ពិធី​រំឭក​ខួប​ព្រះវិហារ​​ឬ​ជា​ពិធី​​ឃោសនា​រក​សំឡេង​ឆ្នោត?

តើ​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប ៥​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក អាច​ជា​រឿង​ឃោសនា​រក​សំឡេង​ឆ្នោត​ដែរ​ឬ​ទេ?

 

2013-07-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ខួប​ព្រះវិហារ ៦១០
ពិធី​រំលឹក​ខួប ៥​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​រសៀល​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៣។ RFA

ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ខួប ៥​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រសាទ​ព្រះវិហារ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា។ មន្ត្រី​រដ្ឋាភិបាល​បាន​​ប្រកាស​ថា ការ​ដាក់​បញ្ចូល​​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ​ទាំង​រូបិយ និង​អរូបិយ​នោះ ក៏​បាន​បង្ហាញ​ពី​សក្ដានុពល​​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ និង​មោទនភាព​ជាតិ​ចំពោះ​សម្បត្តិ​វប្បធម៌​​ទាំង​អស់​ដែល​កម្ពុជា​មាន។ មិន​តែ​ប៉ុណ្ណោះ កម្ពុជា​រឹតតែ​អាច​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃគូ​ក្នុង​ជួយ​អភិរក្ស​ប្រាសាទ​បុរាណ​ខ្មែរ និង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ាង​ច្រើន។

ទិដ្ឋភាព​យ៉ាង​គគ្រឹក​គគ្រេង​នៃ​ការ​អបអរ​សាទរ​ខួប ៥​ឆ្នាំ ក្នុង​ការ​ដាក់​បញ្ចូល​​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​៧ កក្កដា នៅ​ពហុកីឡាដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ។ កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល កង​កម្លាំង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ ព្រម​ទាំង​សិស្ស​និស្សិត​ប្រមាណ​ជា​ជាង ១​ម៉ឺន​នាក់។

ថ្លែង​ក្នុង​ពិធី​នោះ លោក សុខ អាន ឧបនាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​ជា​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​នោះ រឹតតែ​បង្ក​ភាព​ងាយ​ស្រួល​​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​កិច្ច​ប្រតិបត្តិការ​ដើម្បី​អភិរក្ស​ប្រាសាទ​បុរាណ​ខ្មែរ។

លោក សុខ អាន៖ «នេះ​គឺ​បង្កើត​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​គឺ​បង្កើន​នូវ​អ្វី​ដែល​គេ​ហៅ​ថា សាមគ្គី​ភាព​អន្តរជាតិ ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា International Solidarity ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​ឱ្យ​គង់វង្ស​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ប្រទេស​ផ្សេងៗ ឱ្យ​បាន​គង់វង្ស​ដែល​ជា​ផល​ប្រយោជន៍​ចំពោះ​មុខ​មួយ​ដ៏​សំខាន់​ដែល​យើង​ទទួល​បាន»

ពិធី​នេះ​មិន​ត្រឹម​តែ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​​​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​ដែរ។ លោក សុខ អាន ដែល​មាន​តួនាទី​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ​នោះ បាន​លើក​រឿង​ចំណូល​ដែល​​អាជ្ញាធរ​អប្សរា​ទទួល​បាន​​ពី​វិស័យ​ទេសចរណ៍​នោះ​ថា រដ្ឋាភិបាល​បាន​ប្រាក់​ចំណូល​ប្រហែល​ជា ៣០​លាន​ដុល្លារ​​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​​តាម​រយៈ​ភ្ញៀវទេសចរ​ក៏​ក្នុង​ឆ្នាំ​កន្លង​ទៅ​មិន​មែន​ដូច​មន្ត្រី​គណបក្ស​​​ប្រឆាំង​អះអាង​ថា បាន​ចំណូល​ប្រហែល​ចំនួន ១៥០​លាន​ដុល្លារ​នោះ​ទេ។

លោក សុខ អាន៖ «ចំណុច​នេះ​ខ្ញុំ​សូម​លើក​បន្តិច​ដែរ មាន​គណបក្ស​ខ្លះ​គាត់​បាន​ទិតៀន​ថា អាជ្ញាធរ​អប្សរា​គាត់​បាន​លក់​សំបុត្រ​ចូល​មើល​អង្គរ​បាន​លុយ ១៥០​លាន។ អ៊ីចឹង​គាត់​អាច​ដក​លុយ​នេះ​ទៅ​បើក​ប្រាក់ខែ​ជូន​មន្ត្រី ឬ​បើក​ប្រាក់ខែ​ជូន​ចាស់ៗ​ម្នាក់ ៤​ម៉ឺន​រៀល​ជា​ឧទាហរណ៍ នេះ​ហើយ​គាត់​នឹង​ទៅ​ប្រើ​អ្វីៗ ហើយ​គាត់​បាន​លើក​ឡើង​ជា​ប្រាក់​ផ្សេងៗ​ទៀត​ជា​ច្រើន​មុខ​ណាស់។ ខ្ញុំ​សូម​បញ្ជាក់​ថា នេះ​ជា​ការ​និយាយ​ដោយ​ល្ងង់ខ្លៅ​បំផុត ដោយ​មិន​យល់​អំពី​ការងារ​បេតិកភណ្ឌ​ទាល់​តែ​សោះ»

សម្រាប់​បញ្ហា​នេះ ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ពិធី​ខួប ៥​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​​កាល​ពី​ថ្ង​៧ កក្កដា គឺ​ជា​រឿង​កេង​ចំណេញ​ខាង​នយោបាយ ពីព្រោះ​ជា​ឱកាស​ក្នុង​យុទ្ធនា​ឃោសនា ហើយ​ម្យ៉ាង​ទៀត គឺ​មាន​ការ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ការ​រៀបចំ​ពិធី​នេះ។

លោក សុន ឆ័យ៖ «ក្នុង​ឱកាស​ដែល​យើង​កំពុង​តែ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ប្រើប្រាស់​ថវិកា​ជាតិ​ដើម្បី​យក​ចំណេញ។ រឿង​នេះ​គឺ​ជាមួយ​រឿង​ដែលៗៗ។ ខ្ញុំ​យល់​ថា គួរ​តែ​គណបក្ស​ប្រជាជន​យល់​ថា ពេល​នេះ​ជា​ឱកាស​ក្នុង​ការ​បោះ​ឆ្នោត ហើយ​រឿង​ប្រាសាទ​ព្រះវិហារ បញ្ហា​អ្វី​ដែល​ធ្វើ​កន្លង​ទៅ វា​ជា​ករណី​រឿង​ជាតិ​ទាំង​អស់​គ្នា​ វា​មិន​មែន​ជា​រឿង​តែ​សម្រាប់​គណបក្ស​ប្រជាជន​នោះ​ទេ»

លោក​បាន​បន្ថែម​ទៀត​ថា ចំពោះ​​ចំណូល​ថវិកា​ដែល​ទទួល​បាន​​ពី​ភ្ញៀវទេសចរ​ដែល​លោក សុខ អាន បាន​លើក​នោះ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​មិន​ស្មោះ​ត្រង់ និង​ជា​ការ​ឆ្លើយ​ដោះសា៖ «ជា​ការងារ​មួយ​ដែល​បង្ហាញ​ពី​ច្បាស់លាស់​ថែម​ទៀត​ថា ឯកឧត្ដម សុខ អាន នេះ គឺ​មិន​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​ចំណូល​ដែល​បាន​លក់​សំបុត្រ​ចូល​អង្គរវត្ត​ទេ។ ការ​ប្រើ​ប្រាស់​ឱកាស​នោះ​ជា​វេទិកា​ដើម្បី​ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ធ្វើ​ការ​លើក​ឡើង​ពី​បញ្ហា​ពុក​រលួយ​អង្គរវត្ត​នោះ ធ្វើ​ដោយ​គ្មាន​ការ​យល់​ដឹង ឬ​ធ្វើ​ដោយ​គ្មាន​ការ​ពិត​អី​ហ្នឹង នេះ​គឺ​ជា​ការ​ឆ្លើយ​ដោះសា​ជាក់ស្ដែង»

នាយក​ប្រតិបត្តិ​​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក បាន​បញ្ជាក់​ពី​បញ្ហា​នេះ​ថា ការ​ប្រារព្ធ​ពិធី​ខួប ៥​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ គឺ​ជា​រឿង​ចាំបាច់ ប៉ុន្តែ​គ្រាន់​តែ​ពិធី​នេះ​ចំ​ពេល​​នៃ​យុទ្ធនាការ​ឃោសនា ប្រសិន​បើ​អ្នក​រៀបចំ​មាន​គោលបំណង​​​​ផ្សេង​ក៏​អាច​ទាញ​យក​ផល​ចំណេញ​ពី​ឱកាស​នេះ​ដែរ។

លោក ហង្ស ពុទ្ធា៖ «ខ្ញុំ​យល់​ថា ការ​រៀបចំ​ដើម្បី​អបអរ​នូវ​ទិវា​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អន្តរជាតិ វា​គឺ​ជា​រឿង​ចាំបាច់​មួយ​ហើយ ប៉ុន្តែ​ដោយសារ​កម្មវិធី​នេះ​ចំ​ពេល​នៃ​ការ​ឃោសនា អ៊ីចឹង​ពេល​ខ្លះ ក៏​អាច​ជា​ការ​ច្រឡំ ហើយ​ប្រសិនបើ​អ្នក​រៀបចំ​មាន​គោលបំណង​ផ្សេង ក៏​អាច​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​គោលបំណង​ផ្សេង​ក៏​អាច​ថា​បាន»

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​៧ កក្កដា ២០០៨។ កម្មវិធី​រំលឹក​ខួប​នេះ​ត្រូវ​បាន​ប្រារព្ធ​​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​៧ កក្កដា ចាប់​ពី​ពេល​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

2 Responses to "ពិធី​រំឭក​ខួប​ព្រះវិហារ​​ឬ​ជា​ពិធី​​ឃោសនា​រក​សំឡេង​ឆ្នោត?"

  1. Mao says:

    សូម្បីមាន់ជល់របស់គាត់ ក៏មានភព្វសំណាងជិះយន្តហោះដែរ

  2. ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ

    ………………………………………………………………………………………

    .បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
    …………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
    ……………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
    ………………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
    ……………………………………………………………………………………………………………………………….
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!

    Khmer Family Your Family
    says:
    July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវ​ពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

    Khmer Family
    says:
    July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​មានជំនឿជឿជាក់មកលើអាជ្ញាធរ​និងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំង​និងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ

    Khmer Family Your Family
    says:
    July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
    ……………………………………………………………………………………………………………………………….
    គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!