ពលរដ្ឋខ្មែរ រងគ្រោះ ៦នាក់ នឹងធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២០មិថុនានេះ

ថ្ងៃទី 19 មិថុនា 2013
ដោយ: CEN

ភ្នំពេញ: តាម​សំណើ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ (IOM) ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ចំនួន ៦​នាក់ មក​កម្ពុជា​វិញ​។ ពលរដ្ឋ​ខ្មែរ​រងគ្រោះ ៦​នាក់​នេះ នឹងធ្វើ​មាតុភូមិនិវត្តន៍ មកដល់​មាតុប្រទេស​វិញ នៅ​រសៀល​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៣ វេលា​ម៉ោង ៤ និង ១០​នាទី ។​

​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៩​ខែមិថុនា​នេះ​ថា ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​៦​នាក់​នេះ ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ចំនួន ១៦​នាក់ ដែល​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ជួយសង្គ្រោះ នាពេល​កន្លងមកនេះ​។ ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំងនេះ ត្រូវបាន​មេខ្យល់ បោក​បញ្ឆោត​យកទៅ​ធ្វើកា​រ​ដោយ​ខុសច្បាប់​លើ​ទូក​នេសាទ​ថៃ ហើយ​ត្រូវបាន​ជួយសង្គ្រោះ នៅពេល​ទូក​នេសាទ​នេះ ចូល​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​ប្រទេស​ម៉ាឡេស៊ី​។​

​រីឯ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ដែល​នៅសល់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បន្ត​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​(IOM)  ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​

What Next?

Recent Articles

One Response to "ពលរដ្ឋខ្មែរ រងគ្រោះ ៦នាក់ នឹងធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២០មិថុនានេះ"

  1. khmers says:

    when cambodia’s minimum wage high enough there would be no more workers leave