ជីវិត​ហ្មដំរី​លើ​ទឹកដី​មណ្ឌលគិរី

Wednesday, 03 July 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

 

130703_20a

លោក តារីន ដឹក​ដំរី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​យក​ទៅ​ឲ្យ​ភ្ញៀវ​ទេស​ចរជិះ ហើយ​លោក​អាច​រក​កម្រៃ​បាន​គួរ​សម​​​។ រូបថត សេត គឹមសឿន

មណ្ឌលគិរីៈ ដៃ​ម្ខាង​កាន់​ខ្សែ​និង​ដៃ​ម្ខាង​ទៀត​កាន់​រំពាត់ ញាក់​បញ្ជា ដូច​គេ​បញ្ជា​ចង្កូត​រថយន្ត​នោះ​ហ្មដំរី ឈ្មោះ តារីន និយាយ​ថា​៖​«ស្ទើរ​មួយ​ជីវិត​ហើយ ដែល​ខ្ញុំ​រស់នៅ​ជាមួយ​សត្វ​ដំរី និង​អាស្រ័យ​ចំណូល​ចិញ្ចឹម​គ្រួសារ​ក៏​ដោយសារ​សត្វ​ដំរី​នេះ​ដែរ ហើយ​ពេល​នេះ​ខ្ញុំ​ក៏​កំពុង​បង្ហាត់​កូនប្រុស​ឲ្យ​ស្នង​ខ្ញុំ​ដែរ​»។​ ក្នុង​វ័យ​៥៦​ឆ្នាំ​ហ្មដំរី​ដែល​មិន​ជាប់​ឈាមជ័រ​អម្បូរ​ជនជាតិ​រូប​នេះ​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា​៖​«​ខ្ញុំ​ចេះ​ពី​វិធី​មើលថែ​ដំរី និង​បញ្ជា​ដំរី​នេះ ពី​គ្រួសារ​ខ្ញុំ​នៅ​វត្តភ្នំ ភ្នំពេញ​ដែល​កាល​ពី​នៅ​ក្មេង​ៗ​ខ្ញុំ​រស់នៅ​ជាមួយ​គាត់ ហើយ​គាត់​ពេញចិត្ត​នឹង​ចិញ្ចឹម​បង្ហាត់បង្ហាញ​ខ្ញុំ​ពី​របៀប​បញ្ជា​ដំរី​នេះ​» ។

ហ្មដំរី ដែល​បន្សាត់​ខ្លួន​ពី​ក្រុង​ភ្នំពេញ ទៅ​សាង​គ្រួសារ​នៅ​តំបន់​ព្រៃភ្នំ និង​រស់នៅ​ជាមួយ​សត្វ​ដំរី រូប​នេះ បាន​ឲ្យ​ដឹង​ថា ការ​ពិត​នោះ​មិន​មាន​ផល​ពិបាក​ណាស់​ណា​ក្នុង​ការ​មើលថែ​ដំរី​និង​បញ្ជា​សត្វ​នេះ​ទេ។ ក្រៅ​ពី​ថែទាំ​ឲ្យ​បាន​ដិតដល់​លាងទឹក​ឲ្យ​អាហារ​ស៊ី​ឆ្អែត​ៗ​នោះ​គឺ​ដំរី​ស្តាប់​បង្គាប់​ហើយ ហើយ​បើ​ចង់​បញ្ជា​ឲ្យ​ដំរី​ធ្វើអ្វី​ដែល​ដំរី​គេ​ចិញ្ចឹម​ទូទៅ​ធ្វើ​បាន​នោះ​ដំរី​យើង​ក៏​ធ្វើ​បាន​ដែរ​។ ប៉ុន្តែ​លោក រីន ក៏​ឲ្យ​ដឹង​ពី​ផលពិបាក​ដំរី​របស់​គាត់​ចំពោះ​គាត់​និង​គ្រួសារ​គាត់​ផង​ដែរ។



លោក ប្រាប់​ថា​៖​«ដំរី​របស់​ខ្ញុំ​ប្រៀប​បាន​ប្តីប្រពន្ធ​អ៊ីចឹង គេ​ចេះ​ប្រចណ្ឌ ហើយ​ប្រចណ្ឌ​យក​តែ​មែន តែ​គេ​ប្រចណ្ឌ ពេលណា​ខ្ញុំ​ផឹកស្រា ឬ​ក៏​មាន​ស្រីញី​អី​ជាដើម​»​។ លោក​បញ្ជាក់​ថា​៖​«ឲ្យ​តែ​យើង​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំង​ពីរ​នេះ​មិន​គប្បី​នោះ ដំរី​ហ្នឹង​មិន​មើល​មុខ​យើង​ឡើយ ហើយ​ទាញ​ផ្តាច់​ខ្សែ ឬ​ក៏​ច្រវាក់​នោះ​ទាល់​តែ​ដាច់ ហើយ​រត់​ចូល​ព្រៃ​មិន​ថា​ព្រៃ​នោះ​ក្រាស់​យ៉ាង​ណា​ទេ គេ​ទៅ​រហូត​តែ​ទៅ​លែង​រួច​ទើប​បាន​គេ​ឈប់​ហើយ​លួងលោម​និយាយ​សុំទោស​វា​ទើប​បាន​មក​វិញ​»។

លោក ប្រាប់​ថា​៖​«ខ្ញុំ​ស្រឡាញ់​ដំរី​ខ្ញុំ​ណាស់ ព្រោះ​គាត់​ជា​សត្វ​ចេះ ហើយ​ខ្ញុំ​នឹង​បន្ត​ចិញ្ចឹម​ដំរី​តទៅ​ទៀត ហើយ​របៀប​ថែដំរី និង​បញ្ជា​ដំរី​នេះ ខ្ញុំ​ក៏​បាន​បង្ហាត់បង្រៀន​កូន​ឲ្យ​ចេះ​ហើយ​ដែរ​។ ដោយ​ស៊ាំ​នឹង​ការ​រស់នៅ​ជាមួយ​សត្វ​ដំរី​នោះ សមាជិក​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​ទាំង​តូច​ទាំង​ធំ​មិន​ពិបាក​ក្នុង​ការ​រស់នៅ​ជាមួយ​សត្វ​ដំរី​នេះ​ទេ។ ដូចជា​កូន​ប្រុស​ខ្ញុំ​ម្នាក់​ហ្នឹង​គេ​ទើប​តែ​មាន​ជា​អាយុ​១២​ឆ្នាំ​ប៉ុន្តែ​គេ​អាច​បញ្ជា​ដំរី​បាន។ តែ​ខ្ញុំ​មិន​ទាន់​បណ្តោយ​»។

ដោយ​ពាក្យ​សម្ដី​ស្រទន់​ពោរពេញ​ទៅ​ដោយ​ការ​ស្រឡាញ់​និង​ការ​អាណិត​ចំពោះ​សត្វ​ដំរី​នោះ ហ្មដំរី រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​៖​«ដំរី​ខ្ញុំ​នេះ​ឈ្មោះ​អ៊ីតុន វា​មាន​អាយុ​៣១​ឆ្នាំ គាត់​ក៏​ចេះ​ណាស់​ដែរ​រាល់​ថ្ងៃ​កូនប្រុស​ខ្ញុំ​អាយុ​ជាង​១០​នេះ​ក៏​អាច​បញ្ជា​វា​បាន​ដែរ ហើយ​វា​ក៏​ស្តាប់​បង្គាប់​កូន​ខ្ញុំ​ដូចជា​ខ្ញុំ​ដែរ​»។

ដោយ​សត្វ​ដំរី​ជា​សត្វ​កម្រសម្រាប់​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ​នោះ ពេល​ដែល​សួរ​ថា ប៉ុន្តែ ដំរី​ឈ្មោះ អ៊ីតុន របស់​លោក​នេះ មាន​តម្លៃ​ប៉ុន្មាន​? ហ្មដំរី រូប​នេះ​បាន​ប្រាប់​ដោយ​ពុំ​មាន​ស្ទាក់ស្ទើរ​ឡើយ​ថា ដំរី​នេះ​បើ​លក់​មិន​ក្រោម​ពី​៤​ម៉ឺន​ដុល្លារ​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា លោក​មិន​លក់​វា​ទេ។ លោក​បាន​ប្រាប់​ថា ពេល​នេះ​លោក​ក៏​បាន​ទៅ​ពិភាក្សា​ជាមួយ​អ្នក​មាន​ដំរី​ឈ្មោល​ក្នុង​ខេត្ត​នេះ​ដែរ គឺ​យក​វា​ទៅ​បង្កាត់​បន្ត​ពូជ​វា​ទៀត​។

លោក​ក៏​បាន​បញ្ជាក់​ថា វាក៏​ជា​ពិបាក​ដែរ​ក្នុង​ការ​បង្កាត់​ពូជ​ដំរី ត្រូវ​យក​ពួកគេ​ទៅ​លែង​ជាមួយ​គ្នា​យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​ដែរ ហើយ​យើង​ត្រូវ​មើលថែ​វា​គ្រប់​ពេល​និង​តាមដាន​ពួកគេ​ហើយ​បើ​ដឹង​ថា វា​បាន​បង្កាត់​ពូជ​ហើយ​នោះ យើង​ត្រូវ​រៀបចំ​ពិធី​សែនព្រេន ដល់​អារក្ស​អ្នកតា​ព្រៃភ្នំ​ម្តង​លុះ​ដល់​ពេល​ដំរី​នោះ​កើត​កូន​មក​ត្រូវ​រៀបចំ​ពិធី​រៀបការ​ឲ្យ​វា ដូចជា​ពិធី​រៀបការ​របស់​មនុស្ស​ដែរ​។

យ៉ាង​ណា​ការ​ថ្លែង​ពី​មហិច្ឆតារក្សា និង​បន្ត​អាជីព​គ្រួសារ​ហ្មដំរី​របស់​ជនជាតិ​ព្នង​នៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​មនោរម្យ​ឬ​ទឹកធ្លាក់​ដំណាក់ស្តេច​នៅ​មណ្ឌលគិរី​ត្រូវ​បាន​តារីន​បញ្ជាក់​ថា​៖​«នោះ​មិនមែន​ពួកខ្ញុំ​សំដៅ​តែ​ចំណូល​ដើម្បី​គ្រួសារ​តែ​មួយ​ផ្នែក​នោះ​ទេ វា​ក៏​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​និរន្តរភាព​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​នេះ​ដែរ​»។ ហ្មដំរី វ័យ​៥៦​ឆ្នាំ​ម្នាក់​នេះ បាន​ឲ្យ​ដឹង​ថា​៖​«​ភ្ញៀវ​គ្រប់​ជាតិសាសន៍​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ស្រុក​ព្រៃភ្នំ សម្បូរ​អម្បូរ​ជនជាតិ​ភាគតិច​រស់នៅ​ខេត្ត​មណ្ឌលគិរី នេះ​សម្បូរ​តំបន់​ទេសចរណ៍​កម្សាន្ត ហើយ​តំបន់​ទាំងនោះ​ភាគច្រើន​នៅ​តាម​ដង​ព្រៃភ្នំ ហើយ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ជនជាតិ​បរទេស​គេ​ចូលចិត្ត​ជិះ​ដំរី​ដើរ​កម្សាន្ត​តាម​ព្រៃ​»។

លោក​បញ្ជាក់​ថា​៖​«ដំរី​ខ្ញុំ​សព្វ​ថ្ងៃ​វា​អាច​រក​ចំណូល​ឲ្យ​ខ្ញុំ​យ៉ាង​ហោច​ណាស់​ក៏​បាន​ពី​១៥​ដុល្លារ​ទៅ​២០​ដុល្លារ​ដែរ​មួយ​ថ្ងៃ​នៅ​រដូវ​ភ្ញៀវទេសចរ​គេ​មក​កម្សាន្ត​នៅ​ទឹកជ្រោះ​មនោរម្យ​នេះ​ច្រើន។ ប៉ុន្តែ​បើ​ភ្ញៀវ​គេ​ចង់​ជួល​មួយ​ថ្ងៃ​នោះ តម្លៃ​ពី​២៥​ទៅ​៣០​ដុល្លារ​ព្រោះ​ដំរី​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​តាម​តែ​តម្រូវការ​គោលដៅ​ភ្ញៀវ​។ ម្លោះ​ហើយ​តម្លៃ​ត្រូវ​ឡើង​»។

ជាមួយ​ទស្សនៈ​ដ៏​ទូលំទូលាយ​របស់​ហ្មដំរី​ដ៏​សាមញ្ញ រស់នៅ​ផ្ញើ​ជីវិត​នៅ​តាម​ដងព្រៃ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ដំណាក់ស្តេច​វ័យ​៥៦​ឆ្នាំ​ម្នាក់​នេះ ក៏​បាន​ត្អូញត្អែរ​ពី​ផលពិបាក​ក្នុង​ការ​មើលថែ​និង​ផ្គត់ផ្គង់​អាហារ​របស់​សត្វ​មួយ​ប្រភេទ​នេះ​ដែរ។ លោក និយាយ​ថា​៖​«ដំរី​មិនមែន​ដូច​សត្វ​គោ​ឬ​ក្របី​ឡើយ មិន​អាច​លែង​ឲ្យ​វា​ដើរ​ស៊ីស្មៅ​តាម​ព្រៃ​ឬ​តាម​ភូមិ​កុំ​ថា​ឡើយ​មួយ​ម៉ោង​ឬ​កន្លះ​ម៉ោង​នោះ ហើយ​ក៏​ត្រូវការ​ចំណី​អាហារ​ច្រើន​ដែរ​ខុស​ពី​គោ​ក្របី​ឆ្ងាយ​ណាស់​»។ លោក​ប្រាប់​ថា​៖​«ជា​រៀងរាល់​យប់ ខ្ញុំ​ត្រូវ​បញ្ជិះ​ដំរី​ចូល​ទៅ​ក្នុង​ព្រៃ​ចង​វា​ឲ្យ​នៅ​ស៊ីស្មៅ និង​ស្លឹកឈើ​នៅ​ទី​នោះ លុះ​ភ្លឺ​ឡើង​ទើប​យក​វា​មក​វិញ។​យប់​ខ្លះ​នៅ​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ​ឬ​ក៏​ព្រៃ​ដែល​មិន​ធ្លាប់​ទៅ​ដល់​ពី​មុន​នោះ ត្រូវ​ដេក​ចាំ វា​នៅ​ទី​នោះ​ទាល់​តែ​ភ្លឺ​ក៏​មាន​ដែរ​»៕

 

What Next?

Recent Articles

3 Responses to "ជីវិត​ហ្មដំរី​លើ​ទឹកដី​មណ្ឌលគិរី"

  1. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  2. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  3. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!