ឃួន ធារ៉ា
17 កក្កដា 2013
វីអូអេខ្មែរ
បុគ្គលិករៀបចំការបោះឆ្នោតរៀបចំប្រអប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១២។
ភ្នំពេញ — តំណាងគណបក្សប្រឆាំង នៅព្រឹកថ្ងៃពុធនេះ បានធ្វើការវាយប្រហារខ្លាំងៗទៅលើបញ្ហារស៊ើបនានាដែលកំពុងមានក្នុងសង្គមកម្ពុជា ស្របពេលដែលគណបក្សកាន់អំណាចព្យាយាមឆ្លើយការពារនិងរំឭកពីសមិទ្ធិផលរបស់ខ្លួន នាពេលកន្លងមក។
ការវាយប្រហារធ្វើឡើងក្នុងកិច្ចពិភាក្សាថ្នាក់ជាតិមួយរបស់គណបក្សនយោបាយ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក(NDI) និងចូលរួមដោយតំណាងមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានផ្តោតខ្លាំងលើការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។
លោកនិយាយថា៖ «បច្ចុប្បន្ននេះច្បាប់អន្តោប្រវេសន៍អត់អនុវត្ត អនុវត្តតែមួយចំហៀងជាមួយសៀម។ ប៉ុន្តែជាមួយវៀតណាម អត់ឃើញអនុវត្ត។ ២០ទៅ៣០ឆ្នាំហើយ ជនអន្តោប្រវេសន៍យ៉ាងច្រើនសន្ធប់ហូរចូលមកកម្ពុជា មិនដែលឃើញរដ្ឋាភិបាលយកជនជាតិវៀតណាមណាម្នាក់បញ្ជូនទៅស្រុកវិញឬ ទៅផ្តន្ទាទោសតាមច្បាប់ណាឡើយ»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលើកឡើងដូច្នេះ ក្រោយពីមានការលើកជាសំណួរពីយុវជនម្នាក់ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលបានចូលរួមក្នុងកិច្ចពិភាក្សានយោបាយនេះ ទាក់ទងទៅនឹងជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់។
លោកកឹម សុខាបានបង្ហាញថាដើម្បីទប់ស្កាត់លំហូរជនជាតិវៀតណាមខុសច្បាប់មកកាន់កម្ពុជាគឺត្រូវពង្រឹងការអនុវត្តច្បាប់។
ចំណែកឯ លោកហួនរាជ ចំរើន តំណាងមកពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចថ្លែងថា បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់គួរដោះស្រាយតាមផ្លូវការទូត។
លោកនិយាយថា៖ «ប្រសិនបើជនជាតិណាក៏ដោយ ដែលរស់នៅលើទឹកដីកម្ពុជាដោយគ្មានច្បាប់ នាំមន្ត្រីការទូតមកពិនិត្យ និងអញ្ជើញទៅវិញចុះ»។
តបទៅហ្នឹងសំណួរនេះ តំណាងគណបក្សប្រជាជនកម្ពុជា លោកសុខ ឦសាន ហាក់ដូចជាមិនបានបង្ហាញពីវិធានការណ៍ជាក់លាក់ណាមួយនោះទេ។
លោកនិយាយថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានខំពុះពារអនុវត្តយ៉ាងខ្ជាប់ខ្ជួនអំពីនយោបាយនិងសញ្ជាតិ និងអន្តោប្រវេសន៍ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ បានកសាងច្បាប់ និងអនុម័តច្បាប់ស្តីពីអន្តោប្រវេសន៍ និងបទដ្ឋានគតិយុត្ត ផ្សេងៗទៀត ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់ឯកសារអត្តសញ្ញាណនិងឯកសារធ្វើដំណើររបស់ពលរដ្ឋ»។
អ្នកចូលរួមបានលើកដៃយ៉ាងច្រើនគ្នា ដោយស្នើឱ្យមានការពន្យល់ពីគោលនយោបាយរបស់គណបក្សនយោបាយនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ប្រាក់បៀវត្សមន្ត្រីរាជការ អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។
លោកប៊ូ បូរ៉ា សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យរដ្ឋមួយកន្លែង បានត្អូញត្អែរពីប្រាក់បៀវត្សទាប និងគំនាបផ្នែកនយោបាយលើមន្ត្រីរាជការដូចជារូបលោក។
លោកឲ្យដឹងថា៖ «មន្ត្រីរាជការសព្វថ្ងៃត្អួញត្អែរថា ប្រាក់ខែទាប ប្រាក់ខែទាប ហើយមានការកាត់ប្រាក់ខែរបស់គាត់ចូលទៅបម្រើបក្ស។ ប្រសិនបើមន្ត្រីរាជការមិនព្រមអនុវត្តតាមគោលការណ៍ដែលគេដាក់ជូនមកទេ នោះនឹងមានការគាបសង្កត់ពីអ្នកមានអំណាចមួយចំនួន។ ដូច្នេះខ្ញុំចង់សួរ ថាតើអស់លោកមានវិធីសាស្ត្រយ៉ាងណាដើម្បីទប់ស្កាត់បញ្ហាហ្នឹង?»
លោកសុខ ឦសានបានពន្យល់ថា រដ្ឋាភិបាល នាពេលកន្លងមក បានព្យាយាមផ្តល់ប្រាក់បៀវត្សន៍មន្ត្រីរាជការតាមលទ្ធភាពរបស់ខ្លួន ដោយបានតដំឡើងប្រមាណ២០ភាគរយជារៀងរាល់ឆ្នាំ។
ដោយឡែក លោកកឹម សុខាបានសន្យាអនុវត្តគោលនយោបាយប្រាក់បៀវត្សរបស់ខ្លួន ប្រសិនបើគណបក្សលោកឈ្នះឆ្នោត ហើយបានសន្យាចុះចេញពីអំណាច ប្រសិនបើមិនអាចធ្វើបាន។
លោកនិយាយថា៖ «បញ្ហាមានពីរសម្រាប់មន្ត្រីរាជការប្រដាប់អាវុធ។ ទីមួយដោយសារប្រាក់ខែតិច ទីពីរគំនាបនយោបាយ ដូចជាការបង្ខំឱ្យចូលបក្ស។ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត សម្រាប់មន្ត្រីរាជការសាធារណៈទាំងអស់គឺយើងអត់មានដកទេ មានតែបន្ថែមយ៉ាងតិចមួយលានរៀល។ ទីពីរ យើងធ្វើយ៉ាងណាឱ្យមន្ត្រីសាធារណៈបម្រើរាស្ត្រ បម្រើរដ្ឋ មិនមែនមន្ត្រីបម្រើបក្សទេ»។
រីឯលោកហួនរាជ ចំរើនក៏បានធ្វើការសន្យាស្រដៀងគ្នានេះដែរ។
ប៉ុន្តែនៅពេលដែលអ្នកចូលរួមម្នាក់ស្នើឱ្យមានការពន្យល់ពីសមិទ្ធិផលរបស់គណបក្សនីមួយៗ តំណាងគណបក្សប្រជាជនកម្ពុជាបានលើកឡើងពីស្នាដៃរបស់ខ្លួននាពេលកន្លងមក ដូចជាការផ្តួលរំលំរបបខ្មែរក្រហម ការពង្រឹងខឿនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សជាដើម។
កិច្ចពិភាក្សាថ្នាក់ជាតិរបស់គណបក្សនយោបាយនេះត្រូវបានរៀបចំឡើង ខណៈពេលដែលការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅត្រឹមតែ២សប្តាហ៍ទៀតប៉ុណ្ណោះ ដែលមានការចូលរួមពីគណបក្សនយោបាយចំនួន៨ ក្នុងនោះគណបក្សសំខាន់ៗចំនួនពីរត្រូវគេមើលឃើញថា កំពុងតែស្រូបយកការគាំទ្របានយ៉ាងច្រើនគឺគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ហើយនិងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កិច្ចពិភាក្សានយោបាយនៅថ្ងៃនេះនឹងត្រូវចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃសៅរ៍ទី២០ ចាប់ពីម៉ោង៩ដល់១១ព្រឹក៕
អត្ថបទព័ត៌មានទាក់ទង
- គណបក្សនយោបាយធំៗសន្យាធ្វើឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
- គណបក្សនយោបាយត្រៀមឃោសនាបោះឆ្នោត
- គណបក្សនយោបាយប្តេជ្ញាការពារសេរីភាពបញ្ចេញមតិ
- ក្រុមយុវជនស្នើសុំឱ្យគណបក្សនយោបាយបង្ហាញគោលនយោបាយ
ពហុព័ត៌មាន





ពិតប្រាកដណាស់ បើមិនដូរ អាលេខ៤ ចេញនោះទេ ពូជយួនវា
កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
est ce que NEAY WISKY et HUN SEN , Oser faire le programe comme NDI a fait , pour les debats televiser entre les candidats, ou HUN SEN il est tres barvarde quand il est seul, et il parle beaucoup de sa femme ,ses enfants,et surtous insulter les journalists et les opposants,et les mots grossieres et tous ca c est rien avoir avec le fonction du premier ministre on dirais un voyou qui parle quel cretin.