បណ្ដាញសារព័ត៌មាននៅកម្ពុជា ស្ទើរតែទាំងអស់ បានឧទ្ទិសការផ្សាយរបស់ខ្លួនដោយផ្ដោតជាពិសេសទៅលើការឃោសនាបោះឆ្នោត។ ផ្ទុយទៅវិញគេសង្កេតឃើញថា បណ្ដាញផ្សព្វផ្សាយព័ត៌មានធំៗរបស់បរទេស ហាក់មិនសូវចាប់អារម្មណ៍ពីយុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជានោះទេ។
ដោយ យាង សុជាមេត្តា
2013-07-02
RFA
តើហេតុអ្វីបានជាបណ្ដាញផ្សព្វផ្សាយទាំងនោះចាប់អារម្មណ៍តិចតួចពីការបោះឆ្នោតនៅកម្ពុជា?
ព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥នៅកម្ពុជា បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយសម្រាប់មហាជនខ្មែរទូទៅ និងសម្រាប់គ្រប់បណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក។ ទាំងសារព័ត៌មានគាំទ្របក្សកាន់អំណាច ទាំងសារព័ត៌មានគាំទ្របក្សប្រឆាំង ម្នាក់ៗសុទ្ធតែបានរំលេចនូវរូបភាពស្ដីពីការឃោសនាបោះឆ្នោតនៅលើទំព័រមុខអត្ថបទកាសែត និងគេហទំព័រគណបក្សរៀងខ្លួន។
ក្រៅពីបណ្ដាញព័ត៌មានដែលមាននិន្នាការគាំទ្រគណបក្សនយោបាយ បណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យបរទេសដែលផ្សាយជាខេមរភាសា តួយ៉ាងដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុបារាំងអន្តរជាតិ (RFI) ជាដើម សុទ្ធតែបានធ្វើការផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់ពីការឃោសនាបោះឆ្នោតតាំងតែពីថ្ងៃដំបូងមក។ មានបណ្ដាញព័ត៌មានខ្លះ ជាក់ស្ដែងគឺវិទ្យុអាស៊ីសេរី តែម្ដង បានឧទ្ទិសការផ្សាយសឹងតែទាំងស្រុងរបស់ខ្លួនទៅលើការឃោសនាបោះឆ្នោតនៅថ្ងៃដំបូង។
ប៉ុន្តែបើគេក្រឡេកមើលបណ្ដាញសារព័ត៌មានដែលនៅក្រៅរង្វង់កម្ពុជាវិញ យើងសង្កេតឃើញថា បណ្ដាញព័ត៌មានធំៗបរទេស ហាក់ពុំសូវចាប់អារម្មណ៍ពីការឃោសនាបោះឆ្នោតនៅកម្ពុជាឡើយ រហូតមកដល់ពេលនេះ។ ថា ស៊ីអិនអិន (CNN) ប៊ីប៊ីស៊ី (BBC) និង អេប៊ីស៊ី (ABC) ចុះនៅឆ្ងាយពីកម្ពុជា សូម្បីបណ្ដាញព័ត៌មាន ឆែនណល ញូវ អេស៊ា (Channel New Asia) ដែលមានមូលដ្ឋាននៅសិង្ហបុរី ក្នុងតំបន់អាស៊ានជាមួយកម្ពុជា ក៏មិនបានចាប់អារម្មណ៍ផ្សាយពីព្រឹត្តិការណ៍នេះដែរ។ កុំថាឡើយ សេចក្ដីរាយការណ៍ ឬបទយកការណ៍ដែលបង្ហាញពីរូបភាពនៃការឃោសនាបោះឆ្នោត សូម្បីព័ត៌មានខ្លីៗដែលដាក់អោយរត់លើកញ្ចក់ទូរទស្សន៍ក៏មិនបាននិយាយដល់ការបោះឆ្នោតនៅកម្ពុជា ដែរ។
មិនចាំបាច់និយាយដល់ការបោះឆ្នោតក្នុងប្រទេសមហាអំណាចធំៗដែលនៅឆ្ងាយពីកម្ពុជា តួយ៉ាងដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្សី ឬក៏ការផ្លាស់ប្ដូរអំណាចនយោបាយនៅប្រទេសចិន កាលពីពេលថ្មីៗនោះទេ ការបោះឆ្នោតនៅប្រទេសថៃ នៅពេលកន្លងមក និងពិសេសការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី នៅពេលថ្មីៗនេះ គឺសុទ្ធតែត្រូវបានបណ្ដាញសារព័ត៌មានបរទេសធំៗ យកចិត្តទុកដាក់ផ្សាយ។
អ្នកយកព័ត៌មាននៃបណ្ដាញផ្សព្វផ្សាយទាំងនោះ មិនត្រឹមតែធ្វើសេចក្ដីរាយការណ៍ ឬផ្ដិតយករូបភាពពីការឃោសនាបោះឆ្នោតមកបង្ហាញលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ តែពួកគេថែមទាំងបានធ្វើការវិភាគយ៉ាងស៊ីជម្រៅពីដំណើរការនយោបាយនៅប្រទេសទាំងអស់នោះទៀតផង។
ចុះចំណែកកម្ពុជាវិញ ហេតុអ្វីបានជាពុំសូវមានគេចាប់អារម្មណ៍យ៉ាងដូច្នេះ?
បើគេពិនិត្យមើលលើទិដ្ឋភាពជាក់ស្ដែង អាចមានកត្តាសំខាន់បីដែលធ្វើអោយបរទេសយកចិត្តទុកដាក់តិចតួចពីការប្រែប្រួលនយោបាយនៅកម្ពុជា។ ទី១ គឺសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជា ទី២ គឺភាពទន់ខ្សោយនៃដែនឥទ្ធិពលនយោបាយ និងអំណាចរបស់កម្ពុជា នៅក្នុងតំបន់ និងកត្តាទី៣ គឺដោយសារទម្ងន់ព័ត៌មាននៅកម្ពុជា នៅស្រាលជាងព័ត៌មានក្នុងប្រទេសនៅលើពិភពលោកមួយចំនួនផ្សេងទៀតពេលបច្ចុប្បន្ន។
នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់និងក្នុងពិភពលោក ហើយការលូតលាស់ផ្នែកសេដ្ឋកិច្ចក៏នៅមានកម្រិតនៅឡើយ។ ប្រសិនបើយើងធ្វើការប្រៀបធៀបការបោះឆ្នោតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាមួយប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ យើងសង្កេតឃើញថា បណ្ដាញសារព័ត៌មានធំៗតែងផ្ដោតការយកចិត្តទុកដាក់ទៅលើប្រទេសមានសេដ្ឋកិច្ចខ្លាំង។ ក្នុងករណីនេះ យើងអាចសាកល្បងសួរខ្លួនឯងថា តើមានមនុស្សប៉ុន្មាននាក់ទៅដែលចាប់អារម្មណ៍ពីការវិវត្តន៍នយោបាយក្នុងប្រទេសឡាវ? តើមានមនុស្សប៉ុន្មាននាក់ទៅដែលយកចិត្តទុកដាក់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងប្រទេសសូម៉ាលី (Somalia) នៃទ្វីបអាហ្វ្រិក? ហើយមានប៉ុន្មាននាក់ទៅដែលតាមដានការបោះឆ្នោតក្នុងប្រទេសហៃទី (Haiti) នៅអាមេរិកកណ្ដាលនោះ? ប្រហែលជាមានមនុស្សតិចតួចបំផុតដែលចាប់អារម្មណ៍ពីការវិវត្តន៍ផ្នែកនយោបាយនៅក្នុងប្រទេសក្រីក្រដែលបានរៀបរាប់ខាងលើ។
និយាយដូចនេះមិនមែនមានន័យថា បណ្ដាញសារព័ត៌មានធំៗបរទេសស្អប់ខ្ពើមប្រទេសក្រីក្រនោះទេ តែចំណុចសំខាន់នៅត្រង់ថា ការប្រែប្រួលនយោបាយនៅក្នុងប្រទេសក្រីក្រទាំងនោះ នឹងមិនបណ្ដាលអោយប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការសេដ្ឋកិច្ចនៅក្នុងតំបន់និងក្នុងពិភពលោកឡើយ។
ជាការពិតណាស់ នៅពេលដែលមានការបោះឆ្នោតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងម្ដងៗ អ្នកវិនិយោគតែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីព្រឹត្តិការណ៍បោះឆ្នោតក្នុងប្រទេសទាំងនោះ គឺតាំងតែពីថ្ងៃឃោសនាដំបូងរហូតដល់ថ្ងៃបោះឆ្នោត។ ហើយពួកគេតែងទន្ទឹងរង់ចំាអុតមើលលទ្ធផលបោះឆ្នោតដោយមិនពព្រិចភ្នែកឡើយ។ ពួកគេចង់ដឹងថា តើអំណាចនយោបាយរបស់ប្រទេសនោះ នឹងត្រូវធ្លាក់ក្នុងកណ្ដាប់អ្នកនយោបាយមកពីក្រុមណា? ប្រសិនបើអំណាចនយោបាយធ្លាក់ក្នុងដៃក្រុមមនុស្ស ឬបុគ្គលដែលអ្នកវិនិយោគគិតថា មិនសូវប៉ិនប្រសព្វក្នុងរឿងដោះស្រាយបញ្ហាសេដ្ឋកិច្ច ពេលនោះអ្នកវិនិយោគនឹងបាត់បង់ទំនុកចិត្តក្នុងការបោះទុនដើម្បីវិនិយោគក្នុងប្រទេសនោះ។
ការបាត់បង់ទំនុកចិត្តនោះនឹងស្ដែងចេញអោយឃើញភ្លាមៗតាមរយៈការធ្លាក់ដាំដូងនៃទីផ្សារភាគហ៊ុន ហើយការធ្លាក់ចុះនៃផ្សារភាគហ៊ុន ដោយសារការបាត់បង់ទំនុកចិត្តរបស់វិនិយោគិននេះឯង ដែលនឹងបណ្ដាលអោយមានផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចក្នុងតំបន់ និងអាចរាលដាលពាសពេញពិភពលោកទាំងមូលក៏ថាបាន។ អ៊ីចឹងហើយបានជានៅពេលមានការបោះឆ្នោតក្នុងប្រទេសសេដ្ឋកិច្ចលូតលាស់ខ្លាំងម្ដងៗ បណ្ដាញសារព័ត៌មានបរទេសធំៗ តែងតាមដានផ្សព្វផ្សាយពីព្រឹត្តិការណ៍បោះឆ្នោតទាំងនោះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
ចុះចំណែកកម្ពុជាវិញ តើសក្ដានុពលសេដ្ឋកិច្ចកម្ពុជា អាចធ្វើអោយប៉ះពាល់ដល់ដំណើរការវិវត្តន៍នៃសេដ្ឋកិច្ចក្នុងតំបន់និងក្នុងពិភពលោកបានដែរឬទេ? ចម្លើយ គឺមិនអាចមានឡើយ។
បន្ថែមពីលើសក្ដានុពលសេដ្ឋកិច្ច កត្តានយោបាយ ក៏រឹងរឹតតែសំខាន់ថែមទៀត។ បណ្ដាញផ្សព្វផ្សាយពិភពលោកតែងផ្ដល់តម្លៃខ្ពស់ដល់ការប្រែប្រួលនយោបាយក្នុងប្រទេសមហាអំណាចធំៗ ជាពិសេសមហាអំណាចដែលមានដែនឥទ្ធិពលនយោបាយ និងដែនអំណាចខ្លាំងក្លានៅក្នុងតំបន់ ឬពិភពលោក។ ព្រោះថា ការប្រែប្រួលអំណាចនយោបាយក្នុងប្រទេសដែលមានឥទ្ធិពលទាំងនោះ អាចធ្វើអោយមានការផ្លាស់ប្ដូរនយោបាយការបរទេស និងយុទ្ធសាស្ត្ររបស់ពួកគេលើប្រទេសក្នុងតំបន់និងពិភពលោក ឬពេលខ្លះការប្រែប្រួលអំណាចនយោបាយក្នុងប្រទេសទាំងនោះ អាចធ្វើអោយក្រឡាប់ចាក់ភូមិសាស្ត្រនយោបាយតំបន់ទាំងមូលក៏ថាបាន។ អាស្រ័យដូចនេះហើយ ទើបយើងសង្កេតឃើញថា នៅពេលមានការបោះឆ្នោតនៅក្នុងប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក រុស្សី ឬការផ្លាស់ប្ដូរមេដឹកនាំក្នុងប្រទេសចិន ក្តី បណ្ដាញផ្សព្វផ្សាយព័ត៌មានបរទេសតែងតាមដានយ៉ាងយកចិត្តទុកដាក់ដោយមិនពព្រិចភ្នែកបន្តិចសោះឡើយ។
ជាងនេះទៅទៀត ការបោះឆ្នោតនៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្ត “ចាក់ទឹកមិនលិច” របស់ប្រទេសមហាអំណាច ក៏តែងតែជាទីចាប់អារម្មណ៍ខ្លាំងរបស់បណ្ដាញសារព័ត៌មានបរទេសធំៗមិនតិចដែរ។ ព្រោះថា ការប្រែប្រួលអំណាចនយោបាយក្នុងប្រទេសសម្ព័ន្ធមិត្តទាំងនោះ អាចធ្វើអោយមានការប្រែប្រួលដែនអំណាច និងដែនឥទ្ធិពលនយោបាយរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់ក្បែរប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ។
ជាក់ស្ដែង គ្រប់បណ្ដាញសារព័ត៌មានបរទេសទាំងអស់សុទ្ធតែបានផ្ដិតយករូបភាពការឃោសនា និងការបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ង់ (Iran) ដែលប្រទេសនេះជាទូទៅត្រូវបានគេចាត់ទុកថា មាននយោបាយមិនសូវចុះសម្រុងនឹងប្រទេសលោកខាងលិច ពិសេសជាមួយសហរដ្ឋអាមេរិកតែម្ដង។ ម្យ៉ាងវិញទៀតប្រទេសអ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តមួយដ៏មានសារសំខាន់សម្រាប់ប្រទេសរុស្សី និងជាប្រទេសដែលគាំទ្ររបបលោកប្រធានាធិបតី បាសា អាលអាសាថ (Bashar al-Assad) នៅស៊េរី (Syria) នាពេលបច្ចុប្បន្ន។ របបលោកប្រធានាធិបតី បាសា អាលអាសាថ នេះហើយ ដែលប្រទេសលោកខាងលិចមិនគាំទ្រ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ បណ្ដាញផ្សព្វផ្សាយបរទេសបានតាមដានផ្សាយយ៉ាងយកចិត្តទុកដាក់ពីការបោះឆ្នោតក្នុងប្រទេសប៉ាគីស្ថាន (Pakistan)។ គឺប៉ាគីស្ថាន (Pakistan) នេះឯងដែលជាសម្ព័ន្ធមិត្តដ៏មានសារប្រយោជន៍មួយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ប្រយុទ្ធទប់ទល់នឹងពួកតាលីបង់ និងពួកអាល់កៃដា។
យើងក៏បានទស្សនាព័ត៌មានបរទេសផ្សព្វផ្សាយយ៉ាងព្រោងព្រាតដែរ ពីការផ្ទេរអំណាចដឹកនាំក្នុងប្រទេសកូរ៉េខាងជើង និងការប្ដូររបបនយោបាយនៅមីយ៉ាន់ម៉ា ឬ ភូមា ដែលប្រទេសទាំងពីរនេះជាទូទៅត្រូវបានគេចាត់ទុកថា ស្ថិតក្រោមដែនឥទ្ធិពលរបស់ ”មហាយក្សចិន”។
ផ្ទុយពីស្ថានភាពដែលបានលើកឡើងខាងលើ សម្រាប់កម្ពុជាវិញ កម្ពុជាពុំមានលក្ខណៈពិសេសទាំងពីរដែលបានរៀបរាប់នោះទេ។ មានន័យថា កម្ពុជាខ្លួនឯងមិនមែនជាប្រទេសដែលមានដែនឥទ្ធិពលនយោបាយ និងដែនអំណាចទាំងក្នុងតំបន់ និងក្នុងពិភពលោក ហើយកម្ពុជាក៏មិនមែនជាសម្ព័ន្ធមិត្តខ្លាំងក្លារបស់មហាអំណាចណាមួយដែរ។
លើសពីនេះ អាចមានកត្តាមួយទៀតដែលធ្វើអោយបណ្ដាញផ្សព្វផ្សាយបរទេសយកចិត្តទុកដាក់តិចតួចពីការបោះឆ្នោតនៅកម្ពុជា នោះគឺទម្ងន់ព័ត៌មាននៅកម្ពុជា នៅស្រាលជាងព័ត៌មានក្នុងប្រទេសនៅលើពិភពលោកមួយចំនួនផ្សេងទៀត។
ជាការពិតណាស់ ក្រៅពីការឃោសនាបោះឆ្នោតនៅកម្ពុជា ពិភពលោកនៅមានរឿងរ៉ាវក្ដៅៗជាច្រើនដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន។ រឿងរ៉ាវទាំងនោះមានដូចជា វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប ភាពតានតឹងនៅឧបទ្វីបកូរ៉េ វិបត្តិនុយក្លេអ៊ែរ នៅអ៊ីរ៉ង់ ភាពវឹកវរនៅអេហ្សីប និង ប្រេស៊ីល ស្ថានការណ៍មិនច្បាស់លាស់នៅអាហ្វហ្គានីស្ថាន និងជម្លោះបង្ហូរឈាមនៅប្រទេសស៊េរី ជាដើម។ រឿងរ៉ាវក្តៅៗទាំងអស់នោះហើយ ដែលធ្វើអោយបណ្ដាញសារព័ត៌មានធំៗបរទេសមើលរំលងពីព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅកម្ពុជា។
យើងអាចនិយាយបែបផ្សេងបានថា ព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅកម្ពុជា គឺជាប្រធានបទដ៏ក្ដៅគគុកមួយសម្រាប់មហាជនខ្មែរទូទៅ តែវាក៏មិនប្រាកដថា ការឃោសនាបោះឆ្នោតនេះអាចក្លាយជាប្រធានបទក្តៅសម្រាប់បណ្ដាញសារព័ត៌មានបរទេសនោះទេ។
សរុបសេចក្ដីមក ដើម្បីអោយកម្ពុជាក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាញសារព័ត៌មានបរទេស លុះណាតែកម្ពុជា អភិវឌ្ឍខ្លួនឯងអោយក្លាយទៅជាប្រទេសមួយដែលមានសក្ដានុពលខ្លាំងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយតាមរយៈសក្ដានុពលសេដ្ឋកិច្ចនេះ កម្ពុជាក៏អាចប្រែក្លាយខ្លួនឯងបន្តិចម្តងៗពីប្រទេសដែលគ្មានដែនឥទ្ធិពលនយោបាយ និងដែនអំណាចក្នុងតំបន់ទៅជាប្រទេសដែលសក្ដានុពលនយោបាយនៅថ្ងៃណាមួយក៏ថាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
សារព័ត៌មាន បរទេស ស្ទង់មតិគណបក្ស ប្រជាជន បន្ដឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី .ភ្នំពេញ៖ សារព័ត៌មាន បរទេសមួយចំនួន បានបង្កប់ការស្ទង់មតិ និងវិភាគរបស់ខ្លួន នៅក្នុងអត្ថបទ ដែលសរសេរ ចេញផ្សាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បច្ចុប្បន្ន នៅប្រទេសកម្ពុជា និងមានបុរសខ្លាំង តេជោ សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នឹងបន្ដការឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។
យោងតាម ការចុះផ្សាយ របស់គេហទំព័រ Channel News Asia កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៣ អ្នកនិពន្ធ បានបង្កប់មួយឃ្លា ក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា “សហរដ្ឋអាមេរិកបាន ជំរុញប្រទេសកម្ពុជាឱ្យ បោះបង់ចោល នូវការបិទផ្សាយវិទ្យុបរទេស ” ដែលក្នុងមួយឃ្លានោះ អ្នកនិពន្ធបានសរសេរថា “យុទ្ធនាការបោះ ឆ្នោតជាផ្លូវការ សម្រាប់ការបោះឆ្នោត ជាសកលក្នុងខែក្រោយនេះ ដែលគេរំពឹងថា នឹងត្រូវទទួលជ័យជំនះ ដោយ បុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ហើយ ” ។
ជាមួយគ្នានេះ សារព័ត៌មាន ស៊ិនហួរ ចុះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ក្នុងអត្ថបទ របស់ខ្លួនមួយ ដែលមាន ចំណងជើងថា “ប្រទេសកម្ពុជា បានលើកបម្រាមលើការ ផ្សាយឡើងវិញរបស់វិទ្យុបរទេសដោយ វិទ្យុក្នុងស្រុក” អ្នកនិពន្ធបានសរសេរឃ្លាមួយថា “បណ្ដាអ្នកសង្កេតការណ៍នយោ បាយ បានព្យាករណ៍ថា គណបក្សរបស់ លោក ហ៊ុន សែន នឹងទទួលជ័យជំនះភ្លូក ទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាង មុខ ”។
ដោយឡែកសម្រាប់កាសែតSouth China Post ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៣ តាមរយៈអត្ថបទ មួយរបស់ខ្លួន អ្នកនិពន្ធក៏បានបញ្ជាក់ឃ្លាមួយ នៅក្នុងអត្ថ បទនោះថា “នាយករដ្ឋមន្ដ្រី ហ៊ុន សែន មេដឹកនាំដែល កាន់អំណាចដ៏យូរមួយរូប ក្នុង ពិភពលោក ហើយគណបក្សប្រជាជនកម្ពុជា របស់គាត់ត្រូវបានគេរំពឹងថា នឹងឈ្នះ ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ នេះ ”។
តាមរយៈការវិភាគ និងស្ទង់មតិរបស់ សារព័ត៌មានបរទេសខាងលើនេះ បានបង្ហាញឱ្យឃើញថា សម្រាប់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នៅតែជាគណបក្សដែលស័ក្ដិ សមបំផុត ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ខណៈដែលបក្សប្រឆាំង ដែលគ្មាន គោលនយោបាយច្បាស់លាស់ ធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ ៕
ការវិភាគខាងលើគឺត្រូវតែមួយចំនុចតូចប៉ុណ្ណោះ ការដែលសំខាន់នោះគឺកម្ពុជាមិនមានទំនាក់ទំនង ល្អជាមួយអន្តរជាតិ និង ប្រវត្តិសាស្ត្រឃោឃៅសំលាប់ខ្មែរគ្នាឯង។ ធម្មតាទេខ្ញុំក៍ធ្លាប់បានឮពីការលើក ឡើងរបស់បរទេសទាំងនោះដែរដែលគេនិយាយអំពីចរិករបស់អ្នកដឹកនាំខ្មែរក្រោយពីការដួលរលំ សម័យអង្គររហូតមកដល់បច្ចុប្បន្ននេះគឺខុសប្លែកពីគេត្រង់រឹងរ៉ូសមានៈមិនទទួលយកកំហុសរបស់ខ្លួន ប្រកែកយកតែត្រូវ និងធ្វើបាបជាតិសាសន៍ខ្លួន។ មានមិត្តភក្ត័ជាច្រើនធ្លាប់បានប្រាប់ថានៅទសវត្ស ទី៨០ ពួកគេមានបេសកកម្មនៅប្រទេសសិង្ហបុរី ហើយចំលែកណាស់នៅពេលនោះនៅពេលពួកគេ បានឃើញប្រជាជនខ្មែរគឺពួកគេមិននិយាយរកគឺគេស្អប់ខ្ពើមណាស់នៅពេលគេឮថាខ្មែរព្រោះគេដឹង ថាខ្មែរមានប្រវត្តិឃោឃៅសីុសាច់ខ្មែរគ្នាឯងនៅសម័យខ្មែរក្រហម។ ទើបតែឥឡូវនេះទេដែលប្រជាជនសិង្ហបុរីមានការរាប់អានខ្មែរនិងទាំងទើសទាល់ជាទីបំផុតព្រោះផ្នត់គំនិតដែលស្អប់ខ្មែរ តាំងតែពីដើមមកមិនទាន់រលប់បាត់ពីអារម្មណ៍របស់ពួកគេនៅឡើយ។
បានជាបណ្ដាញផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍តិចតួចពីការបោះឆ្នោតនៅកម្ពុជា
ព្រោះពួកគេដឹងថា NEC មិនឯករាជ្យ គឺមានជនជាតិយួនមានសិទ្ធិបោះឆ្នោតជំនួសជនជាតិកម្ពុជា។
សូមពលរដ្ឋខ្មែរយល់ ? ? ? ? ? ? ? មិនគួរឲ្យជនជាតិយួនសំរេចជោគវាសនាជាតិជំនួសជនជាតិខ្មែរ
សូមពលរដ្ឋខ្មែរភា្ញក់រលឹកឡើងបងប្អូន ? ? ? ? ? ? ?
ម្នាក់ឈ្មោះ យាង សុជាមេត្តា ដែលសរសេរបទវិភាគខាងលើនេះឆ្កួតជ្រូកទេដឹង ?
ព័ត៌មាននៅក្រៅប្រទេស តែងតែបង្ហាញរូបភាពនិងព័ត៌មានដែលល្អអំពីការគណបក្សប្រឆាំង ដែលបណ្តាលឱ្យពិភពលោកមិនចង់យកចិត្តទុកដាក់ ពីព្រោះគេយល់ថា នេះវាមិនអព្យាក្រឹត និងមិនយុត្តិធម៌នោះទេ។
ព័ត៌មានខ្មែរនៅក្រៅប្រទេស តែងតែបង្ហាញរូបភាពនិងព័ត៌មានដែលល្អអំពីការគណបក្សប្រឆាំង ដែលបណ្តាលឱ្យពិភពលោកមិនចង់យកចិត្តទុកដាក់ ពីព្រោះគេយល់ថា នេះវាមិនអព្យាក្រឹត និងមិនយុត្តិធម៌នោះទេ។
J’essaie de répondre à l’auteur de l’article.
En premier lieu, je partage votre avis. Mais pensez-vous bien si le déroulement de la campagne électorale au Cambodge engendre de la violence, elle attire rapidemmenet la presse internationale à décrire tout de suite. Cela vaut bien que notre pays est maître en soi, les partis politiques se disputent dans les conditions acceptables par la communauté internationale.
លោក កឹម សុខុន ប្រាប់ប្រជាពលរដ្ឋ កុំឲ្យយកវាសនាផ្ញើលើ លោក កឹម សុខា
.- លោក ស៊ុន ចាន់ថុល៖ កុលបុត្រខ្មែរ សម្តេចតេជោ សែន នឹងបន្តបេសកកម្ម គ្រប់បែបយ៉ាង ដើម្បីភាពរីកចម្រើន នៅកម្ពុជា
កណ្តាល៖ ជាថ្មីម្តងទៀតប្អូនប្រុសរួមផ្ទៃរបស់លោក កឹម សុខា គឺលោក កឹម សុខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទាំងអស់ កុំយកជោគវាសនារបស់ខ្លួន និងប្រទេសជាតិ ផ្ញើលើលោក កឹម សុខា តាមរយៈការបោះ ឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ឲ្យសោះ។
មិនឲ្យផ្ញើវាសនា ក៏ដូចជាបោះឆ្នោតជូនលោក កឹម សុខា ក៏ដោយសារមូលហេតុថា លោក កឹម សុខា ជាអ្នកនយោ បាយមួយរូបមើលឃើញប្រយោជន៍ផ្ទាល់ខ្លួនជាធំ ជាពិសេសយកប្រជាពលរដ្ឋជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតា នយោបាយរបស់ខ្លួន មិនគិតពីប្រយោជន៍រួមនោះឡើយ។ នេះបើយោងតាមលោក កឹម សុខុន ដែលជាអ្នកស្និទ្ធ ស្នាល និងដឹងពីបុគ្គលិកលក្ខណៈរបស់ លោក កឹម សុខា យ៉ាងជាក់ច្បាស់បំផុតនោះ។
លោក កឹម សុខុន អតីតជាសមាជិកជាន់ខ្ពស់ និងសំខាន់មួយរូបនៅគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ក្នុងដំណើរ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងព្រែកថ្មី ស្រុកកោះធំ ជាង២ពាន់នាក់នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៣ បានថ្លែងបកអាក្រាតជាច្រើនលើបុគ្គលិកលក្ខណៈសម្បត្តិថ្នាក់ដឹកនាំបក្សប្រឆាំង ទោះ បីជាមិនបានបញ្ចេញចំឈ្មោះ តែគេដឹងយ៉ាងច្បាស់ថា សំដៅលើក កឹម សុខា និង លោក សម រង្ស៊ី។
លោក កឹម សុខុន បានថ្លែងថា លោកជាមនុស្សតែម្នាក់គត់ ដែលស្និទ្ធស្នាល និងដឹងពីពុតត្បុតថ្នាក់ដឹកនាំគណ បក្សប្រឆាំង យ៉ាងជាក់ច្បាស់ក្នុងនាមជាបងប្អូន និងអតីតជាសមាជិក ដ៏សំខាន់ម្នាក់ក្នុងគណបក្សប្រឆាំង ។
បងប្អូនរួមផ្ទៃរបស់លោក កឹម សុខា រូបនេះ បានបន្តបកអាក្រាតទៀតថា មេដឹកនាំបក្សប្រឆាំង ហ៊ានធ្វើអ្វីៗគ្រប់ បែបយ៉ាង ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ ដើម្បីសម្រេចមហិច្ឆតានយោបាយមេបក្សប្រឆាំងហ៊ាននិយាយបំភ្លៃ ប្រវត្តិសាស្រ្ត និងព្យាយាមយកប្រជាពលរដ្ឋធ្វើជាខែល ញុះញង់តាមរូបភាពផ្សេងៗជាច្រើន។
លោក ក៏បានលើកឡើងផងដែរថា ថ្នាក់ដឹកនាំបក្សប្រឆាំង ព្យាយាមយកបញ្ហាអន្តោប្រវេសន៍មករិះគន់រាជរដ្ឋាភិ បាល និងញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងពូជសាសន៍ និងពណ៌សម្បុរ សុទ្ធសឹងជាបញ្ហាបង្កឲ្យ មានអរិភាព និងអាចមានជម្លោះជាតិសាសន៍ជាមួយប្រទេសជិតខាងផងដែរ ដែលនេះវាមិនជាដំណោះស្រាយ នោះឡើយ ផ្ទុះទៅវិញជាការញុះញង់យ៉ាងជាក់ច្បាស់។
ពាក់ព័ន្ធបញ្ហាដកបង្គោលព្រំដែន លោក កឹម សុខុន ក៏បានបញ្ជាក់ផងដែរថា សកម្មភាពនេះ ធាតុពិតគឺជាការស្វែង រកប្រជាប្រិយភាព និងប្រយោជន៍ផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែល ខណៈដែលរូបគេដឹងយ៉ាងច្បាស់ថា មិនអាចធ្វើបែបនេះបានឡើយ។ «បញ្ហាព្រំដែនរវាងប្រទេស និងប្រទេស គេត្រូវមានគណៈកម្មការព្រំដែនជាអ្នក ដោះស្រាយ បើទៅដើរដកបង្គោលបែបនេះ ច្បាស់ណាស់វាខុសនឹងច្បាប់។ ពេលមានបញ្ហាក្នុងនាមជាអ្នកមាន សញ្ជាតិ២ បានរត់គេចខ្លួនបាត់ ទុកឲ្យប្រជាពលរដ្ឋជាប់ទោសជំនួសទៅវិញ នេះឬអ្នកដឹកនាំដែលល្អនោះ? យក ប្រជាពលរដ្ឋជាប់ទោសជំនួសខ្លួន»។
លោក កឹម សុខុន បានរិះគន់ធ្ងន់ៗថា លក្ខណៈសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងតាមរយៈសកម្មភាពជាច្រើន កន្លងមកនេះ បញ្ជាក់យ៉ាងច្បាស់ណាស់ថា ជាមនុស្សមើលឃើញតែប្រយោជន៍ ហើយមិនហ៊ានទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួននោះឡើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា មិនអាចយកវាសនារបស់ខ្លួន ក៏ដូចជាជោគវាសនា ប្រទេសជាតិ ទៅផ្ញើលើបុគ្គលគ្មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ និងជាមនុស្សគ្មានទំនួលខុសត្រូវបែបនេះ បាន ឡើយ។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ២ពាន់នាក់ នាគ្រាការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុក កោះធំ អមដំណើរដោយលោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកស្រី ឧកញ៉ា ជឹង សុភាព ក្រោមដំណក់ទឹកភ្លៀងដ៏សែនត្រជាក់ត្រជុំនោះ ក៏បានថ្លែងទៅកាន់ប្រជាពល រដ្ឋផងដែរ ពីសមិទ្ធិផល ដែលរាជរដ្ឋាភិ បាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា សម្រេចបានជាច្រើនឆ្នាំ កន្លងមកនេះ។
លោក ក៏បានពន្យល់ផងដែរពីសារៈសំខាន់ នៃសន្លឹកឆ្នោតក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជំរុញប្រជាពលរដ្ឋធ្វើ ការគិតគូរឲ្យបានវែងឆ្ងាយ និងសម្រេចចិត្តឲ្យបានត្រឹមត្រូវជាទីបំផុតសម្រាប់ជោគវាសនាប្រទេសជាតិ មិនអាចឮ គេនិយាយថាល្អ ស្រាប់តែជឿភ្លាមៗនោះទេ។ «ចូរចងចាំថា ការនិយាយពិតជាស្រួល តែសំខាន់ការអនុវត្តន៍ជាក់ ស្តែង តើពួកគេអាចធ្វើបានតាមការសន្យាដែរឬទេ? បញ្ហាប្រទេសជាតិ មានប្រជាពលរដ្ឋរហូតដល់ជាង ១៤លាន នាក់ ដូច្នេះបញ្ហាមានរហូតដល់ជាង ១៤លានបញ្ហា វាមិនមែនជារឿងងាយស្រួលនោះឡើយ»។
លោក ស៊ុន ចាន់ថុល ក៏បានថ្លែងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី៤ រូបសញ្ញាទេវតាបាចផ្កា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានភាពចាស់ទុំក្នុងការដឹកនាំ ជាពិសេស បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរ ដែលស្រឡាញ់ស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងចលនាតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបអាវខ្មៅ។ ដូច្នេះកុលបុត្រខ្មែរ រូបនេះ នឹងបន្តធ្វើការងារគ្រប់យ៉ាង ដើម្បីអភិវឌ្ឍជាតិមាតុភូមិ និងជួយឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានសេចក្តី សុខសប្បាយក្រោមដំបូលសន្តិភាព៕
សារព៌ត័មានបរទេសមិនចាប់អារម្មណ៍និងផ្សព្វផ្សាយពីព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជាមកពីគេ ស្អប់ខ្ពើមនិងការដឹកនាំរបស់ហ៊ុនសែន ព្រោះមានចំណេះទាបនិងនិយាយមិនដឹកក្បាលទីទុកអី នោះទេតាប៉ែដូចមាន់ដង្កោកាច់អញ្ចឹង។ មិនបាច់មើលអីវែងឆ្ងាយនោះទេសូម្បីតែកិច្ចប្រជុំកំពូល អាស៊ានរៀបចំនៅស្រុកខ្មែរទៅដឹងហើយ លោកអូបាមាមកចូលរួកកិច្ចប្រជុំមិនចង់និយាយស្តីអី មួយមាត់នៅក្នុងកិច្ចប្រជុំគឺដោយសារស្អី គឺមកពីអូបាមាក៍ដូចជាប្រជាជនសហរដ្ឋអាមេរិកគេ ស្អប់ខ្ពើមមេដឹកនាំផ្តាច់ការនិងក្រាញននៀលនិងអំណាចមិនចង់ចុះហ៊ុនសែននេះឯង ជាពិសេស គេស្អប់ខ្ពើមហ៊ុនសែនពីការបន្តរអំណាចដោយសារតែការរំលោភសិទ្ធមនុស្ស។
ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
.ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។
ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។
ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។
នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។
តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។
អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។
បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។
តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។
ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕
កាលកិច្ចប្រជុំអាស៊ាននៅស្រុកខ្មែរខ្ញុំក៍បានតាមដានសារព៌ត័មានបរទេសដែរតែមិនមានគេផ្សព្វផ្សាយ នោះទេ ឆ្កួតតែសារពត៌មានក្រុងស្រុកដែលគាំទ្រហ៊ុនសែនមួដំបរស្វារ និយាយអួតតែឯងដូចឆ្កួតឡប់
សត្ថិអញ្ចឹង។ ម្យ៉ាងទៀតបានជាបណ្តាញសារពត៌មានបរទេមិនផ្សាយនូវព្រឹត្តិការណ៍នៅស្រុកខ្មែរ ព្រោះគេមិនចង់ឲ្យពិភពលោកដឹងនិងរាប់អានមេដឹកនាំផ្តាច់ការណ៍ដូចហ៊ុនសែនសព្វថ្ងៃ។ ដូចពេល ថ្មីៗនេះប្រទេសលោកខាងលិចបានត្បក់ហ៊ុនសែនមួយក្រញរនិយាយលើកជឿងហ៊ុនសែនថា ជា បុរសខ្លាំងជាងគេនៅលើពិភពលោកប្រចាំសតវត្សទី២១។ តែបែរជាក្រុមខាហ៊ុនសែនឯនេះវិញខំអរ សស្លាក់សស្លើតថាគេសសើរការពិតទៅវិញ ចំជាល្ងង់គ្មានខួរមែន។
យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
………………………………………………………………………………………………………………………………….
នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!