គង់ សុឋានរិទ្ធ
17 កក្កដា 2013
វីអូអេខ្មែរ
លោកសម រង្ស៊ីថ្លែងក្នុងសន្និសីទព័ត៌មាននៅវិទ្យាស្ថាន Wilson Center មុនពេលព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោក។
ភ្នំពេញ — គណបក្សសង្គ្រោះជាតិបានសម្រេចផ្អាកការស្នើសុំដាក់បេក្ខភាពតំណាងរាស្ដ្ររបស់លោកសម រង្ស៊ី ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសបដិសេធមិនសើរើបញ្ជីបេក្ខជនតំណាងរាស្ដ្រ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលច្របាច់បញ្ចូលគ្នាដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍នៅថ្ងៃពុធនេះថា មន្ត្រីគណបក្សត្រូវការពិភាក្សាគ្នាបន្ថែមទៀត។
លោកនិយាយថា៖ «ថ្នាក់ដឹកនាំកំពុងតែពិភាក្សាគ្នា។ ឯកឧត្តមសម រង្ស៊ីអញ្ជើញមកថ្ងៃទី១៩ ហើយយើងនឹងជជែករឿងនេះលម្អិតជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់»។
កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកយឹម សុវណ្ណបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាថា គណបក្សសង្គ្រោះជាតិបានរៀបចំសំណើដាក់លោកសម រង្ស៊ីជាបេក្ខជនតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកណ្តាល សម្រាប់ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពិចារណាដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ដ្រ។
ហើយសំណើនោះគ្រោងនឹងត្រូវបញ្ជូនទៅកាន់លោកអ៊ឹម សួស្តី ប្រធានគ.ជ.ប. នៅថ្ងៃដដែលនោះដែរ។
ក៏ប៉ុន្តែគ.ជ.ប.បានចេញលិខិតបំភ្លឺមួយថា គ.ជ.ប.មិនអាចកែប្រែបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនតំណាងរាស្ដ្រដែលត្រូវបានទទួលស្គាល់ជាផ្លូវការរួចហើយនោះទេ។
នៅក្នុងលិខិតដដែលនោះ គ.ជ.ប.បញ្ជាក់ថា រយៈពេលចុះបញ្ជីទាំងពីរនិងរយៈពេលសម្រាប់ធ្វើការប្តឹងតវ៉ាក៏បានចប់សព្វគ្រប់ទៅហើយដែរ។
លោកអ៊ឹម សួស្តីប្រធានគ.ជ.ប.មានប្រសាសន៍ថា ច្បាប់មិនអនុញ្ញាតឲ្យស្ថាប័នរបស់លោកសើរើបញ្ជីបេក្ខជនតំណាងរាស្ដ្រនោះទេ។
លោកនោយាយថា៖ «យើងអនុវត្តតាមច្បាប់។ ស្អីដែលច្បាប់មាន យើងធ្វើបាន។ ប៉ុន្តែស្អីដែលច្បាប់អត់មាន យើងធ្វើមិនកើតទេ»។
គណបក្សសង្គ្រោះជាតិបានស្នើដាក់លោកសម រង្ស៊ីជាបេក្ខជននាយករដ្ឋមន្ត្រីហើយលោកគ្រោងនឹងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកណ្តាលដែលនឹងត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមកពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)មានប្រសាសន៍ថា ក្នុងករណីខាងលើនេះត្រូវមានដំណោះស្រាយតាមផ្លូវនយោបាយរវាងគណបក្សសង្គ្រោះជាតិជាមួយគណបក្សប្រជាជនកម្ពុជា។
លោកនិយាយថា៖ «តាមពិតមិនស្រួលទេ ប៉ុន្តែវាត្រូវការជជែកគ្នាខាងនយោបាយគឺត្រូវមានការសម្រេចខាងនយោបាយ»។
លោកសម រង្ស៊ីនឹងត្រូវមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃសុក្រទី១៩ ខែកក្កដានេះក្រោយពីព្រះមហាក្សត្រទ្រង់ព្រះរាជទានការលើកលែងទោសដល់រូបលោក។
លោកត្រូវបានតុលាការខ្មែរកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង១១ឆ្នាំពីបទដកតម្រុយបង្គ្រោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារសារធារណៈ ហើយលោកបាននិរទេសខ្លួនដោយដើម្បីគេចពីការចាប់ដាក់ពន្ធនាគាររបស់អាជ្ញាធរខ្មែរចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។
ការដាក់ទោសនេះត្រូវក្រុមមន្ត្រីសង្គមស៊ីវិលហៅថា គឺជាការផ្តន្ទាទោសដោយសារមូលហេតុនយោបាយ។
លោកសន ម៉ាគីនតូស អ្នកនាំពាក្យស្ថានទូតអាមេរិក មានប្រសាសន៍ថា សហរដ្ឋអាមេរិកអំពាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោតពេញលេញ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដើម្បីធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕
អត្ថបទព័ត៌មានទាក់ទង
- ព្រះមហាក្សត្រលើកលែងទោសលោកសម រង្ស៊ីតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី
- លោកសម រង្ស៊ីរំពឹងថា នឹងបានចូលរួមការបោះឆ្នោតពេញលេញ
- សហគមន៍អន្តរជាតិស្វាគមន៍ការលើកលែងទោសលោកសម រង្ស៊ីថា ជាសញ្ញាវិជ្ជមាន
- ស.រ.អា.ស្វាគមន៍ការលើកលែងទោសលោកសម រង្ស៊ី
- គណបក្សសង្គ្រោះជាតិសុំឲ្យគ.ជ.ប.ដាក់បេក្ខភាពលោកសម រង្ស៊ីក្នុងការបោះឆ្នោត
ពហុព័ត៌មាន






ពិតប្រាកដណាស់ បើមិនដូរ អាលេខ៤ ចេញនោះទេ ពូជយួនវា
កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
នេះជាយោបល់ល្អបំផុត
លោកសម-រង្ស៊ី ប្រធានគណបក្សសង្គោះជាតិទើបតែត្រូវបានស្តេចខ្មែរ ន.សីហមុនី លើកលែង
ទោស ( ដែលលោកគ្មាន ) តាមសំណើរបស់លោកហ៊ុន-សែន នាយករដ្ធមន្ត្រី។
នេះជាជោគជ័យមួយដ៏ត្រចះត្រចង់របស់លោកសម-រង្ស៊ី នឹងគណបក្សសង្គ្រោះជាតិ។ តើជោគ
ជ័យនេះបានពីណាមក? លោកហ៊ុន-សែនដែលធ្លាប់ជាឃាតករឈាមត្រជាក់បានផ្លាស់ប្តូរគំនិត
បែរមករកការផ្សះផ្សាជាតិកើតឬ? គ្មានទេកុំច្រឡំឲ្យសោះ។ អ៊ីចឹងហេតុអ្វីក៏លោកហ៊ុន-សែនស្នើ
សុំឲ្យស្តេចខ្មែរលើកលែងទោសលោកសម-រង្ស៊ី? នេះមិនគឺមកពីកម្លាំងសម្ពាធអន្តរជាតិទេឬ? គួរ
រំលឹកថាលិខិតស្នើរបស់លោកហ៊ុន-សែននោះបានធ្វើឡើងតែមួយថ្ងៃ ( ឬក៏ពីរ? ) បន្ទាប់ពីសភាអា
មេរិកាំងបានសំរេចចិត្តផ្តាច់ជំនួយ នឹងសុំឲ្យលោកហ៊ុន-សែនចុះចេញពីតំណែងផង។ ហេតុអ្វីបាន
ជាអន្តរជាតិនឹងអាមេរិកាំងធ្វើយ៉ាងនេះ? មិនគឺដោយសារពលរដ្ធខ្មែរទាំងក្នុងនឹងក្រៅប្រទេសជំរុញ
ឲ្យគណបក្សសម-រង្ស៊ី និងគណបក្សសទ្ធិមនុស្សដែលមានលោកកិម-សុខាជាប្រធានច្របាច់ចូល
គ្នាទេឬ?។ មុននឹងរៀបរាប់ទៅមុខទៀត សូមរំលឹកថាអន្តរជាតិគេបង្ខំឲ្យមានការបោះឆ្នោតដោយ
មានតម្លាភាព សេរី ត្រឹមមត្រូវ និងយុត្តិធម៌ ស្របតាមអនុសាសន៍របស់លោកប្រាសាទ ស៊ូបារឌី តំ
ណាងអង្គការសហប្រជាជាតិប្រចាំប្រទេសសខ្មែរ។ ដើមបីសំរេចនូវគោលដៅទាំងនេះ ការចាំបាច់
មួយចំនួនត្រូវតែទទួលបាន គឺ១-ការផ្លាស់ប្តូរសមាសភាពគណកម្មការរៀបចំការបោះឆ្នោត ហៅ
កាត់ថាគ.ជ.ប. ២-ការកែទំរង់ច្បាប់បោះឆ្នោត ៣-ការផ្លាស់ប្តូរប្រព័ន្ធការបោះឆ្នោត ៤-ការសើរើ
បញ្ជីអ្នកអ្នកបោះឆ្នោត ឡើងវិញដើមបីចៀសវាងកុំឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ និងខ្មោចបោះ
ឆ្នោតបាន។ នេះមិនទាន់និយាយដល់សទ្ធិបោះឆ្នោតនៃជនជាតិខ្មែរចំណាកស្រុកទៅ ធ្វើការនៅប្រ
ទេសនាៗផងទេ។ លោកសម-រង្ស៊ីនឹងវិលចូលស្រុកខ្មែរវិញនៅថ្ងៃ១៩ ខែកក្កដាឆ្នាំ២០១៣នេះ គឺ
ថាតែមួយអាទិត្យមុនថ្ងៃបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត ( តំណាងបក្ស? )។ តើលោក
សម-រង្ស៊ីមានលទ្ធភាពសង្គ្រោះជាតិបានដល់កំរិតណា? សូមអនុញ្ញាតិសិក្សាដូចតទៅ។
បើនិយាយបំផ្លើសតែបន្តិច លោកសម-រង្ស៊ីវិលត្រឡប់ចូលស្រុកខ្មែរពេលនេះ គឺលោកស្ពាយ
ដាវអាជ្ញាសិកដែលពលរដ្ធខ្មែរទាំងក្នុងស្រុកទាំងក្រៅស្រុក ព្រមទាំងពិភពលោកសេរីទាំងមូលប្រ
គល់ឲ្យ។ ដាវនេះវាអាចជួយរំដោះប្រជាជាតិខ្មែរក៏បាន តែវាក៏អាចសម្លាប់លោកសម-រង្សីនិងគណ
បក្សសង្គ្រោះជាតិវិញក៏បានដែរ សំរេចតែនៅលើទេពកោសល្យនយោបាយរបស់លោកសម-រង្ស៊ី
នឹងលោកកិម-សុខា។ សិទ្ធិចូលស្រុកវិញរបស់លោកសម-រង្ស៊ីម្តងនេះគឺបានមកអំពីដំណោះ
ស្រាយនយោបាយ មិនមែនបានមកដោយការសម្របសម្រួលជាមួយលោក ហ៊ុន-សែនដល់តិច
តួចសោះឡើយ។ នេះជាជោកជ័យរបស់លោកប្រធានសម-រង្ស៊ី លោកអនុប្រធានកិម-សុខា សមា
ជិកគណបក្សសង្គ្រោះជាតិ និងពលរដ្ធខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ទាំងអស់គ្នា ជាពិសេស
លោកសម-រង្ស៊ី និងគណបក្សសង្រ្គោះជាតិចាំបាច់ត្រូវចេះចំរាញ់ជោគជ័យនេះយកផលប្រយោជន៍
ជូនជាតិជាអតិបរមា។ ខ្ញុំសូមស្នើយុទ្ធសាស្រ្តថ្នាក់ទាបខ្លះក្រែងអាចនាំមកនូវជ័យជំនះ។
១- សូមលោកសម-រង្ស៊ី មេត្តាកុំយកដាវនេះទៅធ្វើ«ហារាគីរី»នយោបាយឲ្យសោះ។ បានជាថាដូច
នេះព្រោះខ្ញុំបានឮលោកមានប្រសាសន៍ថា ពេលលោកចូលស្រុកលោកនឹងអញ្ជើញទៅជួបសន្ទនា
ជាមួយប្រធានបក្សដទៃទៀតមានទាំងលោកហ៊ុន-សែនផងដែរ។ បើលោកធ្វើអីចឹងមែននោះគឺ
លោកយកដាវអាជ្ញាសិកទៅធ្វើ«ហារាគីរី»នយោបាយហើយ ព្រោះតែមិនចេះឈ្នះ។ ពេលនេះជា
ពេលឃោសនាបោះឆ្នោតយកជ័យជំនះ ឯពេលជួបចរចាគ្នាវាបានកន្លងផុតយូរយារមកហើយ ៗ
លោកក៏អស់មានអ្វីនឹងដោះដូរជាមួយគេផងដែរ។ ម្យ៉ាងទៀតខ្ញុំជឿថាលោកប្រាកដជ្រាបហើយ
ថានៅប្រទេសសេរី ពេលឃោសនាបោះឆ្នោតគេហែកហួរគ្នាឥតត្រាប្រណីឡើយ មិនមានពេល
ឯណាទៅសំណេះសំណាលជាមួយគូប្រជែងឡើយ។ ការចរចាគ្នាត្រូវចាំពេលក្រោយ។
២- ដាវអាជ្ញាសិកដែលលោកសម-រង្ស៊ីព្យួរចង្កេះចូលស្រុកពេលនេះ បើប្រើវាឲ្យត្រូវវានឹងនាំមកនូវ
ជ័យជំនះឲ្យគណបក្សសង្គ្រោះជាតិ ហើយជាមួយគ្នានោះផងដែរជ័យជំនះឲ្យប្រជាជាតិខ្មែរ។ ឧប
ស័គ្គធំបំផុតបានដោះស្រាយដោយជោគជ័យហើយ លោកបានចូលស្រុកពិតមែនតែលោកពុំមាន
ពេលគ្រប់គ្រាន់ក្នុងការធ្វើយុទ្ធនាការបោះឆ្នោតឡើយ។ នេះជាឧបស័គ្គបន្ទាប់បន្សំមួយក្នុងចំណោ
មឧបស័គ្គមួយចំនួនទៀតដែលនៅរាំងផ្លូវឆ្ពោះទៅកាន់ជ័យជំនះ។ សូមអនុញ្ញាតិលើកយកឧបស័គ្គ
មួយចំនួននោះមកលាតត្រដាង នឹងសាកល្បងជូនដំណោះស្រាយតាមសមត្ថភាពទន់ខ្សោយ។
ក- រដ្ធធម្មនុញ្ញខ្មែរ មាត្រា១១៩ថ្មី ( ជាមាត្រា១០០ចាស់ ) មិនបើកផ្លូវឲ្យលោកសម-រង្ស៊ីធ្វើជានា
យករដ្ធមន្រ្តីដូចដែលគណបក្សសង្រ្គោះជាតិបានសម្រេចរួចហើយឡើយ ព្រោះតែលោកមិនជាតំ
ណាងរាស្ត្រជាប់ឆ្នោត។ មិនមានច្បាប់ឯណាមកប្រឆាំងនឹងរដ្ធធម្មនុញ្ញដែលជាច្បាប់កំពូលបាន
ឡើយ ហេតុនេះការចាំបាច់មួយដែលត្រូវធ្វើឲ្យបាន គ្មានអ្វីក្រៅតែអំពីធ្វើយ៉ាងណាឲ្យ លោក
សម-រង្ស៊ីទទួលបាននូវសិទ្ធិឈរឈ្មោះបោះឆ្នោតជាកំហិតមុនអ្វីៗទាំងអស់។
ខ- នឹងសម្រេចករណីខាងលើ ចំបាច់ត្រូវតែពន្យាកាលបរិច្ឆេទបោះឆ្នោតជាប្រយោជន៍ដើមបីនឹង
រំលាយឧបស័គ្គដទៃទៀតដែលគណបក្សសង្រ្គោះជាតិ ជាមួយអ្នកគាំទ្រជាច្រើនពាន់នាក់នៅក្នុង
ស្រុកដែលបានធ្វើបាតុកម្មទាមទារមួយលើកជាពីរលើករួចមកហើយ។ រីឯខ្មែរក្រៅស្រុកក៏បានធ្វើ
បាតុកម្មពាសពេញពិភពលោកទាមទារដូចគ្នាផងដែរ។ សហគមអន្តរជាតិព្រមទាំងអង្គការសហ
ប្រជាជាតិក៏បានគាំទ្រយ៉ាងពេញទំហឹងផងដែរ។ គួររំលឹកផងដែរថាមិនមានច្បាប់ឯណាហាម
ឃាត់មិនឲ្យពន្យាកាលបរិច្ឆេទបោះឆ្នោតឡើយ។
គ- ឧបស័គ្គសេសសល់ដែលត្រូវរំលាយនោះមាន: សមាសភាព គ.ជ.ប. ទំរង់ច្បាប់បោះឆ្នោត ប្រ
ព័ន្ធបោះឆ្នោត នឹងបញ្ជីអ្នកបោះឆ្នោត។ បានសេចក្តីថា ដើមបីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយ
សេរី នឹងយុត្តិធម៌ ឧបស័គ្គទាំងនេះចាំបាច់ត្រូវរំលាយចោលជាដាច់ខាត។ លក្ខខ័ណ្ឌដែលលោក
សម-រង្ស៊ី លោកកិម-សុខា និងគណបក្សសង្រ្គោះជាតិ ចាំបាច់ត្រូវតែទាមទារឲ្យបានសម្រេចជា
ដាច់ខាតគឺ១- ផ្លាស់ប្តូរសមាសភាពគ.ជ.ប.ដែលលំអៀងទៅខាងគណបក្សក្តាប់អំណាច ២- កែ
ទំរង់ច្បាប់បោះឆ្នោត ដែលមិនមានអព្យាក្រិត្យភាព ៣- កែទំរង់ប្រព័ន្ធការបោះឆ្នោតដែលប្រគល់
អំណោយផលទៅគណបក្សក្តាប់អំណាច ៤- សើរើបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតជៀសវាងកុំឲ្យ
ខ្មោច នឹងជនអន្តោប្រវេសន៍ខុសច្បាប់មានសិទ្ធិបោះឆ្នោត។
លក្ខ័ខណ្ឌទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើជាលក្ខ័ខណ្ឌដាច់ខាតខ្វះមិនបាន ជាលក្ខ័ណ្ឌ
ដែលគណបក្សសង្រ្គោះជាតិបានទាមទារជារហូតមក។ ស្ថានការណ៍នយោបាយបានប្រែប្រួល
ខ្លាំង ឱកាសមាសមកដល់ហើយ ប្រៀបនយោបាយធ្លាក់ក្នុងកណ្តាប់ដៃគណបក្សសង្រ្គោះជាតិ
វិញម្តង។ ឱកាសបែបនេះមិនងាយនឹងត្រឡប់មកវិញឡើយ។ គេចាំបាច់ជំរុញការទាមទារលក្ខ័ណ្ឌ
ទាំងប៉ុន្មានដែលបានធ្វើហើយលុះសម្រេចជោកជ័យឲ្យខាងតែបាន បើមិនបានជោកជ័យដោយ
ប្រការណាមួយ ត្រូវតែទាមទារឲ្យពន្យាកាលបរិច្ឆេទការបោះឆ្នោត។ បើការទាមទារលក្ខ័ណ្ឌទាំង
ឡាយនេះត្រូវបានបក្សក្តាប់អំណាចភ្លាំងភ្លាត់រឹងរូសទាត់ចោលនោះ ឱកាសមាសធ្វើពហិការការ
បោះឆ្នោតទាំងស្រុងមកដល់ហើយ។ ពហិការពេលនេះមានប្រសិទ្ធិភាពលើសលុបជាងពហិការ
មិនព្រមទទួលលទ្ធផលការបោះឆ្នោត នឹងមិនព្រមចូលស្បថទទួលតំណែងនៅពេលក្រោយ។
« ចូលព្រៃសត្វសាហាវ ស្រែអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនសម្ងំឆីម្នាក់ឯង »។ អត់ធ្មត់តែ
បន្តិចទៅ ទាំងអស់គ្នានឹងបានទទួលជោគជ័យក្នុងពេលមិនយូរ។
៣- ចំពោះប្អូនៗយុវជន/នារី និស្សិត និងបញ្ញវ័ន្តទាំងអស់ដែលបានគាំទ្រគណបក្សសង្រ្គោះជាតិ
យ៉ាងគគ្រិកគគ្រេងក្នុងយុទ្ធនាការបោះឆ្នោតលើកនេះ ខ្ញុំសូមសសើរដោយគោរព ថែមទាំងសូម
ចូលរួមរីករាយសប្បាយអស់ពីដួងចិត្តផងដែរ។ បើប្អូនៗមិនយល់ទាស់ទេ ខ្ញុំសូមអង្វរករប្អូនៗកុំ
សប្បាយដល់ភ្លាត់ស្នៀត តោងតែឆ្លៀតឱកាសទៅមើលឈ្មោះបោះឆ្នោតម្តងៗផងក្រែងមានជន
ទុច្ចរិតបន្លំលុបឈ្មោះ ឬក៏ដូរឈ្មោះទៅមណ្ឌលផ្សេង រកឈ្មោះមិនឃើញខានបានប្រើសិទ្ធិរបស់
ខ្លួន ក្នុងករណីដែលការបោះឆ្នោតនៅតែប្រព្រឹត្តទៅជៀសមិនរួច៕
I am fully supported and agreed with the American embassy spokesman what he said.
ខ្ញុំគិតថាបើមិនព្រមចុះឈ្មោះលោកសមរង្សីចូលរួមបោះឆ្នោតទេនោះ នោះអ្វីៗដែលរដ្ឋាភិបាល និយាយថាការផ្សៈផ្សាជាតិនោះពិតជាគ្មានន័យ ហើយពិភពលោកនិងចោទជាសំណួរដដែល ពី ភាពស្របច្បាប់នៃកាបបោះឆ្នោតនិងរដ្ឋាភិបាលថ្មី។ យកល្អគួរតែធ្វើអ្វីៗឲ្យបានរួចរាល់ជាស្រេច នូវការទាមទារបស់អគ្គលេខាធិការអង្កការសហប្រជាជាតិនិងបក្សប្រឆាំង។ ព្រោះបើនៅតែធ្វើ បែបនេះហើយលោកសមរង្សីនៅតែនៅក្រៅឆាកនយោបាយដដែលនោះបញ្ហានៅតែដដែល។ សូមមេត្តាចេះដាក់ខ្លួនខ្លះទៅកុំងើយតែរហូតគឺវាមិនសមរម្យសម្រាប់មេដឹកនាំពិភពលោក ធ្វើ សម្ពន័មិត្តជាមួយនោះទេ។
ជារឿយៗ រាជរដ្ឋាភិបាលកម្ពុជាតែងតែ មានប្រតិកម្មទៅនឹងសហរដ្ឋអាមេរិកក្នុងពេលដែលសហរដ្ឋ អាមេរិកផ្តល់នូវអានុសាសន៍ផ្សងៗ ថាមើលតែរបាយការណ៍របស់បក្សប្រឆាំង ឬអង្គការសិទ្ធិមនុ ស្សប៉ុន្តែបើឲលុយញញឹម។ ខ្ញុំតែងតែគិតថា ស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេស និមួយៗ តើគេធ្វើកិច្ចការអ្វីខ្លះ? ដើម្បីផ្តល់របាយការទៅឲរដ្ឋាភិបាលរបស់ខ្លួននោះ ដើម្បីចាត់វិធានការ ក្នុងនាមបងធំពិភពលោកទៅលើភាពមិនប្រក្រតីរបស់ប្រទេសទាំងនោះ។
ដូចនេះសូមលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមេត្តាបន្តធ្វើជាភែ្នក ជាច្រមុះសំរាប់ជនរងគ្រោះ បក្សនយោបាយរងគ្រោះនៅកម្ពុជាជាបន្តទៅទៀត ។