គណៈកម្មាធិការរៀប​ចំការ​បោះឆ្នោត​រាជធានី ចង់​ឱ្យ​អ្នក​ឃោសនា​ប្រកាន់​​​អាកប្បកិរិយា​​ថ្លៃថ្នូរ

ថ្ងៃ អង្គារ 16 កក្កដា 2013
ដោយ ជា ប៊ុនធឿន
RFI

 

គណៈកម្មាធិការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ​បានអំពាវនាវដល់ គណបក្ស​នយោបាយ និង​បេក្ខជន​តំណាងរាស្ត្រ​ ព្រមទាំង​ភាគី​ពាក់ព័ន្ធទាំង​​អស់ ជួយណែនាំ​ដល់​អ្នកចូលរួម​ឃោសនា​របស់​ខ្លួន ឱ្យ​ប្រកាន់​នូវ​អាកប្បកិរិយា​​ថ្លៃថ្នូរ នៅ​ក្នុង​កំឡុង​ពេល​ឃោសនា។ កន្លងមក គណៈកម្មាធិការ​ខាងលើ បាន​សង្កេត​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ក្នុង​​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

សកម្មជន​គណបក្ស​នយោបាយ​ជិះ​រថយន្ត​និង​ម៉ូតូ​ឃោសនា​បោះឆ្នោត។​ ស៊ីវ ចាន់ណា

សេចក្តី​រាយការ​ណ៏របស់​ ជា ប៊ុនធឿន

(01:43)

ក្នុង​កំឡុងពេល​​ដែល​​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​កំពុង​តែ​ដំណើរការ គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោតរាជធានីភ្នំពេញ បាន​​សង្កេត​ឃើញ​​មានកើតឡើង​នូវ​ភាពមិន​ប្រក្រតី​មួយ​ចំនួន​​​នៅ​​ភ្នំពេញ ដោយ​មាន​យុវជន​ប្រមាណ​ជាង២០​នាក់ ខ្លះមាន​ពាក់​មួក ខ្លះ​ពាក់​អាវគណបក្ស និងក្រុមខ្លះទៀតមិនបានពាក់សញ្ញាសំគាល់​គណបក្ស​ទេ។ ពួក​គេ បាន​ជិះ​ទោចក្រយាន​យន្ត ជ្រែចុះ ជ្រែឡើង ក្នុងល្បឿនលឿន។ សកម្មភាព​ទាំងនេះ​​វាអាច​ធ្វើឱ្យ​​មាន​ការស្ទះ​ចរាចរណ៍​ ឬ​បង្ក​ជា​គ្រោះថ្នាក់​អ្នកដទៃ​ជាដើម។

ដោយ​សង្កេតឃើញ​បញ្ហា​ខាងលើ​ គណៈកម្មាធិការ​​រៀបចំ​​ការ​​បោះឆ្នោត​រាជធានី​ភ្នំពេញ​​ ចេញ​សេចក្ដី​ប្រកាស​មួយ ដើម្បីអំពាវនាវដល់​គ្រប់គណបក្ស​នយោបាយទាំងអស់ ជួយ​ណែនាំ​​ដល់​ក្រុម​ឃោសនា​​របស់​ខ្លួន ឱ្យ​​ប្រកាន់​នូវ​ភាព​ថ្លៃថ្នូរ គោរព​គោលការណ៍​​​ប្រជាធិបតេយ្យ គោលការណ៍​សិទ្ធិ​មនុស្ស​ និង​គោរពក្រមសីលធម៌។ គោល​បំណង​ គឺ​ចៀសវាង​​នូវ​ភាព​អវិជ្ជមាន​​ទាំងឡាយ ដែល​អាច​បង្ក​ជា​អំពើ​ហិង្សា​ ក្នុង​កំឡុង​​ពេល​ឃោសនា។​
 
បន្ថែមលើនេះ​ដែរ គណៈកម្មាធិការ​ខាងលើ​ក៍​បាន​អំពាវ​ឱ្យ​អ្នកឃោសនាទាំងអស់ ជា​ពិសេស​ដល់​ក្រុម​យុវជន គោរពច្បាប់ចរាចរ​ផ្លូវគោក ដោយត្រូវពាក់​មួកសុវត្ថិភាព​និង​មិនត្រូវ​ពិសា​គ្រឿង​ស្រវឹង​ ក្នុងកំឡុងពេល​​បើកបរ និង​ឃោសនាបោះឆ្នោត។
 
ទន្ទឹមនឹងលិខិត​អំពាវនាវ​ខាងលើដែរ សាលារាជធានីភ្នំពេញបានចេញ​បម្រាមមួយចំនួន នៅ​ក្នុង​ថ្ងៃ​១៦ កក្កដា​នេះ ផ្ញើ​​ទៅ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោតរាជធានីភ្នំពេញ ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​​​បន្ត​​ដល់​អ្នកឃោសនា​បោះឆ្នោត ក្នុងកំឡុង​ប្រារព្ធពិធីបុណ្យ និងដង្ហែ​សព​លោកតា ហ៊ុន នាង បិតាបង្កើតរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។  
 
នៅ​ក្នុង​បម្រាមដដែល មិនអនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំមហាជន និងហែ​ក្បួនឃោសនា​បោះឆ្នោត​ដែលមាន​បំពងសំឡេង នៅ​ក្នុង​កំឡុងពេលប្រារព្ធ​ពិធីបុណ្យសព ចាប់ពីថ្ងៃទី១៣ រហូត​ដល់​ថ្ងៃ​ទី​១៧​​ស្អែកនេះ នៅជុំវិញកំណាត់​ដងវិថីមួយចំនួន ជិត​ផ្ទះ​បុណ្យ ក្បែរ​វិមានឯករាជ្យ​ និង​មហាវិថី​មួយ​​ចំនួន​​ទៀត នៅ​ពេល​ដង្ហែ​​សព នា​ថ្ងៃទី១៧ កក្កដាស្អែកនេះ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

7 Responses to "គណៈកម្មាធិការរៀប​ចំការ​បោះឆ្នោត​រាជធានី ចង់​ឱ្យ​អ្នក​ឃោសនា​ប្រកាន់​​​អាកប្បកិរិយា​​ថ្លៃថ្នូរ"

  1. a says:

    https://www.youtube.com/watch?v=-3JlcVIGl2k
    លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

  2. Mao says:

    គ ជ ប គួរតែលើយកជនជាតិយួនខុសច្បាប់មកនិយាយផង អត់ត្រួវអោយមានសិទ្ធិបោះឆ្នោតដាច់ខាត ក្នុងករណីណា ក៏ដោយ ។​ ប៉ុន្តែវាដូចជាស្ងាត់ អត់ហ៊ានធ្វើ
    ហើយប្រជារាស្រ្តខ្មែរដែលអត់មានឈ្មោះ វាមិនអើពើសោះ

  3. Mao says:

    គ្រាន់តែការឃោសនារកសំឡេងឆ្នោតប៉ុន្មានថ្ងែហ្នឹង គេអាចប៉ានស្មានបាត់ហើយថា ប្រជារាស្រ្តខ្មែរស្ទើតែទាំងអស់ គាត់ទ្រខាងគណៈបក្សណា

  4. tantoeng says:

    No thlay thno beu mer thver der

  5. សុំការពន្យល់ says:

    គួរពន្យល់ផងដែរថា ហេតុអីបានជា គជប ទិញឡានថ្មីតែរហូតរាល់ពេលបោះឆ្នោតម្តងៗ ដូចជា សំ​ សាវុធ ដែលរស់នៅជិតផ្សារតាប៉ាង យកឡានគជប ថ្មីច្រឺង មកប្រើជាឯកជនយ៉ាងអនាធិបតេយ្យ។ គិតទៅស្រូលដែរឡាន គជប ទញឲ្យ សាំង គជប បើកឲ្យ តែយកមកទុកនៅផ្ទះដឹកប្រពន្ធ កូន និង ស្រីដើរលេងយ៉ាងរំភើយ។

  6. យើងពឹតជាមានក្តីមោទនយ៉ាងខ្លាំងចំពោះកំនើននៃសន្ទុះគាំទ្ររបស់ប្រជាពលរដ្ធចំពោះគណះបក្សស

    ង្គ្រោះជាតិ ។ តែសូមកុំភ្លេចថាយើងកំពុងស្ថិតនៅក្នុងការប្រយុទ្ធដោយស្វិតស្វាញ

    និងមានឧបសគ្គយ៉ាងច្រើនណាស់

    ដូច្នេះអ្វីដែលសំណូមពរគឺត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាដោយពុំអាចធ្វេសប្រហែសបានឡើ

    យ ។ ហើយក៏សូមអរគុណនៅការវិភាគរបស់ លោក ប៉ែន

    ស៊ីវ័ន្តដែលបានបញ្ចេញអោយយើងបានដឹងនៅចំនុចចន្លោះប្រហោងនៃយើងក្នុងដំនាក់កាលនេះ។

    វាជាការពឹតហើយថាយុទ្ធសាស្រ្តទាំងបីរបស់គណះបក្សកាន់អំនាចដែលកំពុងប្រើពេលនេះ គឺ:

    – ជំហានទីមួយ: គឺគេធ្វើការវាយសន្ធាប់យ៉ាងខ្លាំងមកលើយើងដើម្បីប៉ានស្មានកំលាំង

    – ជំហានទីពីរ : គឺការរក្សានៅភាពស្ងៀមស្ងាត់ដើម្បីក្តោបក្តាប់ស្ថានការណ៏ និង

    ស្វែងរកចំនុចខ្សោយរបស់ដៃគូរ

    – ជំហានទីបីជាជំហានចុងក្រោយ : គឺការវាយសំរុកផ្តាច់ព្រ័ត្រ

    ចំពោះស្ថានភាពបច្ចុប្បន្នគឺគេកំពុងស្ថិតនៅក្នុងដំនាក់នៃជំហានទីពីរ ដែលជំហានមួយគួរអោយគ្រោះថ្នាក់បំផុតសំរាប់គណះបក្សសង្គ្រោះជាតិរបស់យើង ។

  7. ប៉ុន្មានថ្ងៃមុនខ្ញុំកំពុងតែជិះម៉ូតូសសង្រ្គោះស្រាប់តែក្រុមស្ទាវបក្សសង្គ្រោះមកស្រែកពីក្រោយដូមិនដូ

    ឡើងភ្ញាក់ខ្លួន នេះបើអ្នកខ្សោយបេះដូងវិញត្រូវគាំងបេះដូង