ថ្ងៃទី 17 កក្កដា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: តន្ត្រីករ សិល្បករ សិល្បៈការិនី ជាជនពិការ និងប្រធានសមាគមតន្ត្រីជនពិការកម្ពុជា បានប្រមូលគ្នាលេងភ្លេង ច្រៀងរាំ កាលពីព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅម្តុំផ្សារដីហុយ លើចិញ្ចើមផ្លូវ ហាណូយ ក្នុងរាជធានីភ្នំពេញ។ ការប្រគំតន្ត្រីតាមទីសាធារណៈនោះ ដើម្បីរកថវិកាដើម្បីទ្រទ្រង់ ជីវភាពអ្នកសិល្បៈពិការ។

តន្ត្រីជនពិការ មានប្រជាពលរដ្ឋមកទស្សនាជាច្រើននាក់ និងចូលរួមជាថវិកាដល់អ្នកសិល្បៈពិការផងដែរ ព្រោះមានក្តីអាណិតអាសូរពួកគាត់ ពេកក្រៃ។
លោកប្រធានសមាគមតន្ត្រីជនពិការកម្ពុជា ជា ហន បានឲ្យដឹងថា ក្រុមជនពិការ មកប្រគុំតន្ត្រី តាមទីសាធារណៈបែបនេះ គឺមានចំនួនពីរលើកមកហើយ ដោយលើកទីមួយ នៅម្តុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ និងលើកទីពីរនៅមុខផ្សារដីហុយ ដែលសុំមុខផ្ទះគេដើម្បីប្រគុំ។ ការប្រគុំនេះ ក៏មិនមានក្រុមហ៊ុនណាឧបត្ថម្ភឡើយ គឺមកប្រគំតន្ត្រី និងសម្តែង ដោយស្ម័គ្រចិត្ត និងផ្សងព្រេង រងចាំនូវអំណោយទានថវិការបស់បងប្អូនមួយ-ពីរពាន់រៀល ក្តី ក៏ជាចំណែកមួយដែលបានជួយសម្រាប់មូលនិធិសម្បុរសធម៌ ដើម្បីទ្រទ្រង់ជីវភាពប្រចាំ ថ្ងៃរបស់ពួកគាត់ ។
ប្រធានសមាគមរូបនេះ ក៏ជាជនពិការភ្នែកដែរ សូមអំពាវនាវដល់ក្រុមហ៊ុននានា ស្ថានីយទូរទស្សន៍ក្តី បើមានកម្មវិធីនានា ដែលមានការប្រគំតន្ត្រីក៏សូមផ្តល់ឱកាសឲ្យពួក គាត់ទាំងអស់គ្នាបានបញ្ចេញសមត្ថភាពពិតមិនក្លែងក្លាយ ទោះជាមិនបាន១០០ភាគរយ ក៏ពួកគាត់ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកការគាំទ្រ។ ការគាំទ្រមាន ច្រើនយ៉ាង ទី១-បងប្អូនផ្តល់កម្លាំងចិត្តដោយមិនស្អប់ខ្ពើម និងរើសអើងដល់ជនពិការ ទី២- ត្រូវផ្តល់ឱកាសរាល់គ្រប់ការងារទាំងអស់ដល់ជនពិការ ។

លោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់បងប្អូនជនរួមជាតិទាំងអស់ ដែលចំណាយថវិកាផ្ទាល់ខ្លួនចូលរួមដល់ សមាគមតន្ត្រីជនពិការកម្ពុជា។
ក្នុងចំណោមអ្នកសិល្បៈពិការមានអ្នកខ្លះពិការភ្នែក ចេះលេងឧបករណ៍ភ្លេង ដូចជា ហ្គីតាសូឡូ-បាស និងប្រើអ៊កគីដង់យ៉ាងស្ទាត់ជំនាញ។ ចំណែកអ្នកពិការភ្នែក-ជើងផ្សេង ទៀត ខ្លះអង្គុយលើរទេះ និងកាន់ដែកជំនួយ(ដូចឈើច្រត់) សុទ្ធតែជាអ្នកចម្រៀងដែលរូប សម្បត្តិស្រស់ស្អាត និងសំឡេងពិរោះ តែពួកគាត់ក្លាយជាមនុស្សពិការភាពបាត់ទៅ ហើយ។ អ្នកទាំងនោះតែងតែមានពាក្យស្លោកមួយថា “ទោះជាពិការកាយសម្បទាតែចិត្ត របស់ពួកគាត់មិនបានពិការឡើយ” ហើយត្រូវតស៊ូរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតឲ្យដូច ប្រជាជនដទៃ។

ជាចុងក្រោយ លោកប្រធានសមាគមតន្ត្រីជនពិការកម្ពុជា និងជាជនពិការមួយរូបដែរ សូមធ្វើការអំពាវនាវរកសប្បុរសជនឲ្យជួយដល់ពួកគាត់ ដែលមានខ្វះខាតជាច្រើនការ ចំណាយថវិកាទៅលើថ្លៃឈ្នួលផ្ទះ ទឹក ភ្លើង ម្ហូបអាហារប្រចាំថ្ងៃ និងសម្ភារៈសម្រាប់ហ្វឹក ហាត់មួយចំនួន។ កន្លងមក ថវិកា ដែលបានពីការឧបត្ថម្ភរបស់សប្បុរសជនបានត្រឹមតែបង់ ឈ្នួលផ្ទះតែប៉ុណ្ណោះ ក្រៅពីនេះលោកជាអ្នករ៉ាប់រងរួមជាមួយសមាជិក ដែលគាត់មានលទ្ធភាពរ៉ាប់រងខ្លួនឯងបាន។
គួរបញ្ជាក់ថា បើអស់លោក លោកស្រី ចង់ទំនាក់ទំនងផ្តល់ការឧបត្ថម្ភទៅលោក ជា ហន ប្រធានសមាគមតន្ត្រីជនពិការកម្ពុជា ដែលមានសយដ្ឋាននៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០១២ ៨៥៨ ៩៩១៕



បងនៅឯនាយសមុទ្រជួយផងកុំប៉ិនតែប្រឆាំងពេក ពួកគាត់ជាខ្មែរទេហើយពិការទៀត
I have been working hard and pay taxes to the Government as anybody in the U.S.
And the U.S. using the taxes money from people’s sweat and blood to help as aids
to Cambodia. And some corrupted authority may steal the aids for help handicap to feed the spring chick instead of help the need of those people.