ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី​រង​ការ​ចោទ​ថា​ដណ្ដើម​យក​ដី​ជនជាតិ​ដើម​ភាគ​តិច

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ស៊ី.អ.ឌី (CRD) ដែល​ជា​ក្រុមហ៊ុន​ចំណុះ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ឈ្មោះ ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី ថា​បាន​ដុត​ចម្ការ​ស្វាយចន្ទី និង​ដណ្ដើម​យក​ដី​ប្រជាពលរដ្ឋ​មាន​សលាកបត្រ និង​វាស់វែង​ដោយ​ក្រុម​ការងារ និង​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

 

ដោយ រដ្ឋា វិសាល
2013-07-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដី រតនគិរី ៦១០
ប្រជាពលរដ្ឋ​ភូមិ​កាំ ឃុំ​ល្អក់ ស្រុក​អូរជុំ ខេត្ត​រតនគិរី កំពុង​បង្ហាញ​សលាកបត្រ​ព័ត៌មាន​ចុះ​បញ្ជី​ដីធ្លី​នៅ​ការិយាល័យ​សមាគម​អាដហុក (Adhoc) ដែល​បញ្ជាក់​ថា​ក្រុមហ៊ុន​សម្បទាន​វៀតណាម​ឈ្មោះ ស៊ី.អ.ឌី (CRD) បាន​រំលោភ​យក កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៣។ Adhoc Photo

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​កក្កដា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​រំលោភ​សិទ្ធិ​រស់នៅ​ជនជាតិ​ដើម​ភាគ​តិច ផ្ទុយ​ពី​គោលការណ៍​ស្ដីពី​ដី​សម្បទាន​សេដ្ឋកិច្ច។

សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជនជាតិ​ដើម​គ្រឹង ៥​គ្រួសារ នៅ​ភូមិ​កាំ ឃុំ​ល្អក់ ស្រុក​អូរជុំ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ បាន​នាំគ្នា​មក​កាន់​ការិយាល័យ​សមាគម​អាដហុក (Adhoc) ដើម្បី​សុំ​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត ចាត់​វិធាន​ការ​ទៅ​លើ​ក្រុមហ៊ុន ស៊ី.អ.ឌី ដែល​បាន​រំលោភ​ដី​ពួក​គាត់ និង​ដុត​ចម្ការ​ស្វាយចន្ទី ពួក​គាត់​កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ករណី​នេះ​ជូន​មន្ត្រី​មូលដ្ឋាន​ភូមិ​ជួយ​ដោះស្រាយ ប៉ុន្តែ​ច្រើន​ខែ​កន្លង​ទៅ​នេះ មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឲ្យ​អ្នក​ភូមិ​ទទួល​យក​បាន​ឡើយ។ លោក​បន្ត​ថា សមាគម​លោក​បាន​អន្តរាគមន៍​ឲ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​បន្ថែម​ទៀត ដើម្បី​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ក្នុង​បញ្ហា​នេះ៖ «វា​ជា​រឿង​ក្រុមហ៊ុន​ឈូស​ឆាយ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ស្ថាប័ន​អយ្យការ​បាន​ទទួល​ពាក្យ ហើយ​រង់ចាំ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​កក្កដា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ី.អ.ឌី សុំ​បំភ្លឺ​សេចក្តី​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ។

ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​ល្អក់ លោក យ៉ាម ប៉ាន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​សេចក្តី​រាយការណ៍ ឬ​ពាក្យ​ប្ដឹង​ណា​មួយ​ពី​ករណី​នេះ​ទេ។ ចំណែក​អភិបាល​ស្រុក​អូរជុំ លោក សាក់ សុន បាន​បញ្ជាក់​ដែរ​ថា មិន​មាន​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ រាយការណ៍​មក​អាជ្ញាធរ​ស្រុក​ពី​ករណី​នេះ​ដូច​គ្នា។ លោក​សំណូមពរ​ឲ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក ដើម្បី​មន្ត្រី​ស្រុក​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ៖ «ឲ្យ​គាត់​មក​ជួប​ខ្ញុំ​មើល ម៉េច​បាន​ជា​ក្រុមហ៊ុន​ណា​ទៅ​ធ្វើ​អ៊ីចឹង។ ឲ្យ​គាត់​ជួប​ខ្ញុំ​មើល​នៅ​ឯ​ណា អត់​ដឹង​សោះ គាត់​អត់​ដែល​ប្រាប់​ខ្ញុំ​សោះ​អ៊ីចឹងៗ មាន​កំហុស​អ្វី​ទៅ​បំពាន​អ៊ីចឹង​តែ​ខ្វៀល​ហើយ កម្មសិទ្ធិ​របស់​គាត់​ហើយ​ទៅ​រំលោភ​កម្មសិទ្ធិ​របស់​គាត់​ម្ដេច​កើត»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ តំណាង​ប្រជាពលរដ្ឋ ៥​គ្រួសារ លោក មាំង ចាងវ៉ាង មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ មន្ត្រី​ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ប៉ុន្តែ​ការ​សន្យា​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ឡើយ។ លោក​បន្ត​ថា ទង្វើ​របស់​ក្រុមហ៊ុន គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច៖ «ដី​បង​រ៉ៃ​ហ្នឹង គេ​ឈូស​ឆាយ​ដាំ​កៅស៊ូ​ហើយ ៤​ហិកតារ។ ហើយ​ចន្ទី​ខ្ញុំ​វា​ឆេះ​ហ្នឹង ១​ហិកតារ​កន្លះ។ តា​គៀង ១​ហិកតារ​កន្លះ។ អា​គង់ ២​ហិកតារ។ អា​កាថិន ១​ហិកតារ។ វា​ស្មុគស្មាញ​បើ​ក្រុមហ៊ុន​វា​យក ជួយ​ដោះស្រាយ​ឲ្យ​ពូ​ផង»

យោង​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​មន្ត្រី​សមាគម​អាដហុក បុគ្គលិក​ក្រុមហ៊ុន ស៊ី.អ.ឌី ខេត្ត​រតនគិរី ពីរ​នាក់​ឈ្មោះ សាំង ចន្ថា ភេទ​ប្រុស និង​ឈ្មោះ វក់ វក់ ភេទ​ប្រុស បាន​ដុត​បំផ្លាញ​ដើម​ចន្ទី​ធំៗ​របស់​ពលរដ្ឋ ២​គ្រួសារ អស់ ៩៣០​ដើម និង​បាន​រំលោភ​យក​ដី​ពលរដ្ឋ​ចំនួន ៣​គ្រួសារ អស់​ទំហំ​សរុប ៨​ហិកតារ និង ១​គ្រួសារ​ទៀត​មិន​ទាន់​បាន​មក​ប្ដឹង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

4 Responses to "ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី​រង​ការ​ចោទ​ថា​ដណ្ដើម​យក​ដី​ជនជាតិ​ដើម​ភាគ​តិច"

  1. ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ

    ………………………………………………………………………………………

    .បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
    …………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
    ……………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
    ………………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
    ……………………………………………………………………………………………………………………………….
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!

    Khmer Family Your Family
    says:
    July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវ​ពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

    Khmer Family
    says:
    July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​មានជំនឿជឿជាក់មកលើអាជ្ញាធរ​និងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំង​និងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ

    Khmer Family Your Family
    says:
    July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
    ……………………………………………………………………………………………………………………………….
    គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!

  2. វាគ្មានអ្វីចំឡែកនោះទេ ចំពោះការគំរាមកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិចនោះ! ពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សហសេវ៉ឹក ឬ កូនជឹង របស់ពួកគេ ប្រាកដជាចាញ់ឆ្នោតយ៉ាងភ្លូកទឺកភ្លូកដីពិតប្រាកដ ហេតុនេះ កុំអោយបាក់មុខខ្លាំងពេក ក៏ប្រកាសអោយហើយទៅ! ប៉ុន្តែកុំភ្លេចថា ពីឆ្នាំ ១៩៧៩ មកដល់​ ឆ្នាំ ២០០៣ អាមេរិច មិនត្រឹមតែមិនផ្តល់ជំនួយមកកម្ពុជាទេ ថែមទាំងអំពាវនាវ អោយសហគមន៏អន្តរជាតិកុំផ្តល់ជំនួយ និងហ៊ុំពទ្ធ័សេដ្ខកិច្ចកម្ពុជាទៀត តែយើងនៅតែរស់បាន!!!!!!!

  3. ~ says:

    CPP supporter are stupid event its comment post in the wrong subject too.
    While CPP run in Cambodia like fruit cake as leaders Hun Sen as his fellow workers.
    And they are the gangster of rob people’s land to knee down to his boss Vietnam too.

  4. strey Khmer says:

    Hun Sen& CPP will ignore, the complain of people, Hun Sen feels on deaf ears about Vietnam invade onto people land, destroyed their crops, and make people no land for
    farming to make the living.