បក្សី​កម្រ​ម៉ា​ឡា​យ៉ាន ណាយ ហេ​រ៉​ន​មាន​វត្ត​មាននៅ​កម្ពុជា

ថ្ងៃទី 20 កក្កដា 2013
ដោយ: CEN

 

ភ្នំពេញ:     ​របាយការណ៍​នៃ​ការអង្កេត​សត្វព្រៃ​មួយ​ដែល​គេ​បាន​ផ្សព្វផ្សាយ​កាល ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា​សត្វ​ស្លាប​ស្រស់ស្អាត​ឈ្មោះថា​ម៉ា​ឡា​យ៉ាន ណាយ ហេ​រ៉​ន (Malayan Night Heron)  ដែល​គ្មាន​នៅក្នុង​កំណត់ ត្រា​នៅ​កម្ពុជា​កាលពីមុន​មក បច្ចុប្បន្ននេះ​ត្រូវបាន គេ​រកឃើញ​នៅ​ភូមិភាគ​ឥ​សាន្ត ។ វត្តមាន​របស់​វា ត្រូវបាន​គេ​រកឃើញ​នៅតាម​តំបន់​វាលទំនាប​នា​តំបន់​ព្រៃ​ពាក់កណ្តាល​រិច​រិល​។​

សត្វ​ម៉ា​ឡា​យ៉ាន ណាយ ហេ​រ៉​ន ដែល​ត្រូវបាន​គេ​អះអាងថា មាន​ដែន​ជំរក​នៅក្នុង​ប្រទេស កម្ពុជា (​រូបថត​៖ឯកសារ​)

​    ​ប្រភព​ដដែល​បាន​បន្តទៀតថា នៅមុន​ពេលដែល​គេ​ធ្វើការ​អង្កេត​ឃើញ​វា​នេះ ឯកសារ​អំពី​វត្តមាន​របស់​សត្វ​ម៉ា​ឡា​យ៉ាន ណាយ ហេ​រ៉​ន  មិនមាន​នៅក្នុង​កំណត់ត្រា​នៃ​ប្រភេទ​បក្សី​នៅ​កម្ពុជា​ឡើយ លើកលែងតែ​សេចក្តីរាយការណ៍​មួយ​ដែលថា​គេ​ឃើញ​សត្វ​នេះ​ត្រូវបាន​លក់​នៅ​ទីផ្សារ​ស្រែ​ថ្លុ​ង​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​១៩៩៨ ។​

​សត្វ​បក្សី​ដែល​មិនមាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​នេះ​ជា​ប្រភេទ​សត្វ​បក្សី​កម្រ ដែល​គេ​ធ្លាប់​ឃើញ​វា​មាន​ដែន​ជំរក នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា ភាគខាងត្បូង​ប្រទេស​ចិន ហ្វី​លី​ពិន និង​នៅ​តំបន់​សាន់​ដា និង​តំបន់​ស៊ូ​ឡា​វេ​ស៊ី នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។ វា​ក៏មាន​វត្តមាន​នៅក្នុង​ប្រទេស​ថៃ​ផងដែរ ប៉ុន្តែ​វា​ជិត​ផុត ពូជ​ហើយ​។​
​    ​សត្វ​បក្សី​នេះ​គឺជា​បក្សី​ដែល​ស៊ី​សត្វល្អិត​ជា​អាហារ និង ចូលចិត្ត​រស់នៅ​តំបន់ ទំនាប​ក្បែ​ប្រភពទឹក​។​
​    ​គេ​ក​មានជំនឿថា វា​មានលទ្ធភាព​បន្ត​ពូជ និង កាច់​សំបុក​នៅក្នុង​ប្រទេស​កម្ពុ​ជា គ្រាន់តែ​ចំនួន​របស់​ពិតប្រាកដ នៅ​មិនទាន់ ត្រូវបាន​គេ​ដឹង និង ធ្វើការ​សិក្សា​តែប៉ុណ្ណោះ ៕Th
 
​សត្វ​ម៉ា​ឡា​យ៉ាន ណាយ ហេ​រ៉​ន ដែល​ត្រូវបាន​គេ​អះអាងថា មាន​ដែន​ជំរក​នៅក្នុង​ប្រទេស កម្ពុជា (​រូបថត​៖ឯកសារ​)

 

What Next?

Recent Articles

One Response to "បក្សី​កម្រ​ម៉ា​ឡា​យ៉ាន ណាយ ហេ​រ៉​ន​មាន​វត្ត​មាននៅ​កម្ពុជា"

  1. Real Khmerologist says:

    Endangered species ? This kind of heron got caught in my snare traps many times backed in 1975. They are called Kok Sap, Dummy !