Wednesday, 10 July 2013
ភ្នំពេញប៉ុស្តិ៍
ពោធិ៍សាត់ៈ តុលាការខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះក្តី សកម្មជនការពារដីធ្លីនិងធនធានធម្មជាតិម្នាក់ដែលត្រូវបានចាប់ ខ្លួនកាលពីខែឧសភា ខណៈតំណាងប្រជាពលរដ្ឋជាង៣០០នាក់ មកពីតាមបណ្តាខេត្តចំនួន ១១ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន និងមន្ត្រីមានអំណាច នឹងធ្វើការហែក្បួន នៅទីរួមខេត្តពោធិ៍សាត់ និងនៅមុខតុលាការដើម្បីទាមទារការដោះលែងសកម្មជនដីធ្លីដែលត្រូវចាប់ខ្លួននោះ។
លោក គុជ វេង ជាជនសង្ស័យនិង ជាសកម្មជនដីធ្លី ដែលត្រូវតុលាការកំពុងធ្វើការជំនុំជម្រះនៅថ្ងៃនេះ តែងតែចេញមុខការពារផលប្រយោជន៍ប្រជាជន តែបែរជាត្រូវតុលាការចោទប្រកាន់ពីបទឆបោកទៅវិញវាអយុត្តិធម៌ បំផុតសម្រាប់គាត់។ នេះបើយោងតាម តំណាងប្រជាពលរដ្ឋបានលើកឡើងប្រាប់ភ្នំពេញប៉ុស្តិ៍។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់បណ្តាញសហគមន៍ការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ បានឲ្យដឹងថា លោកគុជ វេងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៩ ខែឧសភា នៅវេលាម៉ោង ៩ និង ២០ នាទីព្រឹក រួចបញ្ជូនទៅដាក់ពន្ធនាគារ ខេត្តពោធិ៍សាត់ ដោយពុំមានដីការឃាត់ខ្លួនឡើយនៅខណៈដែលគាត់បានទៅជួបអ្នកភូមិ ដែលកំពុងមានបញ្ហាដីធ្លី នៅត្រង់ចំណុចដំណាក់ព្រីង ភូមិក្រឡាញ់ ឃុំក្បាលត្រាច។
ជិតដល់ថ្ងៃបណ្តាសារដែលម៉ែអាសមរង្សីបានកំណត់ទុកហើយ
ម៉ែអសមរង្សីមុនគាត់ស្លាប់ គាត់បានផ្តាំអាសមរង្សី ថាមិនអោយវាធ្វើនយោបាយទេ ខ្លាចដូចឪវា
គាត់ថា វាសនាកូនឯង ធ្វើនយោបាយមិនបានទេ
គាត់ផ្តាំថា . បើកូនធ្វើនយោបាយ ច្បាស់ជាមានរឿងរត់ចោលស្រុក
បើឃើញប៉ុណ្ណឹងហើយនៅចចេសធ្វើនយោបាយទៀតនិងត្រូវជាប់គុក រហូតងាប់ក្នុងគុក បើមិនចេះ
កែប្រែ ។ ប៉ុន្តែ បើកូនជាប់គុកហើយមានការសណ្តោសពីទេវតាអោយរួចពីទុក្ខទោស កូននៅតែ
ចចេសធ្វើនយោបាយទៀត ចុងបញ្ចប់និងត្រូវគ្រាប់ងាប់តៃហោងចោលឆ្អឹងក្នុងព្រៃ
ដូចឪកូនមិនខាន
ហាស! ហាស ឥឡូវនេះបណ្តាំគាត់លេចចេញស្រមោលមកហើយ
កុំភ្លេចទំនៀមខ្មែរប្រាប់ទុក ថាកុំអោយភ្លេចពាក្យគ្រូទាយ ម្តាយថា អាម៉េចនោះណា
វាគ្មានអ្វីចំឡែកសម្រាប់តែពួកអាបំផ្លាញជាតិឯងមួយក្តាប់តូចនិង។ ពួកឯងអាងអីអាងមានលុយ
មានវីឡាឡានដាក់មេប្រូចទៅដេកស៊ីនៅស្រុកគេ៕ ប្រជាពលរដ្ឋគ្រប់ខេត្តក្រលំបាកវេទនាហើយ
ត្រូវពួកអាទ្មិលឥតសាសនាឯងគៀបសង្កត់ទៀត តើឲ្យពួកយើងជាខ្មែររស់ដល់ពេណា។
=======================
នេះជាតុលាការបក្សពួកអ្នកកាន់អំណាចនិងជីះជាន់ធ្វើបាបប្រជាពលរដ្ឋ។ តុលាការនេះមិនមែនជា
តុលាការបំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋឡើយ។ សូមបងប្អូនមើចុះ សួរថាតើជនល្មើសដូចជា
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបានដកកាំភ្លើងបាញ់កម្មករ ៣ នាក់
ឲ្យរងរបួស និងភរិយារបស់រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា ដែលជាប់ពាក់
ព័ន្ធនឹងការស្រោចទឹកអាស៊ីតលើកញ្ញា តាត ម៉ារីណា ឲ្យពិការអស់មួយជីវិត ការសម្លាប់
ពិសិទ្ធពាលិកា ការបាញ់ប្រហារកញ្ញាតូចស្រីនិច ។ល។ និង ។ល។ ហេតុអីបានជាមិនអនុវត្តចាប់
ខ្លួនជនដៃដល់ទាំងនោះមកកាត់ទោសផង ជាពិសេសជនដែលចូលរួមបំផ្លាញធនធានព្រៃឈើ
ទាំងយប់និងថ្ងៃ និងជនដែលដើរចង់អុលទឹកដីរបស់រដ្ឋរបស់ប្រទេសមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន
ជាមុនសិនមុននឹងចាប់ខ្លួនលោក សម រង្ស៊ី។
ដូចនេះយើងសូមផ្តាំទៅបងប្អូនខ្មែរដែលជាជនរួមជាតិទាំងអស់ត្រូវតែភ្ញាក់រលឹកនិងក្រោកឈរ
ឡើងទាំងអស់គ្នា ទាំងគ្រប់ក្រសួងស្ថាបន័ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ចូលរួម
ជួយប្រជាជាតិខ្មែរយើង ជួយប្រទេសយើង ជួយព្រះមហាក្សត្រយើងនៅថ្ងៃខាងមុខនេះកុំបីអាក់
ខានឡើយ! ជ័យយោទឺកដីសុវណ្ណភូមិ!