មនុស្ស​ជា​ច្រើន​ផ្តោត​លើ​ការ​វិវត្ត​របស់​បក្ស​ប្រឆាំង

Wednesday, 17 July 2013
Kevin Ponniah
ភ្នំពេញ ប៉ុស្តិ៍

 

130717_08

ព្រះ​សង្ឃ​ឈរ​នៅ​មុខ​ស្លាក​ដែល​មាន​រូប​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​។ រូបថត ជីវ័ន

ភ្នំពេញៈ នៅ​ពេល​លោក សម រង្ស៊ី មក​ដល់​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់​ពី​និរទេស​ខ្លួន​ឯង​អស់​រយៈ​ពេល​ជិត​៤ឆ្នាំ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៤ ម៉ឺន​នាក់ ត្រូវ​បាន​រំពឹង​ថា​នឹង​ទៅ​ទទួល​ស្វាគមន៍​លោក។

បើ​ទោះ​បី​ជា ការ​វិល​ត្រឡប់​របស់​ឥស្សរជន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​នឹង​ទាក់​ទាញ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ក៏​ដោយ ប៉ុន្តែ​អ្នក​គាំទ្រ​ទាំង​នេះ​នឹង​គ្រវី​ទង់ និង​រូប​សញ្ញា​ដែល​មិន​មែន​មាន​តែ​រូប​លោក សម រង្ស៊ី ម្នាក់​នោះ​ទេ គឺ​មាន​រូប​លោក​សម រង្ស៊ី.កាន់​ដៃ​លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​ផង​ដែរ​។ ប៉ុន្តែ ចំពោះ​ប្រជាជន​កម្ពុជា​ជា​ច្រើន​នៅ​ពេល​សួរ​ថា តើ​ពួកគេ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ចម្លើយ​នោះ​គឺ​មិន​មែន​គណបក្ស​ទេ គឺ​ឈ្មោះ​ពីរ លោក ហ៊ុន សែន ឬ​លោក សម រង្ស៊ី​។ នេះ​គឺជា​ការ​ពិត បើ​ទោះ​បី​ជា​លោក សម រង្ស៊ី ពុំ​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ផ្លូវ​ការ​ក៏​ដោយ។

លោក ប៉ុល ហំម អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​សិទិ្ធ​មនុស្ស​និង​ជា​ប្រធាន​គណៈកម្មាធិការ អចិន្រៃ្តយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា៖ «យើង​លែង​និយាយ​ពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស​ទៀត​ហើយ​។ យើង​នឹង​និយាយ​តែ​ពាក្យ​មួយ​ម៉ាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​រាល់​គ្នា រាប់​ទាំង​លោក កឹម សុខា និង​រូប​ខ្ញុំ​ផ្ទាល់ រីក​រាយ​ខ្លាំង​ណាស់ ដែល​បាន​មើល​ឃើញ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ»។

លោក David Chandler ប្រវតិ្តវិទូ​នៃ​ប្រវតិ្តសាស្រ្ត​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នា​ពេល​ថ្មីៗ​នេះ​ថា៖ «ខ្ញុំ​គិត​ថា ពួកគេ​សុទ្ធ​តែ​ជា​ក្រុម​មាន​មេ​តែ​ម្នាក់​ខ្ញុំ​គិត​ថា វា​ចម្លែក​ដែល​បុរស​ទាំង​ពីរ​នាក់​បាន​រួម​សហការ​គ្នា​ដល់​កម្រិត​នេះ​។ ការ​សហការ​មិន​មែន​ជា​ប្រវតិ្តសាស្រ្ត​ឬ​របៀប​ធ្វើ​នយោបាយ​របស់​ពួក​គេ​ទេ»។

ប៉ុន្តែ លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា ពេល​វេលា​ដែល​បាន​ចំណាយ​ក្នុង​ការ​ចរចា​លើ​ឧបសគ្គ​រាំង​ស្ទះ​ផ្សេងៗ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​បង្រួប​បង្រួម​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ នៅ​ទី​បំផុត នឹង​រក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រឹង​មាំ។

លោក​ស្រី បាន​លើក​ឡើង​ថា៖ «វា​ត្រូវ​ការ​ពេល​ជា​ច្រើន​សម្រាប់​ពួកគេ​រួប​រួម​គ្នា។ ដូច្នេះ ផ្អែក​លើ​ចំណុច​នោះ​ខ្ញុំ​ច្បាស់​ថា ពួកគេ​បាន​ពិចារណា​ពី​គុណសម្បតិ្ត​និង​គុណ​វិបតិ្ត​ក្នុង​ការ​រួម​គ្នា នៅ​ទី​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​នៃ​គណបក្ស​ប្រឆាំង។ ពួកគេ​ត្រូវ​តែ​រួម​គ្នា បើ​មិន​អ៊ីចឹង​ទេ ពួកគេ​នឹង​វិល​ទៅ​ចំណុច​ចាប់​ផ្តើម​ឡើង​វិញ»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ម្នាក់​ទៀត បាន​ថ្លែង​ថា លទ្ធភាព​នៃ​សម្ព័ន្ធភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​សំឡេង​ឆ្នោត​នឹង​រារាំង មិន​ឲ្យ​មាន​ការ​បែក​បាក់​រហូត​ទាល់​តែ​ក្រោយ​ការ​បោះឆ្នោត។ លោក​បាន​បន្ត​ថា៖ «ប្រហែល​ដោយ​សារ​សំឡេង​ភាគ​ច្រើន​របស់​គណបក្ស​ប្រជាជន​ថយ​ចុះ​បន្ទាប់​ពី​ការ​បោះឆ្នោត គណបក្ស​ប្រជាជន​អាច​ទាក់​ទាញ​មេដឹកនាំ​ម្នាក់ ឬ​ពីរ​នាក់​ពី​គណបក្ស​ប្រឆាំង … នោះ​ជា​បញ្ហា​ប្រឈម​មួយ​»។

ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ការ​រួប​រួម​អាច​បន្ត​មាន ព្រោះ​បើ​ទោះ​បី​ជា​អ្នក​ខ្លះ​អាច​មើល​ឃើញ​ការ​ស្នើ​របស់​គណបក្ស​ប្រជាជន​ជា​ឱកាស​ចុងក្រោយ​ក្នុង​ការ​ចូល​រួម​ក្នុង​រដ្ឋាភិបាល​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រវតិ្ត​នៃ​ដៃ​គូ​រដ្ឋាភិបាល​ចម្រុះ​ដែល​ជា​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច​គឺ​មិន​ល្អ​ទេ។

លោក ម៉ុងហៃ បាន​បញ្ជាក់​ថា៖ «វា​នឹង​ជា​ទីបញ្ចប់​នៃ​[គណបក្ស​ប្រឆាំង] ប្រសិន​បើ​ពួកគេ​ផ្តាច់​ខ្លួន … ខ្ញុំ​គិត​ថា គេ​ទាំង​អស់​គ្នា​ដឹង​អំពី​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រជាជន​គឺ​បំបែក​បំបាក់​ពួក​គេ»។

ប៉ុន្តែ ដោយ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នឹង​ឈ្នះ​បាន​សំឡេង​ច្រើន លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត​បាន​យល់​ថា ការ​ប៉ុន​ប៉ង​របស់​គណបក្ស​ប្រជាជន ក្នុង​ការ​បំបែក​គណបក្ស​ប្រឆាំង​អាច​កើត​មាន​បន្ទាប់​ពី​ការ​បោះឆ្នោត។

លោក​បន្ត​ថា៖ «​[គណបក្ស​ប្រជាជន] នឹង​រក​ផ្លូវ​ដើម្បី​បញ្ចុះ​បញ្ចូល​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្កើត​រដ្ឋាភិបាល​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ចលនា​ប្រឆាំង​។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បែក​ជា​ពីរ​ក្រុម»។ លោក កែម ឡី បាន​ថ្លែង​ថា៖ «បើ​ទោះ​បី​ជា​ពួកគេ​រួម​គ្នា លោក កឹម សុខា ចង់​ធ្វើ​ជា​មេ​ដឹក​នាំ​គណបក្ស និង​ចង់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី ប្រសិន​បើ​គេ​ឈ្នះ​ឆ្នោត»។

លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ការ​ទទួល​យក​នូវ អាណតិ្ត​ជា​ប្រធាន នឹង​ជា​គន្លឹះ​សម្រាប់​លោក សម រង្ស៊ី ប្រសិន​បើ​លោក​ចង់​រក្សា​សម្ព័ន្ធភាព​នៅ​រួម​គ្នា។ លោក​បាន​បន្ត​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ណា​ម្នាក់​ចង់​កាន់​តំណែង​រៀង​រហូត ខ្ញុំ​គិត​ថា គេ​នឹង​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​»។

លោក​បាន​បន្ថែម​ថា ការ​ប៉ុន​ប៉ង​បញ្ចុះ​បញ្ចូល​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​រួម​គណបក្ស​ប្រជាជន​នឹង​រំលោភ​លើ​ច្បាប់​បោះឆ្នោត។

លោក វីរៈ ថ្លែង​ថា៖ «នយោបាយ​ប្រឆាំង​របស់​លោក សម រង្ស៊ី និង​គណបក្ស សម រង្ស៊ី​នោះ​ជា​ផ្នត់​គំនិត​។ [ប៉ុន្តែ សម រង្ស៊ី និង​កឹម សុខា​]​មាន​ជំនឿ​ប្រហាក់​ប្រហែល​គ្នា…សំណួរ​សួរ​ថា តើ អ្នក​ទាំង​ពីរ​នឹង​អាច​ទ្រាំទ្រ​រលក​នៃ​ការ​បំបែក​បំបាក់​បាន​ដែរ​ឬ​អត់?»៕ TK

 

What Next?

Recent Articles

9 Responses to "មនុស្ស​ជា​ច្រើន​ផ្តោត​លើ​ការ​វិវត្ត​របស់​បក្ស​ប្រឆាំង"

  1. ទីបំផុតលោកសម រង្ស៊ី បានក្លាយខ្លួនជាអ្នក នយោបាយលំដាប់កំពូលប្រចាំប្រទេស

    ក្នុងចំនោមអ្នកនយោបាយពីររូប ក្នុង នោះ រូបលោកផ្ទាល់និង លោក ហ៊ុន សែន ។

    នៅពេលដែលព្យុះឧបសគ្គនៃដំនើរនយោបាយរបស់លោកបានឆ្លងកាត់នៅភាពលំបាកយ៉ាងខ្លាំងតែ

    លោក អាចនៅតែឈរតស៊ូក្នុងឧបសគ្គនេះបាន ។

  2. a says:

    ពិតប្រាកដណាស់ បើ អាលេខ៤ វាឈ្នះឆ្នោត ពូជយួនវា

    កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន

    https://www.youtube.com/watch?v=-3JlcVIGl2k

    លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

  3. Srey Khmer says:

    I bet! The CPP will win at least 86% of the registered votes!!!

  4. Arun Reah says:

    I am so anxious to welcome H.E Sam Rainsy. I really hope that this mandate, the unity of all democratic people will defeat the dictators, intimidators, and corrupt leaders.

    I can predict that CPP 4 will receive only 40 seats while CNRP 7, which is receiving tremendous supports from well-educated youths, intellectuals, people loving democracy and from international community, will certainly receive 70 seats.

  5. .*. says:

    បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត មេដឹកនាំដែលចូលរួមកម្លាំងគ្នាគួរតែដូរវេនគ្នាធ្វើនាយករដ្ឋមន្រ្តី
    មិនគួរប្រជែងគ្នានាំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង ឱ្យឱកាសអ្នកដទៃបំបែកបំបាក់បាននោះទេ !

  6. k says:

    DEUX MANDATS MAXIMUM NE FAIT PAS COMME NOTRE PREMIER MINISTRE LE PLUS INTELLIGENT DU MONDE IL DIRIGE LE PAYS PLUS DE 30 ANS ET FAIRE TRES RICHE QUE SA FAMILLE ET SES AMIS ,SI CE N EST PAS MAFIA C EST QUOI,…

  7. Real Khmerologist says:

    The end of CPP is certainly coming soon… Down with the dictator !, down with the oppression ! down with the corruption !

  8. K says:

    គណបក្សប្រឆាំងសង្រ្គោះជាតិ ឥឡូវវិត្តន៏រហូតឈានដល់បំបែកទៅជានិកាយចំនួនពីរគឺ៖
    និកាយទី១៖ និកាយសម រង្ស៊ី
    និកាយទី២៖ និកាយគឹម សុខា
    .
    ត្បិតតែស្ថិតក្នុងបក្សប្រឆាំងដូចគ្នា តែនិកាយទាំងពីរក៏កំពុងប្រកួតប្រជែងរវាងគ្នាឯងដែរ។

  9. Real Khmerologist says:

    Hopefully, Ah Cheat will be waiting for H.E. Sam Rainsy at the Air port to escort him to Prey Sar prison as promised.