គង់ សុឋានរិទ្ធ
10 កក្កដា 2013
វីអូអេខ្មែរ

ផ្លាកឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាត្រូវបិទនៅតាមជញ្ជាំងអាជីវកម្មមួយ ខណៈដែលស្ត្រីម្នាក់ដាក់បាត្រដល់លោកសង្ឃ។
ភ្នំពេញ៖ សមាជិកគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវចាប់ខ្លួននិងកំពុងស្ថិតក្នុងពន្ធនាគារក្នុងខេត្តកំពត បានអះអាងនៅថ្ងៃចន្ទនេះថា បានទទួលរងលក្ខខណ្ឌពីមន្ត្រីគណបក្សប្រជាជនកម្ពុជាមិនឲ្យទៅបោះឆ្នោត។
លក្ខខណ្ឌនេះដើម្បីឲ្យប្រាកដថា សមាជិកគ្រួសារនេះបោះបង់ចោលគណបក្សជំទាស់និងចុះចូលជាសមាជិកគណបក្សកាន់អំណាចវិញ។
អ្នកស្រី អ៊ុយ សុខ ត្រូវជាម្តាយក្មេករបស់ ហុង វីរ៉ាវុធ ដែលត្រូវចាប់ខ្លួនដោយអាជ្ញាធរខេត្តកំពតកាលពីថ្ងៃទី២៥ ខែមិថុនា ក្រោមការចោទប្រកាន់ថា បានគំរាមធ្វើឃាតថ្នាក់ដឹកនាំរដ្ឋាភិបាលតាមទូរសព្ទ។
អ្នកស្រី មានប្រសាសន៍ថា លោកជុំ ប៊ុនថាន ហៅថុង ដែលមានមុខរបរជាអ្នកលក់គ្រឿងសំណង់និងជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានបញ្ចុះបញ្ចូលឲ្យក្រុមគ្រួសារអ្នកស្រីរួមទាំងកូនប្រសារឲ្យចូលគណបក្សប្រជាជនកម្ពុជាជាថ្នូរនឹងការដោះលែងលោកហុង វីរ៉ាវុធ នៅក្រោយពេលបោះឆ្នោត។
អ្នកស្រីបញ្ជាក់ថា សកម្មជនគណបក្សកាន់អំណាចដដែលនេះ បានស្នើឲ្យក្រុមគ្រួសារអ្នកស្រីដែលមានសិទ្ធិបោះឆ្នោតសរុបចំនួនប្រាំនាក់កុំទៅបោះឆ្នោត ដើម្បីបង្ហាញភាពស្មោះត្រង់ដល់គណបក្សថ្មី។
«[គេ]ថាចេះឲ្យគេជឿជាក់ថា ចូលគណបក្សប្រជាជន កុំឲ្យខ្ញុំនិងគ្រួសារខ្ញុំកុំឲ្យទៅបោះឆ្នោតបានគេជឿការពិត។ សរុបប្រាំនាក់»។
លោកជុំ ប៊ុនថាន ហៅថុង ដែលត្រូវបានចង្អុលដាក់នេះមិនអាចស្វែងរកការបំភ្លឺបានទេដោយសារលោកនិយាយរតាក់រតុបរួចក៏បិទទូរសព្ទទៅវិញ។ ហើយក្រោយមកលែងលើកទូរសព្ទតែម្តង។
នេះជាសកម្មជនគណបក្សសង្គ្រោះជាតិទី២ក្នុងចំណោមសកម្មជននិងអ្នកគាំទ្រគណបក្សនេះសរុបចំនួនប្រាំមួយនាក់ដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់កាលពីចុងខែមិថុនាដោយអជ្ញាធរខេត្តកំពតហើយបន្ទាប់មកត្រូវគេរាយការណ៍ថាទទួលការបញ្ចុះបញ្ចូលពីគណបក្សប្រជាជនកម្ពុជាឲ្យចុះចូលទៅខាងខ្លួន។
ក៏ប៉ុន្តែលោកខូច ឃុនហួរ អភិបាលខេត្តកំពតខាងកូតាគណបក្សប្រជាជនកម្ពុជាធ្លាប់បានអះអាងថាគណបក្សរបស់លោកមិនធ្វើបែបនេះនោះទេ។
សកម្មជននិងអ្នកគាំទ្រគណបក្សជំទាស់ដែលត្រូវចាប់ខ្លួនចំនួនប្រាំនាក់ត្រូវចោទប្រកាន់ពីបទប្រមូលផលនិងដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់។ ដោយឡែកលោកហុង វីរ៉ាវុធ ត្រូវចោទប្រកាន់ពីបទការគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតាមទូរសព្ទ។
លោក ជា ប៉ូច ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពតនិងលោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពត អះអាងថា ក្រុមគ្រួសាររបស់លោកហុង វីរ៉ាវុធ ត្រូវបានដាក់លក្ខខណ្ឌពីតំណាងគណបក្សកាន់អំណាចមិនឲ្យទៅបោះឆ្នោតនោះមែន។ លោកយន់ ផល្លី ចាត់ទុកថា ករណីនេះគឺជាការ «បំបាក់ស្មារតីនិងបំភិតបំភ័យ» លើសកម្មជនគណបក្សជំទាស់។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មានប្រសាសន៍ថា លោកមិនបានដឹងករណីខាងលើនេះទេ។ ក៏ប៉ុន្តែ លោកលើកឡើងថា ប្រសិនបើវាជាការពិតនោះគឺជាអំពើល្មើសច្បាប់។
«ប្រសិនបើមានករណីចឹងមែន មានន័យថា រារាំងគេមិនឲ្យបោះឆ្នោត។ អញ្ចឹងខុសច្បាប់ហើយ។ឧទាហរណ៍ ករណីអញ្ចឹងសភាពការមិនទាន់កើតឡើងទេ។ យើងអាចព្រមានទាំងអ្នកយល់ព្រមតាមគេនិងអ្នកដែលហាមគេ។ តែក្នុងករណីថ្ងៃបោះឆ្នោតបែរទៅរារាំងគេ ទៅដកអត្តសញ្ញាណបនគេ ត្រូវមានទោសពិន័យជាប្រាក់ឬលប់ឈ្មោះពីបញ្ជីបោះឆ្នោត»។
កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ ខែកក្កដានេះ។ មានគណបក្សចំនួនប្រាំបីចូលរួមប្រកួតប្រជែង។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិត្រូវគេមើលឃើញថា គឺជាគណបក្សប្រជែងដែលមានសក្តានុពលជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច៕
អត្ថបទព័ត៌មានទាក់ទង
- មេដឹកនាំគណបក្សប្រឆាំងសន្យាត្រឡប់ទៅកម្ពុជាវិញមុនថ្ងៃបោះឆ្នោត
- អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យបីនាក់ដែលប្រើអំពើហិង្សាលើក្បួនឃោសនាគណបក្សសង្គ្រោះជាតិ
- តុលាការចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថម្នាក់ពីបទបាញ់បោះ ពេលមានក្បួនដង្ហែអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
Everyone who received the thread from any cpp. members (pok kbal youn kloun khmer) should be brave enough like this woman and do like she did. Be a hero don’t be a zero
មានភស្តុតាងទេចោទគេហ្នឹង
មិនមេន បក្សប្រជាជន គុំរាមទេ នេះជា អំពើរបស់ មនុស្ស ប្រកាន់បក្ស ។ខ្ញុំ ដឹង ក្រុម អង្កការសិទ្ធមនុស្ស បក្សប្រឆាំង និង អង្កការ សង្គម ស៊ីវីល ការសែតប្រឆាំង បន់អោយតែមាន ករណីបែបនេះ ដើម្បី មានការងារធ្វើ សរសេ បំប៉ោងបញ្ហាជួនបញ្ហាតូចសោះ ពង្រើកអោយធំ ជួន បញ្ហា ត្រូវដោះស្រាយបាន ពង្រើអោយទៅជាបញ្ហាធ្ងន់ធ្ងរ ជួនបញ្ហាមិនទាក់ទងនិង បក្សនិង នយោបាយ បង្វែអោយចូលក្នុង រឿងបក្ស រឿងនយោបាយ ជួនបញ្ហា បុគ្គល បង្វែទៅជារឿង បក្សរឿង នយោបាល មនុស្សគ្រប់ រូប អ្នកណា ក៏ជាសមាជិក របស់ បក្សណាមួយមិនខានឡើយ ព្រោះ ពួកគេតែងតែមាន បះដូង នឹង មានទឹកចិត្ត ស្រលាញ់ គាំទ្រ បក្សណាមួយរៀងៗខ្លួន ដូច្នេះ ការខ្វែងគុំនឹតគ្នា ការប្រកែកមានជម្លោះនឹង គ្នា ជារឿងធម្មតា ជារឿងបុគ្គល ម្នាក់ៗដែល ប្រកាន់បក្សរៀងៗខ្លួន មិនអាច ថាពេលមានបញ្ហា រុំលោភ គុំរាបកំហែង នឹង រឿងនយោបាយទាំងអស់ នោះគឺ មិនត្រឹម ត្រូវ អ្នកចាញ់ អ្នកខ្សោយ ពេល ខ្លួនមានបញ្ហា អត់មានអីធា អត់មានកំលាំងតបតរ អត់មានអំណាច អត់ ចេះរកហេតុផល ចេះតែម្យ៉ាង គឺ នយោបាយ គុំរាបកំហែង តែខ្លួនឯងខុសដែអត់ គឹត ដើម្បី បឹតបាំង នូវ កំហុស ខ្លួនឯង ដែលបានធ្វើ គឺ យកបញ្ហានយោបាយ យកមកដាក់បញ្ជូល ដើម្បីចោទគេ ។ ប្រជាជន មិនពេញចិត្ត មិនជឿជាក់ គ្មានសំឡេងឆ្នោត កើនឡើង ដោយសារ បញ្ហាទាំងអស់ នេះ ជាផ្នែកមួយ ព្រោះ អស់ លោក គឹត មើល បញ្ហា ស្អីកដោយ រឿងស្អី ក៏ដោយ ក៏សកម្មជន នយោបាយ បក្ស អស់មានរឿងផ្ទាលខ្លួន អស់ជារឿងបុគ្គលសោះ អត់រឿង ប្រជាជន និង ប្រជាជនទេ គឺ សកម្មជនបក្សៗ ។ មនុស្សទាំងអស់ ម្នាក់ៗសុទ្ធតែ ជាសកម្មកជន សុទ្ធជា សមាជិករបស់ បក្សណាមួយមិនខាន អោយតែគ្រប់អាយុ តែអ្នកទាំងនោះ ក៏ជាមនុស្សដែរ រស់ នៅគោរព ច្បាប់របស់ ប្រទេស ដូច្នេះ បើអ្នកណាមួយធ្វើខុសច្បាប់ត្រូវតែផ្តន់ទាទោស ទៅតាម សកម្មភាព និង ទង្វើដែលបានប្រព្រឹត មិនមែនយកបក្ស សកម្មជន យកមកប្រទេ ព្រោះបក្សមួយៗមានច្បាប់របស់គេ បក្សមិនដែល អោយសមាជិកខ្លួន ធ្វើខុសច្បាប់នោះទេ តែបុគ្គលទេ ដែល គាត់ធ្វើខុស ដូច្នេះ យើងត្រូវ យកបញ្ហាខុសច្បាប់ យកមកដោះស្រាយ អត់ គឹតបក្សទេ តែបើបក្ស យករឿងនេះ ដាក់ចូលគឺបានន័យថាបក្សខ្លួនជាអ្នកបញ្ជា ដូចរឿង ចាប់ខ្លួន នៅកំពត អំពីបទ គំរាមសំលាប់ ដឹកឈើខុសច្បាប់ បើកអាជីវកម្មខុសច្បាប់ នេះជារឿងបុគ្គលទេ តែបក្សសង្គ្រោះជាតិ បែជា យករឿងនេះ ចូលក្នុង រឿងសកម្មជនបក្សនយោបាយ នេះមានន័យថា បក្សប្រឆាំងជាអ្នកបញ្ជា ទើបយករឿងនេះចូលក្នុង នយោបាយ ។ បើយើងចង់ ឈឺឆ្អាលកូនចៅរបស់ យើង គឺគ្រាន់តែតាមដាន សកម្មភាពកាត់ទោស រកមេធាវី រកមូលហេតុនៃបញ្ហាអោយបានច្បាស់ ដោយ យកពត៌មានពីភាគីទាំងសងខាង មិនអាច យកតែម្ខាង បានទេ ព្រោះបើយកពត៌មានតែខាងគ្នាឯងមានន័យថា គឺខុស ព្រោះ គ្នាឯងមិនដែលប្រាប់ថា អាក្រក់រឺបានប្រព្រឹតទេ ។
មាតុភូមិនិវត្តន៍នៃលោកសម រង្ស៊ីគឺមានន័យល្អក្នុងប្រវត្តិសាស្ត្រខ្មែរ។ តែវាជាការអាប់ឱនដល់កេរ្តិ៍ឈ្មោះជាតិសាសន៍ខ្មែរទៅវិញ បើមេដឹកនាំខ្មែរនៅតែចិញ្ចឹមចិត្តអាក្រក់ឃោរឃៅ ប្រៀបបាននឹងពួកក្មេងពាលចាំវាយប្រហារគ្នាយ៉ាងលេលាយកឈ្នះយកចាញ់ ពន្លិចកិត្តិយសជាតិសាសន៍ឯង ទៅក្នុងភក់ជ្រាំ។ ខ្ញុំក៏ជាខ្មែរចាស់ទុំម្នាក់ដែរហើយខ្ញុំមានសំណូមពរដដែលៗ តែមួយគត់ក្នុងពេលនេះ គឺថា ខ្មែរចាំបាច់ត្រូវរួបរួមគ្នា ជាកម្លាំងតែមួយដើម្បីការពារជាតិ និងដើម្បីកិត្តិយសជាតិដែលយើងធ្លាប់ជាជាតិសាសន៍មួយមានកេរ្តិ៍ឈ្មោះនិងពង្សសាវតារល្អពីអតីតកាល។ខ្មែរនឹងមិនយកខ្មែរជា សត្រូវដូចដែលខ្មែរក្រហមបានប្រព្រឹត្តនោះទេ។នេះជាមេរៀនដែលខ្មែរត្រូវចាំជារៀងរហូត។
ភូមិសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ បានចង្អុលបង្ហាញថា វាសនាខ្មែរ ទោះជាមកដល់សម័យជឿនលឿននេះហើយក៏ដោយគឺវានៅកៀកនឹងអន្លង់គ្រោះថ្នាក់ជាដដែលឥតមានប្រែប្រួលបន្តិចណាឡើយ។ ខ្មែរគួររក្សាសម្ព័ន្ធមិត្តជាមួយមិត្តដែលគោរពនិងជ្រោមជ្រែង សិទ្ធិសេរីភាពរបស់មនុស្សផងគ្នា ព្រោះមនុស្សគឺពួកយើងកូនចៅយើងរាល់គ្នាហ្នឹងហើយ។
សូមអរគុណ…ជយោខេមរជាតិ!៚
ពីខ្ញុំ ជូ លាងហាក់ នៅសហរដ្ឋអាមេរិកអ៊ីមែល
អាសមរង្សី វាគ្រាន់តែជាមនុស្សចោលម្សៀតអត់បានការ ប៉ុណ្ណោះ អាជូ លាងហាក់
ទ្រឹស្តីអ្ហែងនិយាយមកនេះ វាបង្ហាញអោយឃើញថាថាអ្ហែងជាមនុស្សអត់ដឹងខ្យល់អីតែប៉ុណ្ណោះ
អ្ហែងនិនិាយឡើងថាគឹតពីជាតិ ពីប្រជាជន ចង់អោយប្រទេសកម្ពុជា ជាប្រទេសពេញដោយនិតិរដ្ឋ
តែអ្ហែងមានគឹតថាអាសមរង្សីវាបានធ្វើស្អីខ្លះទេក្នុងជិវិតនយោបាយវា ?
ភូតភរ បោកប្រាស់ ញុះញង់អុជអាលសម្អប់ជាតិ សម្អប់ជាតិសាសន៏ បំពានច្បាប់ ។ល។និង។ល។
តើ នេះឫុ ដែលអ្ហែងគឹតថាវាជាវីរជនដ៏មហិមារបស់អ្ហែង នោះ ?
អាជាតិអាឆ្កែយួន អាថោកទាប ខ្មែរ និងមិនលើលែងអោយពួកយួនឯងនៅលើទឹកដីខ្មែរទៀតទេ
Vas te faire enculer A Cheath on t’emmerde sale race de viet, vivre CNRP
ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ
………………………………………………………………………………………
.បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
…………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
……………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
………………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
……………………………………………………………………………………………………………………………….
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!
Khmer Family Your Family
says:
July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
Khmer Family
says:
July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានជំនឿជឿជាក់មកលើអាជ្ញាធរនិងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំងនិងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ
Khmer Family Your Family
says:
July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
……………………………………………………………………………………………………………………………….
គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!
វាគ្មានអ្វីចំឡែកនោះទេ ចំពោះការគំរាមកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិចនោះ! ពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សហសេវ៉ឹក ឬ កូនជឹង របស់ពួកគេ ប្រាកដជាចាញ់ឆ្នោតយ៉ាងភ្លូកទឺកភ្លូកដីពិតប្រាកដ ហេតុនេះ កុំអោយបាក់មុខខ្លាំងពេក ក៏ប្រកាសអោយហើយទៅ! ប៉ុន្តែកុំភ្លេចថា ពីឆ្នាំ ១៩៧៩ មកដល់ ឆ្នាំ ២០០៣ អាមេរិច មិនត្រឹមតែមិនផ្តល់ជំនួយមកកម្ពុជាទេ ថែមទាំងអំពាវនាវ អោយសហគមន៏អន្តរជាតិកុំផ្តល់ជំនួយ និងហ៊ុំពទ្ធ័សេដ្ខកិច្ចកម្ពុជាទៀត តែយើងនៅតែរស់បាន!!!!!!!
ប្រជាពលរដ្ឋចូលហែគណបក្សប្រជាជនយ៉ាងច្រើន តែការបោះឆ្នោតវិញបោះសំងាត់គឺលេខ៧ គណបក្សសង្រ្គោះជាតិវិញទេព្រោះគេក្លាចអំណាចអាជ្ញាធរដែលបានស៊ីញ៉េឲ្យគេខ្ចីលុយធនាគានិងទទួលអំណោយសារុង ប៊ីចេងនៅកំឡុងពេលបោះឆ្នោតមកដល់។ ហ៊ោកញ្ជ្រាវតាមផ្លូវកាន់តែច្រើនកាន់តែមានសំលេងតិចនៃលទ្ធផលបោះឆ្នោត ដូចជាការបោះឆ្នោតមេឃុំនោះខេត្តកណ្តាលមានចូលរួមហែគណបក្សប្រជាជនយ៉ាងច្រើនតែលទ្ធផសន្លឹកឆ្នោតបាតើរហូតដល់៧០ភាគរយ មានន័យថាប្រជាពលរដ្ឋចូលរួមហែឲ្យគណបក្សប្រជាជនច្រើន តែការបោះឆ្នោតវិញបោះសំងាត់នាំឲ្យគណបក្សប្រជាជនខូចចិត្តមិនស្ទីរទេ។ បែបនេះហើយទើបគេរកគ្រប់វិធីដម្បីឈ្នះទោះជាអំពើអសីលធម ខុសច្បាប់យ៉ាងណាក៏ដោយ ម្យ៉ាងវិញទៀត អ្នកវិភាគនយោបាយបក្សប្រជាជនបានលើកឡើងពីការរស់រានមានជីវិតដោយសារតែហ៊ុន សែន ចុះលោកប៉ែន សុវណ្ណ ចាន់ស៊ី ខ្ញុំ បងប្រុសខ្ញុំ និងវិរយុទ្ធជនដ៏ទែផ្សេងទៀតដែលត្រលប់មកពិស្រុកយួនវិញបានច្បាំងជាមួយប៉ុលពត អៀង សារី នោះមិនមានន័យអ្វីទេឬ ? បើប្រជាពលដ្ឋបោះឲ្យតែលើកហ៊ុន សែនរហូតអញ្ចឹងប្រទេសកម្ពុជាមិនមែនកាន់លទ្ធិប្រជាធិបតេយ្យទេ ហើយក៏កុំឲ្យមានគណបក្សចូលរួមបោះឆ្នោតទៀតដែរមែនទេ?
ដូចនេះពំពាវនាវដល់ប្រជាពលរដ្ឋ ទាហាន ប៉ូលីស មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បោះឆ្នោតឲ្យគណបក្សសង្រ្គោះលេខ៧ ទើបគោលនយោបាយ៧ចំណុចរបស់ បក្សសង្រ្គោះជាតិមកបំរើដល់យើងគ្របៗគ្នា។
លេខ៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧ក្នុងដួងចិត្តរបស់យើងទាំងអស់គ្នា។
នេះជាល្បិចកល់ របស់ CCP.