រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ

រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក បាន​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ កើត​ឡើង​ចាប់​ពី​ឆ្នាំ​១៩៧៥ មក​ទល់​បច្ចុប្បន្ន។

 

ដោយ យន់ សាមៀន
2013-07-03
RFA

ហ៊ុន សែន កុម្ភៈ ១២ ៣០៥

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។ RFA/Sok Serey

ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី មាន​ប្រសាសន៍​ថា លោក​បាន​ប្ដឹង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ហើយ​តុលាការ​បាន​ទទួល​យក​បណ្ដឹង​នោះ​ហើយ។ លិខិត​ការិយាល័យ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ហើយ​សន្យា​នឹង​ពិនិត្យ​លើ​បណ្ដឹង​នោះ ថា​តើ​នឹង​អាច​ទទួល​យក​មក​ពិនិត្យ និង​បើក​សវនាការ​តាម​ផ្លូវ​ច្បាប់​បាន​ឬ​ទេ?

លោក សម សេរី បន្ត​ថា លោក​សង្ស័យ​ថា លោក ហ៊ុន សែន អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៨០ ក្នុង​យុទ្ធនាការ “ក៥” ការ​សម្លាប់​សកម្មជន​សហជីព​ព្រៃ​ឈើ ព្រះសង្ឃ និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន៖ «ខ្មែរ​យើង​ស្លាប់​ដូចជា​សម័យ ក៥ ហើយ​ការ​គប់​គ្រាប់បែក ការ​រឹបអូស​ដីធ្លី បាញ់​សម្លាប់​លោក ជា វិជ្ជា និង ឈុត វុទ្ធី នៅ​មិន​ទាន់​រក​ឃើញ​ឃាតក»

លោក សម សេរី មាន​ប្រសាសន៍​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ធ្លាប់​បាន​បើក​យុទ្ធនាការ​មួយ​ចំនួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ។ លោក​បន្ត​ថា រណសិរ្ស​លោក​នឹង​ប្រើប្រាស់​មធ្យោបាយ​អហិង្សា តស៊ូ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ នេះ​ជា​បណ្ដឹង​ទីពីរ​ហើយ​ដែល​បាន​ប្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រឆាំង​នឹង​លោក ហ៊ុន សែន។ កាល​ពី​ឆ្នាំ​២០១២ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ក៏​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ចលនា​លោក​ទាមទារ​អោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ អង្កេត​អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយ​មក​ទៀត តុលាការ​មិន​បាន​ចាត់ការ​បណ្ដឹង​របស់​លោក សួន សេរីរដ្ឋា ឡើយ ដោយសារ​លោក​មិន​បាន​ប្រគល់​ភស្តុតាង​បន្ថែម​ប្រឆាំង​នឹង​លោក ហ៊ុន សែន។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​នេះ​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​ទុក​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​នោះ៖ «ក៏ប៉ុន្តែ​វា​អាច​ក្លាយ​ទៅ​ជា​ភាព​អាម៉ាស់ ប្រសិន​ជា​គ្មាន​មូលដ្ឋាន​នៃ​ទម្ងន់​ទោស​សម្រាប់​ដាក់​ទៅ​តុលាការ»

មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​នៃ​តុលាការ​អន្តរជាតិ បញ្ជាក់​ថា ដើម្បី​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ  ចាត់​ការ​រឿង​ក្ដី​ព្រហ្មទណ្ឌ​ណា​មួយ​បាន​នោះ លុះ​ត្រា​តែ​ម្ចាស់​បណ្ដឹង ឬ​ដើម​ចោទ អាច​បង្ហាញ និង​បញ្ជាក់​អោយ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​នេះ​ជឿជាក់​ថា ទី​១ បទល្មើស​ដែល​ប្ដឹង​ទៅ​នោះ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។ ទី​២ ពាក្យ​បណ្ដឹង​ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​ថា បទល្មើស​នោះ​កើត​ឡើង​យ៉ាង​ទូលំទូលាយ ជា​លក្ខណៈ​ប្រព័ន្ធ និង​ទី​៣ តុលាការ​នៅ​ក្នុង​ប្រទេស​នោះ មិន​មាន​ឆន្ទៈ ឬ​មិន​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

34 Responses to "រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ"

  1. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  2. Khmer Family says:

    លោក កឹម សុខុន ប្រាប់ប្រជាពលរដ្ឋ កុំឲ្យយកវាសនាផ្ញើលើ លោក កឹម សុខា
    .- លោក ស៊ុន ចាន់ថុល៖ កុលបុត្រខ្មែរ សម្តេចតេជោ សែន នឹងបន្តបេសកកម្ម គ្រប់បែបយ៉ាង ដើម្បីភាពរីកចម្រើន នៅកម្ពុជា

    កណ្តាល៖ ជាថ្មីម្តងទៀតប្អូនប្រុសរួមផ្ទៃរបស់លោក កឹម សុខា គឺលោក កឹម សុខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទាំងអស់ កុំយកជោគវាសនារបស់ខ្លួន និងប្រទេសជាតិ ផ្ញើលើលោក កឹម សុខា តាមរយៈការបោះ ឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ឲ្យសោះ។

    មិនឲ្យផ្ញើវាសនា ក៏ដូចជាបោះឆ្នោតជូនលោក កឹម សុខា ក៏ដោយសារមូលហេតុថា លោក កឹម សុខា ជាអ្នកនយោ បាយមួយរូបមើលឃើញប្រយោជន៍ផ្ទាល់ខ្លួនជាធំ ជាពិសេសយកប្រជាពលរដ្ឋជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតា នយោបាយរបស់ខ្លួន មិនគិតពីប្រយោជន៍រួមនោះឡើយ។ នេះបើយោងតាមលោក កឹម សុខុន ដែលជាអ្នកស្និទ្ធ ស្នាល និងដឹងពីបុគ្គលិកលក្ខណៈរបស់ លោក កឹម សុខា យ៉ាងជាក់ច្បាស់បំផុតនោះ។

    លោក កឹម សុខុន អតីតជាសមាជិកជាន់ខ្ពស់ និងសំខាន់មួយរូបនៅគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ក្នុងដំណើរ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងព្រែកថ្មី ស្រុកកោះធំ ជាង២ពាន់នាក់នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៣ បានថ្លែងបកអាក្រាតជាច្រើនលើបុគ្គលិកលក្ខណៈសម្បត្តិថ្នាក់ដឹកនាំបក្សប្រឆាំង ទោះ បីជាមិនបានបញ្ចេញចំឈ្មោះ តែគេដឹងយ៉ាងច្បាស់ថា សំដៅលើក កឹម សុខា និង លោក សម រង្ស៊ី។

    លោក កឹម សុខុន បានថ្លែងថា លោកជាមនុស្សតែម្នាក់គត់ ដែលស្និទ្ធស្នាល និងដឹងពីពុតត្បុតថ្នាក់ដឹកនាំគណ បក្សប្រឆាំង យ៉ាងជាក់ច្បាស់ក្នុងនាមជាបងប្អូន និងអតីតជាសមាជិក ដ៏សំខាន់ម្នាក់ក្នុងគណបក្សប្រឆាំង ។

    បងប្អូនរួមផ្ទៃរបស់លោក កឹម សុខា រូបនេះ បានបន្តបកអាក្រាតទៀតថា មេដឹកនាំបក្សប្រឆាំង ហ៊ានធ្វើអ្វីៗគ្រប់ បែបយ៉ាង ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ ដើម្បីសម្រេចមហិច្ឆតានយោបាយមេបក្សប្រឆាំងហ៊ាននិយាយបំភ្លៃ ប្រវត្តិសាស្រ្ត និងព្យាយាមយកប្រជាពលរដ្ឋធ្វើជាខែល ញុះញង់តាមរូបភាពផ្សេងៗជាច្រើន។

    លោក ក៏បានលើកឡើងផងដែរថា ថ្នាក់ដឹកនាំបក្សប្រឆាំង ព្យាយាមយកបញ្ហាអន្តោប្រវេសន៍មករិះគន់រាជរដ្ឋាភិ បាល និងញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងពូជសាសន៍ និងពណ៌សម្បុរ សុទ្ធសឹងជាបញ្ហាបង្កឲ្យ មានអរិភាព និងអាចមានជម្លោះជាតិសាសន៍ជាមួយប្រទេសជិតខាងផងដែរ ដែលនេះវាមិនជាដំណោះស្រាយ នោះឡើយ ផ្ទុះទៅវិញជាការញុះញង់យ៉ាងជាក់ច្បាស់។

    ពាក់ព័ន្ធបញ្ហាដកបង្គោលព្រំដែន លោក កឹម សុខុន ក៏បានបញ្ជាក់ផងដែរថា សកម្មភាពនេះ ធាតុពិតគឺជាការស្វែង រកប្រជាប្រិយភាព និងប្រយោជន៍ផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែល ខណៈដែលរូបគេដឹងយ៉ាងច្បាស់ថា មិនអាចធ្វើបែបនេះបានឡើយ។ «បញ្ហាព្រំដែនរវាងប្រទេស និងប្រទេស គេត្រូវមានគណៈកម្មការព្រំដែនជាអ្នក ដោះស្រាយ បើទៅដើរដកបង្គោលបែបនេះ ច្បាស់ណាស់វាខុសនឹងច្បាប់។ ពេលមានបញ្ហាក្នុងនាមជាអ្នកមាន សញ្ជាតិ២ បានរត់គេចខ្លួនបាត់ ទុកឲ្យប្រជាពលរដ្ឋជាប់ទោសជំនួសទៅវិញ នេះឬអ្នកដឹកនាំដែលល្អនោះ? យក ប្រជាពលរដ្ឋជាប់ទោសជំនួសខ្លួន»។

    លោក កឹម សុខុន បានរិះគន់ធ្ងន់ៗថា លក្ខណៈសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងតាមរយៈសកម្មភាពជាច្រើន កន្លងមកនេះ បញ្ជាក់យ៉ាងច្បាស់ណាស់ថា ជាមនុស្សមើលឃើញតែប្រយោជន៍ ហើយមិនហ៊ានទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួននោះឡើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា មិនអាចយកវាសនារបស់ខ្លួន ក៏ដូចជាជោគវាសនា ប្រទេសជាតិ ទៅផ្ញើលើបុគ្គលគ្មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ និងជាមនុស្សគ្មានទំនួលខុសត្រូវបែបនេះ បាន ឡើយ។

    ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ២ពាន់នាក់ នាគ្រាការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុក កោះធំ អមដំណើរដោយលោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកស្រី ឧកញ៉ា ជឹង សុភាព ក្រោមដំណក់ទឹកភ្លៀងដ៏សែនត្រជាក់ត្រជុំនោះ ក៏បានថ្លែងទៅកាន់ប្រជាពល រដ្ឋផងដែរ ពីសមិទ្ធិផល ដែលរាជរដ្ឋាភិ បាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា សម្រេចបានជាច្រើនឆ្នាំ កន្លងមកនេះ។

    លោក ក៏បានពន្យល់ផងដែរពីសារៈសំខាន់ នៃសន្លឹកឆ្នោតក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជំរុញប្រជាពលរដ្ឋធ្វើ ការគិតគូរឲ្យបានវែងឆ្ងាយ និងសម្រេចចិត្តឲ្យបានត្រឹមត្រូវជាទីបំផុតសម្រាប់ជោគវាសនាប្រទេសជាតិ មិនអាចឮ គេនិយាយថាល្អ ស្រាប់តែជឿភ្លាមៗនោះទេ។ «ចូរចងចាំថា ការនិយាយពិតជាស្រួល តែសំខាន់ការអនុវត្តន៍ជាក់ ស្តែង តើពួកគេអាចធ្វើបានតាមការសន្យាដែរឬទេ? បញ្ហាប្រទេសជាតិ មានប្រជាពលរដ្ឋរហូតដល់ជាង ១៤លាន នាក់ ដូច្នេះបញ្ហាមានរហូតដល់ជាង ១៤លានបញ្ហា វាមិនមែនជារឿងងាយស្រួលនោះឡើយ»។

    លោក ស៊ុន ចាន់ថុល ក៏បានថ្លែងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី៤ រូបសញ្ញាទេវតាបាចផ្កា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានភាពចាស់ទុំក្នុងការដឹកនាំ ជាពិសេស បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរ ដែលស្រឡាញ់ស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងចលនាតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបអាវខ្មៅ។ ដូច្នេះកុលបុត្រខ្មែរ រូបនេះ នឹងបន្តធ្វើការងារគ្រប់យ៉ាង ដើម្បីអភិវឌ្ឍជាតិមាតុភូមិ និងជួយឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានសេចក្តី សុខសប្បាយក្រោមដំបូលសន្តិភាព៕

  3. Khmer Family says:

    សារព័ត៌មាន បរទេស ស្ទង់មតិគណបក្ស ប្រជាជន បន្ដឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី .ភ្នំពេញ៖ សារព័ត៌មាន បរទេសមួយចំនួន បានបង្កប់ការស្ទង់មតិ និងវិភាគរបស់ខ្លួន នៅក្នុងអត្ថបទ ដែលសរសេរ ចេញផ្សាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បច្ចុប្បន្ន នៅប្រទេសកម្ពុជា និងមានបុរសខ្លាំង តេជោ សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នឹងបន្ដការឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។

    យោងតាម ការចុះផ្សាយ របស់គេហទំព័រ Channel News Asia កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៣ អ្នកនិពន្ធ បានបង្កប់មួយឃ្លា ក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា “សហរដ្ឋអាមេរិកបាន ជំរុញប្រទេសកម្ពុជាឱ្យ បោះបង់ចោល នូវការបិទផ្សាយវិទ្យុបរទេស ” ដែលក្នុងមួយឃ្លានោះ អ្នកនិពន្ធបានសរសេរថា “យុទ្ធនាការបោះ ឆ្នោតជាផ្លូវការ សម្រាប់ការបោះឆ្នោត ជាសកលក្នុងខែក្រោយនេះ ដែលគេរំពឹងថា នឹងត្រូវទទួលជ័យជំនះ ដោយ បុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ហើយ ” ។

    ជាមួយគ្នានេះ សារព័ត៌មាន ស៊ិនហួរ ចុះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ក្នុងអត្ថបទ របស់ខ្លួនមួយ ដែលមាន ចំណងជើងថា “ប្រទេសកម្ពុជា បានលើកបម្រាមលើការ ផ្សាយឡើងវិញរបស់វិទ្យុបរទេសដោយ វិទ្យុក្នុងស្រុក” អ្នកនិពន្ធបានសរសេរឃ្លាមួយថា “បណ្ដាអ្នកសង្កេតការណ៍នយោ បាយ បានព្យាករណ៍ថា គណបក្សរបស់ លោក ហ៊ុន សែន នឹងទទួលជ័យជំនះភ្លូក ទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាង មុខ ”។

    ដោយឡែកសម្រាប់កាសែតSouth China Post ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៣ តាមរយៈអត្ថបទ មួយរបស់ខ្លួន អ្នកនិពន្ធក៏បានបញ្ជាក់ឃ្លាមួយ នៅក្នុងអត្ថ បទនោះថា “នាយករដ្ឋមន្ដ្រី ហ៊ុន សែន មេដឹកនាំដែល កាន់អំណាចដ៏យូរមួយរូប ក្នុង ពិភពលោក ហើយគណបក្សប្រជាជនកម្ពុជា របស់គាត់ត្រូវបានគេរំពឹងថា នឹងឈ្នះ ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ នេះ ”។

    តាមរយៈការវិភាគ និងស្ទង់មតិរបស់ សារព័ត៌មានបរទេសខាងលើនេះ បានបង្ហាញឱ្យឃើញថា សម្រាប់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នៅតែជាគណបក្សដែលស័ក្ដិ សមបំផុត ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ខណៈដែលបក្សប្រឆាំង ដែលគ្មាន គោលនយោបាយច្បាស់លាស់ ធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ ៕

  4. Sen-Gaddafi says:

    វីវហើយហ៊ុនសែនតិចដល់ពេលរកដីជ្រកគ្មានទៅបើមានគេប្តឹងពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្ស ជាតិហើយនោះ។ តាតុលាការអន្តរជាតិកាត់ក្តីនោះពេលនោះពិភពលោកពិតជាតូចណាស់សម្រាប់ បុគ្គលហ៊ុនសែន មានតែធ្វើរុក្កែតទុំលើក្បាលក្រាប់ហោះទៅឋានព្រះអាទិត្យទេទើបគេចផុតពីតុលា ការអន្តរជាតិ។ បើទោះបីជាឮថាហ៊ុនសែនបានសង់កំផែងក្រោមដីយ៉ាងរឹងមាំនៅវិមានតាខ្មៅនិង នៅផ្ទះជិតវិមានឯករាជ្យក៍ប្រហែលជាមិនអាចគេចផុតពីផ្លូវតុលាការអន្តរជាតិនោះទេ។ ឮថាហ៊ុនសែន ពិបាកដេកលក់ណាស់ឥឡូវព្រោះចេះតែយល់សព្វអាក្រក់ៗជាពិសេសខ្មោច កាដាហ្វីចេះតែមកកេះហៅទាំងកណ្តាលអាទ្រាតឲ្យទៅនៅឯវាលខ្យាច់ជាមួយ។

  5. Vireakpheap says:

    Mr. Hun Sen deserves to be in prison, he is a traitor, he destroys Cambodia, he colludes with Vietnam to kill Khmer people. He is a killer. There are a lot of documents involving Mr. Hun Sen by facebook. It is time for you to go to hell, Hun Sen.

  6. ។។ says:

    យីអាសំរាមមកពីណាប្ដឹងប្ដល់ស្អីវើយ?ចេះតែមកបង្កបញ្ហាតាម៉ង។

  7. :-) :-) :-) says:

    Je supporte cette plainte….

  8. Khmer Family says:

    ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
    .ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។

    ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។

    ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។

    នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។

    តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។

    អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។

    បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។

    តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។

    ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕

    ឈ្មោះ ទេព វណ្ណនី ត្រូវប្រជាពលរដ្ឋប្លុកបឹងកក់លែងទទួលស្គាល់ជាតំណាងរបស់ខ្លួន

  9. cheath says:

    បក្សសង្គ្រោះជាតិនឹងចាញ់ឆ្នោតដាច់នៅអាណត្តិទី៥នេះ
    ***************************************************************************
    មេដឹកនាំគណបក្សប្រឆាំង មាន កឹម សុខា និងសម រង្ស៊ី តែងតែធ្វើសង្រ្គាមចិត្តសាស្រ្តនយោបាយស្តីពីកំនើននៃចំនួនអ្នកគាំទ្រគណបក្សរបស់ពួកខ្លួននៅ គ្រប់ទីកន្លែង និងអះអាងពីជ័យជំនះ នៃគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្រមួយបង្ហាញថា គណបក្សប្រឆាំងនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរខុសពីអាណត្តិមុនៗ ។
    កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែដើរភូតរាស្ត្រនៅតាមបណ្តាវេទិកានានារបស់គណបក្សនេះ ដោយលើកឡើងថា អ្នកនៅបរទេសបានគាំទ្រគណបក្សនេះភ្លូកទឹកភ្លូកដី ហើយនៅពេលអាម្សៀរនេះមកពីបរទេស ដែលវាប្រាប់ខ្មែរនៅក្រៅប្រទេសថា ប្រជាពល រដ្ឋខ្មែរនៅក្នុងប្រទេស បានគាំទ្រគណបក្សសង្គ្រោះជាតិភ្លូកទឹកភ្លូកដី ។
    ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ពេលដែលវាចុះទៅជួបអ្នកស្រុក នៅស្រុកកោះធំ គេឃើញមានប្រជាពលរដ្ឋចូលរួមស្តាប់លោកតែជាង១០០នាក់ប៉ុណ្ណោះ ។ ចំណែកកម្មវិធី របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយសម រង្ស៊ីនៅប្រទេសកាណាដា កាលពីថ្ងៃទី៤ ខែ ឧសភា គេឃើញមានអ្នកចូលររួមស្តាប់ត្រឹមតែពី៥០ ឬ៦០នាក់ប៉ុណ្ណោះ ។ ការពិត ការប្រមូលផ្តុំខ្លះនៅក្រៅប្រទេស ដោយសារតែប្រើឈ្មោះសមាគមផងទេ ទើបមានមនុស្សខ្ទង់ សិបនាក់ចូលរួមនោះ ។ នៅប្រទេសខ្លះអ្នកកាន់កាម៉េរាវីដេអូ មិនទាំងហ៊ានថតបង្ហាញអ្នកចូលរួមផង ព្រោះខ្លាចទស្សនិកជនឃើញចំនួនអ្នកចូលរួមតិចពេក តួយ៉ាងដូចជានៅប្រទេសហ្វាំងឡង់ កាលពីដើមឆ្នាំនេះ គឺនៅពេលដែល កឹម សុខា និងសម រង្ស៊ី បានចូលរួមនៅ ក្នុងការជួបពិភាក្សាជាមួយមនុស្សប្រមាណពី ១០ ទៅ២០នាក់ ។
    នៅថ្ងៃទី៩ ខែមេសាកន្លងទៅកឹម សុខា បាននិយាយទាំងស្អកកថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដោយសារគោលនយោបាយ៧ចំណុចរបស់ខ្លួន ដែលរួមមានការផ្តល់ប្រាក់ខែ អោយចាស់ៗក្នុងម្នាក់ៗ៤ម៉ឺនរៀល ការតម្លើងប្រាក់ខែអោយកម្មករ ក្នុងម្នាក់ៗ១៥០ ដុល្លារ ការតម្លើងប្រាក់ខែអោយមន្ត្រីរាជការ ក្នុងម្នាក់ៗ ១លានរៀល ជាដើម ។ ល។ ដែលវានៅបានអះអាងថា ធម៌ទាំង៧ចំនុចរបស់គណបក្សសង្រ្គោះជាតិនឹងរំលាយចោលនូវគោលនយោបាយទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ? (បង្កើតរបបខ្មែរក្រហមថ្មី ) ។
    គេនៅចាំបានថា នៅមុន និងក្នុងពេលយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ ២០០៨ កឹម សុខា ដែលកាលណោះ វាជាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាង នៅខេត្តបាត់ដំបងថា គណបក្សរបស់វា នឹងដណ្តើមយកអាសនៈសភាអោយបាន ៥០ អាសនៈ ។ ចំណែកឯសម រង្ស៊ីវិញ គឺចេះតែស្រែកថា ឈ្នះហើយៗ គ្រប់ៗរដូវបោះឆ្នោត តែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ ឯគណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ នៅរដ្ឋសភា ។
    ជាលទ្ធផលជាក់ស្តែង គេមើលឃើញថា មេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ ចេះតែក្បួនចិត្តសាស្ត្រតែមួយក្បួនគត់ គឺតម្លើងតម្លៃរបស់ខ្លួនអោយខ្ពស់កប់ពពក អោយមនុស្សទូទៅជឿថាពិតជាដូចគេអះអាងមែន ដើម្បីងាយនឹងច្រានចោលលទ្ធផលជាក់ស្តែង ដែលបង្ហាញការពិតនៃកម្លាំងគាំទ្ររបស់ពួកគេ ។
    ប្រសិនបើគេគណនាតាមបែបវិទ្យាសាស្ត្របន្តិច ដោយគ្រាន់តែយកលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI កាលពីឆ្នាំ២០១១ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅចំនួន៨២ភាគរយ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលត្រឹមត្រូវ នោះមានន័យថា អ្នកមិនពេញចិត្តមានមិនដល់២០ ភាគរយផង ឬថា១៨ភាគរយ ។ អ្នកដែលមិនពេញចិត្តនឹង រដ្ឋាភិបាល ក៏មិនប្រាកដថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ គឺមានអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រចលនាផ្សេងៗ និងអ្នកដែលមិនគាំទ្រគណបក្ស ឬចលនានយោបាយណាមួយ ។ ហេតុដូចនេះ តើអ្នកគាំទ្រសម រង្ស៊ី នឹងកឹម សុខា មានប៉ុន្មានភាគរយ ក្នុងចំណោមអ្នកមិនពេញចិត្តទាំង១៨ ភាគរយនោះ? ចម្លើយគឺវារឹតតែតិចជាង១៨%ទៅទៀត ។ តើអោយគណបក្សសង្គ្រោះជាតិ ទៅឈ្នះឆ្នោតយ៉ាងម៉េចនឹងបាន?
    ការពិត គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតតាមរយៈសារុង ក្រមា ប៊ីចេងនោះ ខ្លួនឯងកំពុងតែដើរទិញសន្លឹកឆ្នោតជឿពីពលរដ្ឋ ដោយសន្យាថានឹងផ្តល់ប្រាក់ខែ៤ម៉ឺនរៀលអោយមនុស្សចាស់ក្នុងម្នាក់ ១៥០ដុល្លារសំរាប់កម្មករម្នាក់ ១លានរៀលសំរាប់មន្ត្រីរាជការម្នាក់ៗ ។ ការកុហកនេះ ត្រូវបានគេគិតថា គណបក្សសង្រ្គោះជាតិកំពុងតែបោកបញ្ឆោត និងប្រមាថមើលងាយប្រជាពលរដ្ឋ ។ ការមើលស្រាលតម្លៃរបស់ពលរដ្ឋតាមរយៈនយោបាយភូតភរនេះ នឹងធ្វើអោយពួកគេបង់នូវតម្លៃមួយនៅទីបញ្ចប់ ដោយសារតែការសម្រេចចិត្តរបស់ពលរដ្ឋ ។
    យើងសាកគិតបន្តិចទៅមើល! តើប្រជាពលរដ្ឋភាគច្រើនជឿលើគណបក្សសង្រ្គោះជាតិ ដែលសន្យាហើយអត់អាចធ្វើបាន ឬមួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ ហើយកំពុងតែធ្វើការតម្លើងបៀវត្សកម្មករនោះ?
    ហេតុអ្វីបានជាថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានតាមការសន្យា? ព្រោះពួកមេដឹកនាំនៃគណបក្សនេះ សុទ្ធតែធ្លាប់សន្យាកាលពីការបោះឆ្នោត អាណត្តិមុនៗ ហើយមិនអាចធ្វើបាននៅក្រោយពេលបោះឆ្នោត ។ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ កន្លងទៅនេះ គណបក្សសិទ្ធិ មនុស្សរបស់កឹម សុខា សន្យាថាផ្តល់គោ២ក្បាលអោយប្រជាពលរដ្ឋក្នុងមួយគ្រួសារ តែដល់បោះឆ្នោតហើយ បានតំណែងក្រុមប្រឹក្សាឃុំ ពួកគេ មិនបានទិញគោចែកប្រជាពលរដ្ឋដូចការសន្យាទេ ។
    នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ ការតម្លើងប្រាក់ខែ និងការផ្តល់សេវាផ្សេងៗ ជាដើម សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់ពួកគេ។ដល់បោះឆ្នោតរួច ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការនៅតែដដែល ឯពួកអ្នកបានកៅអីតំណាងរាស្រ្ត នាំគ្នាស៊ីប្រាក់ខែម្នាក់ៗ ជិត២០០០ដុល្លារ ក្នុង មួយខែ ហើយកំណាញ់ និងមិនសូវចេះធ្វើបុណ្យទៀត ។ នៅពេលដែលពលរដ្ឋដេញដោលសួររកអ្វីដែលពួកគេសន្យា ពួកគាត់ឆ្លើយថា «មកពីពួកគាត់មិនឈ្នះឆ្នោតដាច់» ។ ហេតុនេះ គេមើលឃើញថា ពួកគាត់ចេះតែថា ឯការដោះសារក៏ងាយទៀត ។ រឿងបែបនេះ ពលរដ្ឋបានដឹង និងធ្លាប់ភ្លក្សរសជាតិជាច្រើនលើកមកហើយ ។ ពេលស្រុកទេស មានការធ្វើបុណ្យទានតាមវត្ត ឬអភិវឌ្ឍន៍ភូមិស្រុក ទោះជាលក្ខណៈសាធារណៈក្តី ឯកជនក្តី អ្នកស្រុកឃើញមុខតែមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជន ។ ជាទិដ្ឋភាពនយោបាយ ពួកគាត់ប្រាកដជាបាត់បងជំនឿលើមេដឹកនាំបក្សប្រឆាំង។
    សរុបសេចក្តីមក ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពវិទ្យាសាស្ត្រ គណបក្សសង្រ្គោះជាតិ នឹងមិនអាចទទួលបាននូវសម្លេងឆ្នោតលើសពី៧% ទេ នៅក្នងការបោះឆ្នោតអាណត្តិទី៥នេះ ៕

  10. sen says:

    Are you Khmer or A Youn ?

  11. តេជោយ៉ត says:

    វាមិនផេះទេ លោកសម សេរី

  12. សិស្សធនញ្ជ័យ says:

    ចង់បានយុត្តិធម៌ ប៉ុន្តែមិនអោយតម្លៃសន្តិភាព។​គ្មានសកម្មភាពដឹកនាំណមួយល្អឥតខ្ចោះ ប៉ុន្តែ បានកសាងសេចក្តីសុខជូនប្រជាជនហើយប្រជាជនចូលរួមគាំំទ្រ ទោះជាបំណងមកជ្រឿតជ្រែក ដោយប្រការណាក៏ដោយ ក្រុមនោះនឹងទទួលបរាជ័យ។ អន្តរជាតិមិនមកធ្វើសត្រូវជាមួយខ្មែរនាំអោយខាតពេលវេលាទុកពេលទៅដោះស្រាយប្រទេសកំពុង
    មានសង្គ្រាមនានាមិនទាន់ទទួលជោគជ័យតាមតួនាទីរបស់ខ្លួនផង។

  13. សិស្សធនញ្ជ័យ says:

    ចង់បានយុត្តិធម៌ ប៉ុន្តែមិនអោយតម្លៃសន្តិភាព។​គ្មានសកម្មភាពដឹកនាំណាមួយល្អឥតខ្ចោះ ប៉ុន្តែ បានកសាងសេចក្តីសុខជូនប្រជាជនហើយប្រជាជនចូលរួមគាំំទ្រ ទោះជាបំណងមកជ្រឿតជ្រែក ដោយប្រការណាក៏ដោយ ក្រុមនោះនឹងទទួលបរាជ័យ។ អន្តរជាតិមិនមកធ្វើសត្រូវជាមួយខ្មែរនាំអោយខាតពេលវេលាទុកពេលទៅដោះស្រាយប្រទេសកំពុង
    មានសង្គ្រាមនានាមិនទាន់ទទួលជោគជ័យតាមតួនាទីរបស់ខ្លួនផង។

  14. Arun Reah says:

    If the international court decides to work on the case sued by Mr. Sam Serey, Cambodian people will have confidence to receive justice. Therefore, doom day for CPP will come soon.
    Then, Hun Sen will ask for a piece of land in Hanoi to hide himself.

    May God persuade the international judge to consider this case! We, Cambodian people, are thirsty for justice!

  15. soeun saral says:

    ពាក្យសាមញ្ញរបស់ខ្មែរយើងនិយាយថាអំពិលដុះពីអាចម៏គឺសំដៅទៅលើពពួកនេះហើយ ពពួកនេះគេដឹងគេស្គាល់ខ្លួនគេច្បាស់ណាស់តែគេខំប្រឹងតាំងខ្លួនគេជាមនុស្សអស្ចារ្យជាអ្នកស្នេហាជាតិជាអ្នកស្រឡាញ់យុត្តិធម។ល។ពួកនេះសូម្បីតែម៉ែឪវាក៏វាប្តឹងដែរកុំថាឡើយអ្នកដ៏ទៃនោះ

  16. cheath says:

    បើបក្សអញឈ្នះឆ្នោត អ្ហែងចាំមើលទៅ…! ” “ពួកអាគណបក្សកាន់ អំណាច ក្បាលយួន ខ្លួនខ្មែរ” ( នេះជា បទយកការណ៏របស់នាយខ្វែក )
    ********************************************
    ដូរចញទៅ ! ដូរចែញទៅ ! “បក្សអញឈ្នះឆ្នោត អ្ហែងចាំមើលទៅ…! ” “ពួកអាគណបក្សកាន់ អំណាច ក្បាលយួន ខ្លួនខ្មែរ”។
    ខាងលើនេះ គឺជា ប្រយោគ ដែលគេស្ដាប់ឮចេញ ពីហ្វូងមនុស្ស ក្នុងក្បួនដង្ហែឃោសនា របស់គណបក្សសង្គ្រោះជាតិ នាប៉ុន្មានថ្ងៃនេះ មិនថានៅភ្នំពេញ និងនៅតាម បណ្ដាខេត្ដនានានោះទេ។
    តើប្រធានបទខាងលើ គឺជាការចាំបាច់ទៅឬ? សម្រាប់គណបក្សប្រឆាំងមួយនេះ លើកយកមកធ្វើការ ឃោសនារកសំឡេងឆ្នោតនោះ! ប្រធានបទ ល្អៗមានច្រើនគគោក ដូចជាបើគណបក្សខ្ញុំឈ្នះឆ្នោត ខ្ញុំនឹង ដឹកនាំប្រទេសឱ្យឈានទៅរកការរីកចម្រើនជាងសព្វថ្ងៃ ខ្ញុំនឹងធ្វើឱ្យមន្ដ្រីរាជការ គ្រូបង្រៀន និងកម្មករជាដើម មានប្រាក់ខែច្រើន ហេតុអ្វីក៏គណបក្សប្រឆាំង មិនលើកយកមកធ្វើជាប្រធានបទឃោសនា? ឬមួយ គណបក្សប្រឆាំង គិតថា ទាល់តែមានប្រធានបទ រើសអើងជាតិសាសន៍ ប្រធានបទប្រកាន់បក្ខពួក ប្រធានបទចងអាឃាតសងសឹក យកមកធ្វើការឃោសនា ទើបអាច ស្វែងរកសំឡេងឆ្នោតបានច្រើន។
    អាណាចក្រខ្មែរ តាំងពីសម័យរុងរឿង សម័យចក្រភពអង្គរ រហូតដល់រួញតូច និងប្រទេសរេចរឹល ដូចសព្វ ថ្ងៃនេះ គឺដោយសារអ្វី? វាមិនដោយសារ ជន្នានុជន ប្រុសស្រីមួយចំនួន ប្រកាន់យកជំហរ ប្រកាន់យកនយោបាយ ចងគំនុំសងសឹកទេឬអី! ការដណ្ដើមរាជ្យគ្នា បានធ្វើឱ្យទឹកដីចក្រភពខ្មែរ និងទ្រព្យសម្បត្ដិរួមតូច បាត់បង់ជាបន្ដបន្ទាប់ ដោយសារ ស្ដេច ដែលបាត់រាជ្យទៅពឹងប្រទេសជិតខាង ពេលច្បាំងឈ្នះ ចាប់ផ្ដើមសងសឹករំសាយគំនុំ ទីបំផុតស្លាប់ តែអ្នកចេះដឹង និងអ្នកខ្លាំងពូកែ នៅសល់តែពួកល្ងង់ខ្លៅ ពួកវ៉ៃអែបស៊ីអប ធ្វើឱ្យទឹកដីនិងទ្រព្យសម្បត្ដិ ចេះតែបាត់បង់ទៅៗ។
    លោក ស៊ឺង ង៉ុកថាញ់ មេចលនាខ្មែរសេរី លោក ប៊ុណ្ណ ចន្ទម៉ុល មេចលនាខ្មែរឥស្សរៈ មួយរូប នៅខេត្ដ បាត់ដំបង ដែលគេចាត់ទុកថា គឺជាអ្នកស្នេហា ជាតិ បង្កើតចលនាប្រឆាំងទៅនឹងការត្រួតត្រា របស់បារាំង ទីបំផុតលោក ស៊ឺង ង៉ុកថាញ់ ត្រូវបារាំងចាប់ដាក់គុក ដោយសារតែពួកអែបអប រាយការណ៍ លោក ប៊ុណ្ណ ចន្ទម៉ុល សុខចិត្ដបោះបង់ចោល ការដឹកនាំខ្មែរឥស្សរៈ ដែលឪពុកមាឈ្មោះ ប៉ុក គុណ ហៅតាត្រឡាច និងរូបគាត់ ខិតខំ បង្កើតឡើង រត់ទៅនៅទីក្រុងបាងកក បាត់ ដោយសារតែមានពួកចោរលួច ចោរប្លន់ និងជនបាតសង្គម ពួកមើលឃើញតែផលប្រយោជន៍ បុណ្យសក្ដិ (ដាបឈួន) វាយអែបស៊ីអប រត់ទៅជ្រកពួនក្នុងចលនាខ្មែរឥស្សរៈ ដើរលួច ប្លន់ ចាប់កូន ក្រមុំអ្នកស្រុក រំលោភ រួមទាំងគំនុំសងសឹក ទម្លាក់កំហុស ដាក់គ្នា ចាប់យកទៅសម្លាប់យ៉ាងឃោរឃៅ ក្រោមលេសចោទថា ជាគិញសម្ងាត់របស់បារាំងជាដើម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិក្ដិនាមអ្នកស្នេហា ជាតិល្អ បរិសុទ្ធ ទីបំផុតស្លាប់តែខ្មែរស្លូតត្រង់។
    ការដឹកនាំប្រទេស ឈានទៅរករបបវាលពិឃាត របស់មេឃាតក ប៉ុល ពត ក៏ត្រូវបានក្រុមអ្នកវិភាគ មួយចំនួនចាត់ទុកថា ផ្ដើមចេញពីគំនុំសងសឹក របស់ ប៉ុល ពត ស្អប់ពួកនាម៉ឺន មន្ដ្រី ពួកសក្ដិភូមិផងដែរ ខណៈដែល ប៉ុល ពត នៅតូច ត្រូវបានម្ដាយមីង យកមករៀននៅភ្នំពេញ ក្នុងនាមជាកូន កសិករក្រីក្រ នៅទីជនបទ ប្រៀបដូចអ្នកស្រែចូលក្រុង គេថា ប៉ុល ពត ត្រូវបានកូននាម៉ឺន មន្ដ្រី ពួកកូនអ្នកមានស្ដុក ស្ដម្ភមើលងាយមើលថោក រហូតដល់មិនឱ្យលេងចូល មិនឱ្យដើរជាមួយ បានធ្វើឱ្យ ប៉ុល ពត មានគំនុំនៅ ក្នុងចិត្ដជារៀងរហូត ហើយមានគំនិតសងសឹក នៅពេលខ្លួនមាន អំណាច។ ទីបំផុតការសងសឹករបស់ ប៉ុល ពត បានសម្រេចមែន គឺក្រោយពីខ្លួនបានឡើងកាន់អំណាច នាម៉ឺន មន្ដ្រី ពួកអ្នកចេះដឹង អ្នកមានទ្រព្យ ដែលចាត់ទុកថា ជាពួកវណ្ណៈខ្ពស់ ពួកអភិជននោះ ត្រូវបាន ប៉ុល ពត បញ្ជាឱ្យយកទៅសម្លាប់ចោល និង រឹបអូសទ្រព្យសម្បត្ដិដាក់រួម ធ្វើឱ្យប្រទេស ជាតិក្រឡាប់ចាក់ ទទួលរងទុក្ខវេទនា រហូតដល់សព្វថ្ងៃ។ នេះហើយជាលទ្ធផលចងគំនុំ មានគំនិតសងសឹកគ្នា ទុកនៅក្នុងចិត្ដ មានគេអត់អញ ! មានអញ អត់គេ!។
    ឥឡូវជំហរនយោបាយ របស់គណបក្សប្រឆាំង និងសមាជិករបស់គេមួយចំនួន នៅក្នុងឱកាសឃោសនា ស្វែងរកសំឡេងឆ្នោត មានទាំងប្រកាសជា សាធារណៈ ក៏ដូចជាលាក់ទុកនៅក្នុងចិត្ដ គឺប្រកាន់យកគំនុំ សងសឹក។ ដូច្នេះប្រសិនបើរាស្ដ្រ ជាម្ចាស់ឆ្នោតជឿតាម ការឃោសនាបោះឆ្នោត ឱ្យ គណបក្សប្រឆាំង ឈ្នះ បានឡើងកាន់អំណាច តើប្រទេសជាតិនឹងក្រឡាប់ចាក់យ៉ាងណា បើមួយម៉ាត់ណា ក៏ពួកគេលាប ពណ៌ខ្មែរគ្នាឯង ឱ្យទៅជា ជាតិសាសន៍ដទៃ ក្របួចមាត់ចាំសងសឹក អ្នកកាន់អំណាច តាំងពីឥឡូវទៅហើយ នោះ។
    សូមក្រឡេកមើល ថាតើនៅក្នុងគណបក្សប្រឆាំង សព្វថ្ងៃនេះ មានអ្នកចេះដឹងប៉ុន្មាននាក់ មានអ្នកស្នេហា ជាតិពិតប្រាកដប៉ុន្មាននាក់ ហើយមានពួក វាយអែបស៊ីអប ចាំឆ្លៀតឱកាសទាញយកប្រយោជន៍ និងពួក ខិលខូច ដែលរត់ទៅពួនសម្ងំ ចាំទទួលផលប្រយោជន៍ ពេលពួកគេឈ្នះឆ្នោតប៉ុន្មាន នាក់?។ ចម្លើយមិនពិបាកឡើយ គឺអ្នកចេះដឹងពិតប្រាកដ អ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ជាមានតិចជាងពួកអែបអប ពួកខិលខូចចាំ ទាញយក ប្រយោជន៍ ដែលគេហៅថា ពួកឱកាសនិយម ព្រោះគេដឹងថា មួយចំនួនធំដែលរត់ទៅជ្រកក្នុងបក្សប្រឆាំង គឺច្បាស់ជាមានពួកខិលខូច ពួកប្រព្រឹត្ដ ល្មើស ហើយថ្នាំងថ្នាក់ នឹងអាជ្ញាធរ រាជរដ្ឋាភិបាល ជាក់ជាមិនខាន។
    ទឡី្ហករណ៍ជាក់ស្ដែង នៅសម័យរដ្ឋកម្ពុជា មានមនុស្សមិនតិចនាក់ទេ ដែលនាយខ្វែកបានស្គាល់ និងដឹងថា បានប្រព្រឹត្ដបទ ល្មើសលួច ប្លន់ ឆបោក ចាប់រំលោភកូនក្រមុំគេ នៅក្នុងស្រុកភូមិ ពេលអាជ្ញាធរដេញចាប់ រត់បាត់ ស្រមោល។ ស្រាប់តែឆ្នាំ១៩៩២ ក្រោយចុះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប្រទេសជាតិ ធ្វើការបង្រួប បង្រួមគ្នា អ្នកតស៊ូនៅជាយដែន នាំគ្នាវិលចូលស្រុកវិញ ស្រាប់តែលេចមុខអ្នកទាំងអស់នោះមកវិញ ក្នុងនាមជាអ្នក ស្នេហាជាតិ អ្នកតស៊ូ នៅជាយដែន ពាក់ស័ក្ដិ ពាក់ផ្កាយ ដើរពេញភូមិ ដូចជាពួកគេមាន មោទនភាពណាស់ ក្នុងនាមជាអ្នកស្នេហាជាតិ តាមពិតអតីតកាលរត់ចោលស្រុកភូមិ ដោយសារតែលួច ប្លន់ ឆបោក និងចាប់រំលោភកូនក្រមុំគេសោះ។ អ្នកមិនដឹង មិនស្គាល់ ចេះតែទះដៃសាទរទៅ ឯអ្នកដឹង ស្គាល់ក្រយៅវិញ តែមុខគេមិនមើលផង ព្រោះសារជាតិរបស់មនុស្សម៉េច គឺអ៊ីចឹងហើយ មិនចោលគំនិត ខូចនោះទេ។ ដូច្នេះ តើរាស្ដ្រគួរនាំគ្នា បោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ដឱ្យអ្នកដែលមានគំនុំ រង់ចាំសងសឹកមកដឹកនាំប្រទេសដែរ ឬអត់?៕
    គ្រោះកាចលេខ ៧
    ********************************
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតធ្លាក់តិថី (តិថី=ផ្លូវ)
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    ខ្ញុំសុំប្រាប់ច្បាស់-បងប្អូនក្មេងចាស់-សូមចាំកុំភ្លេច
    លេខ៧ចង្រៃ-ទំនាយទាយស្រេច-គ្រោះចងជានិច្ច
    ពេលពេញ២ខែ ។
    ពីមិថុនា-ដល់ដាច់កក្កដា-ជឿមិនល្អទេ
    លេខ៧និងនាំ-អោយរងទុក្ខទ្វេរ-ជឿកូនព្រាត់ម៉ែ
    ប្តីព្រាត់ប្រពន្ធ ។
    ទ្រព្យធនក្នុងផ្ទះ-ត្រូវរលាយអស់-ខ្លួនត្រូវនិរាស
    ប្រាសព្រាត់ខ្ចាត់ខ្ចាយ-ញាតិចាប់ផ្តើមឃ្លាត-ស៊ីរួមម្តងទៀត
    ដូចខ្មែរក្រហាម។
    បាត់អស់សាលា- បាត់អស់សាសនា- បាត់អស់ប្រាក់ចាយ
    បាត់អស់មាសពេជ្រ-ឡានក៏បាត់កាយ-ដីស្រែទាំងឡាយ
    ត្រូវគេរឹបអូស។
    សង្គ្រាមផ្តើមកើត-បាញ់កាប់ងាប់ព្រាត-ឈាមហូរក្រាលដី
    ព្រោះកើតប៉ុលពត- មានសារជាថ្មី-នៅលើទឹកដី
    កម្ពុជាយើងនេះ ។
    ព្រោះថាអ្នកស្លូតគ្រោះគ្រប់គ្រង- អ្នកមានខ្នាយស្មងគេមិនអោន
    អោយប៉ុលពតថ្មីចាប់សំពង-ក្តាប់អាវុធច្រូងចេញតស៊ូ ។
    នេះមកពីអ្វី-ស្តាប់ហើយត្រូវលៃ-បែងចែកត្រូវខុស
    ជឿលេខបីសាច-និងខ្លោចចង្រុស-ខ្ញុំប្រាប់មិនខុស
    មើលតាមការគួរ។
    ជនចិត្តបិសាចកម្លាចសង្គម–រៀងរាល់ប្រាំឆ្នាំ កៀកពេលបោះឆ្នោត
    បង្កើតភ្លៀងផ្គរ វាយពាងវាយប៉ោត–កម្លាចបញ្ឆោត ភូតភរបោកប្រាស់ ។
    ហ្នឹងហើយចរិតនៃពួកបិសាច–ស្រេកឃ្លានអំណាច រង្សី-សុខា
    ក្រយៅថោកពិត ចរឹតដូចស្វា–តិរិច្ឆានជាគ្នាខួរអន់ជាងឆ្កែ ។
    កូនខ្មែរត្រូវតែ ប្រើស្មារតី–ទើបបានទឹកដីយើងសុខសន្តិភាព
    កុំជឿពាក្យភរអាតិរិច្ឆានចោលម្សៀត–អាតិរិច្ឆានអស់ស្នៀតរង្សី-សុខា។
    ដើម្បីប្រទេសជាតិយើងអភិវឌ្ឍន៏–យើងត្រូវរួមពិតជាមួយរដ្ឋា
    ហ៊ុនសែនដឹកនាំអង់អាចភ្លឺថ្លា–ផ្តល់ជោគវាសនាជាតិខ្មែររុងរឿង ។
    បក្សសង្គ្រោះជាតិចាញ់ឆ្នោត ជាតិខ្មែរយើងសុខ–ទាំងសកលលោកអបអរសាទរ
    បក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិខ្មែរវឹកវរ–ដី-កេរ្តិ៏អាករវាប្រមូលអស់ ។
    នយោបាយពួកវាដូចខ្មែរក្រហម–មិនទាន់ឈ្នះផងប្រកាសសម្លាប់
    កាត់ទោសដាក់គុកតាមចងតាមចាប់–អ្នកដែលមិនត្រាប់ជឿតាមពួកវា។
    នេះហើយនយោបាយបក្សជនបីសាច–ឈ្មោះបក្សសង្គ្រោះជាតិដែលមានអារង្សី
    អាសុខាដឹកនាំជាតិនឹងខ្ទេចខ្ទីរ–ជាតិនិងប្រជារលាយសូន្យបង់ ។
    មេក្រមីនៃអយុត្តិធម៌–កើតមកពីណា -តើអ្នកដឹងទេ?
    វាបានកើតមកពីពួកអាមាយាទឆ្កែ–អារង្សី-សុខាពូជចោរជញ្ជក់ឈាម ។
    មេក្រមីនៃអយុត្តិធម៌–កើតពេញជំហរ ព្រួសឈាមបាចសាច
    កុហកបោកប្រាស់ស្តាប់គួរអោយខ្លាច-វាសាងក្តីខ្លាចញុះញង់អុចអាល។
    ពួកមេក្រមីអារង្សី-សុខា–អួតខ្លួនវាថ្កើង តែខ្វះក្តីល្អ
    ហ្នឹងឯង! មេរោគបំផ្លាញធ្ងន់ធ្ងរ–ដែលនាំនគរ ដល់ក្តីវិនាស។
    មេក្រមីពួកវាមេរោគអាក្រក់–ដូចពួកប៉ុលពតសម្លាប់ប្រជា
    ស្រែកប្រមូលគ្រប់ទាំងមិនទាន់វា–ឈ្នះឆ្នោតផងណាប៉ងសម្លាប់ខ្មែរ ។
    មេក្រមីពួកវាទារតែបំផ្លាញ–ទ្រព្យធនយើងមានវានឹងប្លន់យក
    អោយរស់ខ្ចាត់ព្រាត់ជាទាសករទៀត–ដូចកាលរបបខ្មែរក្រហមប្រល័យ ។
    មេក្រមីពួកវានិងអោយស៊ីរួម–ពេលឈឺកុំស៊ាំត្រូវយកប្រល័យ
    ទុកមិនចំណេញនៅនាំខាតស្អី–ងាប់ច្រើនស្រាលដីងាយវាគ្រប់គ្រង ។
    ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–អាតិរិច្ឆានស្មោគគ្រោករង្សី-សុខា
    មានវាប្រជានឹងអស់សង្ខារ–ព្រោះវាស្រែកហើយថាសម្លាប់ទាំងអស់។
    អ្នកមិនជឿវាសុទ្ធតែជាយួន-បោះឆ្នោតអោយហ៊ុនសែនសុទ្ធតែជាខ្មាំង
    វាចងប្រយោគរាល់ថ្ងៃស្រែកច្បាំង -ទុកខ្មែរជាខ្មាំងព្រោះជឿហ៊ុនសែន ៕

  17. ហ៊ីង ប៊ុហៀង says:

    ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី មាន​ប្រសាសន៍​ថា លោក​បាន​ប្ដឹង​លោក ហ៊ុន

    សែន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ហើយ​តុលាការ​បាន​ទទួល​យក​បណ្ដឹង​នោះ​ហើយ។ លិខិត​

    ការិយាល័យ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា បាន​ទទួល​

    យក​ពាក្យ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ហើយ​សន្យា​នឹង​ពិនិត្យ​លើ​បណ្ដឹង​នោះ ថា​តើ​នឹង​

    អាច​ទទួល​យក​មក​ពិនិត្យ និង​បើក​សវនាការ​តាម​ផ្លូវ​ច្បាប់​បាន​ឬ​ទេ?

    លោក សម សេរី បន្ត​ថា លោក​សង្ស័យ​ថា លោក ហ៊ុន សែន អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​

    ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៨០ ក្នុង​យុទ្ធនាការ “ក៥” ការ​សម្លាប់​សកម្មជន​សហជីព​ព្រៃ​ឈើ

    ព្រះសង្ឃ និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន៖ «ខ្មែរ​យើង​ស្លាប់​ដូចជា​សម័យ ក៥ ហើយ​

    ការ​គប់​គ្រាប់បែក ការ​រឹបអូស​ដីធ្លី បាញ់​សម្លាប់អ្នកស្រីពិសិដ្ឋពាលិកា ​លោក ជា វិជ្ជា និង ឈុត វុទ្ធី

    នៅ​មិន​ទាន់​រក​ឃើញ​ឃាតក»។

    លោក សម សេរី មាន​ប្រសាសន៍​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ធ្លាប់​បាន​បើក​យុទ្ធនាការ​មួយ​ចំនួន​

    ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ។ លោក​បន្ត​ថា រណសិរ្ស​លោក​នឹង​

    ប្រើប្រាស់​មធ្យោបាយ​អហិង្សា តស៊ូ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ នេះ​ជា​បណ្ដឹង​ទីពីរ​ហើយ​

    ដែល​បាន​ប្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រឆាំង​នឹង​លោក ហ៊ុន សែន។ កាល​ពី​ឆ្នាំ​

    ២០១២ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ក៏​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន

    សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

    ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ចលនា​លោក​ទាមទារ​

    អោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ អង្កេត​អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​

    ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយ​មក​ទៀត តុលាការ​មិន​បាន​ចាត់ការ​បណ្ដឹង​របស់​លោក

    សួន សេរីរដ្ឋា ឡើយ ដោយសារ​លោក​មិន​បាន​ប្រគល់​ភស្តុតាង​បន្ថែម​ប្រឆាំង​នឹង​លោក ហ៊ុន

    សែន។

    >>សាងបាបអីទទួលកម្មនិង<>

    <>

    ធ្វើបុណ្យខុសទម្នង តើធ្វើម្ដេចនឹងបានកុសល???

  18. ហ៊ីង ប៊ុនហៀង says:

    ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី មាន​ប្រសាសន៍​ថា លោក​បាន​ប្ដឹង​លោក ហ៊ុន

    សែន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ហើយ​តុលាការ​បាន​ទទួល​យក​បណ្ដឹង​នោះ​ហើយ។ លិខិត​

    ការិយាល័យ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា បាន​ទទួល​

    យក​ពាក្យ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ហើយ​សន្យា​នឹង​ពិនិត្យ​លើ​បណ្ដឹង​នោះ ថា​តើ​នឹង​

    អាច​ទទួល​យក​មក​ពិនិត្យ និង​បើក​សវនាការ​តាម​ផ្លូវ​ច្បាប់​បាន​ឬ​ទេ?

    លោក សម សេរី បន្ត​ថា លោក​សង្ស័យ​ថា លោក ហ៊ុន សែន អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​

    ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៨០ ក្នុង​យុទ្ធនាការ “ក៥” ការ​សម្លាប់​សកម្មជន​សហជីព​ព្រៃ​ឈើ

    ព្រះសង្ឃ និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន៖ «ខ្មែរ​យើង​ស្លាប់​ដូចជា​សម័យ ក៥ ហើយ​

    ការ​គប់​គ្រាប់បែក ការ​រឹបអូស​ដីធ្លី បាញ់​សម្លាប់អ្នកស្រីពិសិដ្ឋពាលិកា ​លោក ជា វិជ្ជា និង ឈុត វុទ្ធី

    នៅ​មិន​ទាន់​រក​ឃើញ​ឃាតក»។

    លោក សម សេរី មាន​ប្រសាសន៍​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ធ្លាប់​បាន​បើក​យុទ្ធនាការ​មួយ​ចំនួន​

    ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ។ លោក​បន្ត​ថា រណសិរ្ស​លោក​នឹង​

    ប្រើប្រាស់​មធ្យោបាយ​អហិង្សា តស៊ូ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ នេះ​ជា​បណ្ដឹង​ទីពីរ​ហើយ​

    ដែល​បាន​ប្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រឆាំង​នឹង​លោក ហ៊ុន សែន។ កាល​ពី​ឆ្នាំ​

    ២០១២ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ក៏​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន

    សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

    ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ចលនា​លោក​ទាមទារ​

    អោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ អង្កេត​អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​

    ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយ​មក​ទៀត តុលាការ​មិន​បាន​ចាត់ការ​បណ្ដឹង​របស់​លោក

    សួន សេរីរដ្ឋា ឡើយ ដោយសារ​លោក​មិន​បាន​ប្រគល់​ភស្តុតាង​បន្ថែម​ប្រឆាំង​នឹង​លោក ហ៊ុន

    សែន។

    >>សាងបាបអីទទួលកម្មនិង<>

    <>

    ធ្វើបុណ្យខុសទម្នង តើធ្វើម្ដេចនឹងបានកុសល???

  19. លឹង្គនាគរាជ says:

    នេះជាសឹទ្ធរបស់គាត់ដែលស្ថឹតនៅលើទឹកដីនៃសេរីភាពដ៍ពឹតប្រាកដ បើគាត់នៅក្នុងស្រុកខ្មែរដែលពពួកទមិឡតែងពោលថាជាស្រុកពេញលេញ
    ដោយលិទ្ធិប្រជាធិប្បតេយសេរីហ្នោះ កាត់ហ៊ានតែធ្វើដូឆ្នោះប្រាកដជាបានថ្មាតផ្លុំខ្លុយហើយ។

  20. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ៉ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក ឬ រុញស៊ីក្លូបញ្ចូលឡាន!!!!!!

  21. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  22. ហ៊ុន សែន ងាប់ចុយម្រ៉ាយហើយលើកនេះ !

  23. BaBaBoo says:

    ​​ហ្នឹងហើយការក្រាញនិងអំណាចយូរពេក រមែងបាត់ទៅវិញដោយក្តីអាម៉ាសមិនខាន ។​ តែ
    យ៉ាងណា សម្តេចធ្លាប់ដៃប្រឡាប់ឈាមក្នុងរបបក្អែកខ្មៅ ​សម្លាប់កូនចៅរាប់មិនអស់ រឿងអីទៅខ្លាច
    តុលាការនោះ ។

  24. kumrou says:

    ខ្មែរមិនបានចុះពិធីសារបន្ថែមលើអនុសញ្ញាបណ្តឹងបុគ្គលទៅតុលាការអន្តរជាតិទេ។
    លោកបោកប្រាសបានតែអ្នកមិនដឹងប៉ុណ្ណោះ។នេះសំណាងហើយ ដែលគេមិនស្គាល់មុខ
    អ្នកនិយាយ បើមិនអញ្ចឹងទេ មិនដឹងយកមុខទៅទុកឯណាទេ។

  25. Former Hia lola says:

    តើរណសិរ្សរំដោះជាតិខ្មែរ​ មាន​ប្រេង​ដូចជា​ប្រទេស irak សម្រាប់ឱ្យពួកគេ​ឬទេ​ មុន​នឹងពួកគេ​ធ្វើការងារ​នេះឱ្យអ្នក​?

  26. Ngor heaw says:

    រណសិរ្សរំដោះជាតិខ្មែរ​នេះ​ ពិតជា​ឆ្កួត​។ នរណានឹង​ធ្វើ​ការងារនេះ​សម្រាប់អ្នក​? សូម្បីតែ​ការបោះឆ្នោត​ខ្មែរ​ ពួកគេ​មិន​បានទាំងដឹង​ឮ​​ផង​។

  27. ~ says:

    We just wait and see, they may work for help the people of Cambodia, because they hate
    dictator leader. also Hun Sen bad reputation of human rights abuse , it has spreading over the world today.

  28. cheath says:

    សេចក្តីអំពាវនាវ
    ****************************
    បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ
    សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេស ការរក បាននូវសុខសន្តិភាព ការឯកភាពទឹកដី ១០០ ភាគរយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយស្តារបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងមកវិញ រាល់ការអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា គឺកើតឡើង ដោយសារនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
    បងប្អូនទាំងអស់បច្ចុប្បន្ននេះ មានជីវភាពធូរធារច្រើនជាងពេលមុន បងប្អូន សង់បានផ្ទះថ្មីធំៗច្រើន ប្រដេញម៉ូតគ្នាស្ទើរគ្រប់ភូមិ ។ តាមភូមិមានអគ្គិសនី ប្រើប្រាស់ មានប្រព័ន្ធប្រឡាយតូច ធំ ខ្វាត់ខ្វែង ធ្វើស្រែលែងមានរដូវ ។ បងប្អូនមានរថយន្ត ម៉ូតូគ្រប់ម៉ាក្សប្រើគ្រប់ផ្ទះ មានកុំព្យូទ័រ មានអាយផេត អាយហ្វូន ទូរស័ព្ទគ្រប់ម៉ូត ខ្លះ ខ្លះ ២ទៅ៣គ្រឿង ហើយការប្រកបរបរកសិកម្មទៀតសោត មានគ្រឿង យន្តកសិកម្មទំនើបៗតាមគ្រួសារ។ ក្រៅ ពីការធ្វើស្រែបងប្អូនបានដាំដុះ ដំណាំ ចិញ្ចឹមសត្វ ប្រកបរបរសិប្បកម្មផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យរីកចម្រើន រុងរឿង មិនរង់រង់ចាំ លុយ តាមការសន្យាខ្យល់របស់គណបក្សសង្គ្រោះជាតិឡើយ ។
    សម្រាប់វិស័យឧស្សាហកម្ម ប្រទេសយើង មានរោងចក្រ សហគ្រាស ច្រើនស្អេកស្កះ តាមរយះ
    នយោបាយទាក់ទាញវិនិយោគគិនក្នុងស្រុកក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី ផ្តល់ការងារធ្វើ
    ជូនកូនចៅរបស់បងប្អូន មានការងារធ្វើរាប់សែននាក់ ទាញយកកម្រៃពលកម្ម ទៅជួយបំពេញសេចក្តី
    ត្រូវការក្នុងគ្រួសារ ធ្វើអោយជីវភាពរស់នៅរបស់បងប្អូនតាមគ្រួសារនិមួយៗ មានការអភិវឌ្ឍឈានឡើង
    ជាលំដាប់ ។
    ពិតណាស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជន សម្រាប់ដឹកនាំប្រទេស បានគ្របដណ្តប់ លើគ្រប់វិស័យ ផ្ទុយពីគណបក្សប្រឆាំង មានតែក្រដាសប៉ុនបាតដៃមូរបារីជក់ ១ កន្ទុយមិនគ្រប់ផង។ ដូច្នេះសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ សូមសមាជិក សមាជិកា គណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត បម្រើបងប្អូនទៀត ៕

  29. បើស្រលាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេចតេជោ សែន សូមបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤ ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយ ។ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ។

  30. Arun Reah says:

    Hun Sen used to compare Cambodian people to a dog. He said: ” if there is any rise against him like the one in Libya, he will close the door and hit the dog”

    In his mind, Cambodian people no matter who are all dogs, including CPP members.

    Should we vote for the one who treats us like a dog?? I hope one day, sooner or later, he will be bitten by dogs, then he will know his sin.

  31. Ratha says:

    នេះជាសិទ្ធិសេរីភាពដែលពលរដ្ឋខ្មែរយើងគ្រប់រូបអាចធ្វើបានតាមគន្លងលទ្ធិប្រជាធិបតេយ្យ
    អ្នកណាបង្កអំពើអាក្រក់ រំលោភសិទ្ធបសេរិភាព កាប់សម្លាប់មនុស្សជាតិឬអ្វីផ្សេងទៀត
    យើងត្រូវរួមដៃគ្នាកំចាត់ឲ្យបាត់សាបសូន្យពីទឹកដីកម្ពុជាយើងទៅ កុំចុះញ៉មដូចសព្វថ្ងៃនេះ
    តទៅទៀត ដែលខ្មែរកាន់តែខ្សត់អតឃ្លានមិនខុសប្លែកពីសម័យប៉ុល ពត ឡើយ។

  32. The hardest thing to do is watching the CNRP’s supporters, vote for other party else as CPP.

  33. បើលោកអ្នកចេះស្រឡាញ់ខ្លួនលោកអ្នក មិនចង់ឱ្យចោរប្លន់ដីធ្លី បញ្ជាប៉ូលិសវាយដំរាងកាយលោកអ្នកដែលជាម្ចាស់ដី
    ដែលម្ដាយឪពុកអស់លោកអ្នកបានបង្កើតរូបកាយមក ឱ្យមានជីវិតរស់នៅក្នុងលោកនេះ លោកអ្នកត្រូវតែដូរមេដឹកនាំថ្មី
    ហ៊ុន សែន ជាតំណាងនាយករដ្ឋមន្រ្តីក្នុងគណបក្សប្រជាជន កាន់អំណាចជាង៣៣ឆ្នាំហើយ គ្មានសមត្ថភាពអ្វី
    ក្រៅពីខ្ចីលុយបរទេសបណ្ដាលឱ្យប្រទេស កម្ពុជាជំពាក់បំណុលគេ =
    ១-ក្នុងមួយឆ្នាំកើនច្រើនជាងមួយឆ្នាំ
    ២-កាប់បំផ្លាញព្រៃឈើសម្បត្តិធម្មជាតិខ្មែររលាយហិនហោច
    ៣-ការរឹបអូសដីធ្លីធ្វើឱ្យប្រជាជនខ្មែរវេទនារហេមរហាម បាត់បង់ផ្ទះសំបែងហើយចាប់ម្ចាស់ដីដាក់គុកក៍កើនឡើងៗដែរ
    ៤-ការអភិវឌ្ឍន៍អន់មហាសែនអន់ ! ខ្ចីលុយគេក៍ច្រើនទៅៗ ! ប្រជាជនរងទុក្ខដោយអំពើប្លន់ដីក៍ច្រើនទៅ
    មានតែបក្ខពួកក្រុមគ្រួសារមន្រ្តីពុករលួយ ចោរប្លន់ប្រជាជននិយមតែប៉ុណ្ណោះដែលក្លាយជាអ្នកមានបានទ្រព្យសម្បត្តិស្ដុកស្ដម្ភ
    ព្រោះពួកវាមានអំណាចលួចប្លន់ជាតិ ! ហេតុនេះទើប ហ៊ុនសែននិងបក្ខពួក ដុះកន្ទុយល្មោភអំណាច នៅដេកននៀលលើផេះ
    កន្ទុយចង្ក្រាន ពុករលួយហុតឈាមជាតិខ្មែរមិនព្រមទៅណា ។ល។និង។ល។

  34. Poor People says:

    ប្តឹងវាខ្លះចឹងទៅកំអោយវាបានចិត្តពេក