ការផ្សព្វផ្សាយជាសាធារណៈរបស់រដ្ឋាភិបាល អំពីប្រាក់បៀវត្សមន្ត្រីរាជការ ជាពិសេសប្រាក់ខែគ្រូបង្រៀន គឺជារឿងកម្រមួយ។ ជាញឹកញយ គណបក្សដែលមានគោលនយោបាយប្លែកពីគោលនយោបាយគណបក្សដែលកំពុងកាន់អំណាច បានប្រកាសទុកជាមុនថា នឹងដំឡើងប្រាក់បៀវត្សគ្រូបង្រៀន ប្រសិនបើគណបក្សទាំងនោះឈ្នះឆ្នោត។
ដោយ សុ ជីវី
2013-07-16
RFA
ការសន្យារបស់គណបក្សនយោបាយទាំងនោះ បានសម្អាងថា គ្រូបង្រៀនទទួលបានប្រាក់ខែទាបមិនអាចរស់នៅសមរម្យ។ ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយពីតារាងប្រាក់បៀវត្សពិតប្រាកដរបស់មន្ត្រីក្រោមឱវាទ។
មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយជាសាធារណៈជាលើកដំបូងនូវតារាងប្រាក់បៀវត្សគ្រូបង្រៀនសម្រាប់ឆ្នាំ២០១៣ ដើម្បីបញ្ចៀសព័ត៌មានដែលថា ប្រាក់ខែគ្រូទាប។
តារាងប្រាក់ខែគ្រូបង្រៀន ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា ជាលើកដំបូង កាលពីថ្ងៃទី១៥ ខែកក្កដា។ ក្នុងនោះបង្ហាញថា ប្រាក់ខែគ្រូបង្រៀនសរុប គឺចាប់ពី ៣១ម៉ឺនរៀល ដែលប្រហែលជាង ៧៧ដុល្លារ សម្រាប់គ្រូមត្តេយ្យសិក្សា និងបឋមសិក្សា រហូតដល់ជិត ១លាន ២សែនរៀល ដែលប្រហែលជាង ២៩៧ដុល្លារ សម្រាប់គ្រូមហាវិទ្យាល័យ។ ក្នុងតារាងនោះ បញ្ជាក់ដែរថា ប្រាក់បៀវត្សទាំងនេះបានកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១២។
ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា លោក នៀ សុផន មានប្រសាសន៍បន្ថែមនៅថ្ងៃទី១៦ ខែកក្កដា ថា ការផ្សព្វផ្សាយតារាងប្រាក់បៀវត្សមន្ត្រីក្រសួងអប់រំ គឺបន្ទាប់ពីសង្កេតឃើញថា មានកំហុសឆ្គងក្នុងការផ្សព្វផ្សាយក្នុងពេលកន្លងទៅ។ លោកសង្ឃឹមថា ព័ត៌មាននេះនឹងជួយអោយពលរដ្ឋខ្មែរទូទៅបានដឹងពីកម្រិតប្រាក់ខែដែលគ្រូបង្រៀនទទួលបានក្នុងពេលបច្ចុប្បន្ន ដែលតែងទទួលបានការដំឡើងចំនួន ២០% ជារៀងរាល់ឆ្នាំ។ លោក នៀ សុផន បញ្ជាក់ទៀតថា គ្រូបង្រៀនតែងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់ខែ និងប្រាក់បំណាច់ ជាពិសេសគ្រូនៅតាមទីដាច់ស្រយាល។
អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ អេ.អ៊ី.អេ អន្តរជាតិ (AEA) ប្រចាំនៅប្រទេសកម្ពុជា លោក វន សំភាស់ បានសាទរចំពោះការផ្សព្វផ្សាយតារាងប្រាក់បៀវត្សគ្រូបង្រៀន ដែលជាធម្មតាទាំងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចពលរដ្ឋ ពិបាកនឹងទៅរកព័ត៌មានប្រភេទនេះ។ លោកក៏សាទរចំពោះឆន្ទៈរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ខែគ្រូ ប៉ុន្តែក៏បានបង្ហាញក្ដីបារម្ភដែរថា គុណភាពអប់រំនឹងបន្តប៉ះពាល់ ប្រសិនបើប្រាក់ខែពួកគាត់នៅតែមិនទាន់អាចឆ្លើយតបនឹងតម្រូវការចំណាយជាប្រចាំ។
លទ្ធផលស្ទង់មតិដោយអង្គការភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល កាលពីខែឧសភា បង្ហាញថា ប្រាក់ខែមូលដ្ឋានសមរម្យរបស់គ្រូបង្រៀន គួរតែស្ថិតនៅចន្លោះពី ៩០ ទៅ ១២០ដុល្លារក្នុងមួយខែ។ ស្របគ្នានេះ ក៏មានការលើកឡើងពីការទាមទារអោយមានការដំឡើងប្រាក់ខែគ្រូ អោយសមស្របនឹងការកើនឡើងនូវតម្លៃទំនិញតាមទីផ្សារ ដែលបានបន្តហក់ឡើងរហូតចាប់តាំងពីឆ្នាំ២០០៧ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បុគ្គលិកអប់រំ៧នាក់នៅរតនគិរីរងការចោទថាចូលបម្រើការងារគ.ខ.ប
- សមាគមគ្រូបង្រៀនស្នើរដ្ឋាភិបាលអាណត្តិថ្មីបើកប្រាក់ឲ្យទៀងទាត់
- ប្រធានការិយាល័យអប់រំស្រុកខេត្តរតនគិរីរងការចោទថាប្រព្រឹត្តអំពើពុករលួយ
- មន្ត្រីអប់រំស្រុកខេត្តព្រៃវែងរងការចោទថាប្រព្រឹត្តអំពើពុករលួយ
- គ្រូបង្រៀន៩២៨នាក់នៅស្រុកបាធាយមិនទាន់ទទួលបានលុយពីលោកនាយករដ្ឋមន្ត្រី
- គ្រូបង្រៀននៅខេត្តព្រៃវែងមិនទាន់បើកប្រាក់បង្រៀនពីរវេនជិត១ឆ្នាំ
- គ្រូបង្រៀនមួយចំនួននៅខេត្តឧត្ដរមានជ័យប្រឈមនឹងបញ្ហាជីវភាព
- គ្រូបង្រៀនម្នាក់រងការចោទថាបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីនៅកំពង់ឆ្នាំង
- សិស្សានុសិស្សស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគ្រូបង្រៀន
១. តារាងប្រាក់ខែនេះបង្ហាញថា៖ ប្រាក់ខែគ្រូបង្រៀនស៊ីមិនគ្រប់គ្រាន់។
២. ប្រហែលជាគិតថា៖ គ្រូមត្តេយ្យសិក្សា និងបឋមសិក្សា ចេះស៊ីតែអំបិល និងដើរទៅបង្រៀនហើយមើលទៅ បានជាគេអោយតែ ៣១ម៉ឺនរៀល។
៣. ជិះម៉ូតួទៅបង្រៀន៤ត្រឡប់=៤០០០រ(១ដុល្លារ) ហូប៣ពេល=១២០០០រ(៣ដុល្លារ) ចឹញ្ចឹមកូន២នាក់សរុបលុយ១ថ្ងៃ=២០០០០រ(៥ដុល្លារ) ទុកលុយសន្សំ១ថ្ងៃ៤០០០រ(១ដុល្លារ)សម្រាប់ពេលគ្រាមានអាសន្ន ឈឺ កាត់ខោអាវ ចូលរួមពិធីសង្គម ឬសន្សំទិញផ្ទះ…….. ដូច្នេះសរុប១ថ្ងៃត្រូវមានចំណូល៤០០០០រ(១០ដុលា្លរ) ទើបអាចរស់បាន!!!!
៤. បើថាប្រាក់ខែត្រឹម៣០ម៉ឹនអាចរស់បាន អាអ្នកនិយាយនោះប្រាកដជា ងាប់ទៅចុះនរកហើយ!!!!
សូមគាំទ្រលោក Pingpong ។ ប្រាក់បៀវត្សគ្រូមត្តេយ្យ និង បឋម ពី ៣១ ទៅ៤៥ម៉ឺនរៀល រដ្ឋាភិបាល
ថាស៊ីគ្រប់ ។ ចុះអស់លោកគិតថាគ្រូស៊ីគ្រប់ទេ ? ចុះបើស៊ីមិនគ្រប់វិញមានតែធ្វើចោរលួចឆក់ដើម្បី
បង្គ្រប់ឬ រដ្ឋាភិបាល?
រដ្ឋាភិបាលក្រោយឆ្នាំ ២០១៣ គួរឈប់យកពន្ធលើបៀវត្សមន្រ្តីរាជការទៅ។ និងសូមបើកឲ្យបានទៀងទាត់ផង។ ពន្ធលើមធ្យោបាយដឹកជញ្ជូនក៏គួរសើរើឡើងវិញផង។ មន្រ្តីពន្ធដារ និងគយ ក៏គួរពិនិត្យឡើងវិញផងដែរ អ្នកខ្លះមានលុយរហូតដល់មានចំការកៅស៊ូ និងមានប្រពន្ធចុងច្រើននាក់ទៀតផង ដូចជា៖ រ័ត្ន មុនី ដែលជាប្រធាននាយកដ្ឋានពន្ធដារ មានលុយច្រើនចិញ្ចឹមស្រី បើកហាងកាត់សក់ និងស្រីផ្សេងជាច្រើនទៀត។ អ៊ុក ចាន់សុភាព ទើបចូលគយ៣ឆ្នាំសោះមានលុយសង់ខុនដូ….គង់ វិបុល អូន ព័ន្ធមុនីរ័ត្ន សុខ សុភ័ក្រ្ត មាន សុភា ជួន វន ហូ សារ៉ាន់ ខូច និងពុករលួយ ដល់ឆ្អឹង គួរដូរចេញទៅ៕
នៀ សុផន គឺជាមនុស្សខ្លាចប្រពន្ធ និងជាជនពុករលួយកំពូលម្នាក់នៅក្រសួងអប់រំ។ ជននេះមានលុយទិញដីច្រើនកន្លែង តើបានលុយមកពីណា? សុផន មកពីស្វាយរៀង និងមានឈាមជ័រជាយួន។
ដោយសារគេដឹងថា ប្រាក់ខែចាយមិនគ្រប់ហើយទើបគេដំឡើងជារៀងរាល់ឆ្នាំ ២០% ក្នុង១ឆ្នាំ
ហើយ២០១៤ ឡើងតាម GDP (ធំជាង ២០%) ។
ប្រាក់ខែមន្ត្រីរាជការដំឡើងតាមដំណើរខ្យងវា
រីឯតំលែប្រេងនិងទំនិញពន្ធវាស្ទុះឡើងទន្សាយរត់
អស្ជារ្យរាជរដ្ខភិបោលWonder??????????????