មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា សន្យាផ្ដល់ថវិកាជាលើកដំបូងដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង ច្រើនជាងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាក់ទាញរកសន្លឹកឆ្នោតនៅគ្រាដែលថ្ងៃបោះឆ្នោតកៀកមកដល់នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ។
ដោយ ទេព សុរ៉ាវី
2013-07-23
RFA

២១-កុម្ភៈ-២០១២៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
មន្ត្រីឃ្លាំមើលការបោះឆ្នោតចាត់ទុកគោលការណ៍ផ្ដល់ប្រាក់ជូនប្រជាពលរដ្ឋនេះមិនមានតម្លាភាពនោះទេ ព្រោះវាមិនមែនជាគោលនយោបាយថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជាឡើយ។
សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរស់នៅខេត្តព្រៃវែង ជាថ្នូរនឹងការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
ខុទ្ទកាល័យលោក ស ខេង បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២០ ខែកក្កដា ដល់ប្រជាពលរដ្ឋដែលមានលំនៅអចិន្ត្រៃយ៍ក្នុងខេត្តព្រៃវែង ថាចាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ រហូតដល់ថ្ងៃបញ្ចប់អាណត្តិ លោកនឹងប្រើប្រាស់ថវិកាក្នុងមូលនិធិលោកផ្ទាល់ក្នុងក្រសួងមហាផ្ទៃ ឧបត្ថម្ភមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅ ហើយមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបុណ្យសព និងស្ត្រីសម្រាលកូន។
ក្នុងលិខិតដដែលលោក ស ខេង សន្យាថានឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗ មានជំងឺពី ២០ម៉ឺនរៀលដល់ ៥០.០០០រៀល តាមស្ថានភាពជាក់ស្ដែង។ ឧបត្ថម្ភស្ត្រីសម្រាកកូនម្នាក់ចំនួន ១០ម៉ឺនរៀល និងចូលបុណ្យគ្រួសារសពចំនួន ២០.០០០រៀល។
ការសន្យានោះធ្វើឡើងជាថ្នូរឲ្យប្រជាពលរដ្ឋដែលមានលំនៅអចិន្ត្រៃយ៍នៅក្នុងខេត្តព្រៃវែង បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
ការប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភនេះត្រូវបានមើលឃើញថា លោក ស ខេង ជួយតែពលរដ្ឋរស់នៅខេត្តព្រៃវែង តែមួយប៉ុណ្ណោះ ខណៈលោកបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិបោះឆ្នោតនៅឯខេត្តបាត់ដំបង។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរីនៅកម្ពុជា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា យល់ថា ការប្រកាសផ្ដល់លុយរបស់គណបក្សកាន់អំណាចក្នុងយុទ្ធនាការបោះឆ្នោតនេះ មិនមានតម្លាភាពទេ ដោយផ្ដោតតែទៅលើពលរដ្ឋនៅខេត្តព្រៃវែង ហើយមិនមែនជាគោលនយោបាយថ្នាក់ជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋចំណេញនោះឡើយ។
លោក ហង្ស ពុទ្ធា៖ «នេះជាសេចក្ដីប្រកាសនឹងជាបំណងល្អមួយដែលចង់ជួយដល់អ្នកមានទុកធុរៈរបស់អ្នកដែលមានការលំបាកទាក់ទងការរស់នៅជាក់ស្ដែង ប៉ុន្តែនេះជាគោលការណ៍ដោយឡែកនៅក្នុងខេត្ត មួយមិនមែនជាកម្មវិធីនយោបាយរបស់គណបក្សនោះទេ អ៊ីចឹងខ្ញុំគិតថា កម្មវិធីនេះហាក់ដូចជាផ្ដោតតែពលរដ្ឋនៅខេត្តព្រៃវែង។ សមាជិកគណបក្សប្រជាជនផ្សេងទៀតលោកអាចនឹងមានការមន្ទិលហើយ ក៏បញ្ជាក់អំពីភាពមិនតម្លាភាពជាមួយសមាជិកគណបក្សដូចគ្នា»។
កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ធ្វើឡើងហាក់ឆ្លើយតបនឹងកម្មវិធីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិចំនួន ៧ចំណុច ដែលក្នុងនោះគណបក្សនេះ សន្យាផ្ដល់ប្រាក់ឧបត្ថម្ភសង្គមកិច្ចដល់មនុស្សចាស់ពីអាយុ ៦៥ឆ្នាំឡើងទៅ យ៉ាងតិច ៤០.០០០រៀលក្នុងមួយខែ។
ចំពោះសំណើសុំប្រាក់ឧបត្ថម្ភសាមីខ្លួនត្រូវសរសេរជាលិខិតមកទៅកាន់ខុទ្ទកាល័យលោក ស ខេង តាមរយៈប្រធានភូមិ មេឃុំ ចៅសង្កាត់ ឬប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំ/សង្កាត់។ នៅខេត្តព្រៃវែង មានចំនួន ១១អាសនៈ ដែលមានពលរដ្ឋជាង ៨០.០០០នាក់ មានឈ្មោះបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការអន្តរជាតិ៖ បក្សប្រជាជនបង្កើតបរិយាកាសបំភិតបំភ័យអ្នកបោះឆ្នោត
- លោក សម រង្ស៊ី បន្តស្នើប្រធានគ.ជ.បអនុញ្ញាតឲ្យលោកឈរឈ្មោះបោះឆ្នោត
- មនុស្សរាប់ម៉ឺននាក់ចូលរួមហែក្បួនឃោសនាបក្សសង្គ្រោះជាតិនៅភាគពាយ័ព្យ
- ពលរដ្ឋមួយចំនួននៅរតនគិរីបាត់ឈ្មោះពីបញ្ជីបោះឆ្នោត
- យុទ្ធនាការឃោសនារបស់បក្សសង្គ្រោះជាតិ
- សារប្រយោជន៍នៃការបែងចែកអំណាចនីតិប្បញ្ញត្តិនីតិប្រតិបត្តិនិងតុលាការ
- អ្នកបោះឆ្នោតនៅមណ្ឌលគិរីអាចថយចុះបើអាកាសធាតុមិនអំណោយផល
- ករណីបាញ់ចូលស្នាក់ការបក្សសង្គ្រោះជាតិមិនទាន់មានការបំភ្លឺពីមន្ត្រីប៉ូលិស
- គ.ជ.បបដិសេធសំណើសុំចុះឈ្មោះរបស់លោក សម រង្ស៊ី
នេះបានចំជាអ្នកស្រលាញ់និងដឹងសុខទុក្ខប្រជារាស្រ្តមែន សូមសសើរ……
ប៉ុន្តែបើសិនជា ៥០ ភាគរយនៃអ្នកដែលមានលក្ខណះទទួលបានការជួយនេះដាក់ពាក្យស្នើសុំនោះ ទឹកប្រាក់ដែលត្រូវចំណាយនោះគឺ ប្រមាណជិត ៣ លានដុល្លាអាមេរិកសំរាប់រយះពេល ៥ ឆ្នាំ…..
ព្រោះថាប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងមានប្រមាណជិតមួយលាន មនុស្សចាស់មានប្រមាណជិត ៣៨០០០ នាក់ អ្នកសំរាលកូនមានប្រមាណជិត ២៣០០០………………..
Why he does not put in CPP policy I thing was too late
he has his own foundation? where he got the $ from? why he just provide this time? what about the other provinces? stupid concept.. look like people there don’t know anything.?? wake up man..it’s just for a sake of your greedy family and your dirty group.
គ្រាន់តែឮថា សំណើសុំប្រាក់ឧបត្ថម្ភ ត្រូវធ្វើតាមរយៈឃុំ សង្កាត់ ចង់ញាក់សាច់បាត់ហើយខ្ញុំ
Chacun est libre d’exprimer pour attirer l’attention des électeurs.
Si l’opposition peut promettre à aider les gens à l’âge dépassant de 65 ans et à soigner sans le moindre paiement des pauvres, monsieur Sar Khéng pourrait, quant à lui, de promettre librement à assister les gens selon ses méthodes.
ជឹតអស់ផ្លូវដើរ ទើបតថេស តថាសធ្វើតាមគេ។ពេលបោះឆ្នោតហើយស្រាប់អន្តធានបាត់។
La proposition de SAR Kheng avec de l’agent sale et de la corruption, le peuple cambodgien n’en veut pas.
ខ្មែរគិតមានមតិទាក់ទងនឹងការសន្យាបែបនេះ
១- តើមូលនិធិរបស់ឯកឧត្តមនោះជាអ្វី? មានប្រភពមកពីណា?
២- តើហេតុអ្វីដែលនាយករដ្ឋមន្រ្តីថា មិនអាចធ្វើបានទេសូម្បីតែ ៤០,០០០ រៀលក្នុង១ខែ សំរាប់គោលនយោបាយថ្នាក់ជាតិនោះ? តែបែជាឯកឧត្តមអាចធ្វើបាន និងដោយមូលនិធិផ្ទាល់ខ្លួនទៀតនោះ ។
សូមសរសើរឯកឧត្តមណាស់ដែលទើបនិយាយថាអាចធ្វើបាននាដំណាក់កាលនេះ និងដោយ មូនិធិផ្ទាល់ទៀត!!!!! គឺប្រសើរជាងលោក………… ដែលមិនចេះធ្វើ និងមិនមានបំណងធ្វើ ។
៣- សូមបងប្អូនខេត្តព្រៃវែងជួយពិចារណា
ក. តើចំនួននេះច្រើនជាង ៤០,០០០ រៀល ក្នុង១ខែមែនទេ? មិនអាច!!! ព្រោះគ្រាន់ក្នុងរយះពេល ១២ខែ គឺស្មើនឹង ៤៨០,០០០រៀល ទៅហើយ ហើយបើលោកយាយ លោកតា ទទួលបានជាប្រចាំវិញ តើយាងម៉េចដែរឯកឧត្តម?
ខ. តើរវាង ការទទួលប្រាក់ប្រចាំខែ និងការទទួលអំណោយរបស់ឯកឧត្តម ណាមួយងាយស្រួលជាង?
ជាមួយគោលនយោបាយថ្នាក់ជាតិ លោកយាយ លោកតាពិតជាមានភាពងាយស្រួលក្នុងការបើកប្រាក់ជាង ព្រោះវាត្រូវធ្វើជាប្រចាំ មិនអាចប្រព្រឹត្តអំពើពុករលួយបាន និងមានសេណារីយ៉ូត្រឹមត្រូវ។ លោកតា លោកយាយ ក៏អាចធ្វើការចាត់ចែង ហូមចុក ចាយវាយ ធ្វើបុណ្យទាន…… តាមដែលអាចធ្វើបាននៅពេល ដែលនៅមានកំលាំងកំហែង ។
ជាមួយមូលនិធិឯកឧត្តម ពិតជាពិបាកព្រោះត្រូវធ្វើឡើងម្តងម្កាល គឺត្រូវប្រើពេលយូរ អាចមានកាត់នេះកាត់នោះ ហើយជាពិសេសសូមលោកយាយ លោកតា ជួយពិចារណាមើលថា ឯកឧត្តមផ្តល់នៅពេលដែលយើងមិនអាចប្រើប្រាស់តាមចិត្តចង់នោះទេ ។ ពិតហើយវាអាចដោះស្រាយចំពោះការព្យាបាលជំងឺផ្សេងៗ ចុះបើមានការព្យាបាលដោយមិនបង់ប្រាក់វិញយ៉ាងម៉េចដែរ? នេះមិនមានន័យថាបានទាំ
ត្រង់នេះមានន័យថាបើមិនបោះឆ្នោតអោយឯកឧត្តម លោកយាយ លោកតា នឹងបានទទួលច្រើនជាង គឺ ៤០,០០០រៀលក៏បាន ព្យាបាលក៏មិនអស់ប្រាក់ទៀត ។ ម្យ៉ាងទៀតមានការធានាថាលោកយាយ លោកតា ត្រូវទទួលបានជារៀងរហូត ខុសពីឯកឧត្តមដែលបានផ្តល់ជាលក្ខណបុគ្គល ។ តើមានអ្នកណាហ៊ានធានាអោយបន្តទៀតទេបើឯកឧត្តមមិនអាចបន្តផ្តល់នៅថ្ងៃក្រោយ?
៤- ម៉្យាងទៀតខ្មែរគិតជឿថា ពលរដ្ឋនៅខេត្តព្រៃវែង មានប្រាជ្ញាគ្រប់គ្រាន់ និងមានស្មារតីស្រឡាញ់ ខ្មែរទាំងអស់ទូទាំងប្រទេស ដូចខ្មែរគិតដែរ ដូចនេះ តើបងប្អូននៃខេត្តព្រៃវែង សុខចិត្តទទួលអំណោយ នេះតែឯង រឺក័អោយខ្មែរទាំងអស់បានទទួលដូចៗគ្នា ។
ពិតជាអស់ចារណាស់ឯកឧត្តម!!!!!!!!!!!!!!!!!!
ខ្ញុំគិតថានោះមិនមែនជាកម្មវិធីនៅក្នុងគោលនយោបាយជាតិនោះទេ។ ដូច្នេះបើវាមិនមែនជាគោល នយោបាយជាតិនោះគេអាចលុបចោលកម្មវិធិនោះវិញពេលណាក៍បានដែរបន្ទាប់ពីបក្សរបស់គេបាន ទទួលសន្លឹកឆ្នោតហើយនោះ គឺប្រាឧបត្ថម្ភនិងមិនមាននិរន្តរភាពនោះទេ។ ហើយខ្ញុំឆ្ងល់ថាប្រសិនបើ បក្សនោះមានមូលនិធិមែននោះម្តេចក៍មិនយកថវិកានៅក្នុងមូលនិធិនោះទៅចែកឲ្យប្រជាជននៅទូទាំង ប្រទេសទៅចាំបាច់អីចែកជួនតែនៅក្នុងខេត្តព្រៃវែង?
សូមបងប្អូននៅខេត្តព្រៃវែងទាំងអស់ ពិចារណា ថានេះជាអ្វីដែលបងប្អូនចង់បានទៅថ្ងៃអនាគតឫ?
សូមយល់ថាៈ គំនិតខ្មែត្រង់ ដម្រង់រកជាតិ គំនិតខ្មែរវៀចដម្រង់រកអំណាច!
ពិតជាក្រឡិចក្រឡុចមែន!!! ទី១ សម្តេចថា មិនអាចតម្លើងប្រាក់បៀវត្សមន្ត្រីរាជការបាន ទី២ លោក
សុខ អាន ថាចំណូលពីអង្គរវត្តបានតិច មិនអាចតម្លើងប្រាក់បៀវត្សមន្ត្រីរាជការបានដដែល ទី៣
លោក ស ខេង បែរជាថាអាច ឧបត្ថម្ភ មនុស្សមានជំងឺរហូតដល់ ២០ ម៉ឺនរៀល ទូទាំងខេត្តព្រៃវែង ដោយលោកសំអាងទៅលើមូលនិធិរបស់លោក ។ ចុះមនុស្សចាស់ និងអ្នកជំងឺខេត្តដទៃទៀតម្តចលោកមិនគិតផង ? ឬលោកគិតថា ខេត្តព្រៃវែងមានមនុស្សច្រើន សំរាប់កុហក់ឲ្យបោះឆ្នោតជូនលោក ?
ធម្មតាទេការចែកប្រាក់ជូនប្រជាជននោះគឺបានចំណេញដល់ប្រជាជនប៉ុន្តែបើសិនជាទិសដៅ នៅពីក្រោយខ្នងនៃឆាកនេះមានភាពស្រពិចស្រពិលគេអាចសង្សយ័ថានេះជាយុទ្ធសាស្ត្របំបែក បំបាក់ប្រទេសជាតិ គឺគេធ្វើដោយដុំៗដូច្នេះឯងគឺគេមិនចែកជាទូទៅនៅទូទាំងប្រទេសទេ។ គឺគេធ្វើ ឲ្យក្រុមមួយស្អប់ក្រុមមួយដើម្បីញោះញុងក្រុមទាំងពីរឲ្យឈ្លោះគ្នាហើយអ្នកដែលញោះញុងគេ អង្គុយ ត្រង់ផលប្រយោជន៍ពីគូរជំលោះទាំងនោះ។
ទំរាំសុំលុយបានយាយតាប្រហែលឈឺស្លាប់បាត់ទៅហើយឯលុយប្រធានភូមិឃុំស៊ិដាច់អស់ទៀត។
ព្រោះអីពួកអស់ហ្នឹងពូកែខាងពុករលួយតាំងពីដើមមកអ្នកណាមិនដឹង។
មិនបាច់ឆ្ងល់ទេគឺអ្នកគាំទ្រលេខ7នៅព្ៃវែងច្រើនពេកទើបប្រើល្បិចបែបនេះ