ជនសង្ស័យក្នុងការបាញ់កាំភ្លើងឡើងលើគំរាមក្រុមយុវជនហែក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៥ ខែកក្កដា កន្លងទៅ ក្នុងសង្កាត់ផ្សារដើមថ្កូវ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដើម្បីចាត់វិធានការតាមច្បាប់។
ដោយ ទេព សុរ៉ាវី
2013-07-09
RFA

ជនរងគ្រោះដែលជាសកម្មជនហែរបស់គណបក្សសង្គ្រោះជាតិ (ពីស្ដាំ) ឈ្មោះ អ៊ឹម វិជ្ជការ កៅ ណិត និង វិបុល ប៊ូណា នៅចំណុចផ្លូវ១៣៥ ភូមិបឹងត្របែកខាងត្បូង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣។ RFA/Khe Sonorng
មន្ត្រីអង្គការសិទ្ធិមនុស្ស ដែលឃ្លាំមើលករណីនេះ បានស្វាគមន៍ចំពោះចំណាត់ការតុលាការ ហើយថា នេះជាសញ្ញាមួយល្អសម្រាប់អ្នកចូលរួមបោះឆ្នោត ដែលជឿទុកចិត្តចំពោះប្រព័ន្ធតុលាការ និងអាជ្ញាធរ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុន្នី សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា ឃី គឹមលន់ អាយុ ៤៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់ពន្ធនាគារបណ្ដោះអាសន្ននៅព្រឹកថ្ងៃទី៩ ខែកក្កដា ក្រោមបទចោទប្រកាន់ប្រើប្រាស់អាវុធខុសច្បាប់។
ប្រភពពីតុលាការឲ្យដឹងថា ការឃុំខ្លួននេះធ្វើឡើងតាមមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។ បើតុលាការរកឃើញថា លោក ឃី គឹមលន់ មានពិរុទ្ធភាពដូចការចោទប្រកាន់មែន លោកអាចជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ។
កាលពីយប់ថ្ងៃទី៥ ខែកក្កដា មានអំពើហិង្សាមួយបានកើតឡើងចំពោះក្បួនឃោសនាគណបក្សសង្គ្រោះជាតិ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បណ្ដាលឲ្យយុវជន ៣នាក់ ដែលចូលរួមក្នុងយុទ្ធនាការឃោសនានោះរងរបួស។ ជនរងគ្រោះបានអះអាងថា ពួកគេរងរបួសដោយការវាយតប់ និងប៉ះទង្គិចដោយដុំថ្ម កែវ និងដប ដែលភាគីម្ខាងទៀតបានគប់មកលើក្បួននៅពេលដែលក្បួនហែមកដល់មុខផ្ទះលោកឧកញ៉ា ឃី គឹមលន់ និងមានបាញ់កាំភ្លើងឡើងលើដើម្បីគំរាមដែរ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់។ ប៉ុន្តែក្រោយការសាកសួរ មនុស្ស ២នាក់ ត្រូវបានដោះលែងដោយសម្អាងថាមិនមានជាប់ពាក់ព័ន្ធនឹងការបាញ់បោះនោះទេ។ រីឯ ២នាក់ផ្សេងទៀត រួមមាន លោក ឧកញ៉ា ឃី គឹមលន់ និងឈ្មោះ អ៊ុង ចាន់ថន ត្រូវបានបញ្ជូនទៅតុលាការ ប៉ុន្តែចៅក្រមសម្រេចចេញដីកាឃុំខ្លួនតែលោក ឃី គឹមលន់ ម្នាក់ប៉ុណ្ណោះ ដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្ន។
អនុប្រធានគណៈកម្មាធិការវិន័យ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ លោក ហូរ វ៉ាន់ យល់ថា ការសម្រេចឃុំខ្លួនតែឧកញ៉ា ឃី គឹមលន់ តែម្នាក់នោះ ជារឿងដែលមិនអាចទទួលយកបានទេ ព្រោះលោកមានភស្តុតាងបង្ហាញថា ឈ្មោះ អ៊ុង ចាន់ថន មានកាន់អាវុធអាកា ហើយបុគ្គលរូបនោះផ្ទាល់ក៏បានសារភាពថា ខ្លួនជាអ្នកបាញ់កាំភ្លើងផងដែរ។
ទោះជាចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ ក្នុងការបាញ់បោះសេរីក៏ដោយ ក៏មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមន៍អាដហុក (Adhoc) លោក ចាន់ សុវ៉េត យល់ថា វាជាសញ្ញាមួយល្អសម្រាប់អ្នកចូលរួមបោះឆ្នោត ដែលជឿទុកចិត្តចំពោះប្រព័ន្ធតុលាការ និងអាជ្ញាធរ ហើយនេះជាអ្វីដែលអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋចង់បាន។
លោក ចាន់ សុវ៉េត បញ្ជាក់ថា ការបាញ់បោះគំរាមកំហែងណាមួយដល់អ្នកចូលរួមឃោសនាបោះឆ្នោត ជាការជះឥទ្ធិពលមួយអាក្រក់ដល់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌។ លោកទទូចស្នើសុំឲ្យរដ្ឋាភិបាលជួយទប់ស្កាត់នូវអំពើហិង្សាឲ្យខានតែបាន និងធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នាចំពោះមុខច្បាប់ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅល្អ និងអាចជឿទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការ៣១ប្រកាសគាំទ្របក្សណាលើកស្ទួយសិទ្ធិសេរីភាពទទួលព័ត៌មាន
- ទស្សនៈពលរដ្ឋចំពោះការប្រកាសត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី
- ព័ត៌មានទាក់ទងនឹងការបោះឆ្នោតសម្រាប់ថ្ងៃ៩ កក្កដា
- ពិធីរំឭកខួបព្រះវិហារឬជាពិធីឃោសនារកសំឡេងឆ្នោត?
- នគរបាលព្រមានចាប់លោក សម រង្ស៊ី ពេលមកដល់កម្ពុជា
- សកម្មជនបក្សប្រជាជនរងការចោទថាគំរាមសម្លាប់សកម្មជនបក្សប្រឆាំង
- បក្សសង្គ្រោះជាតិគ្រោងប្ដឹងមេភូមិបក្សប្រជាជនខេត្តមណ្ឌលគិរី
- គ.ជ.បទទួលបានបណ្ដឹងជាង១០០ក្នុងពេលឃោសនាបោះឆ្នោត១០ថ្ងៃ
- សកម្មជនបក្សប្រជាជនប្ដឹងចោទសកម្មជនបក្សសង្គ្រោះជាតិរឿងប្រើហិង្សា
ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ
………………………………………………………………………………………
.បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
…………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
……………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
………………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
……………………………………………………………………………………………………………………………….
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!
Khmer Family Your Family
says:
July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
Khmer Family
says:
July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានជំនឿជឿជាក់មកលើអាជ្ញាធរនិងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំងនិងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ
Khmer Family Your Family
says:
July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
……………………………………………………………………………………………………………………………….
គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!
វាគ្មានអ្វីចំឡែកនោះទេ ចំពោះការគំរាមកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិចនោះ! ពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សហសេវ៉ឹក ឬ កូនជឹង របស់ពួកគេ ប្រាកដជាចាញ់ឆ្នោតយ៉ាងភ្លូកទឺកភ្លូកដីពិតប្រាកដ ហេតុនេះ កុំអោយបាក់មុខខ្លាំងពេក ក៏ប្រកាសអោយហើយទៅ! ប៉ុន្តែកុំភ្លេចថា ពីឆ្នាំ ១៩៧៩ មកដល់ ឆ្នាំ ២០០៣ អាមេរិច មិនត្រឹមតែមិនផ្តល់ជំនួយមកកម្ពុជាទេ ថែមទាំងអំពាវនាវ អោយសហគមន៏អន្តរជាតិកុំផ្តល់ជំនួយ និងហ៊ុំពទ្ធ័សេដ្ខកិច្ចកម្ពុជាទៀត តែយើងនៅតែរស់បាន!!!!!!!
វាគ្មានអ្វីចំឡែកសម្រាប់តែពួកអាបំផ្លាញជាតិឯងមួយក្តាប់តូចនិង។ ពួកឯងអាងអីអាងមានលុយ
មានវីឡាឡានដាក់មេប្រូចទៅដេកស៊ីនៅស្រុកគេ៕ ប្រជាពលរដ្ឋគ្រប់ខេត្តក្រលំបាកវេទនាហើយ
ត្រូវពួកអាទ្មិលឥតសាសនាឯងគៀបសង្កត់ទៀត តើឲ្យពួកយើងជាខ្មែររស់ដល់ពេណា។
=======================
នេះជាតុលាការបក្សពួកអ្នកកាន់អំណាចនិងជីះជាន់ធ្វើបាបប្រជាពលរដ្ឋ។ តុលាការនេះមិនមែនជា
តុលាការបំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋឡើយ។ សូមបងប្អូនមើចុះ សួរថាតើជនល្មើសដូចជា
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបានដកកាំភ្លើងបាញ់កម្មករ ៣ នាក់
ឲ្យរងរបួស និងភរិយារបស់រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា ដែលជាប់ពាក់
ព័ន្ធនឹងការស្រោចទឹកអាស៊ីតលើកញ្ញា តាត ម៉ារីណា ឲ្យពិការអស់មួយជីវិត ការសម្លាប់
ពិសិទ្ធពាលិកា ការបាញ់ប្រហារកញ្ញាតូចស្រីនិច ។ល។ និង ។ល។ ហេតុអីបានជាមិនអនុវត្តចាប់
ខ្លួនជនដៃដល់ទាំងនោះមកកាត់ទោសផង ជាពិសេសជនដែលចូលរួមបំផ្លាញធនធានព្រៃឈើ
ទាំងយប់និងថ្ងៃ និងជនដែលដើរចង់អុលទឹកដីរបស់រដ្ឋរបស់ប្រទេសមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន
ជាមុនសិនមុននឹងចាប់ខ្លួនលោក សម រង្ស៊ី។
ដូចនេះយើងសូមផ្តាំទៅបងប្អូនខ្មែរដែលជាជនរួមជាតិទាំងអស់ត្រូវតែភ្ញាក់រលឹកនិងក្រោកឈរ
ឡើងទាំងអស់គ្នា ទាំងគ្រប់ក្រសួងស្ថាបន័ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ចូលរួម
ជួយប្រជាជាតិខ្មែរយើង ជួយប្រទេសយើង ជួយព្រះមហាក្សត្រយើងនៅថ្ងៃខាងមុខនេះកុំបីអាក់
ខានឡើយ! ជ័យយោទឺកដីសុវណ្ណភូមិ!
យុវជនដ័ល្អរបស់បក្សសង្គ្រោះជាតិ ល្អចូលរួមបញ្ហាជាតិ ។ អាយុវជនបក្សប្រជាជនមើលទៅចូលរួមធ្វើអំពើពុករលួយ កាប់ឈើស្រុកខ្មែរ អយុត្តិធម័សង្គម
ពួកពាលអស់ហ្នឹងមិនគួរប្រើកាំភ្លើងសោះ គួរតែបោកគ្រាប់បែកពីរបីគ្រាប់បានត្រូវ