គ.ជ.ប ​នឹង​ប្រជុំ​បន្ទាន់​លើ​សំណើ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ស្នើ​សុំ​ឲ្យ​ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ។

 

ដោយ ទេព សុរ៉ាវី
2013-07-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​កិច្ចពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣។ RFA

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប លោក អ៊ឹម សួស្ដី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា គ.ជ.ប នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជា​បន្ទាន់ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា ដើម្បី​ពិភាក្សា​លើ​សំណើ​សុំ​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​សុំ​ឲ្យ គ.ជ.ប ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត៖ «ចាំ​ប្រជុំ​ស្អែកៗ រឿង​ច្រើន​ណាស់! ជជែក​គ្នា​សិន មិន​មែន​រឿង​តែ​មួយ​ទេ បាទ! ខ្ញុំ​ទើប​បាន​ទទួល​លិខិត​មិញ​ដែរ ខ្ញុំ​ប្រជុំ​ស្អែក»

លោក អ៊ឹម សួស្ដី មិន​បាន​អត្ថាធិប្បាយ​ទេ​ពី​នីតិវិធី​យ៉ាង​ណា​របស់ គ.ជ.ប ចំពោះ​សំណើ​សុំ​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​នីតិវិធី​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ផុត​ទៅ​ហើយ​នោះ។ រី​ឯ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់​ថា សំណើ​របស់​លោក សម រង្ស៊ី គ.ជ.ប នឹង​ពិនិត្យ​សម្រេច​ទៅ​តាម​ភារកិច្ច និង​សិទ្ធិ​អំណាច​របស់ គ.ជ.ប ដែល​ផ្នែក​លើ​ច្បាប់​បោះ​ឆ្នោត។

លោក​ប្រកាន់​ជំហរ​ថា ការ​សម្រេច​ចុះ​ឈ្មោះ​លោក សម រង្ស៊ី ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ច្បាប់​បោះ​ឆ្នោត​ទាំង​ស្រុង ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ឡើយ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក​ ហង្ស ពុទ្ធា យល់​ថា សំណើ​សុំ​របស់​លោក សម រង្ស៊ី ពិបាក​ក្នុង​ការ​រក​ស្ថានភាព​ផ្លូវ​ច្បាប់ ដើម្បី​បញ្ចូល​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្តែ​មាន​ច្រក ២​សំខាន់ អាច​ជួយ​លោក សម រង្ស៊ី បាន គឺ​ទី​១ ការ​បក​ស្រាយ​ច្បាប់ និង​ការ​អនុវត្ត និង​មួយ​ទៀត ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ត្បិត​មាន​ពេល​ខ្លី​កៀក​ថ្ងៃ​បោះ​ឆ្នោត​ក្ដី តែ​ឋិត​ក្នុង​ឆន្ទៈ​នយោបាយ​វិសោធនកម្ម​ច្បាប់​នោះ​អាច​នឹង​ធ្វើ​ទៅ​កើត ហើយ​លោក សម រង្ស៊ី នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បាន។

លោក ហង្ស ពុទ្ធ៖ «ជា​នីតិវិធី​ចុះ​ឈ្មោះ​នោះ គឺ​ហួស​ទៅ​ហើយ។ ច្រក​ពីរ​ដែល​ខ្ញុំ​គិត​ថា អាច​នឹង​ទៅ​រួច ទី​មួយ​គឺ​ការ​បក​ស្រាយ​ច្បាប់ និង​ការ​អនុវត្ត។ បាន​ន័យ​ថា បើ​សិន​ជា​ច្បាប់​កំណត់​ថា គាត់​ជាប់​ទោស អ៊ីចឹង​មាន​ការ​លើកលែង​ទោស។ ប្រហែល​ជា​មាន​ករណី​ពិសេស អាច​នឹង​បញ្ចូល​គាត់​ជា​បេក្ខជន​បាន ហើយ​មួយ​ទៀត មាន​តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់។ ជា​ការ​ពិត​នៅ​សល់​ពេល​តែ​មួយ​សប្ដាហ៍​ទៀត​ទេ ប៉ុន្តែ​វិសោធនកម្ម​ច្បាប់ ប្រសិនជា​មាន​ឆន្ទៈ​ទាំង​អស់​គ្នា គឺ​អាច​ធ្វើ​ទៅ​បាន​ហើយ»

លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ទៅ​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប សុំ​ឲ្យ​ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​មណ្ឌល​ខេត្ត​កណ្ដាល សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា បន្ទាប់​ពី​លោក​​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាង ៤​ឆ្នាំ។ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី លើក​នេះ គឺ​ក្រោយ​ពី​មាន​ការ​ព្រះរាជទាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

7 Responses to "គ.ជ.ប ​នឹង​ប្រជុំ​បន្ទាន់​លើ​សំណើ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី"

  1. ក្ដែន.អាស says:

    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    **ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -**អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
    ពួកអាមន្រ្តីស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -**ពួកចោរឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -**ក្រុមចោររស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
    កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    ** វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    អគារខ្ពស់ឯណាអាប្រកាច់- សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    ** អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
    អ្ហែងចង់ថាចម្រើនៗស្អី ? – ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
    តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះគាំទ្រចោរ ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាគាំទ្រ
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- ក្រយ៉ាកក្រោមមេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- **សម្រាប់លក់ចេញអោយហាណូយ ។
    ** ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
    អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
    អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។

  2. Pailin army says:

    មិនគួនិយាយដូចនេះទេ ហួសហេតុពេកហើយ ផ្កាប់មុខពេកហើយ មិនចាសទុំទេ

  3. Khmer heart says:

    don’t talk to much, A khlen I lazy to read

  4. so so says:

    លោកសមរង្ស៊ី​ស្នើសុំ​រឿងជាច្រើន​ ប៉ុន្ដែ ​រឿង​ដ៏សំខាន់បំផុត​ ដែលគាត់​មិន​បាន​ធ្វើនោះ គឺថ្លែងអំណរគុណចំពោះ​ព្រះមហាក្សត្រ និង​អរគុណ​ដល់​លោកហ៊ុនសែន​។ ​យើងជា​ខ្មែរ​ គួរតែ​ដឹងគុណ​ដល់​អ្នក​ធ្វើ​គុណ​។

  5. ចុមឆែប !យ៉ាងម៉េចទៀតហើយ មិននេះ២ -៣ ថ្ងៃអាទេព នីថា វាថាគ្មានច្បាប់អាចអោយសម រង្សីមានឈ្មោះ និង ឈរឈ្មោះបោះឆ្នោត ចុះអីឡូវម៉េចបានកោះប្រជុំជាបន្ទាន់ទៅវិញ ! យីនេះបានចំជាkingdom of wonder មែន ធ្វើអោយពួកអាបណ្ឌិតវិភាគនយោបាយ ពូកែជេរគេ ជេរអែង អត់ឆ្លងកាត់សាលា តាមមិនទាន់ទេវើុយ !

  6. cheath says:

    សារជាតិកឹមសុខា អ្នកនយោបាយពុលទឹកមាត់
    ********************************
    កឹម សុខា គឺជាអ្នកនយោបាយពុលទឹកមាត់ ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រ។ ប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ ចៅចាក់ស្មុគ្រ ដែលគ្មានទទួលបានអ្វីជាការពិតនោះឡើយ។
    ដោយប្រសិទ្ធិនាមខ្លួនវាជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់មួយជីវិតពេលខ្លះកឹម សុខា ហាក់ដូចជាចង់បបួលប្រជាពលរដ្ឋឱ្យទៅធ្វើស្រែនៅលើមេឃ ដែលនេះ គឺជាមហិច្ឆតាដ៏គ្មានព្រំដែនរបស់អ្នកនយោបាយប្រជាភិថុត កឹម សុខា ដែលបាន និងកំពុងយកមកអនុវត្តនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាដ៏សំបូរបែបនាបច្ចុប្បន្ន។
    គិតពីត្រឹមឆ្នាំ១៩៩៣មក នៅកម្ពុជាមានការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ ដែលមានគណបក្សនយោបាយប្រមាណជាង៤០ ចូលរួមធ្វើការបោះឆ្នោត នៅលើទីលានប្រជាធិបតេយ្យ ដើម្បីការប្រកួតប្រជែងគ្នា ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ។
    មេដឹកនាំបច្ចុប្បន្នពិតជាបានកើតឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការផ្តល់សេចក្តីទុកចិត្តគាំទ្រតាមរយៈសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ និយាយរួមគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់លើគណបក្សដទៃ ហើយនឹងទទួលបាននូវជោគជ័យសម្រាប់អាណត្តិខាងមុខជាបន្តបន្ទាប់ទៀត។
    យើងសូមទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមពិចារណានូវចំនុចរិះគន់ និងវាយប្រហារពីសំណាក់កឹមសុខាមកលើការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។ កឹមសុខាដែលជានិច្ចកាលតាំងខ្លួនជាជនតិរិច្ឆានពាលក្រៅសង្គម ធ្លាប់បាននិយាយបំផ្លើសថា ខ្លួនវា កឹម សុខា ត្រូវបានគេ សូក សម្លុត និងគេចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់វា។ បន្ថែមពីលើនេះ កឹម សុខា បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ថា ឥឡូវប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ហើយថែមទាំងបានបន្ទាបបន្ថោកថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលខ្មែរបានរួច ជីវិតពីការកាប់សម្លាប់ដោយរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នង ក្នុងនោះមានទាងក្បាលកឹមសុខាផងដែរថាមិនមែនជាជ័យជំនះរបស់ខ្មែរទៅវិញ។ ជានិច្ចកាលកឹម សុខា កំពុងជ្រួលច្របល់ក្នុងចិត្តយ៉ាងអន្ទះអន្ទែង ។ជាញឹកញាប់កឹម សុខា បានតាំងខ្លួនជាមេដឹកនាំរដ្ឋាភិបាល ក្រោមឈ្មោះថា រដ្ឋាភិបាលគណបក្សសិទ្ធិមនុស្ស(កាលនៅជាប្រធានបក្សសិទ្ធិមនុស្ស) និងថា រដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ព្រមទាំងបាននិយាយដៀលត្មះដោយការច្រណែនមកលើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ប្រៀបដូចជាមនុស្សឆ្គួត ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវដូរចេញ ……។ល។និង។ល។
    ការរីករាយជាថ្មីនៅលើដែនដីសន្តិភាព នាថ្ងៃ៧មករា១៩៧៩ដែលបាននាំឱ្យ កឹម សុខា ក្លាយសមាជិកបក្សតាសឺនសាន ហើយបំផ្លាញបក្សសឺនសានអោយវិនាសអន្តរាយ, ជាប្រធានអង្គការសិទ្ធិមនុស្ស ហើយចុងក្រោយនេះ វាធ្វើមេបក្សសិទ្ធិមនុស្ស ជាអនុប្រធានបក្សសង្គ្រោះជាតិ គឺពិតជាដោយសារគុណបំណាច់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដែលនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ។
    ម៉្យាងកន្លងមក កឹម សុខា ធ្លាប់អះអាងថា រូបវាត្រូវបានគេសូកប្រាក់ សម្លុត និងចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយនោះ គឺជាការប្រឌិតព័ត៌មាន ភូតកុហក់ទាំងស្រុង ពីព្រោះបើពិនិត្យមើលជុំវិញអំពើល្អរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន គឺមិនដែលចង់យកឈ្នះចាញ់ជាមួយអ្នកនយោបាយប្រឆាំងណាម្នាក់តាមរយៈការសូកប្រាក់ ឬទិញទឹកចិត្តដោយប្រការណាមួយឡើយ ពីព្រោះគ្រប់គ្នាគឺជាមនុស្ស មិនមែនជាទំនិញទេ ហើយក៏មិនធ្លាប់សម្លុត ឬគំរាមសម្លាប់ចំពោះ កឹម សុខា នោះដែរ ផ្ទុយទៅវិញមហាជនធ្លាប់តែបានឮជាហូរហែរអំពីការប្រកាសរបស់សម្តេចតេជោហ៊ុនសែន ដែលចង់ឃើញគណបក្សប្រឆាំងមានកម្លាំង មានឥទ្ធិពលជាងនេះ ទើបសមជាដៃគូរប្រកួតប្រជែងដែលខ្លាំងជាមួយគណបក្សប្រជាជនកម្ពុជា។
    កឹម សុខា ធ្លាប់ជាប់ពន្ធនាគារក្នុងទោសព្រហ្មទណ្ឌនាពេលកន្លងមក គឺដោយសារវាប្រព្រឹត្តបំពានច្បាប់ក្នុងបទបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើថ្នាក់ដឹកនាំ ដែលសេចក្តីសំរេចនោះ គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ។
    ពលរដ្ឋខ្មែរទាំងអស់គួរគប្បីត្រូវដឹងថា កឹម សុខា គឺមានក្បួនភរច្រើនរបៀបណាស់ ក្នុងនោះ មានដូចជា ការសន្យាឱ្យប្រាក់ខែលោកយាយ លោកតា ក្នុងមួយខែ ៤ម៉ឺនរៀលសំរាប់ពិសារស្លា ម្លូរ បើសិនគណបក្សរបស់វាជាប់ឆ្នោត។ សន្យាថា នឹងដាក់ធ្មេញមាសគ្រប់គ្នា សន្យាថា ធានាទិញត្រកូន ស្តៅ ព្រលឹត កំប្លោក ពីស្រុកខ្មែរយកទៅលក់នៅអាមេរិក សន្យាថា ឱ្យពលរដ្ឋខ្មែរ គ្រប់គ្នាគ្រាន់តែធ្វើខ្ចៅយន្តហោះក៏អាចក្លាយទៅជាមហាសេដ្ឋីទាំងអស់គ្នាបានដែរ ។ល។និង។ល។
    ឧបាយកលភូតកុហករបស់ កឹម សុខា បានកើតមានឡើងតំណាលគ្នាជាមួយនឹងការលេចឮនូវព័ត៌មានពីបុគ្គលតិរិច្ឆានរូបនេះ លួចមានប្រពន្ធចុងជាច្រើននាក់ និងការចាយវាយលុយ ជំនួយរបស់សប្បុរសជនពីក្រៅប្រទេសយកទៅចិញ្ចឹមស្រីក្មេងផ្សេងទៀតផងដែរ។ ដូច្នេះ សួរថា ត្រឹមជាមេបក្សប្រឆាំងដ៏តូចមួយ កឹម សុខា ឈ្លក់វង្វេងនឹងស្រីញីយ៉ាងនេះទៅហើយ ចុះទម្រាំបានដឹកនាំប្រទេសវិញតើអាតិរិច្ឆាននេះមានពេលវេលាឯណាមកគិតគូរដោះស្រាយបញ្ហាដែលវាបានសន្យា ជាមួយប្រជាពលរដ្ឋនោះ? ហើយការសន្យានោះទៀតសោត គឺវាផ្ទុយស្រឡះអំពីទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋសើចហួសចិត្ត មិនយល់ស្របតាមទេ។
    ក៏ប៉ុន្តែ ទោះជាយ៉ាណាក៏ដោយ កឹម សុខា គ្មានវាសនានឹងបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដនោះទេ ។គឺបានត្រឹមតែជាការសន្យាខ្យល់ ដែលមានគំនិតដូចជាចៅចាក់ស្មុគ្រ តែប៉ុណ្ណោះ។ ចំពោះការសន្យារបស់បុគ្គលតិរិច្ឆាននេះវិញ បានធ្វើឱ្យពលរដ្ឋខ្មែរសំដែងការហួសចិត្តជាខ្លាំង និងថ្លែងថា កោតតែបុគ្គលតិរិច្ឆានកឹមសុខានេះគំនិតរាក់កំភែលបែបនេះសោះ ដែលហ៊ានខ្ជាក់សម្តីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅកើតដែរ។ អ្នកធ្វើនយោបាយ គួរគប្បីត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងស៊ីជម្រៅ រួមផ្សំជាមួយនឹងយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់ មានគោលនយោបាយត្រឹមត្រូវដែលបានរៀបចំឡើងដោយពហុមតិ និងស្របតាមទិដ្ឋភាពជាក់ស្តែងនៃបច្ចុប្បន្នភាព បូកផ្សំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ ដើម្បីយកមកធ្វើជាបទពិសោធន៍ ត្រីវិស័យ និងជាមាគ៌ាសំរាប់ដើរឆ្ពោះទៅមុខ។ ប៉ុន្តែ បុគ្គលតិរិច្ឆាន កឹម សុខា ពុំមាននូវលក្ខណៈសម្បត្តិទាំងនោះឡើយ ។បុគ្គលតិរិច្ឆាននេះមានតែការភូតកុហក់ និងបោកប្រាស់យកធ្វើជាយុទ្ធសាស្ត្រសំរាប់បំរើនយោបាយរបស់វាតែប៉ុណ្ណោះ ។ដូច្នេះ ការដឹកនាំបក្សតាមអារម្មណ៍ រវើរវាយរបស់ កឹម សុខា គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានទេ ។ផ្ទុយទៅវិញទង្វើបែបនោះ នឹងរិតតែនាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមកាន់តែខ្លាំងទ្វេដងថែមទៀតនូវឥរិយាបថចោលម្សៀតរបស់បុគ្គលតិរិច្ឆានតឹមសុខានេះ។
    ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស នឹងមិនជឿតាមការឃោសនាបោកប្រាស់របស់ កឹមសុខា នោះទេ។ ពីព្រោះសព្វថ្ងៃពួកគាត់ បាន និងកំពុងរស់នៅជាមួយសន្តិភាព ស្ថេរភាព សន្តិសុខពេញបរិបូរណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុនសែនជាប្រមុខដឹកនាំ។ សរុបសេចក្តីមកបុគ្គលតិរិច្ឆាន
    កឹម សុខា ពិតជាសក្តិសមបំផុតនឹងទទួលបាននូវងារថ្មីមួយក្នុងប្រវត្តិសាស្ត្រ គឺជាអ្នកនយោបាយចិត្តតិរិច្ឆានពុលទឹកមាត់ ជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់ ជាបុគ្គលតិរិច្ឆានអនុប្រធានបក្សសង្គ្រោះជាតិ ដែលស្ទាត់ជំនាញខាងការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ៕

  7. ពួកហ្អែងពូកែឈ្លោះគ្នាចឹងកាប់គ្នាងាប់អោយអស់ទៅ អ្នកចេះដឹងអាចម៏អីសំដីសុទ្ធតែពាល ពួកវាជេគ្នាចឹងដើម្បីប្រទេសវាឬដើម្បីខ្លួនវា ពួកអាថោកអាញ់ស្អបអាអ្នកនយោបាយដូចពួកឯងណាស់ គ្មានបានការ
    បើពួកហ្អែងកាប់គ្នាងាប់អស់ទៅងាយស្រួលអោយវៀតណាមនិងថៃចូលមកយកដីនិងរស់នៅបានស្រួលម្តង ពួកហ្អែងអន់ជាងឆ្កែប្រទេសចិនទៅទៀត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!