ថ្ងៃទី 22 កក្កដា 2013
ដោយ: មុនីរាជ
CEN
ភ្នំឧដុង្គ ខេត្តកណ្តាល: សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ៩ រូប ដឹកនាំដោយលោក អ៊ឹម សួស្តី បានបើកកិច្ចប្រជុំផ្ទៃក្នុង ដោយបិទទ្វារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នៅទីស្តីការគជប ដើម្បីពិភាក្សាលើលិខិតស្នើសុំរបស់លោក សម រង្ស៊ី ដើម្បីឲ្យគជប ចុះឈ្មោះលោក ក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល របស់គណបក្សសង្គ្រោះជាតិ។
ក្នុងពេលអ្នកកាសែត ទៅប្រមូលផ្តុំត្រៀមត្រា នៅគជប នាព្រឹកថ្ងៃទី២២កក្កដានេះ លោក ទេព នីថា អគ្គលេខាធិការ គជប បានឲ្យដឹងថា ថ្នាក់ដឹកនាំគជប កំពុងតែប្រជុំលើករណីរបស់លោក សមរ ង្ស៊ី។ មកដល់ម៉ោង ១០ ព្រឹកនេះ មិនទាន់សម្រេចបែបណាទេ។
សូមរម្លឹកថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ បានសរសេរលិខិតជូនលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ដើម្បីស្នើសុំឲ្យគជប បញ្ចូលឈ្មោះលោក ទៅក្នុងបញ្ជីអ្នកបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ សម្រាប់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តកណ្តាល។
លោក សមរង្ស៊ី បានសរសេរលិខិតទៅគជប ដោយយោងលើការលើកលែងទោសរូបលោក ដោយព្រះមហាក្សត្រ។ លិខិតនោះ ក៏ត្រូវបានចម្លងថ្វាយព្រះមហាក្សត្រ និងជូនលោកនាយករដ្ឋមន្ត្រីផងដែរ។
កាលពីពេលថ្មីៗនេះ គជប ធ្លាប់បានប្រកាសរួចហើយថា តាមច្បាប់ កាលកំណត់ចុះឈ្មោះអ្នកបោះឆ្នោត និងចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ បានផុតកំណត់ទៅហើយ ដូច្នេះបញ្ជីបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ មិនអាចកែប្រែបានទេ៕
សារជាតិកឹមសុខា អ្នកនយោបាយពុលទឹកមាត់
********************************
កឹម សុខា គឺជាអ្នកនយោបាយពុលទឹកមាត់ ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រ។ ប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ ចៅចាក់ស្មុគ្រ ដែលគ្មានទទួលបានអ្វីជាការពិតនោះឡើយ។
ដោយប្រសិទ្ធិនាមខ្លួនវាជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់មួយជីវិតពេលខ្លះកឹម សុខា ហាក់ដូចជាចង់បបួលប្រជាពលរដ្ឋឱ្យទៅធ្វើស្រែនៅលើមេឃ ដែលនេះ គឺជាមហិច្ឆតាដ៏គ្មានព្រំដែនរបស់អ្នកនយោបាយប្រជាភិថុត កឹម សុខា ដែលបាន និងកំពុងយកមកអនុវត្តនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាដ៏សំបូរបែបនាបច្ចុប្បន្ន។
គិតពីត្រឹមឆ្នាំ១៩៩៣មក នៅកម្ពុជាមានការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ ដែលមានគណបក្សនយោបាយប្រមាណជាង៤០ ចូលរួមធ្វើការបោះឆ្នោត នៅលើទីលានប្រជាធិបតេយ្យ ដើម្បីការប្រកួតប្រជែងគ្នា ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ។
មេដឹកនាំបច្ចុប្បន្នពិតជាបានកើតឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការផ្តល់សេចក្តីទុកចិត្តគាំទ្រតាមរយៈសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ និយាយរួមគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់លើគណបក្សដទៃ ហើយនឹងទទួលបាននូវជោគជ័យសម្រាប់អាណត្តិខាងមុខជាបន្តបន្ទាប់ទៀត។
យើងសូមទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមពិចារណានូវចំនុចរិះគន់ និងវាយប្រហារពីសំណាក់កឹមសុខាមកលើការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។ កឹមសុខាដែលជានិច្ចកាលតាំងខ្លួនជាជនតិរិច្ឆានពាលក្រៅសង្គម ធ្លាប់បាននិយាយបំផ្លើសថា ខ្លួនវា កឹម សុខា ត្រូវបានគេ សូក សម្លុត និងគេចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់វា។ បន្ថែមពីលើនេះ កឹម សុខា បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ថា ឥឡូវប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ហើយថែមទាំងបានបន្ទាបបន្ថោកថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលខ្មែរបានរួច ជីវិតពីការកាប់សម្លាប់ដោយរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នង ក្នុងនោះមានទាងក្បាលកឹមសុខាផងដែរថាមិនមែនជាជ័យជំនះរបស់ខ្មែរទៅវិញ។ ជានិច្ចកាលកឹម សុខា កំពុងជ្រួលច្របល់ក្នុងចិត្តយ៉ាងអន្ទះអន្ទែង ។ជាញឹកញាប់កឹម សុខា បានតាំងខ្លួនជាមេដឹកនាំរដ្ឋាភិបាល ក្រោមឈ្មោះថា រដ្ឋាភិបាលគណបក្សសិទ្ធិមនុស្ស(កាលនៅជាប្រធានបក្សសិទ្ធិមនុស្ស) និងថា រដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ព្រមទាំងបាននិយាយដៀលត្មះដោយការច្រណែនមកលើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ប្រៀបដូចជាមនុស្សឆ្គួត ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវដូរចេញ ……។ល។និង។ល។
ការរីករាយជាថ្មីនៅលើដែនដីសន្តិភាព នាថ្ងៃ៧មករា១៩៧៩ដែលបាននាំឱ្យ កឹម សុខា ក្លាយសមាជិកបក្សតាសឺនសាន ហើយបំផ្លាញបក្សសឺនសានអោយវិនាសអន្តរាយ, ជាប្រធានអង្គការសិទ្ធិមនុស្ស ហើយចុងក្រោយនេះ វាធ្វើមេបក្សសិទ្ធិមនុស្ស ជាអនុប្រធានបក្សសង្គ្រោះជាតិ គឺពិតជាដោយសារគុណបំណាច់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដែលនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ។
ម៉្យាងកន្លងមក កឹម សុខា ធ្លាប់អះអាងថា រូបវាត្រូវបានគេសូកប្រាក់ សម្លុត និងចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយនោះ គឺជាការប្រឌិតព័ត៌មាន ភូតកុហក់ទាំងស្រុង ពីព្រោះបើពិនិត្យមើលជុំវិញអំពើល្អរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន គឺមិនដែលចង់យកឈ្នះចាញ់ជាមួយអ្នកនយោបាយប្រឆាំងណាម្នាក់តាមរយៈការសូកប្រាក់ ឬទិញទឹកចិត្តដោយប្រការណាមួយឡើយ ពីព្រោះគ្រប់គ្នាគឺជាមនុស្ស មិនមែនជាទំនិញទេ ហើយក៏មិនធ្លាប់សម្លុត ឬគំរាមសម្លាប់ចំពោះ កឹម សុខា នោះដែរ ផ្ទុយទៅវិញមហាជនធ្លាប់តែបានឮជាហូរហែរអំពីការប្រកាសរបស់សម្តេចតេជោហ៊ុនសែន ដែលចង់ឃើញគណបក្សប្រឆាំងមានកម្លាំង មានឥទ្ធិពលជាងនេះ ទើបសមជាដៃគូរប្រកួតប្រជែងដែលខ្លាំងជាមួយគណបក្សប្រជាជនកម្ពុជា។
កឹម សុខា ធ្លាប់ជាប់ពន្ធនាគារក្នុងទោសព្រហ្មទណ្ឌនាពេលកន្លងមក គឺដោយសារវាប្រព្រឹត្តបំពានច្បាប់ក្នុងបទបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើថ្នាក់ដឹកនាំ ដែលសេចក្តីសំរេចនោះ គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ។
ពលរដ្ឋខ្មែរទាំងអស់គួរគប្បីត្រូវដឹងថា កឹម សុខា គឺមានក្បួនភរច្រើនរបៀបណាស់ ក្នុងនោះ មានដូចជា ការសន្យាឱ្យប្រាក់ខែលោកយាយ លោកតា ក្នុងមួយខែ ៤ម៉ឺនរៀលសំរាប់ពិសារស្លា ម្លូរ បើសិនគណបក្សរបស់វាជាប់ឆ្នោត។ សន្យាថា នឹងដាក់ធ្មេញមាសគ្រប់គ្នា សន្យាថា ធានាទិញត្រកូន ស្តៅ ព្រលឹត កំប្លោក ពីស្រុកខ្មែរយកទៅលក់នៅអាមេរិក សន្យាថា ឱ្យពលរដ្ឋខ្មែរ គ្រប់គ្នាគ្រាន់តែធ្វើខ្ចៅយន្តហោះក៏អាចក្លាយទៅជាមហាសេដ្ឋីទាំងអស់គ្នាបានដែរ ។ល។និង។ល។
ឧបាយកលភូតកុហករបស់ កឹម សុខា បានកើតមានឡើងតំណាលគ្នាជាមួយនឹងការលេចឮនូវព័ត៌មានពីបុគ្គលតិរិច្ឆានរូបនេះ លួចមានប្រពន្ធចុងជាច្រើននាក់ និងការចាយវាយលុយ ជំនួយរបស់សប្បុរសជនពីក្រៅប្រទេសយកទៅចិញ្ចឹមស្រីក្មេងផ្សេងទៀតផងដែរ។ ដូច្នេះ សួរថា ត្រឹមជាមេបក្សប្រឆាំងដ៏តូចមួយ កឹម សុខា ឈ្លក់វង្វេងនឹងស្រីញីយ៉ាងនេះទៅហើយ ចុះទម្រាំបានដឹកនាំប្រទេសវិញតើអាតិរិច្ឆាននេះមានពេលវេលាឯណាមកគិតគូរដោះស្រាយបញ្ហាដែលវាបានសន្យា ជាមួយប្រជាពលរដ្ឋនោះ? ហើយការសន្យានោះទៀតសោត គឺវាផ្ទុយស្រឡះអំពីទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋសើចហួសចិត្ត មិនយល់ស្របតាមទេ។
ក៏ប៉ុន្តែ ទោះជាយ៉ាណាក៏ដោយ កឹម សុខា គ្មានវាសនានឹងបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដនោះទេ ។គឺបានត្រឹមតែជាការសន្យាខ្យល់ ដែលមានគំនិតដូចជាចៅចាក់ស្មុគ្រ តែប៉ុណ្ណោះ។ ចំពោះការសន្យារបស់បុគ្គលតិរិច្ឆាននេះវិញ បានធ្វើឱ្យពលរដ្ឋខ្មែរសំដែងការហួសចិត្តជាខ្លាំង និងថ្លែងថា កោតតែបុគ្គលតិរិច្ឆានកឹមសុខានេះគំនិតរាក់កំភែលបែបនេះសោះ ដែលហ៊ានខ្ជាក់សម្តីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅកើតដែរ។ អ្នកធ្វើនយោបាយ គួរគប្បីត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងស៊ីជម្រៅ រួមផ្សំជាមួយនឹងយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់ មានគោលនយោបាយត្រឹមត្រូវដែលបានរៀបចំឡើងដោយពហុមតិ និងស្របតាមទិដ្ឋភាពជាក់ស្តែងនៃបច្ចុប្បន្នភាព បូកផ្សំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ ដើម្បីយកមកធ្វើជាបទពិសោធន៍ ត្រីវិស័យ និងជាមាគ៌ាសំរាប់ដើរឆ្ពោះទៅមុខ។ ប៉ុន្តែ បុគ្គលតិរិច្ឆាន កឹម សុខា ពុំមាននូវលក្ខណៈសម្បត្តិទាំងនោះឡើយ ។បុគ្គលតិរិច្ឆាននេះមានតែការភូតកុហក់ និងបោកប្រាស់យកធ្វើជាយុទ្ធសាស្ត្រសំរាប់បំរើនយោបាយរបស់វាតែប៉ុណ្ណោះ ។ដូច្នេះ ការដឹកនាំបក្សតាមអារម្មណ៍ រវើរវាយរបស់ កឹម សុខា គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានទេ ។ផ្ទុយទៅវិញទង្វើបែបនោះ នឹងរិតតែនាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមកាន់តែខ្លាំងទ្វេដងថែមទៀតនូវឥរិយាបថចោលម្សៀតរបស់បុគ្គលតិរិច្ឆានតឹមសុខានេះ។
ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស នឹងមិនជឿតាមការឃោសនាបោកប្រាស់របស់ កឹមសុខា នោះទេ។ ពីព្រោះសព្វថ្ងៃពួកគាត់ បាន និងកំពុងរស់នៅជាមួយសន្តិភាព ស្ថេរភាព សន្តិសុខពេញបរិបូរណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុនសែនជាប្រមុខដឹកនាំ។ សរុបសេចក្តីមកបុគ្គលតិរិច្ឆាន
កឹម សុខា ពិតជាសក្តិសមបំផុតនឹងទទួលបាននូវងារថ្មីមួយក្នុងប្រវត្តិសាស្ត្រ គឺជាអ្នកនយោបាយចិត្តតិរិច្ឆានពុលទឹកមាត់ ជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់ ជាបុគ្គលតិរិច្ឆានអនុប្រធានបក្សសង្គ្រោះជាតិ ដែលស្ទាត់ជំនាញខាងការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ៕
នៅសូញសាញណាស់វ៉ើយ ។ ព្រមក៏បាន មិនព្រមក៏បាន ។ ព្រមក៏យ៉ាប់ មិនព្រមក៏យ៉ាប់ ។
ហាស ហា ហាស ហា ហាស ហា មើលចុះ តំរិះជិះក៏អែងហើយ ។ ជួយមិនបានទេ
អាណាចងអានោះស្រាយទៅ ។
American and Western Countries, they must feel ridiculous to see 8 party campaign for their
election on July,28.
In spite the fact that, in American and Western Countries, they have only two candidate to
run for the president. First run for Democracy and the second for Republican.
So if Sam Rainsy cannot join the election, people should not wasting times and money to vote for the meaningless of no competition candidates, because the World are not excepted. And they should let Hun Sen stay in power without people votes it forever.
NEC should be more brave than this. for the sake of Cambodia, NEC must be neutral. NEC must not be a tool of ruling party.
អាជាត អើយអាជាត សរសេរដូច ហ្អែងនេះ វាគ្មាននរណាគេស្ដាប់ទេ អញគ្រាន់តែចង់ប្រាប់ឲ្យ ហ្អែងដឹងថា អាឡូវនេះ ស្អីៗវាជិតដល់ទីបញ្ចប់ហើយ ចូរកុំរងាវខ្លាំងពេក វាឥតប្រយៅជន៏ទេ
ហាស ! ហាស បន្លាមុតយកបន្លាជួស នេះការជាដឹកនាំដ៏អស្ចារ្យរបស់សម្តេចតេជោសែន ដែលមនុស្សថោកទាប ស្រេកឃ្លានចង់បានតែអំណាច មានគំនឹតអាក្រក់ចំពោះជាតិ និងប្រជាជនស្មានមិនដល់ ហាស! ហាស
ជយោ ! សម្តេចតេជោសែន
******************
ការសម្រេចចិត្តមួយដែលរំលូតការចម្លង បដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់”មកកម្ពុជា
**************************************
ភ្នំពេញ: នៅពេលដែលអ្នកនិពន្ធសរសេរអត្ថបទនេះដំបូង គឺចង់ធ្វើការវិភាគថា តើបក្សប្រឆាំងកំពុងតែចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នៅមុនពេលបោះឆ្នោត ឬយ៉ាងណា ដោយហេតុថា លោកសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតលោកត្រូវត្រឡប់មកកម្ពុជាវិញ ទោះបីជាលោកត្រូវប្រឈមនឹងការចាប់ខ្លួន។
ប៉ុន្តែនៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការវិភាគនេះ សម្តេចហ៊ុន សែន បានសម្រេចចិត្តស្នើទៅកាន់ព្រះមហាក្សត្រ ដើម្បីព្រះរាជទានការលើកលែងទោសដល់លោក សម រង្ស៊ី ដែលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ លោកក៏ទទួលការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា។ ដូច្នេះ ការវិភាគត្រូវបានប្តូរទិសទៅរកថា តើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី មានសារសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់លោកសម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
នៅក្នុងទិដ្ឋភាពចំពោះមុខមួយ រដ្ឋាភិបាលកម្ពុជា បានដកថយមួយជំហានចំពោះចំណាត់ការចំពោះលោក សម រង្ស៊ី ដែលមានទោសជាង១០ឆ្នាំជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួន បើសិនជាគាត់វិលត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។ ការវិភាគជ្រៅជាងនេះ គណបក្សកាន់អំណាច និងសម្តេចនាយករដ្ឋមន្ត្រី អាចនឹងទទួលការគោរពច្រើនពីការសម្រេចចិត្តមួយនេះ។ ទីមួយ ការលើកលែងទោសដល់លោក សម រង្ស៊ី អាចធ្វើឲ្យការបោះឆ្នោតនៅកម្ពុជា កាន់តែមានលក្ខណ:សេរី និងប្រជាធិបតេយ្យ ខណ:ដែលកម្ពុជាបានលះបង់បន្តិច អំពីគោលការណ៍ច្បាប់ និងយុត្តធម៌សង្គម។ សំខាន់ជាងនេះ ការលើកលែងទោសដល់លោក សម រង្ស៊ីនោះ គឺមានន័យថា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នា រវាងកម្លាំងប៉ូលិសអនុវត្តច្បាប់ និងក្រុមអ្នកគាំទ្ររបស់លោកសម រង្ស៊ី នៅពេលដែលលោកសម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ ហើយគាត់ត្រូវចាប់ខ្លួននៅព្រលានយន្តហោះ ក្នុងករណីដែលគ្មានការលើកលែងទោស។ វាទំនងជាអំពើហិង្សា អាចនឹងកើតមាននៅពេលនោះ ដោយសារតែការតទល់គ្នា រវាងសមត្ថកិច្ច និងក្រុមអ្នកគាំទ្ររបស់លោក សម រង្ស៊ី និងគណបក្សង្គ្រោះជាតិ។ តាមពិតទៅនោះ មជ្ឈដ្ឋានជាច្រើន បានមានការព្រួយបារម្ភបែបនេះ មុនពេលព្រះមហាក្សត្រ ព្រះរាជទានការលើកលែងទោសដល់លោក។
ដូច្នេះតាមការវិភាគជ្រុងមួយនោះ គណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ីផ្ទាល់ បានឈ្នះចិត្តរដ្ឋាភិបាល និងសម្តេចហ៊ុនសែន ដោយជំរុញឲ្យមានការលើកលែងទោសដល់លោក សម រង្ស៊ី។ ប៉ុន្តែការវិភាគស៊ីជម្រៅជាងនេះ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់មេបក្សប្រឆាំងនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” មកកាន់ប្រទេសកម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាច។ សម្តេចអាចនឹងព្រួយបារម្ភថា ការប្រឈមមុខដាក់គ្នា រវាងអាជ្ញាធរ និងក្រុមអ្នកគាំទ្រលោកសម រង្ស៊ី អាចនឹងនាំដល់ការបង្ហូរឈាមមនុស្ស។ ដូច្នេះ គណបក្សប្រឆាំង ក៏មិនអាចដើរដល់គោលដៅនៃការជំរុញការបះបោរ។
ហេតុអ្វីបានជាមានការវិភាគថា ការបះបោរប្រជាជន គឺជាគោលដៅចង់បានបំផុតរបស់លោក សម រង្ស៊ី និងគណបក្សប្រឆាំង?
ការពិតដ៏រឹងមាំចំនួនពីរ អាចគាំទ្រការវិភាគតាមទិដ្ឋភាពនេះ។ ទីមួយ ការវិភាគទូទៅ គឺគណបក្សប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតនេះ ហើយបន្តកាន់អំណាចទៀត។ នេះជាការសន្និដ្ឋានរបស់អ្នកវិភាគជាច្រើន និងសារព័ត៌មានអន្តរជាតិល្បីៗ ដូចជា AFP AP Kyodo Reuters ជាដើម។
ដូច្នេះ គណបក្សសង្គ្រោះជាតិ នឹងមិនអាចចូលកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ ដោយអ្នកវិភាគ និងសារព៍ត៌មានបរទេស ពិតជាត្រឹមត្រូវមែននោះ។
ទីពីរ លោក សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការបះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
ហេតុអ្វីមានការវិភាគថា លោក សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះ?
ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលជាង ២ឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់លោក សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម រង់ចាំតែពេលវេលាទុំជោរ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមលោកហៅថា “ការផ្លាស់ប្តូរ”។
បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមេនផងដែរ។
នៅពេលមានការដួលរលំតៗគ្នាបែបនេះ លោក សម រង្ស៊ី ក៏ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា លោក សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដោយចង់រៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
គណបក្សរបស់លោក មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមរយ:ទស្សនកិច្ចដ៏កម្ររបស់លោកសមរង្ស៊ី។ នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ទៅហើយនោះ។
ជាមួយនឹងចំណងជើង “លោក សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ “អំណាចប្រជាជន ”នៅកម្ពុជា សេចក្តីថ្លែងការណ៍របស់គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
សកម្មភាពថ្មីៗនេះរបស់លោក សម រង្ស៊ី ក៏បានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំង។ លោក សម រង្ស៊ី បានសម្រេចហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ ប៉ុន្តែទន្ទឹមនោះ គណបក្សរបស់គាត់ ក៏ត្រៀមមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់នៅព្រលានយន្តហោះផងដែរ។
សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាមសាលក្រមតុលាការ ហើយចាប់ខ្លួនលោក សម រង្ស៊ី ហើយអ្នកគាំទ្រគាត់ មិនបណ្តោយឲ្យប៉ូលិសចាប់ខ្លួនគាត់នោះ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់លោក សម រង្ស៊ី ហើយការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ចំណែកផលវិបាកគឺគ្មាននរណានឹកស្មានដល់ឡើយ។
ការចាប់លោក សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះការបះបោរមួយ តាមអ្វីដែលលោក សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍ផ្កាឈូក។
ទស្សនាវដ្តី The Economist បានសន្និដ្ឋានថា ប្រទេសទុយណេស៊ី ប្រទេសអេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេម៉េន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ទាំងនោះ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវឡើយ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលនៅឡើយ។
ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។ ចំណែកលោក សម រង្ស៊ី ក៏មិនគួរគិតអំពីអ្វីដែលបំផ្លិចបំផ្លាញ សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែរ ៕
ចុះឈ្មោះអោយវាទៅ សូមជួយបន់ ព្រោះអាកឹមសុខាវាអង្វរខ្លាំងណាស់កុំអោយសមរង្សីឈរឈ្មោះនៅកំពង់ចាម
ព្រោះអាកឹមសុខា វាខ្លាចវាដេកអេះស្រែង
***********************
បក្សសាងគ្រោះជាតិនឹងចាញ់ឆ្នោតដាច់នៅអាណត្តិទី៥នេះ
***************************************************************************
មេដឹកនាំគណបក្សប្រឆាំង មាន កឹម សុខា និងសម រង្ស៊ី តែងតែធ្វើសង្រ្គាមចិត្តសាស្រ្តនយោបាយស្តីពីកំនើននៃចំនួនអ្នកគាំទ្រគណបក្សរបស់ពួកខ្លួននៅគ្រប់ទីកន្លែង និងអះអាងពីជ័យជំនះ នៃគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្រមួយបង្ហាញថា គណបក្សប្រឆាំងនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរខុសពីអាណត្តិមុនៗ ។
កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែដើរភូតរាស្ត្រនៅតាមបណ្តាវេទិកានានារបស់គណបក្សនេះ ដោយលើកឡើងថា អ្នកនៅបរទេសបានគាំទ្រគណបក្សនេះភ្លូកទឹកភ្លូកដី ហើយនៅពេលអាម្សៀរនេះមកពីបរទេស ដែលវាប្រាប់ខ្មែរនៅក្រៅប្រទេសថា ប្រជាពល រដ្ឋខ្មែរនៅក្នុងប្រទេស បានគាំទ្រគណបក្សសង្គ្រោះជាតិភ្លូកទឹកភ្លូកដី ។
ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ពេលដែលវាចុះទៅជួបអ្នកស្រុក នៅស្រុកកោះធំ គេឃើញមានប្រជាពលរដ្ឋចូលរួមស្តាប់លោកតែជាង១០០នាក់ប៉ុណ្ណោះ ។ ចំណែកកម្មវិធី របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយសម រង្ស៊ីនៅប្រទេសកាណាដា កាលពីថ្ងៃទី៤ ខែ ឧសភា គេឃើញមានអ្នកចូលររួមស្តាប់ត្រឹមតែពី៥០ ឬ៦០នាក់ប៉ុណ្ណោះ ។ ការពិត ការប្រមូលផ្តុំខ្លះនៅក្រៅប្រទេស ដោយសារតែប្រើឈ្មោះសមាគមផងទេ ទើបមានមនុស្សខ្ទង់ សិបនាក់ចូលរួមនោះ ។ នៅប្រទេសខ្លះអ្នកកាន់កាម៉េរាវីដេអូ មិនទាំងហ៊ានថតបង្ហាញអ្នកចូលរួមផង ព្រោះខ្លាចទស្សនិកជនឃើញចំនួនអ្នកចូលរួមតិចពេក តួយ៉ាងដូចជានៅប្រទេសហ្វាំងឡង់ កាលពីដើមឆ្នាំនេះ គឺនៅពេលដែល កឹម សុខា និងសម រង្ស៊ី បានចូលរួមនៅ ក្នុងការជួបពិភាក្សាជាមួយមនុស្សប្រមាណពី ១០ ទៅ២០នាក់ ។
នៅថ្ងៃទី៩ ខែមេសាកន្លងទៅកឹម សុខា បាននិយាយទាំងស្អកកថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដោយសារគោលនយោបាយ៧ចំណុចរបស់ខ្លួន ដែលរួមមានការផ្តល់ប្រាក់ខែ អោយចាស់ៗក្នុងម្នាក់ៗ៤ម៉ឺនរៀល ការតម្លើងប្រាក់ខែអោយកម្មករ ក្នុងម្នាក់ៗ១៥០ ដុល្លារ ការតម្លើងប្រាក់ខែអោយមន្ត្រីរាជការ ក្នុងម្នាក់ៗ ១លានរៀល ជាដើម ។ ល។ ដែលវានៅបានអះអាងថា ធម៌ទាំង៧ចំនុចរបស់គណបក្សសង្រ្គោះជាតិនឹងរំលាយចោលនូវគោលនយោបាយទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ? (បង្កើតរបបខ្មែរក្រហមថ្មី ) ។
គេនៅចាំបានថា នៅមុន និងក្នុងពេលយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ ២០០៨ កឹម សុខា ដែលកាលណោះ វាជាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាង នៅខេត្តបាត់ដំបងថា គណបក្សរបស់វា នឹងដណ្តើមយកអាសនៈសភាអោយបាន ៥០ អាសនៈ ។ ចំណែកឯសម រង្ស៊ីវិញ គឺចេះតែស្រែកថា ឈ្នះហើយៗ គ្រប់ៗរដូវបោះឆ្នោត តែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ ឯគណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ នៅរដ្ឋសភា ។
ជាលទ្ធផលជាក់ស្តែង គេមើលឃើញថា មេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ ចេះតែក្បួនចិត្តសាស្ត្រតែមួយក្បួនគត់ គឺតម្លើងតម្លៃរបស់ខ្លួនអោយខ្ពស់កប់ពពក អោយមនុស្សទូទៅជឿថាពិតជាដូចគេអះអាងមែន ដើម្បីងាយនឹងច្រានចោលលទ្ធផលជាក់ស្តែង ដែលបង្ហាញការពិតនៃកម្លាំងគាំទ្ររបស់ពួកគេ ។
ប្រសិនបើគេគណនាតាមបែបវិទ្យាសាស្ត្របន្តិច ដោយគ្រាន់តែយកលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI កាលពីឆ្នាំ២០១១ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅចំនួន៨២ភាគរយ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលត្រឹមត្រូវ នោះមានន័យថា អ្នកមិនពេញចិត្តមានមិនដល់២០ ភាគរយផង ឬថា១៨ភាគរយ ។ អ្នកដែលមិនពេញចិត្តនឹង រដ្ឋាភិបាល ក៏មិនប្រាកដថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ គឺមានអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រចលនាផ្សេងៗ និងអ្នកដែលមិនគាំទ្រគណបក្ស ឬចលនានយោបាយណាមួយ ។ ហេតុដូចនេះ តើអ្នកគាំទ្រសម រង្ស៊ី នឹងកឹម សុខា មានប៉ុន្មានភាគរយ ក្នុងចំណោមអ្នកមិនពេញចិត្តទាំង១៨ ភាគរយនោះ? ចម្លើយគឺវារឹតតែតិចជាង១៨%ទៅទៀត ។ តើអោយគណបក្សសង្គ្រោះជាតិ ទៅឈ្នះឆ្នោតយ៉ាងម៉េចនឹងបាន?
ការពិត គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតតាមរយៈសារុង ក្រមា ប៊ីចេងនោះ ខ្លួនឯងកំពុងតែដើរទិញសន្លឹកឆ្នោតជឿពីពលរដ្ឋ ដោយសន្យាថានឹងផ្តល់ប្រាក់ខែ៤ម៉ឺនរៀលអោយមនុស្សចាស់ក្នុងម្នាក់ ១៥០ដុល្លារសំរាប់កម្មករម្នាក់ ១លានរៀលសំរាប់មន្ត្រីរាជការម្នាក់ៗ ។ ការកុហកនេះ ត្រូវបានគេគិតថា គណបក្សសង្រ្គោះជាតិកំពុងតែបោកបញ្ឆោត និងប្រមាថមើលងាយប្រជាពលរដ្ឋ ។ ការមើលស្រាលតម្លៃរបស់ពលរដ្ឋតាមរយៈនយោបាយភូតភរនេះ នឹងធ្វើអោយពួកគេបង់នូវតម្លៃមួយនៅទីបញ្ចប់ ដោយសារតែការសម្រេចចិត្តរបស់ពលរដ្ឋ ។
យើងសាកគិតបន្តិចទៅមើល! តើប្រជាពលរដ្ឋភាគច្រើនជឿលើគណបក្សសង្រ្គោះជាតិ ដែលសន្យាហើយអត់អាចធ្វើបាន ឬមួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ ហើយកំពុងតែធ្វើការតម្លើងបៀវត្សកម្មករនោះ?
ហេតុអ្វីបានជាថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានតាមការសន្យា? ព្រោះពួកមេដឹកនាំនៃគណបក្សនេះ សុទ្ធតែធ្លាប់សន្យាកាលពីការបោះឆ្នោត អាណត្តិមុនៗ ហើយមិនអាចធ្វើបាននៅក្រោយពេលបោះឆ្នោត ។ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ កន្លងទៅនេះ គណបក្សសិទ្ធិ មនុស្សរបស់កឹម សុខា សន្យាថាផ្តល់គោ២ក្បាលអោយប្រជាពលរដ្ឋក្នុងមួយគ្រួសារ តែដល់បោះឆ្នោតហើយ បានតំណែងក្រុមប្រឹក្សាឃុំ ពួកគេ មិនបានទិញគោចែកប្រជាពលរដ្ឋដូចការសន្យាទេ ។
នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ ការតម្លើងប្រាក់ខែ និងការផ្តល់សេវាផ្សេងៗ ជាដើម សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់ពួកគេ។ដល់បោះឆ្នោតរួច ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការនៅតែដដែល ឯពួកអ្នកបានកៅអីតំណាងរាស្រ្ត នាំគ្នាស៊ីប្រាក់ខែម្នាក់ៗ ជិត២០០០ដុល្លារ ក្នុង មួយខែ ហើយកំណាញ់ និងមិនសូវចេះធ្វើបុណ្យទៀត ។ នៅពេលដែលពលរដ្ឋដេញដោលសួររកអ្វីដែលពួកគេសន្យា ពួកគាត់ឆ្លើយថា «មកពីពួកគាត់មិនឈ្នះឆ្នោតដាច់» ។ ហេតុនេះ គេមើលឃើញថា ពួកគាត់ចេះតែថា ឯការដោះសារក៏ងាយទៀត ។ រឿងបែបនេះ ពលរដ្ឋបានដឹង និងធ្លាប់ភ្លក្សរសជាតិជាច្រើនលើកមកហើយ ។ ពេលស្រុកទេស មានការធ្វើបុណ្យទានតាមវត្ត ឬអភិវឌ្ឍន៍ភូមិស្រុក ទោះជាលក្ខណៈសាធារណៈក្តី ឯកជនក្តី អ្នកស្រុកឃើញមុខតែមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជន ។ ជាទិដ្ឋភាពនយោបាយ ពួកគាត់ប្រាកដជាបាត់បងជំនឿលើមេដឹកនាំបក្សប្រឆាំង។
សរុបសេចក្តីមក ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពវិទ្យាសាស្ត្រ គណបក្សសង្រ្គោះជាតិ នឹងមិនអាចទទួលបាននូវសម្លេងឆ្នោតលើសពី៧% ទេ នៅក្នងការបោះឆ្នោតអាណត្តិទី៥នេះ ៕
Cheath,
I feel bad for Cheath because he has rabies.
Rabies particularly common in dogs, unfortunately it common in Mr. Cheath.
ខំនិយាយណាស់ សុទ្ធតែពាក្យនិយាយទាំងធ្មេចភ្នែក ពាក្យចាស់លោកថា ឆ្លុះកញ្ចក់ធ្មេចនេត្រា រឺក៏និយាយទាំងខ្លាច ព្រោះដឹងថាកំពុងតែឈានទៅរក តៃសាកទៅហើយរឺ? ខ្មាស់គេណាស់ ដល់ពេលនេះទៅហើយ នៅតែភ្លើៗ មិនដឹងពីព្រឹត្តការណ៍ កើតនៅក្នុងស្រុកយើងដល់ណាហើយ
យើងសូមបង្ហាញបន្តិចចុះ ជិះកង់ទៅតាមផ្លូវសួរក្មេងៗតាមផ្លូវក៏វាដឹងដែរ សូមលោជាតិកុំធ្វើភ្លើអញ្ចឹងទៀត
អ្នកឈ្នះគឺខ្មែរ
ពួកហ្អែងពូកែឈ្លោះគ្នាចឹងកាប់គ្នាងាប់អោយអស់ទៅ អ្នកចេះដឹងអាចម៏អីសំដីសុទ្ធតែពាល ពួកវាជេគ្នាចឹងដើម្បីប្រទេសវាឬដើម្បីខ្លួនវា ពួកអាថោកអាញ់ស្អបអាអ្នកនយោបាយដូចពួកឯងណាស់ គ្មានបានការ
បើពួកហ្អែងកាប់គ្នាងាប់អស់ទៅងាយស្រួលអោយវៀតណាមនិងថៃចូលមកយកដីនិងរស់នៅបានស្រួលម្តង ពួកហ្អែងអន់ជាងឆ្កែប្រទេសចិនទៅទៀត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!