិទសាប៊ូគូថ រត់ចោលស្រុកទៅសម្ងំសុខតែឯងនៅឯបរទេស ទុកចោលកូនចៅ អោយរស់នៅគ្មានមេ គ្មានបា ប្រសេចប្រសាច នេះគេហៅថា កំសាកទី ១។
    ២. លោក កឹម សុខា ៖ មាត់ត្រីកំភ្លាញ មាត់អត់គំរប អាងតែអណ្តាតអត់ឆ្អឹង ប្រឹងរលាស់ គ្មានគិតមុខគិតក្រោយ ដោយបានប្រកាសថា ពុំមានរបបខ្មែរក្រហម ហើយថា​ គុកទួលស្លែង ជាកន្លែងឆាក ឬ សិប្បនិម្មិត ដែលបង្កើតឡើងដោយ​វៀតណាម ដល់មានបញ្ហាដោយសារសំដី បែរជារលាស់ខ្លួនមិនទទួលខុសត្រូវសំដីខ្លួនឯង មិនហ៊ានសុំទោស ហើយចោទគេចោទឯងថា គេកាត់តសំដីសំលេងរបស់ខ្លួន នៅពេលដែលមតិជាតិ និងអន្តរជាតិគិតឃើញថា វាមិនអាចទៅរួចនោះទេ ទោះបីក្រុមហ៊ុន ហូលីវូតក៏ដោយ ហើយនៅតែ ចចេស រឹងរូស នេះគេហៅថា កំសាកទី ២ ។
    ៣. លោក គង់ គាំ ៖ នៅក្នុងការប្រកាសផ្សព្វផ្សាយជាសាធារណ៖ លោក គង់ គាំ បានប្រកាសថា ពុំមានរដ្ឋប្រហារទំលាក់ សម្តេចឳ នរោត្តម្ត ស៊ី ហនុ ១៨ មិនា ១៩៧០ ទេ លោកបានប្រកាសទៀតថា ការដែលលោក លន់ នុល ធ្វើរដ្ឋប្រហារ គឺជាការរៀបចំ និងចាត់ចែងឡើងរបស់សម្តេច នរោត្តម ស៊ី ហនុតែប៉ុណ្ណោះ សួរថា ការដែល ព្រះអង្គសម្តេចឳ នៅមានព្រះជន្ម គង់នៅ នៅឡើយ ម្តេចក៏លោក គង់ គាំ មិននិយាយ? ហេតុអ្វីចាំដល់ពេលព្រះអង្គ សោយទីវង្គត ទើបតែនិយាយ ហើយហេតុអ្វីទើបតែនិយាយនៅពេលនេះ? តើមានគោលបំណងអ្វី? នេះគេហៅថា កំសាកទី ៣ ។
    ……………………………………………………………………………………………………………………………
    ២ .អ្នកកំសាក៖
    ១ សម រង្ស៊ី
    ២ កឹម សុខា
    ៣ គង់ គាំ
    ………………………………………………………………………………………………………………………….
    ៣ .គណបក្ស កំសាក៖ គឺ គណបក្ស សង្រ្គោះជាតិ
    …………………………………………………………………………………………………………………………….
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន ៖ តំណាងរាស្រ្តបក្សប្រឆាំង ទោះបីអស់សុពលភាពជាអ្នកតំណាងរាស្រ្តហើយក្តី ត្រូវគេដកតួនាទីចេញ ឬ បណ្តេញចេញ ហើយទោះបីជាបានដឹងខ្លួនឯងថា លែងជា អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងទំណាងរាស្រ្ត គណបក្ស​សិទ្ធិមនុស្ស ដោយបាន លាលែង និងទៅចូលរួមជាមួយគណបក្ស សង្រ្គោះជាតិ ដោយមានការចុះបញ្ជីរ និងទទួលស្គាល់ ពី គជប រួចហើយក៏ដោយ ក៏អ្នកតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ នៅតែមុខក្រាស់ ចង់ចូលទៅប្រជុំនៅសភា និងទាមទារប្រាក់ខែទៀត ដឹងហើយថា កន្លែងសភា គឺសំរាប់តែ សមាជិកសភា របស់គណបក្សណា ដែលមានអសន៖នៅក្នុងសភាតែប៉ុណ្ណោះ សំរាប់សភាអាណត្តិទី៤នេះ គឺមានតែ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុន ស៊ីនប៉ិច គណបក្ស សិទ្ធិមនុស្ស គណបក្សនរោត្តម នរាណរិទ្ធ. គឺពុំមានអសន៖គណបក្សសង្រ្គោះជាតិស្អីគេនោះនៅក្នុងសភាឡើយ ហេតុនេះហើយបានជាត្រូវគេបណ្តេញចេញពីបរិវេណរដ្ឋសភា ដូច ឆ្កែ ដូចឆ្មា សំណាងហើយដែលលោក ឈាង វុនទុកមុខទុកមាត់អោយ ដេញចេញ​ធម្មតា ប្រសិន​ជាហៅសមត្ថកិច្ច អោយមកចាប់វាយខ្នោះបោះដាក់លើឡាន មិនដឹងធ្វើពងក្តអីផង ព្រោះមិនដឹងមនុស្សមកពីណា ? ចោរ ឬភេវរករ? ពីព្រោះកន្លែងរដ្ឋសភា មិនមែនចេះតែចេញចូលស្រេចតែចិត្តឯណា!!!!!!!!! នេះគេហៅថា គណបក្សសង្រ្គោះជាតិ មុខក្រាស់ គ្មានកេរ្តិខ្មាស់ ក្មានការខ្មាស់អៀន‌‌‌‌!!!!!!!!

  27. Chea Sim says:

    សូមចូលរួមមតិ សូមបងប្អូនឈប់បោះឆ្នោតឲ្យគណៈបក្សប្រជាជនទៀតទៅ

    សូមជួយបន្តសារនេះទៅដល់បងប្អូនជនរួមជាតិទាំងអស់ ពេលទៅបោះឆ្នោត

    ត្រូវតាំងចិត្តថា​ឈប់គាំទ្រគណៈបក្សប្រជាជនហើយ ព្រោះស្ថានភាពរស់នៅរបស់យើង

    ពីមួយថ្ងៃទៅមួយថ្ងៃមានការពិបាកទៅ ពិបាកទៅគ្មានពេលណាបានធូរស្បោយសោះ។

    ទោះជាបងប្អូនបានទទួលអំណោយប៊ីចេញមួយកញ្ចប់ សារុងមួយ និងលុយមួយម៉ឺនរៀល

    ក៏ដោយ សូមបងប្អូនគិតនិងពិចារណាថាតើតំលៃលុយ តម្លៃសារុង តំលៃលុយនេះវាអាច

    ធ្វើឲ្យជីវភាពបងប្អូនបានធូរធាបានប៉ុន្មានថ្ងៃ??? ហើយអាការដែលបងប្អនលំបាកនោះបាន

    ប៉ុន្មានខែ ប៉ុន្មានឆ្នាំ??? បើបងប្អូននៅតែធ្វើការបោះឲ្យគណៈបក្សប្រជាជនទៀត នោះបានន័យ

    ថាបងប្អូននៅតែស៊ូទ្រាំនិងការលំបាកនិងតទៅទៀត!

    លំបាកក្នុងការរកស៊ី លំបាកក្នុងការរៀនសូត្រ លំបាកក្នុងការសាងសង់លំនៅឋាន លំបាកក្នុងការ

    បំពេញសំណុំបែបបទ លំបាកជាមួយនិងការិយាល័យធិបតេយ្យគឺគេប្រើពាក្យថាគោះស៊ី

    សូកប៉ាន៉ លំបាកពេលទៅកាន់មន្ទីពេទ្យ និងមណ្ឌលសុខភាពដើម្បីព្យាបាលព្រោះគេត្រូវការ

    តែលុយ និងដុល្លា សេវាពេទ្យមិនពិរោះពិសារ ពិបាកនិងសិទ្ធិនៃការនិយាយស្តី សិទ្ធិក្នុងការ

    បញ្ចេញមតិ សិទ្ធិភ័យខ្លាចការរកស៊ី ការប្រើច្បាប់នៅតែលើមាត់អ្នកមានអំណាច និងមានលុយ

    បើបងប្ងូនស្រឡាញ់យុត្តិធ៌ ស្អប់អំពើពុរលួយ ស្រឡាញ់ជាតិ ស្រឡាញសាច់ញាតិខ្លួនឯង និង

    ខ្លួនឯង គឺត្រូវតែសម្រេចចិត្តបោះឆ្នោតរើសយកអ្នកថ្មី អ្នកដឹកនាំថ្មី អ្នកដឹកនាំមិនមានអង្គរក្ស

    ច្រើនរញេរញៃ យកលុយជាតិឲ្យប្រាក់ខែអង្គរក្សបំរើផលប្រយោជន៏សូនតួ បំរើផលប្រយោជន៍

    បុគ្គលខ្លួនឯង ហើយជិះជាន់និងធ្វើបាបប្រជារាស្រ្តស្លូតត្រង់ ។

    — = ======= —– —- ==== xxx ==== —– —— —

    កាលមុនខ្ញុំគឹតថាតំណាងរាស្ត្រទាំងអស់គឺធ្វើការបំរើឲ្យប្រជាពលរដ្ឋខ្មែរ

    ប៉ុន្តែដល់មកឥឡូវខ្ញុំយល់និងដឹងបានយ៉ាងច្បាស់់ ពួកគាត់ពុករលួយ

    ភ្ជួរស្រែលើខ្នងប្រជាជន យកលុយប្រទេសជាតិ ធ្វើច្បាប់ គៀបសង្កត់ប្រជារាស្ត្រ

    ធ្វើច្បាប់បំផ្លាញធនធានធម្មជាតិ ជាងនេះទៅទៀត ធ្វើច្បាប់

    បំរើតែបក្សពួករបស់ខ្លួន បំរើតែផលប្រយោជន៍គ្រួសាររបស់ខ្លួននិងបក្សពួករបស់ខ្លួន

    ប្រឆាំងបក្សប្រឆាំងពួកដើម្បីអំណាច និងត្រួតត្រាប្រជារាស្ត្រ ចែកគ្រួសារនិងបក្សពូករបស់ខ្លួន

    ដោយមិនគិតពីផលប្រយោជន៍ប្រទេសជាតិបន្តិច

    ណាសោះ។ សូមឲ្យលោកទេវតារក្សាព្រះបរមរាជវាំង និងទេវតាដ៏ពូកែស័ក្តសិទ្ធិនៅព្រះអង្គដង្កើរ

    នៅវត្តភ្នំ នៅគ្រប់ទីវត្តអារាម និងវត្ថុស័ក្តិសិទ្ធគ្រប់

    ទីកន្លែងជួយធ្វើជាសាក្សីនិងធ្វើឲ្យបរាជ័យរាល់អ្នកដែលបានផឹកទឹកសម្បត់នៅក្នុងប្រាសាទទេវាវិ

    ន្និច្ឆ័យមុនពេលចូលកាន់តំណែង​ថាមិនមានឧត្ដ

    គតិក្បត់ប្រជាជន មិនពុករលួយ មិនព្រងើយកន្តើយនូវសំណូមពរជនក្រីក្រ មិនបក្សពួកនិយម

    មិនធ្វើឲ្យប្រជារាស្រ្តមានការឈឺចាប់ មិនផ្សំគំនិត

    បំផ្លិចបំផ្លាញធនធានធម្មជាតិដែលមានក្នុងទឹកដីខ្មែរទឹកដីសុវណ្ណភូមិ មិនស៊ីសំណូក

    មិនគំរាមប្រជាជន ដូចនេះបើពួកទាំងនេះធ្វើក្បត់និងពាក្យសម្បត់ទាំងអស់នេះ

    សូមទេវតាដ៏មានមហិទ្ធិរិទ្ធពូកែស័ក្តិសិទ្ធគ្រប់ទីកន្លែងត្រូវធ្វើឲ្យអ្នកទាំងនោះទទួលបរាជ័យនិងវិនា

    សសាបសូន្យចេញពីលើភពផែនដីនេះកុំបីអាក់ខានហោង!៕

    ខ្ញុំសុំគាំទ្រនូវមតិខាងក្រោម ដែលខ្ញុំបានធ្វើការសង្កេតនិងតាមដានស្ថានភាពនៅស្រុកខ្មែរ​

    =================== ===== === ===== ========== ====\\

    គួរឲ្យអស់សំណើចណាស់ ក្រុមអ្នករដ្ឋសភាឆ្គួតលីលា នាំគ្នាតាក់តែងច្បាប់ឆ្គួត បង្ខំសិទ្ធិយល់

    ដឹងរបស់គេឲ្យមានជំនឿតាមខ្លួន តាមប្រទេសដែលប្រជាជនខ្លួនកាន់តែដុនដាបទៅៗ។

    It’s very funny for the group of stupid and crazy national representatives make the crazy law
    to punish someone not believe the Khmer Rouge Crime!
    Everybody in the world has rights to live, has rights to speak, to talk, to think, to believe what
    he / she wants to believe, has rights to eat, has rights to sleep, has rights to love, has rights
    to hate if he / she wants etc. But this crazy law is making the world laughs and laughs
    because it’s strange and seemed to close the rights of the people in the world for their
    believing. They use the national budget to make the crazy law!!! It’s very corruption!!!
    ចាំបាច់ទៅរកឯណាទៀត របបដឹកនាំសព្វថ្ងៃនេះហើយជារបបប៉ុលពតនោះ
    ផ្តាចការ សម្លាប់ប្រជារាស្ត្រស្លូតត្រង់ តូចទាប បក្សពួកនិយម បង្ហិនបង្ហោចធនធានធម្មជាតិ ។ល។
    Very good Z idea, We support you and skyline idea. It’s time we have to save our people
    and our country!
    Look at the group of national assembly, they use the national budget to make the crazy law
    that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy.
    This time even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    ចរឹកអ្នកតាក់តែងច្បាប់ល្ងង់ខ្លៅ
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់
    គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង!
    ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ
    មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ
    មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេសកម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី???
    មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ
    ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើស
    ឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាមដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ)
    (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា
    ឲ្យអ្នកល្ងង់ទាំងនោះបូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅ
    បោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាងតែបានសិន
    ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយ
    ប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ
    ដូចជបរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ
    ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
    សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់
    ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
    វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស
    គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
    ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យល់សិស្ស
    គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
    គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យា
    ល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេសឆ្លាតហើយខ្លាំងនោះ???
    គ្រួសារក្រីក្រចាំបាច់ត្រូវតែបញ្ឈប់ការសឹក្សារបស់កូនចៅទៅជួយរកស៊ីដើម្បីរស់ ធ្វើខ្ញុំគេ
    ឬលក់ខ្លួនឲ្យគេ ។
    ទោះជាសិស្សខំរៀនយ៉ាងណាបើមិនមករៀនគួរជាមួយគ្រូ សិស្សនេះត្រូវតែប្រឡងមិនជាប់។
    ថ្នាក់គ្រប់គ្រងសាលា បើមិនចូលបក្សប្រជាជនទេ សាលារៀនរដ្ឋនោះពិតជាក្រីក្របាក់បែក
    ហើយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរទាំងអស់។(នេះបរិបទអប់រំក្នុងសម័យសម្ដេចតេជោ)
    វិស័យសាសនា គ្រប់វត្តអារាម គឺត្រូវតែមានបក្សពួក ព្រសង្ឈប្រកាន់បក្សពួក
    វត្តណាដែលមិនចូលបក្សប្រជាជន វត្តនោះ
    គឺគ្មានបានការរីកចំរើនអីទេ គឺថ្នាក់ដឹកនាំមិនរវីរវល់អើពើសោះឡើយ ព្រោះអាជ្ញាធររបស់បក្ស។
    តើឯណាទៅពាក្យថាសាសនារបស់រដ្ឋនោះ???
    វិស័យសុខាភិបាល គ្រប់មន្ទីពេទ្យនិងមណ្ឌលសុខភាព អ្នកជំងឺចាំបាច់ត្រូវតែបង់លុយ
    បើអត់លុយគឺងាប់ គ្រូពេទ្យនិយាយថា
    ពួកគេខំរៀនអស់លុយច្រើនមកហើយ អីចឹងគេត្រូវប្រមូលលុយនិងវិញ
    គេមិនខ្វល់អ្នកជម្ងឺណាក្រឬអត់អីទេ។ ក្នុងមន្ទីពេទ្យ
    បើអ្នកជម្ងឺណាមានលុយគឺគេយកចិត្តទុកដាក់ព្យាបាលថែទាំ
    បើអ្នកជម្ងឺអត់លុយគឺគេទុកចោលឲ្យទៅតាមយក្សថាកម្ម។ មិន
    បាច់ថាតាមជនបទឡើយ មើលចុះតែក្នុងទីក្រុងហ្នឹងឃើញស្រាប់ហើយ៕ មើល ន
    អ្នកជម្ងឺយំស្រែកថ្ងូរឲ្យរហ៊ឹសក្នុងពេទ្យធំ
    ពេទ្យកាលម៉ែត។ បើអ្នកជម្ងឺសង្រ្គោះបន្ទាន់ដឹកមកដល់ភ្លាមចាំបាច់ត្រូវចរចាររឿងលុយសិន ។
    បើអត់លុយទេ ដាក់សេរូមឲ្យ
    មួយប្លោកហើយរុញទៅបន្ទប់ដែលគ្មានការព្យាបាលដិតដល់និងខ្វះថ្នាំព្យាបាល។
    វិស័យគមនាគមន៍ ខ្ចីលុយគេមកសាងសង់ផ្លូវតែដដែលៗ ផ្លូវគ្មានគុណភាពអីត្រង់ណាបន្តិចទេ។
    មន្ត្រីក្រសួងគមនាគមន៍
    បាននិយាយថា បើចាក់ផ្លូវស្ដើងបានស៊ីក្រាស់ តែបើចាក់ក្រាស់បានស៊ីស្ដើង។
    អ្នកកំប្លែងជើងចាស់គាត់ថាមិនខុសទេ ផ្លូវដែលធ្វើ
    ជាប់ជាងគេគឺកម្ពុជានេះហើយ គឺធ្វើដដែលៗជាប់រាល់ថ្ងៃ។
    វិស័យចរាចរ សន្តិសុខនិងសណ្តាប់ធ្នាប់ មើលចុះតាមទីប្រជុំជន ក្នុងទីក្រុង
    អ្នកមានលុយមានខ្នងបង្អែកដាក់លក់អីវែអីវ៉ាន់
    នៅលើផ្លូវថ្មើរជើងគ្រប់ទីកន្លែង រាំងស្ទះបិទផ្លូវចរាចរធ្វើដំណើរ។ ប៉ូលិសដេញចាប់
    និងពួនស្ទាក់ចាប់សិស្សសាលា ឬអ្នក
    ដែលជនបទអត់ពាក់មួកនិងមានកញ្ចក់ដោយមិនខ្វល់ពីរឿងបង្ករឲ្យមានការប៉ះពារដល់អ្នកធ្វើដំ
    ណើរដ៏ទៃទៀតឡើយ។
    ថ្នាំញៀន ចោរឆក់ ចោរលួច ចោរប្លន់ ចោរចាប់ជំរឹត ប្រជាជននិយាថា
    ប៉ូលិសនិងចោរគឺចេញមកពីប្រភពតែមួយ ប៉ូលិសចិញ្ចឹមចោរចោរចិញ្ចឹមប៉ូលិស។
    វិស័យសង្គមកិច្ចនិងការងារៈ​ តើក្រសួងផែនការធ្វើការអី?
    រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
    របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ
    និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
    ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ
    ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
    អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ
    អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
    ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ
    ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
    នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។
    ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
    ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម
    ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទសិទ្ធិក្នុងការនិយាយស្តីជាដើម។
    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
    ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  28. Khmer Family says:

    អតីតស្រីស្នេហ៍ លោក កឹម សុខា ប្តឹងទាមទារប្រាក់ សំណង ១ម៉ឺនដុល្លារ សម្រាប់ចិញ្ចឹមជីវិត
    .

    លោក កឹម សុខា និងអ្នកស្រី កែវ សុវណ្ណារី ថតរូបនៅអង្គរវត្ត ខេត្តសៀមរាប

    ភ្នំពេញ៖ អតីតស្រីស្នេហ៍របស់លោក កឹម សុខា បានដាក់ ពាក្យបណ្តឹងទៅកាន់ក្រសួងកិច្ចការនារី និងសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទាល់ក្រ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរពីលោក កឹម សុខា។

    យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី ភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អ្នកស្រី និងលោក កឹម សុខា បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្នុងអំឡុង ពេលរស់នៅជាមួយគ្នា អ្នកស្រីបានមានផ្ទៃពោះជាមួយគ្នា ប៉ុន្តែបានរយៈពេលបីខែ ដោយសារតែមានជំងឺបេះដូង ត្រូវវះកាត់ ទើបកូននោះត្រូវបានរលូត។

    ក្នុងពាក្យបណ្តឹងអ្នកស្រី បានបន្តថា នៅពេលដែលអ្នកស្រីដឹងថា មិនអាចមានកូនបានទៀតពួកគាត់ទាំងពីរ ក៏ឯក ភាពគ្នាសុំកូនគេមកចិញ្ចឹមចំនួន២នាក់។ «ក្រោយពីបានយកកូនគេមកចិញ្ចឹម លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភមកឲ្យនាងខ្ញុំ និងកូនទាំងពីរ ហើយនៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាពមិនអាចបំពេញតម្រូវការ ផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទនៅក្នុងផ្ទះជាច្រើនលើកច្រើនសារទៀតផង»។

    លោកស្រីបញ្ជាក់ថា ដោយសារតែលោក កឹម សុខា ធ្វើបាបផ្លូវចិត្តមកលើរូបអ្នកស្រី, អ្នកស្រី ក៏សម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ នៅវត្តក្តោង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែជំងឺអ្នកស្រីមិនទាន់ជាសះស្បើយ លោក កឹម សុខា បាននាំអ្នកស្រីត្រឡប់មករស់នៅភ្នំពេញវិញ ដោយបានសន្យាថា ឈប់ធ្វើបាប និងផ្តល់ប្រាក់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រាក់នោះ បានតិចតួចប៉ុណ្ណោះ មិនអាចយកមកព្យាបាលជំងឺបានឡើយ។

    ក្នុងពាក្យបណ្តឹងអ្នកស្រីបានរៀបរាប់ទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ លោក កឹម សុខា បានមកជួបអ្នក ស្រីនៅផ្ទះសំណាក់ ហើយប្រាប់មិនឲ្យអ្នកស្រីទាក់ទងផ្ទាល់ជាមួយគាត់ ព្រោះជិតបោះឆ្នោត បើចង់ទាក់ទងសូម ទាក់ទងតាមរយៈអង្គរក្សរបស់គាត់។ ប៉ុន្តែពេលទាក់ទងទៅអង្គរក្សរបស់គាត់ អង្គរក្សនោះបានជេរប្រមាថប្រើពាក្យ ដំដីមិនសមរម្យ ព្រមទាំងបាននិយាយថា «ឯកឧត្តមគ្មានលុយទេ ហើយចង់ធ្វើអីធ្វើទៅ ចង់ចុះកាសែតក៏បានដែរ» ហើយសួររកផ្ទះរបស់អ្នកស្រីនៅកន្លែងណា។

    អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា «ខ្ញុំ មិនបានដឹងរឿងនេះទេ ហើយពេលនេះសំបូររឿងមូលបង្កាច់លោក កឹម សុ ខា ថា នៅខេត្តព្រៃវែងនិយាយរឿងគុកទួលស្លែង ហើយនៅពេលដែលរឿងនេះមិនច្បាស់លាស់ ក៏ចេញរឿងមួយ ទៀត ហើយក៏ត្រូវបានគេបណ្តេញចេញពីសមាជិករដ្ឋសភា នៃគណបក្សប្រឆាំង និងបានទាមទារយកស្លាកលេខ រថយន្តរដ្ឋសភាវិញជាដើម វាមានរឿងចម្លែកៗច្រើនដែរស្រុកយើង»។

    សូមបញ្ជាក់ថា លោក កឹម សុខា គឺជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕

    កូនចិញ្ចឹមទាំងពីរ របស់អ្នកស្រី កែវ សុវណ្ណារី

    អ្នកស្រី កែវ សុវណ្ណារី (រូបខាងស្តាំ) និងម្តាយ ព្រមទាំងកូនចិញ្ចឹម
    ……………………………………………………………………………………………………………………………….មិនអីទេ លោក កឹម សុខាអ៊ើយ! ព្រោះអីទើបតែប្រមូលលុយបានពី បុណ្យផ្កាព្រះអាទិត្យលិច (អូច្រឡំ បុណ្យផ្កាព្រះអាទិត្យរះ) នៅឯនាយសមុទ្រថ្មីៗស៊ឺៗផង កុំថាឡើយ​ស្រីស្នហ៏មួយនិងកូន២ នៅមានស្រីស្នហ៏ និងកូនៗជាច្រើនទៀត! កុំព្រួយ! បង់ហើយ លែងចោល យកថែមទៀត!

  29. ជឈឈ ខ្ញុំ says:

    មើលទៅរឹកពារឈាង វុន មិនសមជាអ្នកតំណាងរាស្ត្រអីតេចសោះ សមជាបងធំអ្នកលេងកាប់ចាក់ច្រើនជាង
    តាំពីសំម្ដីសដៅ កាយវិកា អន់ជាងបងប្អូនជនជាតិភ្នងទៅទៀត ជឈឈខ្ញុំ សង្ស័យថាអាគាត់នឹងមែនខ្មែរផងក៏មិនដឹង

  30. donjeyu says:

    នែ៎ Khmer Family ហេតុអីក៏អ្នកចូលចិត្តយករឿងផ្ទាល់ខ្លួនគេមកនិយាយចឹង? អត់មានរឿងអីផ្សេងនិយាយទេហេ៎៖

  31. មេទ័ព-បាញ់ទា says:

    ឈាង វុន ព្រុសថា៖ ‹‹ច្បាប់ចែងអ៊ីចឹង›› (?)
    ១- ឈាង វុន ថាច្បាប់ សរសេរអញ្ចឹង–អ្នករាល់គ្នាដឹង កម្លាំងនៃច្បាប់
    មិនមែនបក្សអញ ត្រូវតែបង្រ្កាប–បណ្តេញចងចាប់ ច្បាប់អញអញ្ចឹង!
    ២- ថ្ងៃនេះ (៦-១០-១៣) សុន ឆ័យ ជួបថ្ងៃអភ័ព្វ–ឈៀង វុនអាងច្បាប់ ដេញរត់កំប្រឹង
    សុន ឆ័យ តវ៉ា វុនច្រឡោតខឹង–ច្បាប់គេអញ្ចឹង មិនដឹងទេឬ?
    ៣- អំណាចផ្តាច់ការ កាន់តែសាហាវ–ខ្មែរក្នុងខ្មែរក្រៅ សូមជួយដឹងឮ
    ច្បាប់បនឈៀង វុន ជាន់ខ្មែរឱ្យឈឺ–ខ្មែរត្រូវតែរើ បើខ្មែរស្នេហ៍ជាតិ ។
    ៤- ច្បាប់បនឈាង វុន រើសករណី–ជាច្បាប់ចោរព្រៃ បំរើយួនវៀត
    ជាច្បាប់តែងដោយ បនជនក្បត់ជាតិ–យើងខ្មែរស្គាល់ស្នៀត មារយាទចចក ។
    ៥- ឈាង វុនព្រុសថា ច្បាប់ចែងអញ្ចឹង–ខ្មែរក្រោកភ្លាមវឹង ឈប់ស្ពឹកសកញ៉ក
    សាមគ្គីធ្លុងមួយ មុនពេលយើងខក–ច្បាប់ឆ្កែចចក ត្រូវដកបោះចោល ។
    ៦- ឈាង វុនព្រុសថា ច្បាប់ចែងអញ្ចឹង–យើងខ្មែរស្តាប់ដឹង ថាវាកម្រោល
    ក្រុមខ្លួនទោសធ្ងន់ វុនមិនដែលថ្កោល–ចឹងមិនកម្រោល ពេកទេ ឈៀង វុន?
    ៧- យុវជនស្រីប្រុស អស់ទាំងខេមរា–សូមបើកនេត្រា មេត្តាគយគន់
    នេះហើយទង្វើ នៃកញ្ជះយួន–ក្រោកភ្លាមបើកក្បួន សង្រ្គោះជាតិអ្នក!

  32. .. says:

    អ្នកលេង

    June 11, 2013 at 10:23 am

    ..
    says:
    June 11, 2013 at 9:48 am ពួកឣាបក្សប្រឆាំងស្គាល់សីលធម៌ស្ឣីវាដាក់វាម៉ារ៉យៗឣញ្ចឹងទៅ!ពួកឣាឣស់ឯងមានសីលធម៌ក្តឣី
    ដៀលគេសុទ្ធតែឣាយ៉ងសុទ្ធតែក្បាលយួនខ្លួនខ្មែរឥឡូវដល់ពេលវេលាហើយចង់ឲ្យគេប្រើសីលធម៌
    ក្បាលពួកឣ្ហែងបានតែធម៌ក្តៅៗទើបហឹងត្រចៀកហាសៗៗៗៗ!ឥឡូវនេះឣាណាមេឣាណាពង​វ៉ើយ​!

    ……………………………………………………………………………………………………………………………….

    ចំបាច់គំរាម ធ្វើស្អីអាសំរាម ម៉េចមិនធ្វើតែម្តងទៅ អាអូន! អញរង់ចាំស្វាគមន៏អាហ្អែងនេះហើយតើ!
    ​មេនិង ពង គឺអាសំរាមអែង ហ្នឺងហើយ ។ ដូច្នេះ អញ មិនចាំបាច់ចាប់មេ អាហ្អែងហ្នឺងទេ គ្រាន់តែ យក ម្រាមដៃអញមួយ ផ្ទាត់ពង ហ្អែង ទៅ វា ងាប់ដល់ មេអាហ្អែងទៀត ។

    **********************************************************************************************************
    ចាំតែមើលតើថាឣាណាផ្ទាត់ពងឣាណា​វ៉ើយ​!តាមពិតគឺពងនិងមេរបស់ពួកឣ្ហែងវាចាប់ស្វិតរួញ
    មុនថ្ងៃបោះឆ្នោតចូលមកដល់ទៅទៀតឣាស្វាឣើយ!គិតទៅពួកឣ្ហែងទាំងមេទាំងពងរស់មកដល់
    សព្វថ្ងៃបានដោយសារល្បិចឣួតចុកក្តិតឣាចម៍នេះឯងនរណាមិនដឹងរឿងនេះមានតែពួកឣាស្វា
    ក្រិនគូថឣស់ឯងហ្នឹងដែលមិនដឹងខ្លួននោះ!ពួកឣាភ្លើធ្វើចេះពិតជាយ៉ាប់រកលេខដាក់ឲ្យមិនបាន!