កម្មករ​រោងចក្រ​កាត់​ដេរ M&V 3 ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២

Wednesday, 19 June 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

worker

កម្មកររោងចក្រ អង្គុយបិទផ្លូវជាតិលេខ ២។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ កម្មករ​រោងចក្រ​កាត់ដេរ M&V 3 ប្រមាណ​ជា ២០០០ នាក់​បាន​ផ្ទុះ​ការ​តវ៉ា​និង​បាន​បិទ​ផ្លូវ​ជាតិ​លេខ ២ អស់​រយៈពេល​ជាង ពីរម៉ោង​តាំង​ពី​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា​នេះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ចំនួន ១១ ចំណុច។

 ការ​តវ៉ា​បិទ​ផ្លូវ នៅ​មុខ​រោងចក្រ​ដែល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌ​មាន​ជ័យនេះ គឺ​ដើម្បី​បង្ខំ​ឲ្យ​ថៅកែ​រោង​ចក្រ និង​អាជ្ញាធរ​រក​ដំណោះ​ស្រាយ​ដល់​ពួកគេ​។ ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​ទេ។

ក្រុម​កម្មករ​បាន​រំសាយ​ការ​បិទ​ផ្លូវ​វិញ នៅ​ម៉ោង​ប្រមាណ​ជា ៩ និង ៣០ នាទី​ព្រឹក​នេះ។

យោង​តាម​លិខិត​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​ល្អ​ប្រសើរ​ទាំង ១១ ចំណុច​នោះ​រួម​មាន៖
១- ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ តាម​គោលការណ៍​សមាមាត្រ តាម​ចំនួន​ថ្ងៃ​ដែល​កម្មករនិយោជិត ឈប់សម្រាក​មានការ​យ​ល់​ព្រម​ពី​ក្រុមហ៊ុន​ត្រឹមត្រូវ​។​
២-​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្តល់ប្រាក់​តម្លៃ​ឡូ​តិ៍ ជូន​កម្មករនិយោជិត​លើ PN ទាំងអស់ ឲ្យ​បាន​សមរម្យ អាច​ឲ្យ​កម្មករ​ទទួលយកបាន​។​
៣-​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្តល់ប្រាក់​ទ្រទ្រង់​ជីវភាព​ចំនួន ៥​ដុល្លារ ជូន​កម្មករ និយោជិត​ទាំងអស់​។​
៤-​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​ថ្លៃ​អាហារ​ថ្ងៃត្រង់ ចំនួន​៤.០០០​រៀល ក្នុង​មួយថ្ងៃ សម្រាប់​កម្មករ និយោជិត​ម្នាក់​។​
៥-​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្តល់ប្រាក់​លើកទឹកចិត្ត ៣​ដុល្លារ ដល់ក​ម្មករ និយោជិត ដែល​បានធ្វើការ​ថ្ងៃបុណ្យ​។​
៦-​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្តល់ប្រាក់​ធ្វើដំណើរ​បន្ថែមទៀត ចំនួន​៥​ដុល្លារ ស្មើនឹង​១២​ដុល្លារ សម្រាប់​កម្មករ និយោជិត​ម្នាក់​។​
៧- ​ទាមទារ​ឲ្យ​ក្រុមហ៊ុន បន្ត​កិច្ចសន្យាការងារ​ជូន​កម្មការិនី មាន​ផ្ទៃពោះ និង​មិនត្រូវ​បញ្ចប់​កិច្ចសន្យាការងារ ពេល​ពួកគាត់​ជិត​សម្រាកលំហែ​មាតុភាព​។​
៨-​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ផ្តល់ប្រាក់​លើកទឹកចិត្ត​ជូន​កម្មករនិយោជិត​ដែល​ស៊ីឡូ​តិ៍​ចំនួន​៨​ដុល្លារ សម្រាប់​កម្មករ​ធ្វើការ​លើសពី​ប្រាក់​ឈ្នួល​គោល​។​
៩-​ទាមទារ​ឲ្យ​ ក្រុមហ៊ុន​ផ្តល់ប្រាក់​ថ្លៃ​បាយ​ធ្វើការ​ថែម​ម៉ោង ចាប់ពី​ម៉ោង​៤​និង​៣០​នាទី ដល់​ម៉ោង​៦​និង​៣០​នាទី ទទួលបាន​៤.០០០​រៀល និង​ធ្វើការ​ពី​ម៉ោង​៦​និង​៣០​នាទី ដល់​ម៉ោង​១០​និង​៣០​នាទី ទទួលបាន​៦.០០០​រៀល​។​
១០-​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្តល់​កន្លែង​ហូប​អាហារ មាន​តុ​ឲ្យ​បាន​ត្រឹមត្រូវ និង​កន្លែង​ដាក់​កង់ ម៉ូតូ ឲ្យ​មាន​ដំបូល​ត្រឹមត្រូវ​។​
១១-​ទាមទារ​ឲ្យ​ក្រុមហ៊ុន ចាត់វិធានការ​ចំពោះ​ប្រធាន​ផ្នែក ប្រធាន​អគារ ដែល​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​លើក​ម្មករ និយោជិត​។

 

What Next?

Recent Articles

2 Responses to "កម្មករ​រោងចក្រ​កាត់​ដេរ M&V 3 ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២"

  1. សេចក្តីទុក្ខលំបាករបស់បងប្អូនគឺគណះបក្សសង្គ្រោះជាតិពិតជាអាចដោះស្រាយបាន។

    គណះបក្សសង្គ្រោះជាតិ​គឺជាកញ្ជះបងប្អូននិងប្រជាពលរដ្ធទាំងអស់យ៉ាងពិតប្រាកដ ។

    ផ្តល់ឧិកាសអោយគណះបក្សនេះមានសិទ្ធនិងសម្ថភាពជួយបងប្អូនទៅមើល ។

    ពីព្រោះគណះបក្សនេះពឹតជាងាយស្រួលទាញទំលាក់វិញណាស់ ។

    .

  2. khmers says:

    EVERYWHERE IN CAMBODIAN WITH PROTESTS THAT EXPRESSING UN PLEASED WITH GOT AND RULE WITH PRIVATE SECTORS ” GARMENTS INDUSTRY”, LAND AND LAWS PROBLEMS IN CAMBODIA, AND NEUTRALITY OF CAMBODIAN ELECTION COMMITTEE. CAMBODIA FACE HUGE PROBLEMS NOW………PLEASE HELP$$$$$$$$$$$$!