ទស្សនៈ​យុវជន​ចំពោះ​ការ​បោះឆ្នោត

យុវជន គឺ​ជា​ទិសដៅ​មួយ​ដែល​អ្នក​នយោបាយ​គ្រប់​គណបក្ស​ឲ្យ​តម្លៃ និង​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​ពង្រឹង​នូវ​វិសាលភាព​ឲ្យ​គណបក្ស​របស់​ខ្លួន។ ប៉ុន្តែ តើ​យុវជន​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន មាន​ទស្សនៈ​យល់​ឃើញ​យ៉ាង​ណា​ទាក់ទង​នឹង​គណបក្ស​នយោបាយ និង​ការ​បោះឆ្នោត​នា​ពេល​ឆាប់ៗ​នេះ?

 

ដោយ ម៉ាត់ ក្រីយ៉ា
2013-07-02
RFA

យុវជន ៦១០

និស្សិត​មក​ពី​សាកលវិទ្យាល័យ​ចំនួន​២០ ចូលរួម​ស្ដាប់​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​មុន​ការ​បោះឆ្នោត​ជិត​មក​ដល់ នា​សណ្ឋាគារ​អ៊ីមភើរៀល (Imperial Hotel) នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Khe Sonorng

គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ និង​ការ​បោះឆ្នោត គឺ​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​តែ​ចាប់​អារម្មណ៍ និង​តាម​ដាន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ យុវជន​ភាគ​ច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខុសៗ​គ្នា​របស់​ខ្លួន ទាក់ទង​នឹង​សារៈសំខាន់​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ។

យុវជន​ទាំង​នោះ​បាន​បញ្ចេញ​ទស្សនៈ​ថា ក្នុង​នាម​ជា​យុវជន និង​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ការ​បោះឆ្នោត​គឺ​ជា​កាតព្វកិច្ច​ដែល​តម្រូវ​ឲ្យ​គ្រប់​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត ដើម្បី​ជ្រើស​រើស​អ្នក​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត។

កម្មការិនី​រោងចក្រ​ម្នាក់​នៅ​ម្តុំ​ស្ទឹងមានជ័យ អ្នកស្រី សោភា បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹកនាំ​ដែល​ខ្លួន​រំពឹង​ថា​នឹង​អាច​ជឿ​ទុក​ចិត្ត​បាន៖ «ខ្ញុំ​គិត​ថា ការ​បោះឆ្នោត​សំខាន់​ណាស់ មិន​សំខាន់​យ៉ាង​ម៉េច? បើ​បោះ​ឲ្យ​តំណាង​រាស្ត្រ​ដើម្បី​គ្រប់គ្រង​យើង»

យុវជន គឺ​ជា​កម្លាំង​ពលករ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សង្គម និង​ជា​អ្នក​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​សកម្មភាព​ផ្សេងៗ។ នៅ​ត្រង់​ចំណុច​នេះ យុវជន​ត្រូវ​ការ​ដឹង​អំពី​គោល​នយោបាយ​ច្បាស់​លាស់​របស់​គណបក្ស​នីមួយៗ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នៅ​ថ្ងៃ​បោះឆ្នោត ថា​តើ​គណបក្ស​ណា​មួយ​ដែល​ពួក​គាត់​គិត​ថា អាច​ជួយ​អភិវឌ្ឍ​ធនធាន​យុវជន​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​នោះ?

ប៉ុន្តែ ទោះ​បី​ជា​ការ​ប្រកួត​ប្រជែង​គ្នា​របស់​គណ​បក្ស​នយោបាយ​បាន​មក​ដល់​ហើយ​ក្ដី តែ​គណបក្ស​នយោបាយ​ទាំង​នោះ​ហាក់​មិន​បង្ហាញ​អំពី​គោល​នយោបាយ​ឲ្យ​បាន​ច្បាស់​លាស់​ដល់​យុវជន​នៅ​ឡើយ​ទេ។ ទាក់ទង​នឹង​បញ្ហា​នេះ និស្សិត​ឆ្នាំ​ទី១ ពី​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ឈ្មោះ តារា បាន​ប្រាប់​ស្រដៀង​គ្នា​ទាក់ទង​នឹង​បញ្ហា​នេះ​ថា ការ​បោះឆ្នោត​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ តែ​លោក​បញ្ជាក់​ថា លោក​នៅ​តែ​មិន​ទាន់​បាន​ដឹង​អំពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ទោះ​បី​ជា​គណបក្ស​នីមួយៗ​កំពុង​ធ្វើ​សកម្មភាព​ឃោសនា​ខ្លាំងក្លា​ហើយ​ក្ដី៖ «ពិបាក​ចាំ​ដែរ ព្រោះ​អី​គោល​នយោបាយ​ច្រើន​ពេក»

លើស​ពី​នេះ​ទៀត អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ភាគ​ច្រើន​នៃ​យុវជន​មិន​សូវ​ជា​ខ្វាយខ្វល់​នឹង​សកម្មភាព​របស់​អ្នក​នយោបាយ និង​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ការ​បោះឆ្នោត​ដែល​ឈាន​មក​ដល់​ពេល​ខាង​មុខ​នោះ​ឡើយ ដោយសារ​តែ​ពួក​គាត់​យល់​ថា ស្ថានភាព​នៅ​កម្ពុជា មិន​សូវ​ជា​អំណោយ​ផល និង​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​ដឹង​រឿងរ៉ាវ​នយោបាយ​ច្រើន​ពេក។

និស្សិត​នៃ​សាកលវិទ្យាល័យ​ន័រតុន (Norton) ឈ្មោះ សំណាង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មាន​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​យុវជន​មិន​សូវ​ចាប់​អារម្មណ៍​នឹង​គណបក្ស​នយោបាយ ឬ​គោល​នយោបាយ​របស់​គណបក្ស​នោះ គឺ​ការ​គិត​ពី​បញ្ហា​សុវត្ថិភាព​ជា​ចម្បង៖ «ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ​ទេ ព្រោះ​ថា​នយោបាយ​នៅ​ស្រុក​ខ្មែរ​មិន​សូវ​មាន​ស្ថិរភាព​ដូច​នយោបាយ​ស្រុក​ក្រៅ​នោះ​ទេ»

ការ​លើក​ឡើង​របស់​ក្រុម​យុវជន​អំពី​សុវត្ថិភាព​នេះ ព្រោះ​កម្ពុជា មាន​បទ​ពិសោធន៍​ជាច្រើន​កន្លង​មក​ទាក់ទង​នឹង​រឿង​នយោបាយ ដូច​ជា​សកម្មជន​គណបក្ស​នយោបាយ​ត្រូវ​បាន​គេ​គំរាម​កំហែង និង​សម្លាប់​ជាដើម។ ម្យ៉ាង​ទៀត ក្រុម​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ថ្វី​ត្បិត​តែ​កម្ពុជា ជា​ប្រទេស​ប្រកាន់​នូវ​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្ដី តែ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​សម្ដែង​ចេញ​នូវ​ការ​គាំទ្រ​គណបក្ស​នយោបាយ ពិសេស​គណបក្ស​ប្រឆាំង ជា​រឿយៗ​អ្នក​គាំទ្រ​នោះ​ទទួល​រង​នូវ​ការ​គំរាម​កំហែង។

ទន្ទឹម​នឹង​នេះ កម្មករ​រោងចក្រ​ម្នាក់​ឈ្មោះ ប៊ួយ ឆាយ៉ា បាន​បញ្ចេញ​ទស្សនៈ​ថា លោក​មិន​ដឹង​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​នោះ​ទេ ពីព្រោះ​លោក​រវល់​នឹង​ការងារ គ្មាន​ពេល​តាម​ដាន​គោល​នយោបាយ​របស់​គណបក្ស​នានា​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ឡើយ៖ «មិន​សូវ​បាន​តាម​ដាន​រឿង​នយោបាយ​ខាង​នយោបាយ​ទេ ព្រោះ​រវល់​ធ្វើ​ការ​ពេក»

មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​នូវ​ទស្សនៈ​យល់​ឃើញ​ផ្សេង​ពី​យុវជន​ខាង​លើ ដោយ​និយាយ​ថា ក្នុង​នាម​ជា​យុវជន ចាំបាច់​ត្រូវ​តែ​ដឹង​រឿង​នយោបាយ ជាពិសេស​ជាង​នេះ​ទៅ​ទៀត យុវជន​គ្រប់​រូប​គួរ​តែ​ដឹង និង​តាម​ដាន​អោយ​បាន​ជាក់​លាក់​នូវ​រាល់​គោល​នយោបាយ​របស់​គណបក្ស​នានា មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត។ ចំណែក​ឯ​យុវជន​មួយ​ចំនួន​ទៀត បាន​សម្ដែង​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​គ្រប់​រូប​គួរ​តែ​តាម​ដាន និង​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា ជា​ពិសេស​គោល​នយោបាយ​គ្រប់​គណបក្ស​ឲ្យ​បាន​ច្បាស់ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​ក្នុង​នីតិ​កាល​ទី៥ ខាង​មុខ​នេះ៖ «ខ្ញុំ​គិត​ថា យុវជន​ទាំងអស់​គួរ​តែ​យល់​ដឹង​ពី​បញ្ហា​នយោបាយ ព្រោះ​ថា​បញ្ហា​នយោបាយ គឺ​ជា​បញ្ហា​ចម្បង​សំខាន់​សម្រាប់​យុវជន»

ចំណែក​ឯ​លោក ម៉ាក ចំរើន ដែល​ជា​ប្រធាន​សមាគម​យុវជន​ខ្មែរ ហៅ​កាត់​ថា ខេ.វ៉ាយ.អេ (KYA) បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា យុវជន​គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​សង្គម ប្រសិន​បើ​យុវជន​មិន​បាន​ដឹង​នូវ​គោល​នយោបាយ​អោយ​បាន​ច្បាស់​លាស់ ហើយ​ស្ថិត​ក្រោម​គំនាប និង​ការ​គំរាម​កំហែង​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ៖ «ក្នុង​នាម​យុវជន ប្រសិន​បើ​គាត់​មិន​ទាន់​បាន​ស្វែង​យល់​ពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​មួយ​អោយ​បាន​ច្បាស់​លាស់ ហើយ​គាត់​ជឿ ឬ​ស្ថិត​ក្រោម​គំនាប​របស់​មនុស្ស​ចាស់​ផ្សេងៗ​នោះ ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​គាត់​នោះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ជា​ពិសេស​យើង​ឃើញ​ហើយ​ថា ដំណើរ​នៃ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ការងារ​ធ្វើ គុណភាព​អប់រំ និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ»

ម្យ៉ាង​ទៀត របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​លោក កែម ឡី បាន​បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​យុវជន​ជាង ៤​លាន​នាក់ ក្នុង​ចំណោម​យុវជន​ទាំង​នេះ​មាន​ចន្លោះ​ពី ៥ ទៅ ៦% ទេ ដែល​បាន​ចូល​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ។ យុវជន​មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ចំនួន ២២% គ្មាន​ការងារ​ធ្វើ។ ដោយ​ឡែក​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​នោះ​មាន​តែ ២០% ទេ ដែល​មាន​ការងារ​ធ្វើ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ដែល​រៀន​នោះ និង ៨០% ទៀត ធ្វើ​ការ​មិន​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ទេ។ បញ្ហា​នេះ ដោយសារ​តែ​ទីផ្សារ​ការងារ​ចង្អៀត និង​ខ្វះ​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

12 Responses to "ទស្សនៈ​យុវជន​ចំពោះ​ការ​បោះឆ្នោត"

  1. ព្រះយេស៊ូ យាងចេញពីព្រះវិហារទៅ មានសិស្សម្នាក់ ទូលព្រះអង្គថា៖ «ព្រះគ្រូ, សូម មើលCPP នុ៎ះ! ស្អាតណាស់! គណបក្ស ប្រជាជនកម្ពុជា ល្អវិសេសវិសាលបំផុត និង មានលេខរៀងទី៤ !»

  2. ចូរអ្នកបើកភ្នែកហើយសំលឹងទៅទិសខាងកើតនាពេលព្រឹកព្រលឹម

    អ្នកនឹងឃើញពន្លឺព្រះអាទិត្យដ៏ស្រទន់គួរអោយចង់គយគន់ណាស់ ។

    មានតែមនុស្សខ្វាក់ប៉ុណ្ណោះដែលមិនព្រមញញឺមទទួលនៅ សោភ័ណ្ឌភាពដ៏ស្រស់ត្រកាលនេះ ។

    សូមចូលរួមទទួលនូវសេចក្តីស្រស់ថ្លានៅពន្លឺដ៏ល្អនេះទាំងអស់គ្នា

    ជាជាងលោកអ្នកមើលស្រីយក្ខនីម្នាក់ដែលកំពុងក្លែងជាស្រីស្រ់ស្អាតលើកដៃល្វោតល្វន់រាំនៅពីមុខអ្នក

    ដោយសេចក្តីត្រេក

    ត្រអាល ហើយ សរសើរនាងថា ជាទេវតា ឬ ក៏ជាស្រីសួ៏គ ។

  3. បើសិនជាអ្នកមិនត្រូវការព្រះអាទិត្យ គឺ ប្រៀបដូចអ្នកមិនត្រូវការជីវិតខ្លួនអែង ។

    ចំនែកទេវតាមិនមានសំរាប់គ្រប់មនុស្សសត្វ ឬ ធម្មជាតិទូទៅលើពិភពលោកយើងនោះទេ

    តែព្រះអាទិត្យគឺមានសំរាប់គ្រប់គ្នាទាំងអស់ មិនថាមនុស្សសត្វឬ ធម្មជាតិឡើយ ។

  4. អ្នកមិនដឹងថាទេវតាមានរូបរាងយ៉ាងដូចម្តេចនោះឡើយ ។ តែ អ្នកអាចសំលឹងឃើញមើលព្រះអាទិត្យដោយក្រសែភ្នែករបស់អ្នកយ៉ាងពឹតប្រាកដ។

    .

  5. អ្នកមិនដឹងថាCPPមានរូបរាងយ៉ាងដូចម្តេចនោះឡើយ ។ តែអ្នកអាចសំលឹងមើលCPP ដោយ
    ការ​បោះឆ្នោត​របស់អ្នកយ៉ាងពឹតប្រាកដ។ លេខរៀងទី៤!!!

  6. Khmer Family says:

    លោក កឹម សុខុន ប្រាប់ប្រជាពលរដ្ឋ កុំឲ្យយកវាសនាផ្ញើលើ លោក កឹម សុខា
    .- លោក ស៊ុន ចាន់ថុល៖ កុលបុត្រខ្មែរ សម្តេចតេជោ សែន នឹងបន្តបេសកកម្ម គ្រប់បែបយ៉ាង ដើម្បីភាពរីកចម្រើន នៅកម្ពុជា

    កណ្តាល៖ ជាថ្មីម្តងទៀតប្អូនប្រុសរួមផ្ទៃរបស់លោក កឹម សុខា គឺលោក កឹម សុខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទាំងអស់ កុំយកជោគវាសនារបស់ខ្លួន និងប្រទេសជាតិ ផ្ញើលើលោក កឹម សុខា តាមរយៈការបោះ ឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ឲ្យសោះ។

    មិនឲ្យផ្ញើវាសនា ក៏ដូចជាបោះឆ្នោតជូនលោក កឹម សុខា ក៏ដោយសារមូលហេតុថា លោក កឹម សុខា ជាអ្នកនយោ បាយមួយរូបមើលឃើញប្រយោជន៍ផ្ទាល់ខ្លួនជាធំ ជាពិសេសយកប្រជាពលរដ្ឋជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតា នយោបាយរបស់ខ្លួន មិនគិតពីប្រយោជន៍រួមនោះឡើយ។ នេះបើយោងតាមលោក កឹម សុខុន ដែលជាអ្នកស្និទ្ធ ស្នាល និងដឹងពីបុគ្គលិកលក្ខណៈរបស់ លោក កឹម សុខា យ៉ាងជាក់ច្បាស់បំផុតនោះ។

    លោក កឹម សុខុន អតីតជាសមាជិកជាន់ខ្ពស់ និងសំខាន់មួយរូបនៅគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ក្នុងដំណើរ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងព្រែកថ្មី ស្រុកកោះធំ ជាង២ពាន់នាក់នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៣ បានថ្លែងបកអាក្រាតជាច្រើនលើបុគ្គលិកលក្ខណៈសម្បត្តិថ្នាក់ដឹកនាំបក្សប្រឆាំង ទោះ បីជាមិនបានបញ្ចេញចំឈ្មោះ តែគេដឹងយ៉ាងច្បាស់ថា សំដៅលើក កឹម សុខា និង លោក សម រង្ស៊ី។

    លោក កឹម សុខុន បានថ្លែងថា លោកជាមនុស្សតែម្នាក់គត់ ដែលស្និទ្ធស្នាល និងដឹងពីពុតត្បុតថ្នាក់ដឹកនាំគណ បក្សប្រឆាំង យ៉ាងជាក់ច្បាស់ក្នុងនាមជាបងប្អូន និងអតីតជាសមាជិក ដ៏សំខាន់ម្នាក់ក្នុងគណបក្សប្រឆាំង ។

    បងប្អូនរួមផ្ទៃរបស់លោក កឹម សុខា រូបនេះ បានបន្តបកអាក្រាតទៀតថា មេដឹកនាំបក្សប្រឆាំង ហ៊ានធ្វើអ្វីៗគ្រប់ បែបយ៉ាង ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ ដើម្បីសម្រេចមហិច្ឆតានយោបាយមេបក្សប្រឆាំងហ៊ាននិយាយបំភ្លៃ ប្រវត្តិសាស្រ្ត និងព្យាយាមយកប្រជាពលរដ្ឋធ្វើជាខែល ញុះញង់តាមរូបភាពផ្សេងៗជាច្រើន។

    លោក ក៏បានលើកឡើងផងដែរថា ថ្នាក់ដឹកនាំបក្សប្រឆាំង ព្យាយាមយកបញ្ហាអន្តោប្រវេសន៍មករិះគន់រាជរដ្ឋាភិ បាល និងញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងពូជសាសន៍ និងពណ៌សម្បុរ សុទ្ធសឹងជាបញ្ហាបង្កឲ្យ មានអរិភាព និងអាចមានជម្លោះជាតិសាសន៍ជាមួយប្រទេសជិតខាងផងដែរ ដែលនេះវាមិនជាដំណោះស្រាយ នោះឡើយ ផ្ទុះទៅវិញជាការញុះញង់យ៉ាងជាក់ច្បាស់។

    ពាក់ព័ន្ធបញ្ហាដកបង្គោលព្រំដែន លោក កឹម សុខុន ក៏បានបញ្ជាក់ផងដែរថា សកម្មភាពនេះ ធាតុពិតគឺជាការស្វែង រកប្រជាប្រិយភាព និងប្រយោជន៍ផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែល ខណៈដែលរូបគេដឹងយ៉ាងច្បាស់ថា មិនអាចធ្វើបែបនេះបានឡើយ។ «បញ្ហាព្រំដែនរវាងប្រទេស និងប្រទេស គេត្រូវមានគណៈកម្មការព្រំដែនជាអ្នក ដោះស្រាយ បើទៅដើរដកបង្គោលបែបនេះ ច្បាស់ណាស់វាខុសនឹងច្បាប់។ ពេលមានបញ្ហាក្នុងនាមជាអ្នកមាន សញ្ជាតិ២ បានរត់គេចខ្លួនបាត់ ទុកឲ្យប្រជាពលរដ្ឋជាប់ទោសជំនួសទៅវិញ នេះឬអ្នកដឹកនាំដែលល្អនោះ? យក ប្រជាពលរដ្ឋជាប់ទោសជំនួសខ្លួន»។

    លោក កឹម សុខុន បានរិះគន់ធ្ងន់ៗថា លក្ខណៈសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងតាមរយៈសកម្មភាពជាច្រើន កន្លងមកនេះ បញ្ជាក់យ៉ាងច្បាស់ណាស់ថា ជាមនុស្សមើលឃើញតែប្រយោជន៍ ហើយមិនហ៊ានទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួននោះឡើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា មិនអាចយកវាសនារបស់ខ្លួន ក៏ដូចជាជោគវាសនា ប្រទេសជាតិ ទៅផ្ញើលើបុគ្គលគ្មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ និងជាមនុស្សគ្មានទំនួលខុសត្រូវបែបនេះ បាន ឡើយ។

    ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ២ពាន់នាក់ នាគ្រាការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុក កោះធំ អមដំណើរដោយលោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកស្រី ឧកញ៉ា ជឹង សុភាព ក្រោមដំណក់ទឹកភ្លៀងដ៏សែនត្រជាក់ត្រជុំនោះ ក៏បានថ្លែងទៅកាន់ប្រជាពល រដ្ឋផងដែរ ពីសមិទ្ធិផល ដែលរាជរដ្ឋាភិ បាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា សម្រេចបានជាច្រើនឆ្នាំ កន្លងមកនេះ។

    លោក ក៏បានពន្យល់ផងដែរពីសារៈសំខាន់ នៃសន្លឹកឆ្នោតក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជំរុញប្រជាពលរដ្ឋធ្វើ ការគិតគូរឲ្យបានវែងឆ្ងាយ និងសម្រេចចិត្តឲ្យបានត្រឹមត្រូវជាទីបំផុតសម្រាប់ជោគវាសនាប្រទេសជាតិ មិនអាចឮ គេនិយាយថាល្អ ស្រាប់តែជឿភ្លាមៗនោះទេ។ «ចូរចងចាំថា ការនិយាយពិតជាស្រួល តែសំខាន់ការអនុវត្តន៍ជាក់ ស្តែង តើពួកគេអាចធ្វើបានតាមការសន្យាដែរឬទេ? បញ្ហាប្រទេសជាតិ មានប្រជាពលរដ្ឋរហូតដល់ជាង ១៤លាន នាក់ ដូច្នេះបញ្ហាមានរហូតដល់ជាង ១៤លានបញ្ហា វាមិនមែនជារឿងងាយស្រួលនោះឡើយ»។

    លោក ស៊ុន ចាន់ថុល ក៏បានថ្លែងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី៤ រូបសញ្ញាទេវតាបាចផ្កា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានភាពចាស់ទុំក្នុងការដឹកនាំ ជាពិសេស បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរ ដែលស្រឡាញ់ស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងចលនាតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបអាវខ្មៅ។ ដូច្នេះកុលបុត្រខ្មែរ រូបនេះ នឹងបន្តធ្វើការងារគ្រប់យ៉ាង ដើម្បីអភិវឌ្ឍជាតិមាតុភូមិ និងជួយឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានសេចក្តី សុខសប្បាយក្រោមដំបូលសន្តិភាព៕

  7. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  8. Khmer Family says:

    សារព័ត៌មាន បរទេស ស្ទង់មតិគណបក្ស ប្រជាជន បន្ដឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី .ភ្នំពេញ៖ សារព័ត៌មាន បរទេសមួយចំនួន បានបង្កប់ការស្ទង់មតិ និងវិភាគរបស់ខ្លួន នៅក្នុងអត្ថបទ ដែលសរសេរ ចេញផ្សាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បច្ចុប្បន្ន នៅប្រទេសកម្ពុជា និងមានបុរសខ្លាំង តេជោ សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នឹងបន្ដការឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។

    យោងតាម ការចុះផ្សាយ របស់គេហទំព័រ Channel News Asia កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៣ អ្នកនិពន្ធ បានបង្កប់មួយឃ្លា ក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា “សហរដ្ឋអាមេរិកបាន ជំរុញប្រទេសកម្ពុជាឱ្យ បោះបង់ចោល នូវការបិទផ្សាយវិទ្យុបរទេស ” ដែលក្នុងមួយឃ្លានោះ អ្នកនិពន្ធបានសរសេរថា “យុទ្ធនាការបោះ ឆ្នោតជាផ្លូវការ សម្រាប់ការបោះឆ្នោត ជាសកលក្នុងខែក្រោយនេះ ដែលគេរំពឹងថា នឹងត្រូវទទួលជ័យជំនះ ដោយ បុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ហើយ ” ។

    ជាមួយគ្នានេះ សារព័ត៌មាន ស៊ិនហួរ ចុះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ក្នុងអត្ថបទ របស់ខ្លួនមួយ ដែលមាន ចំណងជើងថា “ប្រទេសកម្ពុជា បានលើកបម្រាមលើការ ផ្សាយឡើងវិញរបស់វិទ្យុបរទេសដោយ វិទ្យុក្នុងស្រុក” អ្នកនិពន្ធបានសរសេរឃ្លាមួយថា “បណ្ដាអ្នកសង្កេតការណ៍នយោ បាយ បានព្យាករណ៍ថា គណបក្សរបស់ លោក ហ៊ុន សែន នឹងទទួលជ័យជំនះភ្លូក ទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាង មុខ ”។

    ដោយឡែកសម្រាប់កាសែតSouth China Post ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៣ តាមរយៈអត្ថបទ មួយរបស់ខ្លួន អ្នកនិពន្ធក៏បានបញ្ជាក់ឃ្លាមួយ នៅក្នុងអត្ថ បទនោះថា “នាយករដ្ឋមន្ដ្រី ហ៊ុន សែន មេដឹកនាំដែល កាន់អំណាចដ៏យូរមួយរូប ក្នុង ពិភពលោក ហើយគណបក្សប្រជាជនកម្ពុជា របស់គាត់ត្រូវបានគេរំពឹងថា នឹងឈ្នះ ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ នេះ ”។

    តាមរយៈការវិភាគ និងស្ទង់មតិរបស់ សារព័ត៌មានបរទេសខាងលើនេះ បានបង្ហាញឱ្យឃើញថា សម្រាប់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នៅតែជាគណបក្សដែលស័ក្ដិ សមបំផុត ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ខណៈដែលបក្សប្រឆាំង ដែលគ្មាន គោលនយោបាយច្បាស់លាស់ ធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ ៕

  9. Khmer Family says:

    ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
    .ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។

    ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។

    ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។

    នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។

    តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។

    អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។

    បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។

    តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។

    ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕

  10. Good will says:

    vote for good jobs and hight Salaries.

  11. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  12. អ្នកដេក says:

    អ្នកបោះឆ្នោតទាំងអស់សុទ្ធតែមានគោលបំណង និងហេតុផលរៀងៗខ្លួន។ ខ្ញុំមិនចង់ឃើញ​គណបក្ស​ប្រជាជនចាញ់ឆ្នោតទេ ប៉ុន្តែខ្ញុំចង់ឃើញថ្នាក់ដឹកនាំនៃគណបក្សមួយនេះ ផ្លាស់ប្តូរចរិត ដែលយក​ប្រាក់​ជាធំ មិនខ្វល់ពីទុក្ខលំបាក់របស់អ្នកក្រោមបង្គាប់ ពិសេសគឺរាស្ត្រ។ ដើម្បីទទួល​បាន​តំណែងកាន់តែប្រសើ ឬ​ រក្សាតំណែង ជនគ្រប់រូបចាំបាច់ត្រូវធ្វើយ៉ាងណាឲ្យតំបន់របស់ខ្លួនកាន់កាប់​ឈ្នះឆ្នោត និងក៏ត្រូវរកប្រាក់ទៅជូនថ្នាក់លើផងដែរ ពិសេសនៅក្នុងរដូវឃោសនារកសន្លឹកឆ្នោត។
    តើអ្វីទៅជាការអភិវឌ្ឍជាតិ និងមូលដ្ឋាននោះ? តើគេអាចបំបាត់អំពើពុករលួយបានយ៉ាងដូចម្តេច នៅ​ពេលថ្នាក់លើនៅតែត្រូវការប្រាក់ពីថ្នាក់ក្រោមបែបនេះ? ហេតុនេះខ្ញុំចង់ឃើញគណបក្សសង្គ្រោះជាតិ​កើនអាសនៈ ដើម្បីបញ្ជាក់ថា នយោបាយបក្សរបស់គណបក្សប្រជាជនដែលជ្រើសយកមកអនុវត្ត​សព្វថ្ងៃ ធ្វើឲ្យអ្នកក្រោមបង្គាប់ភាគច្រើនខឹងសម្បា ហើយមានចិត្តមិនស្មោះត្រង់ បើទោះជាពួកគេ​កំពុងធ្វើការងារជូនគណបក្សក៏ដោយចុះ។