លោក​ ស ខេង នឹង​ផ្តល់​មូល​និធិ​ដល់​មនុស្ស​ចាស់​នៅ​ព្រៃវែង​ជា​ថ្នូរ​នឹង​ការ​​បោះ​ឆ្នោត

Tuesday, 23 July 2013
សែន​ ដាវិត​
ភ្នំពេញ ប៉ុស្តិ៍

 

តំណាង​រាស្រ្ត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា ​លោក ស ខេង​ បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​ប្រកាស​ឲ្យ​ដឹង​ថា​ លោក​នឹង​ប្រើ​ប្រាស់​មូល​និធិ​របស់​លោក​ផ្ទាល់​ផ្តល់​ជូន​មនុស្ស​ចាស់​ ដែល​មាន​អាយុ​ពី​ ៦៥ ​ឆ្នាំ ​ឡើង​ទៅ​ហើយ​មាន​ជំងឺ​សម្រាក​ព្យា​បាល​នៅ មន្ទីរ​ពេទ្យ​ ស្រ្តី​សម្រាល​កូន​និង​ចូល​បុណ្យ​គ្រួសារ​សព​ដល់​អ្នក​ទូ​ទាំង​ខេត្ត​ព្រៃ​វែង​ដោយ​ស្នើ​ឲ្យ​ពួក​គេ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជាដែល​គោល​ន​យោ​បាយ​នេះ​ត្រូវ​បាន​បក្ស​ប្រឆាំង​រិះ​គន់​ថា​មក​ពី​ភ័យ​ខ្លាច​ចំពោះ​ការ​ចាញ់​ឆ្នោត។​

យោង​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថ​លេខា​ដោយ ​លោក ​អ៊ុយ ​ស៊ីម ​នាយ​ក​ខុទ្ទ​កា​ល័យ ​លោក ​ស ​ខេង ​ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​ព្រៃ​វែង ​និង ​ជា​បេក្ខភាព​តំណាង​រាស្រ្ត​ ខេត្ត​បាត់​ដំបង​ មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ភ្នំពេញ​ប៉ុស្តិ​ទទួល​បាន​ កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ប្រើ​ប្រាស់​ថវិកា​ក្នុង​មូល​និធី​របស​លោក​ផ្ទាល់​ដែល​ទទួល​ដោយ​ក្រសួង​មហាផ្ទៃ សម្រាប់​ឧបត្ថម្ភ​ជូន​លោក​យាយ​លោក​តា​ដែល​មាន​អាយុ​ពី​ ៦៥ ​ឆ្នាំ​ឡើង​ទៅ​ ហើយ​មាន​ជំងឺ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ឧត្ថម្ភ​ស្រ្តី​សម្រាល​កូន​និង​ចូល​បុណ្យ​គ្រួ​សារ​សព​ចាប់​ពី​នីតិ​កាល​ទី​៥​នៃ​រដ្ឋ​សភា​រហូត​ដល់​បញ្ចប់​អណ្តត្តិ។​

ក្នុង​នោះ​ឧបត្ថម្ភ​អ្នក​ជំងឺ​ម្នាក់​ពី​ ២០ ម៉ឺន​រៀល​ទៅ​ ៥០ ម៉ឺន​រៀល​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ ស្រី្ត​សម្រាល​​កូន​នឹង​ទទួល​បាន​ ១០ ម៉ឺន​​រៀល​និង​ចូល​បុណ្យ​សព​គ្រួសារ​សព​ចំនួន ​២០ ម៉ឺន​​រៀល។​

 

 

What Next?

Recent Articles

3 Responses to "លោក​ ស ខេង នឹង​ផ្តល់​មូល​និធិ​ដល់​មនុស្ស​ចាស់​នៅ​ព្រៃវែង​ជា​ថ្នូរ​នឹង​ការ​​បោះ​ឆ្នោត"

  1. yuon says:

    he has his own foundation? where he got the $ from? why he just provide this time? what about the other provinces? stupid concept.. look like people there don’t know anything.?? wake up man..it’s just for a sake of your greedy family and your dirty group.

  2. Anonymous says:

    សូម លោកតា លោកយាយ ប្រយ័ត្នចាញ់បោកការសន្យារបស់ លោក ស ខេង ព្រោះពេលនេះជាល្បិច

    របស់ពួកគេទ បើគេចង់ជួយហេតុអ្វីការពីប៉ុន្មាឆ្នាំមុន ម៉ិចមិនជួយទើបពេលនេះទើបអោយ។

    នេះជាល្បិចយកដីអោយយួន ពេលនេះអស់ដីអ្នកព្រៃវែងសូមបងប្អូនពិចារណាអោយ​

    បានច្បាស់លាស់មុន និងគុសសន្លឹកឆ្នោត។

  3. ខន្តី says:

    បាបកម្មពិតជាមានមែន!!!!!!!
    «បើអ្នកបោះឆ្នោតលេខ ៤ ឱ្យ ហ៊ុន សែន (គណៈបក្សប្រជាជន) ធ្វើបាបរាស្រ្តខ្មែរយើងដូចសព្វថ្ងៃ នោះអ្នកកំពុងតែកសាងអំពើបាបកម្មចំពោះខ្លួនអ្នកនិងគ្រួសារអ្នកសម្រាប់ជាតិនេះនិងជាតិមុខហើយ»
    «អនិច្ចាខ្មែរយើង យើងនេះអើយៗ ជាតិនឹងសូន្យហើយ កុំព្រងើយត្រូវក្រោបឡើង»
    មានតែគណៈបក្សសង្រ្គោះជាតិមួយគត់ធ្វើខ្មែរទាំងនគរជួបក្តីសុខ
    ៧៧៧៧៧៧៧