ថ្ងៃ សៅរ៍ 20 កក្កដា 2013
ដោយ ប៉ែន បូណា
RFI
គណបក្សសង្គ្រោះជាតិបានដាក់ពាក្យប្តឹងទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់រួចហើយទាក់ទងនឹងការបាញ់ប្រហារទៅលើទីស្នាក់ការរបស់ខ្លួនកាលពីទៀបភ្លឺថ្ងៃសៅរ៍នេះ។ នៅពេលនេះដែរសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យទៅលើក្បាលគ្រាប់ដែលបានបន្សល់ទុកនៅនឹងកន្លែង។ អង្គការសង្គមស៊ីវិលសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សាពេលបោះឆ្នោតនិងគ្រោងបើកការស៊ើបអង្កេតករណីនេះ។

គណបក្សសង្គ្រោះជាតិដាក់ពាក្យប្តឹង (Siv Channa/RFI)
ពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិត្រូវបានដាក់ទៅកាន់អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់រួចរាល់ហើយនៅរសៀលថ្ងៃសៅរ៍នេះដើម្បីប្តឹងឲ្យអាជ្ញាធរមានសមត្ថកិច្ចវែកមុខជនដៃដល់ដែលបានបាញ់ទៅលើទីស្នាក់ការរបស់ខ្លួន។
នេះបើយោងតាមការប្រាប់ឲ្យដឹងរបស់លោក យ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យគណបក្សប្រឆាំង។
អំពើបាញ់ប្រហារបានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺថ្ងៃសៅរ៍នេះទៅលើទីស្នាក់ការគណបក្សសង្គ្រោះជាតិដែលមានទីតាំងស្ថិតក្នុងខ័ណ្ឌទួលគោករាជធានីភ្នំពេញ។
ជនប្រដាប់អាវុធមិនស្គាល់មុខបានបាញ់កាំភ្លើងមួយគ្រាប់សំដៅទីស្នាក់ការគណបក្សសង្គ្រោះជាតិបណ្តាលឲ្យធ្លុះកញ្ចក់ទ្វារ និងកៅអី ព្រមទាំងត្រូវជញ្ជាំងរបស់ទីស្នាក់ការនេះ។ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យក្បាលគ្រាប់ដើម្បីឈានទៅកំណត់ប្រភេទអាវុធ និងអត្តសញ្ញាណជនសង្ស័យ។ លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ហើយនឹងធ្វើតាមជំនាញនិងតាមនីតិវិធីរបស់ខ្លួន។
លោក ចាន់ សូវ៉េត មន្ត្រីអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា ជនដៃដល់ហាក់ដូចជាបានបាញ់តម្រង់ទៅរកអ្វីមួយ ប៉ុន្តែ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ។ បើយោងតាមលោក ចាន់ សូវ៉េត សន្តិសុខម្នាក់ និងកូនរបស់គាត់ម្នាក់បានសម្រាកនៅទីនោះ។
រហូតមកទល់ពេលនេះ សង្គមស៊ីវិលកំពុងរង់ចាំមើលលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច និងគ្រោងបើកការស៊ើបអង្កេតមួយដែរដើម្បីកំណត់ថាហេតុអ្វីក៏មានការបាញ់ប្រហារទៅលើទីស្នាក់ការគណបក្សប្រឆាំងចំពេលឃោសនាបោះឆ្នោត។
គួរកត់សម្គាល់ថា អំពើបាញ់ប្រហារទៅលើទីស្នាក់ការគណបក្សប្រឆាំងបានកើតឡើងចំពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិទើបតែវិលត្រឡប់មកដល់ប្រទេសវិញកាលពីថ្ងៃសុក្រម្សិលមិញ។ លោក ចាន់ សូវ៉េត បានសម្តែងការព្រួយបារម្ភថា ទង្វើបែបនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកគាំទ្របក្សប្រឆាំង។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយជាបន្ទាន់នៅព្រឹកមិញនេះដោយថ្កោលទោសអំពើហិង្សានេះ និងបានហៅការបាញ់ប្រហារបែបនេះថា ជាចេតនាបំភិតបំភ័យ ធ្វើឲ្យមានអស្ថិរភាព និងចលាចលនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ យ៉ាងណាក៏ដោយ ការបាញ់ប្រហារនេះមិនបានធ្វើឲ្យអាក់ខានដល់យុទ្ធនាការឃោសនារបស់បក្សប្រឆាំងទេ៕
51 pm
ពូជរកសុ៍អត់ដើមមានតែ មេចោរកាន់អំណាចធំៗបក្សប្រជាជនពុករលួយលួចជាតិតែប៉ុណ្ណោះ ! (*.*)
ក្ដែន.អាស
July 21, 2013 at 11:24 pm
នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
**ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ
ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -**អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
ពួកអាមន្រ្តីស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -**ពួកចោរឥឡូវរស់ធូរធារ។
ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
មើលទៅផ្ទះឈើដំបូលក្បឿង -**ក្រុមចោររស់សឿងគ្រប់គ្រួសារ
មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
** វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
អគារខ្ពស់ឯណាអាប្រកាច់- **សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
** អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
អ្ហែងចង់ថាចម្រើនៗស្អី ? – **ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
អាចធ្វើអ្នកមាន ? ។
អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
តែអួតហួសឃ្លាន ។
គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
ជេរ ព្រោះគាំទ្រចោរ ។
រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
ហាស!ហាសៗ- គួរអោយសើចណាស់-*ពួកអាគាំទ្រ
គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
ឆ្នាំងផ្កាប់គ្រហ៊ីត ។
* លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- *ក្រយ៉ាកក្រោមមេឃ
តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
ទ្រាប់ក្តិតអង្គុយ ។
**ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
ទុកវាបេះផ្កាកុំទោរម្នេញ- **សម្រាប់លក់ចេញអោយហាណូយ ។
** ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
រៀនចប់ពេលជាប់បានធ្វើស្មៀន-** ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។
ទាល់តែហ៊ុនសែនឈប់ធ្វើនាយករដ្ធមន្រ្តីទើបរកមុខអ្នកបាញ់ឃើញ។
ពួកអាឆ្កែចោលម្សៀតមន្ត្រីបក្សសង្គ្រោះជាតិ វាល្ងង់ខ្លៅអញ្ចឹងបងប្អូន
លោកជាតិខ្ញុំជេរវាថាអាឆ្កែល្ងង់ខ្លៅត្រឹមត្រូវទេ ?
វាចេះស្អីវា ? វាម្នាក់ៗ អួតសុទ្ធតែខ្លួនជាបណ្ឌឹត មានបរិញ្ញាប័ត្រ តែទីបំផុតចេះខ្មោចស្អីវា
មកលួចយកចម្លងស្នaដៃពីអ្នកឃ្វាលគោដូចខ្ញុំ យកទៅប្រើស្មោះ !
អញ្ចឹងបងប្អូនជនរួមជាតិទាំងអស់គួរជឿលើសមត្ថភាពដែលវាអួតអាងតាំងខ្លួន
ពីដើមមកនេះឫុអត់ ?
ពួកមន្ត្រី អាសមរង្សី +មន្ត្រីអាកឹមសុខា អន់ថោកអញ្ចឹង តើវាមានសមត្ថភាពអី ជួយរុញបក្សវា
អោយទៅមុខបាននោះ ? ហាស ! ហាស អាល្ង់ង់ថោកទាប .*. ជើងឆ្កែ+ក្តែន.អាស
បក្សប្រឆាំងសម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
**/*********************************
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែលសព្វថ្ងៃរួមគ្នាទៅជាបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង ពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតបក្សសង្គ្រោះជាតិទាំងនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួល
រំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អី
ប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្របន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ ដោយ
មានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ បងប្អូនទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ តៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្ម
និងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា ប្រទេសកម្ពុជាជាស្ថានសួគ៍
លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាពរបស់ខ្លួនពេញ
ដោយភាពអាណាធិបតេយ្យអត់គោរពច្បាប់ទម្លាប់ពិសេសគឺពួកសង្គមស៊ីវិលដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។ ពិតជាមាន
ទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,
សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូតដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសយួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះបើធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះតាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕
ដូចជាមិនព្ញបឹទទ្វាវ៉ៃឆ្កែទៀត ម្តងនេះតែហ៊ានបឺទ ឆ្កែប្រាកដសុីក្បាលតេជោមិនខាន។