គ.ជ.ប​ផ្សព្វផ្សាយ​ពី​នីតិវិធី​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បង្ហាញ​របៀប​ដាក់​ពាក្យ​បណ្ដឹង​ដល់​តំណាង​គណបក្ស​​នយោបាយ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ទី​២៨ ខែ​កក្កដា។

 

ដោយ ដែន អយុធ្យា
2013-07-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

គ.ជ.ប៣០៥
សន្និសីទ​កាសែត​ស្ដីពី​នីតិវិធី​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត​នា​ទីស្នាក់ការ គ.ជ.ប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប លោក មាន សាទិ មាន​ប្រសាសន៍​ថា បណ្ដឹង​ស្នើ​កែ​​តម្រូវ​លទ្ធផល ឬ​បណ្ដឹង​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ពី​គណបក្ស​នយោបាយ​ចូលរួម​បោះ​ឆ្នោត ត្រូវ​ប្ដឹង​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ថា បណ្ដឹង​នោះ​ត្រូវ​ប្ដឹង មិន​ឲ្យ​លើស​​​ម៉ោង ១១ និង ៣០​នាទី ថ្ងៃ​ទី​២៩ ខែ​កក្កដា ក្រោយ​​ថ្ងៃ​បោះ​ឆ្នោត។ លោក​អំពាវ​នាវ​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ គ.ជ.ប ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

រីឯ​ការ​ដោះស្រាយ​បណ្ដឹង​ លោក មាន សាទិ ឲ្យ​ដឹង​ថា គណៈកម្មការ​ឃុំ​សង្កាត់ រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​ដោះ​ស្រាយ​​​ឲ្យ​រួច​​រាល់​​រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត។ ថ្ងៃ​បោះ​ឆ្នោត​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ អាទិត្យ ទី​១៨ ខែ​កក្កដា។

​ចំពោះ​លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន នៃ​ការ​បោះឆ្នោត ​លោក មាន សាទិ ​បញ្ជាក់​ថា គណបក្ស​នយោបាយ​នីមួយៗ អាច​ប្តឹង​​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឬ​ប្តឹង​មក គ.ជ.ប ក្នុង​រយៈពេល​យ៉ាង​យូរ ៧២​ម៉ោង បន្ទាប់​ពី គ.ជ.ប ប្រកាស​​​លទ្ធផល​បឋម។

ដោយ​ឡែក​បណ្ដឹង​កើត​មាន​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា លោក មាន សាទិ ឲ្យ​ដឹង​ថា តំណាង​គណបក្ស​នយោបាយ​ត្រូវ​ប្ដឹង​ទៅ​ប្រធាន​ការិយាល័យ​រៀបចំ​ការ​បោះ​ឆ្នោត តាម​ការិយាល័យ​នីមួយៗ ដើម្បី​រក​ដំណោះស្រាយ។ ប៉ុន្តែ​​​ក្នុង​ករណី​អ្នក​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត តំណាង​បក្ស​នយោ​បាយ​ទាំង​នោះ​អាច​ស្នើ​សុំ​ចុះ​ទៅ​ក្នុង​កំណត់ហេតុ ១១០១ (ដប់​មួយ​សូន្យ​មួយ) មាន​ចុះ​ហត្ថលេខា និង​ផ្តិត​ស្នាម​មេដៃ​នៅ​លើ​កំណត់​​ហេតុ​នោះ។

​បញ្ហា​នេះ​លោក មាន សាទិ សមាជិក គ.ជ.ប បាន​អំពាវនាវ​ដល់​តំណាង​គណបក្ស​នយោបាយ​ទាំង ៨ ដែល​​​បាន​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ត្រូវ​គោរព​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា។

​ដោយ​ឡែក​ចំពោះ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៨ ខែ​កក្កដា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា មិន​ទាន់​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ គឺ​គណបក្ស​នយោបាយ​ភាគ​ច្រើន​អាច​ធ្វើ​សកម្មភាព​តាម​កម្មវិធី​របស់​ខ្លួន។

ទន្ទឹម​គ្នា​នេះ លោក ទេព នីថា បញ្ជាក់​ថា មាន​គណបក្ស​ខ្លះ ​ចំនួន ឬ​សកម្មជន​គាំទ្រ​បក្ស​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​​បាន​ត្រឹមត្រូវ តាម​បទបញ្ជា និង​នីតិវិធី​បោះ​ឆ្នោត​ទេ។ លោក ទេព នីថា កត់​សម្គាល់​ថា ចំណុច​ប្រើ​ហិង្សា​លេច​ធ្លោ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ពីរ​ករណី គឺ​១​ករណី កើត​មាន​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ និង​ករណី​មួយ​ទៀត ​កើត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ រវាង​សកម្មជន ឬ​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ជាមួយបក្ស​ប្រឆាំង។

យ៉ាង​ណា​ក៏ដោយ លោក ទេព នីថា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ថា មក​ទល់​ពេល​នេះ គណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ជាង ២៥០​បណ្ដឹង និង​ដោះស្រាយ​ជិត ២០០​បណ្ដឹង។ លោក​ថា បណ្តឹង​ភាគ​ច្រើន​បណ្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា​ ទាក់ទង​​​ការ​បំផ្លាញ​​ស្លាក​សញ្ញា ឬ​សម្ភារៈ​ឃោសនា​បោះ​ឆ្នោត និង​បណ្ដឹង​រំខាន​ការ​ឃោសនា​ជាដើម។

​លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​​​ដោយ​​​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC)។ លោក​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​រំខាន​ក្បួន​ឃោសនា​ផ្តើម​ពី​គណបក្ស​មាន​ឥទ្ធិពល​ទៅ​លើ​ក្បួន​ឃោសនា​គណបក្ស​ផ្សេងៗ បាន​បន្ត​កើត​មាន ហើយ​ស្ថាប័ន​បោះ​ឆ្នោត ឬ​អាជ្ញាធរ​មិន​អាច​ទប់​ស្កាត់​បាន។

លោក​ថា ទង្វើ​នេះ​អាច​ជា​ចំណុច​រសើប​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​រវាង​សមាជិក​គាំទ្រ​គណបក្ស​នីមួយៗ បើ​គ្មាន​ការ​ទប់​ស្កាត់​​ឲ្យ​មាន​ប្រសិទ្ធភាព។ ​​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រី​ឯ​ការ​ឃោសនា​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

មាន​គណបក្ស​ចំនួន ៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ រួម​មាន៖ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

4 Responses to "គ.ជ.ប​ផ្សព្វផ្សាយ​ពី​នីតិវិធី​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​បោះ​ឆ្នោត"

  1. cheath says:

    ការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកទេ ដឹង !
    ******************************************************

    ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យ ។ ដោយហេតុថាចលនានេះ មិនអាចទាក់ ទាញការ គាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរ តែប៉ុណ្ណោះ។
    សូមបញ្ជាក់ថាការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ៨៧%គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សមិនមែនជារឿងងាយស្រួលទេ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយហេតុនេះការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកឡើយ។
    ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។ ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត បើទោះបីព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលប្រការខាងលើនេះ បានបង្ហាញ ច្បាស់ពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ នូវស្មារតីបង្រួប បង្រួមជាតិការផ្សះផ្សារជាតិការដោះស្រាយបញ្ហាផ្ទៃក្នុងជាតិដោយខ្លួនឯងនិងដើម្បីឱ្យការបោះឆ្នោយជ្រើសតាំងតំណាង រាស្ត្រ និតិកាលទី ៥ប្រព្រឹត្តទៅតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមក៏ពុំអាចចូលរួមបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខបានដែរ។ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ព្រោះថវិកាគ្មាន ធនធានមនុស្សអន់ ភាគច្រើនអត់សមត្ថភាព មានអំពើពុករលួយ បក្សពួកនិយម ស៊ីរូងផ្ទៃក្នុង បណ្តាលអោយភ្ទៃក្នុងបក្ស មានការបែកបាក់ជាបន្តបន្ទាប់ ដែលមកដល់ពេលនេះជិតដល់ថ្ងៃបោះឆ្នោតហើយ ក៏នៅតែមានមន្ត្រីជាន់ខ្ពស់ មន្ត្រីថ្នាក់កណ្តាលច្រើនរយពាន់នាក់ជាបន្តបន្ទាប់ទៅសុំរួមរស់ជាមួយគនបក្សប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយទើបអ្នកវិភាគនយោបាយបានអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
    សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល ត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថា បក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជាបាន ឡើយ ៕

  2. CPP says:

    អា”Cheath” !! អាបាតសង្គម! អាឈាមឆ្កែ, មួយថ្ងៃៗ រកវិធីបំផ្លាញតែខ្មែរ។

  3. Anonymous says:

    អា cheath ម៉េចហើយអាឆ្កួត លើកជើងតែអាខ្វាក់

  4. cheath says:

    គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
    *************************************************
    ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
    ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
    ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
    ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
    ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
    អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕