សន្តិសុខ យាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ បំភ្លឺ​ករណី​ខ្មាន់កាំភ្លើង បាញ់​ធ្លាយ​ទ្វារ​កញ្ចក់

ថ្ងៃទី 20 កក្កដា 2013
ដោយ: មុនី​រាជ​
CEN

 

ភ្នំពេញ: ខ្មាន់កាំភ្លើង​បានធ្វើការ​បាញ់ប្រហារ​ចូលទៅក្នុង​ស្នាក់ការ​គណបក្ស សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅផ្ទះ​លេខ​៧២-៧៤ ផ្លូវ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣​។ ក៏ប៉ុន្តែ​ការបាញ់ប្រហារ​នេះ មិនបាន​បណ្តាល​ឲ្យ​មនុស្ស ដែល​នៅក្នុង​គណបក្ស ទទួលរង​របួស​នោះទេ​។​

​បន្ទាប់ពី​កើតមាន​ករណីនេះ​ក្រុមប៉ូលិស និង​ប៉េអឹម រួមទាំង​មន្ត្រី​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ ដែល​ជន​មិន​ស្គាល់មុខ បាន​បាញ់កាំភ្លើង​មួយ​គ្រាប់ ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣​។
​ក៏ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​នៅ​មិនទាន់​ធ្វើការ​សន្និដ្ឋាន​បែបណា​នៅឡើយ​ទេ​ចំពោះ​ករណី​ទេ​។​
​ការបាញ់​ចូល​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​បាញ់​ចូលក្នុង​បន្ទប់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល បាន​បណ្តាល​ឲ្យ​កញ្ចក់ទ្វារ​ធ្លុះ ផ្លាត​ទៅ​ត្រូវ​ជញ្ជាំង និង​កៅអី​ជ័រ​។ រីឯ​សន្តិសុខ​ដែល​សំរាក​នៅក្នុង​បន្ទប់​នោះ មិនបាន​ទទួលរងរ​បួស​ដោយ​គ្រាប់កាំភ្លើង​នោះទេ​។​

​ទាក់​ទាក់​ទៅ​និង​ករណី​បាញ់ប្រហារ​នេះ សន្តិសុខ​គណបក្ស សង្គ្រោះ​ជាតិ ចំនួន​២​នាក់ ដែល​បាន​សំរាក​នៅក្នុង​គណបក្ស​ត្រូវបាន​អាជ្ញា​សមត្ថ​ក​កិច្ច​ធ្វើការ​សាកសួរ​ត៍​មាន​អំពី​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​។​

​លោក ផាត់ ណាត់ សន្តិសុខ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា នៅមុខ​ពេល​កើតហេតុ ខ្លួន និង​ឈ្មោះ ប៊ុត សំ​ផុន ដែលជា​សន្តិសុខ​ដូចគ្នា បាន​សំរាក​នៅ​ស្នាក់ការ​បក្ស​ជាន់​ខាងក្រោម បន្ទប់​ផ្សេងគ្នា​។ ក្នុងនោះ ក៏មាន​សមាជិក​ភ្នាក់ងារ​ប្រហែល ៨​នាក់ រួមជាមួយ​អង្គរក្ស​ផងដែរ សំរាក​នៅ​ជាន់​លើ​។ នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា លោក​បាន​បិទទ្វារ​របង​ស្នាក់ការ នៅវេលា​ម៉ោង ២១:០០ នាទី ហើយ​បាន​សំរាក​នៅវេលា​ម៉ោង ២៣:០០ នាទី​។ លុះដល់​ម៉ោង ៣:៤៣ នាទី (​ទៀបភ្លឺ​) ចូល​ថ្ងៃទី​២០ ខែកក្កដា ស្រាប់តែ​ឈ្មោះ ប៊ុត សំ​ផុន បាន​ចុច​ទូរស័ព្ទ មក​ខ្លួន ហើយ​ប្រាប់ថា មាន​គេ​បាញ់​គាត់ ( ប៊ុត សំ​ផុន )​។

​ពេលនោះ លោក ផាត់ ណាត់ ក៏បាន​អះអាងថា ខ្លួន​បាន​បើកទ្វារ​បន្ទប់​ដើរ​ចេញមក មិនទាន់បាន​ជួប​គាត់​ផង ស្រាប់តែ​គាត់​ស្រែកថា ចូលក្នុង​វិញ​ប្រយ័ត្ន​គេ​បាញ់ ឮដូច្នេះ លោក​ក៏បាន​រត់​ចូលក្នុង​វិញ ស​ង្ងំ​ក្នុង​បន្ទប់​រៀងៗ​ខ្លួន រហូតទល់​ភ្លឺ ទើប​មាន​រថយន្ត​ប្រធានស្តីទី​បក្ស ដោយមាន​អង្គរក្ស បើក​ចូលមក ដើម្បី​យក​សំភារៈ ទើប​ចេញមកក្រៅ​ទាំងអស់គ្នា ដើរ​ពិនិត្យ​ជុំវិញ ក្នុង​បរិវេណ​ស្នាក់ការ ប្រទះឃើញ​ក្បាល​គ្រាប់កាំភ្លើង មិន​ស្គាល់​ម៉ាក​មួយ​គ្រាប់​។​

​លោក ប៊ុត សំ​ផុន សន្តិសុខ​គណបក្ស សង្គ្រោះ​ជាតិ បាន​និយាយថា នៅវេលា​ម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺ ពេលដែល​លោក​កំពុងតែ​សំរាក​នៅលើ​តុ​បន្ទប់​ប្រជុំ បន្ទាប់ពី​លោក​ត្រឡប់​មកពី​បត់ជើង នៅ​ខាងក្រៅ​វិញ ស្រាប់តែ​ឮ​សំឡេង​ផាំង ពេលនោះ លោក​ស្មានតែ​សំឡេង​ផ្ទុះ​សេ​ខ្សែភ្លើង​។

​ពេលនោះ​លោក ក៏បាន​ចុះ​ពីលើ​តុ​ដើរ ទៅ​ដក​ឌុយ​ខ្សែភ្លើង និង​ច្របាច់​ងក់​ម៉ូតូ ឃើញ​នៅ​ធម្មតា បន្ទាប់មក​លោក ក៏​ទៅ​បើកភ្លើង​ក្នុង​បន្ទប់​ស្រាប់តែ​ឃើញ​ធ្លាយ​កញ្ចក់ទ្វារ​ខាងមុខ​។​

​លោក ហូរ វ៉ាន់ អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ នៃ​គណបក្ស សង្គ្រោះ​ជាតិ ដែល​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បាន​និយាយថា “​ការបាញ់​នេះ គឺជា​ការគំរាមកំហែង​មួយ​ដល់​គណបក្ស សង្គ្រោះ​ជាតិ ជាពិសេស​នៅក្នុង​ឱកាស​ពេល​យុទ្ធនា​ការបោះឆ្នោត គឺ​មុន​ការបោះឆ្នោត​។ ដូច្នេះ​ខ្ញុំ​សូម​ទាមទារ សូម​ឲ្យ​សមត្ថកិច្ច​មេត្តា​ស៊ើបអង្កេត​តាម​ជំនាញ ឲ្យ​បានច្បាស់លាស់ ដើម្បី​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​”​។​

​ចំណែក​លោក ជួន ណារិន ស្នងការរង នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​កម្លាំង ចុះទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា សមត្ថកិច្ច កំពុង​ពិនិត្យ ហើយនឹង​ធ្វើតាម​ជំនាញ​។ ប៉ុន្តែ​សមត្ថកិច្ច មិនទាន់​សន្និដ្ឋាន ថា​ជា​រឿង​អ្វី​នៅឡើយ​ទេ​។

​យ៉ាងណាក៏ដោយ លោក​ប៉ូលិស អះអាងថា សមត្ថកិច្ច​ជំនាញ នឹងធ្វើ​ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕​

លោក ផាត់ ណាត់ សន្តិសុខគណបក្សសង្គ្រោះជាតិ

លោក ប៊ុត សំផុន សន្តិសុខគណបក្សសង្គ្រោះជាតិ

 

What Next?

Recent Articles

2 Responses to "សន្តិសុខ យាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ បំភ្លឺ​ករណី​ខ្មាន់កាំភ្លើង បាញ់​ធ្លាយ​ទ្វារ​កញ្ចក់"

  1. cheath says:

    មហិច្ឆតាដាច់បង្ហៀរ
    ********************
    ព្រះបានសម្តែងថាយើងសំណាង–បុណ្យដែលយើងសាងឱ្យកើតជាមនុស្ស
    ឱ្យស្គាល់សខ្មៅ ឱ្យស្គាល់ត្រូវខុស–ឱ្យស្គាល់ទាបខ្ពស់ គុណ ទោស សុខ ទុក្ខ ។
    មនុស្សយើងកើតមកប្រាថ្នាចង់ល្អ–ទោះមានឬក្រ តស៊ូទៅមុខ
    ចង់មានសេរី ចង់បានក្តីសុខ–ចង់បានស្តម្ភស្តុក ស្រណុកចិត្តកាយ ។
    កើតមនុស្សហើយ មកកើតជាខ្មែរ–សំណាងពីបុព្វេបានផ្តល់អោយយើង
    ជួបមេថ្កើងល្អជាតិខ្មែររុងរឿង–ហ៊ុនសែនមេថ្កើងយុគសតវត្សរ៏ថ្មី។
    ស្រុកកើតសង្គ្រាមហ៊ុនសែនចេញមុខ–បញ្ចៀសនាំសុខជូនដល់ប្រជា
    ទាញចេញពីស្លាប់ខ្មែរគ្រប់ជន្មា–ដែលជួបប្រហារដោយសារប៉ុលពត ។
    ជាតិខ្មែរពេញសុខឥឡូវមានទមិឡ–ក្រុមអាតិរិច្ឆានពួកបក្សប្រឆាំង
    ហេតុឃ្លានអំណាចវាស្រែកឡូងឡាង– ភរភូតប្រូខ្លាំងច្បាំងនិងសន្តិភាព។
    មហិច្ឆតាដាច់បង្ហៀរអារង្សី-សុខា –អាខួរក្បាលឆ្កែតែអួតខួរមនុស្ស
    ពេលហានិយាយ ផុតថ្លៃខ្លួនហួស–ជាជនទុរយសរស់ធ្ងន់ផែនដី ។
    មហិច្ឆតា ដាច់បង្ហៀរអាឆ្កែទាំងពីរ-អាតិរិច្ឆានរង្សី-អាតិរិច្ឆានសុខា
    ពេលវាងាប់ទៅអាសោចឈ្មោះកេរ្តិ៏–ជាប់ឈ្មោះពូជឆ្កែ ជាប់តអម្បូរ ។
    ពួកបក្សប្រឆាំងពូជខ្មែរក្រហម—ខ្មែរសុខមិនព្រមវាប៉ងសម្លាប់
    អត់ឈ្នះឆ្នោតផងវាប៉ងតាមចាប់—យកទៅសម្លាប់អ្នកមិនជឿវា។
    វាថាសុទ្ធយួនអ្នកជឿហ៊ុនសែន—ទោះងាប់រាប់លានគ្មានបញ្ហាអី
    សម្លាប់អោយអស់កុំទុកធ្ងន់ដី—ទ្រព្យវាកេរ្តិ៏ដីធ្លាក់ដល់ដៃវា ។
    អគារសំណង់ដែលសង់ដេរដាស—មានស្ពានអាកាសសង់ខ្ពស់លលៃ
    វ៉ៃចោលអោយអស់កុំទុកស្នាដៃ—ចាំវាសាងថ្មីដោយដៃទើបល្អ។
    រីឯប្រឡាយទំនប់ស្រះទឹក—លុបចោលកុំនឹករបស់ពួកយួន
    ចាំប្រើជីកថ្មីមិនខ្វះកម្លាំង—អាខ្មែរពួកខ្មាំងខ្មែរអាយ៉ងយួន
    អារង្សី-សុខាវាថាសម្អាត—បោសអោយអស់ញាតិពួកអាយ៉ងយួន
    អាជឿហ៊ុនសែនត្រូវសម្លាប់ស្ទួន—ទោះតាឫុដូនត្រូវតែកម្ទេច ។
    ពួកអាបរទេសរកស៊ីស្រុកខ្មែរ—ទោះឪកុងសែក៏ត្រូវបណ្តេញ
    ប្រមូលទ្រព្យវាយកយើងចំណេញ—រោចក្រវាជ្រេញបង្កើតសហករណ៏។
    ប្រមូលមនុស្សប្រើទើបមានការងារ—អោយវាគ្រប់គ្នាទើបវាមិនជ្រេញ
    ស្រែកអត់ការធ្វើនាំអោយវាធុញ—ពាក្យពិតអត់លុញអាខាថាច្នេះ ។
    នេះខ្មែរក្រហមនាសម័យថ្មី—តាមពាក្យវាស្តីរង្សី-សុខា
    ខ្ញុំអត់បំផ្លើសចារតាមពាក្យវា—ពិតពាក្យវាថាសច្ចារច្នេះឯង ៕

  2. cheath says:

    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន បានបង្ហាញជូនអំពីការរីក
    ចម្រើន និងស្ថេរភាពនយោបាយបច្ចុប្បន្នគឺអាស្រ័យដោយនយោបាយ
    ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន
    ***********************************************
    សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ មក ដល់ពេលនេះឈានដល់ថ្ងៃទី២៤ហើយគឹតចាប់តាំងពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៣ដែលជាថ្ងៃផ្តើមយុទ្ធនាការដំបូង ដូច្នេះគឺនៅសល់តែរយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះនិងបញ្ចប់នូវយុទ្ធនាការ នៃការឌោសនាបោះឆ្នោតនេះហើយ។ដោយឡែកនៅព្រឹកថ្ងៃទី២១ខែ កក្កដាឆ្នាំ២០១៣ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវនិងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជិត ១ម៉ឺននាក់ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ។
    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន មានប្រសាសន៏ទៅកាន់សមាជិកសមាជិកាដោយ លើកឡើងថា.ចាប់តាំងពីថ្ងៃរំដោះរបស់ខ្លួននៅក្នុងឆ្នាំ១៩៧៩ ចេញពីរបបខ្មែរក្រហមប្រល័យ ពូជសាសន៍ដ៏ឃោរឃៅដែលបានសម្លាប់ប្រជាជនកម្ពុជាជាង២លាននាក់ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាន់យកវិធីសាស្ត្រចំនួនពីរដែលឈរលើមូលដ្ឋានជំរុញសន្តិភាព ការផ្សះផ្សា និងការកាត់បន្ថយភាពក្រីក្រ។ ជោគ ជ័យនៅ ក្នុងយុទ្ធសាស្ត្រទាំងពីរនោះ បានជំរុញឲ្យមានចំណាប់អារម្មណ៍ កាន់តែកើនឡើងនៅក្នុងអ្វី ដែលឥឡូវនេះ ត្រូវបានពិភពលោកគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជា “គំរូកម្ពុជា”។
    សន្តិភាពនិងការផ្សះផ្សាដ៏ពិតប្រាកដ បានបណ្តេញ និងបានបញ្ចប់របបខ្មែរក្រហម ហើយនិង បានជួយធ្វើសមាហរណកម្មសមាជិកដែលនៅសេសសល់របស់ពួកគេឲ្យចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ និងដំណើរការនយោបាយកម្ពុជាតែមួយ ដែលបណ្តាលឲ្យកើតចេញជាសង្គម អត់ឱនគ្នាមួយ រួបរួមគ្នា និងពហុនិយម។ ការគោរពនិងកោតសរសើរ មួយទៀតត្រូវតែមាន ចំពោះជំនាញ ដ៏ប៉ិនប្រសប់របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកាត់បន្ថយ ភាពក្រីក្រយ៉ាងលឿនមកនៅត្រឹមតិចជាងចំនួន១៩%។ជាការពិតទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅទ្វីបអាស៊ីក៏ដូចជាក្នុងសកលលោកទាំងមូលក៏ដោយ ប្រទេសកម្ពុជានៅតែរក្សាកំណើនចំនួន ២ ខ្ទង់ក្នុងអំឡុងពេលឆ្នាំ ២០០៣-២០០៨ ហើយក៏បានរក្សាអត្រាកំណើនចំនួន ៧,៣% នៅក្នុងឆ្នាំ២០១២ដែរ។ឯកឧត្តមបណ្ឌឹតសភាចារ្យសុខអានបានបន្តថា.ពិតណាស់សមិទ្ធិផលទាំងឡាយដែលគណបក្សប្រជាជនកម្ពុជាបានបម្រើជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៣៤កន្លងមកនេះជាពិសេសការរកបាននូវសុខសន្តិភាពការឯកភាពទឹកដី១០០ភាគរយការការពារទឹកដីការអភិវឌ្ឍន៍លើគ្រប់វិស័យហើយស្តារបាននូវកិត្តិយសសេចក្តីថ្លៃថ្នូរលើឆាកអន្តរជាតិតាមរយៈកិច្ចប្រជុំអន្តរជាតិជាបន្តបន្ទាប់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមកនេះគឺពិតជាកើតឡើងដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនដែលបាននាំមកនូវសន្តិភាពដែលទាំអស់នេះគឺជាការ បម្រើប្រយោជន៏ប្រទេសជាតិនិងប្រជាជន ដោយគ្មានលក្ខ័ន្ធ។
    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន បានថ្លែងបន្តថា. តើប្រជាជនកម្ពុជាបច្ចុប្បន្ន
    ពិតជាគ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវជួយសង្គ្រោះ ជួយស្រោចស្រង់មែនដែរឫុទេ ?
    ក្នុងបរិបទនេះ ឯកឧត្តមបណញឌឹតសភាចារ្យសុខ អាន បានសង្កត់ធ្ងន់ថា . បើមើល
    ស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថា ពិតជាមានខុសគ្នា ដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លងមក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែង
    ឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ
    នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើន
    ឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ
    ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាល
    ដែលមានយុទ្ធសាស្ត្របន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពល បណ្តារហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសវិស័យកសិកម្ម ដែលមានតួនាទីស្នូល ក្នុងការជំរុញ
    សេដ្ឋកិច្ចជាតិ ។
    មានប្រសាសន៏ប្រកបដោយក្តីមោទនៈ ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អានបានបន្តថា .
    តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ ដោយ
    មានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ បងប្អូនទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ តៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់សូមអោយត្រៀម ឯកសារនានារបស់សាម៉ីខ្លួនម្នាក់ៗទាក់ទងនិងការត្រៀមខ្លួនដើម្បីទៅធ្វើការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខ ។
    សូមបញ្ជាក់ថា .ក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតឈានមកដល់ថ្ងៃទី២៣ក្នុងស្រុកទ្រាំង ខេត្តតាកែវនាថ្ងៃទី២១ខែកក្កដានេះគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៥ចំណែកគណបក្សផ្សេងទៀតពុំឃើញ មានការធ្វើយុទ្ធនាការឡើយគីមានតែចាក់មេក្រូឃោសនានៅតាមទីស្នាក់ការបក្ស និង ទីប្រជុំជនខ្លះតែ ប៉ុណ្ណោះ ៕

  3. ៧៧៧៧៧៧៧ says:

    អាCheath នេះវាមានភ្នែកពិតជាល្ងិតជាងមនុស្សខ្វាក់ទៅទៀត​អាល្ងិតហើយល្ងង់នេះ។