សុខ ខេមរា
12 កក្កដា 2013
វីអូអេខ្មែរ

លោក Steve Chabot នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ អូហាយូ និងជាប្រធានអនុគណៈកម្មាធិការអាស៊ី និងបាស៊ីហ្វ៊ិក។
វ៉ាស៊ីនតោន — សមាជិកសភាស.រ.អា.ទាមទារឲ្យរដ្ឋាភិបាលស.រ.អា.ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនសម្រាប់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាង៣ ទសវត្សរ៍។ ការទាមទារនេះគឺធ្វើឡើងនៅក្នុងសវនាការសួរដេញដោលមួយអំពីវិបត្តិនយោបាយនិងវិបត្តិសង្គមដែលកំពុងលេចឡើងនៅក្នុងប្រទេសកម្ពុជា។
សមាជិកសភាស.រ.អា.បានបើកសវនាការសួរដេញដោលមួយនិយាយអំពីវិបត្តិសង្គមនិងវិបត្តិនយោបាយដែលកំពុងលេចឡើងក្នុងប្រទេសកម្ពុជា ដោយបានជំរុញថា រដ្ឋាភិបាលស.រ.អា.ត្រូវតែចាត់វិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀតចំពោះប្រទេសកម្ពុជាដែលមានអំពើរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដ៏ធ្ងន់ធ្ងរ ហើយនឹងមិនបានរៀបចំការបោះ
ឆ្នោតមួយមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ។
សមាជិកសភាអាមេរិកាំងម្នាក់គឺលោក Steve Chabot នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ អូហាយូ និងជាប្រធានអនុគណៈកម្មាធិការអាស៊ី និងបាស៊ីហ្វ៊ិកនៃគណៈកម្មាធិការការបរទេសបានបើកកិច្ចពិភាក្សាដោយហៅការដឹកនាំរបស់លោកហ៊ុន សែនថា ជារបៀបផ្តាច់ការ ពុករលួយធ្វើឲ្យប្រជាពលរដ្ឋគ្មានសេរីភាពពេញលេញ។ លោកបានប្តេជ្ញាថា នឹងជំរុញដល់រដ្ឋាភិបាលស.រ.អា.ឲ្យផ្លាស់ប្តូរគោលជំហរ។
លោកនិយាយថា៖ «នយោបាយស.រ.អា.ចំពោះប្រទេសកម្ពុជាចាំបាច់ត្រូវផ្លាស់ប្តូរ។ រដ្ឋបាលរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ខ្លាំងថែមទៀតចំពោះជនផ្តាច់ការដែលកាន់អំណាចវែងជាងគេក្នុងតំបន់អាស៊ីនេះ»។
ក្រុមសាក្សីមកពីអង្គការសិទ្ធិមនុស្សយូមែនរ៉ៃវច តំណាងអង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការច្បាប់របស់ស.រ.អា.ហៅវិទ្យាស្ថានជាតិប្រជាធិតេយ្យ NDI របស់ស.រ.អា. បានរៀបរាប់អំពីស្ថានការណ៍រំលោភសិទ្ធិមនុស្ស ដូចជាការរំលោភបំពានដីធ្លី អំពើពុករលួយ បញ្ហាសម្លាប់សកម្មជន បញ្ហាចាប់ខ្លួនអ្នកតវ៉ាដីធ្លី និងអ្នកកាសែតដាក់គុក រិតត្បិតសេរីភាពបញ្ចេញមតិ គ្មានការកែទម្រង់ការបោះឆ្នោតតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោកសូរីយ៉ា ស៊ូប៊ែឌី មិនឲ្យមេដឹកនាំគណបក្សជំទាស់បានចូលប្រកួតប្រជែងក្នុងការបោះឆ្នោត ការគម្រាមកំហែងផ្នែកនយោបាយលើមេដឹកនាំគណបក្សជំទាស់និងសមាជិកហើយនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតជាដើម។
លោក Chabot បានអះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាច៣០ឆ្នាំនេះមិនបានកែទម្រង់ប្រទេសទៅតាមកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១ ដែលសហគមន៍អន្តរជាតិចង់ឃើញការរីកចម្រើនផ្នែកប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងការអភិវឌ្ឍន៍។
លោកនិយាយថា៖ «២០ឆ្នាំកន្លងទៅចាប់តាំងពីកម្ពុជាបានធ្វើការបោះឆ្នោតលើកទី១មក តែជាទស្សនៈវិស្ស័យសម្រាប់ពលរដ្ឋកម្ពុជាគឺថា អ្វីដែលសហគមន៍អន្តរជាតិបានកត់ត្រានោះមិនទាន់ក្លាយជាការណ៍ពិតទេ។ ប្រទេសកម្ពុជានៅតែត្រូវបំផ្លាញដោយប្រព័ន្ធនយោបាយពុករលួយ ហើយកំពុងក្លាយជាការគ្រប់គ្រងផ្តាច់ការខ្លាំងឡើងៗជារៀងរាល់ថ្ងៃ»។
លោកបន្ថែមថា លោកនឹងតាក់តែងសេចក្តីព្រាងច្បាប់ដើម្បីដាក់ជូនក្រសួងការបរទេសស.រ.អា. ទីភ្នាក់ងារផ្តល់ជំនួយស.រ.អា. ដើម្បីមិនឲ្យមានការគាំទ្រដល់ការបោះឆ្នោតទេ ប្រសិនបើអនុសាសន៍របស់អ្នករាយការណ៍ពិសេសអ.ស.ប.ផ្នែកសិទ្ធិមនុស្សទាក់ទងនឹងបញ្ហាកែទម្រង់ការបោះឆ្នោតត្រូវរដ្ឋាភិបាលកម្ពុជាធ្វើព្រងើយ ហើយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៉ីមិនត្រូវគេឲ្យចូលរួមប្រកួតប្រជែង។
សមាជិកសភាម្នាក់ទៀតគឺលោក Dana Rohrabacher ខាងគណបក្សសាធារណរដ្ឋ មកពីរដ្ឋកាលីហ្វ័ញ៉ាបានរិះគន់ការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងរយៈពេល៣០ឆ្នាំមកនេះ ដោយចោទប្រកាន់ថា លោកហ៊ុន សែនបានប្រព្រឹត្តអំពើឃោរឃៅច្រើន ហើយកាន់អំណាចវែងជ្រុលដែលត្រូវប្តូរចេញ។
លោកនិយាយថា៖ «វាជាពេលវេលាដែលលោក ហ៊ុន សែនត្រូវចុះចេញពីអំណាចហើយ។ លោកហ៊ុន សែនជាជនពុករលួយនិងសាហាវឃោរឃៅ ដែលដឹកនាំប្រទេសក្នុងកណ្តាប់ដៃគាត់ជាច្រើនទសវត្សរ៍មកហើយ។ វាដល់ពេលដែលលោកហ៊ុន សែនត្រូវចុះចេញពីអំណាចហើយ»។
លោកបានបន្ថែមថា៖ «បើសិនជាលោកហ៊ុន សែនកាន់តែធ្វើការកៀបសង្កត់ឡើងៗ ហើយជាការណ៍ពិត គ្មានបំណងក្នុងការចាកចេញពីអំណាច ពេលនោះខ្ញុំអាចនិយាយថា យើងនឹងកាត់បន្ថយថវិការបស់យើងសម្រាប់កម្ពុជាគ្រប់វិស័យទាំងអស់។ ការកាត់ជំនួយដល់រដ្ឋាភិបាលមួយដែលដឹកនាំដោយលោកហ៊ុន សែនគឺជាអទិភាពរបស់យើង។ ដូច្នេះវាអាចជាឱកាសខ្ពស់ណាស់ចំពោះកម្ពុជាដែលបាត់បង់អ្វីៗទាំងអស់»។
សមាជិកសភាម្នាក់ទៀតគឺលោក Eni F. H. Faleomavaega ខាងគណបក្សប្រជាធិតេយ្យមកពីកោះ Samoa បានជំទាស់ទៅនឹងការកាត់ជំនួយស.រ.អា. សម្រាប់កម្ពុជា។ លោកថ្លែងថា ប្រទេសកម្ពុជារងទុក្ខវេទនាដោយសារសង្គ្រាម ការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមដែលមួយផ្នែកដោយសារនយោបាយស.រ.អា. ដែរ។ លោកថ្លែងថា ស.រ.អា.មិនគួររករឿងកម្ពុជានិងកាត់ជំនួយទេ តែត្រូវលុបចោលបំណុលជាង៤៧០លានដែលកម្ពុជាជំពាក់ស.រ.អា.កាលពីទសវត្សរ៍១៩៧០។
លោកជៀម យាប សមាជិកសភាកម្ពុជានិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិយាយថា សមាជិកសភាស.រ.អា.មួយចំនួនមិនយល់ពីស្ថានការណ៍កម្ពុជាច្បាស់ ហើយជឿលើរបាយការណ៍របស់គណបក្សជំទាស់។
លោកនិយាយថា៖ «រឿងគេស្នើសុំកាត់ជំនួយពីកម្ពុជាហ្នឹងចាំបាច់ត្រូវតែថ្លឹងថ្លែងឲ្យច្បាស់លាស់ផងដែរថា មូលហេតុអីដែលកាត់បន្ថយជំនួយដែលស.រ.អា.បានរៀបចំ ឬក៏បានផ្តល់ជូនដល់កម្ពុជារួចរាល់អស់ហើយ។ រឿងនេះក៏ធ្វើឲ្យប្រជាជនមានការថ្នាំងថ្នាក់ដែរ ពីព្រោះការដែលដឹកនាំប្រទេសជាតិ ដូចជាគណបក្សប្រជាជនកម្ពុជាគឺកើតចេញពីលទ្ធផលនៃការបោះឆ្នោត»។
លោកបានបន្ថែមថា លោកមានការសោកស្តាយនិងមិនសប្បាយចិត្តចំពោះភាពអយុត្តិធម៌ដែលផ្តល់ជូនដល់គណបក្សប្រជាជនកម្ពុជា។ លោកថ្លែងថាការរៀបចំការបោះឆ្នោតក្តីនិងករណីលោកសម រង្ស៉ីក្តីគឺជារឿងដែលកម្ពុជាធ្វើទៅតាមច្បាប់កម្ពុជា។
លោក John Sifton នាយកផ្នែកតស៊ូមតិនៃអង្គការ Human Rights Watch ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលបានធ្វើសក្ខីកម្មអំពីការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅក្នុងសភាស.រ.អា. បានថ្លែងប្រាប់វីអូអេក្រោយពីបញ្ចប់សវនាការនោះថា កម្ពុជាអាចត្រូវកាត់ជំនួយពីស.រ.អា.និងអន្តរជាតិផ្សេងទៀតដែលទំនងជាសហគមន៍អឺរ៉ុប ប្រទេសជប៉ុនជាដើម ប្រសិនបើការបោះឆ្នោតមិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយកម្ពុជានិងលោកហ៊ុន សែនមិនទទួលបានភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យដោយសារការបោះឆ្នោតនេះ។
លោកនិយាយថា៖ «ដូច្នេះ ដល់ពេលហើយ បន្ទាប់ពីរយៈពេល២១ឆ្នាំ ឬបន្ទាប់ពី២៨ឆ្នាំដែលកាន់អំណាចនោះគឺដល់ពេលដែលត្រូវផ្លាស់ប្តូរ ហើយនិយាយថា យើងត្រូវការចាំបាច់ឲ្យលោកហ៊ុន សែនយល់ថា ល្គឹកណាលោកហ៊ុន សែនមិនចាប់ផ្តើមបង្កើតបរិយាកាសបញ្ចេញមតិ សេរីនិងប្រជាធិបតេយ្យទេ វានឹងប៉ះពាល់ ហើយជួបផលវិបាកខ្លាំងឡើងៗ គឺសហគមន៍អន្តរជាតិនិងមិនបន្តផ្តល់ថវិកា ផ្តល់ជំនួយ និងផ្តល់ដល់លោកហ៊ុន សែននូវថវិកាដោយសេរីទៀតទេ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ីដែលមានកម្លាំងប្រហាក់ប្រហែលនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវជាប់ក្តីក្តាំតុលាការរឿងដកតម្រុយបង្គោលព្រំដែន ហើយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំកំបាំងមុខនោះ ត្រូវគេផាត់ចោល មិនឲ្យចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតទេ។ ទាំងស.រ.អា.និងសហគមន៍អន្តរជាតិបានធ្វើការព្រមានពីភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញក្រោយការបោះឆ្នោត។
ថ្លែងប្រាប់សវនាការសួរដេញដោលក្នុងរដ្ឋសភា លោក Patrick Merloe នាយកកម្មវិធីបោះឆ្នោតនៃវិទ្យាស្ថានប្រជាធិបតេយ្យជាតិ NDI បានថ្លែងពីភាពមិនប្រក្រតី រឿងបញ្ជីឈ្មោះបោះឆ្នោត ការចេញប័ណ្ណបោះឆ្នោត និងការរំខានសកម្មភាពនយោបាយរបស់គណបក្សនយោបាយ ដោយសារអាជ្ញាធរនិងបញ្ហាផ្សេងទៀត ដែលលោក Merloeបញ្ជាក់ថា ជាការគម្រាមកំហែងដល់គុណភាពនិងភាពស្របច្បាប់នៃការបោះឆ្នោត។
លោកបានឲ្យតម្លៃទៅដល់សវនាការសភាអាមេរិកាំងថា ជារឿងសំខាន់។
លោកនិយាយថា៖ «សវនាការនេះនាំមកនូវការយកចិត្តទុកដាក់ មិនគ្រាន់តែសភាអាមេរិកាំងនិងមនុស្សសំខាន់ៗជុំវិញរដ្ឋធានីទេ តែដល់អ្នកសារព័ត៌មានអន្តរជាតិ ក្នុងការធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ដល់ការបោះឆ្នោតខាងមុខនៅកម្ពុជា។ ខ្ញុំជឿថា ការពិភាក្សានយោបាយនិងបន្តហើយថា នឹងមានផលប្រយោជន៍ចេញពីការពិភាក្សានេះចំពោះពលរដ្ឋកម្ពុជា»។
ដោយមានការយកចិត្តទុកដាក់និងតាមដានកិច្ចការនយោបាយស.រ.អា.និងកម្ពុជា លោក ចាន់លី គុជ អ្នកវិភាគឯករាជ្យម្នាក់ក្នុងរដ្ឋម៉ារីឡែន។ លោកបានចូលរួមសង្កេតការណ៍ក្នុងសវនាការសភាស.រ.អា.ផងដែរ។ លោកបានថ្លែងថា ពលរដ្ឋខ្មែរអាមេរិកាំងចង់ឃើញសម្ពាធស.រ.អា.ដ៏ខ្លាំងក្លាដើម្បីដំណោះស្រាយបញ្ហាជាបន្ទាន់ចំនួនពីរគឺការកែទម្រង់ប្រព័ន្ធបោះឆ្នោតនិងកែទម្រង់ការរំលោភសិទ្ធិមនុស្ស។
លោកនិយាយថា៖ «ហើយយើងសុំឲ្យស.រ.អា.ធ្វើហើយ ដោះស្រាយបញ្ហានេះដោយសារតែប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺថា អស់ជម្រើសក្នុងការរើបម្រះក្នុងការកសាងអនាគត វាសនាប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។ ហើយអាមេរិកាំងជាប្រទេសមហាអំណាចមួយដែលតែងសម្តែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋខ្មែរយើងជារៀងដរាបរួចមកហើយដែរ»។
ដោយចង់ឃើញការកែទម្រង់ប្រព័ន្ធបោះឆ្នោតនិងចង់ឃើញការបោះឆ្នោតមួយមានលក្ខណៈសេរីនិងយុត្តធម៌ ត្រឹមត្រូវ សមាជិកព្រឹទ្ធសភាពីររូបដ៏មានឥទ្ធិពលគឺលោក Marco Rubio និងព្រឹទ្ធិសមាជិក Lindsey Graham នៃគណៈកម្មាធិការហិរញ្ញវត្ថុ បានចេញជាសេចក្តីសម្រេចមួយកាលពីសប្តាហ៍ថ្មីៗដើម្បីកាត់ជំនួយ៧០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រទេសកម្ពុជា បើការបោះឆ្នោតមិនមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ។ សេចក្តីសម្រេចនោះត្រូវគាំទ្រដោយសមាជិកសភាមានឥទ្ធិពលភាគច្រើន។
លោក Sean J. McIntosh អ្នកនាំពាក្យស្ថានទូតស.រ.អា.ប្រចាំកម្ពុជាបានអះអាងថា រដ្ឋាភិបាលស.រ.អា.បានដឹងពីសេចក្តីសម្រេចរបស់សមាជិកព្រឹទ្ធសភាទាក់ទងនឹងការទទូចឲ្យមានការត្រួតពិនិត្យពីតម្លាភាពជាងមុនចំពោះជំនួយដល់កម្ពុជា តែលោកមិនផ្តល់អត្ថាធិប្បាយទាក់ទងនឹងសេចក្តីសម្រេចដែលមិនទាន់សម្រេចនោះទេ។ តែលោកថា ស្ថានទទូតស.រ.អា.ចូលរួមក្តីបារម្ភដូចគ្នានឹងសមាជិកសភាដែរ។
លោកបានបន្ថែមថា៖ «ការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជានៅពេលខាងមុខ ជាការសាកល្បងដ៏សំខាន់សម្រាប់ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យប្រទេសកម្ពុជា។ យើងនឹងឃ្លាំមើលដំណើរការទៅមុខនៃការបោះឆ្នោតឲ្យបានដិតដល់»។
ទោះជាយ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រតិកម្មទៅនឹងការប៉ុនប៉ងកាត់ជំនួយសម្រាប់កម្ពុជា ដោយសារការបោះឆ្នោត។ លោកថ្លែងថា វាជារឿងមិនសមរម្យទេ ក្នុងការវាយតម្លៃអំពីភាពសេរី និងយុត្តិធម៌តាមការបោះឆ្នោតនិងច្បាប់នៅប្រទេសផ្សេង។
លោកនិយាយថា៖ «តាមពិតទៅ ខ្ញុំមិនថា ម៉េចដែរ តែប្រហែលជាទម្លាប់អាមេរិកាំងហើយដែលតែងដាក់សម្ពាធលើប្រទេសទន់ខ្សោយ។ ហើយការយល់ឃើញអំពីប្រទេសនីមួយៗ វាយតម្លៃតែខ្លួនឯង ហើយពុំបានយកព័ត៌មានឲ្យបានច្បាស់លាស់ពីបញ្ហានេះទេ។ នេះខ្ញុំនិយាយដោយត្រង់។ ក្នុងនាមខ្ញុំជាអ្នករៀបចំការបោះឆ្នោត យើងអនុវត្តច្បាប់បោះឆ្នោតនៅប្រទេសកម្ពុជា។ ហើយចង់ដឹងថា ការបោះឆ្នោតនៅកម្ពុជាហ្នឹងត្រឹមត្រូវ យុត្តិធម៌ប៉ុណ្ណា សូមប្រៀបធៀបច្បាប់បោះឆ្នោតនៅកម្ពុជា។ សូមកុំយកច្បាប់បោះឆ្នោតនៅប្រទេសផ្សេងៗ ទម្លាប់នៅប្រទេសផ្សេងៗមកវាយតម្លៃនៅប្រទេសកម្ពុជា»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបបានអះអាងថា អ្វីដែលលោកមើលឃើញគឺការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីអ្នកនយោបាយស.រ.អា.មួយចំនួន ក្នុងពេលដែលរដ្ឋាភិបាលស.រ.អា.និងរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន។ លោកថ្លែងថា ការបោះឆ្នោតនៅកម្ពុជាគឺជាការបោះឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋកម្ពុជា មិនទាក់ទងនឹងឥទ្ធិពលបរទេសណាមួយទេ។
លោកនិយាយថា៖ «យើងជឿជាក់ថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតចេញពីឆន្ទៈមហាជនខ្មែរ។ ទោះបីជាបរទេសណាដែលចង់ដាក់សម្ពាធមកលើការបោះឆ្នោតនេះ វាគ្មានប្រយោជន៍ទេ។ តែស.រ.អា.ត្រូវតែយល់អំពីកាតព្វកិច្ចរបស់ខ្លួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អក្នុងភាពជាដៃគូ។ ហើយយើងជឿហើយថា ភាពជាដៃគូនេះបានចាប់ផ្តើមតាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលធ្វើឲ្យកម្ពុជាបំភ្លេចចោលនូវអ្វីៗដែលជាប្រវត្តិសាស្ត្រអាក្រក់ និងការពិសោធន៍អាក្រក់ជាមួយនឹងស.រ.អា.»។
ស.រ.អា.បានកាត់ជំនួយផ្ទាល់និងដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ក្រោយពីមានរដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ ដែលព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិត្រូវបណ្តេញចេញពីមុខតំណែងជានាយករដ្ឋមន្ត្រីទី១។ តែស.រ.អា.លុបចោលទណ្ឌកម្មនៅឆ្នាំ២០០៧ ហើយក្រោយមកបានផ្តល់ជំនួយឡើងវិញ។ ប្រទេសកម្ពុជាត្រូវគេដឹងថា ជាប្រទេសក្រីក្ររមួយក្នុងពិភពលោកនិងពឹងផ្នែកជំនួយបរទេស១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ប្រទេសចិនក្លាយជាប្រទេសផ្តល់ជំនួយឥតសំណងដល់កម្ពុជាដ៏សំខាន់បំផុត ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគេគិតថា លែងធ្វើឲ្យប្រទេសកម្ពុជាខ្លាចរអានឹងទណ្ឌកម្មអន្តរជាតិ ឬទណ្ឌកម្មប្រទេសលោកខាងលិច៕
អត្ថបទព័ត៌មានទាក់ទង
- លោកសម រង្ស៊ីប្តេជ្ញាចូលប្រទេសកម្ពុជាមុនថ្ងៃបោះឆ្នោត ហើយប៉ូលិសត្រៀមចាប់ខ្លួនលោក
- មេដឹកនាំគណបក្សប្រឆាំងសន្យាត្រឡប់ទៅកម្ពុជាវិញមុនថ្ងៃបោះឆ្នោត
- មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រតិកម្មនឹងសវនការសភាស.រ.អា.
- ការវិលត្រឡប់របស់លោក សម រង្ស៉ីពីការនិរទេសខ្លួនមុនពេលបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣
ពហុព័ត៌មាន

គ្រាន់តែអនុវត្តន៍តាមគេក៍លំបាកដែររឺមកពីក្លាយចាញ់ឆ្នោតរួចគេយកទៅកាត់ទោសព្រោះពេលក្នុងការដឹកនាំមានប្រព្រឹត្តិអំពើពុករលួយខ្លាំងពេក។
អាមេរិកចង់ឲ្យកម្ពុជាដូចស៊ីរីហើយ
hun sen il a tres mal a la tete et quand sam rainsy rentre au cambodge c est vraiement le gros migraine si je suis lui je me suicide
bonne nouvelle mr sam rainsy a ete cracie par le roi du cambodge, si on crois la source journal kos santepheap publier ce matin .
bonne nouvelle mr sam raisy a ete cracie par le roi cette nuit si on le journal kos santepheap
ដោយចង់ឃើញការកែទម្រង់ប្រព័ន្ធបោះឆ្នោតនិងចង់ឃើញការបោះឆ្នោតមួយមានលក្ខណៈសេរីនិងយុត្តធម៌ ត្រឹមត្រូវ សមាជិកព្រឹទ្ធសភាពីររូបដ៏មានឥទ្ធិពលគឺលោក Marco Rubio និងព្រឹទ្ធិសមាជិក Lindsey Graham នៃគណៈកម្មាធិការហិរញ្ញវត្ថុ បានចេញជាសេចក្តីសម្រេចមួយកាលពីសប្តាហ៍ថ្មីៗដើម្បីកាត់ជំនួយ៧០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រទេសកម្ពុជា បើការបោះឆ្នោតមិនមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ។ សេចក្តីសម្រេចនោះត្រូវគាំទ្រដោយសមាជិកសភាមានឥទ្ធិពលភាគច្រើន។ សេចក្តីសម្រេចនោះត្រូវគាំទ្រដោយសមាជិកសភាមានឥទ្ធិពលភាគច្រើន ។
………………………………………………………………………………………………………………………..
Thank you so much for your concern about Cambodia! I hope that the Cambodian government will soften its attitude and hold this year election fairly and allowed H.E Sam Rainsy to come back.
អស់លោកជាមន្ត្រីធំ គួរគិតឡើងវិញ កាលដែល ស រ អា ធ្វើបែបនេះគឺប្រទេស សេរីមួយនេះចង់ឃើញ ខ្មែរយើងមានការបោះឆ្នោត ដោយ សេរី និង យុតិធម៏។ ដូច្នេះហើយ សូមស្នើរអស់លោកជា មន្ត្រីធំមួយចំនួន គិតឡើងវីញ។ ពីព្រោះការលំបាកទំាងអស់នោះ មិនមែនអស់លោកជាអ្នកលំបាក ទេគឺ រាស្ត្រ ក្រក្រីខ្មែរទេតើ។ ហើឡើង អស់លោក មិនខ្វល់ ផ្តាច់ៗទៅ ជាក់ស្ដែង លោក ហោ ណំាហុង សូមលោក ពួគិតម្ដងទៀតចំានិយាយ ។ មិនខ្វល់ៗៗៗៗៗ វាមិនមែនលំបាកពួទេ លោក ពួគឺប្រជា ជនខ្មែរក្រីក្រទេដែលជាអ្នកលំបាក។ សូមជួនរួមជាតិគិតទំាងអស់គ្នាដើម្បីជាតិយើងរស់ ដល់ពេលដែលយើងជាកូនខ្មែរគ្របរូបរួមគ្នាហើយ។
គាំទ្រគំនិតខាងលើនេះ…
មិនគាំទ្រ ការជ្រៀតជ្រែកខុសច្បាប់មកលើកម្ពុជា។
Arun Reach, that is good
សហរដ្ឋអាមេរិច គឹជាមេភេវរកម្ម ដ៏ធំជាងគេលើពិភពលោក ជាប្រទេសល្មោភសង្រ្គាម ជាប្រទេសជួញដូរគ្រឿងសព្វាវុធ និងអាវុធមហាប្រល័យ រំលោភសិទ្ធមនុស្ស ជាលក្ខណៈអន្តរជាតិ ដូចជាថ្មីៗនេះ បានធ្លាយនូវពត៏រមាននិងបែកការណ៏ស្តីពីការឈ្លបយកការណ៏សំងាត់ ពីបណ្តាប្រទេសមួយចំនួនលោកសកលលោក ជាពិសេសពីបណ្តាប្រទេសសហគមន៏អឺរុប ដែលជាសម្ពន័្ធមិត្ររបស់ទៀតផង!
អស់លោករាជការសូមគិតប្រយាជន៍ជាតិជាធំ .កុំវក់នឹងការផ្តល់លាភសក្ការៈ…តាមរយៈការប៉ាវស្រី… …ប៉ាវខារ៉ាអូខេ…តំឡើងបុណ្យសក្តិ បើកអោយរកស៊ីខុសច្បាប់ …..រួចភ្លេចគិតពីអនាគតប្រទេសជាតិនោះ។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ហើយថា ទោះជាមានការងារធ្វើក៏យើងរស់នៅមិន ថ្លៃថ្នូរ …ភាគច្រើនត្រូវប្រើជំនាញឡេមឡឺមអែបអបសូកប៉ាន់ទៀត…ដូច្នេះ សូមអោយថោកត្រឹមយើង បានហើយ…កុំអោយថោកដល់កូនចៅខ្មែរជនាន់ក្រោយទៀត…..សូមដូរចេញទៅ….
រាស្ត្រខ្មែរទាំងឡាយមេត្តាក្រោកឈរឡើងនិងភ្ញាក់រលឹកឡើង ឥឡូវអស់លោកមិនឃើញទេឬដែល អាកញ្ចស់ហោណាំហុងដើមកំនើតយួននោះ វាបាននិយាយពីចរិកពិតរបស់ក្រុមវាហើយថា ពួកវា និងមិនខ្វល់ទេប្រសិនបើរដ្ឋាភិបាលអាមេរិកកាត់ផ្តាច់ជំនួយមកកម្ពុជា។ រឿងអីត្រូវពួកវាខ្វល់ខ្វាយ និងប្រជាជនក្រីក្រទូទៅបើពួកវាដឹកនាំប្រទេសជិត៣០ឆ្នាំវាពុករលួយលុយជំនួយធ្វើជាមហាសេដ្ឋី គ្រប់ៗគ្នាអស់ហើយនោះ ដូច្នេះពួកវាមិនខ្វល់នោះទេទោះបីជាចាយលុយនោះតចៅទួតវាក៍ចាយ មិនអស់ដែររឿអីត្រូវព្រួយដូចបងប្អូនក្រីក្ររដែលរកព្រឹកខ្វះល្ងាចនោះ។ ពួកវាបានយកប្រទេស កម្ពុជាធ្វើជាចំណាប់ខ្មាំងដើម្បីធ្វើជាដើមទុនរកសីុអស់ជិត៣០នេះវាល្មមនិងត្រូវាបានប្តូរចេញហើយ។
Je supporte la décision américaine à 100%.
ក្នុងអត្ថបទនេះទាំមូល យើងអាចសង្ខេបខ្លឹមសារបានពីរចំណុច
១ ទំលាក់ ហ៊ុន សែន ២ លើកបន្តប់ សម រង្សី
តើអាចទៅរួចទេ យក សម រង្សី មកប្រៀបធៀប និង ហ៊ុន សែន ពិតជាមិនអាចទេពីព្រោះនយោបាយ
របស់សម រង្សី ជានយោបាយគ្រប់ក្រងបក្ស មិនអាចគ្រប់គ្រងប្រទេសបានទេ ។
Ils ont déja beaucoup de problèmes à résoudre dans le monde.
Peu d’Américains pensent du Cambodge comme Eux.
តាមពិតទៅមិនសមណាអាមេរិកាំងមកយកចិត្តទុកដាក់រឿងខ្មែរដល់ម្លឹងទេតែអាមេរិកអាចមានការ
គិតគូរវែងឆ្ងាយខ្លាចមេដឹកនាំបណ្តាប្រទេសអាស៊ានដ៏ទៃទៀតគេយកគំរូតាមខ្មែរដែលគណបក្ស
កាន់អំណាចប្រើមធ្យោបាយមិនល្អធ្វើបាបនិងគាបសង្កត់គណបក្សប្រឆាំងដើម្បីយកឈ្នះ
ដូចជាខ្មែរកំពុងអនុវត្តន៏សព្វថ្ងៃអីចឹ្ចង។
អនុវតន៏តាមគេ,នឹងគេហៅថាអាយ៉ង
ចំនងជើងដែលខ្ញុំដាក់ថាដល់ពេលហើយពិតជាត្រឹមត្រូវណាស់។លោក ផៃ ស៊ីផានខ្ញុំកោតតែលោក
ចេះនិយាយថា USA ជ្រៀតជ្រែកប្រទេសកម្ពុជា ចុះអាចុយប្រាយយួនមករស់នៅប្រទេសខ្មែរទាំងពូជវាអាហ្នឹងយ៉ាងម៉េចដែរ? សូមលោកជួយបកស្រាយលមើល ឬ មួយលោកទុកដីខ្មែរឲ្យពួកវារស់នៅ