គណបក្សសង្គ្រោះជាតិ កំពុងសិក្សាផ្លូវច្បាប់មួយចំនួន ដើម្បីស្វែងរកដំណោះស្រាយឲ្យលោក សម រង្ស៊ី អាចចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតបាន នៅពេលលោកមកដល់កម្ពុជា ក្នុងសប្ដាហ៍នេះ។
ដោយ យន់ សាមៀន
2013-07-16
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣។ AFP PHOTO/Brendan SMIALOWSKI
មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ប្រសិនបើលោក សម រង្ស៊ី មិនអាចឈរឈ្មោះជាបេក្ខជននោះ ការផ្សះផ្សា និងការសម្របសម្រួលនយោបាយកាលពីពេលថ្មីៗនេះ នឹងគ្មានប្រយោជន៍។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា កាលពីថ្ងៃអង្គារ ទី១៦ កក្កដា ថា ឆន្ទៈនយោបាយជាកូនសោគន្លឹះអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចឈរបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
លោកបន្តថា គណបក្សសង្គ្រោះជាតិ ក៏បានសិក្សាច្បាប់មួយចំនួន ដែលអាចអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតដោយសេរី និងទូលំទូលាយ៖ «ច្បាប់អ្នកតំណាងរាស្ត្រ កាលណាបុគ្គលជម្រះការសង្ស័យ មានឯកសិទ្ធិឡើងវិញ…»។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជំពូកទី៤ មាត្រា ៣៣ថ្មី ចែងថា ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិខ្មែរពីកំណើត មានអាយុ ២៥ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ចំណែកមាត្រា ៣៤ ចែងថា ជនគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួមមានជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ឬជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត។
ជនដែលត្រូវដកហូតជាបណ្ដោះអាសន្ន នូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធមិនអត្ថាធិប្បាយចំពោះសំណួរស្ដីពីដំណោះស្រាយនយោបាយឡើយ។ លោកអះអាងថា ច្បាប់ស្ដីពីការបោះឆ្នោត មិនអនុញ្ញាតលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតឡើយ៖ «ការចុះបញ្ជីបេក្ខជនបោះឆ្នោតបានកន្លងផុតទៅហើយ។ បញ្ជីបោះឆ្នោតដែល គ.ជ.ប ផ្ដល់សុពលភាពហើយមិនអាចកែប្រែបានទេ»។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនហ៊ានអត្ថាធិប្បាយអ្វីបន្ថែមលើច្បាប់បោះឆ្នោតឡើយ ប៉ុន្តែលោកសង្ឃឹមថា លោក សម រង្ស៊ី និងអាចស្វែងរកដំណោះស្រាយច្បាប់ណាមួយឲ្យលោកចូលរួមការបោះឆ្នោត។
ព្រះរាជក្រឹត្យប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី ពីការផ្ដន្ទាទោសរយៈពេល ១២ឆ្នាំ មិនបានបញ្ជាក់ថា តើលោក សម រង្ស៊ី អាចចូលរួមការបោះឆ្នោតបាន ឬយ៉ាងណាទេ ប៉ុន្តែលិខិតលោក ហ៊ុន សែន ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃសុក្រ ទី១២ កក្កដា ស្នើសុំព្រះមហាក្សត្រលើកលែងទោសលោក សម រង្ស៊ី តាមស្មារតីបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងដើម្បីឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ប្រព្រឹត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម។
លោក សម រង្ស៊ី នឹងមកដល់កម្ពុជា នៅថ្ងៃទី១៩ កក្កដា។ លោកសន្យានឹងស្វែងរកវិធីដើម្បីអាចចូលរួមការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា បាន។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា នៅតែសង្ឃឹមថា ដំណោះស្រាយនយោបាយនឹងអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលរួមការបោះឆ្នោតបាន។ លោកព្រមានថា ប្រសិនបើលោក សម រង្ស៊ី មិនអាចចូលរួមការបោះឆ្នោតបាននោះ ការលើកលែងទោសលោក សម រង្ស៊ី គ្មានន័យអ្វីឡើយ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានស្វាគមន៍ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដែលបានព្រះរាជទានលើកលែងទោសលោក សម រង្ស៊ី។
លោក សុរិយា ស៊ូប៊ែឌី ចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានបោះជំហានមួយឆ្ពោះទៅរកការផ្សះផ្សាជាតិ ជាជំហានសំខាន់មួយ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រឹងមាំ។
ក្រសួងការបរទេសអាមេរិក ក៏បានស្វាគមន៍ការលើកលែងទោសដែរ។ ប៉ុន្តែទាំងក្រសួងការបរទេសអាមេរិក និងអង្គការសហប្រជាជាតិ ស្នើឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតដោយសេរី និងពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើមេដឹកនាំគួរត្រៀមខ្លួនយ៉ាងណាពេលអស់អំណាច?
- គ.ជ.ប៖ អ្នកសង្កេតការណ៍នឹងកើនឡើងក្នុងថ្ងៃបោះឆ្នោត
- តើអ្នកកាន់អំណាចខ្មែរគួរត្រៀមខ្លួនយ៉ាងណានៅពេលលែងកាន់អំណាច ឬពេលអស់អំណាច?
- ទស្សនៈយុវជនចំពោះការគាំទ្រគណបក្សនយោបាយ
- លោក ស៊ូប៊ែឌី ស្វាគមន៍ការលើកលែងទោសលោក សម រង្ស៊ី
- មន្ត្រីនាំពាក្យសម្ដេចក្រុមព្រះប្រតិកម្មទៅនឹងសម្ដីលោក ញឹក ប៊ុនឆៃ
- ជនមិនស្គាល់មុខលបចូលផ្ទះសកម្មជនបក្សសង្គ្រោះជាតិនៅកំពង់ចាម
- វិធីដោះស្រាយបញ្ហាមួយចំនួននៅកម្ពុជា បើសិនគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះឆ្នោត
- កម្មករជាង១ម៉ឺននាក់ឃោសនាគាំទ្របក្សប្រជាជន
ធ្វើបង្ហើយម៉ាចំនុចហ្នឹងអោយលឿនទៅអាអើយ!
កុំអាល័យអោយអាគ្រីទិចសរសេរឆ្កួតៗអ៊ីចឹងទៀត អញយ៉ាប់ចិត្តជំនួសណាស់!
យីអានេះ! សរសេរដូចយក សម រង្ស៊ីដាក់នៅជើង ហើយយក ហ៊ុន សែន ដាក់លើក្បាល
វាទៅវិញ! ផ្ទុយគេ អាផ្ទុយគេ!
បើតាមនីតិវិធីរបស់គជប គ្មានផ្លូវទេ។តែបើលុតជង្គង់មុខតំណាងរាស្ត្រអាមេរិកខ្លះប្រហែលជាមានសង្ឃឹមតិចតួច។
វាតែប៉ុណ្ណឺងអែងលោក The Man with No Name ពីព្រោះវាមិនទាន់មានភ្លើងបៃតងមកពីលើ ។
លោក សម រង្ស៊ីដែលត្រូវបានទទួលលិខិតព្រះរាជទានទោសពីព្រះមហាក្រត្សតាមរយៈការស្នើសុំពីសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកក្កដានោះ នៅពេលនេះមានការអោយដឹងពីមន្ដ្រីនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលថ្ងៃទី១៦ម្សិលមិញថា«លោក សម នឹងអាចអនុញ្ញាតអោយឈរឈ្មោះជាបេក្ខភាពតំណាងរាស្ដ្រ និងចូលរួមការបោះឆ្នោតបាន ប៉ុន្តែលោក សម រង្ស៊ី ត្រូវធ្វើលិខិតជាផ្លូវការមួយច្បាប់ស្នើសុំទៅគណកម្មធិការជាតិរៀបចំការបោះឆ្នោត»។
មកដល់ត្រឹមនេះខ្ញុំសូមចូលរួមសោកស្តាយជាមួយគណបក្សប្រឆាំង២ចំនុច តែក៏ចូលរួមសម្តែង
ការត្រេកអរចំនួន២ចំនុចផងដែរ។
.
២ចំនុចដែលសោកស្តាយគឺ៖
១/ លោកសម រង្ស៊ី គ្មានឈ្មោះដែលត្រូវឈរឲ្យគេបោះឆ្នោតឲ្យ ឬ អាចនិយាយថា ឋានៈជាអ្នកតំណាង
រាស្រ្តសម្រាប់អាណត្តិទី៥នៃនីតិកាលរដ្ឋសភា អាចនឹងមិនបានធ្វើ។ ព្រោះបញ្ចីរឈ្មោះអ្នកតំណាង
រាស្រ្តមកពីគ្រប់គណបក្សនយោបាយត្រូវបានបិទបញ្ចីររួចរាល់ដោយ គ.ជ.ប។
២/ ស្នាមប្រេះស្រាំរវាងលោកសម រង្ស៊ី និង គឹម សុខា កាន់តែធំ។ មូលហេតុគឺ គឹម សុខា គ្មានចេតនា
សូម្បីបន្តិចចង់ឲ្យលោកសម រង្ស៊ី បានវិលត្រឡប់មកកាន់ឆាកនយោបាយនៅកម្ពុជាវិញ និងជា ពិសេសគឺ ដើរតួជា Key person របស់គណបក្សប្រឆាំង “សង្រ្គោះជាតិ”។
.
២ចំនុចដែលអបអរគឺ៖
១/ លោកសម រង្ស៊ី រួចផុតពីទណ្ឌភាព ឬ អាចនិយាយបានថា រួចផុតពីច្បាប់ហាមមិនឲ្យអ្នក
នយោបាយដែលមានពិរុទ្ទភាព ឬ ទោសមជ្ឈឹម ឈរឈ្មោះឲ្យគេបោះឆ្នោត។ ដូចនេះលោក
សម រង្ស៊ី នឹងមានសិទ្ធិពេញទីធ្វើនយោបាយនៅកម្ពុជា។
២/ លោកសម រង្ស៊ី បានឈានជើងចូលមកគ្រប់គ្រងនូវអ្វីៗដែលជាសមិទ្ធិផលរបស់គាត់ដែលបាន
ខិតខំប្រឹងប្រែងធ្វើអស់ជាច្រើនឆ្នាំ។ ក៏អាចនិយាយមួយបែបទៀតគឺ លោកសម រង្ស៊ី បានធ្វើឲ្យ
ក្តីស្រមៃ “លេបត្របាក់បក្សប្រឆាំងនៅកម្ពុជា” របស់ គឹម សុខា ត្រូវរលាយសូន្យដោយគ្មានអ្វីតវ៉ា។
ហាស ហាស ហាស…ឯចំនុចទីបីនោះ គឺអាអត់ឈ្មោះនេះខំប្រឹងសើច ក្រោយ
ពេលដែលអានមតិ របស់លោកយក្សមាឌល្អិត ហៅមនុស្សរួច!
៣ចំនុចគួរអោយរសើប!៖
១/២/៣/៤/៥/៦/ ហាស ហាស ហាស ហាស ហាស ហាស…
តើសង្គមស៊ីវិល និង លោក យឹម សុវណ្ណ ចង់បាននីតិរដ្ឋដែរឬទេ?
.
បើចម្លើយ “ចង់បាន” នោះគឺការស្វែងរកឱកាសឲ្យលោកសម រង្ស៊ី បានឈរឈ្មោះបោះឆ្នោតសភា
តំណាងរាស្រ្តអាណត្តិទី៥នេះ មិនអាចធ្វើទៅបានទេ។ ព្រោះថា បើមានការសម្របសម្រួល នោះគឺ
ប្រាសចាកអំពីច្បាប់បោះឆ្នោត ដោយហេតុថាបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តទាំងឡាយ រួមទាំង
ឈ្មោះបេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានបិទបញ្ជីរួចរាល់ទៅតាមច្បាប់បោះឆ្នោតរបស់ជាតិ។
.
បើចម្លើយ “អត់ចង់បាន” នោះគឺអស់លោកអាចធ្វើតាមការចង់បានរបស់អស់លោកបាន នោះគឺការ
បំពានច្បាប់បោះឆ្នោតជាតិ ដើម្បីបើកផ្លូវឲ្យលោក សម រង្ស៊ី បានឈរឈ្មោះបោះឆ្នោត និង ចុះឈ្មោះ
ជាបេក្ខភាពនាយករដ្ឋមន្រ្តី។
AH NAR THA MINN BANN? HUN SEN NI YEAY TAI MOURY MATT KEU BANN 100%.
HUN SEN MOUTH IS THE LAW….ALL HUN SEN DOGS WILL SHIT UP AND KEEP QUIET SOON.
The legislature, as we have known that, the legislature in Cambodia is applying on the mouth of Hun Sen.
If American, other Western Governments pressure more upper on Hun Sen, Hun Sen
says okay, the legislature is along with Hun Sen with no doubt about it.