កូដកម្ម​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ​ណាហ្គាវើល​ត្រូវ​បាន​បង្ក្រាប

ថ្ងៃ អង្គារ 18 មិថុនា 2013
ដោយ អ៊ឹម រចនា
RFI

 

បុគ្គលិកសណ្ឋាគារ និងកាស៊ីណូ​ណាហ្គាវើល​ដែល​មាន​ទីតាំង​នៅ​ខាង​កើត​វិមានឯករាជ្យ​​ក្រុងភ្នំពេញ​ ដែល​បាន​នាំគ្នា​ធ្វើ​កូដកម្ម​រយៈពេល​៦​ថ្ងៃ​មក​ហើយ​នោះ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។ តំណាង​កូដករ​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន។

កូដករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សណ្ឋាគារនិងកាស៊ីណូណាហ្គាវើល ក្រុង​ភ្នំពេញ​មុន​ត្រូវ​ប៉ូលិស​បំបែក (©rfi)

សេចក្តី​រាយការណ៍​របស់ អ៊ឹម រចនា

(01:59)

បុគ្គលិក​​បម្រើ​ការងារ​ជា​ច្រើន​ផ្នែកនៅ​សណ្ឋាគារ​និង​កាស៊ីណូ​ណាហ្គាវើល ​ដែលបាន​នាំគ្នា​បោះជំរុំធ្វើ​កូដកម្ម​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា​មក​នោះ ត្រូវបាន​បំបែក​ហើយ​នៅ​រសៀល​ថ្ងៃអង្គារទី​១៨​មិថុនា។ ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ប្រដាប់​ដោយ​ដំបង​និង​ខែល​បាន​ប្រើ​កម្លាំង​បង្ក្រាប​លើ​ក្រុម​កូដករ​ ដើម្បី​រុញ​ច្រាន​ពួក​គេ​ឲ្យ​ចេញ​ពី​ទី​បោះជំរំ។ តំណាង​​សហជីព និង​បុគ្គលិក​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន។​ នេះ​បើ​យោង​តាម​ប្រភព​ពីសហជីព។


គួររម្លឹកថា ក្រុមបុគ្គលិក​ទាំងនោះ​បាន​ជួបជុំ​គ្នា​នៅ​លើ​សួន​ច្បារ​ពី​មុខ​កន្លែង​ធ្វើការ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣​មិថុនា​មក ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។​ ក្រុម​កូដករ​បាន​នាំគ្នា​បោះតង់​ធំៗ​និងឈរ​ស្រែក​មេក្រូ​ទោះបីជាមាន​ភ្លៀង​ធ្លាក់​​ក៏ដោយ។
 
លោក សុខ ណារិទ្ធ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​ និយោជិត ​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ​នោះ ធ្លាប់​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ក្រុម​បុគ្គលិក​ទាំងនោះ​បាន​ទាមទារ​​៣​ចំណុច​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ក្នុង​ការ​បំពេញ​ការងារ​ និង​ការទទួល​បាន​អត្ថប្រយោជន៍​ ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​បង្គាប់​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។
 
ភ្ជាប់​ជាមួយ​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​ស្តាប់​ការ​បង្គាប់​សេចក្តី​សម្រេច​របស់​អាជ្ញា​កណ្តាល​នេះ ក្រុម​បុគ្គលិក​ក៏​បាន​ស្នើ​ផង​ដែរ​ ដល់​ក្រុមហ៊ុនឲ្យ​តម្លើង​ប្រាក់​ឈ្នួល​ដល់​ពួក​គេ​ឲ្យ​ដល់​ ១៥០​ ដុល្លារ​ចំពោះ​បុគ្គលិក​ណា​ដែល​មាន​ប្រាក់​ឈ្នួល​តិច​ជាង​នេះ។ ដោយ​ឡែក​ចំពោះ​បុគ្គលិក​ដែល​មាន​ប្រាក់​ឈ្នួល​ចាប់​ពី ​១៥០​ដុល្លារ​អាមេរិក​ឡើង​ទៅ​ក្រុមហ៊ុន​ត្រូវ​តម្លើង​ឲ្យ ២០% បន្ថែមទៀត។
 
ប៉ុន្តែ ​ការ​តវ៉ា​នេះ​គ្មាន​ដំណោះស្រាយ​ទេ ​រហូត​ដល់​សមត្ថកិច្ច​ប្រើ​កម្លាំង​បង្ក្រាប​តែ​ម្តង។ ​មុន​ពេល​បង្ក្រាប​នេះ ក្រុមហ៊ុន​ណាហ្គាវើល​បាន​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​មួយ​ដោយ​ហៅ​កូដកម្ម​របស់​បុគ្គលិក​ថា ​ជា​ទង្វើ​ខុស​ច្បាប់​ និង​បាន​អំពាវ​នាវ​ឲ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ​ក្នុង​រយៈពេល​៤៨​ម៉ោង។
 
ប៉ុន្តែ ​ក្រុម​អ្នកតវ៉ា​បាន​បដិសេធ​ថា​ដីកា​របស់​ក្រុមហ៊ុន​មិន​ត្រូវ​តាម​ស្ថានភាព​ជាក់​ស្តែង​ទេ ពីព្រោះ​ថា​ការ​ទាមទារ​នេះ​ទាក់ទង​ទៅនឹង​វិវាទ​ការងារ៕

 

What Next?

Recent Articles

13 Responses to "កូដកម្ម​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ​ណាហ្គាវើល​ត្រូវ​បាន​បង្ក្រាប"

  1. PMBU says:

    ការទាមទារអ្វីៗដែលស្របច្បាប់ តែងតែមានការបង្រាបនិងគំរាម !!!!! ប៉ុន្តែតើមានកំលំាងប៉ូលីសណាហ៊ានទៅបង្រាប ពពួកយួនដែលមកតំាងទីលំនៅខុសច្បាប់ និងរសនៅយ៉ាងអាណាធិបតេយ្យក្នុងដែនដីខ្មែរទេ?

  2. ហួសចិត says:

    CPP ជិទបោះឆ្នោតកាន់តែសំបូរការធ្វើបាតុកម្ម​តើបាតុកម្មនេះពាក់ព័ន្ឋនយោបាយដែររឺ?​ម្តេចមិនមាន​ការជួយដោះស្រាយពីរដ្ឋាភិបាលផង​គ្រាន់តែសុំប្រាក់ខែដើម្បីរស់នៅអោយបានសមរម្យសោះ​ចាំបាច់​​ប្រើប៉ូលីសបំបែក​ប្រជាពលរដ្ឋខ្មែរសោះ។

  3. កូនខ្មែរសុទ្ធសាធ says:

    នេះឬជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ?នេះឬកម្ពុជាជាប្រទេសអច្ជរិយះ?កម្មករធ្វើកូដកម្មដើម្បី
    ក្រពះដែលមានសមាជិកមិនដល់១០០នាក់ផង ប៉ុន្តែរដ្ឋាភិបាលប្រើកំលាំងប៉ូលិសមកបង្រ្កាបរាប់សិប
    នាក់ ចំណែក ជុំ ម៉ី ធ្វើបាតុកម្មវិញមិនត្រឹមតែមិនបង្ក្រាបទេថែមទាំងប្រើប៉ូលិសអោយជួយសំរួល
    ចរាចរណ៏ដើម្បីអោយការធ្វើបាតុកម្មនេះមានភាពរលូនទៀត នេះឬជាភាពស្មើគ្នារបស់ប្រជាជនខ្មែរ
    ក្នុងការប្រើសិទ្ធិរបស់ខ្លួន?
    គិតៗទៅគួរអោយចង់សើចណាស់អំពីការអនុវត្តន៍ច្បាប់ក្នុងស្រុកខ្មែរ តើលើសកលលោកមាន
    ប្រទេសណាអនុវត្តន៍ច្បាប់ដូចស្រុកខ្មែរទេ? កូនអ្នកមានលុយ មានអំណាច បទល្មើសធំប៉ុន្មាក៏ជាប់
    គុកមិនបានយូរដែរ កូនអ្នកក្រលួចមាន់អ្នកស្រុកតែមួយ ក៏ជាប់គុកយ៉ាងតិច១ឆ្នាំដែរ។
    បើនិយាយពីការធ្វើបាតុកម្មវិញ រាល់បាតុកម្មណាដែលធ្វើអោយខូចប្រយោជន៍ពួកអ្នកមានលុយ មាន
    អំណាច និង បក្សពួករបស់រដ្ឋាភិបាល បាតុកម្មនោះត្រូវបានគេចោតថាមានអ្នកញុះញង់
    បាតុកម្មនោះត្រូវបានបង្រ្កាប ចាប់ខ្លួនវាយដំ យ៉ាងព្រៃផ្សៃជាក់ស្តែង ដូចកូដកម្មរបស់កម្មកររោង
    ចក្រសាប្រ៊ីណា កូដកម្មរបស់បុគ្គលិកសណ្ឋាគារ និង កាស៊ីណូណាហ្គា កូដកម្មរបស់
    អ្នកភូមិបឹងកក់ បុរីកីឡា។ប៉ុន្តែបើបាតុកម្មណាដែលអាចរកប្រយោជន៍អោយពួកអ្នកមានលុយ មាន
    អំណាច និង បក្សពួករដ្ឋាភិបាលវិញបាតុកម្មនោះត្រូវបានរដ្ឋាភិបាលគាំទ្រនិងជំរុញអោយធ្វើថែម
    ទៀតហើយនិយាយថាបាតុកម្មនេះផុសចេញពីឧត្តមគតិរបស់ប្រជាជនទៅវិញ ជាក់ស្តែងការធ្វើ
    បាតុកម្មរបស់ ជុំ ម៉ី នេះតែម្តង អ្នកខ្លះមិនទាំងដឺងថាខ្លួនឯងទៅធ្វើដើម្បីអ្វីផងប៉ុន្តែគេអោយទៅ
    ចូលរួមក៏ចេះតែទៅតាមគេទៅ។បាតុកម្មនេះរដ្ឋាភិបាលមិនត្រឹមតែមិនបង្រ្កាបទេ ប៉ុន្តែថែមទាំង
    បានជួយសំរួលអោយបាតុកម្មនេះប្រព្រឹត្តទៅយ៉ាងរលូនដោយមិនខ្វល់ពីច្បាប់ធ្វើបាតុកម្មអ្វីទាំង
    អស់។

  4. ខ្មែរ នរះ says:

    ប្រជាពលរដ្ឋខ្មែរដែលចង់បានយុត្តិធម៌ ត្រូវតែមកខាងសង្រ្គោះជាតិ ដោយបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិ នាថ្ងៃទី២៨ កក្កដា ២០១៣ខាងមុខនេះឲ្យបានគ្រប់គ្នា បងប្ងូននឹងទទួលបានយុត្តិធម៌ទាំងចុងទាំងដើមជាក់ជាមិនខាន

  5. mission impossible says:

    the authorities has to re-enforce the law, to control outlaw peoples
    to keep every things under control,,

    i fully supported this action by the authorities,,

    USA-EU, will do the same thing, to keep outlaw peoples under control,,

  6. គណះបក្សសង្គ្រោះជាតិ​គឺជាកញ្ជះបងប្អូននិងប្រជាពលរដ្ធទាំងអស់យ៉ាងពិតប្រាកដ ។

    ផ្តល់ឧិកាសអោយគណះបក្សនេះមានសិទ្ធនិងសម្ថភាពជួយបងប្អូនទៅមើល ។

    ពីព្រោះគណះបក្សនេះពឹតជាងាយស្រួលទាញទំលាក់វិញណាស់ ។

  7. SS says:

    Opposition party will continue to play its role as the opposition forever after the July election. No doubt about this, folk.

  8. ស្តាយខ្មែរឆ្កែយួន says:

    លិទ្ធិប្រជាធីបតេយ្យនៅក្នុងស្រុកខ្មែរឥឡូវនេះ មិនមែនសម្រាប់ជួយបងប្អូនដែលគ្មានប្រាក់ គ្មានអំណាចទេ ប៉ុនតែធ្វើបាបបងប្អូនទាំងគ្នាដែលគ្មានប្រាក់ គ្មានអំណាច ដែលហ៊ានចេញមុខប្រឆាំងនឹងអស់លោកទាំងនោះ ទោះត្រូវ ទោះខុសឥតប្រយោជន៍។ទាំងនេះគឺជាទិដ្ឋភាពដែលមានពីតនៅស្រុកខ្មែរ ។

  9. ក្មេងល្ងង់របស់បង says:

    អ្នកលេង និយាយត្រូវខ្ញុំគាំទ្រ យើងជាប្រជាពលរដ្ឋត្រូវតែមានសិទ្ឋតំលើងឬក៏ទំលាក់ បើរដ្ឋាភិបាល ណាមិនធ្វើតាមការសន្យារបស់យើងត្រូវតែផ្លាស់ប្តូរ មិនមេនបោះឆ្នោតអោយធ្វើអ្វីតាមតែចិត្តទេ

  10. ស្តាយខ្មែរឆ្កែយួន says:

    គាំទ្រគណៈបក្សសង្គ្រោះជាតិ គឺគាំទ្រដល់សិទ្ធិគ្រប់យ៉ាងរបស់ខ្លួន។ សង្ឃឹមថាប្រទេសដ៏តូចមួយនេះអាចនឹងមានការផ្លាស់ប្តូរទៅរកភាពរីកចម្រើនដូចជាប្រទេសមួយចំនួននៅលើសកលលោក។សូមបងប្អូនទាំងអស់គ្នាឈប់ប្រៀបធៀបប្រទេសមួយនេះទៅនឹងអតីតកាល ហើយត្រូវប្រៀបធៀបប្រទេសនេះទៅនឹងប្រទេសជិតខាងយើងវិញ ថាតើគេដើរដល់ចំណុចណាហើយ នេះទើបជាការប្រៀបធៀបដ៏ត្រឹមត្រូវ ខ្ញុំនិយាយមិនមែនថាការប្រៀបរបស់បងប្អូនពីមុនមិនត្រឹមត្រូវនោះទេ សូមកុំច្រឡំ។

  11. ចាមចបស says:

    ទុក្ខលំបាករបស់បងប្អូនជាទុក្ខលំបាករបស់គណបក្សសង្រ្គោះជាតិ ,សូមបងប្អូនជួយគាំទ្រ
    គណបក្សសង្រ្គោះជាតិ ដើម្បីមានលទ្ធភាពជួយបងប្អូន

  12. មិនជឿសាក មា៉ដង ទៅ មិច មិច ប្តូរបាន តា !!!!

  13. cheath says:

    Anonymous អ្ហែងចាំស្តាប់-កន្តួយម៉ែអ្ហែងយ៉ាប់តែអួតស្ញែង
    កន្តួយស្វិតដូងកើតសុទ្ធស្រែង-ម្ង៉ៃៗចំខែងអេះដាច់សាច់ ។
    ម៉ែអ្ហែងប៉ិនណាស់ខាងសេពសោយ-សេពកាមមិនណយគាត់ចេះដាច់
    អត់គូរគាត់ប្រើដៃគាត់ថាច់-រុកបុកញ៉ាច់ៗស្គាល់ថានសួគ៌ ។
    ថ្ងៃមួយម៉ែអ្ហែងគាត់ជួបអញ- គាត់សុំស្រឡាញ់អោយអញជួយ
    ខៃខួងកន្តួយគាត់អោយអស់ដៃ-គាត់អត់គឹតទេថ្លៃFreeជូនអញ ។
    អញឮចង់ដែរតែខ្ពើមគាត់ -ស្រែងរុំរៀលព័ទ្ធអេះរញ៉ៃ
    តែអញសុំគាត់ត្រឹមប្រើដៃ-ល័ក្ខខណ្ឌសុំឆីប្អូនស្រីអ្ហែង ។
    អញចាំមើលអ្ហែងអាAnonymous អញនឹងរ៉ូដាស់រឿងចុយប្អូន
    ស្រីអ្ហែង ម៉ាចប់សាច់រឿងហ្នង ហាស! ហាស