ប៉ូលិសបានបង្ក្រាបអ្នកភូមិបឹងកក់ ដែលនាំគ្នាទៅមុខព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីទៅរកអន្តរាគមន៍ពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បីសុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពវិញ ក្នុងពេលដែលសម្ដេចព្រះមហាក្សត្រីចម្រើនព្រះជន្ម។
ដោយ មុំ សុផុន
2013-06-18
RFA
នៅពេលដែលក្រុមសមត្ថកិច្ច នឹងសន្តិសុខខណ្ឌដូនពេញ រុញក្រុមអ្នកភូមិបឹងកក់នោះ គឺបណ្ដាលឲ្យស្ត្រីពីរនាក់ដួលសន្លប់ និងស្ត្រីម្នាក់ផ្សេងទៀតរងរបួសដៃ។ តំណាងអ្នកភូមិបឹងកក់ បានថ្លែងថា គោលបំណងដែលពួកគាត់មកមុខព្រះបរមរាជវាំងនេះ ដើម្បីថ្វាយលិខិតដល់ព្រះមហាក្សត្រី ជួយអន្តរាគមន៍ដល់អ្នកភូមិបឹងកក់ គឺមិនមែនមកឲ្យសមត្ថកិច្ចប្រើហិង្សានោះឡើយ។
ក្រោយពេលដែលក្រុមសមត្ថកិច្ច និងពលរដ្ឋរដ្ឋតំបន់បឹងកក់ ប្រឈមមុខដាក់គ្នាបង្កឲ្យមានរបួសហើយនោះ ក្រុមមន្ត្រីព្រះបរមរាជវាំងបានចេញមកទទួលញត្តិរបស់អ្នកភូមិនៅខាងក្រៅព្រះបរមរាជវាំង ហើយសុំឲ្យអ្នកភូមិវិលត្រឡប់ទៅផ្ទះវិញ។
បើទោះបីជាយ៉ាងណាមន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានថ្លែងថា សមត្ថកិច្ចគួរតែសម្របសម្រួល និងដោះស្រាយជាមួយពលរដ្ឋដោយសន្តិវិធី មិនគួរប្រើហិង្សាលើពលរដ្ឋនោះឡើយ។
ក្រុមអ្នកភូមិបឹងកក់ បានព្យាយាមរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិនានា ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពវិញ និងដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងកក់ឲ្យចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Hun Sen giving your land to the rich and let you woe for lost their home.
However, you still votes for Hun Sen who is selling your homeland.
You must votes for the Seven Heaven #7
that is the stage of your happiness.
All four # 4
It means your knees, feed, and hands, are on
the ground, to bag for lives on your homeland.
Nice, Strey Khmer!
Ah lop Katoeuy Strey Khmer (USA), Kem Sokha is now in trouble and down-graded. Most people hate HIM, so they will vote for #4! The CPP will win a landslide and your #7 សាងគ្រោះជាតិ may have only a few seats at the NA. Hahahahah…..Lalalalalalal…….
មហាសែនសប្បាយចិត្តរបស់ក្រុមអ្នកបំផ្លាញជាតិពេលឃើញប្រជាជនត្រូវពួកវាធ្វើបាប។
អ្នកដឹកនាំល្អគឺជួប និងធ្វើតែបញ្ហាដល់ប្រជាជនក្រីក្ររាល់ថ្ងៃរាល់ខែនិងរាល់ឆ្នាំ។ ប្រជាជនរងកម្ម
រាល់វិនាទី ដោយសាស្នាដៃអ្នកដឹកនាំដ៏ប្រពៃនៃប្រទេសតូចមួយនេះ។
គួរឲ្យសោកស្ដាយណាស់!!! ខកចិត្តអស់!!!
Ar Cheaty, people will votes for # 7
Most of people hate Hun Sen, he is losing his mind now and talk like crazy man.
CPP will go to hell by stealing the ballot of the voters.
my families will choose Sangkrouscheat because we need to change. We knew CPP is going well but Sangkrouscheat party is better than CPP.
From mine change
នេះមែនទេ ដែលអស់លោកថាជួយរាស្រ្ត ធ្វើដើម្បីរាស្រ្ត ឬក៏ថា សុខទុក្ខរបស់រាស្ត្រគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណៈបក្សជួយយួន?ពិតជាអស្ចារ្យមែនស្រុកខ្មែរឥឡូវនេះ! តើមានបងប្អូនប៉ុន្មាននាក់ទៀតដែលចូលចិត្តសង្គមបែបនេះ?