អ្នក​ភូមិ​បឹង​កក់​លត់​ជង្គង់​សុំ​អន្តរាគមន៍​ពី​សម្តេច​ម៉ែ

Tuesday, 18 June 2013
ភ្នំពេញប៉ុស្តិ៍

bkk

ពលរដ្ឋបឹងកក់ ត្រូវសមត្ថកិច្ចរាំងខ្ចប់ មិនឲ្យចេញពីតំបន់បឹងកក់។ រូបថត ហេង ជីវ័ន

 ភ្នំពេញៈ ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់ បាន​នាំគ្នា​លត់​ជង្គង់ ស្រែក​សុំ​អន្តរាគមន៍​ពី​សម្តេច​ម៉ែ នៅ​មុខ​ព្រះបរម រាជវាំង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​យុត្តធម៌​ជូន​អ្នក​ស្រី យ៉ោម បុប្ផា​ សកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់ ដែល​កំពុង​ជាប់​ឃុំឃាំង។

ស្រ្តី​សកម្ម​ជន​វ័យ ​២៩ ឆ្នាំ​រូប​នេះ​​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាត់​ទោស​ឲ្យ​ជាប់​ ពន្ធនាគារ​ចំនួន ​៣ ​ឆ្នាំ ​និងពិន័យជាប្រាក់ ៦០ លាន​រៀល​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ពាក់​ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​ថា អ្នក​ស្រី​បាន​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ពូថៅ និង​ទួរណឺវីស​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ចៅក្រម​សាលា​ឧទ្ធរណ៍ បាន​សម្រេច​រក្សា​សាលក្រមនេះ ប៉ុន្តែ​បាន​ព្យួរ ១ឆ្នាំ​នៃ​ទោស​៣​ឆ្នាំ​នោះ។

កាលពីម្សិលមិញ កង​កម្លាំង​សមត្ថកិច្ច​រាជធានី រាប់​រយ​នាក់ បាន​ធ្វើ​ការ​រាំង​ខ្ទប់​អ្នក​ភូមិ​បឹងកក់ ប្រមាណ ៥០ នាក់ មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ទី​ដែល​គណៈ​ប្រតិភូ មក​ពី​បណ្តា​ប្រទេស​ចំនួន​១២០ ដែល​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​កំពុង​ជួប​ប្រជុំ​ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ​នោះ​ឡើយ។

ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹងកក់ ដែល​នៅ​សេស​សល់​ប្រមាណ​ជាង ៦០ គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី បាន​កាត់​ចេញ​ពី​ក្រុមហ៊ុន ចំនួន​១២,៤៤ ហិកតា​កាល​ពី​ឆ្នាំ ២០១១ សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ ខណៈ​ដែល​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក ឡាវ ម៉េងឃីន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន បាន​បូម​ខ្សាច់​កប់​ពន្លិច​ហើយ​ឈូស​កម្ទេច​ចោល ដោយ​ពុំ​ទាន់​បាន​ផ្តល់​សំណង​សមរម្យ​នៅ​ឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ចេះ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ពេល​នេះ​។

ក្រុម​អ្នក​ភូមិ​បាន​និយាយ​ទៀត​ថា លោក ប៉ា សុជាតិវង្ស ដែល​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ជំនួស លោក កែប ជុតិមា កាល​ពី​ខែ​មេសា ហើយ​បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹងកក់​ឲ្យ​បាន ​ឆាប់ រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ដោះស្រាយ​អ្វី​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ដែរ ក្រៅ​ពី​ឲ្យ​ក្រុម​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ​ប្រជាជន​ដែល​មិន​ទាន់​ទទួល​បាន ​ចំណែក​ដី ហើយ​ក៏​ស្ងាត់​ឈឹង។


What Next?

Recent Articles

6 Responses to "អ្នក​ភូមិ​បឹង​កក់​លត់​ជង្គង់​សុំ​អន្តរាគមន៍​ពី​សម្តេច​ម៉ែ"

  1. សូមបងប្អូនកុំរំខានសម្តេចម៉ែអី! ព្រោះពេលនេះ ទាំងម៉ែទាំងកូនកំពុងតែកាន់នំខែក ផឹកស្រាសម្ប៉ាញ

    រាំរបាំបាឡេ ក្នុងវិមានច័ន្ទដ៏ប្រណិតជាមួយ សម្តេចដាច់ជោរ

    និងពួកមន្រ្តីដ៏សែនអស្ចារ្យរបស់ពួកលោកនាបុណ្យខួបកំនើតហើយ ។

  2. គណះបក្សសង្គ្រោះជាតិ​គឺជាកញ្ជះបងប្អូននិងប្រជាពលរដ្ធទាំងអស់យ៉ាងពិតប្រាកដ ។

    ផ្តល់ឧិកាសអោយគណះបក្សនេះមានសិទ្ធនិងសម្ថភាពជួយបងប្អូនទៅមើល ។

    ពីព្រោះគណះបក្សនេះងាយស្រួលទាញទំលាក់វិញណាស់ ។

  3. khmers says:

    Land issues, specially Boeung KORKERS. you know this current govt has no will to solves you land issues. it is your turn are coming up in 28 july. you should make more campaigns for election to call for more voters to help you vote for gvt that will solves you boeung kork land issues after this 28 july election. DONT WAST YOUR TIMES ANYMORE WITH THIS GOV’T COS THEY DONT SOLVES YOUR PROBLEMS. YOUR SHOULD WISH FOR NEW GOVT AFTER ELECTION TO SOLVES THIS ISSUES FOR YOU.

  4. ~ says:

    Hun Sen is robbed you land for sell to the rich, why the voters still vote for the robbery?

  5. One Khmer says:

    Don’t kneel your knees down in vain , your Highess mother would not be dare to make her highess decision without asking powerful man .

  6. Chourn says:

    មើលទៅរូបភាពបាតុកម្មខាងលើខ្ញុំមានការចាប់អារម្មណ៍ដល់លោកយាយចំណាស់ម្នាក់នោះណាស់ គាត់មានវ័យចាស់ហើយនៅតែក្លាហានតស៊ូដើម្បីទទួលសិទ្ធមានលំនៅឋានសមរម្យនិងគេ គាត់គឺជា នារីចំណាស់ដ៍គួរឲ្យសង្វេកនិងគោរពជាទីបំផុត។ ប្រសិនបើខ្ញុំជាកំពូលមេដឹកនាំពិភពលោក ខ្ញុំនិង អញ្ជើញលោកយាយទៅទទួលរង្វាន់ពីនារីចំណាស់ក្លាហានប្រយុទ្ធនិងសិទ្ធលំនៅឋានពិភពលោក ដើម្បីឲ្យពិភពលោកទាំងមូលមើលឃើញនូវភាពក្លាហានរបស់ស្ត្រីចំណាស់កម្ពុជាម្តង។