លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក កឹម សុខា យកលិខិត សុំពន្យារពេល ទៅដាក់នៅតុលាការ

ថ្ងៃទី 3 កក្កដា 2013
ដោយ: មុនីរាជ
CEN

 

ភ្នំពេញ: លោក​ ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ដែលជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​លិខិត​ទៅ​ដាក់ជូន ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៣ ដើម្បី​សុំ​ពន្យា​រពេល​នៃ​ការចូល​ខ្លួន​របស់លោក​លោក​កឹម សុខា តាម​បណ្តឹង​របស់​ក្រុម​ជនរងគ្រោះ​រស់រានមានជីវិត​ពី​ការសម្លាប់​នៅ​គុក​ទួលស្លែង​។

​​

​​សូម​រម្លឹកថា ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​របប​ខ្មែរក្រហម​)​ចំនួន​៤​នាក់ គឺ​លោក​ជុំ ម៉ី​,​លោក នង ចាន់​ផល​,​លោក នង ចាន់ថន និង​អ្នកស្រី ជិន ម៉េ​ត បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​កឹម សុខា ពីបទ​បរិហាកេរ្តិ៍ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​ពាន់​ដុល្លារ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៣​។ ហើយ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ តុលាការ​បាន​កោះហៅ​ជនរងគ្រោះ​ទាំង​៤​នាក់ ចូល​បំភ្លឺ​អំពី​ដំណើររឿង​ដែល​បាន​ប្តឹង​លោក​កឹម សុខា​៕​

 

What Next?

Recent Articles

11 Responses to "លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក កឹម សុខា យកលិខិត សុំពន្យារពេល ទៅដាក់នៅតុលាការ"

  1. VN says:

    បងប្អូនមិនចាំបាច់ខំទៅរកចោរហារយឯណាទេ មើលចុះ! គឺពួកអង្គរក្ស ពួកខ្លាហោះលួចធ្វើបាបប្រជាពលរដ្ឋទាំងយប់និងថ្ងៃ រីឯពួកប៉ូលិសវិញក៏សឹងតែ

    ធ្វើចោរតាមពួនស្ទាក់ចាប់អ្នកមកពីស្រែនិងកូនសិស្សដែលអត់មានក្រមសិលធម៌ជាកូនប្រជាជន​បំរើប្រជាជន។

    សូមប្រយត័្នពួកនេះច្រើនតែយកថ្នាំញៀនទៅដាក់ក្នុងហោប៉ៅបងប្អូនក្នុងពេលដែលពួកវាធ្វើការឆែកឆេរ។ នេះហើយគឺជាល្បិចអ្នកដឹកនាំបង្រៀនកូនចៅ

    ឲ្យធ្វើបាបប្រជាពលរដ្ឋ។

    សូមប្រយត័្នកលល្បិចគ្រប់បែបយ៉ាងចេញពីពួកចោរហារយទាំងនេះ!!!!!!!!!!!
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ពុករលួយតាំងពីលើដល់ក្រោម! ប្រើអំពើហឹង្សានិងល្បិចគៀបសម្លាប់ប្រជាជន បាញ់ប្រជាជន

    ត្រង់ៗ។ បង្កើតចោរហារយ បំផ្លាញវប្បធម៌ខ្មែរ បំផ្លាញប្រពៃណីខ្មែរ កែរប្រែតំបន់ប្រវត្តសាស្ត្រ

    ការសិក្សារបស់សិស្សានុសិស្សរដ្ឋគ្មានការទទួលខុសត្រូវ សិស្សត្រូវលក់ដីលក់គោក្របីជឿបុរគេ

    យកលុយមករៀនបន្ត ពេលចប់ហើយអត់មានការងារធ្វើទៀត អន់ណាស់។ តើសិស្សានុសិស្ស

    បានគិតទេថាប្រពន័សិក្សាវាយ៉ាងមេច??? សូមមើលប្រទេសគេផង រដ្ឋគេរ៉ាប់រងទាំងអស់ចាប់

    ចាប់តាំងពីបឋមរហូតដល់សាកលវិទ្យាល័យ។ សូមជួយដាក់សំនួរផងថាជំនួយគ្រប់ទឹសពីបរ

    ទេសតើវាទៅណាអស់ហើយ? តើរដ្ឋធ្លាប់បានគិតដល់ការសិក្សានិងអនាគត់របស់កូនខ្មែរទេ???

    ធ្លាប់គិតដល់ផលប្រយោជន៍និងអនាគតប្រទេសជាតិទេ??????? ពេលនោះអ្នកសឹក្សាពិតជា

    យល់ហើយ។ មិនត្រូវយកឡេះថាមកពីប្រទេសផ្តើមចេញពីរបបខ្មែរក្រហមទេ! មើលថៃ

    គេដើរមុនយើងត្រឹមតែ២០ឆ្នាំ មើលប្រទេសវៀតណាមធ្លាប់មានសង្គ្រាមដូចគ្នាដែរហេតុអីក៏គេ

    ជឿនលឿនប្រជាជនគេរស់ស្រួល????

    សូមផ្តាំទៅលោកតាជុំម៉ីផងប្រយត័្នថ្ងៃក្រោយអ្នកដែលបង្គាប់តាឲ្យធ្វើដូច្នោះគេនឹងសម្លាប់តាបំបិទមាត់ណាមិនឲ្យខ្ចរខ្ចាយនូវរឿងអាម៉ាស់របស់គេ!

  2. មិនគួរចាប់អារម្មណ៏រឿងដែលគ្មានប្រយោជន៏របស់តាកញ្ចាស់ ជុំ ម៉ី នោះឡើយ។

  3. cheath says:

    បើបក្សអញឈ្នះឆ្នោត អ្ហែងចាំមើលទៅ…! ” “ពួកអាគណបក្សកាន់ អំណាច ក្បាលយួន ខ្លួនខ្មែរ” ( នេះជា បទយកការណ៏របស់នាយខ្វែក )
    ********************************************
    ដូរចញទៅ ! ដូរចែញទៅ ! “បក្សអញឈ្នះឆ្នោត អ្ហែងចាំមើលទៅ…! ” “ពួកអាគណបក្សកាន់ អំណាច ក្បាលយួន ខ្លួនខ្មែរ”។
    ខាងលើនេះ គឺជា ប្រយោគ ដែលគេស្ដាប់ឮចេញ ពីហ្វូងមនុស្ស ក្នុងក្បួនដង្ហែឃោសនា របស់គណបក្សសង្គ្រោះជាតិ នាប៉ុន្មានថ្ងៃនេះ មិនថានៅភ្នំពេញ និងនៅតាម បណ្ដាខេត្ដនានានោះទេ។
    តើប្រធានបទខាងលើ គឺជាការចាំបាច់ទៅឬ? សម្រាប់គណបក្សប្រឆាំងមួយនេះ លើកយកមកធ្វើការ ឃោសនារកសំឡេងឆ្នោតនោះ! ប្រធានបទ ល្អៗមានច្រើនគគោក ដូចជាបើគណបក្សខ្ញុំឈ្នះឆ្នោត ខ្ញុំនឹង ដឹកនាំប្រទេសឱ្យឈានទៅរកការរីកចម្រើនជាងសព្វថ្ងៃ ខ្ញុំនឹងធ្វើឱ្យមន្ដ្រីរាជការ គ្រូបង្រៀន និងកម្មករជាដើម មានប្រាក់ខែច្រើន ហេតុអ្វីក៏គណបក្សប្រឆាំង មិនលើកយកមកធ្វើជាប្រធានបទឃោសនា? ឬមួយ គណបក្សប្រឆាំង គិតថា ទាល់តែមានប្រធានបទ រើសអើងជាតិសាសន៍ ប្រធានបទប្រកាន់បក្ខពួក ប្រធានបទចងអាឃាតសងសឹក យកមកធ្វើការឃោសនា ទើបអាច ស្វែងរកសំឡេងឆ្នោតបានច្រើន។
    អាណាចក្រខ្មែរ តាំងពីសម័យរុងរឿង សម័យចក្រភពអង្គរ រហូតដល់រួញតូច និងប្រទេសរេចរឹល ដូចសព្វ ថ្ងៃនេះ គឺដោយសារអ្វី? វាមិនដោយសារ ជន្នានុជន ប្រុសស្រីមួយចំនួន ប្រកាន់យកជំហរ ប្រកាន់យកនយោបាយ ចងគំនុំសងសឹកទេឬអី! ការដណ្ដើមរាជ្យគ្នា បានធ្វើឱ្យទឹកដីចក្រភពខ្មែរ និងទ្រព្យសម្បត្ដិរួមតូច បាត់បង់ជាបន្ដបន្ទាប់ ដោយសារ ស្ដេច ដែលបាត់រាជ្យទៅពឹងប្រទេសជិតខាង ពេលច្បាំងឈ្នះ ចាប់ផ្ដើមសងសឹករំសាយគំនុំ ទីបំផុតស្លាប់ តែអ្នកចេះដឹង និងអ្នកខ្លាំងពូកែ នៅសល់តែពួកល្ងង់ខ្លៅ ពួកវ៉ៃអែបស៊ីអប ធ្វើឱ្យទឹកដីនិងទ្រព្យសម្បត្ដិ ចេះតែបាត់បង់ទៅៗ។
    លោក ស៊ឺង ង៉ុកថាញ់ មេចលនាខ្មែរសេរី លោក ប៊ុណ្ណ ចន្ទម៉ុល មេចលនាខ្មែរឥស្សរៈ មួយរូប នៅខេត្ដ បាត់ដំបង ដែលគេចាត់ទុកថា គឺជាអ្នកស្នេហា ជាតិ បង្កើតចលនាប្រឆាំងទៅនឹងការត្រួតត្រា របស់បារាំង ទីបំផុតលោក ស៊ឺង ង៉ុកថាញ់ ត្រូវបារាំងចាប់ដាក់គុក ដោយសារតែពួកអែបអប រាយការណ៍ លោក ប៊ុណ្ណ ចន្ទម៉ុល សុខចិត្ដបោះបង់ចោល ការដឹកនាំខ្មែរឥស្សរៈ ដែលឪពុកមាឈ្មោះ ប៉ុក គុណ ហៅតាត្រឡាច និងរូបគាត់ ខិតខំ បង្កើតឡើង រត់ទៅនៅទីក្រុងបាងកក បាត់ ដោយសារតែមានពួកចោរលួច ចោរប្លន់ និងជនបាតសង្គម ពួកមើលឃើញតែផលប្រយោជន៍ បុណ្យសក្ដិ (ដាបឈួន) វាយអែបស៊ីអប រត់ទៅជ្រកពួនក្នុងចលនាខ្មែរឥស្សរៈ ដើរលួច ប្លន់ ចាប់កូន ក្រមុំអ្នកស្រុក រំលោភ រួមទាំងគំនុំសងសឹក ទម្លាក់កំហុស ដាក់គ្នា ចាប់យកទៅសម្លាប់យ៉ាងឃោរឃៅ ក្រោមលេសចោទថា ជាគិញសម្ងាត់របស់បារាំងជាដើម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិក្ដិនាមអ្នកស្នេហា ជាតិល្អ បរិសុទ្ធ ទីបំផុតស្លាប់តែខ្មែរស្លូតត្រង់។
    ការដឹកនាំប្រទេស ឈានទៅរករបបវាលពិឃាត របស់មេឃាតក ប៉ុល ពត ក៏ត្រូវបានក្រុមអ្នកវិភាគ មួយចំនួនចាត់ទុកថា ផ្ដើមចេញពីគំនុំសងសឹក របស់ ប៉ុល ពត ស្អប់ពួកនាម៉ឺន មន្ដ្រី ពួកសក្ដិភូមិផងដែរ ខណៈដែល ប៉ុល ពត នៅតូច ត្រូវបានម្ដាយមីង យកមករៀននៅភ្នំពេញ ក្នុងនាមជាកូន កសិករក្រីក្រ នៅទីជនបទ ប្រៀបដូចអ្នកស្រែចូលក្រុង គេថា ប៉ុល ពត ត្រូវបានកូននាម៉ឺន មន្ដ្រី ពួកកូនអ្នកមានស្ដុក ស្ដម្ភមើលងាយមើលថោក រហូតដល់មិនឱ្យលេងចូល មិនឱ្យដើរជាមួយ បានធ្វើឱ្យ ប៉ុល ពត មានគំនុំនៅ ក្នុងចិត្ដជារៀងរហូត ហើយមានគំនិតសងសឹក នៅពេលខ្លួនមាន អំណាច។ ទីបំផុតការសងសឹករបស់ ប៉ុល ពត បានសម្រេចមែន គឺក្រោយពីខ្លួនបានឡើងកាន់អំណាច នាម៉ឺន មន្ដ្រី ពួកអ្នកចេះដឹង អ្នកមានទ្រព្យ ដែលចាត់ទុកថា ជាពួកវណ្ណៈខ្ពស់ ពួកអភិជននោះ ត្រូវបាន ប៉ុល ពត បញ្ជាឱ្យយកទៅសម្លាប់ចោល និង រឹបអូសទ្រព្យសម្បត្ដិដាក់រួម ធ្វើឱ្យប្រទេស ជាតិក្រឡាប់ចាក់ ទទួលរងទុក្ខវេទនា រហូតដល់សព្វថ្ងៃ។ នេះហើយជាលទ្ធផលចងគំនុំ មានគំនិតសងសឹកគ្នា ទុកនៅក្នុងចិត្ដ មានគេអត់អញ ! មានអញ អត់គេ!។
    ឥឡូវជំហរនយោបាយ របស់គណបក្សប្រឆាំង និងសមាជិករបស់គេមួយចំនួន នៅក្នុងឱកាសឃោសនា ស្វែងរកសំឡេងឆ្នោត មានទាំងប្រកាសជា សាធារណៈ ក៏ដូចជាលាក់ទុកនៅក្នុងចិត្ដ គឺប្រកាន់យកគំនុំ សងសឹក។ ដូច្នេះប្រសិនបើរាស្ដ្រ ជាម្ចាស់ឆ្នោតជឿតាម ការឃោសនាបោះឆ្នោត ឱ្យ គណបក្សប្រឆាំង ឈ្នះ បានឡើងកាន់អំណាច តើប្រទេសជាតិនឹងក្រឡាប់ចាក់យ៉ាងណា បើមួយម៉ាត់ណា ក៏ពួកគេលាប ពណ៌ខ្មែរគ្នាឯង ឱ្យទៅជា ជាតិសាសន៍ដទៃ ក្របួចមាត់ចាំសងសឹក អ្នកកាន់អំណាច តាំងពីឥឡូវទៅហើយ នោះ។
    សូមក្រឡេកមើល ថាតើនៅក្នុងគណបក្សប្រឆាំង សព្វថ្ងៃនេះ មានអ្នកចេះដឹងប៉ុន្មាននាក់ មានអ្នកស្នេហា ជាតិពិតប្រាកដប៉ុន្មាននាក់ ហើយមានពួក វាយអែបស៊ីអប ចាំឆ្លៀតឱកាសទាញយកប្រយោជន៍ និងពួក ខិលខូច ដែលរត់ទៅពួនសម្ងំ ចាំទទួលផលប្រយោជន៍ ពេលពួកគេឈ្នះឆ្នោតប៉ុន្មាន នាក់?។ ចម្លើយមិនពិបាកឡើយ គឺអ្នកចេះដឹងពិតប្រាកដ អ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ជាមានតិចជាងពួកអែបអប ពួកខិលខូចចាំ ទាញយក ប្រយោជន៍ ដែលគេហៅថា ពួកឱកាសនិយម ព្រោះគេដឹងថា មួយចំនួនធំដែលរត់ទៅជ្រកក្នុងបក្សប្រឆាំង គឺច្បាស់ជាមានពួកខិលខូច ពួកប្រព្រឹត្ដ ល្មើស ហើយថ្នាំងថ្នាក់ នឹងអាជ្ញាធរ រាជរដ្ឋាភិបាល ជាក់ជាមិនខាន។
    ទឡី្ហករណ៍ជាក់ស្ដែង នៅសម័យរដ្ឋកម្ពុជា មានមនុស្សមិនតិចនាក់ទេ ដែលនាយខ្វែកបានស្គាល់ និងដឹងថា បានប្រព្រឹត្ដបទ ល្មើសលួច ប្លន់ ឆបោក ចាប់រំលោភកូនក្រមុំគេ នៅក្នុងស្រុកភូមិ ពេលអាជ្ញាធរដេញចាប់ រត់បាត់ ស្រមោល។ ស្រាប់តែឆ្នាំ១៩៩២ ក្រោយចុះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប្រទេសជាតិ ធ្វើការបង្រួប បង្រួមគ្នា អ្នកតស៊ូនៅជាយដែន នាំគ្នាវិលចូលស្រុកវិញ ស្រាប់តែលេចមុខអ្នកទាំងអស់នោះមកវិញ ក្នុងនាមជាអ្នក ស្នេហាជាតិ អ្នកតស៊ូ នៅជាយដែន ពាក់ស័ក្ដិ ពាក់ផ្កាយ ដើរពេញភូមិ ដូចជាពួកគេមាន មោទនភាពណាស់ ក្នុងនាមជាអ្នកស្នេហាជាតិ តាមពិតអតីតកាលរត់ចោលស្រុកភូមិ ដោយសារតែលួច ប្លន់ ឆបោក និងចាប់រំលោភកូនក្រមុំគេសោះ។ អ្នកមិនដឹង មិនស្គាល់ ចេះតែទះដៃសាទរទៅ ឯអ្នកដឹង ស្គាល់ក្រយៅវិញ តែមុខគេមិនមើលផង ព្រោះសារជាតិរបស់មនុស្សម៉េច គឺអ៊ីចឹងហើយ មិនចោលគំនិត ខូចនោះទេ។ ដូច្នេះ តើរាស្ដ្រគួរនាំគ្នា បោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ដឱ្យអ្នកដែលមានគំនុំ រង់ចាំសងសឹកមកដឹកនាំប្រទេសដែរ ឬអត់?៕
    គ្រោះកាចលេខ ៧
    ********************************
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតធ្លាក់តិថី (តិថី=ផ្លូវ)
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    ខ្ញុំសុំប្រាប់ច្បាស់-បងប្អូនក្មេងចាស់-សូមចាំកុំភ្លេច
    លេខ៧ចង្រៃ-ទំនាយទាយស្រេច-គ្រោះចងជានិច្ច
    ពេលពេញ២ខែ ។
    ពីមិថុនា-ដល់ដាច់កក្កដា-ជឿមិនល្អទេ
    លេខ៧និងនាំ-អោយរងទុក្ខទ្វេរ-ជឿកូនព្រាត់ម៉ែ
    ប្តីព្រាត់ប្រពន្ធ ។
    ទ្រព្យធនក្នុងផ្ទះ-ត្រូវរលាយអស់-ខ្លួនត្រូវនិរាស
    ប្រាសព្រាត់ខ្ចាត់ខ្ចាយ-ញាតិចាប់ផ្តើមឃ្លាត-ស៊ីរួមម្តងទៀត
    ដូចខ្មែរក្រហាម។
    បាត់អស់សាលា- បាត់អស់សាសនា- បាត់អស់ប្រាក់ចាយ
    បាត់អស់មាសពេជ្រ-ឡានក៏បាត់កាយ-ដីស្រែទាំងឡាយ
    ត្រូវគេរឹបអូស។
    សង្គ្រាមផ្តើមកើត-បាញ់កាប់ងាប់ព្រាត-ឈាមហូរក្រាលដី
    ព្រោះកើតប៉ុលពត- មានសារជាថ្មី-នៅលើទឹកដី
    កម្ពុជាយើងនេះ ។
    ព្រោះថាអ្នកស្លូតគ្រោះគ្រប់គ្រង- អ្នកមានខ្នាយស្មងគេមិនអោន
    អោយប៉ុលពតថ្មីចាប់សំពង-ក្តាប់អាវុធច្រូងចេញតស៊ូ ។
    នេះមកពីអ្វី-ស្តាប់ហើយត្រូវលៃ-បែងចែកត្រូវខុស
    ជឿលេខបីសាច-និងខ្លោចចង្រុស-ខ្ញុំប្រាប់មិនខុស
    មើលតាមការគួរ។
    ជនចិត្តបិសាចកម្លាចសង្គម–រៀងរាល់ប្រាំឆ្នាំ កៀកពេលបោះឆ្នោត
    បង្កើតភ្លៀងផ្គរ វាយពាងវាយប៉ោត–កម្លាចបញ្ឆោត ភូតភរបោកប្រាស់ ។
    ហ្នឹងហើយចរិតនៃពួកបិសាច–ស្រេកឃ្លានអំណាច រង្សី-សុខា
    ក្រយៅថោកពិត ចរឹតដូចស្វា–តិរិច្ឆានជាគ្នាខួរអន់ជាងឆ្កែ ។
    កូនខ្មែរត្រូវតែ ប្រើស្មារតី–ទើបបានទឹកដីយើងសុខសន្តិភាព
    កុំជឿពាក្យភរអាតិរិច្ឆានចោលម្សៀត–អាតិរិច្ឆានអស់ស្នៀតរង្សី-សុខា។
    ដើម្បីប្រទេសជាតិយើងអភិវឌ្ឍន៏–យើងត្រូវរួមពិតជាមួយរដ្ឋា
    ហ៊ុនសែនដឹកនាំអង់អាចភ្លឺថ្លា–ផ្តល់ជោគវាសនាជាតិខ្មែររុងរឿង ។
    បក្សសង្គ្រោះជាតិចាញ់ឆ្នោត ជាតិខ្មែរយើងសុខ–ទាំងសកលលោកអបអរសាទរ
    បក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិខ្មែរវឹកវរ–ដី-កេរ្តិ៏អាករវាប្រមូលអស់ ។
    នយោបាយពួកវាដូចខ្មែរក្រហម–មិនទាន់ឈ្នះផងប្រកាសសម្លាប់
    កាត់ទោសដាក់គុកតាមចងតាមចាប់–អ្នកដែលមិនត្រាប់ជឿតាមពួកវា។
    នេះហើយនយោបាយបក្សជនបីសាច–ឈ្មោះបក្សសង្គ្រោះជាតិដែលមានអារង្សី
    អាសុខាដឹកនាំជាតិនឹងខ្ទេចខ្ទីរ–ជាតិនិងប្រជារលាយសូន្យបង់ ។
    មេក្រមីនៃអយុត្តិធម៌–កើតមកពីណា -តើអ្នកដឹងទេ?
    វាបានកើតមកពីពួកអាមាយាទឆ្កែ–អារង្សី-សុខាពូជចោរជញ្ជក់ឈាម ។
    មេក្រមីនៃអយុត្តិធម៌–កើតពេញជំហរ ព្រួសឈាមបាចសាច
    កុហកបោកប្រាស់ស្តាប់គួរអោយខ្លាច-វាសាងក្តីខ្លាចញុះញង់អុចអាល។
    ពួកមេក្រមីអារង្សី-សុខា–អួតខ្លួនវាថ្កើង តែខ្វះក្តីល្អ
    ហ្នឹងឯង! មេរោគបំផ្លាញធ្ងន់ធ្ងរ–ដែលនាំនគរ ដល់ក្តីវិនាស។
    មេក្រមីពួកវាមេរោគអាក្រក់–ដូចពួកប៉ុលពតសម្លាប់ប្រជា
    ស្រែកប្រមូលគ្រប់ទាំងមិនទាន់វា–ឈ្នះឆ្នោតផងណាប៉ងសម្លាប់ខ្មែរ ។
    មេក្រមីពួកវាទារតែបំផ្លាញ–ទ្រព្យធនយើងមានវានឹងប្លន់យក
    អោយរស់ខ្ចាត់ព្រាត់ជាទាសករទៀត–ដូចកាលរបបខ្មែរក្រហមប្រល័យ ។
    មេក្រមីពួកវានិងអោយស៊ីរួម–ពេលឈឺកុំស៊ាំត្រូវយកប្រល័យ
    ទុកមិនចំណេញនៅនាំខាតស្អី–ងាប់ច្រើនស្រាលដីងាយវាគ្រប់គ្រង ។
    ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–អាតិរិច្ឆានស្មោគគ្រោករង្សី-សុខា
    មានវាប្រជានឹងអស់សង្ខារ–ព្រោះវាស្រែកហើយថាសម្លាប់ទាំងអស់។
    អ្នកមិនជឿវាសុទ្ធតែជាយួន-បោះឆ្នោតអោយហ៊ុនសែនសុទ្ធតែជាខ្មាំង
    វាចងប្រយោគរាល់ថ្ងៃស្រែកច្បាំង -ទុកខ្មែរជាខ្មាំងព្រោះជឿហ៊ុនសែន ៕

  4. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក ឬ រុញស៊ីក្លូបញ្ចូលឡាន!!!!!!

  5. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  6. cheath says:

    សេចក្តីអំពាវនាវ
    ****************************
    បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ
    សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេស ការរក បាននូវសុខសន្តិភាព ការឯកភាពទឹកដី ១០០ ភាគរយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយស្តារបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងមកវិញ រាល់ការអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា គឺកើតឡើង ដោយសារនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
    បងប្អូនទាំងអស់បច្ចុប្បន្ននេះ មានជីវភាពធូរធារច្រើនជាងពេលមុន បងប្អូន សង់បានផ្ទះថ្មីធំៗច្រើន ប្រដេញម៉ូតគ្នាស្ទើរគ្រប់ភូមិ ។ តាមភូមិមានអគ្គិសនី ប្រើប្រាស់ មានប្រព័ន្ធប្រឡាយតូច ធំ ខ្វាត់ខ្វែង ធ្វើស្រែលែងមានរដូវ ។ បងប្អូនមានរថយន្ត ម៉ូតូគ្រប់ម៉ាក្សប្រើគ្រប់ផ្ទះ មានកុំព្យូទ័រ មានអាយផេត អាយហ្វូន ទូរស័ព្ទគ្រប់ម៉ូត ខ្លះ ខ្លះ ២ទៅ៣គ្រឿង ហើយការប្រកបរបរកសិកម្មទៀតសោត មានគ្រឿង យន្តកសិកម្មទំនើបៗតាមគ្រួសារ។ ក្រៅ ពីការធ្វើស្រែបងប្អូនបានដាំដុះ ដំណាំ ចិញ្ចឹមសត្វ ប្រកបរបរសិប្បកម្មផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យរីកចម្រើន រុងរឿង មិនរង់រង់ចាំ លុយ តាមការសន្យាខ្យល់របស់គណបក្សសង្គ្រោះជាតិឡើយ ។
    សម្រាប់វិស័យឧស្សាហកម្ម ប្រទេសយើង មានរោងចក្រ សហគ្រាស ច្រើនស្អេកស្កះ តាមរយះ
    នយោបាយទាក់ទាញវិនិយោគគិនក្នុងស្រុកក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី ផ្តល់ការងារធ្វើ
    ជូនកូនចៅរបស់បងប្អូន មានការងារធ្វើរាប់សែននាក់ ទាញយកកម្រៃពលកម្ម ទៅជួយបំពេញសេចក្តី
    ត្រូវការក្នុងគ្រួសារ ធ្វើអោយជីវភាពរស់នៅរបស់បងប្អូនតាមគ្រួសារនិមួយៗ មានការអភិវឌ្ឍឈានឡើង
    ជាលំដាប់ ។
    ពិតណាស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជន សម្រាប់ដឹកនាំប្រទេស បានគ្របដណ្តប់ លើគ្រប់វិស័យ ផ្ទុយពីគណបក្សប្រឆាំង មានតែក្រដាសប៉ុនបាតដៃមូរបារីជក់ ១ កន្ទុយមិនគ្រប់ផង។ ដូច្នេះសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ សូមសមាជិក សមាជិកា គណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត បម្រើបងប្អូនទៀត ៕

  7. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!

  8. Khmer Family says:

    ទស្សននាយឡឺកឺ៖ ក្រុមបក្សប្រឆាំង កំពុងរីករាយ នឹងព្យុះក្នុងក្អមរបស់ខ្លួន! .ភាពអំនួតក្អេងក្អាង គ្មានសីលធម៌ គឺចេញពីក្រុមមន្ត្រី បក្សប្រឆាំងមួយចំនួន មានទាំងយុវជន និងយុវចាស់ របស់ គណបក្ស ប្រឆាំង ដែលប្រជាជនមួយចំនួន បានប្រសិទ្ធនាមថា ជា«គណបក្សសាងគ្រោះឲ្យជាតិ» ជាងហៅថាបក្ស សង្គ្រោះជាតិនោះ។ អំនួត និងភាពក្អេងក្អាង បានបន្លឺឡើងកងរំពង នៅតាម ទីកន្លែងឃោសនា នានារបស់បក្ស សង្គ្រោះជាតិ និងតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប៉ុន្តែអ្វីដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែ ជាព្យុះក្នុងក្អម របស់ក្រុមបក្សប្រឆាំង និងក្រុមជនមួយក្រុម ដែលមាននិន្នាការប្រឆាំង ផ្គាប់មុខតែប៉ុណ្ណោះ និងចិញ្ចឹម ចិត្តអនុវត្តនូវ គោលនយោបាយ «ទឹកឡើងត្រី ស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលពលរដ្ឋខ្មែរបានជួបប្រទះ ជាច្រើនលើករួចមកហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឥឡូវនេះ ក្រុមប្រឆាំង កំពុងតែសប្បាយនឹងព្យុះក្នុងក្អមដែល កំពុងតែកើតមាន។

    បើរំលឹកកាលពីបោះឆ្នោតសភាឆ្នាំ ២០០៨ មេបក្សសម រង្ស៊ី និងមេបក្ស កឹម សុខា សុទ្ធតែអះអាងថា បក្សរបស់ខ្លួន នឹងឈ្នះកៅអីនៅក្នុងសភា រហូតដល់៨០អាសនៈ ឯណោះ ដោយប្រមូលយក សំឡេងខាងនេះ សំឡេងខាងនោះ គ្មានអ្វីពិតប្រាកដ មកធ្វើប្រមាណ វិធីបែងចែកកៅអី។ តែវាមិនខ្មេះឡើយ ព្រោះអ្វីៗអាស្រ័យលើប្រជាពលរដ្ឋ ជាអ្នក កំណត់។ ឥឡូវនេះ រដូវកាលអំនួត និងបង្ហាញភាព ក្អេងក្អាង និងការប្រកាសពីជ័យជម្នះ ឧទាហរណ៍ ធ្វើជានាយក រដ្ឋមន្ត្រី ឧទាហរណ៍ មន្ត្រីរាជរដ្ឋាភិបាល ឧទាហរណ៍ សុទ្ធតែតំណែងធំ ជាការសន្យាខ្យល់ សម្រាប់សកម្មជនរបស់ខ្លួន បានមកដល់ទៀតហើយ។ ប៉ុន្តែធ្វើយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ដែលដើរតាមនយោបាយ របស់បក្សប្រឆាំង កុំឈ្លោះប្រកែកគ្នា ឬ បែកបាក់គ្រួសារ ដោយសារតែការលក់ ទ្រព្យសម្បត្តិ ដើម្បីជួយបក្ស ដោយរំពឹងថានឹងទទួល បានតំណែង ខ្យល់នោះឱ្យសោះ។

    នៅក្នុងទ្រឹស្តីរបស់អ្នកនយោបាយ គេនឹងមិនអាចនិយាយថា ធ្វើមិនបានឡើយ។ បើនិយាយថា ធ្វើមិនបាន នោះមិន មែន ជាអ្នក នយោបាយទេ។ ប៉ុន្តែទ្រឹស្តីនេះជារឿងមួយអ្វី ដែលសំខាន់ គឺត្រូវឆ្លុះបញ្ចាំងពីធាតុពិត និងការ វិវឌ្ឍនៃ សង្គមជាតិ ដែលនៅជុំវិញខ្លួនយើង។ អ្វីដែលប្រជាជន កំពុងតែមើលឃើញគឺ ភាពកម្សោយរបស់បក្សប្រឆាំង ដែល គ្មានអ្វីជាក្តីសង្ឃឹម ពិតរបស់ប្រជាជន ព្រោះបក្សប្រឆាំង បានត្រឹមតែ សន្យាខ្យល់ ភូតកុហក និងបញ្ជូនសារបោក ប្រាស់ ប្រជាពលរដ្ឋ។ ក្រៅពីនយោបាយលាបពណ៌ចិញ្ចឹម គំនិតគុំគួន បញ្ឆេះកំហឹងវណ្ណៈនៅក្នុងសង្គម ប្រកាន់ ពូជសាសន៍ គណបក្សប្រឆាំងនេះគ្មានអ្វីឡើយ។ បើឲ្យតែយ៉ាង នេះ តើអាចដឹកនាំប្រទេសឲ្យ មានការរីកចម្រើន យ៉ាងដូចម្តេចទៅ? ទំនុកចិត្តគឺជាបញ្ហា សំខាន់បំផុត។ កាលណាមិនមានការគាំទ្រ និងទំនុកចិត្តពីប្រជាជន គឺយើងមិន អាចធ្វើអ្វីបានឡើយ។

    ប្រជាពលរដ្ឋមើលឃើញអំពីសីលធម៌របស់អ្នកដឹកនាំ។ ប្រឈមមុខនឹងការបញ្ឆេះកំហឹង ការគុំគួន ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន ព្រមទាំងសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ បានខាំមាត់សង្កត់ចិត្ត អត់ធ្មត់ចំពោះរាល់ ពាក្យ អសុរសទាំងឡាយដែលអ្នកនយោបាយក្រុមបក្សប្រឆាំង និងអ្នកដើរតាមនយោ បាយបក្សនេះ មួយចំនួន បានប្រើដូចជាចាត់ទុកអ្នកគាំទ្រគណបក្សប្រជាជនជា កញ្ជះយួន ឬអ្នកគ្មានខួរ ក្បាលមិនចេះគិត ឬក៏ជាជនក្បត់ ជាតិជាដើម។ តាមពិត ខ្មែរយើងមានភាសាច្រើនបែបច្រើនយ៉ាងណាស់ សម្រាប់និយាយទៅកាន់គ្នា ទៅវិញទៅមក ដោយមិនចាំបាច់ប្រើប្រាស់ភាសាគ្រោតគ្រាធ។ នេះគ្រាន់តែធ្វើ ជានាយករដ្ឋមន្ត្រីឧទាហរណ៍ មន្ត្រីឧទាហរណ៍ផង ចុះទម្រាំបើបានកាន់អំណាចវិញ តើវានឹងទៅជាយ៉ាង ណា?

    ប៉ុន្តែក្រុមបក្សប្រឆាំង នឹងចាញ់ចំពោះពាក្យភូតភរកុហករបស់ខ្លួន នៅប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ព្រោះនៅពេលនោះ គេនឹងដឹងពិតថា តើនរណាអាច នឹងឈរជើង បានតទៅទៀត នៅក្នុងការ ដឹកនាំ រដ្ឋាភិបាលនេះ។ តាមពិតទៅ គណបក្សប្រជាជនមិនខ្លាំងទេ ប៉ុន្តែមកពី គណបក្ស ប្រឆាំងវា ខ្សោយពេក។ ខ្សោយដែលមិនអាចឲ្យប្រជាពលរដ្ឋទុកចិត្ត សម្រាប់ដឹកនាំខ្លួនបាន ព្រោះខ្លះជាទណ្ឌិត ខ្លះមុខញី និងខ្លះទៀតមាន សាហាយស្មន់លួចលាក់។ ថ្នាក់ដឹកនាំប្រទេសគឺពលរដ្ឋ ពិនិត្យតាំងពីចំណុច តិចតួចទាំងអស់នេះឡើង។ កោតតែ មន្ត្រីបក្សប្រឆាំង ប្រកាសថាខ្លួនមិនចាប់ អារម្មណ៍ ចំពោះបញ្ហា ទាំងនេះ តែធាតុពិត ម្នាក់ៗដែលមានរឿងជាប់នឹងខ្លួន ភ័យស្ទើស្លាប់ទៅហើយ ហើយសូមកុំភ្លេចថា ភូតច្រើន ច្រើនចាញ់អាត្មា៕

  9. Khmer Family says:

    យ៉ាងម៉េចហើយ! ស្ងាត់មាត់ឈឺង បាត់ទៅណាអស់ហើយ! ដេញទាន់ជាន់កែង ដាក់ចំក្រអូមមាត់(KO) ហាមាត់ជង្រ្គង់ ទល់ផ្អក និយាយលែងចេញ!!!!!

  10. .. says:

    សមចូលរួមគាំទ្រលោកKhmer Familyដែលបានជួយទាត់ចំកញ្ចប់មាត់និងកណ្តាលក្រយ៉ៅពួកឣា
    ប្រឆាំងកាកសំណល់នៃបនរត់ចោលស្រុកទាំងនេះ!

  11. .. says:

    ចុះឣាភ្លើម្នាក់ដាក់ឈ្មោះVNទើបនឹងលៀនចេញពីឣាចម៍ណាមក៍ទើបវាប្រៀបធៀបកម្ពុជាជា
    មួយវៀតណាមដែលភ្លើមែនទែនគឺវាប្រៀបជាមួយថៃវាដឹងដែរថាថៃដើរមុនយើង២០ឆ្នាំឣានេះ
    វាគិតថា២០ឆ្នាំជារយៈពេលខ្លីដូច២ថ្ងៃឬយ៉ាងម៉េច?យឺ!យ៉ាប់ឣីយ៉ាប់ម្ល៉េះខ្មែរនៅមានឣាធុន
    ឣញ្ចឹងៗចង់មកដឹកនាំស្រុកទេសផងវាគួរតែដឹងថាយើងមានសល់ឣ្វីកាល១៩៧៩ឣ្នកចេះដឹង
    ស្លាប់ស្ទើរឣស់ប្រជាជនរកតែស្បែកជើងពាក់មិនបានផងទីក្រុងបាក់បែកនិងស្ងាត់ដូចព្រៃ។