Saturday, 20 July 2013
ដោយៈ ដើមអម្ពិល (DAP)
ភ្នំពេញ៖ គិតមកទល់នឹងរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ សមត្ថកិច្ចចម្រុះ បានបញ្ចប់ការ សាកសួរ និងធ្វើការ ស៊ើបអង្កេតនៅ ទីស្នាក់ការបក្ស សង្គ្រោះជាតិ នៅខណ្ឌទួលគោក រាជធានីភ្នំពេញជាទី ដែលរងនូវការ បាញ់ប្រហារ កាំភ្លើង មួយគ្រាប់ ចូលទីស្នាក់ការបក្ស កាលពីយប់មិញ ដោយមិនទាន់ ធ្វើការសន្និដ្ឋាន ជាផ្លូវការណា មួយនោះទេ។
យោងតាមមន្រ្តីសមត្ថកិច្ចប៉ូលិស បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចំរុះបានបញ្ចប់ការសាកសួរ និងធ្វើការស៊ើប អង្កេតហើយ នៅម៉ោង៣និង៣០នាទីនេះ ដោយសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋាន ជាផ្លូវការណាមួយនៅឡើយ នោះទេ។
មន្រ្តីសមត្ថកិច្ចរូបនោះ បានឲ្យដឹងទៀតថា សមត្ថកិច្ចបានសាកសួរសន្តិសុខពីររូប ដែលយាមស្នាក់ការបក្ស សង្រ្គោះជាតិ និងពិនិត្យកន្លែងកើតហេតុរួចរាល់ហើយ តែនៅមិនទាន់ធ្វើការសន្និដ្ឋានចាប់ ជនប្រព្រឹត្តបាននៅ ឡើយទេ។ ហើយលោកថាមូលហេតុក៏មិនទាន់ដឹងច្បាស់នៅឡើយ។ ប៉ូលិសកំពុងប្រមែប្រមូលភស្តុតាង និងចម្លើយសាក្សីដើម្បីតាមចាប់ជនសង្ស័យណាដែលប្រព្រឹត្តចំពោះករណីនេះ។
សូមជម្រាបថា ក្រោយពីមានករណី មានជនមិនស្គាល់មុខ បាញ់ចូលទីស្នាក់ការ គណបក្សសង្គ្រោះជាតិ នៅខាង ជើងស្ពានអាកាស ៧មករា តាមបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី វេលា ម៉ោងប្រមាណ ៣និង៣០នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ មកនោះ ឥឡូវនៅព្រឹកថ្ងៃ ដដែលនេះ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ ជួន សុវណ្ណ, ស្នងការរង ជួន ណារិន្ទ, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី និងកម្លាំងនគរបាលជំនាញ មកពីក្រសួងមហាផ្ទៃ ដោយមានការឯកភាពពីតំណាងអយ្យការនោះ បាននឹងកំពុងចុះ ទៅធ្វើកោសល្យវិច័យរកមូលហេតុពិតប្រាកដ ដែលនាំឲ្យ មានករណីនេះកើតឡើង។
មន្ត្រីនគរបាលមួយរូប ដែលចូលរួមក្នុងការទៅពិនិត្យនៅកន្លែងកើតហេតុនេះ បានឲ្យដឹងថា មូលហេតុពិតប្រាកដ ស្តីពីការបាញ់ប្រហារ បណ្តាលឲ្យធ្លុះទ្វារកញ្ចក់របស់ទីស្នាក់ការគណបក្សសង្គ្រោះជាតិខាងលើនេះ នៅមិនទាន់ មានចម្លើយនៅឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងពិនិត្យមើលនោះ។
យ៉ាងណាក៏ដោយ ការផ្ទុះអាវុធចូលទីស្នាក់ការគណបក្សប្រឆាំងខាងលើនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ហើយការផ្ទុះអាវុធ ពីខាងក្រៅ ឬផ្ទុះអាវុធនៅខាងក្នុងក៏មិនទាន់ដឹងនៅឡើយទេ៕

មិនបាច់ឆ្ងល់ទេនេះហើយជាអ្វីទៅហៅថាសន្តិសុខសង្គមប្រជាជនមានជីវភាពធូធារ មានសិទ្ធិសេរី
ភាពម៉ែវាស្អី??? នេះហើយជាភាពល្មោភអំណាចរបស់អ្នកដឹកនាំដ៏មហាសែនថោកទាបចាប់តាំងពី
ថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ។ មេភូមិ ល្ងង់និងល្មោភអំណាច មេឃុំល្ងីល្ងើនិងល្មោភអំណាច
មេស្រុកអវិជ្ជានិងល្មោភអំណាច ចៅហ្វាយខេត្តស្តាប់តែគេនិងនៅតែក្រោមបង្គាប់គេក៍ជាចៅហ្វាយ
ស្រុកបំផ្លាញសង្គមជាតិនិងប្រទេសជាតិដែរ។ នេះជាការដឹកនាំបែបខ្មែរក្រហម ហើយថែមទាំងនាំ
គ្នាបំផ្លិចបំផ្លាញធនធានធម្មជាតិលើសពីរបបខ្មែរក្រហមមួយកំរិតទៀត។ តើបងប្អូននៅគាំទ្រទៀត
ទេ???? ប៉ុន្មានឆ្នាំមកហើយតើបងប្អូនមានដែលថាខ្ញុំនេះហ៊ាននិយាយអ្វីតាមចិត្តដែលបានមើល
ឃើញនិងដឹងអំពីភាពអយុត្តិធម៌អស់ហ្និងទេ???? តើជីវភាពបងប្អូនក្រោយពីបានតស៊ូប្តូរប្តាច់
ជាមួយរដ្ឋាភិបាលមកមានការកែប្រែធូធារឬទេ??? តើគេមានបានគិតគូរដល់សុខទុក្ខរបស់បង
ប្អូនទេ??? ពិតប្រាកដណាស់គឺបើបងប្អូនមិនប្រឹងខ្លួនឯងទេគឺអត់ និងមិនតែប៉ុណ្ណោះពួកអ្នកកាន់
អំណាចនៅតាមភូមិឃុំរបស់បងប្អូនគៀបសង្កត់លើបងប្អូនថែមទៀត!
បងប្អូន មើលចុះ ខ្មែរដូចគ្នាសោះព្រោះតែចង់បានអំណាចនិងជិះជាន់ប្រជាជនលូកដៃមកដុតផ្ទះ
របស់គ្នាចោល។ តើនេះឬហៅថាអ្នកដឹកនាំវៃឆ្លាតអាណិតស្រឡាញ់ប្រជាជន ជួយប្រជាជន???
បងប្អូនឃើញហើយដឹងហើយ តើបងប្អូននៅគាំទ្ររបបបែបនិងទៀតឬ???? សូមបងប្អូនគ្រប់
ស្រទាប់វណ្ណៈឈប់ចាញ់បោកគេទៀតទៅ។ សូមបងប្អូនស្វែងយល់អំពីពត៌មានឲ្យបានច្រើន
នោះទើបបងប្អូនឈប់ចាញ់ឧបាយកលរបស់ជនខិលខូច ជនបំផ្លាញប្រទេសជាតិ ជនពុករលួយ
ជននិយមបក្សពួក ជនប្រើអំណាចគំរាមនិងធ្វើបាបប្រជាជនស្លូតត្រង់ ជនលក់ទឹកលក់ដីប្រើរូប
ភាពធ្វើវិនិយោកឲ្យបរទេស ប្រជាជនខ្មែរជាម្ចាស់ទឺកម្ចាស់ដីបែរជាធ្វើខ្ញូំគេ។ បន្តិចទៀតគេនឹង
ធ្វើអាណានិគមន៍មកលើយើងដែលជាម្ចាស់ស្រុកហើយ។ អ្នកដែលគាំទ្ររបបដឹកនាំសព្វថ្ងៃ
គឺជាពួកមុខសញ្ញានាំប្រទេសជាតិនិងប្រជាជនទៅរកគ្រោះមហន្តរាយ និងស្ថិតនៅក្រោមអាណា
និគមន៍របស់គេដោយមិនដឹងខ្លួន។ ដូចនេះសូមបងប្អូនឆាប់ក្រោកឡើងចូលរួមតស៊ូទាំងអស់គ្នា
សូមបងប្អូនជួយផ្តល់ពត៌មានអ្វីដែលជាគ្រោះមហន្តរាយទៅដល់បងប្អូនដែលរស់នៅតាមបណ្តា
ខេត្តឆ្ងាយៗផង ដល់គ្រប់បងប្អូន គ្រប់ស្ថាបន័ គ្រប់មិត្តភក្រ្ត័ គ្រប់ញាតិសណ្តាន ព្រោះគេមិនបាន
ឲ្យបងប្អូនដឹងច្រើនទេតាមវិទ្យុក្តី តាមទូរទស្សន៍ក្តី ។ បងប្អូនដឹងហើយប្រពន្ធពត៌មានគឺមានតែ
របស់អ្នកកាន់អំណាចប៉ុណ្ណោះ។ ដូចនេះទង្វើអាក្រក់របស់គេគឺគេមិនបានបង្ហាញនិងបញ្ចេញឲ្យ
បងប្អូនដឹងនិងឮឡើយ។ ហេតុអីបានជាបងប្អូនមិនចេះឆ្ងល់? ហេតុអីបានជាបងប្អូននៅតែជឿគេ?
ខ្ញុំសូមចូលរួមប៉ុណ្ណឹងចុះ ព្រោះតែខ្ញុំស្រឡាញ់ទឹកដីសុណ្ណភូមិនិងប្រជាជនខ្មែរដែលតែងតែមាន
វប្បធម៌ប្រពៃណីល្អរកអ្វីមកផ្ទឹមពុំបាន ពិសេសគឺយើងអាណិតព្រះមហាក្សត្រយើងណាស់ដែល
ទ្រង់មិនមានសិទ្ធិសេរីភាពជួយប្រជារាស្ត្រ ដោយសារតែពួកជនអាក្រក់នេះវាតាក់តែងច្បាប់និង
រដ្ឋធម្មនុញចងព្រះករុណាមិនឲ្យមានសិទ្ធិតស៊ូ នេះហើយជាយុទ្ធសាស្ត្រពួកជនបំផ្លាញជាតិ។