ថ្ងៃទី 19 មិថុនា 2013
ដោយ: តូច កូឡាប
CEN
ភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៣នេះ កម្មកររោងចក្រកាត់ដេរ M & V បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយមានមនុស្សរាប់ពាន់នាក់ បាននាំគ្នាចូលរួមធ្វើបាតុកម្មបិទផ្លូវជាតិលេខ២ទាំងស្រុង ដើម្បីធ្វើការទាមទារនូវលក្ខខណ្ឌការងារ ចំនួនចំនួន ១១ ចំណុច ក្រោយពីថៅកែរោងចក្រនេះ មិនព្រមចេញមុខទទួលយកសំណើរបស់ពួកគេ ដើម្បីធ្វើការដោះស្រាយនោះ។
ចំពោះចរាចរធ្វើដំណើរ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយកម្មករទាំងនោះ បានយកឡានដែលពួកគេជិះធ្វើការជាប្រចាំថ្ងៃ មកបិទផ្លូវ និងលើកបដា ព្រមទាំងមានកាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

ប៉ុន្តែទោះជាយ៉ាងណា យើងពុំបានឃើញមានការជួយសម្របសម្រួល ឬដោះស្រាយពីអាជ្ញាធរឡើយ។ ហើយម្យ៉ាងវិញទៀត ភាគីខាងរោងចក្រ ក៏ពុំទាន់បានចេញមកជួបជាមួយកម្មករ ដើម្បីដោះស្រាយតាមការទាមទារនោះទេ។
សូមរំលឹកថា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៣ កម្មកររោងចក្រកាត់ដេរ M&V បានធ្វើកូដកម្មនៅមុខរោងចក្រម្តងរួមមកហើយ ដែលមានទីតាំងនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីទាមទារនូវលក្ខខណ្ឌអត្ថប្រយោជន៍ការងារ ចំនួន១១ចំណុច មានដូចជា :
១-ទាមទារឲ្យក្រុមហ៊ុនកាត់ប្រាក់រង្វាន់ធ្វើការទៀងទាត់ តាមគោលការណ៍សមាមាត្រ តាមចំនួនថ្ងៃដែលកម្មករនិយោជិត ឈប់សម្រាកមានការយល់ព្រមពីក្រុមហ៊ុនត្រឹមត្រូវ។
២-ទាមទារឲ្យក្រុមហ៊ុន ផ្តល់ប្រាក់តម្លៃឡូតិ៍ ជូនកម្មករនិយោជិតលើ PN ទាំងអស់ ឲ្យបានសមរម្យ អាចឲ្យកម្មករទទួលយកបាន។
៣-ទាមទារឲ្យក្រុមហ៊ុន ផ្តល់ប្រាក់ទ្រទ្រង់ជីវភាពចំនួន ៥ដុល្លារ ជូនកម្មករ និយោជិតទាំងអស់។
៤-ទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់ថ្លៃអាហារថ្ងៃត្រង់ ចំនួន៤.០០០រៀល ក្នុងមួយថ្ងៃ សម្រាប់កម្មករ និយោជិតម្នាក់។
៥-ទាមទារឲ្យក្រុមហ៊ុន ផ្តល់ប្រាក់លើកទឹកចិត្ត ៣ដុល្លារ ដល់កម្មករ និយោជិត ដែលបានធ្វើការថ្ងៃបុណ្យ។
៦-ទាមទារឲ្យក្រុមហ៊ុន ផ្តល់ប្រាក់ធ្វើដំណើរបន្ថែមទៀត ចំនួន៥ដុល្លារ ស្មើនឹង១២ដុល្លារ សម្រាប់កម្មករ និយោជិតម្នាក់។
៧-ទាមទារឲ្យក្រុមហ៊ុន បន្តកិច្ចសន្យាការងារជូនកម្មការិនី មានផ្ទៃពោះ និងមិនត្រូវបញ្ចប់កិច្ចសន្យាការងារ ពេលពួកគាត់ជិតសម្រាកលំហែមាតុភាព។
៨-ទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់លើកទឹកចិត្តជូនកម្មករនិយោជិតដែលស៊ីឡូតិ៍ចំនួន៨ដុល្លារ សម្រាប់កម្មករធ្វើការលើសពីប្រាក់ឈ្នួលគោល។
៩-ទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់ថ្លៃបាយធ្វើការថែមម៉ោង ចាប់ពីម៉ោង៤និង៣០នាទី ដល់ម៉ោង៦និង៣០នាទី ទទួលបាន៤.០០០រៀល និងធ្វើការពីម៉ោង៦និង៣០នាទី ដល់ម៉ោង១០និង៣០នាទី ទទួលបាន៦.០០០រៀល។
១០-ទាមទារឲ្យក្រុមហ៊ុន ផ្តល់កន្លែងហូបអាហារ មានតុឲ្យបានត្រឹមត្រូវ និងកន្លែងដាក់កង់ ម៉ូតូ ឲ្យមានដំបូលត្រឹមត្រូវ។
១១-ទាមទារឲ្យក្រុមហ៊ុន ចាត់វិធានការចំពោះប្រធានផ្នែក ប្រធានអគារ ដែលប្រើអាកប្បកិរិយាមិនសមរម្យលើកម្មករ និយោជិត។
រោងចក្រនេះ ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕




សេចក្តីទុក្ខលំបាករបស់បងប្អូនគឺគណះបក្សសង្គ្រោះជាតិពិតជាអាចដោះស្រាយបាន។
គណះបក្សសង្គ្រោះជាតិគឺជាកញ្ជះបងប្អូននិងប្រជាពលរដ្ធទាំងអស់យ៉ាងពិតប្រាកដ ។
ផ្តល់ឧិកាសអោយគណះបក្សនេះមានសិទ្ធនិងសម្ថភាពជួយបងប្អូនទៅមើល ។
ពីព្រោះគណះបក្សនេះពឹតជាងាយស្រួលទាញទំលាក់វិញណាស់ ។
.
ខ្ញុំ គឹត ថា ទាំង ១១ ចំណុច បើ កម្មករ មិន បានពិចារណា អំពី ចំណូល របស់ ក្រុម ហ៊ុន ទេនោះ ហើយ បើចំណូល តិច ចំណាយ ច្រើន ប្រហែល ជាក្រុមហ៊ុន នេះ បឹតទ្វា រត់ ទៅ រក ប្រទេស ផ្សេង ហើយ មើល ទៅ តែ បើ ពិនិត្យ ថា គេទទួល បាន ចំណូល ពី កម្មករ ច្រើន ចំណេញច្រើន អាចរត់ រួច បើគេ គោរពតាម ១១ចំណុច នោះ ការធ្វើបាតុកម្ម គឺ ទទួល បានផល ។ មុខជំនួយ បើខាត អត់ ចំណេញ គេសុខចិត្ត ផ្អាក ដូច្នេះ បើអាច តវ៉ាគ្នា នឹង សម្រួលគ្នាបាន គួតែ សម្រួល ហើយ កុំយល លាយ ជាមួយនយោបាយ ។
ប្រការ អាក្រក់ មួយគឺ ដើម្បី ផលប្រយោជន៏ខ្លួន ធ្វើអោយប៉ះពាល់ដល់ អ្នកដទៃ គឺ បឹត ផ្លូនទាំងស្រុង ចោល សំរាប ពេញដី ។