អ្នក​បឹងកក់​បុរី​កីឡា​រង​ការ​វាយ​ដំ​ជា​ថ្មី​

Tuesday, 02 July 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

 

130702_01a

ស្ត្រី​ម្នាក់​នេះ​ រង​នូវ​ការ​ច្របាច់​កសើ្ទរ​ស្លាប់ពី​កង​កម្លាំង​សមត្ថ​កិច្ច​ កាលពីថ្ងៃ​ម្សិល​មិញ​ នៅ​ពេល​ដែល​គាត់​និង​សកម្ម​ជន​ដី​ធ្លី​មក​ពី​សហគមន៍​បឹង​កក់​និង​បុរី​កី​ឡា​ប្រមាណ​ជាង​១០០​នាក់​ផ្សេង​ទៀត​ បាន​ប្រ​មូល​ផ្តុំ​គ្នាតវ៉ា​នៅ​លើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស​ មុខ​សាលា​រាជធានី​ភ្នំពេញ​ ដើ​ម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហាដី​ធ្លី។ រូបថត ជីវ័ន

ភ្នំពេញៈ សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ និង​បុរីកីឡា​ប្រមាណ​ជាង ១០០នាក់ កាល​ពី​ព្រឹក​ម្សិលមិញ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​លើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស មុខ​សាលា​រាជធានី​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គាត់ ឲ្យ​បាន​សម្រេច​មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់។

ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ទាំង​នេះ ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​នយោបាយ​នីមួយៗ រួម​ទាំង​គណបក្ស​ប្រជាជន​កំពុង​ឃោសនា​ពី​គោល​នយោបាយ​«អភិវឌ្ឍន៍ សេដ្ឋកិច្ច និង​កំណែ​ទម្រង់​ដីធ្លី» របស់​ខ្លួន ដើម្បី​ស្វែង​រក​សំឡេង​គាំទ្រ​នៅ​ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ក្រុម​អ្នក​ភូមិ​បាន​សម្តែង​នូវ​ក្ដី​បារម្ភ​ថា ក្រោយ​ថ្ងៃ​បោះឆ្នោត​ពួក​គាត់​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ដោយ​បង្ខំ​សា​ជា​ថ្មី ប្រសិន​បើ​អាជ្ញាធរ​មិន​គិត​គូរ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឲ្យ​ពួក​គាត់​ឲ្យ​បាន​រួច​រាល់​មុន​ថ្ងៃ​បោះឆ្នោត​ទេ​នោះ។

លោក​យាយ ង៉ែត ឃុន អាយុ ៧៣ឆ្នាំ អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​ថា​៖«​ខ្ញុំ​ចង់​បាន​ដំណោះ​ស្រាយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ពិត​ប្រាកដ​មុន​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់​។ ខ្ញុំ​ឈប់​ជឿ​ការ​សន្យា​អ្វី​ទាំង​អស់ ព្រោះ​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​និង​សហគមន៍​យើង​ខ្ញុំ​ហើយ​»។

ចំណែក​អ្នក​ស្រី ជុំ ង៉ាន់ មក​ពី​សហគមន៍​បុរី​កីឡា បាន​និយាយ​ថា ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៣ មករា​ឆ្នាំ​២០១២ មក​ប្រជា​ពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​របស់​គាត់ អស់​ជំនឿ​លើ​ការ​សន្យា​របស់​អាជ្ញាធរ​ទៀត​ហើយ។ អ្នក​ស្រី​បន្ត​ថា៖«យើង​ខ្ញុំ​បារម្ភ​ខ្លាច​ក្រោយ​ថ្ងៃ​បោះឆ្នោត អាជ្ញាធរ​បណ្ដេញ​យើង​ខ្ញុំ​ចេញ​ពី​រាជធានី​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ណា​មួយ ព្រោះ​អាជ្ញាធរ​មិន​ដែល​អនុវត្ត​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា​នោះ​ទេ»។

ចាប់​តាំង​ពី​ម៉ោង​៨​ព្រឹក​ក្រុម​អ្នក​តវ៉ា បាន​នាំ​គ្នា​ឈរ​នៅ​លើ​ទ្រូង​ផ្លូវ​ជា​អ្វី​ដែល​សមត្ថកិច្ច​អះអាង​ថា ជា​ការ​បង្ក​ភាព​កកស្ទះ​ចរាចរណ៍ និង​ភាព​ឥត​សណ្ដាប់ធ្នាប់​នៅ​លើ​ដង​ផ្លូវ​សាធារណៈ។ សមត្ថកិច្ច បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត សុំ​ឲ្យ​ក្រុម​អ្នក​តវ៉ា ចាក​ចេញ​ពី​ទ្រូង​ផ្លូវ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​នៅ​តែ​មានៈ​មិន​ព្រម​ចាក​ចេញ​ឡើយ​។ នៅ​ម៉ោង​ប្រមាណ​២​និង​២៥​នាទី រសៀល ក្រុម​សមត្ថកិច្ច​បាន​នាំ​គ្នា​ចាប់​សែង​អ្នក​ភូមិ​មួយ​ចំនួន​ចេញ​ពី​ទ្រូង​ផ្លូវ ដែល​ក្នុង​ចំណាត់​ការ​នោះ មាន​ការ​ប្រទូសរ៉ាយ​គ្នា​ធ្វើ​ឲ្យ​ស្ត្រី​ពីរ​នាក់​រង​របួស​ធ្ងន់។

សកម្មជន​ស្ត្រី​និង​ដីធ្លី នៃ​សហគមន៍​បឹងកក់ អ្នក​ស្រី បូវ សោភា ដែល​ទទួល​បាន​ការ​ជួយ​ព្យាបាល​ពី​អង្គការ​លីកាដូ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្នុង​ពេល​ប្រទូសរ៉ាយ​នោះ ក្រុម​សន្តិសុខ បាន​វាយ​ទាត់​ធាក់​គាត់ និង​អ្នក​ស្រី​ខែក ចាន់រស្មី ដែល​កំពុង​មាន​គភ៌​ជាច្រើន​ជើង​ចំ ពោះ​និង​ប្រដាប់​ភេទ បណ្ដាល​ឲ្យ​គាត់​ចុក​ឆ្អល់ ចំណែក​អ្នក​ស្រី ខែក ចាន់រស្មី បាន​ធ្លាក់​ឈាម នឹង​ដួល​សន្លប់​ភ្លាមៗ​នៅ​នឹង​កន្លែង។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «ពួក​គេ​បាន​ចាប់​ហែក​អាវ និង​ខោ​របស់​ខ្ញុំ ហើយ​បាន​ធាក់​ចំ ប្រដាប់​ភេទ​របស់​ខ្ញុំ ចំនួន​២​ជើង និង​ទាត់​ចំ ពោះ​ខ្ញុំ​មួយ​ជើង បណ្ដាល​ឲ្យ​ចុក​ឆ្អល់​ស្ទើរ​ទ្រាំ​ពុំ​បាន»។


អ្នក​ស្រី ខែក ចាន់​រស្មី ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ ឈ្មោះ​លីនី ដើម្បី​សង្គ្រោះ​នោះ បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប៉ុន្តែ​ទារក​នៅ​ក្នុង​ផ្ទៃ​នាង​អាយុ​ពីរ​ខែ​កន្លះ ត្រូវ​បាន​បាត់បង់។

គិលានុបដ្ឋាយិកា​ម្នាក់​នៃ​គ្លីនិក​នេះ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖​«ដោយ​សារ​ទារក មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរ​ពេក បណ្ដាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ពោះ ដូច្នេះ​យើង​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ប៉ុន្តែ​ស្ត្រី​ជា​ម្ដាយ​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ»។

អ្នក​ស្រី ខែក ចាន់​រស្មី បាន​និយាយ​ទាំង​ទឹក​មុខ​ស្លេក​ស្លាំង​ថា ៖«កូន​ក្នុង​ផ្ទៃ​ខ្ញុំ​បាត់បង់​ហើយ ខ្ញុំ​ឈឺចាប់​ណាស់​នៅ​ពេល​នេះ គ្រូ​ពេទ្យ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មិន​អាច​មាន​កូន​ទៀត​បាន​ឡើយ​»។

តំណាង​សកម្មជន​ស្ត្រី និង ដីធ្លី នៃ​សហគមន៍​បឹងកក់ អ្នក​ស្រី ទេព វន្នី បាន​រិះគន់​ដោយ​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ថា​«ជា​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​និង​អ​មនុស្សធម៌​ប្រឆាំង​នឹង​ស្ត្រី»។

អ្នក​ស្រី​បាន​ថ្លែង​ថា​៖«យើង​ខ្ញុំ​គ្រាន់​តែ​តវ៉ា​ទាមទារ​សូម​ឲ្យ​អាជ្ញាធរ ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​សហគមន៍​យើង​ខ្ញុំ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​ប្រើ​វិធានការ​ហិង្សា​មក​លើ​យើង​ខ្ញុំ​ជា​ស្ត្រី​បែប​នេះ​ទៅ​វិញ»។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ពី​បញ្ហា​នេះ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ភ្លាមៗ​ផង​ដែរ កាលពី​ល្ងាច​ម្សិលមិញ ដោយ​ចាត់​ទុក​វិធានការ​បង្ក្រាប​នោះ​ថា ជា​អំពើ​«រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ»។

លោក យី សុខសាន្ត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា សង្គម​ស៊ីវិល មិន​ចង់​ឃើញ​ការ​ប្រើ​ប្រាស់​កម្លាំង​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ដី​ធ្លី​បែប​នេះ​ទេ ព្រោះ​វា​ជា​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។ លោក​បាន​បន្ថែម​ថា៖ «យើង​ចង់​សួរ​ថា តើ​ករណី​ទំនាស់​ដី​ធ្លី​ដែល​នៅ​សេសសល់​តិច​តួច​ក្នុង​តំបន់​បឹងកក់​នេះ អាជ្ញាធរ​មាន​ឆន្ទៈ​ដោះ​ឬ​គ្មាន​? បើ​មាន​កុំ​បាច់​ចាំ​ពន្យារ​ពេល ដោះ​តែ​ម្ដង​ទៅ តែ​បើ​គ្មាន​ទេ​ពង្រីក​អគារ​ពន្ធនាគារ​បន្ថែម សម្រាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ដែល​តវ៉ា​ទាំង​នោះ ព្រោះ​ពួក​គាត់​ពិត​ជា​មិន​នៅ​ស្ងៀម​ទេ ពួក​គាត់​នឹង​តវ៉ា​រហូត​ដល់​ទី​បំផុត ហើយ​ភាព​អនាធិបតេយ្យ​នឹង​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​ដង​ផ្លូវ»។

លោក​អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា៖ «​ការ​បង្ក្រាប​ដោយ​ហិង្សា​មក​លើ​ក្រុម​អ្នក​តវ៉ា​ជា​ស្ត្រី ដោយ​ក្រុម​សមត្ថកិច្ច​ពេល​នេះ គឺ​ជា​ការ​ខាតបង់​ដ៏​ធំ​មួយ​របស់​គណបក្ស កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ពេល​នេះ ជា​រដូវ​កាល​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត»។ លោក​បន្ត​ថា គណបក្ស​ប្រជាជន អាច​ទាក់​ទាញ​សំឡេង​គាំទ្រ​មក​វិញ​បាន​ប្រសិន​បើ​ករណី​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹងកក់ បុរីកីឡា និង​តំបន់​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស​ត្រូវ​បាន​ដោះស្រាយ​ជា​ស្ថាពរ​មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់»។

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​បាន​ឡើយ​កាល​ពី​ម្សិលមិញ ហើយ​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ព្រម​ផ្ដល់​អត្ថាធិប្បាយ​ឡើយ​ជុំវិញ​បញ្ហា​នេះ​៕

 

What Next?

Recent Articles

7 Responses to "អ្នក​បឹងកក់​បុរី​កីឡា​រង​ការ​វាយ​ដំ​ជា​ថ្មី​"

  1. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  2. Khmer Family says:

    សារព័ត៌មាន បរទេស ស្ទង់មតិគណបក្ស ប្រជាជន បន្ដឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី .ភ្នំពេញ៖ សារព័ត៌មាន បរទេសមួយចំនួន បានបង្កប់ការស្ទង់មតិ និងវិភាគរបស់ខ្លួន នៅក្នុងអត្ថបទ ដែលសរសេរ ចេញផ្សាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បច្ចុប្បន្ន នៅប្រទេសកម្ពុជា និងមានបុរសខ្លាំង តេជោ សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នឹងបន្ដការឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។

    យោងតាម ការចុះផ្សាយ របស់គេហទំព័រ Channel News Asia កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៣ អ្នកនិពន្ធ បានបង្កប់មួយឃ្លា ក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា “សហរដ្ឋអាមេរិកបាន ជំរុញប្រទេសកម្ពុជាឱ្យ បោះបង់ចោល នូវការបិទផ្សាយវិទ្យុបរទេស ” ដែលក្នុងមួយឃ្លានោះ អ្នកនិពន្ធបានសរសេរថា “យុទ្ធនាការបោះ ឆ្នោតជាផ្លូវការ សម្រាប់ការបោះឆ្នោត ជាសកលក្នុងខែក្រោយនេះ ដែលគេរំពឹងថា នឹងត្រូវទទួលជ័យជំនះ ដោយ បុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ហើយ ” ។

    ជាមួយគ្នានេះ សារព័ត៌មាន ស៊ិនហួរ ចុះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ក្នុងអត្ថបទ របស់ខ្លួនមួយ ដែលមាន ចំណងជើងថា “ប្រទេសកម្ពុជា បានលើកបម្រាមលើការ ផ្សាយឡើងវិញរបស់វិទ្យុបរទេសដោយ វិទ្យុក្នុងស្រុក” អ្នកនិពន្ធបានសរសេរឃ្លាមួយថា “បណ្ដាអ្នកសង្កេតការណ៍នយោ បាយ បានព្យាករណ៍ថា គណបក្សរបស់ លោក ហ៊ុន សែន នឹងទទួលជ័យជំនះភ្លូក ទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាង មុខ ”។

    ដោយឡែកសម្រាប់កាសែតSouth China Post ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៣ តាមរយៈអត្ថបទ មួយរបស់ខ្លួន អ្នកនិពន្ធក៏បានបញ្ជាក់ឃ្លាមួយ នៅក្នុងអត្ថ បទនោះថា “នាយករដ្ឋមន្ដ្រី ហ៊ុន សែន មេដឹកនាំដែល កាន់អំណាចដ៏យូរមួយរូប ក្នុង ពិភពលោក ហើយគណបក្សប្រជាជនកម្ពុជា របស់គាត់ត្រូវបានគេរំពឹងថា នឹងឈ្នះ ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ នេះ ”។

    តាមរយៈការវិភាគ និងស្ទង់មតិរបស់ សារព័ត៌មានបរទេសខាងលើនេះ បានបង្ហាញឱ្យឃើញថា សម្រាប់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នៅតែជាគណបក្សដែលស័ក្ដិ សមបំផុត ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ខណៈដែលបក្សប្រឆាំង ដែលគ្មាន គោលនយោបាយច្បាស់លាស់ ធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ ៕

  3. Strey Khmer says:

    CPP as Khmer Family for an example of annoying and trouble maker in our society.
    If we votes for CPP it group will disturb us for ever.

  4. ស្មែរ says:

    ម៉េចក៏ចាប់គេចឹង ? ចង់រំលោភគេមែននឹង​ ?

  5. Endrea says:

    សូមមេត្តាកុំសម្លាប់ពលរដ្ឋខ្មែរ​ រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាតូចតាចឲ្យបានត្រឹមត្រូវ ទុកឲ្យរីករាលដាល ទៅជាឈ្នាន់របស់អ្នកនយោបាយ ត្រីស្អុយលាយលាយត្រីឆ្អាប ច្របូកច្របល់ក្នុងសង្គម។

  6. Khmer Family says:

    លោក កឹម សុខុន ប្រាប់ប្រជាពលរដ្ឋ កុំឲ្យយកវាសនាផ្ញើលើ លោក កឹម សុខា
    .- លោក ស៊ុន ចាន់ថុល៖ កុលបុត្រខ្មែរ សម្តេចតេជោ សែន នឹងបន្តបេសកកម្ម គ្រប់បែបយ៉ាង ដើម្បីភាពរីកចម្រើន នៅកម្ពុជា

    កណ្តាល៖ ជាថ្មីម្តងទៀតប្អូនប្រុសរួមផ្ទៃរបស់លោក កឹម សុខា គឺលោក កឹម សុខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទាំងអស់ កុំយកជោគវាសនារបស់ខ្លួន និងប្រទេសជាតិ ផ្ញើលើលោក កឹម សុខា តាមរយៈការបោះ ឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ឲ្យសោះ។

    មិនឲ្យផ្ញើវាសនា ក៏ដូចជាបោះឆ្នោតជូនលោក កឹម សុខា ក៏ដោយសារមូលហេតុថា លោក កឹម សុខា ជាអ្នកនយោ បាយមួយរូបមើលឃើញប្រយោជន៍ផ្ទាល់ខ្លួនជាធំ ជាពិសេសយកប្រជាពលរដ្ឋជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតា នយោបាយរបស់ខ្លួន មិនគិតពីប្រយោជន៍រួមនោះឡើយ។ នេះបើយោងតាមលោក កឹម សុខុន ដែលជាអ្នកស្និទ្ធ ស្នាល និងដឹងពីបុគ្គលិកលក្ខណៈរបស់ លោក កឹម សុខា យ៉ាងជាក់ច្បាស់បំផុតនោះ។

    លោក កឹម សុខុន អតីតជាសមាជិកជាន់ខ្ពស់ និងសំខាន់មួយរូបនៅគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ក្នុងដំណើរ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងព្រែកថ្មី ស្រុកកោះធំ ជាង២ពាន់នាក់នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៣ បានថ្លែងបកអាក្រាតជាច្រើនលើបុគ្គលិកលក្ខណៈសម្បត្តិថ្នាក់ដឹកនាំបក្សប្រឆាំង ទោះ បីជាមិនបានបញ្ចេញចំឈ្មោះ តែគេដឹងយ៉ាងច្បាស់ថា សំដៅលើក កឹម សុខា និង លោក សម រង្ស៊ី។

    លោក កឹម សុខុន បានថ្លែងថា លោកជាមនុស្សតែម្នាក់គត់ ដែលស្និទ្ធស្នាល និងដឹងពីពុតត្បុតថ្នាក់ដឹកនាំគណ បក្សប្រឆាំង យ៉ាងជាក់ច្បាស់ក្នុងនាមជាបងប្អូន និងអតីតជាសមាជិក ដ៏សំខាន់ម្នាក់ក្នុងគណបក្សប្រឆាំង ។

    បងប្អូនរួមផ្ទៃរបស់លោក កឹម សុខា រូបនេះ បានបន្តបកអាក្រាតទៀតថា មេដឹកនាំបក្សប្រឆាំង ហ៊ានធ្វើអ្វីៗគ្រប់ បែបយ៉ាង ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ ដើម្បីសម្រេចមហិច្ឆតានយោបាយមេបក្សប្រឆាំងហ៊ាននិយាយបំភ្លៃ ប្រវត្តិសាស្រ្ត និងព្យាយាមយកប្រជាពលរដ្ឋធ្វើជាខែល ញុះញង់តាមរូបភាពផ្សេងៗជាច្រើន។

    លោក ក៏បានលើកឡើងផងដែរថា ថ្នាក់ដឹកនាំបក្សប្រឆាំង ព្យាយាមយកបញ្ហាអន្តោប្រវេសន៍មករិះគន់រាជរដ្ឋាភិ បាល និងញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងពូជសាសន៍ និងពណ៌សម្បុរ សុទ្ធសឹងជាបញ្ហាបង្កឲ្យ មានអរិភាព និងអាចមានជម្លោះជាតិសាសន៍ជាមួយប្រទេសជិតខាងផងដែរ ដែលនេះវាមិនជាដំណោះស្រាយ នោះឡើយ ផ្ទុះទៅវិញជាការញុះញង់យ៉ាងជាក់ច្បាស់។

    ពាក់ព័ន្ធបញ្ហាដកបង្គោលព្រំដែន លោក កឹម សុខុន ក៏បានបញ្ជាក់ផងដែរថា សកម្មភាពនេះ ធាតុពិតគឺជាការស្វែង រកប្រជាប្រិយភាព និងប្រយោជន៍ផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែល ខណៈដែលរូបគេដឹងយ៉ាងច្បាស់ថា មិនអាចធ្វើបែបនេះបានឡើយ។ «បញ្ហាព្រំដែនរវាងប្រទេស និងប្រទេស គេត្រូវមានគណៈកម្មការព្រំដែនជាអ្នក ដោះស្រាយ បើទៅដើរដកបង្គោលបែបនេះ ច្បាស់ណាស់វាខុសនឹងច្បាប់។ ពេលមានបញ្ហាក្នុងនាមជាអ្នកមាន សញ្ជាតិ២ បានរត់គេចខ្លួនបាត់ ទុកឲ្យប្រជាពលរដ្ឋជាប់ទោសជំនួសទៅវិញ នេះឬអ្នកដឹកនាំដែលល្អនោះ? យក ប្រជាពលរដ្ឋជាប់ទោសជំនួសខ្លួន»។

    លោក កឹម សុខុន បានរិះគន់ធ្ងន់ៗថា លក្ខណៈសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងតាមរយៈសកម្មភាពជាច្រើន កន្លងមកនេះ បញ្ជាក់យ៉ាងច្បាស់ណាស់ថា ជាមនុស្សមើលឃើញតែប្រយោជន៍ ហើយមិនហ៊ានទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួននោះឡើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា មិនអាចយកវាសនារបស់ខ្លួន ក៏ដូចជាជោគវាសនា ប្រទេសជាតិ ទៅផ្ញើលើបុគ្គលគ្មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ និងជាមនុស្សគ្មានទំនួលខុសត្រូវបែបនេះ បាន ឡើយ។

    ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ២ពាន់នាក់ នាគ្រាការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុក កោះធំ អមដំណើរដោយលោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកស្រី ឧកញ៉ា ជឹង សុភាព ក្រោមដំណក់ទឹកភ្លៀងដ៏សែនត្រជាក់ត្រជុំនោះ ក៏បានថ្លែងទៅកាន់ប្រជាពល រដ្ឋផងដែរ ពីសមិទ្ធិផល ដែលរាជរដ្ឋាភិ បាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា សម្រេចបានជាច្រើនឆ្នាំ កន្លងមកនេះ។

    លោក ក៏បានពន្យល់ផងដែរពីសារៈសំខាន់ នៃសន្លឹកឆ្នោតក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជំរុញប្រជាពលរដ្ឋធ្វើ ការគិតគូរឲ្យបានវែងឆ្ងាយ និងសម្រេចចិត្តឲ្យបានត្រឹមត្រូវជាទីបំផុតសម្រាប់ជោគវាសនាប្រទេសជាតិ មិនអាចឮ គេនិយាយថាល្អ ស្រាប់តែជឿភ្លាមៗនោះទេ។ «ចូរចងចាំថា ការនិយាយពិតជាស្រួល តែសំខាន់ការអនុវត្តន៍ជាក់ ស្តែង តើពួកគេអាចធ្វើបានតាមការសន្យាដែរឬទេ? បញ្ហាប្រទេសជាតិ មានប្រជាពលរដ្ឋរហូតដល់ជាង ១៤លាន នាក់ ដូច្នេះបញ្ហាមានរហូតដល់ជាង ១៤លានបញ្ហា វាមិនមែនជារឿងងាយស្រួលនោះឡើយ»។

    លោក ស៊ុន ចាន់ថុល ក៏បានថ្លែងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី៤ រូបសញ្ញាទេវតាបាចផ្កា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានភាពចាស់ទុំក្នុងការដឹកនាំ ជាពិសេស បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរ ដែលស្រឡាញ់ស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងចលនាតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបអាវខ្មៅ។ ដូច្នេះកុលបុត្រខ្មែរ រូបនេះ នឹងបន្តធ្វើការងារគ្រប់យ៉ាង ដើម្បីអភិវឌ្ឍជាតិមាតុភូមិ និងជួយឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានសេចក្តី សុខសប្បាយក្រោមដំបូលសន្តិភាព៕

  7. Sen-Gaddafi says:

    បើតាមខ្ញុំគិតចំពោះអ្នកបឹងកក់គឺមានតែវិធីតែមួយទេដែលត្រូវដោះស្រាយសម្រាប់ស្ថានការណ៍ បច្ចុប្បន្នគឺសាលាក្រុងត្រូវតែចេញបញ្ជារឲ្យបាញ់សំលាប់អ្នកទាំងនោះឲ្យអស់ទៅទើបពួកគាត់ លែងធ្វើការតវ៉ាហើយលំបាកដល់រដ្ឋាភិបាលនិងសាលាក្រុង។ បើមិនបាញ់សំលាប់អ្នកក្ររទាំង នោះឲ្យអស់រលុតផុតសូន្យសុងពីព្រះរាជាណាចក្រដ៍អច្ឆរិយៈនេះទេគឺពួកគាត់និងធ្វើការតវ៉ាមិន​ ងាយនិងឈប់នោះទេ ហើយធ្វើឲ្យខូចសណ្តាប់ធ្នាប់រាជធានីភ្នំពេញដ៍ស្រស់ឆើតឆាយនៅក្នុង បណ្តារប្រទេសនៅអាសីុអាគ្នេយ៍យើងនេះ ជាពិសេសធ្វើឲ្យបាក់មុខបាក់មាត់ហ៊ុនសែនដែល ពិភពលោកគេកំពុងតែសរសើរថាជាបុរសខ្លាំងប្រចាំសតវត្សទី២១យើងនេះ។ ជាសរុបបើសិន ជារដ្ឋាភិបាលគ្មានសមត្ថភាពដោះស្រាយនូវជំលោះដីមួយបង្វិចនេះទេគឺមានតែផ្លូវមួយទេដែល អាចទំលាយភាពទាល់ច្រកនេះគឺហ៊ុនសែនគួរតែចេញបញ្ជារឲ្យបាញ់សម្លាប់ពួកអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាចោលទៅទើបអាចកាត់បន្ថយអ្នកក្រនៅរាជធានីភ្នំពេញបាន ហើយទុកដីសម្រាប់ អ្នកមានរស់នៅទៅបានហើយ។