ថ្ងៃទី 17 កក្កដា 2013
ដោយ: រតនា
CEN
ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅថ្ងៃនេះ ទាក់ទងទៅនឹងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខ សុវត្ថិភាពជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងវិលត្រឡប់មកវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ គឺនគរបាលជាតិ កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដី មានភារកិច្ចរៀងៗខ្លួន ដើម្បីការពាសន្តិសុខជូនលោក សម រង្ស៊ី និងសមាជិករបស់គាត់ ពេលវិលមកវិញ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍បញ្ជាក់បន្តថា នៅក្នុងជំនួបជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិ លោកបានស្នើឲ្យគណបក្សនេះ ទៅពិភាក្សាជាមួយអាជ្ញាធរសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការផ្តល់សេវាការពារសន្តិសុខ ពីព្រោះនៅថ្ងៃលោក សម រង្ស៊ីមកវិញ នាព្រឹកថ្ងៃទី១៩កក្កដា មានមនុស្សច្រើនចូលរួម និងមានការជួបជុំច្រើនដំណាក់ និងជួបជុំតាមដងផ្លូវ។
លោក គៀត ច័ន្ទថារិទ្ធ បន្តថា បើគណបក្ស ចង់នាំសមាជិកចូលទទួលលោកសមរង្ស៊ី ដល់ក្នុងព្រលានយន្តហោះត្រូវទាក់ទងជាមួយមន្ត្រីអាជ្ញាធរគ្រប់គ្រងព្រលាន ដោយផ្ទាល់ គឺអាជ្ញាធរអាកាសចរណ៍ស៊ីវិល ចំពោះគំរោងឈប់តាមផ្លូវឃោសនារបស់លោកសមរង្ស៊ី នៅពេលមកដល់ក្រុងភ្នំពេញនោះ គណបក្សត្រូវសុំការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ជាអ្នកសំរេច និងគោរពតាមច្បាប់ និងបទបញ្ជារបស់គ.ជ.ប។
ចំពោះកិច្ចការពារសន្តិសុខជូនលោកសមរង្ស៊ី អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ មានកំលាំងច្រើនគួរសម ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ ក៏ត្រូវរៀបចំការពារសន្តិសុខខ្លួនឯងផងដែរ។
តាមផែនការ លោកសមរង្ស៊ី នឹងត្រូវមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកម៉ោង ៩ និង ៥ នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ បន្ទាប់មក លោក សម រង្ស៊ី នឹងធ្វើសន្និសីទកាសែត នៅព្រលានយន្តហោះ និងជួបសំណេះសំណាលជាមួយសមាជិកគាំទ្រនៅមុខផ្សាស៊ិនជូរីផ្លាហ្សា និងបន្តចេញដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ ពិសារអាហារថ្ងៃត្រង់នៅទីនោះ។
ពិធីសូត្រមន្ត រំដោះគ្រោះចង្រៃ ចេញពីខ្លួនលោកសមរង្ស៊ី នឹងត្រូវធ្វើឡើងនៅស្នាក់ការកណ្តាលគបក្ស៧៦។ លោក សម រង្ស៊ី ក៏នឹងរួមគ្នាជាមួយលោក កឹម សុខា ដើម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត នៅក្រុងភ្នំពេញ។
សូមរម្លឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត នឹងឡើងយន្តហោះទៅជួបលោកសមរង្ស៊ី នៅទីក្រុងបាងកក ប្រទេសថៃ មុននឹងវិលត្រឡប់មករាជធានីភ្នំពេញ តាមយន្តហោះ ជាមួយលោក សម រង្ស៊ី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ថា “តាមកម្មវិធី ឯកឧត្តម កឹម សុខា ប្រធានស្តីទី នៅថ្ងៃទី១៧កក្កដានេះ គាត់មានកម្មវិធីឃោសនានៅខេត្តតាកែវ ហើយនៅព្រឹកស្អែក គាត់ធ្វើនៅខេត្តកំពត។ នៅពេលល្ងាច ឯកឧត្តម កឹម សុខា នឹងឡើងយន្តហោះ ទៅបាងកក ជាមួយថ្នាក់ដឹកនាំគណបក្សមួយចំនួន ដើម្បីជួបឯកឧត្តម សមរង្ស៊ី ហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នឹងវិលត្រឡប់មកជាមួយគ្នា។ ក្នុងនោះ មានថ្នាក់ដឹកនាំមួយចំនួន និងសកម្មជន នៅចាំទទួលគាត់នៅព្រលានយន្តហោះ”៕
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ពីដំបូងសុទ្ធតែអីណា បើលោកប្រធានសមរង្សីជាន់ដីខ្មែរ
ភ្លាមវាយខ្នោះភ្លែតតែទីបំផុតបែក្លាយទៅជាអ្នកការពារសុវត្ថិភាពជូនលោកប្រធាន
សមរង្សីទៅវិញ មិនសើប មិនបានមែន ហាស ហាស ហស ! ស្រុកខ្ញុំពិតជាសំបូររឿងប្លែកៗមែន
ហាស ហាស !
គឺជាការប្រើយុទ្ធសាស្រ្តរុញទូកបណ្តោយទឹករបស់គណះបក្សកាន់អំនាចប៉ុណ្ណោះ ។
ក៏ប៉ុន្តែក៏មិនប្រាកដថាវានឹងបានផលអ្វីនោះឡើយ ហើយក៏វាអាច…………………………………………
។
Welcome back to Cambodia, Mr. Sam Rainsy the leader of the CNRP All of us so happy to see back to help Khmer people & our country, we were waiting for you so long time and now you can see your country and Khmer people, we would like to say,please welcome to the Kingdom of the Cambodia and join to live with us a beautiful country and very friendly polite Khmer people in the Kingdom of Cambodia… good luck CNRP..!!!!