Wednesday, 19 June 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អ្នកសិល្បៈនិងអ្នកផលិតកម្មវិធីទូរទស្សន៍បានអះអាងក្នុងកម្មវិធីថាតារាសម្តែង សារ៉ាយ សក្ខណា រកបានថ្ងៃចូលរោងការជាមួយគូដណ្តឹងមេធាវីនៅអាមេរិកហើយ គឺនៅថ្ងៃទី១២ ខែ១២ឆ្នាំ២០១៣។ ស្របគ្នានោះម្តាយរបស់ សារ៉ាយ សក្ខណា គឺអ្នកស្រីសម្ផស្ស ក៏បានទទួលស្គាល់ដែរថា៖ «កូនខ្ញុំពិតជាកំណត់ថ្ងៃចូលរោងការនៅថ្ងៃនោះមែន»។
អ្នកស្រីសម្ផស្ស បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីរសៀលម្សិលមិញតាមទូរស័ព្ទថា៖«គម្រោងការកាត់ខ្សែបូនៃពិធីរៀបអាពាហ៍ពិពាហ៍កូនលើកទីមួយក្នុងជីវិតខ្ញុំជាម្តាយគេ និងជាកូនច្បងនោះ ភ្ញៀវដែលស្ថិតក្នុងគម្រោងត្រូវអញ្ជើញអាច១០០តុឡើងទៅហើយទីតាំងទទួលភ្ញៀវគឺកំណត់ធ្វើនៅកោះពេជ្រ អគារA»។
ទោះបីបញ្ជាក់ពីពេលវេលា ប៉ុន្តែអ្នកស្រីសម្ផស្សបែរជាបដិសេធមិនបញ្ចេញតួលេខពីខ្ទង់ចំណាយនៅឡើយ ដោយអ្នកស្រីនិយាយថា៖«នៅមិនទាន់កំណត់ការចំណាយបានថាត្រូវចំណាយប៉ុន្មានទេព្រោះថាពេលវេលាវានៅមិនទាន់មកដល់ហើយមិនទាន់ដឹងថាត្រូវចំណាយលើអ្វីខ្លះមុខណាអស់ប៉ុន្មានដែរ»។ អ្នកស្រីបានបញ្ជាក់ដែរថា៖«បើគិតតាមគម្រោងអញ្ជើញភ្ញៀវ ដល់ទៅជាង១០០តុ នៅកោះពេជ្រនោះ គេក៏អាចដឹងខ្លះដែរថាពិធីនោះត្រូវចំណាយអស់ប៉ុន្មាននោះ»។
អ្នកស្រីបញ្ជាក់ទៀតថា៖«ខ្ញុំធ្វើពិធីរៀបអាពាហ៍ពិពាហ៍និងរៀបទទួលភ្ញៀវនេះ គឺធ្វើតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានទេ តែខ្ញុំក៏ជឿជាក់ដែរថា ភ្ញៀវខ្ញុំអាចរត់រួចបានពី១០០តុឡើង ព្រោះថា កាលពីខ្ញុំធ្វើពិធីឡើងផ្ទះ១០០តុផងនៅទទួលភ្ញៀវសឹងមិនគ្រាន់»។
មុននេះអ្នកដឹកនាំរឿងមិនតិចនាក់ទេ និយាយថា សក្ខណា តាំងពីឮថា ត្រៀមខ្លួនចូលរោងការជាមួយគូដណ្តឹងឈ្មោះកែវ មេត្រី ដែលជាមេធាវីនៅអាមេរិកមកសក្ខណា សុខចិត្តបោះចោលលុយរាប់ម៉ឺនដុល្លារ មិនទទួលថតរឿងថ្មីច្រើនដូចមុនទេ។ ចំពោះការមិនទទួលការងារថតកុន របស់តារាសម្តែងជាប់លេខ១ ថតរូបស្អាត សម្បុរស្រអែមបែបខ្មែរអង្គរសារ៉ាយ សក្ខណានោះ ក៏ត្រូវបានអ្នកអតា្ថធិប្បាយកម្មវិធីសិល្បៈលើកមកនិយាយក្នុងកម្មវិធីផងដែរ។ ពួកគេនិយាយថា៖«មួយរយៈនេះសក្ខណាមិនទទួលការងារថតកុនទេ ព្រោះថានាងកំពុងយកពេលវេលាខ្លះពីសិល្បៈដើម្បីបន្ទំខ្លួនបន្ទំស្បែកដើម្បីត្រៀមខ្លួនទទួលផ្កាស្លាពីកូនកំលោះនៅឯនាយសមុទ្រនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៣នេះ»។
អ្នកស្រីសម្ផស្សបានទទួលស្គាល់ថា៖«ពេលនេះសក្ខណា សម្រេចមិនទទួលការងារថតកុនច្រើនរឿងមែនហ្នឹង នាងទទួលតែថតស្ប៉ត និងថតចម្រៀងទេ»។
អ្នកស្រីបញ្ជាក់ថា៖«មិនមែនកូនខ្ញុំមិនចង់បានលុយទេ តែនេះពេលវេលាថតកុនអាចប៉ះពាល់ខ្លះដែរសម្រាប់អាពាហ៍ពិពាហ៍របស់នាង តែបើថតស្ប៉ត និងចម្រៀងមិនមានអ្វីប៉ះពាល់ទេ។ ការងារថតស្ប៉ត និងចម្រៀងរវល់ប៉ុន្មានក៏វាមិនអីដែរតែបើថតភាពយន្តត្រូវកុងត្រាពេលយូរហើយសក្ខណា មានគម្រោងក្រោយរៀបមង្គលការរួចនាងនឹងទៅរស់នៅសហរដ្ឋអាមេរិកជាមួយប្តីនាង ដូច្នេះហើយទើបបានជានាងខ្លាចថតមិនចប់ឲ្យគេ អ៊ីចឹងនាងមិនទទួលថតកុនទេ តែសក្ខណានៅតែរវល់»៕
100តុ ស្តប់ទៅដូចជាឡូយណាស់ ពីមុនរកតែអង្កច្រកឆ្នាំងស្ទើរតែមិនគ្រប់
Age more than twenty is the time to marry.
She had happy after married, everything she want to know in her life and she’ll know: sweet, sour, bitter or salty ( Neang nirng skol avey del how tha ros cheat preh me ).
Congrats Saray Nimnuon !!!
Age over twenty years is the time to Marry.
Age more than twenty is the time to marry.
She had happy after married, everything she want to know in her life and she’ll know: sweet, sour, bitter or salty ( Neang nirng skol avey del how tha ros cheat preh me ).
Congrats Saray Nimnuon Tonle vayko !!!
ហោកអស់ហើយ……ឆីដែលគេទេ…អាវូច..
មេធាវី..ក្លែងមាត់ទេដឹង? មេធាវីពិតគេមិន..យកទេ..ដឹង
love 4ever