សម្តេច ហ៊ុន សែន បន្ត​វាយបក​លើ​បក្សប្រឆាំង និង​ប្រកាស​ឲ្យ​ចាក់ផ្សាយ​ឡើងវិញ នូវ​បទ​អន្តរាគមន៍​របស់​សម្តេច ក្នុង​រដ្ឋសភា

ថ្ងៃទី 10 មិថុនា 2013
ដោយ: រិទ្ធី
CEN

 

ខេត្តកំពង់ឆ្នាំង: ​សម្តេច ហ៊ុន សែន បាន​ស្នើ​ឲ្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រមូល​ឯកសារ​ទាំងអស់​របស់​គណបក្សប្រឆាំង ដែល​បាន​រិះគន់​លើ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក រួម​ទាំង​ពាក្យសម្តី របស់​មេ​បក្ស​ប្រឆាំង ដែល​បាន​និយាយថា នៅ​ពេល​ខ្លួន​ឈ្នះឆ្នោត គណបក្ស​ប្រឆាំង​នឹង​ប្តឹង​ទៅ​កាន់​តុលាការអន្តរជាតិ​ឡាអេ និង​ប្រទេស​ជា​សមាជិក​ហត្ថលេខី​ទីក្រុង​ប៉ារីស ដើម្បី​យក​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ ពី​វៀតណាម ត្រឡប់មកវិញ​។ សម្តេច ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​វិទ្យុ និង​ទូរទស្សន៍ ចាក់ផ្សាយ​ឡើងវិញ​នូវ​បទ​អន្តរាគមន៍​របស់​សម្តេច ក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​។​

​ក្នុង​ពិធី​សម្ពោធ​ឆ្លង​សាលា​ធម្មសភា នៅ​វត្ត​សុ​វណ្ណេ​សនា​រាម ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែមិថុនា ឆ្នាំ​២០១៣ សម្តេច ហ៊ុន សែន បាន​ប្រកាសថា ដូច្នេះ​ត្រូវ​បកប្រែ​ឯកសារ​ទាំងនោះ រួមទាំង​ពាក្យ​សម្តី​របស់​គណបក្ស​ប្រឆាំង ដែល​តែងតែ​រិះគន់ថា គណបក្ស​ប្រជាជន​កម្ពុជា ក្បាល​យួន ខ្លួន​ខ្មែរ បកប្រែ ហើយ​បញ្ជូន​ទៅកាន់​ស្ថានទូត​ទាំង​អស់ ប្រចាំ​នៅ​កម្ពុជា រាប់ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​អស់ ដើម្បីឲ្យ​គេ​ស្តាប់​ថា ហេតុអ្វី​បាន​ជា​សម្តេច ហ៊ាន​លើក​ហេតុផល​ថា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត នៅ​កម្ពុជា នឹង​មាន​ភាពច្របូកច្របល់ ហើយ​សង្គ្រាម នឹង​អាច​កើតមានឡើង​។​

​សម្តេច ហ៊ុន សែន ក៏​បាន​ស្នើ​ដល់​គ្រប់​ស្ថានីយទូរទស្សន៍ ចាក់ផ្សាយ​ឡើងវិញ​នូវ​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដែល​បាន​បកស្រាយ​ជុំវិញ​បញ្ហា​ព្រំដែន នៅក្នុង​រដ្ឋសភា រយៈពេល​ជាង ៥ ម៉ោង ត្រូវ​ចាក់ផ្សាយ​ឡើងវិញ ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​។​

​សម្តេច ហ៊ុន សែន បាន​ពន្យល់​មហាជន​ថា ហេតុអ្វី​បាន​ជា​សម្តេច ហ៊ាន​លើក​ឡើង​ថា បន្ទាប់​ពី​ការ​បោះឆ្នោត​ទៅ បើសិនជា​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត នឹង​ធ្វើឲ្យ​កើត​មាន​សង្គ្រាម និង​ភាពច្របូកច្របល់​នៅ​កម្ពុជា​? មូលហេតុ ដោយសារ​តែ​ពេល​នេះ ពួក​គណបក្សប្រឆាំង មិនទាន់​ទាំង​បាន​កាន់​អំណាច​ផង បែរ​ជា​ប្រើ​នូវ​ពាក្យ​គម្រាមថា ខ្លួន​នឹង​ចាប់​មេដឹកនាំ​បច្ចុប្បន្ន យក​ទៅ​កាត់ទោស ដាក់គុក ជាដើម​។ គណបក្សប្រឆាំង ក៏​បាន​ប្រកាស​បន្ថែម​ទៀត​ថា ខ្លួន​នឹង​យ​ទឹកដី​ព្រៃនគរ ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ មក​ពី​វៀតណាម​វិញ ដោយ​ប្តឹងទៅ​តុលាការ​អន្តរជាតិ ទី​ក្រុងឡាអេ​។​

​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា បើសិនជា​ប្តឹងទៅ​តុលាការ ទី​ក្រុងឡាអេ ទទួល​ជោគជ័យ​នោះ ព្រះមហាក្សត្រ នរោត្តម សីហនុ ប្តឹង​យូរហើយ មិនចាំបាច់​ទុក​ដល់​សព្វថ្ងៃ​ទេ​។

​ជាមួយនឹង​ប្រសាសន៍​ខាងលើ សម្តេច ហ៊ុន សែន បាន​បន្ថែមថា ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង សម្រាប់​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​២៨ ខែ​កក្កដា​ខាង​មុខ គឺ​នៅ​ឆ្ងាយ​ណាស់​៕

 

What Next?

Recent Articles

16 Responses to "សម្តេច ហ៊ុន សែន បន្ត​វាយបក​លើ​បក្សប្រឆាំង និង​ប្រកាស​ឲ្យ​ចាក់ផ្សាយ​ឡើងវិញ នូវ​បទ​អន្តរាគមន៍​របស់​សម្តេច ក្នុង​រដ្ឋសភា"

  1. តើអ្នកបានឃើញផ្ទាល់ ផែនទីទឹកដី របស់ប្រទេសខ្មែរ ដែលស្តេច សីហនុ

    យកទៅដំកល់ទុកនៅអង្គការសហប្រជាជាតិ ច្បាស់ហើយឫនៅ ? ។

  2. សំឡាញ់! says:

    ខាំ!ខាំ!ខាំ!ខាំ! ហែក!ហែក!ហែក!ហែក!ហែក! ទើបបានគេថាខ្លាំង ។ បន្តិចទៀតជេតរយទាំងអស់គ្នា
    ចាំអាន់យកទឹកដីវាតាំងអស់ ៕ ហាស់!ហា!ហាស់!ហា!ហាស់!ហា! ពួកអាស្មែរស្គួត!ពួកអាស្មែរស្គួត!
    ពួកអាស្មែរស្គួត!ពួកអាស្មែរស្គួត!ពួកអាស្មែរស្គួត! ពួកអាន់វិនទើបស្លាត ។ អាន់កំពុងមើវា បើអាណា
    នៅរស់ចាំអាន់ដាក់ថែម។

  3. សំឡាញ់! says:

    ខាំ!ខាំ!ខាំ!ខាំ! ហែក!ហែក!ហែក!ហែក!ហែក! ទើបបានគេថាខ្លាំង ។ បន្តិចទៀតជេតរយទាំងអស់គ្នា
    ចាំអាន់យកទឹកដីវាតាំងអស់ ៕ ហាស់!ហា!ហាស់!ហា!ហាស់!ហា! ពួកអាស្មែរស្គួត!ពួកអាស្មែរស្គួត!
    ពួកអាស្មែរស្គួត!ពួកអាស្មែរស្គួត!ពួកអាស្មែរស្គួត! ពួកអាន់វិនទើបស្លាត ។ អាន់កំពុងមើវា បើអាណា
    នៅរស់ចាំអាន់ដាក់ថែមមួយស៊ើឲ្យលីលើមួយពូជ។ មិនយូរទេដែនដីនេះជាផស់អាន់ហើយ ។
    ជេយា! ផែនការរបស់អុងហូរ !ជេយា! ផែនការរបស់អុងហូរ !ជេយា! ផែនការរបស់អុងហូរ !

  4. CPP says:

    មានតែCPP និង សម្តេចតេជោ ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ ដែលជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋយើងនូវទូទាំងប្រទេស ។

  5. Sen-Gaddaffi says:

    អញ្ចឹងតើបានជាសម្តេចភ័យម្លេះខ្លាចលោកសមរង្សីយកទៅកាត់ទោស។ សូមកុំខ្លាចហើយ ហ៊ុនសែនមិនមានទោសឲ្យកាត់ផងតើកាត់ពីរឿងអ្វី ហើយប្រសិនបើមានទោសកំហុសមែន នោះខ្លាចអីនិងទៅឲ្យគេកាត់ទោស!!!

    ចាំតែមើលនូវអត្ថាធិប្បាយដ៍វែងអន្លាយបែកអាចម៍ហូស្ទឹងជាង៥ម៉ោងនិយាយតែឯងមិនឲ្យគេសួរ នោះតើ។ ពេលបើកទូរទសន្ស៍ចំម្តងៗវាច្រិញព្រោះនិយាយបែកពពុះមាត់តែឯងនៅក្នុងសភាគ្មាន ន័យខ្លឹមសារអ្វីទាល់តែសោះ គ្មានការតតាំងដោយផ្ទាល់នៅក្នុងសភាហើយអ្នកដ៍ទៃត្រូវបានហាម ឃត់មិនឲ្យសួរស្ងាត់ឲ្យជ្រងំឮតែមនុស្សម្នាក់និយាយ សូមសសើរសម្តេចពិតជាអ្នកធ្វើបទបង្ហាញ ដ៍ល្អឥខ្ចោះនៅលើលោកដែលពូកែនិយាយតែម្នាក់ឯងហើយគ្មានអ្នកធ្វើដូចនៅលើលោក។

    ហ៊ុនសែនបើសិនជាចិត្តកូនប្រុសពិតប្រាកដមិនត្រូវខ្លាចច្បាប់នោះទេនៅពេលខ្លួនធ្វាក់ឆ្នោត
    នោះ។ អំពើដែលហ៊ុនសែនបានប្រព្រឹត្តខុសច្បាប់ទាំងប៉ុន្មានត្រូវតែក្លាហានចូលទៅ​ឲ្យតុលាកា
    ​ជាអ្នកកាត់ទោសគឺហានទៅទូទាត់គ្នានៅ​​ឯតុលាការទៅ ដូចជាទោស​កំហុសដែលត្រូវរក​ឃើញមាន តើ​ហ៊ុនសែន​នាំយួនចូលស្រុកខ្មែរដោយខុសច្បាប់មានប៉ុន្មាននាក់ តើកាត់ដីនិង​កោះត្រល់​ឲ្យយយួន​តើគួរតែយកច្បាប់អ្វីមកកាត់ទោស សំលាប់គេប៉ុន្មាន​អ្នកនៅពេល​ខ្លួនកំពុងមានអំណាច ពុក​រលួយ​​ថវិកាជំនួយបានប៉ុន្មាន។ល។និង។ល។ ហើយបើខ្លួនមិន​មានកំហុសទេ​តើខំស្រែកឡូៗ​ដូច ឆ្កែខ្លាចទឹកក្តៅអំនៅពេលនេះ។

  6. កណ្តាល says:

    ពេលប្រធាននាធិបតី អូបាម៉ា ឡើងនិយាយ តែងតែឃើញមានការឆ្លើយឆ្លងសំនួរដាក់គ្នា
    ចុះហេតុរដ្ឋាភិបាលខ្មែរមិនដែលឃើញនិយាយសំនួរឆ្លើយឆ្លងដាក់គ្នា ឃើញនិយាយតែម្នាក់ឯងនឹង

  7. Srey Khmer says:

    VOTE FOR #4 MEANS YOU VOTE FOR PEACE, STABILITY, AND DEVELOPMENT!!!!

  8. ជុំ ង៉ុយ says:

    មានតែcppនិងសម្តេចតេជោហ៊ុន សែនតែម្នាក់ប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាជនយួនទូទាំងប្រទេស

    ថានឹងបានកាន់កាប់ដីខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ៕

  9. តោឃុល says:

    ស្តាប់​កាន់​តែ​ច្រើនដង មើលកាន់តែច្រើនលើក ទើបដឹងថាមានចំណុចអវិជ្ជមានច្រើន​ ។

  10. Srey Khmer says:

    VOTE FOR #4 MEANS YOU VOT FOR CORRUPTTED GOVERMENT, OR AS YOU VOT FOR COMMIT SUSIDE TO YOURSELF.

  11. CPP says:

    VOTE FOR #4 MEANS YOU VOTE FOR PEACE, STABILITY, AND DEVELOPMENT!!!!

  12. Khmer chlat says:

    Vote for #4 mean you vote for peace into unjustice society ,stability with fear,development without responsibility and unsustainable.

  13. ឃាតក says:

    https://www.youtube.com/watch?v=LP5nVCIGBkw
    ម៉េចហ្អែងមិនប្ដឹងក្រុនហ៊ុននេះផង? ពួកអាឆ្កែស៊ីអាចម៍

  14. Khmer Family says:

    ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។

  15. តថៈ says:

    សូមគិតអោយដល់បន្ទាប់ពីបានស្តាប់រួច
    http://www.youtube.com/watch?v=36HZ9q1XFg4

  16. តថៈ says:

    កូនណាមិនស្តាប់សំដីឪពុកគីជាកូនថោក
    http://www.youtube.com/watch?v=493e4to7Z3o