ថ្ងៃ អង្គារ 16 កក្កដា 2013
ដោយ ញឹម សុផល
RFI
សមាគមយុវជនខ្មែរគ្រោងនឹងបញ្ជូនសារតាម SMS ទៅកាន់ទូរសព្ទដៃរបស់យុវជននៅទូទាំងប្រទេស ដើម្បីអំពាវនាវឲ្យពួកគេមានការចូលរួមកាន់តែច្រើន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៨ ខែកក្កដាខាងមុខ។ មេដឹកនាំសមាគមឲ្យដឹងថា ពួកគេនឹងប្រើប្រាស់ហ្វេសប៊ុក បញ្ជូនសារ ប្រសិនបើមានក្រុមហ៊ុនទូរសព្ទណាភ័យខ្លាចមិនសហការជាមួយ។

សមាគមយុវជនខ្មែរអំពាវនាវឱ្យប្រជាជននាំគ្នាទៅបោះឆ្នោត (@Kkhmer Youth Association)
សមាគមនយុវជនខ្មែរ (KYA) បាននឹងកំពុងបញ្ជូនសារជាបណ្តើរៗហើយ តាមបណ្តាញសង្គម ហ្វេសប៊ុករបស់ពួកគេ ដើម្បីអំពាវនាវឲ្យយុវជនចូលរួម និងទៅបោះឆ្នោតឲ្យបានកាន់តែច្រើន។ លោក ម៉ាក ចំរើន, ប្រធានសមាគមយុវជនខ្មែរ បានប្រាប់វិទ្យុបារាំង RFI ថា សមាគមកំពុងជ្រើសរើសសារល្អៗ ដែលរៀបរៀងឡើងដោយយុវជន ហើយបង្ហោះចេញតាមហ្វេសប៊ុក។ លោក ម៉ាក ចំរើន បញ្ជាក់ថា ជាគោលដៅរបស់សមាគម នឹងស្នើសុំកិច្ចសហការជាមួយនឹងក្រុមហ៊ុនទូរសព្ទដៃ មួយចំនួននៅក្នុងស្រុកខ្មែរ ដើម្បីមានលទ្ធភាពបញ្ជូនសារ SMSទៅកាន់យុវជនតាមរយៈទូរសព្ទដៃរបស់ពួកគេ មួយសប្តាហ៍មុនការបោះឆ្នោត។
ក៏ប៉ុន្តែប្រហែលជាមានសង្ឃឹមតិចតួចណាស់ដែលថាក្រុមហ៊ុនទូរសព្ទដៃនៅក្នុងប្រទេសព្រមសហការជាមួយនឹងសមាគម ដោយលោកប្រធានសមាគមយល់ថា អាចជាការព្រួយបារម្ភមួយសម្រាប់ក្រុមហ៊ុនទូរសព្ទទាំងអស់ ដែលព្រមបញ្ជូនសារនយោបាយ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល, នេះបើតាមលោក ម៉ាក ចំរើន។
ដោយឡែក ចំពោះសារខ្លីៗដែលបានរៀបចំនោះ ត្រូវបានសមាគមនយុវជនខ្មែរបង្ហើបឲ្យដឹង ថាមានដូចជា «យុវជនគឺជាម្ចាស់ឆ្នោត ដូច្នេះយុវជនត្រូវតែទៅបោះឆ្នោត», «ការបោះឆ្នោតគឺជាការផ្ទេរអំណាចដោយសន្តិវិធី», «លើកកំពស់ការបោះឆ្នោត ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌», យុវជនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សុំទៅបោះឆ្នោតឲ្យបានគ្រប់គ្នា» ។ល។និង។ល។
សូមបញ្ជាក់ថា ការបោះឆ្នោតអាណត្តិនេះ មានលក្ខណៈប្លែកពីពេលកន្លងទៅដោយមានការកត់សម្គាល់ថា យុវជនមានការចូលរួមច្រើន ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតដែលបានចាប់ផ្តើមកាលពី ថ្ងៃទី ២៧ខែមិថុនា កន្លងទៅនេះ។ ហើយគណបក្សនយោបាយទាំងអស់សុទ្ធតែបានយកចិត្តទុក្ខដាក់ និងមានគោលនយោបាយសម្រាប់យុវជន។ បន្ថែមពីលើនេះសមាគមយុវជនខ្មែរបានអំពាវនាវបន្ថែមទៀត ដើម្បីឲ្យយុវជនយល់ដឹងពីការបោះឆ្នោតកាន់តែច្រើន ដោយសារពួកគេជាសសរទ្រូងប្រទេសជាតិ៕
ទាក់ទងនឹងប្រធានបទនេះដែរ :

រដ្ឋាភិបាលក្រោយឆ្នាំ ២០១៣ គួរឈប់យកពន្ធលើបៀវត្សមន្រ្តីរាជការទៅ។ និងសូមបើកឲ្យបានទៀងទាត់ផង។ ពន្ធលើមធ្យោបាយដឹកជញ្ជូនក៏គួរសើរើឡើងវិញផង។ មន្រ្តីពន្ធដារ និងគយ ក៏គួរពិនិត្យឡើងវិញផងដែរ អ្នកខ្លះមានលុយរហូតដល់មានចំការកៅស៊ូ និងមានប្រពន្ធចុងច្រើននាក់ទៀតផង ដូចជា៖ រ័ត្ន មុនី ដែលជាប្រធាននាយកដ្ឋានពន្ធដារ មានលុយច្រើនចិញ្ចឹមស្រី បើកហាងកាត់សក់ និងស្រីផ្សេងជាច្រើនទៀត។ អ៊ុក ចាន់សុភាព ទើបចូលគយ៣ឆ្នាំសោះមានលុយសង់ខុនដូ….គង់ វិបុល អូន ព័ន្ធមុនីរ័ត្ន សុខ សុភ័ក្រ្ត មាន សុភា ជួន វន ហូ សារ៉ាន់ ខូច និងពុករលួយ ដល់ឆ្អឹង គួរដូរចេញទៅ៕