គណបក្ស​នយោបាយ​ជជែក​គ្នា​ពី​ការ​តម្លើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ

ថ្ងៃ អាទិត្យ 21 កក្កដា 2013
ដោយ ញឹម សុផល
RFI

 

សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី២១កក្កដា​នេះ បាន​បើក​កិច្ចពិភាក្សា​ស្តីពី​ស្ថានភាព​ប្រាក់ខែ​មន្ត្រីរាជកា​រ នៅ​ប្រទេស​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ខាង​មុខ​នេះ។ កិច្ចពិភាក្សា​ដែលមាន​ការចូលរួម​ពី​មន្ត្រី​គណបក្សនយោបាយ និង​មន្ត្រីរាជការ​ផង​នោះ នឹង​វែកញែក​ពី​ស្ថានភាព ក៏ដូចជា​ក្តីកង្វល់​របស់​មន្ត្រីរាជកា​រ រូ​ម​ទាំង​ការសន្យា​របស់​គណបក្ស​នយោបាយ អំពី​គោលការណ៍​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​សម្រាប់​អាណត្តិ​ថ្មី។

កិច្ចពិភាក្សារវាងគណបក្សនយោបាយ ស្តីពីការតម្លើងប្រាក់ខែជូនមន្ត្រីរាជការ។ RFI/Sophal

13h00-desk-sophal-salary-21-07-13

(02:40)

តំណាង​គណបក្សនយោបាយ​ចំនួន៥ ក្នុងចំណោម​គណបក្ស ​ចំនួន៨ ដែល​ចូលរួម​ប្រកួត ប្រជែង​រក ​សម្លេងឆ្នោត បានបង្ហាញ​នូវ ​នយោបាយ​របស់ខ្លួន ​ជាថ្មី​ម្តងទៀត ទាក់ទង​ទៅ​​នឹង​ ប្រាក់បៀវត្សរ៍​របស់​ មន្ត្រីរាជការ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ នៅឯ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ ​កម្ពុជា។

លោក កៅ ពឿ​ន, ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា ​បាន​ថ្លែងថា វេទិកា​ពិភាក្សា​គោល នយោបាយ​ ស្តីពី​ស្ថានភាព​ប្រាក់ខែ​ មន្ត្រីរាជកា​រ​នៅ​ កម្ពុជា​នីតិកាល​ទី៥ នៃ​រដ្ឋសភា​នេះ ក្នុង​គោលបំណង​ ចែករំលែក​ព័ត៌មាន ​ដែល​ពាក់ព័ន្ធ​នឹង​ ស្ថានភាព​មន្ត្រីរាជការ និង​ជាការ​ពិភាក្សា​រក​ ដំណោះស្រាយ ដើម្បី​តម្លើង​ប្រាក់ខែ​ ដល់​មន្ត្រីរាជការ។

លោក កៅ ពឿ​ន ក៏បានសម្តែង​ការសោកស្តាយ​ផងដែរ ដែល​ព្រឹត្តិការណ៍​នេះ ​មិនបាន​ចូលរួម បាន​គ្រប់​គណបក្ស គឺអវត្តមាន​គណបក្ស​ ប្រជាជន​កម្ពុជា គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច និង គណបក្សសម្ព័ន្ធ​ ដើម្បីប្រជាធិបតេយ្យ ដោយ​ហេតុផល​ ចាំបាច់រៀងៗខ្លួន។

នៅក្នុង​កិច្ចពិភាក្សា លោក សេង សុខ​ខេង, ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​លើកលែង​ពី​ការ គិតគូរ​ពី​ការ ​តម្លើង​ប្រាក់បៀរវត្ស​រ៍ ​ដល់​មន្ត្រីរាជការ ដោយ​លើកយក​ពី រ​បាំង​ពន្ធគយ និង​ចំណូល​លើ​ វិស័យផ្សេងៗទៀត​មក​និយាយ ដូចជា​ចំណូល​លើ ​វិស័យ​ទេសចរណ៍​ជាដើម។
លោក សុ​ខេង បញ្ជាក់ថា​ លោក​ចង់​ឲ្យ​មាន ការ​ដម្លើង​ប្រាក់ខែ​ ជូន​មន្ត្រីរាជការ​ច្រើនជាង ២ ទៅ៣រយ​ដុល្លារ​ ក្នុង​មួយខែ ក៏ប៉ុន្តែ​មិនដឹង​បាន ​លុយ​មកពីណា។

ទាក់ទង​ទៅ​​នឹង​​ប្រធានបទ​នេះដែរ តំណាង​គណបក្ស​ ខ្មែរ​ឈប់​ក្រ លោក ចាប ចាន់​តារា, បាន​លើកយក​ការ​ គណនា​នឹង​អាច​ផ្តល់ ​ដល់​ទា​ហាន​​ជួរ​មុខ និង​ទា​ហាន​ធម្មតា ព្រមទាំង​មន្ត្រី រាជការ​ចាប់ពី ២៥០ដុល្លារ ​ឡើងទៅ ក្នុង​មួយខែ ព្រមទាំង​មាន​ជំនួយ​អ្នក បច្ចេកទេស​បរទេស ១៤០ ០០០ នាក់ និង​មហាសេដ្ឋី ១២រូប ​ចូល​មកជួយ​ បំរើកា​រងារ លើក​កំពស់​មន្ត្រី​ រាជា​ការខ្មែរ។

គោលការណ៍​តម្លើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ពី១លាន​រៀល​ឡើងទៅ ក៏​ជាការ​លើកឡើង​ ផងដែរ ​នៅក្នុង​កិច្ចពិភាក្សា។ ជាមួយគ្នានេះ គណបក្ស ​សង្គ្រោះ​ជាតិ​ តំណាង​ដោយ​លោក សុន ឆៃ បេក្ខជន​តំណាងរាស្ត្រ​ បាន​អះអាងថា ការប្តេជ្ញាចិត្ត​ធ្វើ​ឲ្យ​ប្រាក់ខែ​មន្ត្រីរាជការ​មាន​ចាប់ពី ១លាន​រៀល ​ឡើងទៅ​គឺ​មិនមែន​ជា ការ​​និយាយ​លេង​​នោះទេ គឺ​គណបក្ស​លោក​បាន ​គុណគូរ​ច្បាស់លាស់​ តាម​បច្ចេកទេស​ និង​ស្ថានភាព​ ជាក់ស្តែង​ របស់​ម​ន្ត្រី​រាជការ។

ចំពោះ​តំណាង​របស់​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វិញ ក៏បាន​ចូលរួម​ដែរ គឺ​គ្រាន់​ឲ្យ​តែមាន​វត្តមាន​ប៉ុណ្ណោះ ដោយ​សុំ​មិន​និយាយស្តី​អ្វី​ទាំងអស់។
 
ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ចូលរួម​មែន ក៏ប៉ុន្តែ​នៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជាកាលពី​សប្តាហ៍​មុន តំណាង​គណបក្សកាន់អំណាច​មួយ​នេះ បាន​អះអាងថា​គណបក្ស​ក៏ដូចជារដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដម្លើង​ប្រាក់ខែ​ មន្ត្រីរាជការ ដោយយោង​ទៅតាម​ស្ថានភាព​ជាក់ស្តែងនៃ​ម៉ាក្រូសេដ្ឋកិច្ច គឺ​ទាប​បំផុត ២៥ម៉ឺន​រៀល និង​ខ្ពស់បំផុត ១,៨លាន​រៀល ​ក្នុង​មួយខែ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

10 Responses to "គណបក្ស​នយោបាយ​ជជែក​គ្នា​ពី​ការ​តម្លើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ"

  1. ក្ដែន.អាស says:

    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    **ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ(*.*)
    ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -**អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
    ពួកអាមន្រ្តីស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -(*.*)ពួកចោរឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -(*.*)ក្រុមចោររស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
    កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    ** វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    អគារខ្ពស់ឯណាអាប្រកាច់- (*.*)សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    ** អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
    អ្ហែងចង់ថាចម្រើនៗស្អី ? – (*.*)ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
    តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះគាំទ្រចោរ ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-*ពួកអាគាំទ្រ
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    * លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- *ក្រយ៉ាកក្រោមមេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    (*.*)ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- (*.*)សម្រាប់លក់ចេញអោយហាណូយ ។
    ** ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
    អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
    អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន-(*.*) ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។

  2. cheath says:

    ពួកអាឆ្កែចោលម្សៀតមន្ត្រីបក្សសង្គ្រោះជាតិ វាល្ងង់ខ្លៅអញ្ចឹងបងប្អូន
    លោកជាតិខ្ញុំជេរវាថាអាឆ្កែល្ងង់ខ្លៅត្រឹមត្រូវទេ ?
    វាចេះស្អីវា ? វាម្នាក់ៗ អួតសុទ្ធតែខ្លួនជាបណ្ឌឹត មានបរិញ្ញាប័ត្រ តែទីបំផុតចេះខ្មោចស្អីវា
    មកលួចយកចម្លងស្នដៃពីអ្នកឃ្វាលគោដូចខ្ញុំ យកទៅប្រើស្មោះ !
    អញ្ចឹងបងប្អូនជនរួមជាតិទាំងអស់គួរជឿលើសមត្ថភាពដែលវាអួតអាងតាំងខ្លួន
    ពីដើមមកនេះឫុអត់ ?
    ពួកមន្ត្រី អាសមរង្សី +មន្ត្រីអាកឹមសុខា អន់ថោកអញ្ចឹង តើវាមានសមត្ថភាពអី ជួយរុញបក្សវា
    អោយទៅមុខបាននោះ ? ហាស ! ហាស អាល្ង់ង់ថោកទាប ក្តែន.អាស

  3. raksasok says:

    -គណបក្សខ្មែរឈប់់ក្រ ថា “​មាន​ជំនួយ​អ្នក បច្ចេកទេស​បរទេស ១៤០ ០០០ នាក់ និង​មហាសេដ្ឋី ១២រូប ​ចូល​មកជួយ​ បំរើកា​រងារ លើក​កំពស់​មន្ត្រី​ រាជា​ការខ្មែរ។”
    ភរសុទ្ធហើយអាអើយ គ្រាន់តែរកលុយ បើកឲ្យអ្នកជំនួយនោះវិនាសនគរបាត់ទៅហើយ
    បើច្រើនយ៉ាងណឹង ។

    -លោក សុ​ខេង ប្រធានគណបក្សសញ្ជាតិខ្មែរ បញ្ជាក់ថា​ “លោក​ចង់​ឲ្យ​មាន ការ​ដម្លើង​ប្រាក់ខែ​ ជូន​មន្ត្រីរាជការ​ច្រើនជាង ២ ទៅ៣រយ​ដុល្លារ​ ក្នុង​មួយខែ ក៏ប៉ុន្តែ​មិនដឹង​បាន ​លុយ​មកពីណា។
    អាភ្លើបើចឹងដដែលមកធ្វើមេបក្សធ្វើអី គ្រាន់តែរាស្ត្រធម្មតាក៏អាចគណនាបានដែរ ថាលុយបានមក
    ពីណា អញប្រាប់ឯង គឺបានមកពីការបំបាត់អំពើពុករលួយនោះសឹងតែគ្រប់បាត់ទៅហើយ ។

  4. SENG ORN says:

    ក្រោយពីគណៈបក្សនយោបាយណាក៏ដោយនៅពេលជាប់ឆ្នោត តើមន្ត្រីរាជការទទួលបានប្រាក់ខែប៉ុន្មានយ៉ាងទាប់។ សូមមេត្តាបញ្ជាក់អោយបានច្បាស់ហើយត្រូវតម្លើងក្នុងខែណា?

  5. សំឡាញ់! says:

    លោក Cheath មិនមែនខ្មែរទេ ។ព្រោះលោកនិយាយពេលណាគ្មានសីលធម៌សោះ ។ លោកគួរកុំប្រើ
    ពាក្យថា«ជនរួមជាតិ» ពាក្យនេះប្រើបានតែជនជាតិខ្មែរទេ ! ដែលមានសុជីវធម៌តែប៉ុណ្ណោះ ។

  6. smartman says:

    ហេតុអ្វីបានជាគណបក្សប្រជាជនបែរជាមិនហ៊ានសន្យារឿងតំឡើងបា្រក់ខែទៅវិញ?
    ព្រោះគាត់អស់ក្រឡាលោតមិនដឹងថាត្រូវរកចំណូលយ៉ាងមិចឲ្យបានច្រើនដើម្បីចូល
    រដ្ឋម្យ៉ាងដីធ្លីព្រៃឈើរ៉ែគាត់លក់ខ្ទេចខ្ទីអស់ហើយលុយចូលតែហោប៉ៅឯកជនពន្ធគយ
    ពន្ធដារយកមិនដែលបានគ្រប់ព្រោះគ្នាគាត់ពុករលួយពេកផ្ទុយទៅវិញចំណាយខ្ជះខ្ជាយ
    គ្រប់គ្រងមិនបាន។ចង់កែទម្រង់កែមិនចេញព្រោះធ្វើទៅវាចេះតែប៉ះគ្នាឯងសាច់ញាតិឯង
    ដូច្នេះក្រៅពីខ្ចីលុយបរទេសតើមានវិធីអីមកសន្យាតំឡើងប្រាក់ខែបាន?

  7. ក្ដែន.អាស says:

    មកពីអាឆ្កែcheathអ្ហែងល្ងង់ខ្លៅខ្លាំងពេក
    ទើបឱ្យគេបំបែកកំណាព្យអាល្ងងខ្លៅអ្ហែងបាន អាភ្លើ
    ប៉ុណ្ណឹងហើយនៅខំអួតទាំងស្លាក់សន្ទូចទល់ផ្អកអីទៀត
    ម៉េចមិនបើកភ្នែកមើលគេបំបែកចេញជាពាក្យអី អាល្ងង់
    មកៗអង្គុយបត់ជើងថ្វាយបង្គំគូថអាចម៍អញទៅ !

  8. cheath says:

    បើអ្ហែង និយាយថាពូជអ្ហែងជាពូជភ្លើ ល្ងង់ខ្លៅ
    ចោលម្សៀតអត់បានការវិញបានត្រូវជាងអាក្ដែន.អាស
    អានេះចេះធ្វើចោរតាំងពីខាងលួចចម្លងកម្មសិទ្ធបញ្ញាអញ្ចឹងបាត់ទៅហើយហ្នឹង
    ចុះទម្រាំអោយវាធ្វើការកាន់ខាងកន្លែងលុយ អានេះបែបមិនត្រឹមលួចទេ វាប្លន់ខ្លួនវាតែម្តង
    នេះបានហៅអាពូជថោកចោលម្សៀត រៀនសឹកតែក្តឹតខោ មែន !

  9. ក្ដែន.អាស says:

    មកពីអាពូជឆ្កែជាតិអ្ហែងតែងកំណាព្យអត់ពូជល្ងង់ខ្លៅភ្លីភ្លើបានអញកែធាក់ក្បាលអ្ហែងខ្លះៗអាងោះ

  10. Ratha says:

    ប្រទេសយើងចាំបាច់ណាស់ត្រូវតែមានការផ្លាស់ប្ដូរ
    ការផ្លាស់ប្ដូរនេះបានន័យថា ផ្លាស់ប្ដូរតាំងពីចុងរហូតដល់ដើម ឬ ដើមរហូតដល់ចុង
    ក៏ដូចជាផ្លាស់ប្ដូរពីគណបក្សកាន់អំណាចសព្វថ្ងៃទៅជាគណបក្សដទៃ ទើបប្រទេសជាតិ
    មានការរីកចម្រើន ទើបក្លាយទៅជាប្រទេសជឿនលឿនតទៅមុខ បើមិនចឹងទេ ប្រជាជន
    គ្រប់ស្រទាប់ថ្នាក់ក៏នៅតែខ្សត់អត់ក្រដដែលៗ ទាំងអស់នេះសង្ឃឹមទៅលើសិទ្ធិម្ចាស់ឆ្នោតទេ
    ជាអ្នកគិតគូរអនាគតរបស់ប្រទេសជាតិ។