Wednesday, 17 July 2013
Abby Seiff
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ បើទោះជាចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងក៏ដោយ ក៏ការបែងចែកចំនួនអាសនៈក្នុងរដ្ឋសភាសម្រាប់អាណត្តិនេះពុំមានការផ្លាស់ប្តូរដែរ គិតពីឆ្នាំ១៩៩៨ មក។
នៅរាជធានីភ្នំពេញ ជាមណ្ឌលដែលគណបក្សប្រឆាំងទទួលបាន៥អាសនៈក្នុងចំណោម១២អាសនៈ។ ប៉ុន្តែបច្ចុប្បន្នចំនួនប្រជាជនបានកើនឡើងពីចំនួនក្រោម ១ លាននាក់កាលពីកន្លះទសវត្សរ៍មុនដល់ ១ លាន ៧ សែននាក់។ នេះបើតាមជំរឿនឆ្នាំ ១៩៩៨ និងឆ្នាំ ២០១៣ របស់វិទ្យាស្ថានស្ថិតិជាតិ។
ខេត្តកណ្តាលដែលគណបក្សប្រឆាំងទទួលបាន៤ ក្នុងចំណោម ១១ អាសនៈប្រជាជនបានកើនឡើងចំនួនមួយភាគបីរហូតដល់ ១ លាន ៤ សែននាក់ហើយក្នុងខេត្តបាត់ដំបងដែលគណបក្សប្រឆាំងទទួលបានមួយភាគបួននៃអាសនៈចំនួន ៨ ចំនួនប្រជាជនបានកើនឡើងជិតពាក់កណ្តាលរហូតដល់ ១១៧ ម៉ឺននាក់។
កាលពីមួយទសវត្សរ៍មុនច្បាប់បោះឆ្នោតថ្មីត្រូវអនុម័តដែលរួមបញ្ចូលរូបមន្តដើម្បីគណនាទាំងចំនួនអាសនៈក្នុងសភានិងការបែងចែកអាសនៈតាមខេត្ត។ តែចាប់តាំងពីនោះមកមិនមានការកំណត់ការបែងចែកអាសនៈជាថ្មីទេ។
លោកស្រី Laura Thornton នាយកប្រចាំប្រទេសរបស់វិទ្យាស្ថានប្រជាធិបតេយ្យជាតិពន្យល់ថា ៖«វាមានរយៈពេល១០ឆ្នាំហើយហើយវាមានការផ្លាស់ប្តូរយ៉ាងច្រើននៃចំនួនប្រជាជនតាមខេត្ត។ ប្រសិនបើគេមិនធ្វើការផ្លាស់ប្តូរអាសនៈនោះអ្នកកំពុងធ្វើឲ្យវាមានទម្ងន់តិចជាងឬលើសសំឡេងឆ្នោត»។
តាមច្បាប់គណៈកម្មាធិការពិសេសមួយដែលកើតចេញពីតំណាងគណបក្សនានានៅក្នុង សភានិងក្រសួងមហាផ្ទៃ និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យត្រូវជួបប្រជុំគ្នារាល់ប្រាំឆ្នាំម្តង«ដើម្បីធ្វើការកែតម្រូវចំនួនអាសនៈនិងបែងចែកអាសនៈចំពោះខេត្ត/រាជធានី មួយៗ»។
មាត្រាទី៧ នៃច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្ត្រកំណត់ថា៖ «ដោយពិចារណាលើកត្តាប្រជាសាស្រ្ត ភូមិសាស្រ្ត សង្គម និងសេដ្ឋកិច្ច គណៈកម្មាធិការត្រូវរាយការណ៍និងផ្តល់អនុសាសន៍ទៅរាជរដ្ឋាភិបាលថា តើដំឡើងចំនួនអាសនៈ ឬរក្សាទុកដដែលនូវចំនួនអាសនៈនេះ»។
វាជាការកត់សម្គាល់ផងដែរថា ប្រព័ន្ធបោះឆ្នោត«ត្រូវតែតំណាងឲ្យសមាមាត្រជាមួយមណ្ឌលខេត្ត/រាជធានី»។
លោក សុន ឆ័យ តំណាងរាស្រ្តម្នាក់ក្នុងចំណោមពីររូបរបស់គណបក្សប្រឆាំងដែលត្រូវតែងតាំងនៅក្នុងគណៈកម្មាធិការនេះបានថ្លែងថា នៅពេលសមាជិកគណៈកម្មាធិការបានជួបប្រជុំគ្នាកាលពីខែមិថុនា ឆ្នាំមុន «យើងគ្រាន់តែបានជួបប្រជុំគ្នាខ្លីមួយហើយគណបក្សប្រជាជនកម្ពុជាបានសម្រេចថាមិនមានការផ្លាស់ប្តូរចំនួនអាសនៈទេ។ វាជាការពិភាក្សាយ៉ាងលឿនៗ…តែ២៥នាទី»។
តាមការគណនារបស់លោក សុន ឆ័យ រកឃើញថា រាជធានីភ្នំពេញនឹងកើនពី១៦ទៅ២០អាសនៈ ហើយយ៉ាងហោចខេត្តចំនួន៥ដែលបច្ចុប្បន្នមានអាសនៈមួយនឹងកើនឡើងទ្វេដង។
លោកបន្តថា ៖ «ចំពោះការសិក្សារបស់យើងអាសនៈគួរតែមានប្រមាណ១៥០ដោយយោងទៅតាមការកើនចំនួនប្រជាជន ចាប់តាំងពីឆ្នាំ១៩៩៨»។
ការគណនានេះទំនងជាត្រឹមត្រូវ។ ផ្អែកតាមរូបមន្តច្បាប់បោះឆ្នោតវាគួរតែមានអាសនៈចំនួន១៤៣ នៅក្នុងសភាបើសិនទិន្នន័យជំរឿនថ្មីបំផុតត្រូវបានប្រើប្រាស់។ ប្រសិនតួលេខ ឆ្នាំ២០១៣របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យត្រូវបានប្រើចំនួននោះនឹងហក់ ឡើងដល់១៥៥ អាសនៈ។ ទន្ទឹមនេះ នៅរាជធានីភ្នំពេញវាគួរមានអាសនៈចំនួន១៨។
លោក សុន ឆ័យ ថ្លែងថា នៅកិច្ចប្រជុំនានាកាលពីពេលមុនរបស់គណៈកម្មាធិការនេះប្រធាន គណៈកម្មាធិការ ដែលមកពីគណបក្សកាន់អំណាចបានអះអាងថា ការកើនចំនួនអាសនៈបែបនេះមិនអាចទៅរួចទេ ដោយសារថា បញ្ហាថវិកាមានកំណត់ប៉ុន្តែនៅក្នុងកិច្ចប្រជុំថ្មីបំផុត ពួកគេមិនបានសំអាងលេសណាមួយទេ។
លោកស្រី Thornton នៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យបានកត់សម្គាល់ថា អាសនៈអាចនឹងបែងចែកឡើងវិញបានដោយមិនបាច់ដំឡើងចំនួនសរុប។
លោកស្រីថ្លែងថា៖ «អ្នកអាចរក្សាបន្ទាត់ក្រោមដដែលប៉ុន្តែត្រូវតែផ្លាស់ប្តូរការបែងចែកអាសនៈចំនួនប្រជាជន»។ បើអ្នកមិនធ្វើបែបនោះទេ «សំឡេងឆ្នោតរបស់មនុស្សម្នាក់នៅភ្នំពេញគឺមានតម្លៃតិចជាងសំឡេងឆ្នោតមនុស្សម្នាក់នៅខេត្តមណ្ឌលគិរី។ តាមគោលការណ៍ច្បាប់វាមិនគួរអ៊ីចឹងទេ។ ច្បាប់បោះឆ្នោតចង់ឲ្យសំឡេងឆ្នោតមានទម្ងន់ស្មើគ្នា»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយសារថា លោកជាប់រវល់ពីម្សិលមិញ។ ប៉ុន្តែអ្នកនាំពាក្យសភាលោក ឈាង វុន បានទទូចថា ការសម្រេច គឺផ្អែកទៅលើរូបមន្តបោះឆ្នោត។
លោកថ្លែងថា៖ «កាលពីឆ្នាំមុន យើងបានជួបប្រជុំ ហើយសម្រេចថា ចំនួនអាសនៈនឹងនៅដដែលក្នុងចំនួន១២៣ហើយនឹងមិនមានការផ្លាស់ប្តូរចំនួនអាសនៈ[សម្រាប់ខេត្តនីមួយៗ]នោះទេ ដូច្នេះនៅក្នុងអាណត្តិនេះគ្មានអ្វីផ្លាស់ប្តូរអ្វីទេ»។
ប៉ុន្តែលោក សុន ឆ័យ លើកឡើងថា វាស្ទើរគ្មានអ្វីសង្ស័យដែលថា មន្រ្តីរដ្ឋាភិបាលមកពីក្រសួងNISនិង គ.ជ.ប បានធ្វើតាមគណបក្សកាន់អំណាច។
លោកបន្តថា៖ «លោក បញ្ញា គឺតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា, ពីរនាក់មកពីក្រសួងមហាផ្ទៃ ពិតណាស់ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បន្ទាប់មកទៀត មាន គ.ជ.ប ដែលជាគណបក្សប្រជាជនដែរបន្ទាប់ទៀត មានក្រសួងផែនការ មកពីគណបក្សប្រជាជន បន្ទាប់មានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាដៃគូរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះពួកគេមានដៃខ្ពស់ជាង»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ដោយសារពួកគេបានធ្វើការគណនាមួយចំនួន ហើយបានរកឃើញថា ការដំឡើងអាសនៈ មានតែគណបក្សប្រឆាំងដែលនឹងទទួលអត្ថប្រយោជន៍ដូច្នេះទើបពួកគេមិនអើពើ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ជាស្ថាប័នទទួលបង្កើតគណៈកម្មាធិការនេះលើកឡើងថា ការអះអាងរបស់លោក សុន ឆ័យ គឺខុសហើយថា ការសម្រេចនោះគឺធ្វើឡើង«យោងទៅតាមលទ្ធិប្រជាធិបតេយ្យ»។
លោកចោទ សួរថា៖ «បើអ្វីៗសុទ្ធតែគាំទ្រគណបក្សប្រជាជនកម្ពុជា ហេតុអ្វីបក្សប្រឆាំងមានអាសនៈនៅឃុំសង្កាត់។ អ្វីដែលពួកគេចោទប្រកាន់យើងគឺគ្មានមូលដ្ឋាន…ការបែងចែកអាសនៈគឺធ្វើឡើងទៅតាមលក្ខណៈវិទ្យាសាស្រ្តនិងប្រជាធិបតេយ្យ»៕ PS
រាយការណ៍បន្ថែមៈ ជាង សុខា
Phei Siphann himself that spoke out without a fundamental of law. they said in term of national level but Phei Siphan said in the commune level. They discussed about ox and Phei siphann talked about buffalo.
ពិតប្រាកដណាស់ បើ អាលេខ៤ វាឈ្នះឆ្នោត ពូជយួនវា
កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
សមាជិកសភាមិនចាំបាច់ថែមចំនួនទេ ថែមចំនួនសមាជិក រដ្ឋាភិបាល និង ទិប្រឹក្សាឲ្យបានច្រើន ។
For ex, us, there are two pat in the Congress, or ” houses,” are the House of Representative and the Senate.
While every state gets two senators, representation in the House is based on population.
States with more people have more houses representatives. The number of representative for each state. The Congress calls for a census (a count of the population) every ten years.
In time, they have 435 of representatives in the House of Congress.
The senate to be the “upper house” of the legislature. They supposed to be more wiser and more experienced than the lower house. Senate must be 30 years old, while house member must be 25. Senators must have been citizens for nine years.