បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​បារម្ភ?

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ពេល​នេះ ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​ពិបាក​នឹង​ទស្សន៍ទាយ​បាន​ថា បក្ស​ណា​មួយ​មាន​ប្រៀប​ខ្លាំង​ជាង​គ្នា​ប៉ុណ្ណា​នោះ។ ជា​ពិសេស រវាង​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង។

 

ដោយ ម៉ាត់ ក្រីយ៉ា
2013-07-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឃោសនា​បោះឆ្នោត បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ភាគ​ច្រើន​ជា​យុវជន ហែ​ឡើង​លើ​ស្ពាន​ក្បាល​ថ្នល់ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Mom Sophon

ការ​បោះឆ្នោត​លើក​នេះ គណបក្ស​សង្គ្រោះ​ជាតិ ហាក់​កំពុង​មាន​ប្រជាប្រិយភាព និង​មាន​សន្ទុះ​អ្នក​គាំទ្រ​មិន​សូវ​ជា​មាន​គម្លាត​ឆ្ងាយ​ពី​បក្ស​កាន់​អំណាច​ដូច​លើក​មុនៗ​នោះ​ទេ។ មាន​កត្តា​មួយ​ចំនួន​ហាក់​កំពុង​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ។

តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំណុច​ពិសេស​អ្វី​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​នោះ?

ភាព​ខ្លាំង​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ហាក់​កំពុង​ដើរ​ផ្ទុយ​អំពី​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​តែ​សើច​ចំអក​ថា ការ​រួបរួម​គ្នា​រវាង​បក្ស​សិទ្ធិ​មនុស្ស និង​បក្ស សម រង្ស៊ី នោះ គឺ​ជា​ព្យុះ​ក្នុង​ក្អម។

ទោះ​យ៉ាង​ណា​ក្តី បច្ចុប្បន្ន ព្យុះ​ក្នុង​ក្អម​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធ​នាម​ឲ្យ​នេះ ទំនង​ជា​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ពិបាក​នឹង​ទប់ទល់ ឬ​អាច​និយាយ​មួយ​បែប​ទៀត​ថា គណបក្ស​កាន់​អំណាច​នឹង​មិន​អាច​ទទួល​ជោគ​ជ័យ​ភ្លូក​ទឹក​ភ្លូក​ដី​ដូច​កាល​ពី​អាណត្តិ​មុនៗ​នោះ​ឡើយ។

ទិដ្ឋភាព​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លើក​នេះ ត្រូវ​មហា​ជន​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ដណ្ដើម​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​មិន​ចាញ់​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ប៉ុន្មាន​នោះ​ដែរ ហើយ​គណ​បក្ស​នេះ​រំពឹង​ថា នឹង​អាច​ប្រកួត​ប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​គ្នា។

តាម​បទ​ពិសោធន៍​កន្លង​មក ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​អាណត្តិ​មុនៗ មិន​មែន​ដោយសារ​សំឡេង​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំងអស់​នោះ​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​ស្នៀត​បំបែក​បំបាក់​គូប្រកួត ដើម្បី​យក​ឈ្នះ​ដៃគូ​ប្រកួត ហើយ​គណបក្ស​នេះ​ចាំ​ត្រង​សំឡេង​ឆ្នោត​ពី​គណបក្ស​តូចៗ ដែល​មិន​មាន​សំឡេង​គ្រប់​អាសនៈ​ក្នុង​មណ្ឌល​បោះឆ្នោត​នីមួយៗ ដើម្បី​បង្គ្រប់​អាសនៈ​របស់​ខ្លួន​តាម​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត។ គណបក្ស​នយោបាយ​តូច​ដែល​ចូលរួម​ប្រកួត​ប្រជែង​ទាំងអស់ រង​នូវ​ភាព​អយុត្តិធម៌ ដោយសារ​ការ​ប្រើប្រាស់​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត ដើម្បី​បូក​សន្លឹក​ឆ្នោត​ដែល​សេសសល់​ទាំងអស់​នេះ ហើយ​ស្ទើរ​គ្រប់​អាណត្តិ គណបក្ស​ដែល​ចំណេញ​ច្រើន​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ ការ​បោះឆ្នោត​លើក​នេះ មាន​សភាព​ខុស​ប្លែក​ពី​លើក​មុន ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​បក្ស​ប្រឆាំង​ពីរ បាន​រួបរួម​គ្នា គឺ​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ដើម្បី​ទប់ទល់​នឹង​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ អាច​មិន​ខាត​សន្លឹក​ឆ្នោត​ដែល​សេសសល់​ដូច​លើក​មុន​នោះ​ឡើយ។ កត្តា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មិន​មាន​ឱកាស​ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត​ពី​គណបក្ស​ប្រឆាំង ដើម្បី​យក​មក​បំពេញ​អាសនៈ​របស់​ខ្លួន​ដូច​លើក​មុន​នោះ​ទេ។

ជាច្រើន​អាណត្តិ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក្ដោបក្ដាប់​អំណាច​គ្រប់គ្រង​ប្រទេស ហើយ​ភាព​មិន​ប្រក្រតី​ក្នុង​សង្គម​មួយ​ចំនួន​បាន​កើត​ឡើង ដូចជា អំពើ​ពុក​រលួយ និង​ការ​គាប​សង្កត់​ផ្សេងៗ​ពី​មន្ត្រី​អ្នក​មាន​អំណាច​របស់​រដ្ឋាភិបាល។

បញ្ហា​ប្រឈម​ទាំង​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​ដែល​ធ្លាប់​តែ​មាន​ភក្ដី​ភាព​ជាមួយ​បក្ស​ប្រជាជន នោះ ទំនង​ជា​ល្មម​ដល់​ពេល​ធ្វើ​ឲ្យ​ពួក​គាត់​ធុញ​ទ្រាន់​នឹង​ការ​ដឹកនាំ​ដែល​ពុំ​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ ចំណែក​រឿង​ចម្រូងចម្រាស​នៅ​ក្នុង​សង្គម​ទាំង​ឡាយ មិន​អាច​ដោះស្រាយ​បាន បញ្ហា​បក្ខពួក​និយម​ក៏​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​មួយ​នេះ ដែល​ពិបាក​នឹង​កែ​ទម្រង់​ទៅ​រួច។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ឡើង ធ្វើ​អោយ​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​កាន់​តែ​មាន​ទំនុក​ចិត្ត ហើយ​ជឿ​ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន។

ស្ថាប័ន​មួយ​ចំនួន បាន​ប្រកាស​ជា​ចំហ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​សមាជិក​ដែល​គាំទ្រ​ខ្លួន អោយ​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​នោះ មាន​ការ​ប្រកាស​ជា​ចំហ​ក្នុង​ការ​ចូលរួម​របស់ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​លោក​មាន​សមាជិក​ជាច្រើន​ម៉ឺន​នាក់។ ការ​ប្រកាស​នេះ ជា​សារ​នយោបាយ​មួយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​គាំទ្រ​គាត់ ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង​មួយ​នេះ​ដោយ​មិន​រុញរា​ឡើយ។

ទន្ទឹម​នឹង​នោះ ក៏​មាន​ការ​ប្រកាស​ចូលរួម​ពី​ព្រឹទ្ធាចារ្យ​បណ្ឌិត វណ្ណ មូលីវណ្ណ និង​ការ​ប្រកាស​ចូលរួម​ជា​បន្តបន្ទាប់​ពី​ប្រធាន​សហជីព​សេរី​កម្មករ ដូចជា​លោក រ៉ុង ឈុន និង​លោក ជា មុនី ជាដើម។

ក្រៅ​ពី​នេះ​ទៀត កាល​ពី​បោះឆ្នោត​នីតិកាល​មុនៗ សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​តែង​តែ​រត់​ចេញ​ពី​បក្ស​បន្ត​កន្ទុយ​គ្នា​មុន​ពេល​បោះឆ្នោត ប៉ុន្តែ​លើក​នេះ ស្ថានភាព​នយោបាយ​គណបក្ស​ប្រឆាំង​ខុស​ពី​លើក​មុនៗ។ សមាជិក​គណបក្ស​ប្រឆាំង​មិន​សូវ​មាន​ការ​ច្របូកច្របល់​រត់​ចេញ​ពី​បក្ស​ដូច​លើក​មុន​ទេ ដោយសារ​សមាជិក​គណបក្ស​ប្រឆាំង​ធំ​មួយ​នេះ មើល​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​កើន​ឡើង។

មួយ​វិញ​ទៀត​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​គោល​នយោបាយ​មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង​គណបក្ស​ប្រឆាំង​លើក​មុនៗ ជា​ពិសេស​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ពី​យុវជន​យ៉ាង​ច្រើន​កុះករ ខុស​ប្លែក​ពី​ការ​បោះឆ្នោត​អាណត្តិ​មុនៗ ដែល​មិន​សូវ​ជា​មាន​យុវជន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដូច​លើក​នេះ​នោះ​ឡើយ។ គោល​នយោបាយ​ច្បាស់​លាស់​ទាំង ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ក្ដី​សង្ឃឹម​ចំពោះ​គណបក្ស​នេះ ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជីវភាព​របស់​ពួក​គាត់​បាន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មុន​ពេល​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ព្រះរាជ​ទាន​លើក​លែង​ទោស​ដល់ លោក សម រង្ស៊ី នោះ គេ​សង្កេត​ឃើញ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​យ៉ាង​មោះមុត​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា វិញ បើ​ទោះ​បី​ជា​លោក​ដឹង​ថា​នឹង​មាន​ការ​ចាប់​ខ្លួន​លោក​ក៏​ដោយ​ចុះ។

បញ្ហា​នេះ អាច​បញ្ជាក់​បាន​ថា ទំនង​ជា​លោក សម រង្ស៊ី ដឹង​ថា គណបក្ស​របស់​លោក​កំពុង​តែ​មាន​ប្រជាប្រិយភាព និង​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​ស្ទើរ​ពាក់​កណ្ដាល ពិសេស​ក្រុម​យុវវ័យ​ក្មេង។

លោក សម រង្ស៊ី ប្រហែល​ជា​ដឹង​ទៀត​ថា នៅ​ពេល​លោក​វិល​ត្រឡប់​មក​កម្ពុជា វិញ បើ​សិន​ជា​លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​គោល​ជំហរ​មិន​សម្រប​សម្រួល ហើយ​សម្រេច​ចិត្ត​ចាប់​លោក​ដាក់​ពន្ធនាគារ​តាម​ការ​អះអាង​របស់​ក្រសួង​មហាផ្ទៃ នោះ អាច​នឹង​មាន​ការ​ផ្ទុះ​កំហឹង​បង្ក​ជា​អំពើ​ហិង្សា​កើត​ឡើង ពី​សំណាក់​យុវជន​ដែល​កំពុង​ពុះ​កញ្ជ្រោល​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ជាក់​ជា​មិន​ខាន។

សន្ទុះ​យុវជន​បាន​ចេញ​មុខ​ជា​ចំហ​កាន់​តែ​ច្រើន​ឡើងៗ ពិសេស​គេ​បាន​ឃើញ​នៅ​ពេល​ក្បួន​ដង្ហែ​របស់​គណបក្ស​នេះ​នៅ​តាម​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។ ការ​ចូលរួម​របស់​យុវជន ទី១ អាច​ថា យុវជន​មាន​ជំនឿ​ចិត្ត​លើ​គណបក្ស​នេះ ថា​នឹង​អាច​ផ្ដល់​ការងារ​ធ្វើ​កាន់​តែ​ច្រើន​នៅ​ពេល​ឈ្នះ​ឆ្នោត។ ទី២ អាច​ថា យុវជន​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹកនាំ ដោយ​ចង់​សាក​ល្បង​មេ​ដឹក​នាំ​ថ្មី ជា​ជាង​មាន​មេ​ដឹក​នាំ​ដដែលៗ​ជិត ៣០​ឆ្នាំ​មក​ហើយ​នោះ ដោយ​ហេតុ​ថា នៅ​រាល់​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន​ទាំង​នោះ​បាន​ស្រែក​ពាក្យ​ថា ប្ដូរ​ព្រម​គ្នា ដែល​មាន​សំឡេង​ឮ​កង​រំពង​ទៅ​កាន់​ប្រជាពលរដ្ឋ​ជាដើម។

យ៉ាង​ណា​ក៏ដោយ គណបក្ស​កាន់​អំណាច​នឹង​មិន​បណ្ដោយ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។

ថ្ងៃ​ណា​មួយ គណបក្ស​ប្រឆាំង​មួយ​នេះ​អាច​នឹង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​វិធីសាស្ត្រ​ចាស់ ដើម្បី​បំបែក​សំឡេង​គាំទ្រ។ ប៉ុន្តែ បើ​សិន​ជា​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​បន្ត​រួបរួម​គ្នា ហើយ​មិន​មាន​ការ​បែក​បាក់​គ្នា​ទេ​នោះ ប្រហែល​ជា​អាច​ដណ្ដើម​អាសនៈ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នឹង​អាច​ឈាន​ដល់​ការ​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​នា​អាណត្តិ​ក្រោយ​ក៏​អាច​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

12 Responses to "បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​បារម្ភ?"

  1. a says:

    (ជនអន្តោប្រវេសន៍​ យួន​​ ខុសច្បាប់​)
    ពិតប្រាកដណាស់ បើមិនដូរ អាលេខ៤ ចេញនោះទេ ពូជយួនវា
    កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន
    https://www.youtube.com/watch?v=-3JlcVIGl2k
    លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

  2. Mao says:

    អត្ថបទដកស្រង់

    តាំងពីឆ្នាំ១៩៩៥មកបក្សប្រឆាំងសុខចិត្ត រាយក្រឡាចាញ់ផ្ទួនៗ រង់ចាំរដូវខ្យល់រំហើយបាចអង្កាមបញ្ច្រាសទៅគណបក្សប្រជាជន ទុកឲ្យគណបក្សហ៊្វុនស៊ិនប៉ិចខ្សោះឈាម ន្អាលនឹងត្រងយកកងទ័ព អាវុធ និងស្បៀង យកពេលយកចិត្តរាស្រ្ត បែរជាគណបក្សប្រជាជនមើលមិនឃើញ ឬ ក៏មើលឃើញហើយ តែមើលស្រាលធ្វើមិនដឹង បណ្តោយឲ្យគណបក្សប្រឆាំងអាចរួបរួមគ្នាបាន កងទ័ពកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ សម្លាប់មួយកើន ១០ គំរាមមិនខ្លាច បន្លាចមិនញិន ទិញមិនលក់ ក្លាហានមោះមុត។ ក្បួនទ័ពទៅដល់ទីណា ស្បៀងធ្លាក់ពីលើមេឃនៅទីនោះ។ បើនេះមិនមែនជាកងទ័ពទេវតា តើជាស្អីទៅ?

  3. Mao says:

    អត្ថបទដកស្រង់

    ឱកាស ល្អយ៉ាងនេះ បែរជាគណបក្សប្រជាជន មិនអាចក្តោបក្តាប់បាន។ ឈ្នះតែសមរភូមិ មិនឈ្នះចិត្តរាស្រ្ត គ្រប់គ្រងរដ្ឋការ តែបង្កគំនុំក្នុងចិត្តមន្ត្រី។ បំផ្លាញចិត្តស្មោះ បង្កើនចិត្តស្អប់ មានឈ្មោះជាអ្នកបម្រើរាស្រ្តតែលួចប្លន់រាស្រ្ត។ ជាមេគ្រួសារ គ្មានសមត្ថភាព ចិញ្ចឹមរាស្រ្ត បែរជាលក់កេរ្តិ៍អាករដូនតា។ មានចិត្តចង់កាន់កិច្ចការធំបានយូរ តែមានចិត្តមិនដាច់ស្រេច មិនហ៊ានអារកាត់ បែងចែកឲ្យច្បាស់លាស់ពីមនោសញ្ចេតនា និងភារកិច្ច។ ហ៊ានស៊ី តែមិនហ៊ានសង ទទួលតែពាក្យសរសើរ មិនទទួលពាក្យរិះគន់។ សុខចិត្តក្បត់គេ មិនឲ្យគេក្បត់ខ្លួនឯង។ នេះហៅថា បាចអង្កាមបញ្ច្រាសខ្យល់ ពេលវេលាមួយក៏គង់តែនឹងមកដល់ទេ។

  4. Mao says:

    អត្ថបទដកស្រង់

    មើលចុះ! កូនពេញក្តារអុក បែរជាដើរតាមតែអារម្មណ៍ គ្មានយុទ្ធសាស្រ្ត។ ចាប់កូនលើកដាក់ៗ ដូចជា ការបិទបើក ការផ្សាយបន្តរបស់វិទ្យុខេមរភាសា និងការដេញសមាជិកតំណាងរាស្រ្ត បក្សប្រឆាំង។ នរណាក៏សើច ហៀរទឹកភ្នែកទឹកសម្បោរ ហួសចិត្តដែរ ហើយអ្វីដែលគួរឲ្យហួសចិត្តនោះគឺ គ្រាន់តែគេ(បក្សប្រឆាំង)ឡើងកូនត្រីឲ្យស៊ីភ្លាម គឺស៊ីភ្លែត គ្មានគិតខាត គិតចំណេញអីទេ។ បើនេះ មិនហៅថាល្ងង់ ហៅថាស្អីទៅវិញទៅ? ក្រឡាឈ្នះលើគោក បែរជាដើរឲ្យខូចក្រឡាអស់។ ពេលនេះ លទ្ធផលនៃការបោះឆ្នោត ពិតជាពិបាកប៉ាន់ស្មានណាស់។
    គេថា ពេលឡើងត្រី គឺត្រូវតែមានពីរយ៉ាងតិចពីរជាប់គ្នា បើល្អ៣ ឬហៅថា ត្រីទឹមបី ហើយកូនណានៅមុខត្រីទឹម គឺពិតជាគ្រោះថ្នាក់ណាស់ ព្រោះត្រីបកទឹម៣ អាចការពារខ្លួនឯងបាន៥ក្រឡាបួនជ្រុង ហើយអាចការពារគ្នាបានយ៉ាងល្អដែលសូម្បីតែសេះ គោល ទូកក៏ពិបាកចូលដែរ។

  5. Mao says:

    លេខ ៧ ៧ ៧ ៧ ៧ ៧ ៧ នឹងអាចជួយសង្រ្គោះជាតិទាំងមូលបាន ។

  6. Arun Reah says:

    តាម​បទ​ពិសោធន៍​កន្លង​មក ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​អាណត្តិ​មុនៗ មិន​មែន​ដោយសារ​សំឡេង​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំងអស់​នោះ​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​ស្នៀត​បំបែក​បំបាក់​គូប្រកួត ដើម្បី​យក​ឈ្នះ​ដៃគូ​ប្រកួត ហើយ​គណបក្ស​នេះ​ចាំ​ត្រង​សំឡេង​ឆ្នោត​ពី​គណបក្ស​តូចៗ ដែល​មិន​មាន​សំឡេង​គ្រប់​អាសនៈ​ក្នុង​មណ្ឌល​បោះឆ្នោត​នីមួយៗ ដើម្បី​បង្គ្រប់​អាសនៈ​របស់​ខ្លួន​តាម​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត។ គណបក្ស​នយោបាយ​តូច​ដែល​ចូលរួម​ប្រកួត​ប្រជែង​ទាំងអស់ រង​នូវ​ភាព​អយុត្តិធម៌ ដោយសារ​ការ​ប្រើប្រាស់​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត ដើម្បី​បូក​សន្លឹក​ឆ្នោត​ដែល​សេសសល់​ទាំងអស់​នេះ ហើយ​ស្ទើរ​គ្រប់​អាណត្តិ គណបក្ស​ដែល​ចំណេញ​ច្រើន​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

    Because of that formula, CPP could secure 90 seats easily for the previous mandate.
    But the number of seats gained by CPP for this year will slum down sharply. I expect it receives only 40 seats.

  7. សូមអរគុណនៅការវិភាគរបស់ លោក ប៉ែន

    ស៊ីវ័ន្តដែលបានបញ្ចេញអោយយើងបានដឹងនៅចំនុចចន្លោះប្រហោងនៃយើងក្នុងដំនាក់កាលនេះ។

    វាជាការពឹតហើយថាយុទ្ធសាស្រ្តទាំងបីរបស់គណះបក្សកាន់អំនាចដែលកំពុងប្រើពេលនេះ គឺ:

    – ជំហានទីមួយ: គឺគេធ្វើការវាយសន្ធាប់យ៉ាងខ្លាំងមកលើយើងដើម្បីប៉ានស្មានកំលាំង

    – ជំហានទីពីរ : គឺការរក្សានៅភាពស្ងៀមស្ងាត់ដើម្បីក្តោបក្តាប់ស្ថានការណ៏ និង

    ស្វែងរកចំនុចខ្សោយរបស់ដៃគូរ

    – ជំហានទីបីជាជំហានចុងក្រោយ : គឺការវាយសំរុកផ្តាច់ព្រ័ត្រ

    ចំពោះស្ថានភាពបច្ចុប្បន្នគឺគេកំពុងស្ថិតនៅក្នុងដំនាក់នៃជំហានទីពីរ ដែលជំហានមួយគួរអោយគ្រោះថ្នាក់បំផុតសំរាប់គណះបក្សសង្គ្រោះជាតិរបស់យើង ។

  8. Mao says:

    ខ្ញុំពេញចិត្តអត្ថបទរបស់លោក ហើយខាងលើនេះ ខ្ញុំបានដកស្រង់ចំនុចខ្លះ មកបង្ហាញ ។

  9. cheath says:

    បំណងបង្កើតបដិវត្តន៏ផ្កាម្លិៈ តាមពិភពអារ៉ាប់ របស់សមរង្សីដើម្បីធ្វើរដ្ឋប្រហារដណ្តើមអំណាច
    ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនធាក់អោយរលូតងាប់តែហោងបាត់ហើយ ។
    ទីបញ្ចប់ ក្រោយថ្ងៃបោះឆ្នោត ២៨ ខែ កក្កដាឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិនៅតែដេក
    បៀមអាចម៏ ៥ឆ្នាំទៀតដដែល
    ហាស ! ហាស បន្លាមុតយកបន្លាជួស នេះការជាដឹកនាំដ៏អស្ចារ្យរបស់សម្តេចតេជោសែន ដែលមនុស្សថោកទាប ស្រេកឃ្លានចង់បានតែអំណាច មានគំនឹតអាក្រក់ចំពោះជាតិ និងប្រជាជនស្មានមិនដល់ ហាស! ហាស
    ជយោ ! សម្តេចតេជោសែន
    ******************

    ការសម្រេចចិត្តមួយដែលរំលូតការចម្លង បដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់”មកកម្ពុជា
    **************************************
    ភ្នំពេញ: នៅពេលដែលអ្នកនិពន្ធសរសេរអត្ថបទនេះដំបូង គឺចង់ធ្វើការវិភាគថា តើបក្សប្រឆាំងកំពុងតែចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នៅមុនពេលបោះឆ្នោត ឬយ៉ាងណា ដោយហេតុថា លោកសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតលោកត្រូវត្រឡប់មកកម្ពុជាវិញ ទោះបីជាលោកត្រូវប្រឈមនឹងការចាប់ខ្លួន។

    ប៉ុន្តែនៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការវិភាគនេះ សម្តេចហ៊ុន សែន បានសម្រេចចិត្តស្នើទៅកាន់ព្រះមហាក្សត្រ ដើម្បីព្រះរាជទានការលើកលែងទោសដល់លោក សម រង្ស៊ី ដែលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ លោកក៏ទទួលការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា។ ដូច្នេះ ការវិភាគត្រូវបានប្តូរទិសទៅរកថា តើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី មានសារសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់លោកសម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។

    នៅក្នុងទិដ្ឋភាពចំពោះមុខមួយ រដ្ឋាភិបាលកម្ពុជា បានដកថយមួយជំហានចំពោះចំណាត់ការចំពោះលោក សម រង្ស៊ី ដែលមានទោសជាង១០ឆ្នាំជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួន បើសិនជាគាត់វិលត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។ ការវិភាគជ្រៅជាងនេះ គណបក្សកាន់អំណាច និងសម្តេចនាយករដ្ឋមន្ត្រី អាចនឹងទទួលការគោរពច្រើនពីការសម្រេចចិត្តមួយនេះ។ ទីមួយ ការលើកលែងទោសដល់លោក សម រង្ស៊ី អាចធ្វើឲ្យការបោះឆ្នោតនៅកម្ពុជា កាន់តែមានលក្ខណ:សេរី និងប្រជាធិបតេយ្យ ខណ:ដែលកម្ពុជាបានលះបង់បន្តិច អំពីគោលការណ៍ច្បាប់ និងយុត្តធម៌សង្គម។ សំខាន់ជាងនេះ ការលើកលែងទោសដល់លោក សម រង្ស៊ីនោះ គឺមានន័យថា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នា រវាងកម្លាំងប៉ូលិសអនុវត្តច្បាប់ និងក្រុមអ្នកគាំទ្ររបស់លោកសម រង្ស៊ី នៅពេលដែលលោកសម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ ហើយគាត់ត្រូវចាប់ខ្លួននៅព្រលានយន្តហោះ ក្នុងករណីដែលគ្មានការលើកលែងទោស។ វាទំនងជាអំពើហិង្សា អាចនឹងកើតមាននៅពេលនោះ ដោយសារតែការតទល់គ្នា រវាងសមត្ថកិច្ច និងក្រុមអ្នកគាំទ្ររបស់លោក សម រង្ស៊ី និងគណបក្សង្គ្រោះជាតិ។ តាមពិតទៅនោះ មជ្ឈដ្ឋានជាច្រើន បានមានការព្រួយបារម្ភបែបនេះ មុនពេលព្រះមហាក្សត្រ ព្រះរាជទានការលើកលែងទោសដល់លោក។

    ដូច្នេះតាមការវិភាគជ្រុងមួយនោះ គណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ីផ្ទាល់ បានឈ្នះចិត្តរដ្ឋាភិបាល និងសម្តេចហ៊ុនសែន ដោយជំរុញឲ្យមានការលើកលែងទោសដល់លោក សម រង្ស៊ី។ ប៉ុន្តែការវិភាគស៊ីជម្រៅជាងនេះ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់មេបក្សប្រឆាំងនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” មកកាន់ប្រទេសកម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាច។ សម្តេចអាចនឹងព្រួយបារម្ភថា ការប្រឈមមុខដាក់គ្នា រវាងអាជ្ញាធរ និងក្រុមអ្នកគាំទ្រលោកសម រង្ស៊ី អាចនឹងនាំដល់ការបង្ហូរឈាមមនុស្ស។ ដូច្នេះ គណបក្សប្រឆាំង ក៏មិនអាចដើរដល់គោលដៅនៃការជំរុញការបះបោរ។

    ហេតុអ្វីបានជាមានការវិភាគថា ការបះបោរប្រជាជន គឺជាគោលដៅចង់បានបំផុតរបស់លោក សម រង្ស៊ី និងគណបក្សប្រឆាំង?

    ការពិតដ៏រឹងមាំចំនួនពីរ អាចគាំទ្រការវិភាគតាមទិដ្ឋភាពនេះ។ ទីមួយ ការវិភាគទូទៅ គឺគណបក្សប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតនេះ ហើយបន្តកាន់អំណាចទៀត។ នេះជាការសន្និដ្ឋានរបស់អ្នកវិភាគជាច្រើន និងសារព័ត៌មានអន្តរជាតិល្បីៗ ដូចជា AFP AP Kyodo Reuters ជាដើម។

    ដូច្នេះ គណបក្សសង្គ្រោះជាតិ នឹងមិនអាចចូលកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ ដោយអ្នកវិភាគ និងសារព៍ត៌មានបរទេស ពិតជាត្រឹមត្រូវមែននោះ។

    ទីពីរ លោក សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការបះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។

    ហេតុអ្វីមានការវិភាគថា លោក សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះ?

    ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលជាង ២ឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់លោក សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម រង់ចាំតែពេលវេលាទុំជោរ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមលោកហៅថា “ការផ្លាស់ប្តូរ”។

    បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមេនផងដែរ។

    នៅពេលមានការដួលរលំតៗគ្នាបែបនេះ លោក សម រង្ស៊ី ក៏ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា លោក សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដោយចង់រៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។

    គណបក្សរបស់លោក មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមរយ:ទស្សនកិច្ចដ៏កម្ររបស់លោកសមរង្ស៊ី។ នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ទៅហើយនោះ។

    ជាមួយនឹងចំណងជើង “លោក សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ “អំណាចប្រជាជន ”នៅកម្ពុជា សេចក្តីថ្លែងការណ៍របស់គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។

    សកម្មភាពថ្មីៗនេះរបស់លោក សម រង្ស៊ី ក៏បានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំង។ លោក សម រង្ស៊ី បានសម្រេចហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ ប៉ុន្តែទន្ទឹមនោះ គណបក្សរបស់គាត់ ក៏ត្រៀមមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់នៅព្រលានយន្តហោះផងដែរ។

    សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាមសាលក្រមតុលាការ ហើយចាប់ខ្លួនលោក សម រង្ស៊ី ហើយអ្នកគាំទ្រគាត់ មិនបណ្តោយឲ្យប៉ូលិសចាប់ខ្លួនគាត់នោះ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់លោក សម រង្ស៊ី ហើយការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ចំណែកផលវិបាកគឺគ្មាននរណានឹកស្មានដល់ឡើយ។

    ការចាប់លោក សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះការបះបោរមួយ តាមអ្វីដែលលោក សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍ផ្កាឈូក។

    ទស្សនាវដ្តី The Economist បានសន្និដ្ឋានថា ប្រទេសទុយណេស៊ី ប្រទេសអេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេម៉េន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ទាំងនោះ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវឡើយ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលនៅឡើយ។

    ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។ ចំណែកលោក សម រង្ស៊ី ក៏មិនគួរគិតអំពីអ្វីដែលបំផ្លិចបំផ្លាញ សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែរ។

    នៅក្នុងការវិភាគលើកក្រោយ អ្នកនិពន្ធ នឹងព្យាយាមពន្យល់លម្អិតថា តើការបះបោរនៅប្រទេសទាំងនោះ មានទំហំផលប៉ះពាល់ធ្ងន់ធ្ងរប៉ុនណា ហើយថាហេតុអ្វី ក៏កម្ពុជាមិនគួរចម្លងវាចូលមក៕

  10. ដោយសារនិយាយចំំំចំណុចខ្សោយគណបក្សប្រជាជន

    ពុករលួយ

    យួនចូលខុសច្បាប់

    បក្សពួកនិយម

    ប្រាក់ខែមន្រ្តីរាជការទាប

  11. គណបក្សប្រជាជនជេរ និយមមន្រ្តីចោរពុករលួយលួចជាតិ says:

    ជយោ !ជយោ !ជយោ !កម្លាំងយុវជន យុវនារី សង្រ្គោះជាតិខ្មែរឱ្យថ្កុំថ្កើងរុងរឿង ! ជយោ !ជយោ !ជយោ !
    បរាជ័យ!បរាជ័យ!បរាជ័យ!គណបក្សកាន់អំណាចនិយមមន្រ្តីចោរពុករលួយលួចជាតិ បំផ្លាញជាតិ! បរាជ័យ!បរាជ័យ!បរាជ័យ!

  12. គណបក្សប្រជាជនជេរ និយមមន្រ្តីចោរពុករលួយលួចជាតិ says:

    ជយោ !ជយោ !ជយោ !កម្លាំងយុវជន យុវនារី សង្រ្គោះជាតិខ្មែរឱ្យថ្កុំថ្កើងរុងរឿង ! ជយោ !ជយោ !ជយោ !
    បរាជ័យ!បរាជ័យ!បរាជ័យ!គណបក្សកាន់អំណាចនិយមមន្រ្តីចោរពុករលួយលួចជាតិ បំផ្លាញជាតិ!
    បរាជ័យ!បរាជ័យ!បរាជ័យ!

  13. Twins says:

    The analysis is excellent for Cambodian standard. I like mr. Mao’ s analysis too. The one fact about Human nature is that absolute power equals absolute corrupt.