ហេង រស្មី
17 កក្កដា 2013
វីអូអេខ្មែរ
ប៉ូលិសការពារសន្តិសុខនៅតាមផ្លូវថ្នល់ អំឡុងពេលធ្វើយុទ្ធនាការថ្ងៃដំបូង ២៧ មិថុនាឆ្នាំ២០១៣។
ភ្នំពេញ — នៅថ្ងៃពុធនេះ តុលាការខេត្តកណ្តាលបានសម្រេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះ ជាតិមួយរូប បណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដោយចេតនា។ ក៏ប៉ុន្តែមន្ត្រីគណបក្សបានហៅសេចក្តីសម្រេចនេះថា ជាហេតុផលនយោបាយ។
វីអូអេបានព្យាយាមទាក់ទងលោកឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកណ្តាល ដើម្បីសុំអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់ពីលោកស្រី មុត ពិសិដ្ឋ មេធាវីការពារក្តីជនរងគ្រោះមកពីសមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា កូនក្តីរបស់អ្នកស្រីឈ្មោះប៊ុត សុខនត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តហើយពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា។
អ្នកស្រីមិនបានធ្វើអត្ថាធិប្បាយលម្អិតទេ ដោយសារមិនទាន់បានពិនិត្យសំណុំរឿងនេះនៅឡើយ។
អ្នកស្រីបញ្ជាក់ថា៖«ឥឡូវនេះខ្ញុំមិនទាន់អាចនិយាយបានទេ ដោយសារខ្ញុំមិនទាន់បានក្តាប់ព័ត៌មានហ្នឹងច្បាស់ ហើយខ្ញុំត្រូវការមើលឯកសារ រឿងហេតុរបស់គាត់សិន។ អញ្ចឹងខ្ញុំមិនទាន់អាចនិយាយបានទេ»។
គណបក្សសង្គ្រោះជាតិបានសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ ដោយបានបញ្ជាក់ថា អាជ្ញាធរនគរបាលស្រុកពញាឮ ខេត្តកណ្តាលបានឡោមព័ទ្ធផ្ទះ និងចាប់ខ្លួនលោកប៊ុត សុខន អាយុ៣១ឆ្នាំ រស់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោកប៊ុត សុខនជាសកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំតាទែន ដែលបានចូលរួមយ៉ាងសកម្មក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនេះបានកើតមានឡើងក្រោយពីមានសកម្មភាពវាយដំគ្នារវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃច័ន្ទ ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួនបីនាក់រងរបួស។
ជម្លោះនេះបានកើតមានឡើង នៅពេលដែលក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅស្រុកពញាឮ ខេត្តកណ្តាល។ តែក្បួនដង្ហែនេះត្រូវបានក្បួនដង្ហែរបស់គណបក្សប្រជាជនតាមរំខានរហូតដល់មានអំពើហិង្សាកើតឡើង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្សសង្គ្រោះជាតិ។
លោកប៊ុត សុខន សកម្មជនគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍ជាមួយវីអូអេនៅឯតុលាការខេត្តកណ្តាលថា លោកមិនបាននៅកន្លែងកើតហេតុទេ។
ដោយមានដៃជាប់ខ្នោះទាំងសងខាង ពាក់អាវយឺតពណ៌ក្រហម និងស្លៀកខោខ្លី ប៊ុត សុខននិយាយថា ហេតុការណ៍នៃការប៉ះទង្គិចគ្នាបានកើតឡើងនៅខាងមុខក្បួនដង្ហែ ចំណែកឯលោកដើរហែនៅខាងក្រោយក្បួន មិនបានចូលរួមសកម្មភាពវាយតប់គ្នាទេ។
លោកមានប្រសាសន៍ថា៖ «អត់ដឹងថា រឿងអ្វីផង។ ខ្ញុំអត់ដឹងថា មានរឿងហេតុការណ៍កើតឡើងទេ។ ដល់គេមកដល់ភ្ជង់ខ្ញុំពីក្រោយតែម្តង។ គេឲ្យខ្ញុំឡើងលើម៉ូតូ ជិះម៉ូតូ។ ដល់លើថ្នល់ រថយន្តមកដាក់ខ្ញុំទៅតែម្តង។ ចាប់ប្រហែលម៉ោង៥និង២០នាទី ចាប់ពីមុខផ្ទះខ្ញុំកាលពីព្រឹកម៉ិញ»។
មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧នាក់ហើយត្រូវបានចាប់ឃុំ ដោយរាប់បញ្ជូលទាំងសកម្មជន៥នាក់នៅក្នុងខេត្តកំពត ដែលត្រូវបានតុលាការខេត្តសម្រេចឃុំខ្លួនពីបទទទួលផល និងអនុផលព្រៃឈើខុសច្បាប់និងម្នាក់ទៀតពីបទប៉ុនប៉ងធ្វើឃាដ ដោយគំរាមកំហែងតាមទូរស័ព្ទ។
លោកអេង ឆៃអ៊ាង បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលខាងកូតាគណបក្សសង្គ្រោះជាតិ បានហៅការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនេះថា ជារឿងបណ្តាលមកពីហេតុផលនយោបាយ។
លោកនិយាយថា៖«ហេតុផលនយោបាយហើយ ពីព្រោះរឿងហ្នឹងគណបក្សប្រជាជនជាអ្នករំលោភមកលើក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ។គណបក្សប្រជាជនមិនស្តាប់ទាំង PEC មិនស្តាប់ទាំង CEC ផង។ PECនិងCEC ឃាត់អត់ឈ្នះ ហើយឲ្យចូលលុកមកលើក្បួនគណបក្សសង្គ្រោះជាតិរហូតដល់មានការវាយប្រតប់គ្នា។ គេចង់បង្កើតឲ្យមានរឿងហ្នឹងឯង»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា ការចាប់ខ្លួននេះជាសមត្ថកិច្ចរបស់តុលាការ ហើយមិននៅក្រោមកិច្ចការរបស់គ.ជ.ប.ទេ។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថា សមត្ថកិច្ចមិនទាន់អនុវត្តឲ្យបានសមស្របក្នុងការចាត់វិធានការឲ្យបានត្រឹមត្រូវដើម្បីបង្ក្រាបសកម្មភាពរំខានការឃោសនារកសំឡេងឆ្នោតនៅឡើយទេ។
លោកបាននិយាយថា អ្នកដែលបានប្រព្រឹត្តចលាចលនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគឺត្រូវតែដោះស្រាយតាមរយៈគ.ជ.ប. ជាមុនសិន មុននឹងពិនិត្យដល់រឿងព្រហ្មទណ្ឌ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥បានចាប់ផ្តើមកាលពីថ្ងៃទី២៧ខែមិថុនា ដោយគ្រោងបិទបញ្ចប់នៅថ្ងៃទី២៦ខែកក្កដា។
កាលពីថ្ងៃដើមខែកក្កដា តុលាការភ្នំពេញបានសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ទោឃី គឹមលុន បណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ លោកជាមន្ត្រីកងរាជអាវុធហត្ថ និងមានងារជាឧកញ៉ា ហើយត្រូវឃុំខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់ និងប្រព្រឹត្តអំពើហិង្សា ក្រោយពីបានបាញ់ទៅលើក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៥កន្លងទៅនេះ៕
អត្ថបទព័ត៌មានទាក់ទង
- អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យបីនាក់ដែលប្រើអំពើហិង្សាលើក្បួនឃោសនាគណបក្សសង្គ្រោះជាតិ
- គ.ជ.ប.អំពាវនាវឲ្យគណបក្សទាំងអស់ទប់ស្កាត់អំពើហិង្សា
- សកម្មជនគណបក្សប្រឆាំង ដែលអាជ្ញាធរចាប់ខ្លួន បានជួបមេធាវី
- សកម្មជនគណបក្សប្រឆាំងដែលត្រូវចាប់ខ្លួនអះអាងថា ខ្លួនរងការគាបសង្កត់នយោបាយ
ពហុព័ត៌មាន





ពិតប្រាកដណាស់ បើមិនដូរ អាលេខ៤ ចេញនោះទេ ពូជយួនវា
កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
– Hun Sen and his fellow workers have always disturbing the opposite side harshly.
– Hun Sen orders to judge to summit Kim Sokha most of every week.
– Hun Sen pays Chum My and women to make up the evil story for the struggling Kim Sokha
– Hun Sen creates his young gangs to start the trouble at the pirate of opposite side.
– So CPP is the trouble maker and disturbing people in the society very badly.
– People must avoid CPP& Hun Sen in order to protect in your own safety.
គួរឲ្យស្លុតណាស់ដែលបានឃើញយួនមិនទាំងចេះខ្មែរផងអាចមានសិទ្ធបោះឆ្នោតតាមរយះលោក a ខាងលើ គួរឲ្យបារម្មណ៍មែនទែន ទាក់ទងនិងប្រធានបទខាងលើ ចុះអាឈូកបណ្ឌិតមានទាំងដីការចាប់ខ្លួនផង មេចមិនចាប់វាញាត់គុកផង?ដើរចាប់តែជនសុច្ចរឹត
ដាក់គុក ពួកអាតុលាការឡប់ឡែ។
តើគជប វាមានតួនាទីធ្វើស្អី បើក្នុងកំឡុងបោះឆ្នោត វានិយាយថាមិនមែនជាសមត្ថកិច្ចរបស់វា ឬពាក្យពេញថាគិតជួយបោកមែន តាមពិតភាគច្រើនបង្កឡើងដោយពួក cpp ដូចនៅបក្ស សង្គ្រោះជាតិចាក់អង្រែ វាយកឡានមកទុកក្បែរបក្បែបក្សរបស់គេរួចចាក់មេក្រូរខានគេ តែបើគេបើកឡានកាត់បក្សcppយឺតៗ វិញ វាចោទថា បក្សប្រឆាំងរំខានវា តើនេះពួកគជប វាមានដើរចុះមើ់លក្នុងពេលឃោសនាឬអត់ ឬក៏វានៅតែការិយាល័យ ចាំទទួលបញ្ជា ហើយ គិត ជួយ បន្លំ ទេ និងចាំស្រែកថាមិនដឹង មិនមែនសមត្ថកិច្ចរបស់វា
គួរឲ្យស្លុតណាស់ដែលបានឃើញយួនមិនទាំងចេះខ្មែរផងអាចមានសិទ្ធបោះឆ្នោតតាមរយះលោក a ខាងលើ គួរឲ្យបារម្មណ៍មែនទែន ទាក់ទងនិងប្រធានបទខាងលើ ចុះអាឈូកបណ្ឌិតមានទាំងដីការចាប់ខ្លួនផង មេចមិនចាប់វាញាត់គុកផង?ដើរចាប់តែជនសុច្ចរឹត
ដាក់គុក ពួកអាតុលាការឡប់ឡែ។
តុលាការឡប់ឡប់ ហេតុអ្វីឆ្កួត បណ្ឌិត អាចនៅក្រៅឃុំបាន និងមិនទាន់បានចាប់ខ្លួន?
រឿងហែតការដែលបានកើតនៅស្រុក ពញាឭ ខេត្តកណ្តាល គឺបង្កឡើងដោយសមាជិកគណបក្សសង្គោះជាតិមានអ្នកចូលរួមហែរហមមានចរឹកឃោរឃៅរគ្មានរបៀបរៀបរយនឹងដោយមានការជំរុញលើកទឹកចិតពីលោកអេង ឆៃអៀង និងលោកអ៊ូចចន្ចរិទ្ធ លោកទាំងពីរនាក់នឹង ជាអ្នកជំរុញដោយមានព្រឹត្តិការណ៏អាក្រក់ៗកើតឡើងដើម្បីរំខាន់ការបោះឆ្នោតខាងមុខ។ យករថយន្តបើកដាក់លើស្ពានដែលមានទំហំតូចសំរាប់តែរថយន្តមួយហើយបើកទ្វារសងខាងទៀត តើធ្វើនេះដើម្បីអ្វី? ផ្លូវ ស្ពាន ប្រឡាយទឹក…….គឹជាសមិទ្ធិផលរបស់រដ្ឋាភិបាល របស់ជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ជាប្រមុខ បានកសាងសំរាប់អោយប្រជាពលរដ្ឋសំរាប់ប្រើប្រាស់ ហេតុអ្វី?បានជាយកឡានទៅពាំងមិនអោយគេឆ្លងកាត់…..? សូមលោក វី អូ អេ ជួយឆ្លើយដោយសច្ចធ៌មផង កន្លងមកខ្ញុំបានសង្កេតឃើញ គណបក្សប្រជាជនឃោសនាមានរបៀបរៀបរយ សុភាពស្រគត់ស្រគំ មិនមានសកម្មភាពនិងពាក្យពេជន៏ណាដែលនាំអោយបង្កកើតជាអំពើសឹង្សាទេ តែផ្ទុយទៅវិញគណបក្សប្រឆាំង ទាំងថ្នាក់ដឹកនាំពីលើដល់ក្រោម ពាក្យសម្តីបង្កប់តែពាក្យញុះញុងសងសឹកបង្កហតុមិនចេះចប់ អោយជនជាតិឯងស្អប់គ្នាលាបព៌ណសំបុរដាក់គ្នា ឈប់ទៅអាណិតរាស្រ្ត អាណិតជាតិ។
គណបក្សសង្គ្រោះជាតិស្អីក៍ហេតុផលនយោបាយដែរ ផឹកសា្រសជិះកង់ធ្លាក់ប្រឡាយក៍ហេតុផលនយោបាយដែរ
Ah katoeuy Strey Khmer (USA), fuck off your discussions in the CAMNEWS or your penis would be cut off!!! Hahahahaaaaaaaaaaaaaaa………..Shithead man !