ថ្ងៃទី 17 កក្កដា 2013
ដោយ: គ្រីទិច
CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា នឹងចាត់វិធានការដើម្បីការពារសន្តិសុខ នៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជានៅថ្ងៃសុក្រ។ ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីភាគីទីបីដែលអាចនឹងអុកឡុក។

លោក ខៀវ សុភក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយប្រាប់ CEN តាមទូរស័ព្ទថា យើងបានទទួលពាក្យសុំកិច្ចការពារសន្តិសុខ ចំពោះរូបលោក សម រង្ស៊ី នៅពេលគាត់វិលត្រឡប់មកវិញ។ លោកបាននិយាយបន្តទៀតថា “យើងនឹងចាត់វិធានការតាមប្រក្រតីដើម្បីការពារសន្តិសុខរបស់គាត់”។
លោក បាននិយាយបន្តទៀតថា យើងមានការប្រុងប្រយ័ត្នអំពីរឿងនេះ ពីព្រោះយើងមានការព្រួយបារម្ភ។

លោកនិយាយបន្តទៀតថា យើងប្រឹងការពារគាត់ ព្រោះខ្លាចភាគីទីបី ធ្វើអ្វីមួយហើយ ពេលនោះគេអាចនឹងទម្លាក់ការទទួលខុសត្រូវមកលើរដ្ឋាភិបាល។
លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិរបស់គាត់ កំពុងតែប្រឹងប្រមូលមនុស្ស អោយបាន ៤ ម៉ឺននាក់សម្រាប់ការទទួលរូបគាត់ នៅពេលវិលត្រឡប់មកវិញ បន្ទាប់ពីការរស់នៅក្រៅប្រទេស ប្រមាណបួនឆ្នាំ ដើម្បីគេចចេញពីការចាប់ខ្លួន ដោយសារលោក មានទោសជាង១០ឆ្នាំ។
លោកអាចវិលត្រឡប់មកកម្ពុជាវិញបាន បន្ទាប់ពីព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស កាលពីថ្ងៃទី១២ ខែកក្កដា៕
ត្រឹមត្រូវណាស់…ត្រូវតែការពារសុវត្ថិភាពរបស់គាត់…ព្រោះអាបរទេសមួយចំនួនមិនចង់អោយខ្មែរមាន អ្នកស្នេហាជាតិពិតប្រាកដទេ…វាចង់អោយតែខ្មែរនៅលើនាវាដែលមានអ្នកបើកសុទ្ធតែស្រវឹងស្រា ស្រី..ខារ៉ាអូខេ…អំណាច..។ល។ល។
ការប្រុងប្រយ័ត្នសម្រាប់ការពារសុវត្ថិភាពចំពោះលោកសម រង្សី ជារឿងគួរកោតសរសើរ
តែរឿងភាគីទីបីនោះរដ្ឋាភិបាលក័ត្រៀមទុកជាមុនដែរ ដើម្បីទម្លាក់កំហុសទៅលើភាគីទីបី
គួរកត់សំគាល់ថា ភាគីទីបីនោះគឺជាអ្នកណា? មានក្រុមណាទាស់ទែងជាមួយសម រង្សី?
តែកន្លងមកមានតែរដ្ឋាភិបាលទេដែលមានទំនាស់ជាមួយសម រង្សីរហូតមក បើមានហេតុការណ៍
កើតឡើងមែននោះ ច្បាស់ណាស់បណ្ដាលមកពីភាគីតែមួយដែលបានបង្កហេតុកាលពីថ្ងៃទី ៣០
ខែមីនា ១៩៩៧នោះឯង អំពីងហតុការណ៍លើកនោះរដ្ឋាភិបាលដឹងស្រាប់ហើយ។
SR has good manner not like HS talk as play boy