ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់មិនចាត់ការពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី របស់បេក្ខជនដែលឈរជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន មកពីគណបក្សសង្គ្រោះជាតិ។ ការតម្កល់សំណុំរឿងនេះ ធ្វើឡើងក្នុងរយៈពេលជាង ២សប្ដាហ៍ក្រោយពីតុលាការបានទទួលពាក្យបណ្ដឹង។
ដោយ ម៉ម មុនីរតន៍
2013-07-06
RFA

បេក្ខភាពតំណាងរាស្ត្រមណ្ឌលប៉ៃលិន របស់បក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ១ កក្កដា ឆ្នាំ២០១៣។ RFA/Uon Chhin
យុវជនគណបក្សប្រឆាំងចាត់ទុកការឆ្លើយតបរបស់សាលាដំបូងរាជធានីភ្នំពេញ មិនចាត់វិធានការប្រឆាំងលោក ហ៊ុន សែន តាមបណ្ដឹងរបស់លោក ថាបានបង្ហាញយ៉ាងប្រាកដថា ប្រព័ន្ធតុលាការនៅកម្ពុជា ពុំមានភាពឯករាជ្យតាមវិជ្ជាជីវៈរបស់ខ្លួន និងកំពុងស្ថិតក្រោមឥទ្ធិពលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សួង សុភ័ណ្ឌ ដែលឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ បញ្ជាក់នៅថ្ងៃទី៥ កក្កដា ថា លោកសោកស្ដាយភាពព្រងើយកន្តើយរបស់តុលាការដែលមិនចាត់វិធានការកាត់ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្ដឹងរបស់លោក។ លោកគិតថា ប្រព័ន្ធតុលាការនៅកម្ពុជា ពិតជាពុំអាចជឿទុកចិត្តបានឡើយ នៅពេលមានបណ្ដឹងជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ជាពិសេសលោក ហ៊ុន សែន។
លោកបន្តថា បើទោះជាតុលាការបង្ហាញភាពទន់ជ្រាយក្នុងសំណុំរឿងរបស់លោកយ៉ាងណាក្តី ប៉ុន្តែលោកបញ្ជាក់ថា លោកនឹងមិនបោះបង់ឆន្ទានុសិទ្ធិរបស់ខ្លួនប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីនោះឡើយ។ បើទោះជាលោក សួង សុភ័ណ្ឌ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ក្នុងការប្ដឹងជាថ្មីឡើងវិញប្រឆាំងលោក ហ៊ុន សែន យ៉ាងណាក៏ដោយ តែលោកអះអាងថា បណ្ដឹងរបស់លោកដែលត្រូវបានតុលាការទាត់ចោលនេះ លោកនឹងប្ដឹងជាថ្មីម្ដងទៀត។
កាលពីថ្ងៃទី២០ មិថុនា លោក សួង សុភ័ណ្ឌ ប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទថាបានផ្ដើមគំនិតក្លែងបន្លំឯកសារសាធារណៈ។ នៅក្នុងបណ្ដឹងនោះ ចោទលោក ហ៊ុន សែន ថាបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម ជាង ៤ម៉ឺននាក់ រស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានទេនៅថ្ងៃទី៥ កក្កដា ដើម្បីស្នើសុំការអត្ថាធិប្បាយជុំវិញករណីនេះ។
លិខិតចុះថ្ងៃទី៤ កក្កដា របស់លោកពុំបានបញ្ជាក់ពីមូលហេតុនៃការតម្កល់ទុកឥតចាត់ការ ប៉ុន្តែខ្លឹមសារនៃលិខិតជូនដំណឹងនោះ បានឲ្យដឹងថា បណ្ដឹងនេះត្រូវបានតម្កល់ទុករួចហើយ ចុះថ្ងៃទី៤ កក្កដា ឆ្នាំ២០១៣។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ គិតថា តុលាការគួរបង្ហាញភាពយុត្តិធម៌ក្នុងចំណាត់ការរបស់ខ្លួនឲ្យបានស្មើគ្នារវាងពលរដ្ឋ និងមន្ត្រីសាធារណៈរបស់រដ្ឋាភិបាល។
នេះជាលើកទីពីរហើយដែលសាលាដំបូងរាជធានីភ្នំពេញ ព្យាយាមច្រានចោលបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដោយពុំបានបញ្ជាក់ពីមូលហេតុកាលពីថ្ងៃទី៤ កក្កដា។ បន្ទាប់ពីបណ្ដឹងស្រដៀងគ្នានេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ របស់លោក សួង សុភ័ណ្ឌ ត្រូវបានតុលាការទាត់ចោលម្ដងរួចហើយដែលចោទប្រកាន់លោក ហ៊ុន សែន ថាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជម្លោះរវាងយុវជនក្នុងយុទ្ធនាការឃោសនាគណបក្សសង្គ្រោះជាតិ
- សកម្មជនចលនាអំណាចពលរដ្ឋខ្មែរ៣នាក់ត្រូវតុលាការបន្ទាយមានជ័យឃុំខ្លួន
- ព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧នៅតែស្ថិតក្នុងអារម្មណ៍ពលរដ្ឋ
- គ.ជ.បស្នើមន្ត្រីក្រោមឱវាទសម្រួលឈ្មោះឲ្យពលរដ្ឋបានបោះឆ្នោតគ្រប់គ្នា
- មូលហេតុយុវជនមួយចំនួនមិនតវ៉ាចំពោះការបង្ខំឲ្យចូលរួមគណបក្សនយោបាយ
- បញ្ហាបម្រាមយកសាសនាធ្វើជាឈ្នាន់ទាក់ទិននយោបាយនៅស្រុកបរកែវ
- មេភូមិបក្សប្រជាជននៅកំពង់ចាមរងការចោទថារើសអើងពលរដ្ឋគាំទ្របក្សប្រឆាំង
- អ្នកឃ្លាំមើល៖ វិធីសាស្ត្រនៃការពង្រឹងអំណាចរបស់បក្សប្រជាជនមានភាពស៊ីជម្រៅ
- គ.ជ.ប ទទួលបានបណ្ដឹង៧០ក្នុងរយៈពេល១សប្ដាហ៍ឃោសនាបោះឆ្នោត
តុលាការខ្មែរម៉េចហ៊ាន បើស្តេចផែនដីហ្នឹង ចង់ចង្អុលកន្លែងណាអាលាយ នោះវាអាលាយភ្លាម
បើតុលាការអន្តរជាតិវិញ កុំថាឡើយឪនាយកមន្ត្រី ជីតានាយកមន្ត្រីទៀតក៏គេហៅមកសាកសួរដែរ
សូមសរសើលោក សួង សុភណ្ឌ័ អស់ពីចិត្ត
ពងមាន់ដែកទៅហើយគ្មានអីគួរអោយខ្លាចថ្មនោះទៀតទេ
It is wasting time to sue Hun Sen while Hun Sen is begging Sam Rainsy to be a part in the election because of American would cut the aids $70 million to Cambodia and they
may not accept the following coming up of the unfair election. So Hun Sen is really need to the imploringly Sam Raisy at this time or face against in isolate. Hun Sen had loan China $2.7 billion – compared $ 2.1 billion America aids. If America cut the aids, it has only
Vietnam and China would be with Hun Sen.
ពួកអ្នកប្រាជ្ញបានរកឃើញរ៉ាប់ភ្លេចមកហើយថាប្រទេសដែលពោរពេញដោយភាពអយុត្តិធម៌ និងជំរុញឲ្យប្រទេសជួបប្រទៈនូវអស្ថេរភាពនៅក្នុងសង្គមជាសមិនផុតទៅថ្ងៃអនាគត់។ អយុត្តិធម៌ និងត្រូវបានរកឃើញបន្ទាប់ពីមេដឹកនាំថ្មីចូលកាន់តំណែង។
ចេះតែអួតខ្លួនឯងទៅ មិនទាន់យល់ច្បាស់ពីនិយមន័យដូចម្តេចដែកហៅថាឧក្រិដជនសង្គ្រាម? បទប្រល័យពូជសាស្រ្ត?,…ណ្ហើយបើតុលាការគេចាត់ការណ៍តាមបណ្តឹងលោកសោភណ្ឌ័វិញច្បាស់ជាស្រុកទេសក្រទ្បាប់ចាក់ហើយ,…សំខាន់លោកសោភណ្ឌ័ឯងរកភស្តុតាងអោយមានទំងន់តាមច្បាប់អត្តរជាតិមើល?បើមានមែនអន្តរជាិគេចាត់ការណ៍មុនលោកសោភណ្ឌឯងទៅទៀត គេមិនទុកអោយល្បងឯងចាំយកបុងនៅចំពោះមុខរាស្រ្តខ្មែរទេ
នេះគឺជាការប្តេជ្ញាចិត្ត នៃវរជនដ៏ក្លាហានលោក សម រង្ស៊ី ដែលបាន និងកំពុងត្រៀមលក្ខណ:ប្រុង
ប្រៀបស្ថានការណ៏ទប់ទល់នឹង ការប្រើអំណាចផ្តាច់ការ របស់គណបក្សកាន់អំណាចជាអតីតពួកខ្មែរ
ក្រហមធ្វើពុត។ ខ្ញុំសួរអ្នកឯងឲចំៗថា ដើម្បីបំបាត់ចោលទាំងស្រុងលោក សម រង្ស៊ី ជាមេដឹកនាំ
ខ្មែរដែលនិយមឈរនៅជាមួយមហាអំណាចបស្ចិមតែមួយគត់គឺលោកខាងលិច តើលោក រិន ស៊ីម
សែន ទាំង៣ នាក់នេះមានផែនការបណ្តេញប្រជារាស្ត្រខ្មែរចេញពីទីក្រុង គ្រប់ទីកន្លែងក្នុងប្រទេស
កម្ពុជាដូចសម័យថ្ងៃរំដោះ១៧ មេសា ១៩៧៥ ដែរ ឫទេ ? ជាបទពិសោធន៏ដ៏ល្អ របស់ជនដ៏មហា
ឧក្រិដ្ឋ ពីអតីតកាលទាំង៣ នេះ ដើម្បីសម្លាប់ចោលអោយអស់ មនុស្សខ្មែរនិយមខាងលោកសេរី
រួមមាននិសិ្សត បញ្ញាវ័ន្តកំពុងបន្តការសិក្សាឯបរទេស មនុស្សខ្មែរណាដែលមានសតិអារម្មណ៏ជាជន
និយមខាងប្រទេសលោកសេរី គឺត្រូវតែរង់ចាំមើល ឲស្ថានទូតបរទេសខាងលោកសេរីទាំងអស់
ដកចេញពីប្រទេសកម្ពុជា និងចាប់ផ្តើមបណ្តេញប្រជារាស្ត្រខ្មែរ ចេញទីក្រុងទាំងអស់ ជាការងាយ
ស្រួលដើម្បីចាប់ខ្លួន និងសម្លាប់ចោលមនុស្សខ្មែរណាដែលនិយមទៅខាងលោកសេរី។ សូមបងប្អូន
ជាយុវជនខ្មែរជំនាន់ក្រោយ ដែលស្រឡាញ់របបប្រជាធិបតេយ្យ សេរីភាពមេត្តាបន្តស្វែងយល់អំពី
ស្ថានការណ៏ក្រោយថ្ងៃ១៧ មេសា ១៩៧៥ របស់ពួកអតីតខ្មែរក្រហមកាន់អំណាចសព្វថ្ងៃនេះផង។
បើប្រជារាស្ត្រខ្មែររស់នៅពាសពេញទីក្រុង ពួកវាមិនអាចចាប់ខ្លួន និងកាប់សម្លាប់ជីវិតមនុស្សស្លូត
ត្រង់ខ្មែរអស់រាប់លាននាក់ដូចកាលសម័យរបប ប៉ុល ពត បានឡើយ។
លោក កឹម សុខុន ប្អូនប្រុសលោក កឹម សុខានិងលោក គឹង វណ្ណះ ជួបសំណេះ សំណាល ជាមួយសមាជិកបក្ស ឃុំចុងអំពិល
.ព្រៃវេង ៖ លោកកឹម សុខុន និង លោកគឹង វណ្ណះ ប្រធានក្រុមការងារ ចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវេង រួមជាមួយសមាជិក សមាជិកា ក្រុមការងារ និងមន្ត្រីគណបក្សស្រុក ឃុំ បានចុះជួបសំណេះ សំណាល ជាមួយសមាជិក គណបក្សនៅទូទាំងឃុំ ចំនួនជាង១០០០នាក់ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣នេះ ។
ថ្លែងនៅក្នុង ឱកាសនោះលោកគឹង វណ្ណះ បានធ្វើការអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៨ ខែកក្កដា ខាង មុខនេះឲ្យ បានគ្រប់ៗគ្នាហើយ បោះឲ្យគណ បក្សប្រជាជនកម្ពុជា ចំលេខរៀងទី៤ឲ្យបានគ្រប់ៗគ្នា។ ក្នុងនោះលោកក៏នាំយកការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ គណបក្ស គឺសម្ដេចទាំង៣ រួមមានសម្ដេចជា ស៊ីម សម្ដេចហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន រួមទាំងលោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកកញ្ច្រៀចផងដែរ។
ដោយឡែកលោកកឹម សុខុន ក៏បានលើកយកពី នយោបាយបោកប្រាស់ របស់គណបក្សប្រឆាំង មកជំរាប ជូនប្រជាពលរដ្ឋឲ្យ បានដឹងផងដែរ ។ ដូច្នេះប្រជាពលរដ្ឋ មិនត្រូវចាញ់បោកគណបក្ស ប្រឆាំងនោះទេ ហើយ នាំគ្នាបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា គឺលេខរៀងទី៤ ៕
គួរសរសើរគាត់! គាត់ជាគំរូមួយ!
សម រង្ស៊ី លុបចោលផែនការ ចូល កម្ពុជា ហើយឈរជើង នៅហ្វីលីពីន ពេល បោះឆ្នោត
.ភ្នំពេញ ៖ លោក សម រង្ស៊ី ដែល បច្ចុប្បន្ន កំពុងនិរទេសខ្លួន បានលុបចោល ផែនការចូលមកប្រទេសកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ហើយលោកនឹងឈរជើង ក្នុងប្រទេសហ្វីលី ពីន នៅពេលដែលកម្ពុជារៀបចំការបោះ ឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីជាន់ ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ការលុបចោលផែនការចូល មកប្រទេសកម្ពុជា របស់មេដឹកនាំបក្ស ប្រឆាំងរូបនេះ បានធ្វើឡើងក្រោយពីមេ ដឹកនាំសំខាន់ៗ នៃគណបក្សមួយនេះបាន ជួបពិភាក្សាគ្នា ។ បើតាមមន្ដ្រីដដែលនេះ លួចបង្ហើបថា មេដឹកនាំសំខាន់ៗក្នុងគណ បក្សសង្គ្រោះជាតិ បាន និងកំពុងរង្គោះរង្គើ ផ្ទៃក្នុង ព្រោះតែសមាជិក សមាជិកា ជា ច្រើននាក់ បាន និងកំពុងចាកចេញ ហើយ មករស់នៅជាមួយ គណបក្សប្រជាជនកម្ពុជា ៕
តើលោក សម រង្ស៊ី ពិតជាក្លាហានហ៊ាន វិលត្រឡប់មក ប្រទេសខ្មែរមែនឬ? បើពិតជាដូច្នោះមែន ខ្ញុំពិតជាកោតសសើរគាត់ ហើយខ្ញុំនឹងប្រសិទ្ធនាមអោយគាត់ថា ជា អ៊ុងសាន ស៊ូជី កម្ពុជា! អ៊ុងសាន ស៊ូជី ភូមា ជាប់គុកក្នុងផ្ទះ តែអ៊ុងសាន ស៊ូជី កម្ពុជា ពុំមានវាសនាដូចអ៊ុងសានស៊ូជី ភូមាទេ គឹគុកព្រៃស កំពុងតែរង់ចាំអ្នក! តែនេះវាកាន់តែធ្វើអោយលោកសម រង្ស៊ី ល្បី ជាងអ៊ុងសានស៊ូជី ភូមា ទៅទៀត ហើយវាក៏អាចជួយសង្រ្គោះគណបក្សរបស់លោកបានខ្លះមកវិញ នេះបើសិនជាលោកគិតអំពីគណបក្សជាធំ តែអ្នកដែលទទួលបានផលប្រយោជន៏មហាសាលគឹ លោក កឹម សុខា ឯណោះ!!!! ឯលោក ធ្វើជាវិរៈបុរសដេកក្នុងគុកចុះ!!!!
ទីបំផុត មុខបូស របស់អ្នកភូមិបឹងកក់បានធ្លាយមុខហើយ ដោយសារការព្យាបាលវះកាត់យកដុំមហារីកចេញយ៉ាងប៉ិនប្រសព្វ ពីសំណាក់លោក វេជ្ជបណ្ឌិត ហ៊ុន ម៉ាណែត បុត្រច្បង របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សង្ឃឹមថា មុខបូស របស់អ្នកបូរីកីឡា នឹងធ្លាយ ឆាប់ៗនាពេលខាងមុខនេះ ជាមិនខាន ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកវេជ្ជបណ្ឌិតទាំងពីរនាក់ខាងលើ ពេលនោះ ពួកសង្គមស៊ីវិល និងពួកគណបក្សប្រឆាំង ហារមាត់ជង្រ្គង់ និយាយលែងចេញ អស់ការងារធ្វើ!!!!! ជាពិសេសវិទ្យុសំបុកឃ្មុំ នឹងត្រូវបិទទ្វារឆាប់ៗខាងមុខនេះ ដូចការអះអាងរបស់ប្រធានវិទ្យុសំបុកឃ្មុំពិតប្រាកដមែន! សូមបងប្អូនពលរដ្ឋទាំងអស់ជឿជាក់មកលើអាជ្ញាធរ និងគណបក្សប្រជាជន!!!
នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ចហើយស្រែកថា ជារឿងនយោបាយ!!!!
Khmer Family
says:
July 4, 2013 at 2:45 pm យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
………………………………………………………………………………………………………………………………….
នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!
Khmer Family
says:
July 4, 2013 at 2:46 pm បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
អ៊ើយ អាសំលាប់យួន! អញមិនដែលគិតថា អញបាក់មុខ ព្រោះតែអារឿងបញ្ចេញមតិនោះទេ! ហើយការបញ្ចេញមតិរបស់អញ ក៏គ្មានអាណាអោយអញមួយរៀលដែរ ហើយចំណែកបុណ្យសក្ត័កាន់តែគ្មានទៅទៀត តែអញបញ្ចេញមតិទៅតាមឆន្ទៈរបស់អញ! អាហ្អែងមានសិទ្ធបញ្ចេញមតិស្រលាញ់និងគាំទ្រអ្នកដែលអាហ្អែងស្រលាញ់ពេញចិត្ត! តែអញក៏មានសិទ្ធបញ្ចេញមតិស្រលាញ់និងគាំទ្រអ្នកដែលអញស្រលាញ់និងពេញចិត្តដែរវើយ! មនុស្សវាមានចិត្តខុសៗគ្នា កឹម សុខា និង កឹម សុខុន បងប្អូនបង្កើតនឹងគ្នា នៅមានចិត្តខុសគ្នា ខាំគ្នាដូចឆ្កែឆ្មា ចុះទំរាំអាហ្អែងនិងអញ???????? និយាយត្រង់ៗចុះ ពាក្យប្រឆាំង ពាក្យរិៈគន់ ឬពាក្យកែលំអរ ល្អៗ អាហ្អែងមិនចេះប្រើទេឬអាឆ្កែឆ្កួត!!!!!!!!!!!!
គួរតែមានអ្នកដឹកនាំក្បួនយុវជនខ្មែរ ដែលស្រឡាញ់ខាងលោកសេរីនិយមជាមហាកម្លាំងអហិង្សាមាន
ទ្រង់ទ្រាយយ៉ាងធំដើម្បីគាំទ្រកិច្ចការពាររក្សាសុវត្ថិភាពជូនលោកប្រធាន សម រង្ស៊ី។ផ្តល់អាទិភាពទុក
ឲអ្នកតំណាងរាស្ត្រទី១ បំរុងនៃគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិនបន្តកិច្ចការឃោសនាប្រឈមមុខនឹង
អភិបាលខេត្តនេះ ដែលជាអតីតមេទ័ពស្រួចប្រភពខ្មែរក្រហម ធ្លាប់បញ្ជាប្រយុទ្ធយ៉ាងស្វាហាប់នៅលើ
សមរភូមិធ្វើសឹកសង្គ្រាម ដូចគ្នា។
Every countries around the world, they never catch the top leader when they are being in the power but they will arrested when they out of power. That is natural law, don’t worry about HS he will be the same for the future. He know very clear on that situation and his future, because of this he wouldn’t leave power.
This time people will know you very well,
Come on one eye man,
វាគ្មានអ្វីប្លែកនិងឆ្ងល់ទេអាតុលាការស្រុកខ្មែរនោះ,វាតែប៉ុណ្ណឹង ហ៊ានតែកាត់ក្ដីឲ្យអាអ្នកធំចាញ់ គឺអាតុលាការនិងហើយដែលចូលគុកមុនគេកុំឆ្ងល់ សូម្បីតែក្មេងបៀមដៃក៍វាដឹងថាតុលាការស្រុក
ខ្មែរយ៉ាងមេចដែរ។
KHMER FAMILY oeuy, should change yourself to YUON FAMILY IS CORRECT.
If really khmer didn’t write like you.
សារព័ត៌មានទាំង កាសែត វិទ្យុ និងទូរទស្សន៍ ល្បីរបស់អន្តរជាតិ ជាច្រើនបានវាយតម្លៃថា គណបក្ស ប្រជាជនកម្ពុជា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តឈ្នះ សម្រាប់ការបោះឆ្នោត តំណាងរាស្រ្តនីតិកាលទី៥ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។ នេះជាការលើកឡើង របស់លោក អ៊ឹម ឈុនលឹម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ក្នុងឱកាស ដែលលោក ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា ជិត ៣០០០នាក់ នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣។
លោកបានបញ្ជាក់ថា មាន កាសែត វិទ្យុ និងទូរទស្សន៍ ចំនួន៨ ក្នុងនេះ វិទ្យុរបស់កាណាដា Canadian broadcasting cooperation ឲ្យដឹងថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំ ២៨ឆ្នាំ ហើយ ហើយគេមើលឃើញ ច្បាស់ លាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នឹងបន្តដឹងនាំទៅមុខទៀត។
លោកបន្តថា ដោយឡែក សារព័តមាន រ៉ូយទ័រ គេដាក់ថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នឹងឈ្នះ ការបោះ ឆ្នោត នៅថ្ងៃទី ២៨ ខែ កក្តដា ឆ្នាំ២០១៣ នេះ។ និងទូរទស្សន៍ Chanel news asia បានឲ្យវាយតម្លៃថា គណបក្ស ប្រជាជន កម្ពុជារបស់បុរសខ្លាំង លោក ហ៊ុន សែន និងបន្តឈ្នះ ផ្លូកទឹកផ្លូកដី សម្រាប់ ថ្ងៃ ២៨ ខែកក្ដដា ឆ្នាំ២០១៣នេះ និងសារព័ត៌មាន ជាច្រើន ក៏បានវាយ តម្លៃប្រហាក់ប្រហែលគ្នាដែរ ក្នុងនោះក៏មានសារព័តមាន ហ្វុក ញូវ, សៅ ឆាយណា ម៉ូនឹងផុស របស់ ប្រទេសចិន, ស៊ឹន ហ៊ូ របសប្រទេសចិន , ហ្វី ស្យុគណាល របស់ប្រទេសបារាំង, អាលស្យេរ៉ា របស់ប្រទេសកាតា បានវាយតម្លៃ ថា គណបក្ស ប្រជាជនកម្ពុជារបស់បុរសខ្លាំង លោក ហ៊ុន សែន និងបន្តឈ្នះ ភ្លូកទឹកភ្លូកដី សម្រាប់ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ ២០១៣៕
លោកអ្នកលេង! ពិតមែនតែខ្ញុំជាអ្នកងប់ងុលជាមួយគណបក្សប្រជាជន ប៉ុន្តែខ្ញុំគាំទ្រអ្វីដែលត្រឹមត្រូវ ខ្ញុំប្រឆាំងជាមួយភាពអយុត្តិធម័ ខ្ញុំគាំទ្រសេរីភាព ជាពិសេសគឹសេរីភាពនិងសិទ្ធិនៃការទទួលបានពត៏រមាន សិទ្ធិនៃការបញ្ចេញមតិ មនុស្សយើងបើមិនដឹងខុស គឹមិនអាចរកផ្លូវត្រូវឃើញនោះទេ ហើយបើចង់ដឹងខ្លួនឯងថា មានកំហុសអ្វីនោះ ទាល់តែមានអ្នកតិៈទៀនឬរិៈគន់បញ្ចេញមតិ ហេតុនេះហើយ ប្រទេសប្រកាន់របបលទ្ធិប្រជាធិប្បតេយ្យ គេតំរូវអោយមានគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឹគណបក្សប្រឆាំងមានតួនាទី ត្រួតពិនិត្យសកម្មភាពអនុវត្តការងាររបស់គណបក្សកាន់អំណាច បើសិនជាឃើញថា គណបក្សកាន់អំណាចអនុវត្តមានការខុសឆ្គង គណបក្សប្រឆាំងមានសិទ្ធផ្តល់យោបល់ឬរិៈគន់ ដើម្បីកែរលំអរស្ថាបនាប៉ុណ្ណោះ តែមិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយឡើងកាន់អំណាចខ្លួនឯងនោះទេ ពិតមែនហើយថា សារពត៏រមាន Camnews នេះលំអៀងទៅរកគណបក្សប្រឆាំងបន្តិចមែន ប៉ុន្តែជាទូទៅគឹអាចទទួលយកបាន ហើយខ្ញុំតែងចាត់ទុកគេហទំពរ័ Camnews ថា ជាទីលានប្រជាធិប្បតេយ្យគ្រាន់បើជាង VOA ឬ អាស៊ីសេរី វិទ្យុសំបុកឃ្មុំ ឬសារពត៏រមានប្រឆាំងដ៏ទៃទៀត ប៉ុន្តែជាគោលការណ៏ យើងមិនអាចចាប់បង្ខំ សារពត៏រមាន គេហទំពរ៏ វិទ្យុ និងទូរទស្ស ឯកជន ទោះប្រកាន់និន្នាការប្រឆាំងក្តីឬគាំទ្រក្តី អោយស្ថិតនៅជាអព្យាក្រិត្យបាននោះទេ ពីព្រោះនេះជាការពេញចិត្តឬហៅថា មុខរបររកស៊ីរបស់គេ!
បញ្ជូនជន សង្ស័យ២នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធ និងការផ្ទុះអាវុធ នៅក្បែរក្បួនដង្ហែ គណបក្ស សង្គ្រោះជាតិ (មានវីដេអូ)
.-ក្រុមអង្គការ សង្គមស៊ីវិល សាទរចំពោះ ចំណាត់ការច្បាប់
ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ បានត្រូវបញ្ជូនទៅកាន់ តុលាការ នាព្រឹកថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៣នេះ វេលាម៉ោង១០ ក្នុងករណីជាប់ពាក់ព័ន្ធការផ្ទុះអាវុធ ខណៈដែលក្បួនដង្ហែរបស់ គណបក្សសង្គ្រោះ ហែទៅដល់ ចំណុចកើតហេតុស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣។
សេចក្តី រាយការណ៍ ពីសមត្ថកិច្ច អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលបញ្ជូន ទៅតុលាការ ដើម្បីសាកសួរនោះ ខណៈជនសង្ស័យ ចំនួន២នាក់ ផ្សេងទៀត ត្រូវបានដោះលែង ក្រោយពីរកឃើញថា មិន ជាប់ពាក់ព័ន្ធ ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងពីរនេះ ត្រូវបានអង្គការសង្គមស៊ីវិលនានាស្វាគមន៍ផងដែរ ក្រោយ ពីលេចឮថា មានការដោះលែងជនសង្ស័យទាំង៤នាក់នោះ។
ការបញ្ជូនជនសង្ស័យ នេះ ក្រោយពេលដែល គណៈកម្មាការ ចម្រុះបាន ចុះទៅពិនិត្យមើលនៅក្នុងកាមេរ៉ា សុវត្ថិភាព និងធ្វើការឆែកឆេរ ហើយរកមិនឃើញ សកម្មជនណាម្នាក់ របស់បក្សប្រឆាំង នៅក្នុងភូមិគ្រិះនោះ បើទោះបីមានការចោទ ប្រកាន់ថា ម្ចាស់ភូមិគ្រិះបានចាប់ខ្លួន សកម្មជន បក្សសង្គ្រោះជាតិ ទៅលាក់ទុកក៏ ដោយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការបញ្ជូនជនសង្ស័យទាំងពីរនាក់នេះ ទៅតុលាការជារឿងមួយល្អសម្រាប់ធ្វើការដោះស្រាយបញ្ហាដែលបានកើតមានឡើងកុំឲ្យរីករាលដាលធំជាងនេះទៀត ជាពិសេសកុំឲ្យមានផលប៉ះពាល់ទៅដល់ដំណើរការនៃការឃោសនារកសំឡេង ក៏ដូចជាការបោះឆ្នោត នាពេលខាងមុខ។
លោកបន្តថា បញ្ហាដែលបានកើតឡើងនេះ មិនមែនកើតចេញពីគណបក្សនយោបាយនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារបុគ្គលតែប៉ុន្មាននាក់ទេ ហើយគួរតែចោទប្រកាន់ទៅលើបុគ្គលទាំងនេះវាល្អជាង ជៀសវាងការចោទប្រកាន់ទៅគណបក្ស។
លោកបានបញ្ជាក់ថា “រឿងនេះ ជាឧទាហរណ៍មួយ ដើម្បីយើងមានមេរៀន ព្រោះអីខ្ញុំទៅមើលដែលអត់មានគំរោងអីទាំងអស់ គឺវាកើតចេញមកពីការឆេវឆាវ របស់បុគ្គលតែប៉ុន្មាននាក់នេះទេ ហើយអ្នកចូលរួមទាំងអស់គួរតែធ្វើយ៉ាងជៀសឲ្យផុតពីបញ្ហាបែបនេះ”។
ចំណែកលោក អំ សំអាត មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ បានឲ្យដឹងដែរថា លោកស្វាគមន៍ចំពោះចំណាត់ការច្បាប់ ព្រោះជាធម្មតាបុគ្គលម្នាក់ណាក៏ដោយ ឲ្យតែប្រព្រឹត្តខុសច្បាប់ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់។ លោកថា បញ្ហានេះវាបានប៉ះពាល់ទៅដល់ដំណើរការ នៃការឃោសនារកសំឡេងរបស់គណបក្សនយោបាយនីមួយៗ ហើយការកើតឡើងនូវរឿងទាំងអស់នេះដោយសារតែម្នាក់ៗ ពុំបានអនុវត្តន៍ទៅតាមច្បាប់ត្រឹមត្រូវ។
លោក អំ សំអាត បានបន្តទៀតថា “ប្រសិនបើយើងមិនបានអនុវត្តទៅតាម ច្បាប់ឲ្យបានត្រឹមត្រូវនោះទេ គឺវានាំឲ្យមានការរិះគន់ថា ជារឿងនយោបាយ ជារឿងរើសអើងនយោបាយ ដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់ការឃោសនារកសំឡេងឆ្នោត”។
លោក បានបន្ថែមថា ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកសូមអំពាវនាវឲ្យ យុវជនទាំងអស់ ដែលចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតសម្រាប់គ្រប់គណបក្សទាំងអស់ហើយ មាននិន្នាការទៅរកបក្សនយោបាយណា មួយនោះ ត្រូវតែរក្សាភាពថ្លៃថ្នូរ និងរក្សាសន្តិភាពជៀសវាងការប្រើប្រាស់អំពើហិង្សាដាក់គ្នា នាំឲ្យមានភាព អសកម្មណាមួយកើតឡើង នាំឲ្យមានបាត់បង់សណ្តាប់ធ្នាប់សង្គម។
លោក ស៊ន ម៉ាតឃេនថុស អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុម អ្នកសារ ព័ត៌មាននៅស្ថានទូត កាលពីថ្ងៃសៅរ៍ទី៦ ខែកក្កដា ថា បញ្ហានេះលោកក៏បានដឹងដែរ ហើយលោកកំពុងតែ ប្រមូលព័ត៌មានបន្ថែមទៀត ។ចំពោះដំណើរការឃោសនារកសំឡេងឆ្នោតនោះ លោកមិនទាន់វាយតម្លៃយ៉ាង ណានោះទេ ព្រោះវាកំពុងតែដំណើរការនៅឡើយ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែកក្កដា មានការស្រែកគាំទ្រ គណបក្ស រៀងៗខ្លួន ជាហេតុធ្វើឱ្យមានការ ប៉ះទង្គិច គ្នា រហូតដល់ផ្ទុះអាវុធ៤-៥គ្រាប់ ហើយ ការផ្ទុះអាវុធនេះហើយ ធ្វើឱ្យសមាជិក សមាជិកា គណបក្ស សង្គ្រោះ ជាតិភាគ ច្រើនជាក្រុមយុវជន បាននាំគ្នាផ្ទុះ កំហឹង រហូតដល់ប្រើដុំថ្ម គប់ទៅក្នុងភូមិគ្រឹៈ បណ្ដាល ឱ្យបែកបញ្ចក់រថយន្ដផងដែរ ប៉ុន្ដែ ភ្លាមៗនោះ ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន នាំយកទៅទី បញ្ជាការ អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ជម្លោះពាក្យសំដីឈានទៅប្រើអំពើហឹង្សាដាក់គ្នា មិនអាចបន្ទោសម្ខាងៗបានទេ ហើយមិនអាចចាប់តែម្ខាងដាក់គុគបានទេ ព្រោះតែឌឹដាក់គ្នា រឿងនេះមិនអាចទះដៃតែម្ខាងឮបានទេ សូមពិចារណាអោយបានច្បាស់ កុំគិតតែស្រែកថាជាការគំរាមកំហែងអោយសោះ ត្រូវតែចាប់ពួកម្ខាងទៀតដែលអាងមានគ្នាច្រើនរាប់រយអ្នកព្រួតគ្នាប្រើអំពើហឹង្សា គប់ដុំថ្ម ដំបង មកលើផ្ទះ និងរថយន្ត ធ្វើអោយខូចខាតផ្ទះនិងរថយន្តរបស់គេដូចមានភស្តុតាងស្រាប់ ម្ចាស់ផ្ទះមានគ្នាតិច ៣ឬ៤នាក់ មិនអាចទប់ទល់នឹងពួកបាតសង្គមកំរោលចូលរាប់រយនាក់បានទេដូច្នេះមានតែបាញ់គំរាមឡើងលើ ដម្បីការពារខ្លួនប៉ុណ្ណោះ! រឿងនេះអាងគ្នាច្រើនធ្វើបាបគ្នាតិច ហើយមកចោទថាជារឿងនយោបាយទៀត!គួរអោយអស់សំណើចមែន!!!!
Thank you for the court to make clear for citizen to aware that this is a real culture of Cambodian court to Powerfuls.
ស៊ីភីភី ត្រៀមខ្លួនលោតទំលាក់ជ្រោះដោយខ្លួនអែងអោយហើយទៅ ។ ខ្ញុំ នៅតែនិយាយថា
គ្មាននរណាអាចអោយស៊ីភីភី លោតទំលាក់ជ្រោះដោយខ្លួនអែង ក្រៅពីស៊ីភីភីខ្លួនអែងនោះទេ ។
ខំទៅ ស៊ីភីភី អ្នកអែងបានប្រើល្បិចថោកទាបរាប់មិនអស់ប៉ុណ្ណា
រណ្តៅមរណះសំរាប់អ្នកអែងក៏កាន់តែខិតជិតដើម្បីស្វាគមន៏សំរាប់អ្នកអែងប៉ុណ្ណោះដែរ ។
.
លោក “អ្នកលេង” ឃ្លាខាងលើរបស់លោកនោះ វាគ្រាន់តែជាការយល់ឃើញតែម្ខាងប៉ុណ្ណោះ, តថភាពវាជារឿងពិត ហើយលោកដឹងក្នុងចិត្តលោកច្បាស់ណាស់ ថារណ្តៅមរណះ ពិតជា រង់ចាំស៊ីភីភីមែនឬ? សំណេរដែលផុសចេញពីបេះដូងមិនស្អាតរបស់លោក នឹងមិនអាចទាញ យកសន្លឹលឆ្នោតមួយសន្លឹករបស់អ្នកអានអោយទម្លាក់ ទៅក្នុងធុងឆ្នោត របស់បក្សលោក បានឡើយ។សូមអោយលោក & បក្សរបស់លោកជួបតែសំណាងល្អ។
ស្វាគមន៍ ការវិលវិញរបស់អ្នកស្រែ។សង្ឃឹមថា អ្នកស្រែនឹងចូលរួមជាវិភាគទានក្នុងការផ្តល់ពត៌មានពិត និងត្រឹមត្រូវទុកជូនលោកអ្នកអាន មើលនិងពិចារណា ជៀសវាង ទទួលពត៌មានខុសពីអ្នកផ្កាប់មុខទាំងឡាយ។សូមអរគុណ។
ខ្ញុំមិនយល់សោះ! ថាហេតុអ្វីបានជាលោក អ្នកលេង ចង់អោយ ស៊ីភីភី ស្លាប់ម៉្លេះ? មួយម៉ាត់ណាក៏ចង់អោយស៊ីភីភីស្លាប់ដែរ ហេតុអ្វីចិត្តថ្លើមលោកខ្មៅយ៉ាងនេះ? តើចិត្តថ្លើមលោកធ្វើពីអ្វី? ហើយលោកជាជនជាតិពូជសាសន៏អ្វី? ចំណែកខ្ញុំទោះជាខ្ញុំគាំទ្រគណបក្សប្រជាជន តែខ្ញុំក៏មិនដែលចាត់ទុកគណបក្សប្រឆាំងជាគូរសត្រូវ ឬក៏ចង់អោយនណារម្នាក់ស្លាប់ដែរ ! ព្រោះអ្នកប្រឆាំងឬអ្នកមិនប្រឆាំងគឹសុទ្ធតែជាខ្មែរ អ្នកណាចាញ់ឆ្នោត ឬក៏ឈ្នះឆ្នោតក៏ដោយ ក៏សុទ្ធតែជាខ្មែរ យើងអាចញញឹមដាក់គ្នា ផឹកកាហ្វេជាមួយគ្នា ញ៉ាំគុយទាវជាមួយគ្នា ញ៉ាំបាយជាមួយគ្នា ឬជល់សំប៉ាញជាមួយគ្នាបានដែរតើ! គ្រាន់តែយើងមានទស្សនៈផ្ទុយគ្នា និងដើរផ្លូវផ្សេងគ្នាតែប៉ុណ្ណោះ ហេតុអ្វីក៏យើងធ្វើមិនបាន? ក្រែងលោកអួតថា លោកជាអ្នកនិយមសេរី ស្រលាញ់ប្រជាធិប្បតេយ្យ?ហេតុអ្វីលោកមិនធ្វើដូចប្រទេសលោកខាងលិច ដែលនិយមលទ្ធិប្រជាធិប្បតេយ្យ សេរីទៅ?
អ្នកភូមិបឹងកក់ ដាក់ញតិនៅតាម ស្ថានទូតប្រឆាំង អ្នកស្រី ទេព វណ្ណី
.ភ្នំពេញ៖ ស្ថានទូតអាមេរិក ទទួលយកញតិ អ្នកភូមិបឹងកក់ ប្រឆាំងអ្នកស្រី ទេព វណ្ណី នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៣ ។
ក្រុមអ្នកភូមិបឹងកក់ មានគម្រោងធ្វើដំណើរបន្តទៀត ទៅស្ថានទូតអូស្ត្រាលី ដើម្បីដាក់ញតិដូចគ្នាដែរ ដើម្បីប្រឆាំងនឹង ដំណាងរបស់ខ្លួន គឺអ្នកស្រី ទេព វណ្ណី ។
……………………………………………………………………………………………………………………………….
.ក្រុមអ្នកភូមិបឹងកក់ ផ្ញើញត្តិជូនរដ្ឋមន្រ្តី ការបរទេសអាមេរិក បង្ហាញពីសារជាតិពិត របស់ ទេព វណ្ណនី (មានវីដេអូ)
.- អ្នកភូមិបឹងកក់ គំរាមឈររង់ចាំ រហូតមន្រ្តីទូតអាមេរិក ព្រមទទួលញត្តិរបស់ខ្លួន
– អ្នកភូមិបឹងកក់ ចោទមន្រ្តីទូតអាមេរិកថា មានការរើសអើង ខុសពីគ្រាមុន
ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ប្រមាណជា ៥០នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៣ បាននាំដង្ហែញត្តិ ថ្មីមួយទៀត ដាក់ជូនស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ញត្តិថ្មីនេះ គឺក្រុមអ្នកភូមិបឹងកក់ផ្ញើទៅកាន់រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក ចន ឃែរី លោកស្រី ហ៊ីលឡារី គ្លីនតុន និងសហគមន៍បរទេសមួយចំនួនទៀត ដើម្បីបក ស្រាយ និងបង្ហាញពីសារជាតិពិត របស់អ្នកស្រី ទេព វណ្ណនី។
ការដង្ហែញត្តិដាក់ជូនស្ថានទូតអាមេរិកនាព្រឹកនេះ ដឹកនាំដោយអតីតសកម្មជនដីធ្លីនៅភូមិបឹងកក់ គឹអ្នកស្រី ថុល ស្រីពៅ លោក ឌួង សុគា និងអ្នកស្រី ហេង មុំ។
អ្នកស្រី ថុល ស្រីពៅ បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងដង្ហែញត្តិនោះថា ការដាក់ញត្តិថ្មីនេះ គឹពួកគាត់ផ្ញើទៅកាន់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃែរី និងមន្រ្តីអង្គការអន្តរជាតិ បំណងបញ្ជាក់ទៅកាន់មន្រ្តីទាំងអស់នោះថា លោកស្រី ទេព វណ្ណនី មិនមែនជាសកម្មភាពជនដីធ្លី ធ្វើការដើម្បីប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ នោះទេ ធាតុពិត ស្រីរូបនេះ ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។
ឆ្លើយតបទៅនិងសំណួររបស់ក្រុមអ្នកសារព័ត៌មាន តំណាងអ្នកភូមិបឹងកក់ បានបញ្ជាក់ជាថ្មីថា សកម្មភាពរបស់ គាត់ មិនមែនជារឿងនយោបាយ ឬមានអាជ្ញាធរនៅពីក្រោយខ្នងនោះទេ តែវាជារឿងពួកគាត់ជាមួយអ្នកស្រី ទេព វណ្ណនី។ មិនមែនដូចការលើកឡើងមួយចំនួន ដែលលើកឡើងដោយគ្មានការពិតនោះទេ។
ក្រុមអ្នកភូមិបឹងក៏បានផ្ញើសារតាមបណ្តាញព័ត៌មានទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃែរី ក៏ដូចអតី តរដ្ឋមន្រ្តីការបរទេស លោស្រី ហ៊ីលឡារី គ្លីនតុន ក៏ដូចជាសហគមន៍អន្តរជាតិមួយចំនួនទៀត ឈប់បន្តជឿលើ សកម្មភាពរបស់អ្នកស្រី ទេព វណ្ណនី។
ក្រុមអ្នកភូមិបឹងកក់បន្តថា អ្នកស្រី ទេព វណ្ណនី មិនមែនជាជនរងគ្រោះនោះទេ ជនរងគ្រោះក្នុងរឿងដីធ្លីពិតប្រាកដ គឺជាពួកគាត់ឯណោះវិញទេ។
រហូតដល់ម៉ោង ៩ និង១២ព្រឹកថ្ងៃដដែលនេះ មិនទាន់មានមន្រ្តីស្ថានទូតអាមេរិកណាម្នាក់ចេញមកទទួលញត្តិនៅ ឡើយទេ។ ឆ្លើយតបការមិនចេញមកទទួលញត្តិនេះ ក្រុមអ្នកភូមិបឹងកក់ បានថ្លែងគំរាមទៅមន្រ្តីស្ថានទូតអាមេរិក នឹងឈររង់ចាំរហូត។
តែទោះជាយ៉ាងណា ក្រោយមានការតវ៉ាខ្លាំង មន្រ្តីស្ថានទូតម្នាក់ បានចេញមកទទួលញត្តិពីអ្នកភូមិបឹងកក់ហើយ នៅម៉ោងជាង ៩ថ្ងៃដដែលនេះ។
ក្រុមអ្នកភូមិបឹងកក់ ក៏បានថ្លែងការកត់សម្គាល់របស់ខ្លួនផងដែរ សកម្មភាពរបស់មន្រ្តីស្ថានទូតអាមេរិកពេលនេះ មានភាពខុសគ្នាកាលពីពេលមុន ដោយលើកនៅពេលគាត់ដង្ហែញត្តិទាមទារដោះស្រាយ មិនដែលមានភាពយឺត យ៉ាងដូចពេលនេះឡើយ។
បន្ទាប់ពីដាក់ញត្តិជូនស្ថានទូតអាមេរិករួចហើយនោះ ក្រុមអ្នកភូមិបឹងកក់ បានបន្តយកញត្តិទៅដាក់នៅស្ថានទូតអូ ស្រ្តាលី ថៃ ជប៉ុន និងអាឡឺម៉ង់ ផងដែរ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុនក្រុមអ្នកភូមិបឹង ដែលទើបផ្តាច់ខ្លួនចេញនេះ បានដង្ហែញត្តិម្តងរួចមកហើយដាក់ នៅស្ថានទូតអាមេរិក ក៏ដូចជាសហគមន៍អឺរ៉ុប និងស្ថានទូតនានានៅកម្ពុជា ដើម្បីបង្ហាញពួកបរទេស ក៏ដូចជាម្ចាស់ ជំនួយបញ្ឈប់ការផ្តល់ជំនួយដល់អ្នកស្រី ទេព វណ្ណនី ព្រោះជំនួយនោះមិនបានដល់ជនរងគ្រោះពិតប្រាកដនោះ ទេ៕
.
ខ្ញុំយល់ថាលោកសោភណ្ឌ័ពិតជាដឹងច្បាស់ថាតុលាការនិងមិនចាត់ការបណ្តឹងដូចលើកមុនអញ្ចឹង តើការដែលលោកដាក់បណ្តឹងលើកនេះគឺគាត់ដឹងថាគាត់គឺជាពងមាន់ទៅជល់និងថ្មរតែបើទោះបី ជាមិនឈ្នះថ្មរក្តីក៍អាចធ្វើឲ្យថ្មដ៍រឹងនោះត្រូវប្រឡាក់ពងមាន់ហើយបន្ទាប់ពីពងមាន់នោះប្រត្តិកម្ម ទៅនិងពន្លឺថ្ងៃនិងសន្សើមថ្មនោះនិងមានក្លិនស្អុយនណាក៍មិនចង់ទៅក្បែរដែរ។ មួយទៀតបណ្តឹងនេះក៍ជះឥទ្ធឹពលមិនល្អទៅឯករាជ្យភាពនៃតុលាការដែរដែលកំពុងសរបញ្ជាក់ឲ្យឃើញថាតុលារមិនមាន ឯករាជ្យគ្រប់គ្រាន់លំអៀទៅអ្នកមានអំណាច។ នេះគឺជាគោល បំណងរបស់លោកសោភណ្ឌ័នពិត។