មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ខេត្តមណ្ឌលគិរី ប្ដឹងមន្ត្រីគណបក្សកាន់អំណាចពីបទជេរប្រមាថលោក សម រង្ស៉ី។
ដោយ វណ្ណ វិចារ
2013-07-22
RFA

ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តមណ្ឌលគិរី លោក ឃុំ កាន ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣។ RFA/Van Vichar
ក្រុមការងារប្រតិបត្តិគណបក្សសង្គ្រោះជាតិ អះអាងថា អនុប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី ឈ្មោះ ឃៀង ហាន បានជេរប្រមាថគណបក្សសង្គ្រោះជាតិ និងជេរលោក សម រង្ស៉ី កាលពីព្រលប់ថ្ងៃទី២០ ខែកក្កដា ខណៈដែលក្រុមការងារបក្សប្រឆាំងទៅទិញម្ហូបនៅហាងបាយមួយក្នុងក្រុងសែនមនោរម្យ។
នេះជាបណ្ដឹងជាផ្លូវការលើកទី១ហើយ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២៦ ខែមិថុនា នៅខេត្តមណ្ឌលគិរី។ បណ្ដឹងនេះត្រូវបានមន្ត្រីគណបក្សសង្រ្គោះជាតិ ប្ដឹងមន្ត្រីគណបក្សកាន់អំណាចដែលកាន់ការជាអនុប្រធានមន្ទីរផែនការខេត្តផងនោះ ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់សុខដុម និងប្ដឹងចូលទៅកាន់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhco) ដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តមណ្ឌលគិរី លោក ឃុំ កាន បានរៀបរាប់ថា កាលពីព្រលប់ថ្ងៃទី២០ ខែកក្កដា ក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រមាណ ៧នាក់ ដែលមានពាក់អាវគណបក្សជាប់ខ្លួននោះ បានចូលទៅទិញម្ហូបអាហារនៅផ្ទះលក់បាយរបស់ប្រពន្ធលោក ឃៀង ហាន។ បន្ទាប់មក លោក ឃៀង ហាន ក៏ចាប់ផ្ដើមជេរប្រមាថគណបក្សសង្គ្រោះជាតិ និងរាលដាលប្រមាថធ្ងន់ៗដល់លោក សម រង្ស៉ី ថែមទៀត។ លោកបន្តថា មន្ត្រីគណបក្សសង្គ្រោះជាតិ មិនបានតបតអ្វីឡើយ ហើយក៏នាំគ្នាជិះឡានចេញពីផ្ទះនោះទៅ។
លោកបន្តថា គណបក្សសង្គ្រោះជាតិ មានសិទ្ធិគ្រប់គ្រាន់ដើម្បីស្វែងរកយុត្តិធម៌ ហើយការជេរប្រមាថនេះជាការគំរាមកំហែងផ្នែកនយោបាយ៖ «ខ្ញុំចូលទៅទិញម្ហូបហ្នឹងគេឃើញពាក់ខោអាវគណបក្ស វាជេរហ្នឹងមិនមែនជេរខ្ញុំទេ ជេរថា បក្សស្អីបក្សសង្គ្រោះអី សម រង្ស៉ី អី អាបោកប្រាស់។ ឲ្យធ្វើម៉េចដោះស្រាយតាមផ្លូវច្បាប់។ ហ្នឹងជាការគំរាមកំហែងផ្នែកនយោបាយសុទ្ធសាធ ខ្ញុំមិនដែលស្គាល់គាត់ហ្នឹងទេ»។
លោកបន្តថា ក្រុមការងារគណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ បន្ទាប់ពីមានការគំរាមកំហែងបែបនេះ។
យ៉ាងណាមិញអនុប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី លោក ឃៀង ហាន មានប្រសាសន៍ថា រឿងរ៉ាវដំបូងជារឿងទំនាស់ក្នុងគ្រួសារលោកប៉ុណ្ណោះ មិនមែនជាជម្លោះរវាងលោកនិងមន្ត្រីគណបក្សសង្គ្រោះជាតិឡើយ។ លោកបន្តថា លោកមិនមានបំណងប្រមាថគណបក្សសង្គ្រោះជាតិ ជេរលោក សម រង្ស៉ី ឬគំរាមកំហែងសកម្មជនបក្សប្រឆាំងទេ តែលោកតមាត់នឹងមន្ត្រីបក្សប្រឆាំងដែលចោទរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ថាពុករលួយប៉ុណ្ណោះ។
លោកបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្សកាន់អំណាច លោកមិនអនុញ្ញាតឲ្យមន្ត្រីបក្សប្រឆាំងដៀលរដ្ឋាភិបាលថា ពុករលួយ ឬមិនយកចិត្តទុកដាក់ចំពោះរាស្ត្រជាដាច់ខាត៖ «គេថាមិនរីកចំរើនទេ ខ្ញុំអន់ចិត្ត និយាយហើយនិយាយទៀត ខ្ញុំក៏កាន់ជើងដែរ។ ខ្ញុំគ្មានបំណងជេរគេទេ ដល់ពេលគេនិយាយអ៊ីចឹងខ្ញុំទ្រាំមិនបានក៏ដាក់ប្រាវៗពីរបីម៉ាត់ទៅវិញទៅមកដែរទៅ»។
ទោះជាយ៉ាងណាក្តី សាក្សីនៅកន្លែងកើតហេតុដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ សុទ្ធតែបញ្ជាក់ថា មន្ត្រីបក្សសង្គ្រោះជាតិ មិនបានតបតនឹងមន្ត្រីបក្សកាន់អំណាចទេ ហើយក្រុមការងារគណបក្សប្រឆាំង ក៏មិនធ្លាប់ស្គាល់បុគ្គលឈ្មោះ ឃៀង ហាន ដែរ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសេវាកម្មច្បាប់នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី លោក ហាច ប្រណី មានប្រសាសន៍ថា ស្ថាប័នជំនាញបានទទួលពាក្យបណ្ដឹងនេះពីភាគីដើមបណ្ដឹងរួចហើយ ដោយកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃណាត់ជួបដើម្បីដោះស្រាយ។ លោកបន្តថា រឿងរ៉ាវទាស់សំដីគ្នានេះ អាចកើតឡើងដោយសារចុងចោទនោះស្រវឹងស្រា។ តែយ៉ាងណាក្តី ស្ថាប័នជំនាញនឹងធ្វើការងារតាមច្បាប់។
ទោះយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍ថា សមាគមអាដហុក បានទទួលពាក្យបណ្ដឹងពីសកម្មជនគណបក្សសង្គ្រោះជាតិ ដើម្បីអន្តរាគមន៍ទៅកាន់ស្ថាប័នអយ្យការ។ លោកបន្តថា ដើមបណ្ដឹងចង់ឲ្យច្បាប់ការពារសុវត្ថិភាព ពួកគេឲ្យរួចផុតពីការគំរាមកំហែងផ្នែកនយោបាយ ប៉ុន្តែសមាគមអាដហុក នឹងចុះអង្កេតករណីនេះឲ្យបានលំអិតបន្ថែមទៀតនៅពេលខាងមុខ៖ «សមាគមអាដហុក មិនទាន់បានស៊ើបអង្កេតច្បាស់លាស់នៅឡើយទេ គ្រាន់តែបានទទួលពាក្យបណ្ដឹង»។
មកដល់ថ្ងៃទី២១ ខែកក្កដា នេះ ស្ថាប័នរៀបចំការបោះឆ្នោតនៅខេត្តមណ្ឌលគិរី ទើបតែបានទទួលពាក្យបណ្ដឹងក្នុងករណីនេះតែមួយគត់។ តែក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខេត្តមណ្ឌលគិរី នេះ មានករណីមិនប្រក្រតីកើតឡើងមួយចំនួន ដូចជាករណីបក្សសង្គ្រោះជាតិ ចោទថា មេភូមិក្នុងស្រុកកោះញ៉ែក ដកឌីសឃោសនារបស់បក្សប្រឆាំងពីពលរដ្ឋ ករណីនាយប៉ុស្តិ៍ឃុំពូជ្រី ទូរស័ព្ទហៅសកម្មជនគណបក្សសង្គ្រោះជាតិ ទៅជួប បន្ទាប់ពីលើកស្លាកបក្សប្រឆាំងដាក់មុខផ្ទះ និងករណីចោទថា មន្ត្រីគណបក្សប្រជាជនទិញទឹកចិត្តពីម្ចាស់ឆ្នោតនៅឃុំស្រែឈូក ស្រុកកែវសីមា ជាដើម។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា បើគិតត្រឹមថ្ងៃអាទិត្យ ទី២១ កក្កដា ត្រូវនឹងថ្ងៃទី២៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត គ.ជ.ប បានទទួលបណ្ដឹងចំនួន ២៧៥ ហើយបានដោះស្រាយរួចចំនួន ២២៦បណ្ដឹង។ កន្លងទៅ គណបក្សសង្គ្រោះជាតិ ឈានមុខគេក្នុងការប្ដឹងពីករណីមិនប្រក្រតីទាំងឡាយដែលកើតមានក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
ករណីបណ្ដឹងធំចុងក្រោយនៅថ្នាក់ជាតិនោះ ជាករណីបាញ់ប្រហារលើទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២០ ខែកក្កដា ដែលអាជ្ញាធរមានសមត្ថកិច្ចមិនទាន់វែកមុខជនល្មើសបាននៅឡើយ។ ករណីនេះត្រូវបានសង្គមស៊ីវិលចាត់ទុកថា ជាការគំរាមកំហែងផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.បបដិសេធសំណើសុំចុះឈ្មោះរបស់លោក សម រង្ស៊ី
- គ.ជ.ប.ទទួលបានបណ្ដឹងជិត៤០០ក្នុងរយៈពេល៣សប្ដាហ៍
- ពលរដ្ឋនៅកំពង់ឆ្នាំងបារម្ភថាការបោះឆ្នោតធ្វើឡើងដោយមិនសម្ងាត់
- គ.ជ.បនឹងប្រជុំបន្ទាន់លើសំណើសុំចុះឈ្មោះបោះឆ្នោតរបស់លោក សម រង្ស៊ី
- សកម្មជនបក្សសង្គ្រោះជាតិបារម្ភពីសុវត្ថិភាពក្រោយការគំរាមសម្លាប់
- អ្នកហែបក្សប្រជាជនជាង៥០នាក់របួសដោយសារធ្លាក់ពីលើរថយន្ត
- ភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនិងស្ថានភាពនៅកម្ពុជា
- បក្សប្រជាជនមិនបារម្ភពីវត្តមានលោក សម រង្ស៊ី នៅកម្ពុជា
- NDI រៀបចំវេទិកាជូនម្ចាស់ឆ្នោតសួរបេក្ខជនតំណាងរាស្ត្រនៅតាកែវ
បើខ្ញុំវីញប្រាកដជាវាយអាគាត់នោះ១ដៃអោយបែបមាត់ជ្រុះធ្មេញដល់ដីជាមិនខាន មិនញីលោក
ទេ !
ដំរីជាល់គ្នា ងាប់ស្រមោច សង្អារ ទៅវិញទេ, បើខ្លាំងពូកែ ហ៊ានគាំទ្រនឹងរាយការណ៍ថា: យួនចូលស្រុកផងទៅ អាឃៀន ហាន?
that fucking bitch and hun sen are not too different.
they both have been practicing COMMUNIST STYLE AND DICTATORSHIP TECHNIGUES.
Where is human right? Anybody can say what ever they want. Suong Sophorn insulted the prime minister. And who is Sam Rainsy? He is just a civilian, what wrong with insulting him?
ពួកហ្អែងពូកែឈ្លោះគ្នាចឹងកាប់គ្នាងាប់អោយអស់ទៅ អ្នកចេះដឹងអាចម៏អីសំដីសុទ្ធតែពាល ពួកវាជេគ្នាចឹងដើម្បីប្រទេសវាឬដើម្បីខ្លួនវា ពួកអាថោកអាញ់ស្អបអាអ្នកនយោបាយដូចពួកឯងណាស់ គ្មានបានការ
បើពួកហ្អែងកាប់គ្នាងាប់អស់ទៅងាយស្រួលអោយវៀតណាមនិងថៃចូលមកយកដីនិងរស់នៅបានស្រួលម្តង ពួកហ្អែងអន់ជាងឆ្កែប្រទេសចិនទៅទៀត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
បន្ទាប់មកទៀតអា សយ សុភាពប្រហែលជាដាច់ក្បាលជាមិនខាន បន្ទាប់ពីវាកោរសក់រួច។ ពីព្រោះអីការកោសក់របស់វាបានធ្វើអោយហ៊ុន សែន មិនសប្បាយចិត្តទាល់តែសោះ ដោយមានន័យថាការ កោរសក់របស់ អា សយ សុភាព គឺជាការឌឺដងអោយគាត់នឹងក្រុមគណះបក្សប្រជាជនមួយចំនួនដែល សុខចិត្តដាក់ក្បាល បើសិនជាការទប់ស្កាត់ការបំផ្លាញព្រៃឈើមិនបានសំរេច និង បើសិនជាមានវត្តមាន លោក សមរង្ស៊ី
វិលត្រលប់មកមាតុភូមិវិញ ។ ម្យ៉ាងវិញទៀតវាក៏ជាឆ្លើយតបចំអកអោយអា Cheathដែរ ដែលវាហ៊ានយកក្បាលវាមកភ្នាល់បើសិនជាលទ្ធផលនៃការបោះឆ្នោត ក្នុងអណត្តិនេះ គណះបក្សសង្គ្រោះជាតិ ត្រូវធ្លាក់ចុះសំលេង ពីអណត្តិមុន ។ ប៉ុន្តែយ៉ាងណាក៏ទង្វើអាសយ សុភាព សរបញ្ជាក់អោយឃើញថា វា គឺជាអ្នកដែលចេះទទួលខុសត្រូវគ្រាន់បើណាស់ដែរ ដែល ខុស ពី ហ៊ុន សែន និង ក្រុមរបស់គាត់ ជាពិសេស គឺ អាCheath .
សំនួរ : អាCheathតើហ្អែងហ៊ាន ទទួលខុសត្រូវចំពោះ សំដីហ្អែងដែលបាននិយាយនោះទេ ? ហើយក្បាលហ្អែង ហ៊ានដាច់ចេញពីករដែរអត់ ? ប៉ុន្តែសំរាប់ចិត្តអញវីញក្បាលហ្អែងវាគ្មានតំលៃអីនឹងអោយអញទារយកនោះទេ ក្រោយពេលបោះឆ្នោតហើយនោះ អ្វីដែលអញចង់បាន គឺការចូលរួមបញ្ចេញគំនឹតរបស់ហ្អែងប្រកបទៅដោយការស្ថាបនាជាតិអោយបានរីកចំរើននោះទៅបានហើយ ។ បើខុសហ៊ាន ថាខុស បើត្រូវហ៊ានថាត្រូវ ? កុំសូវងាប់មុខដោយសារលាភសក្ការះ និងភាពស៊ីជោរពេក ។
ក្បាលហ្អែងក៏ជាខ្មែរ ក្បាលអញក៏ជាខ្មែរដែរ អញមិនចង់ឃើញក្បាលជនជាតិខ្មែរមួយណា ត្រូវដាច់ចេញពីករនោះឡើយ ។ សុំអោយតែខ្មែរទាំងអស់គ្នា ចេះភ្ញាក់រលឹក អាណិតអាសូរជាតិសាសន៏យើង ដែលកំពុងតែត្រូវគេប្រមាថរឿងរាល់ថ្ងៃនេះ ដោយសារមេដឹកនាំខ្មែរស្ទើរគ្រប់រូបដែល គឹតតែពីប្រយោជន៏ផ្ទាល់ខ្លួននេះអែង ។ វាគួរអោយអាម៉ាស់បំផុតដែល ខ្ញុំមានមេដឹកនាំដែលគ្មានចេះអៀនខ្មាស់ប្រភេទនេះ ។
.
ប្រភពព៏តមានមិនច្បាស់ការណ៏បានទំលាយអោយដឹងនៅថ្ងៃនេះថា ជា ស៊ីម ប្រហែជា ស្លាប់ បាត់ទៅហើយ ។ សូមរង់ចាំតាមដានបន្តទៀត ។