ថ្ងៃ ពុធ 17 កក្កដា 2013
ដោយ ញឹម សុផល
RFI
វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ NDI រៀបចំកិច្ចវេទិកាសួរដេញដោលរវាងបេក្ខជនតំណាងរាស្ត្រមកពីគណបក្សផ្សេងៗគ្នា នៅស្ថានីយ៍ ទូរទស្សន៍ជាតិកម្ពុជា។ មានប្រធានបទជាច្រើនត្រូវបានលើកឡើង ក្នុងនោះ បញ្ហាជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមនិងលើកជាសំណួរដេញដោលគ្នា។

កិច្ចពិភាក្សានយោបាយ នាពេលថ្មីៗនេះ នៅទីក្រុងភ្នំពេញ។ (រូបថតឯកសារ)
វិទ្យាស្ថានអន្តរជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ NDI បានបញ្ចប់កម្មវិធីកិច្ចពិភាក្សា
ថ្នាក់ជាតិ ដែលបានរៀបចំធ្វើនៅក្នុងស្ទូឌីយោ នៃទូរទស្សន៍ជាតិកម្ពុជា កាលពីព្រឹកមិញជាមួយនឹងគណបក្សយោបាយចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
បន្ទាប់ពីគណបក្សនីមួយៗបានប្រកាសពីគោលនយោបាយរបស់ខ្លួនដោយសង្ខេបសំណួរជាច្រើនត្រូវអ្នកសម្របសម្រួលវេទិកាបើកឲ្យសួរទៅកាន់គណបក្សនយោបាយទាំងបី ក្នុងនោះ
សំណួរស្តីពីបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ទទួលបានការស្វាគមន៍និងទះដៃច្រើនជាងគេពីអ្នកចូលរួម។
ជាអាទិភាពគណបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា ប្រធានស្តីទី ជាតំណាង, ដោយមិនមានការរើសអើងពូជសាសន៍ បានបញ្ជាក់ប្រាប់អង្គពិធីថា លោកធានាឲប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកម្ចាស់ដី អនុវត្តច្បាប់អន្តោប្រវេសន៍ដោយគោរពសិទ្ធិមនុស្ស ដែលលោកមើលឃើញថាច្បាប់សព្វថ្ងៃអនុវត្តតែជាមួយថៃ មិនអនុវត្តជាមួយជនជាតិវៀតណាម។ លោក កឹម សុខា រិះគន់ថា មិនដែលឃើញមានការបញ្ជូនជនអន្តោប្រវេសន៍ប្រវេសវៀតណាមខុសច្បាប់ណាម្នាក់ ទៅស្រុកវិញទេអស់រយៈពេល ២០, ៣០ឆ្នាំទៅហើយ។
លោក សុខ ឥសាន្ត, បេក្ខជនតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងសំណួរដដែល ដែលមានលក្ខណៈផ្ទុយគ្នានឹងអ្វីដែលបានអះអាងដោយតំណាងគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ លោក សុខ ឥសាន្ត បន្តថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតច្បាប់សញ្ជាតិនិងជន
អន្តោប្រវេសន៍ ជាពិសេសបានពិនិត្យម៉ត់ចត់ជនអន្តោប្រវេសន៍ដែលចូលសញ្ជាតិខ្មែរ និងស្រង់ស្ថិតិជនអន្តោប្រវេសន៍។ ដោយសារច្បាប់អន្តោប្រវេសន៍នេះហើយដែលធ្វើឲ្យប្រទេសកម្ពុជារក្សាបានចំណងមិត្តភាពជាមួយប្រទេសជិតខាង និងរក្សាអធិបតីភាពជាតិ,នេះបើតាមការអះអាងពីលោក សុខ ឥសាន្ត។
ដោយឡែក គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានលោក ហួន រាជចំរើន ជាប្រធាន បាន ឆ្លើយយ៉ាងខ្លីថា គណបក្សរបស់លោកមានគោលការណ៍ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ទាំងអស់នៅលើទឹកដីកម្ពុជា មិនចំពោះតែជនអន្តោប្រវេសន៍វៀតណាមនោះទេ។ លោកបន្ថែមថា គឺដោះស្រាយតាមបែបការទូត ពោលគឺជនជាតិណាក៏ដោយដែលរស់នៅលើទឹកដីកម្ពុជាគ្មានច្បាប់ គឺកោះហៅមន្ត្រីការទូតមកពិនិត្យ ហើយឲ្យនាំទៅវិញចុះ។
ចំពោះវគ្គទី២ដែលបានធ្វើនៅរសៀលថ្ងៃនេះដែរដោយ NDI គឺមានការចូលរួមពីគណបក្ស ហ្វុនស៊ីនប៉ិច គណបក្សខ្មែរឈប់ក្រ និងគណបក្សសញ្ជាតិកម្ពុជា។ ដោយឡែក គណបក្ស២ផ្សេងទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ
ប្រជាធិបតេយ្យ បានបញ្ជាក់ថា មិនបានចូលរួមទេនៅក្នុងកម្មវិធីនេះ៕


(ជនអន្តោប្រវេសន៍ យួន ខុសច្បាប់)
ពិតប្រាកដណាស់ បើមិនដូរ អាលេខ៤ ចេញនោះទេ ពូជយួនវា
កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
CPP drpend on Vietnamese illegal immigration vote for. So CPP did not want them go back home
ដោយសារច្បាប់អន្តោប្រវេសន៍នេះហើយដែលធ្វើឲ្យប្រទេសកម្ពុជារក្សាបានចំណងមិត្តភាពជាមួយប្រទេសជិតខាង និងរក្សាអធិបតីភាពជាតិ,នេះបើតាមការអះអាងពីលោក សុខ ឥសាន្ត។ លោកឯង និយាយចឹង ខ្មែរគង់ច្បាស់ជាអាលាយ ដោយសារក្រុមអស់លោកហើយ យួនយកប្រទេសទាំងមូលយ៉ាងធួរ បើអ្នកដឹងនាំធុនដូចជាអស់លោកធ្វើបែបហ្នឹង ។ នេះគេហៅថា ជួយពន្លេចជាតិ។
ប្រសិនបើទាល់តែយើងអនុញ្ញាតិឲ្យជនជាតិអន្តោប្រវេសន៏្តយួនបាននៅស្រុកខ្មែរនិងបានចូល
សពា្ជតិខ្មែរទើបយួនឲ្យខ្មែរបានសុខនោះវាចប់តែម្ដងហើយហៅយួនមកនៅឲ្យបានច្រើនជាងនេះ
ទៀតទើបល្អ។CPPហាក់ដូចជារកមនុស្សមកឆ្លើយសំនួរឲ្យបានល្អជាងនេះមិនបានទេមើលទៅ?
និយាយឲ្យចំតែម្តងទៅ មានន័យថា ដោយសារតែអន្តោរប្រវេសន៍យួន
នេះហើយដេលឲ្យគាត់បានធំ និងរស់នៅលើគំនរមាស ពេជ្រ។
មានCPPនិយាយតាមអាស៊ីសេរីថា យួនស្រុកខ្មែរសុទ្ធតែ ភ្ញៀវទេសចរណ៍
Last at round tabale with RFA, Mr. Hem Korn from CPP told that: All Vietnameses in Cambodia are tourists not illegal immigration. We wonder why all of them have ID card for vote. He said without responsibility. He (representative of CPP) lied public.
សុខ ឥសាន្ត និយាយមកក្នុងនាមអ្នកទូលគូថយួនស្មោះ ! មិនមែនក្នុងនាមខ្មែរជាម្ចាស់ទឹកដីទេ
លោកឯងល្មោមឈប់ធ្វើតំណាងរាស្រ្តក្នុងស្រុកខ្មែរទៅ ចំណែកពួកអ្នកបោះឆ្នោតពុំគួរបោះឆ្នោតគាំទ្រតំណាងរាស្រ្តបែបនេះដែរ !
សុខ ឥសាន្ត និយាយមកក្នុងនាមអ្នកទូលគូថយួនស្មោះ ! មិនមែនក្នុងនាមខ្មែរជាម្ចាស់ទឹកដីទេ
លោកឯងល្មោមឈប់ធ្វើតំណាងរាស្រ្តក្នុងស្រុកខ្មែរទៅ ចំណែកពួកអ្នកបោះឆ្នោតពុំគួរបោះឆ្នោតគាំទ្រតំណាងរាស្រ្តបែបនេះទេ !